Home Blog Page 3

រដ្ឋាភិបាលថៃកំណត់គោលនយោបាយដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី តែកងទ័ពថៃធ្វើសកម្មភាពផ្ទុយ

0

រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ប្រកាសនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ថា នឹងបង្ហាញគោលនយោបាយ៥ចំណុចទៅកាន់រដ្ឋសភានៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ក្នុងនោះមានគោលនយោបាយដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី និងអនុវត្តយន្តការទ្វេភាគីដែលមានស្រាប់ ។ ទោះជារដ្ឋាភិបាលថៃកំណត់គោលនយោបាយច្បាស់លាស់ក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុ.ធថៃនៅតែធ្វើសកម្មភាពខុសច្បាប់ដដែលៗលើទឹកដីកម្ពុជា ។

តាមការចុះផ្សាយរបស់សារព័ត៌មាននានានៅប្រទេសថៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Anutin ដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីចំនួន៣៥រូប ធ្វើសច្ចាប្រណិធាននៅថ្ងៃទី៦ ខែមេសា គឺជំហ៊ានបន្ទាប់ រដ្ឋាភិបាលថៃនឹងបង្ហាញគោលនយោបាយចំនួន៥ចំណុចទៅកាន់រដ្ឋសភា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា បន្ទាប់ពីរដ្ឋសភាទទួលស្គាល់រដ្ឋាភិបាលថៃបំពេញតួនាទីជាផ្លូវការ ។

គោលនយោបាយទាំង៥ចំណុចនេះមានការយល់ស្របពីគណបក្សនយោបាយចំនួន១៦ ដែលដឹកនាំដោយគណបក្សភូមិចៃថៃ រួមមាន ៖ ១-គោលនយោបាយសេដ្ឋកិច្ច ២-គោលនយោបាយការបរទេស និងសន្តិសុខ ៣-គោលនយោបាយសង្គម ៤-គោលនយោបាយប្រឆាំងគ្រោះមហន្តរាយ និងបរិស្ថាន និង៥-គោលនយោបាយរដ្ឋបាលសាធារណៈ និងកំណែទម្រង់ច្បាប់ ។

ក្នុងនោះ គោលនយោបាយទី២ គោលនយោបាយការបរទេស និងសន្តិសុខ គឺរដ្ឋាភិបាលថៃបានកំណត់ការលើកកម្ពស់សន្តិសុខនៅតាមបណ្តោយព្រំដែន ដោយព្យាយាមដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី និងអនុវត្តយន្តការទ្វេភាគីដែលមានស្រាប់ ។ ក្រៅពីនេះ រដ្ឋាភិបាលថៃនឹងពន្លឿនការសិក្សាពីការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងរដ្ឋាភិបាលកម្ពុជា និងថៃ ។

ផ្ទុយទៅវិញ កងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើសកម្មភាពខុសច្បាប់នៅតាមបណ្តោយព្រំដែនជាប់កម្ពុជា ដែលផ្ទុយនឹងគោលនយោបាយរដ្ឋាភិបាលរបស់ខ្លួន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា គឺកងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពខុសច្បាប់កើតឡើងដដែលៗនៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រាសាទព្រះវិហារ ភាគខាងជើងវត្តកែវសិក្ខាគិរីស្វារៈ ។ កងទ័ពថៃក៏រាយលួសបន្លាប្រវែងប្រមាណ ១០០ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ ។

សកម្មភាពទាំងនេះ មិនមែនជាការការពារខ្លួនទេ ហើយក៏មិនស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណ:កម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះដែរ ។

រាជរដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយធ្វើឱ្យខូចស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្ដែង និងតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពទាំងឡាយដែលរំលោភអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ។ សកម្មភាពទាំងនេះផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមរបស់គណ:កម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ។

កម្ពុជាមិនទទួលស្គាល់បន្ទាត់ព្រំដែន ឬការទាមទារទឹកដីដោយឯកតោភាគីពីប្រទេសថៃទេ ហើយសកម្មភាពថ្មីៗនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ ៕

ជី ដេវីត យករឿងគេរិះគ.ន់ស្លាកលេខឡាន និងផ្ទាំងបាណូ មកច្នៃធ្វើជាចម្រៀង

0

ទីបំផុតបន្ទាប់ពីបង្ហាញដំរួយកាលពីកន្លងមកនេះ ជី ដេវីត បានទម្លាក់បទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «អញហត់ម្ល៉េះ»។ បទនេះកើតចេញពីការរិះគន់កន្លងមកដែលលោកត្រូវគេរិះគន់ស្ទើរតែគ្រប់សកម្មភាពទាំងស្លាកលេខឡាននិងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនៅតាមបណ្តោយផ្លូវ២០០៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsBRxWctyUjp1If3xvOjI9ADTWsLSRa3dg58S6TnuS1Om4bJFl-rAODW5GJFj2ni4VGUi-4w18nXUpXN7Gm5ymNTtzkmS9V_iaYwoVg2oEFHAx7AoZG4d_vcEJ_AU_jAxCcIdxlVK7HPL4ekxsfYfi5JcUXhEH1Te3XBZPYmFB7G8Tr_XPVHUXTDVtF09o/s2048/image_2026-04-07_09-12-19.png

រងការរិះគន់ឥតឈប់ឈរពីអ្នកលេងបណ្តាញសង្គមមួយចំនួន តារាចម្រៀង ជី ដេវីត បានទម្លាក់បទថ្មីមានចំណងជើងថា«អញហត់ម្ល៉េះ» កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ហើយបានធ្វើឱ្យមានភាពទាក់ទាញយ៉ាងឆាប់រហ័ស។ បទថ្មីរបស់តារាចម្រៀងរូបនេះគឺបានឆ្លុះបញ្ចាំងពីហេតុការណ៍កន្លងមកជាច្រើនករណីមកបញ្ជូលគ្នាក្លាយទៅបទជាចម្រៀងមួយអមជាមួយនឹងចង្វាក់ញាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmi7wGLkuciQA8lUbSqzuHTTG-W7loIafx7K5sO8hWDPTlwKU012b7gTMQ6-XXsST7HKKBil_Rq-X1qSOnHsKA_K0YlJcUtphcOaMtZ8jFy0G5qbFrouxZXfYvzpujVjQPcUJyJe5PnCRvdt8yMISaY6iaH-USsXfr0EvmcKeYpAYjnEsMfO34qeNWdEJ1/s1440/image_2026-04-07_09-12-20.png
អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិថា ភ្លេងនៃបទចម្រៀងនេះគឺពីរោះបុកបាស់បានល្អ ប៉ុន្តែអត្ថន័យគឺឌឺដង។ មានគណនីមួយបានបញ្ចេញមតិថា«ភ្លេងពីរោះបង តែសុំកែអត្ថន័យចម្រៀងទៅជា សាច់រឿងបែបសប្បាយស្នេហាឬអីផ្សេងកាន់តែល្អ ដូចបទរាំញីកែងជើងជាដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTDhKlG9BUD1tuV2MKFWVeCXKVdNmhPi3LR-hsZqtC8Tj-D-ww_CWhIulZ1M9cBOKFBVHcu6FHj51CfUPijrRwYoeq6PZp1-sfLJwWK902eu3RrRFTgyLvpi3b_5XeG-ClYOb6FAYx5zf92LoBwBfbo90kjwy1t17KqItZ0HwYwRmw5uYbCFwy6URRTmNB/s1920/image_2026-04-07_09-12-21.png

ជី ដេវីត បានលើកយកហេតុការណ៍ស្រ្តីម្នាក់បង្ហោះនៅលើបណ្តាញសង្គមពីការរិះគន់ស្លាកលេខឡានរបស់លោកដែលមានអក្សរឈ្មោះកាត់ខ្លួននិងភរិយា រួមទាំងករណីដែលរូបភាពផ្ទាំងបាណូរបស់លោកនៅផ្លូវ២០០៤ត្រូវគេរិះគន់ថាមិនសមរម្យជិះចូលក្រោមជើងលោកជាដើម។ តារាចម្រៀងរូបនេះក៏លើកពីករណីដែលមានទុក្ខរួមទុក្ខ ប៉ុន្តែនៅពេលបានសុខជេរគ្នាជាដើមដែលចង់បញ្ជាក់ពីហេតុការណ៍អំឡុងពេលក្តៅគគុកក្នុងជម្លោះព្រំដែនកន្លងមកហើយស្ថានភាពល្អប្រសើរជាងមុនបែរជាលោកត្រូវគេរិះគន់និងជេរលោក។ ជី ដេវីត ក៏បានលើកឡើងនៅក្នុងចម្រៀងទៀតថាទោះបីជាលោកត្រូវគេរិះគន់យ៉ាងណាក៏ដោយ ប៉ុន្តែលោកនៅតែឡូយ ហើយថែមទាំងយកការរិះគន់ទាំងនោះឌឺដងទៅវិញតាមរយៈបទនេះជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVgnlJ2BHguC6Z9BBfUBI6OR048qU78qteJ48qzNfp1koOwlazweHufPR3tuEgCE8_h0BxHuYT3Soom9L3RTCBuX4N4x63-h8XB86vYZzfOVW_ngQOvXb6OGnMms38nXLmNp22p2GhVPEuC_-2K76RsXFBE-atrByE0AGy4bbZOXFYkMo3PM8Ni3rGLFNE/s1920/image_2026-04-07_09-12-23.png

គួរបញ្ជាក់ផងដែរថា ជី ដេវីត និង ទេព បូព្រឹក្ស ដែលជាភរិយា គឺអ្នកសិល្បៈដែលរងការរិះគន់ច្រើនស្ទើរតែគ្រប់ពេលវេលាទោះបីជាខំធ្វើល្អយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ ការរិះគន់ទាំងនោះបានធ្វើឱ្យអ្នកទាំងពីរកាន់តែរឹងមាំហើយថែមទាំងមិនចុះចាញ់សាងភាពល្បីល្បាញទាំងពីរនាក់ប្តីប្រពន្ធ៕

កូកា-កូឡា ជួយឱ្យគ្រួសារជួបការលំបាក ជាង ២០០០ គ្រួសារ អាច «ដើរផ្សារមិនអស់លុយ» ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦

0

ភ្នំពេញ ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានរៀបចំកម្មវិធី “ដើរផ្សារមិនអស់លុយ” រយៈពេល ២ថ្ងៃ ដោយជោគជ័យ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ជាង ២០០០គ្រួសារ ដែលបាន និងកំពុងភៀសសឹក តាមរយៈការដើរផ្សារទិញស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដើម្បីត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ កម្មវិធីនេះ បានរៀបចំឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី ៣ មេសា និងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៥ មេសា ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUPn-tXxvrbUabDeXz71wTesnAsqlnTbmlHsvTPM6UIBtpAB-FvvTyT2sGmdAGqqrR7-nVeJ_7wkjhU2cq8XRWeGSA_YdOdGyV1237xfWYU2viDpb4ngNHWRTF-GGo9142S-DeH33egaY9OeNE-N7JE6pYD92DX8lYqVqAtO9sPVE-Jez1AqOYgKaQ9TTr/s603/photo_2026-04-07_12-24-08.jpg
កម្មវិធី “ដើរផ្សារមិនអស់លុយ” របស់កូកា-កូឡា គឺជាគំនិតផ្តួចផ្តើមជួយសហគមន៍ ដែលផ្តល់ឱកាសដល់ក្រុមគ្រួសារខ្វះខាត អាចជ្រើសរើសទិញអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ តាមតម្រូវការជាក់ស្តែងរបស់ពួកគាត់។ តាមរយៈកម្មវិធីនេះ គ្រួសារនីមួយៗទទួលបានបណ្ណទឹកប្រាក់ ៥០ ដុល្លារ ដើម្បីដើរទិញទំនិញក្នុងស្តង់ដែលបានរៀបចំទុកដោយមិនអស់ប្រាក់ សំដៅជួយសម្រាលការលំបាក និងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមានភាពពេញលេញ និងរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy6VHRVfbtIY6KtizVk-WTWZccaTxYdPEij4Q_adrigb2HmmJyBhdYr-fSlrHC7fmNMeQfpIeeHXPGki2-HMbybpSQovMXGPY-9JpExc7YuSiaChPEeaGOKYjX0Gr38TFoP-8PD6R68347vREHFqdRem-RbpJPOweeAitPvrpPcqIyGi9jmCc7hrkStihP/s603/photo_2026-04-07_12-24-09.jpg
ជោគជ័យនៃកម្មវិធីនេះ គឺកើតចេញពីការរួមចំណែករបស់អតិថិជនកូកា-កូឡាទាំងអស់គ្នា! កាលពីខែកុម្ភៈ កន្លងទៅ រាល់ការទិញកូកា-កូឡា ១ កេស គឺស្មើនឹងការបរិច្ចាគ ៥០០ រៀល ទៅក្នុងមូលនិធិសហគមន៍។ តាមរយៈការលក់បានសរុបចំនួន ៩២០,០០០ កេស ក្រុមហ៊ុនទទួលបានថវិកាប្រមាណ ៤៦០ លានរៀល (ស្មើនឹង ១១៥,០០០ដុល្លារ) ដើម្បីយកមកបង្កើតកម្មវិធី «ដើរផ្សារមិនអស់លុយ» ជូនបងប្អូនដែលជួបការលំបាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3jUYoWxcJOWROOwWPo9l3X9NyeHoC5JlOEJNLl4yYB6eBfNdP-CNNTyvnqIkmOlfdoHOLubLlcEujLWKBUdtFLje9UKFKcNhELDUJMKMDGYRDbKIGAk6GfeAvbjOKOeBHnBf0RJ8zlT2oKSBcPxWsaxg4F38QCp19OTx4M_n92tCX44qu29M_Qkw-uXHg/s603/photo_2026-04-07_12-24-10%20(2).jpg
ដោយមានការសហការជាមួយក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត និងអាជ្ញាធរមូលដ្ឋាន កម្មវិធី “ដើរផ្សារមិនអស់លុយ” នៅឆ្នាំនេះ បានរីកកាន់តែធំជាងមុន។ បន្ទាប់ពីជោគជ័យក្នុងការជួយដល់ ១,៨០០ គ្រួសារ កាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំទៅ យើងបានបង្កើនការជួយដល់ទៅ ២,៣០០ គ្រួសារ នៅឆ្នាំនេះ ដើម្បីឱ្យពួកគាត់អាចជ្រើសរើសទិញម្ហូបអាហារ និងរបស់ចាំបាច់តាមតម្រូវការក្នុងគ្រួសាររៀងៗខ្លួន។
ក្នុងស្មារតីនៃការធ្វើបុណ្យទានបែបប្រពៃណីខ្មែរ ក្រុមហ៊ុនកូកា-កូឡា បរិច្ចាគ ជាបណ្ណមានទឹកប្រាក់ ២០០,០០០ រៀល ឬ៥០ ដុល្លារ ដល់គ្រួសារខាងលើ ដើម្បីដើរទិញពីផ្សារដែលរៀបចំទុក សម្រាប់ អបអរសាទរបុណ្យចូលឆ្នាំខ្មែរដោយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD87h1Bbr1xcOgHWUdiamW9iocHtjyYpW-0tSgcrYmJoc7zE5UcyHs8Zvaa-dz6lD4wxzs2gz4-4gr_jQYA4afk6HnbGrpnzwBIvrWYtII1KCxqg0u4a5KaFIDFooCP0aJYlN1qDFK2Ggq4zZQ5erL-XBaCDAVZk2t6grZ_-NC2JAVNgjRaCFx1AB2sC_c/s603/photo_2026-04-07_12-24-10%20(3).jpg
លោក Paulo Gaspar Rodrigues អគ្គនាយកក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី មានប្រសាសន៍ថា៖ «អស់រយៈពេល ៣៣ ឆ្នាំមកហើយ ដែល កូកា-កូឡា ផលិតផលិតផលលក់នៅប្រទេសកម្ពុជាផ្ទាល់ ផលិតដោយដៃខ្មែរ សម្រាប់ប្រជាជនខ្មែរ។ កូកា-កូឡាតែងតែមានលើតុ ឬក្នុងដៃ មិនថាពេលយើងធ្វើការ ពេលយើងសម្រាក ឬពេលបុណ្យទានផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើង។ កម្មវិធី «ដើរផ្សារមិនអស់លុយ» គឺជាកម្មវិធីមួយបង្ហាញពីការតបស្នងដល់សហគមន៍ខ្មែរវិញដោយជួយគ្រួសារជួបការលំបាក ដើម្បីឱ្យពួកគាត់អាចចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានទាំងអស់គ្នាដោយភាពកក់ក្តៅ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpSzhWlf7jnYukPDV9DnX765zn9RRno3xi2FiGJOiljgHXVHv33BpTU9r4_-MW06U_R6EkMS6durbtxygTLd9qUJMDdMBd2Wc28tDzILYGjJ_w43lMsswDC9Q1X9e5AZD5REPWX3II-FeIQvRyJBU7G11HF4C8bL_VfZyGSHDLQEpzdy0Gv87NUbBZORCZ/s603/photo_2026-04-07_12-24-10.jpg
លោក Charlie Bettencourt នាយកប្រតិបត្តិនៃក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត បានមានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពណាស់ក្នុងការសហការជាមួយក្រុមហ៊ុនកូកា-កូឡារៀបចំកម្មវិធីនេះឡើង ហើយនេះជាកម្មវិធីមួយដ៏លេចធ្លោ ព្រោះវាជួយបំពេញតម្រូវការចាំបាច់របស់គ្រួសារនីមួយៗ។ យើងសូមកោតសរសើរចំពោះការនាំមុខរបស់ក្រុមហ៊ុនកូកា-កូឡា ក្នុងការបង្កើតកម្មវិធីបែបនេះឡើង ហើយវាពិតជាស៊ីគ្នានឹងជំនាញលក់រាយរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ក្នុងការចូលរួមជួយលើកិច្ចការងារនេះដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OZrF_sIMkmcQzMDlhxUVHVON72OjZggWN9flTK-Lofe_4zsc_2n3zrToeyqct9Xom4Eryv00P5p7sxea-LY5B12-WKQ4MOt-xgdNL8co4fzm0_1Mkl5T1jIfbQwk9Te8lsd0X3HUsvAQJQnGe-APU4vyRfzHwR3ddFJadjEcV9Xn8KTpStE4dMszC96G/s1280/photo_2026-04-07_12-14-52.jpg
ឯកឧត្តម ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ «កម្មវិធី ដើរផ្សារមិនអស់លុយរបស់ក្រុមហ៊ុន កូកា-កូឡា ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលជីវភាពមួយចំណែក ដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ កម្មវិធីនេះបានផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការដើរផ្សារ និងជ្រើសរើសទំនិញតាមតម្រូវការ ដោយមិនចំណាយថវិកាផ្ទាល់ខ្លួន ។ ខ្ញុំសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវើរេដ ខមប៉ានី ព្រមទាំងសហការីទាំងអស់ដែលបានគាំទ្រដល់ប្រជាពលរដ្ឋក្នុងឃុំភ្នំព្រឹក និងបាអង្គធំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyhONu7ByDU3mEExaueCGtvCUvBGY2qhfqA2A4DOsqSBF4w3j4x6VvMvWGOKoR_gCMPwQjaIzFlo2oevOVJbtqhE5gy5CVxSEDjvndElC2fML39RFdZcU1tkl9q1yDU0YiK2suA7UtbVYGEkseE8Suf_cZhZMKyaxd2-MuqxJZ12Qip1TavNfguvRAd-e8/s603/photo_2026-04-07_12-24-05.jpg

ឯកឧត្តម ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា កម្ពុជា និងដៃគូទាំងអស់ ចំពោះការជួយឧបត្ថម្ភដល់ប្រជាជនខេត្តបន្ទាយមានជ័យក្នុងអំឡុងពេលដ៏លំបាកនេះ។ ការផ្តល់បណ្ណមានទឹកប្រាក់ ២០០,០០០ រៀលតាមរយៈកម្មវិធីដើរផ្សារមិនអស់ប្រាក់នេះ គ្រួសារនីមួយៗក្នុងសហគមន៍របស់យើងបានទិញទំនិញសំខាន់ៗដែលពួកគាត់ត្រូវការ និងបានត្រៀមខ្លួនសម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះដោយក្តីរីករាយ។ យើងសង្ឃឹមថាក្រុមហ៊ុនជាច្រើនទៀត នឹងធ្វើតាមគំរូដូចក្រុមហ៊ុនកូកា-កូឡា ហើយបន្តធ្វើការជាមួយអាជ្ញាធរ ដើម្បីជួយគាំទ្រដល់ប្រជាជនក្នុងសហគមន៍របស់យើងជាបន្តបន្ទាប់ទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixW4ZORxYWkHWvm6Dqfb2zi2he6LaZ9YwvEZNLzrjs06W6tHbGt-6_mT8jQjIokAepllaNdjOnJlky7rU4vl2DgobSXCDpL8TYX7mxDoa_i-R0NSORjKCqlzYPe9rP-A_Gjy6AD6vLwr6A75QvFHHhl4GbsL0Cl4kwYbPSEmHwq2PtAi7q3btAANWouf1l/s603/photo_2026-04-07_12-24-06%20(2).jpg
លោក ស្លា ម៉ាត់ ជាអ្នកទទួលផលពីកម្មវិធីនេះនៅខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ «ខ្ញុំអរណាស់បានខាងកូកាមកជួយ ។ ដើរផ្សារចឹងទៅប្លែកមែន។ ខ្ញុំអរគុណខាងកូកាដែលបានរៀបចំកម្មវិធីចឹងៗ»។
លោកយាយ អ៊ុច ភាព ជាអ្នកទទួលផលពីកម្មវិធីនេះនៅខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា៖ «សប្បាយចិត្តផង អរផង ព្រោះមិនដែលមាន។ មិញបានកូកាត្រជាក់ៗទៀត។ របស់ដែលទិញបានថ្ងៃនេះ ខ្ញុំអាចប្រើបានកៀក ១ ខែដែរ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglj4BTIiaohletSgSWSpii1MSm9nPi8fyuoGGvI7YDZqqJC0BMTzZXfsL3cYcRS7BxQUUZw-zAkOKI9oPnVy-FDSpfD9vNl4t6qHrZErp0DpuzyS-G3VyzwJZqQoUTw49ijfpCP0nGzuL37PfQkrpq7qERZzdttFt6YBKWYRszQnI12bARzqntnixKX3zq/s603/photo_2026-04-07_12-24-06.jpg
តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានបង្ហាញឱ្យឃើញថា ទង្វើតិចតួចដែលយើងធ្វើរាល់ថ្ងៃ ក៏អាចរួមចំណែកផ្តល់ផលវិជ្ជមានដល់សង្គមយើងបានដែរ។ ជាក់ស្តែង កម្មវិធី «ដើរផ្សារមិនអស់លុយ» ដែលបានពីការគាំទ្ររបស់អតិថិជនកូកា-កូឡានេះ មិនត្រឹមតែបានជួយជាស្បៀងអាហារ និងសម្ភារៈចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតបរិយាកាសកក់ក្តៅក្នុងសហគមន៍ ដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ និងការចែករំលែកភាពសប្បាយរីករាយរួមគ្នាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFXGvVErNxGmwIZZ2KCm3EW_LjVWSkR-RM2Q6OPjDa4-idfp_Y9EsVDnxXTelRQLbpUokRoIRV2e2YEKqkNVC6vr_devPLzUiaUa_S0XeZ0kj4mC09Yo1Hs5XMZI6U9C2Kk5WTGMXCfrjugDfFzzVYQuJzdjZbaIj7_ps0M6SlxLDxhbUV2_LRM-FzjFMI/s603/photo_2026-04-07_12-24-07.jpg
###

អំពីក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេមួយនៅកម្ពុជា។ អស់រយៈពេល 33 ឆ្នាំមកហើយ ដែលបាន និងកំពុងផលិតភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ តាំងពី1993។ រោងចក្របច្ចុប្បន្នដ៏ទំនើបរបស់យើងបានសម្ពោធដាក់ដំណើរការក្នុងឆ្នាំ2016 មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺកូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតចែកចាយរបស់ក្រុមហ៊ុនកូកា-កូឡា ហើយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា នៅប្រទេសកម្ពុជា។
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ដាសានី ស្រ្ពៃ ហ្វាន់តា ស្វេប ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Dasani, Sprite, Fanta, Schweppes, Fuze Tea, Aquarius, and Samurai) ចែកចេញជា 5ប្រភេទ រួមមានភេសជ្ជៈមានជាតិហ្គាស (Sparkling) ទឹក(Water) តែ (Tea) ភេសជ្ជៈបង្កើនថាមពល (EnergyDrinks) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ និងជួយជំរុញអាជីវកម្មតូចធំជាង ៥០,០០០ កន្លែងទូទាំងប្រទេសឱ្យរីកចម្រើនផងដែរ។
សម្រាប់អ្នកសារព័ត៌មាន សូមទាក់ទង៖
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងចីរភាព
smunyvorleak@coca-cola.com.kh

រឿងភាគរបស់ IU និង Byeon Woo Seok កំពុងមានប្រជាប្រិយភាពលំដាប់លេខ១ ទាំងមិនទាន់ចាក់ផ្សាយ

0

យោងតាមស្ថិតិរបស់ក្រុមហ៊ុន Good Data Corporation រឿងកំប្លែងបែបមនោសញ្ចេតនា « Perfect Crown» ដែលមានតួឯក IU និង Byeon Woo Seok បានឡើងដល់កំពូលនៃបញ្ជីកម្មវិធីទូរទស្សន៍ដែលមានការពិភាក្សាច្រើនបំផុតក្នុងសប្តាហ៍នេះ។ លើសពីនេះ តារាសម្ដែងសំខាន់ពីររូបគឺ IU និង Byeon Woo Seok បានជាប់ចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ ចំណាត់ថ្នាក់តារាសម្ដែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtIOlLSBq55sSk1Z2YREgtqs2llEuX4RHccy1cQviI3nz8L8zgENoK12A93ySpPPL7SOJUo0LGuuEF0siY40yHJRsNRsfxwWT9R2qajx0gAVSdkbrQXDmBf9vOIq-w4Bcnh6cz9DDbMIPrb1772q306W7zWsKQwIBOBmRrtoySDDqCbPc8yc9Y-vKvSXzh/s1433/image_2026-04-06_16-28-57%20(3).png
«Perfect Crown» គឺជារឿងភាគដែលទទួលបានការទន្ទឹងរង់ចាំបំផុតនៅពេលដែលវាចាក់ផ្សាយក្នុងខែមេសា ដោយមានចំណាត់ថ្នាក់អ្នកទស្សនា ២៣.១៧% នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Soompi ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFuZJCUvbT-nCnx2z0SpuwuUmbGQMfpMCRAYvleS7FcSEAaoCeKxwOf-HBBUuGi8H3ozVUPJUnVvcdIMpjaR6LRwMA0qpBFjrYsRJ3Rv5W58UdPE84poINb3bLSF7PZNbfxZG9Waxc_Pi2fC5qUNBA_rppcXl9H8aOXL6TNV6rB2v0N-UVM3KP4nZmyTjF/s1140/image_2026-04-06_16-29-00%20(2).png
ដោយបានសហការគ្នាមួយរយៈខ្លីលើគម្រោងមួយកាលពី ១០ ឆ្នាំមុន IU មានអារម្មណ៍ស្រួលជាមួយតារាសម្តែងប្រុសរូបនេះតាំងពីការអានស្គ្រីប។ នាងបាននិយាយថា ពួកគេបានចែករំលែកគំនិតជាច្រើននៅលើឈុត និងលើកទឹកចិត្តគ្នាទៅវិញទៅមក ដែលបង្កើតបានជាភាពស៊ីសង្វាក់គ្នាដ៏អស្ចារ្យ។ ចំពោះតារាប្រុស Byeon Woo Seok វិញលោកមានអារម្មណ៍ថាបរិយាកាសកក់ក្តៅនៅលើការសម្តែង ព្រោះ IU និងក្រុមការងារបានគិតគូរ និងគាំទ្រយ៉ាងខ្លាំងក្នុងអំឡុងពេលថតនីមួយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdt6bQC29YMLq0Ab79Qo2ZwSypmi8D9v3sHMr0beGTHQv_NtkOq1uf5ZwZAu9VA-TFxUV3_zzpAknu9fCWYCTZxwny8VBkostoweCYYyeLRFJjQpwx7ruImaecwGuJw96XzbRs8rW2MFx0uDwzNdQ-KI0j3ujRMgBodMNN_lIYzg_91f6Z5FskRKRqQys0/s1037/image_2026-04-06_16-28-57%20(2).png

«Perfect Crown» គ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី១០ ខែមេសា បង្ហាញពីជោគវាសនារវាង អ្នកស្នងមរតកដ៏មានទ្រព្យសម្បត្តិ និងព្រះអង្គម្ចាស់។ សាច់រឿងនេះរៀបរាប់ពីរឿងរ៉ាវស្នេហារបស់ Seong Hui Ju សម្តែងដោយ IU ដែលជាអ្នកស្នងមរតកដ៏មានស្តុកស្តម្ភម្នាក់ ដែលតែងតែមិនពេញចិត្តនឹងការខ្វះអំណាចរបស់ខ្លួន និងព្រះអង្គម្ចាស់ I-an សម្តែងដោយ Byeon Woo Seok ដែលគ្មានអ្វីក្រៅពីតំណែងរបស់ទ្រង់ឡើយ៕

កម្ពុជាត្រូវការពេលមិនក្រោម ៣០ឆ្នាំ ក្នុងការសង្រ្គោះ«ប្រាសាទព្រះវិហារ»ឲ្យឈរឡើងវិញ

0

ក្នុងនាមជាខ្មែរលឺហើយឈឺផ្សារហួសថ្លែង! យោងតាមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារបានប្រាប់ឱ្យដឹងថា ការស្ដារប្រាសាទព្រះវិហារឡើងវិញបន្ទាប់ពីការបំផ្លា.ញដោយយោធាថៃ នឹងត្រូវចំណាយប្រាក់រាប់សិបលានដុល្លារ ហើយថែមទាំងអាចប្រើពេលរហូតពី ២០ ទៅ ៣០ឆ្នាំឯណោះដើម្បីឱ្យសំណង់បេតិកភណ្ឌនេះងើបឈររឹងមាំឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiasFG7XxEYXBhdJDOBXPyrGi2j-gW6XuOZZlAj60S6aqkjVYapz4e654E9s9t0XFC6lcRZtU3Gm4C7OYpVlh8ZJQJgcaR6UG7ddTH7odCbRmHKxWn_S1eCT2es5x-_mVWhEmzzVZA0C57uizFO1670QxS9HTf2E3B6-SG68bJ5ndw1_e7X3JSCBCLJoUw0/s1280/photo_2026-04-07_09-17-37.jpg
យោងតាមប្រសាសន៍ លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែមេសានេះ បានឱ្យដឹងថា គ្រាន់តែដំណាក់កាលស្តារប្រាសាទព្រះវិហារដែលបែកបាក់ ដោយសារការវាយប្រហារពីយោធាថៃមកវិញ អាចនឹងត្រូវចំណាយពេលពី៥ ទៅ១០ឆ្នាំ ខណៈការជួសជុលនិងអភិរក្សគឺមានភាពស្មុគស្មាញដែលទាមទាររយៈពេលយូរ រហូតឡើងដល់ពី ២០ទៅ៣០ឆ្នាំ និងត្រូវចំណាយថវិការខ្ទង់រាប់លានដុល្លារបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4SseOah_KaipQr8YhklpJdYUMgIMcuKAI2aaSU-_2fz6eq4G8tDXZ4zwTcknifAG2kgObfByweAMDJ_o9uptEbq8jSbCmbH6hyphenhyphenLycMhCrVkxpjaqL0wnpfRBepmRkAK2hyJXL8xVZ1Dod_Km-oY024bdfiTsta4PrhEg9v-iV0pfq2j9A72r5nKhmW-P5/s1280/photo_2026-04-07_09-17-38.jpg
ក្រៅពីថវិកាដ៏ច្រើនមហាសាល និងពេលវេលារាប់ទសវត្សន៍ដើម្បីស្ដារឡើងវិញនូវប្រាសាទព្រះវិហារ លោក គង់ ពុទ្ធិការ បានសង្កត់ធ្ងន់ថា សន្តិភាព គឺជាកត្តាចម្បងបំផុតសម្រាប់កិច្ចការងារនេះ។ រីឯជំហានដំបូងដែលត្រូវធ្វើជាដាច់ខាត គឺការសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងតំបន់ប្រាសាទ ដើម្បីធានាសុវត្ថិភាពដល់ក្រុមការងារជំនាញដែលត្រូវចុះទៅបំពេញភារកិច្ចជួសជុល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiCgu-HuOE3UZ8yM1n_vHmGJDthMxdMt1rsn-TtRuaalIACeznPfTW_IZESEvwJxMc87AGMjPMRW3rAdv-9I87fJAT2gnrZM4no2hM-c9HX2S6TAPkXNDZq7f9RKJxOyZ3fuIpcKSlyQXXCsn9RSiL7qDti4LPBcXjciA0pmiB5utSTs1yG4p9jl4vrWz_/s1280/photo_2026-04-07_09-17-39.jpg
គួរជម្រាបថា មុនប្រាសាទព្រះវិហាររងការខូចខាត កម្ពុជាបានខិតខំប្រឹងប្រែងអភិរក្សប្រាសាទនេះអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ចាប់តាំងពី២០០៦រហូតមកដល់ឆ្នាំ២០២៥។ ទំហំនៃការបំផ្លិចបំផ្លាញរបស់យោធាថៃមកលើប្រាសាទព្រះវិហារក្នុងឆ្នាំ២០២៥ គឺជាការបំផ្លាញយ៉ាងខ្ទេចខ្ទី នូវអ្វីដែលកម្ពុជាប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារកន្លងមក និងបង្កការខូចខាតដល់របស់ដើមដែលមានស្រាប់ ហើយការខូចខាតមានទំហំធំធេងណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBAw_8uLV7kpFa1Ljh3XiZ21O8cKy1ZNu4mG7FWfysW8qya8sq94T5-WeDZcrfyx93JBlgP3Ocvxju9F_JW30FS49s_rfiWk8aXKMNKbaIq7M5fVjEAZxRe54JdZoLXjLNY43W7zI0ABcWZFNq5oLrNQJUT1RX2b-Z__yCe-6FAPBJmoFPncYLHGOCdGi5/s1280/photo_2026-04-07_09-17-40.jpg

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការអន្តរជាតិ ICC ព្រះវិហារ ដើម្បីស្វែងរកការគាំទ្រ និងបច្ចេកទេសបន្ថែមក្នុងការអភិរក្ស និងលើកតម្លៃប្រាសាទភ្នំដ៏ស័ក្តិសិទ្ធិមួយនេះ ឱ្យជៀសផុតពីហានិភ័យនៃការដួលរលំបន្ថែមទៀត៕

រឿងថ្មីរបស់ Dilraba ត្រូវគេយកទៅប្រៀបធៀបជាមួយនឹងរឿងរបស់ Yang Zi

0

រឿង «Love beyond the Grave» របស់ Dilraba Dilmurat ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលចេញផ្សាយ។ ទោះជាយ៉ាងណាក៏ដោយសន្ទុះប្រជាប្រិយភាពដែលនៅទ្រឹងបានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតចិនយកប្រៀបធៀបទៅនឹងភាពជោគជ័យនៃរឿង «Lost You Forever» ដែលសម្តែងដោយ Yang Zi។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVvjqcf2LLhvVMTarEM5BE1vzlY_YECHx3zRBou2lzHB0JnR3Yvqy3Y3fnZY4NhQpl6RmfOLAJxXYnm6p3x_MQrfLKnG08o2YjQx9unQ71T4oH_7vL9MqUyFYxCCXw8mgR2AfWjwXPgepvzWlzcvBYnZcBarNihTotAsnqOkBckugbUNuSEZMLHrB7ypMN/s1440/image_2026-04-06_11-50-13.png
ចាប់តាំងពីថ្ងៃចាក់ផ្សាយដំបូងមក «Love beyond the Grave» ដែលមាន Dilraba ជាស្តេចខ្មោចទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានចំណាត់ថ្នាក់ប្រជាប្រិយភាពលើសពី ២៦,០០០ និងមានអ្នកចូលមើលរាប់សិបលានដង។ ទោះជាយ៉ាងណាក៏ដោយ កំណើនយ៉ាងឆាប់រហ័សនេះបានជាប់គាំង ដោយសារតែរង្វាស់បានកើនឡើងបន្តិចបន្តួចជារៀងរាល់ថ្ងៃ ចំនួនអ្នកទស្សនានៅតែទ្រឹង និងខ្វះភាពជឿនលឿន ដែលបង្ហាញពីសញ្ញាថមថយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigYF-KznzM5fo4r9waapjT9Z16W79hmLNR8lQh9bpVmfAiHfmujijncKaotYVfqVs6ZosejD8QLIBJ_SNmryDnK0fVJfQ_nDVEB8ZAOE9RvK3Op9P-mYf5CdC3y4BPw7SoaHr5qU3IF09FpfJi6nHZuOINclF2RkclKW6hw8hU3jVRpf11nQStvZ_LJm78/s2048/image_2026-04-06_11-42-35%20(3).png

ទោះបីរឿងខាងលើនេះមានការចាប់អារម្មណ៍ច្រើនប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតចិនបានធ្វើការប្រៀបធៀបនឹងរឿងភាគ «Lost You Forever» ឆ្នាំ២០២៣ ដែលសម្តែងដោយ Yang Zi ត្រូវបានចាត់ទុកថាជារឿងភាគប្រវត្តិសាស្ត្រដ៏ជោគជ័យបំផុតមួយប្រចាំឆ្នាំ។ ចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងមក រដូវកាលដំបូងនៃរឿងនេះទទួលបានចំណាត់ថ្នាក់ប្រជាប្រិយភាពជាង ២៧,០០០ និងមានអ្នកចូលមើលជាង ២០ លានដង។
នៅថ្ងៃទីពីរ ខ្សែភាពយន្តនេះបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយលើសពី ៣០,០០០ ដែលកំពុងពេញនិយមយ៉ាងឆាប់រហ័ស និងឈានដល់ចំនួនអ្នកចូលមើលជាង ៥០លានដង។ ក្នុងអំឡុងពេលកំពូលរបស់វា ខ្សែភាពយន្តនេះនៅតែរក្សាបាននូវប្រជាប្រិយភាពជាប់លាប់ ដោយឈានដល់កំពូលជាង ៣៣,០០០ កន្លែងដែលកំពុងពេញនិយម និងលើសពី ១០០ លានដងជារៀងរាល់ថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio7Hgzbnrq39rdSyyebYfA6Zzf_EVvok2l-u6mT34WRMWUyFduuYTqu1MelyUysZQl9WtR7ETrVxFYODLN9jg8zdFd-opi0ur6-S39yeg-I3FW04iF3NOkerzBym0Tn2NUtnp5QRKeoCOSKKqb6HzjiTsppKTKbFjGseJYE3p2OslcqrFczmWx0e77WJp3/s1319/image_2026-04-06_11-42-33.png
រឿង «Lost You Forever» មិនត្រឹមតែលេចធ្លោខាងចំនួនអ្នកទស្សនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏រក្សាបាននូវប្រជាប្រិយភាពជាប់លាប់ពេញមួយការចាក់ផ្សាយរបស់វា ដោយជាប់ចំណាត់ថ្នាក់លេខមួយជាប់លាប់ និងទាក់ទាញទស្សនិកជនយ៉ាងច្រើន។ ភាពជោគជ័យនេះបានពង្រឹងជំហររបស់ Yang Zi ក្នុងប្រភេទរឿងស្នេហាប្រវត្តិសាស្ត្រ និងកំណត់ស្តង់ដារខ្ពស់សម្រាប់គម្រោងផ្សេងទៀតនៅក្នុងប្រភេទដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJPfEoR1xt3rX2SLrhfFf1HQ2E-mHZZ2d7A_LiPO2YHd2GrT8MWgaWMn8EXG4FHYWr0Dt4M8fHlDqJJ4ZosRnpdi4ULdd4tEAFvgej4bXKplGCuwksGAML0ePVDvc2mdKNbpnZuS-VxaBaUEVIuNcuF9iQfzCOtty-LcMLhKh-5pysP5LRNuV4jTfjScW1/s2048/image_2026-04-06_11-42-36.png
ភាពខុសគ្នាគួរឱ្យកត់សម្គាល់នៃការសម្តែងធ្វើឱ្យ «Love beyond the Grave» ស្ថិតក្នុងស្ថានភាពមិនអំណោយផល។ នៅក្នុងទីផ្សារភាពយន្តចិនដែលមានការប្រកួតប្រជែងខ្លាំង ខ្សែភាពយន្តដែលមិនអាចរក្សាសន្ទុះកំណើនរបស់ខ្លួនបានទំនងជានឹងធ្លាក់ចុះ ហើយពិបាកសម្រេចបានងារជាខ្សែភាពយន្តដែលទទួលបានជោគជ័យយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh67j2-IDEuLC0mexJuev3MX4XabQZw_kdkS3VE3REJ0_55SIMvWweOZfTCiM7QmmEdmki3xnGpIaruVv_U0BXd7pYJ1EtnfH58zyjMOQtWq4J5GopG2T7eXWIXoz28n4cewZAABS6D2wEG0zJRMHkd4YaLJwPJflGRHidB-ZBtNVUgMRA3k0bBPiv88OfG/s640/image_2026-04-06_11-42-35.png

ដូច្នេះសម្ពាធបានធ្លាក់មកលើ Dilraba Dilmurat ដែលជាតារាដែលមានអ្នកគាំទ្រច្រើន ប៉ុន្តែខ្វះគម្រោងលេចធ្លោនាពេលថ្មីៗនេះ។ មនុស្សជាច្រើនជឿថាតារាស្រីរូបនេះត្រូវជ្រើសរើសបន្ថែមទៀតអំពីស្គ្រីបរបស់នាង និងស្វែងរកតួនាទីដែលមានជម្រៅជាងមុន ដើម្បីបង្កើតចំណុចរបត់ដ៏សំខាន់មួយនៅក្នុងអាជីពរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxxk4YkZot5s6Kfe1Vup8-33MvB9QcSo3f1CfiBW8jdEQoqDoj03A6omjl7Vya2Drwl8FLYw9c63cJnJp56TqkQ7OQeCuz-GgyqSiGrGwKIXZIapIc94RyCklI-FR9DIAsvAw1SZnA-uf550m5Z7nYtCSwxWNZUVDsfJMQWDnxmpNoLooPwrA7D81H93HU/s900/image_2026-04-06_11-42-35%20(2).png

ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលរឿងនេះនៅតែកំពុងចាក់ផ្សាយ ស្ថានភាពអាចនឹងផ្លាស់ប្តូរ ប្រសិនបើរឿងភាគនេះសម្រេចបាននូវភាពលេចធ្លោមួយនៅក្នុងខ្លឹមសារ ឬការចូលរួមរបស់ទស្សនិកជននាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

រុស្ស៊ីស្នើឲ្យអាមេរិកឈប់ប្រើពាក្យ «ឱសានវាទ» ដាក់អ៊ីរ៉ង់ដើម្បីបន្ធូរបន្ថយភាពតានតឹង

0

លឺច្រើនដងហើយ ប៉ុន្តែមិនឃើញមានអ្វីល្អប្រសើរ! រដ្ឋមន្ត្រីការបរទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានដាស់តឿនអាមេរិកតាមបែបការទូតថា សហរដ្ឋអាមេរិកគួរតែ «បោះបង់ចោល ឬបញ្ឈប់ការប្រើប្រាស់ពាក្យឱសានវាទដាក់អ៊ីរ៉ង់តទៅទៀត ដោយរុស្ស៊ីយល់ឃើញថា កិច្ចខិតខំប្រឹងប្រែងទាំងឡាយក្នុងការបន្ធូរបន្ថយជម្លោះនៅអ៊ីរ៉ង់នឹងទទួលបានជោគជ័យ ប្រសិនបើគ្មានការកំណត់ទាំងនោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Reuters ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9YckpJ4LKl3gi1EJsF4xH8d47Mbgy7lPRd4NgSRdVbxcMb0V651yzXF5m1mTSTkKo8gFde6J40QK_BZoueYqGQbKJB8Rme69T4GCR_XuCM5vPj3sRab3X1JYoP54xV6mmQRHNq9DK5u_-TZDrzNFPvcCvi_g6u1UIIWI5tna1Vox8ZGAjtBKCgjaf6Tt/s580/photo_2026-04-06_15-46-52.jpg
តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេស បានការបង្ហាញក្តីសង្ឃឹមថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចនឹងបន្ធូរបន្ថយភាពតានតឹងជុំវិញសង្រ្គាមនៅមជ្ឈិមបូព៌ា ដោយលោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែបោះបង់ចោលការដាក់ឱសានវាទឱ្យអ៉ីរ៉ង់ ដើម្បីកែប្រែស្ថានការណ៍ឱ្យត្រឡប់ទៅរកផ្លូវចរចាវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOWRsxDDPJ992fwkVTDZlTAdtbl6DDL6t4Et43O8ZxSkbWDoebSDS4mvbv-JR9bETF8GLVaOOfB8yON4FHDl86Ug8P1hTLF3uDhZTGT77zDMClLVYmtEwUmbiLAllyWnMDa4L2oZuYva4Vth05gT8kl5nKdSOSZGzYBdRo7RGKytAgF6d4UOVvxGOc1jpt/s900/photo_2026-04-06_15-46-52%20(4).jpg
ការចេញសេចក្តីអត្ថាធិប្បាយបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃអាទិត្យ។ ភាគីទាំងពីរអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដេីម្បីបញ្ចៀសសកម្មភាពណា ដែលអាចបំផ្លាញឱកាសជំរុញផ្នែកនយោបាយ និងការទូតដើម្បីដោះស្រាយវិបត្តិនេះ រួមទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs7A6y1RLa5mHnPb2pcSnD0dSGkgy7bNy9OsAPLk8kEAd_ElBwByVgKiVh-kjUCT6-8qYKFFM0ToryJ7D_OSbx4hQFG-cFs8-zSVy9si4UaHKjKbO-46raeqcsXmvH35ef_3ZDFKgGNcyiLxL8fWyYXD4XjfR_mI8ld4bhb9JxrnTp-3QduYV4GYkfd9mu/s1280/photo_2026-04-06_15-46-52%20(2).jpg
ជាមួយគ្នានេះដែរ បើតាមការអះអាងរបស់មន្រ្តីអ៊ីរ៉ង់បានឲ្យដឹងថា រុស្ស៊ីគាំទ្រជានិច្ចនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង «ក្នុងបុព្វហេតុនៃការធ្វើឱ្យស្ថានភាពនៅមជ្ឈិមបូព៌ាមានលក្ខណៈធម្មតាឡើងវិញរយៈពេលវែង និងប្រកបដោយចីរភាព ដែលនឹងត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលបោះបង់ចោលភាសានៃឱសានវាទ និងនាំស្ថានការណ៍ត្រឡប់ទៅរកផ្លូវចរចាជំនួសឲ្យការបន្តសង្រ្គាម»។
គួរជម្រាបថា ប្រតិកម្មរបស់ទីក្រុងមូស្គូ កើតឡើងក្រោយលោកត្រាំចេញឱសានវាទថ្មីទៀតដល់ភាគីអ៊ីរ៉ង់ឲ្យទទួលយកកិច្ចព្រមព្រៀងជាបន្ទាន់ មុនផុតឱសានវាទចាស់ដែលលោកផ្តល់ជូន១០ថ្ងៃ។ តាមការសង្កេត ការដាក់ឱសានវាទនេះ មិនត្រឹមតែមិនអាចធ្វើឲ្យអ៊ីរ៉ង់ខ្លាចនោះទេ ប៉ុន្តែវារឹតតែធ្វើឲ្យស្ថានការណ៍កាន់តែអា.ក្រក់ខ្លាំងឡើងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc6AbCY9EW21MSzsMOh1GSQ7BwORw05nmAEXVrGF5F7uDjqXRand2OjMqgqDVc84VpGbOviG78yJEoh-eFsuKypAHn3BLtT_4DA-CkaWbAqmx5x811O73hYdjSiAKN6OVeqRIFrsf8oq9LHask7JHPAklkiQVzDIqloyX6qFlU4-HI6x7TbmDTOFb4yd7B/s768/photo_2026-04-06_15-46-52%20(3).jpg

ហេតុដូច្នេះហើយ ទើបរុស្ស៊ីយល់ឃើញថា វោហារសាស្រ្តដាក់ឱសានវាទរបស់មេដឹកនាំសហរដ្ឋអាមេរិក ដែលធ្លាប់មានក្នុងពេលកន្លងមកមិនគួរបន្តធ្វើទៀតឡើយ បើចង់ឲ្យស្ថានការណ៍មានភាពល្អប្រសើរដែលអាចឈានដល់ការបញ្ចប់សង្រ្គាម៕

ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈនៅថ្ងៃចូលឆ្នាំថ្មី

0

ក្រោយបិទដំណើរការលែងឲ្យប្រើប្រាស់ និងក្លាយជាទីស្ងប់ស្ងាត់កណ្ដោចកណ្ដែងអស់រយៈពេលជាងកន្លះឆ្នាំ ពេលនេះអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រៀមបើកទ្វារដើម្បីទទួលស្វាគមន៍សាធារណជនឡើងវិញក្នុងនាមជាសួនសាធារណៈសាកល្បងរយៈពេល ៩ ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលអាចចូលរួមដោយសេរីនិងមិនគិតថ្លៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo4gUs-g9zMjGltnu4ESD5fyjGBH7TQ2L6GSGHdBpWOgQv3v9fk5na3qNeAR4qN9ks71_I_LuZRpQm4_1tjUimDAmiHmGpD39jKxgiNcmriNUOt9zKr2hPeBDYU32aLR4UCnKDxzRmD5_TjWT5Op9h6suX4jsodBcyrV3M1MxWMh-mWd0ydhCp636gyPd1/s900/photo_2026-04-06_14-36-50%20(2).jpg
យោងតាមសេចក្ដីជូនដំណឹងថ្ងៃទី៦ ខែមេសានេះ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.) បានបញ្ជាក់ថា អនាគតសួនកម្សាន្តសាធារណៈនេះ នឹងបើកដំណើរការសាកល្បង ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ah6lKuEJiikDxomPYUMFfJ9qzBdcaYdkr1a64sHMO5QYUmE8HLr9lAEfZrhsDnJ8C3WNskOltIJ3Wqs9FQIJmqxqbyn2QoWL1Nd7jBpK-qYAw2FGM0TII5IJdzN_YIdxcHKyWei_MNT1Rm8ykX-K4_nbUCDk5RUX00CVq1e5R8PEWVxyrbNywOjQq8yS/s1280/photo_2026-04-06_14-36-50.jpg

បងប្អូនប្រជាពលរដ្ឋ អាចចូលទស្សនាជុំវិញតំបន់ និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើង នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រ នៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ZIyGlNtLqsI6tBnS7ONAfysBovp_AmNdX0e246ZMnn5lvWUG-5AXMESmt95oOuLle2G5OoUWaSqF6xeho8ADmMpiYtrxWUtm-pewrRKA_MgBJ2W892bkQraPQAGtnF0Hg-O_ImB2K3SLHLLCUR1YLP7zLNBJiDVIGPhKDPB3Lcg3VUEBukYiurg_GdI7/s800/photo_2026-04-06_14-36-51%20(2).jpg
ការបើកសាកល្បងនេះ មានរយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៩ មេសា ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង៥ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង៩យប់ ។ ក្នុងនោះ ពលរដ្ឋចូលកម្សាន្តដោយថ្មើរជើង ចេញ-ចូលតាមច្រក វីអាយភី (VIP) (ចំណុចលេខ១)។ សម្រាប់ពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចូលតាមច្រកអគារ Terminal (ចំណុចលេខ ៣)។ ដោយឡែកពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចេញតាមច្រកអគារ Terminal (ចំណុចលេខ ២)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50WgVjo9O4gMxPclUuD6qAe_-pHTfYzXeqy60jQTEGXAc5Un8KTDnCFW3llurggoxt_nHGuX7zOFG-pUY4S8PROtQXRF8rAJhB4HyGj3bpx2YFSx1jp_r-_lDofXkQE_TPtJmg7dENidkhgSP_QVTD61iSlSDFvuswmlsxIoTB5OVZWmUswuSoNWYLil1/s1280/photo_2026-04-06_14-36-51%20(3).jpg

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិយើង ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOW-uFw4KVGUBU_B3x9FCq0JusS_7dVJ_IrQcX3mU3C8u0ZFJXK8nVTCTqc7aDMGFB0PhTS9GTlNKNdh8NezoNEhiUoLGXHgnDRCsCgSqmuxxoGhDk4WVKcEQ3goPUzLviScAs_gp-NaFBGpFYRc8QOLnTrl4Kk3k8no-ATpQOyrx14fFXIrS3t6k3NktH/s1280/photo_2026-04-06_14-36-51.jpg

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបិទប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានផ្ទេររាល់ប្រតិបត្តិការហោះហើរទាំងស្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ ចាប់តាំងពីការបិទដំណើរការ អាកាសយានដ្ឋាននេះបានប្រែក្លាយពីទីអ៊ូរអរដែលតែងមានមនុស្សជាច្រើនចេញចូល ទៅជាទីស្ងប់ស្ងាត់មើលទៅគួរឲ្យស្រណោះជាខ្លាំង។ ដោយហេតុនេះហើយ ទើបរដ្ឋាភិបាល រួមជាមួយក្រុមការងារអន្តរក្រសួង សម្រេចកែច្នៃទីតាំងនេះឲ្យទៅជាទីដែលអាចបម្រើដល់ប្រយោជន៍សាធារណៈឡើងវិញ៕

នេន ទុំ រងការរិះគ.ន់ពីទស្សនិកជនថាធ្វើឱ្យបាត់បង់តម្លៃសិល្បករជើងចាស់ ណូយ វ៉ាន់ណេត

0

មុននឹងចេញផ្សាយជាផ្លូវការដំណឹងដែលតារាចម្រៀង នេន ទុំ សហការសាជាថ្មីជាមួយនឹងលោក ណូយ វ៉ាន់ណេត បានធ្វើឱ្យមានការចាប់អារម្មណ៍និងរំពឹងទុកជាខ្លាំង។ ទោះយ៉ាងណាលទ្ធផលដែលទទួលបានគឺផ្ទុយស្រឡះកាលពីមុនដោយទទួលបានមតិរិះគន់ថា នេន ទុំ ធ្វើឱ្យបាត់បង់តម្លៃរបស់សិល្បករជើងចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIfJUcZ2_4UpDUFOFyeuWApl3uSdTlAqaBnmfuckRdaxvZdThzn6XJ5ZQPN1gbMoEBZ3IWVOAvgcJGgw-KRVjmPir2YtMpV_JwI-YOuKfkIihm7ALTMPRYU7jQjhOZYXy3KTtsxoY1dCrRdapBgMWYFMdWXhJf1DemjcPchj2O_aOnWfAL0O7kBsHUSYuR/s1080/image_2026-01-20_08-27-04%20(3).png

«ចាស់នៅតែចាស់ ស្ទាវនៅតែស្ទាវ» គឺជាស្នាដៃថ្មីរបស់លោក នេន ទុំ និងលោក ណូយ វ៉ាន់ណេត ដែលបានចេញជាផ្លូវការនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៦។ បទថ្មីនេះត្រូវបានទស្សនិកជនបញ្ចេញមតិចម្រុះជាច្រើនដោយរិះគន់តារាចម្រៀង នេន ទុំ ថាបានកែសម្រួលសំឡេងរបស់លោក ណូយ វ៉ាន់ណេត ខ្លាំងពេកធ្វើឱ្យបាត់បង់សំឡេងដើមរបស់សិល្បកររូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGhCAg4xQYWMQ1psuD-HWZ53bDIVj6PeuzPsQgF5wVDZEZQ7chj2z2PkG7X73TW6htjG17FPxKiamcPp-s7jLPC_04vUYLj6hA5nTcA4MGecOcwWzJP-03x9p4JyfqUhSKfSYB6hR94C0RJWtyYQnp_sTtQ0BofkmNyi3O7h1zRrt2oAxPOCi_g68uCKYq/s719/image_2026-04-06_13-48-49%20(2).png
អត្ថន័យមួយចំនួននៅក្នុងចម្រៀងនេះក៏ផ្ទុះប្រតិកម្មដោយចោទប្រកាន់ថាមិនសមរម្យ ដូចឃ្លាចម្រៀង «ចាស់តែឈ្មោះតែក្រោមក្បាលពោះនៅរស់រវើក» ចំណែកឯឈុតឆាកកន្លែងខ្លះនៅក្នុង MV នេះក៏ធ្វើឱ្យមហាជនចាត់ទុកថាមិនសមរម្យដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCd-dQEbKyXKq11mlrLhNn0VzSnCl3Y03PkLkNmfapKx_8YjE5MIiSUFG8vi9NgbuYKw0AP-VJVy7JVQcDiygXZUmUZvWzv8GiPCwSrWDBJLBi0XSDRf4-qGxmVGg507MOaLEuoVZbX-iSSA-7238HlRrFow37ZAI9vAtlS2M6TxiRvTyETJewtm_3rap0/s1372/image_2026-04-06_13-49-22.png

បន្ទាប់រងនូវមតិប្រតិកម្មជាច្រើនតារាចម្រៀង នេន ទុំ បានធ្វើការបកស្រាយចេញពីសហរដ្ឋអាម៉េរិកថាលោកពុំបានកែសម្រួលសំឡេងរបស់លោក ណូយ វ៉ាន់ណេត នោះទេ។ តារាចម្រៀងរ៉េបរូបនេះបានអះអាងថាសំឡេងគឺមិនបានកែនោះទេតែមកពីចង្វាក់ និងMelodyថ្មី ទើបទស្សនិកជនស្តាប់ច្រឡំគិតថាកែ។ លោកបាននិយាយទៀតថាឆ្នាំ២០២៦ ហើយលោកមិនចង់ឱ្យមានរសជាតិដដែលនោះទេដោយបទនេះលោកចំណាយពេល១ខែដោយមានគោលគំនិតមិនឱ្យជាន់អ្នកណានោះទេទាំង ភ្លេង ប៉ារ៉ូល ហើយលោក ណូយ វ៉ាន់ណេត មិនត្រូវច្រៀងឱ្យដូចលោក ណូយ វ៉ាន់ណេត ដដែលនោះទេដោយបង្កើតស្ទាយ៍ថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh300uTJjRfs1Y0hbNsAwU1WOy4fCUKlLo3tx0QG0vlftb9VNVAcsNMhm4UGP-V0fMkiJHEfAjaQZfhA8nRahNNMVOm_weDjA0AgtGv12W07ewZxZmIlS6bIz5friRxE5uRGYPB0OE5JPBrOr7D7MxnzvC7IzRNY9diWkmVbaLCsQhs06nnwOrfyfA3k25G/s1214/image_2026-04-06_13-50-01.png
តារាចម្រៀងរូបនេះបានបកស្រាយទៀតថា ត្រង់ឃ្លាចម្រៀងដែលទស្សនិកជនគិតថាមិនសមរម្យនោះមិនមែនជាពាក្យឈ្លើយនោះទេ ប៉ុន្តែជាពាក្យនិយាយទូទៅ ហើយគ្រប់យ៉ាងដែលលោកធ្វើគឺគ្រាន់តែចង់ឱ្យមានរសជាតិថ្មីប្លែកខុសពីមុនប៉ុណ្ណោះពុំមែនដូចការចោទប្រកាន់ថាលោកយកសិល្បករជើងចាស់មកលេងសើចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTnqVnKZK_P4D7IB30G8sPhyphenhyphenEON8h8BSarpB_MjpxeZvdAYO-w3lyNbNEUfRtvNWlGVX2xSZk8tCJiwWep5pB7eT5DAL3Wekpf5sD56_UrEYvGSYa_LI63xfFXsQ0yv-kNjJvyBqVBAALDXO_Bs_D07tFjTV6qSyp48e7zgng0d5KtiisOwVCXpk35L9tn/s720/image_2026-04-06_13-48-49%20(3).png

គួរបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០១៩ តារារ៉េប នេន ទុំ និងលោក ណូយ វ៉ាន់ណេត បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា «កំលោះចាស់ប៉ះកំលោះស្ទាវ» ដោយទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំង។ មកទល់នឹងពេលនេះបទនេះមានអ្នកចូលស្តាប់លើស១៣លានដងនៅលើឆាណែលយូធូបរបស់ នេន ទុំ ផ្ទាល់ហើយក៏ជាបទចម្រៀងដែលល្បីមានអ្នកស្តាប់ច្រើនបំផុតនៅលើឆាណែលរបស់លោកផងដែរ។ ក្រៅពីបទនេះតារាចម្រៀងទាំងពីរដួងក៏បានសហការគ្នាតាមរយៈបទផ្សេងទៀតដូចជាបទ «ឈូករ័ត្នកំពត» ជាដើម៕

ពិន័យប្រាក់រហូតជាង៦០០ដុល្លារសម្រាប់ហាងលក់ហ្គាសណា​ដែលបញ្ចូលមិនគ្រប់លីត្រលក់ឱ្យអតិថិជន!

0

ស្របពេលតម្លៃហ្គាសកើនឡើងខ្ពស់ និងខ្វះខាតនៅប្រទេសថៃ ហាងបញ្ចូលហ្គាសនៅតាមខេត្តនានាបានឆ្លៀតឱកាសកេងចំណេញ ដោយបញ្ចូលហ្គាសមិនពេញធុងតាមការកំណត់ ។ បន្ទាប់ពីមើលឃើញបញ្ហានេះកើតឡើងជាច្រើន មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃបានប្រកាសពិន័យប្រាក់ចាប់ពី១ម៉ឺនបាត ទៅ២ម៉ឺនបាត (ឬពីជាង៣០០ដុល្លារ ទៅជាង៦០០ដុល្លារ) សម្រាប់ហាងណាបញ្ចូលហ្គាសមិនគ្រប់លីត្រលក់ឱ្យអតិថិជន ពីព្រោះជាការឆ្លៀតឱកាសកេងចំណេញធ្វើឱ្យពលរដ្ឋកាន់តែលំបាកខ្លាំងឡើង ។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងប្រទេសថៃ (DIT) បានចុះត្រួតពិនិត្យការបញ្ចូលហ្គាសនៅតាមហាងតូច-ធំតាមបណ្តាខេត្ត បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីពលរដ្ឋថា ហាងបញ្ចូលហ្គាសមិនពេញធុងបណ្តាលឱ្យប៉ះពាល់ដល់ជីវិតរស់នៅ ។ ការត្រួតពិនិត្យនេះដើម្បីកុំឱ្យហាងបញ្ចូលហ្គាសកេងចំណេញ និងជំរុញការអនុវត្តពាណិជ្ជកម្មដោយស្មើភាពក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ។

អ្នកស្រី យ៉ានី ស៊ីម៉ានី អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងឱ្យដឹងថា បច្ចុប្បន្ន ការចំណាយលើការទិញទំនិញផ្សេងៗរបស់ពលរដ្ឋបានកើនឡើងតាមតម្លៃប្រេងឥន្ធនៈ ហើយពួកគេមកជួបនឹងបញ្ហាបញ្ចូលហ្គាសមិនពេញធុង ដែលធ្វើឱ្យកាន់តែលំបាកខ្លាំងឡើង ។ ហេតុនេះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានចុះត្រួតពិនិត្យបរិមាណហ្គាសក្នុងធុង ពីព្រោះលក់ក្នុងតម្លៃថ្លៃ ត្រូវតែបញ្ចូលហ្គាសឱ្យពេញ កុំឆ្លៀតឱកាសកេងចំណេញ ។

តាមការចុះត្រួតពិនិត្យ គឺការបញ្ចូលហ្គាស LPG នៅស្រុកមឿង ខេត្តណុនថាក់បុរី មិនពេញធុងតាមការកំណត់ ហើយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានពិន័យប្រាក់ ព្រមទាំងកំណត់ឱ្យបញ្ចូលហ្គាសពេញធុងដើម្បីកុំឱ្យប៉ះពាល់ជីវភាពពលរដ្ឋ ។ ក្រៅពីនេះ មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងក៏បានរកឃើញភាពខុសប្រក្រតីនេះនៅខេត្តអយុធ្យាផងដែរ គឺបញ្ចូលហ្គាសមិនពេញធុង ចំនួន៥៧ធុង ហើយបញ្ជូនពួកគេទៅកាន់ស្ថានីយប៉ូលិសចាត់ការតាមច្បាប់ ។

នៅខេត្តយាក់សូថន ខនកែន និងឈុនបុរី ក៏មានហាងជាច្រើនបញ្ចូលហ្គាសមិនពេញដែរ ដែលចាត់ទុកជាទង្វើខុសច្បាប់ ទើបនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ពិន័យប្រាក់តាមចំនួន២ម៉ឺនបាត (ជាង៦០០ដុល្លារ) ដោយរឹបអូសធុងហ្គាស និងកំណត់ឱ្យហាងទាំងអស់ឈប់ធ្វើបែបនេះ ។ រីឯខេត្តប៉ាធុមថានី ឆាក់ឈើងសៅ និងសាទូន ក៏មានបញ្ហាដូចគ្នា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានពិន័យប្រាក់ចំនួន១ម៉ឺនបាត ។

អ្នកស្រី យ៉ានី ស៊ីម៉ានី បន្តថា ការចុះត្រួតពិនិត្យ និងពិន័យប្រាក់ហាងបញ្ចូលហ្គាស ក្នុងបំណងឱ្យពលរដ្ឋទទួលបានបរិមាណហ្គាសគ្រប់ចំនួនតាមទឹកប្រាក់ដែលបង់ ហើយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនឹងចុះត្រួតពិនិត្យបន្តទៀតនៅទូទាំងប្រទេស ។ អ្នកស្រីបានផ្តាំផ្ញើប្រសិនបើពលរដ្ឋប្រទះឃើញករណីកេងចំណេញ ឬសង្ស័យថា ហ្គាសមិនពេញធុង ដូចជា ៖ ប្រើឆាប់អស់ អាចផ្តល់ដំណឹងមកកាន់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងតាមរយៈលេខទូរស័ព្ទ ឬវែបសាយ ដោយភ្ជាប់ជាមួយរូបភាព ឬវីដេអូ ដើម្បីឱ្យមន្ត្រីចុះត្រួតពិនិត្យ និងចាត់ការតាមច្បាប់យ៉ាងឆាប់រហ័ស ។

គួរបញ្ជាក់ថា ប្រទេសថៃប្រឈមនឹងបញ្ហាតម្លៃហ្គាសកើនឡើងខ្ពស់ និងខ្វះខាតបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដូចគ្នានឹងប្រទេសនានាក្នុងតំបន់ដែរ ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋយ៉ាងខ្លាំង ជាពិសេស អ្នកលក់ចំណីអាហារតាមផ្លូវ និងភោជនីយដ្ឋាន ៕