Home Blog Page 495

ការណែនាំពីការចម្លង និង វិធីការពារខ្លួនពីជម្ងឺ អង់ត្រាក់ របស់ក្រសួងសុខាភិបាល

0

រាជធានីភ្នំពេញ ៖ ខណៈពេលកំពុងមានផ្ទុះឡើងនៅក្នុងប្រទេសជិតខាង និងបណ្ដារប្រទេសមួយចំនួននូវជំងឺ “អង់ត្រាក់” ឬហៅថា “ពិសធ្យូង” នៅលើសត្វ និងលើមនុស្ស ដែលបង្ករឡើងដោយបាក់តេរីដែលបង្កើតស្ព័រ (spore-forming bacillus anthracis) ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា មានសេចក្ដីជូនដំណឹង និងការណែនាំពីរបៀបដែលជំងឺនេះចម្លង វិធីការពារខ្លួន និងដំណោះស្រាយទប់ស្កាត់ដើម្បីបង្ការកុំឲ្យមានការចម្លងចូលមកកាន់ប្រទេសកម្ពុជាដូចខាងក្រោម៖

១.លក្ខណៈនៃជំងឺ និងរបៀបចម្លង ៖ ជំងឺអង់ត្រាក់ ឬ ពិសធ្យូងនេះ ជាជំងឺកម្រ ប៉ុន្តែធ្ងន់ធ្ងរដែលភាគច្រើនកើតមាននៅលើសត្វពាហនៈដែលស៊ីស្មៅដូចជា គោ ក្របី ចៀម ពពែ សេះ និងសត្វព្រៃមួយចំនួន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpi-U6GKaHwmoW7s0HKI-iAD9SJeVJ6aVcp0sThMfix2AuXaNPEocyBMqiPXW7d5khW9hcY-Unztheykajbr8JOzGA09iBWUhVPbfQAOhj-htHl1incUdFmaT-mn5fi7C2rI4ECBUx18cG3i1os0u2NJgTm9lHSmBdZ4aplIndfdcTn6X7eEnlE-77hs5X/s1200/photo_2025-05-07_08-53-53.jpg វាជាមេរោគ ដែលអាចរស់នៅក្រោមរូបភាពជាស្ព័រនៅក្នុងបរិយាកាស ធន់នឹងឌាតុអាកាសខាងក្រៅ ថែមទាំងអាចសម្ងំដល់ ៣០-៤០ឆ្នាំនៅក្នុងដី សា..កស..ពសត្វ និងលាមកសត្វ។ នៅពេលមេរោគនេះបានឆ្លងចូលក្នុងខ្លួនសត្វ គ្រាប់ស្ព័រនឹងក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វាដែលមានគ្រោះថ្នាក់ដល់សុខភាព។ រីឯរបៀបដែលជំងឺនេះចម្លង គឺតាមរយៈ៖
-ការប៉ះពាល់ផ្ទាល់ជាមួយសត្វឈឺ ដូចជាការប៉ះសាច់ ឈាម រោម និងឆ្អឹងពួកវា
-ការដកដង្ហើមចូលនូវធូលី ដែលមានស្ព័រមេរោគអង់ត្រាក់
-បរិភោគសាច់សត្វដែលមានផ្ទុកជំងឺអង់ត្រាក់
-ប្រើម្ជុល ឬសឺរ៉ាំងរួមគ្នាជាមួយអ្នកជំងឺអង់ត្រាក់
-មិនទាន់មានភស្តុតាងថាវាអាចចម្លងពីមនុស្សទៅកាន់មនុស្សទេ ប៉ុន្តែដំបៅស្បែកនៅលើអ្នកជំងឺអង់ត្រាក់អាចឆ្លងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3oaI5wtA5QxHe0rpAGjXOAuqmWNuELr-O0IdkjLHGJUKIn-3UlJnfk4sNUvfCx4L19jj3ncfy76akxdcI_zC28Umzys4GhItlETLMz0MPyc3DUZ1NkaxenvYOyZdAOgRvA4zz_fcqI8EKeRj_ydCYnVpJjoVRcUQin56kp-tSkbwxWZo-Nr3_ZQymY20x/s720/photo_2025-05-07_08-53-53%20(2).jpg
ចំពោះរោគសញ្ញារបស់វាមាន ៣ សណ្ឋានរួមមាន៖
១. សណ្ឋានលើស្បែក៖ វាបង្ករចាប់ពី១-៧ថ្ងៃបន្ទាប់ការប៉ះពាល់ ដែលនាំឲ្យមានដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ត្រង់ចំណុចកណ្ដាលខ្មៅ មាននៅលើមុខ ក ដៃ និងហើមកូនកណ្ដុរ។
២. សណ្ឋានក្រពះ-ពោះវៀន ៖ វាបង្ករចាប់ពី ២-៥ថ្ងៃបន្ទាប់ពីការបរិភោគសាច់ដែលមានមេរោគ ហើយនាំឲ្យមានអការៈដូចជាពុលអាហារ ប៉ុន្តែអាចមានឈឺក្រពះ ក្អួត ចង្អោរ ក្អួតឈា..ម រាគធ្ងន់ធ្ងរ រាគឈាម គ្រុនក្ដៅញាក់ ហើមក ឬកូនកណ្ដុរនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម និងសន្លប់។
៣. សណ្ឋានផ្លូវដង្ហើម ៖ វានឹងកើតឡើងចាប់ពី ១-៦ថ្ងៃបន្ទាប់ការរិភោគសាច់មានមេរោគ ឬការស្រូបចូលតាមផ្លូវដង្ហើម នឹងនាំឲ្យមានអការៈស្រដៀងនឹងគ្រុនផ្ដាសាយដែរ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួតចង្អោរ ឈឺពោះ ឈឺក្បាល បែកញើស អស់កម្លាំង និងឈឺទ្រូងដែលអាចមានឈា..មកកនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlc5fcGyPMOVtLcuA6sPZACANC9nMRgNujEMsODD-XA4a3_XrYqQNvf7A-grzYZrcIOF3UjL7kzrTlhRajRDsIhSQhOELNd1cNL43jse_Gg2Ma8DF-0EcrI9YqUO75abtnl4tL7YxCkEXq7sn-JltKiCuyUFUF5cWkPIiVsPmfGwUPpGsGE4gp_XOdgExb/s1280/photo_2025-05-07_08-53-54.jpg

ចំណែកវិធានការពារមានដូចជា៖ កុំប៉ះពាល់ផ្ទាល់ជាមួយសត្វដែលសង្ស័យថាអាចមានជំងឺនេះ, ហាមបរិភោគសាច់សត្វងា..ប់ដោយជំងឺអង់ត្រាក់, ត្រូវយកសា..កស..ពសត្វទៅកប់ ឬដុតកំទេចចោល, ហាមវះពិនិត្យសា..កស..ពសត្វដែលងា..ប់ដោយសារជំងឺនេះ និងត្រូវបញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីពេទ្យជាបន្ទាន់ ឬទាក់ទងមកកាន់លេខ ១១៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7FO8eRllsIu8XhVlponBcKKBo9PqK6UHARQfhiMfcrBVVXFVaKX4SsibZCGSXGxrGDZ0cmLWXSXXtGaqaT80uk_vYZRoH9Xq4SSegp2POWsYf4zH12Llg24ynSq9jLs4-4H1gHMluDt0rlAEuQ7xwk_2k0_Cw7q_5R2JPGnI5a_PX0YGc2ZR4gGh0459/s1280/photo_2025-05-07_08-53-52.jpg

គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយទេ ហើយក្រសួងសុខាភិបាលនឹងបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតមកពីក្រៅប្រទេស៕

Admin ជីងចក់ រងនូវសម្តីថា «នៅខាងក្រៅមុ.ខអា.ក្រក់» ស្រាប់តែ Yuro ទម្លាយរឿងនេះ

0

ថ្មីៗនេះវីដេអូខ្លីមួយពីអ្នកអត្ថាធិប្បាយបាល់ទាត់ Admin ជីងចក់ បានបង្កឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីទទួលរងនូវសម្តីថា «នៅខាងក្រៅមុ.ខអា.ក្រក់»។ ពាក្យសម្តី នេះបានជំរុញឱ្យអ្នកបង្កើតមាតិកា Yuro Mong ចេញមកបង្ហាញថាលោកជួបច្រើនហើយអ្នកដែលនិយាយអត់ប្រើខួរបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxY1xGJNXm0nFA1cJQdlfNQsG8ncEvo9xMjjpJei6oJbMrx5XiZDj0v0M9WFwDmeaee3kSHilYaybPSg7eoR7QxKgMb8iz1TJsRHuAGl5FjDOudA02Soe3d1jhujCzLAcnP_STFc8wY0t24cEqNeQqNrW-gLZPWGY2_SQm0bV16B8JPzoHMNRpHrRd17yh/s2048/image_2024-05-15_11-02-59.png

វីដេអូខ្លីមួយត្រូវបានចែកចាយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះដោយគេបានឃើញ អ្នកអត្ថាធិប្បាយបាល់ទាត់ ជីងចក់ កំពុងដើរនៅផ្សារទំនើបហើយបានឆ្លងកាត់សិស្សមួយក្រុមដោយគេបានឮសំឡេងម្ខាងទៀតនិយាយថា «ពូឯងនៅខាងក្រៅមុខអាក្រក់ម៉េស»។ វីដេអូខ្លីនេះត្រូវបានគេយកមកចែកចាយជាបន្តបន្ទាប់ជាមួយនឹងការបន្ថែមភ្លេងទៀតបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិប្រតិកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4PoGkp_muVdpaAduPZVomSFfVrAwFxxpFczv8CneN5LX8trwEVNmdXasmklfbEUBmMoflbVo-MRb92Ru0yxI0Z2vuBjhOW-2MvomuWc5UbZih9t2UW6DOuhOxHYfBezHPGElR88CeJYRMOZy072L49Y22rZSDKr4L1Mod3BLhzsVOKc6fAhuKw_bXVYmk/s1758/image_2025-05-07_14-59-58.png
ក្នុងនោះដែរអ្នកបង្កើតមាតិកាបែបកំប្លែង Yuro Mong ក៏បានចែករំលែកវីដេអូរបស់ Admin ជីងចក់ ដែលរងនូវសម្តីបង្អាប់បែបនេះ។ លោកបានសរសេរភ្ជាប់មកជាមួយនឹងការចែករំលែករបស់ខ្លួនថា «មិនខ្វះទេអ្នកនិយាយអត់ប្រើខួរជាមួយនឹងខ្ញុំ ជួបច្រើន ការនិយាយស្ដីលេងសើចបន្លំមើលងាយ ខ្ញុំមិនដែលនិយាយតបតជាមួយទេ ព្រោះខ្ញុំដឹងថាបើខ្ញុំតបតទៅដឹងតែពួកហ្នឹងរត់ទៅចងកហើយ រឿងការនិយាយអត់ឈ្នះខ្ញុំទេ គ្រាន់តែខ្ញុំមិនចូលចិត្តនិយាយអ្វីឱ្យទៅប៉ះពាល់ឬធ្វើឲ្យអ្នកណាម្នាក់អន់ចិត្តទេ ព្រោះខ្ញុំមានខួរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL7zrnFLitylhUe_d7hQF8E9qteKwodcITo7uTxerO12L12OEQO__gzXklGgzI3FzoNVAsQ9_a6mWOQG0W9je4pI_YY3CD28z9PKiPJiX81wh8Z_oncyxAHThbxmkr3ihPNTH4E_cPDTPrlJXn48jmX98HSS_yrQZo5m3JqpmGh6aP4Qb9fLRbr-ovsTKr/s1375/image_2025-01-03_08-49-33%20(2).png

បន្ទាប់ពីវីដេអូខ្លីបានសាយភាយនៅលើបណ្តាញសង្គម អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះបានចេញមកនិយាយដែរថាលោកមិនប្រកាន់ ខឹងឬតូចចិត្តទៅកាន់ក្មួយស្រីម្នាក់ដែលនិយាយមកកាន់ខ្លួនឡើយព្រោះចាត់ទុកថានោះគ្រាន់តែជាពាក្យលេងសើច ប៉ុន្តែមិនស្មានដឹងថាមហាជនបញ្ចេញមតិប្រតិកម្ម៕

ផ្អើលអស់អ្នកកំពង់សោម! វណ្ណដា នាំតារារ៉េប Awich ទៅកន្លែងលក់ដូរឪពុកម្តាយខ្លួន

0

នៅលើបណ្តាញសង្គមមានការចែករំលែកយ៉ាងច្រើនដោយគេបានឃើញតារារ៉េបកម្ពុជា វណ្ណដា បាននាំតារារ៉េបជប៉ុន Awich ទៅតូបលក់ដូរឪពុកម្តាយរបស់ខ្លួននៅផ្សារលើថែមទាំងបង្ហាញជំនាញកោសដូងរបស់ខ្លួនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjguoHQQE8hXpsF33XWIcRUL2XngrUZgirUwIggu3Pvp7pQdYv0rpARqioufiEtWB-Y7yr_o0sI0eejRFLALYaRHISNgbj8ae4qibnoNo97YU0W5CVDzuHkJh4b5yqkMRY2Mx2c31s-ObS10bX7OQWaJv9XMZshFs6v9mgJnNI_GOIexswE0-Puw6j8jy5e/s2048/image_2024-01-24_14-11-04.png
នៅថ្ងៃទី៧ ឧសភា នៅលើបណ្តាញសង្គមទិកតុកគេបានឃើញមានការចែករំលែកវីដេអូជាច្រើនបង្ហាញពីសកម្មភាពរបស់ វណ្ណដា នាំតារារ៉េបជប៉ុន Awich ទៅផ្សារលើ នៅទីតាំងខេត្តព្រះសីហនុ ដែលធ្វើឱ្យផ្អើលអស់មនុស្សម្នាឈូឆរទៅមើលតារាចម្រៀងទាំងពីររូបនេះ។ គណនីហ្វេនៗមួយចំនួនបានបង្ហាញថានេះអាចជាកម្មវិធីមួយរបស់ Awich ហើយបានមកថតពីសកម្មភាពនៅទីតាំងនេះជាពិសេសគឺកន្លែងកំណើតរបស់ វណ្ណដា ក្នុងនាមជាកូនអ្នកកោសដូងមានឪពុកម្តាយជាអាជីវករ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6VGUWJZ0M1tAgpiDqd9Ktv2K9HJFwzNktvjffbYkfeoxyi_d7iaB1DLZzcP23Q0cXY18CIkB54VEGn54vTqa0fhP-Axm5nRE6tC2ndJzbbjtbePBVD1AJlgyotjf7wfJzJCsB0Op0f9OoGQu59m1rEaCPnxhUXR5T3QTDugFUfeV24O8mnymOi15WebXT/s2048/image_2024-01-20_09-35-04.png

អ្នកខ្លះទៀតក៏បានរម្លឹកទៅកាលពី វណ្ណដា ទៅប្រគំតន្រ្តីនៅខេត្តព្រះសីហនុព្រមទាំងសន្យាថានឹងព្យាយាមបង្ហាញតំបន់ទេសចរណ៍នៅខេត្តនេះហើយនេះទំនងជាអ្វីដែល វណ្ណដា បង្ហាញទៅកាន់ Awich។ ទោះជាមានការបង្ហើបផ្សេងៗពីអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះក្តីប៉ុន្តែភាពលម្អិតក៏ដូចជាការថតនេះនៅមិនទាន់កំណត់បានជាក់លាក់ថាជាអ្វីនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15CQ5lb5omEXIaz6BQmgBs708XgmbovAhK-lBwk7XRq-lpGdBZ3tOY9JHteo9r49vQPWTs_s3eTFe1fUTbK07Y-AKjMwGsX2LbR1HsZJLxg4A3BBg0rzpUgXEke5ZOZNMQbn9BZLo8i-KA87Hk5IZCrcM7qKVFwueWWpHwOEo2C_mU7fda66rGNt8TuzJ/s1800/image_2024-01-20_09-35-03.png
តាមរយៈការចែករំលែកវីដេអូទៀតសោតទស្សនិកជនក៏បានឃើញ វណ្ណដា បានបង្ហាញថ្វីដៃកោសដូងរបស់ខ្លួនទៅកាន់តារារ៉េបជប៉ុន Awich ផងដែរ ខណៈទស្សនិកជនមួយចំនួនបញ្ចេញមតិថាតារាបរទេសរូបនេះប្រហែលជាជាប់ចិត្តជាមួយនឹងស្រុកខ្មែរខ្លាំងហើយមើលទៅទើបមកកម្ពុជាជាច្រើនដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95SGtaQWgrhyphenhyphenfaMUm5c_K0rgrJvXbLWhqDWtwiV7JhS8UY6wCHOwXy_FGJMjacQNTHPiXp2tGPLxuBThEyk8k5HrxCLu5QwyBQEZU0Xjnx7Bx1iPREOB_SYZmifTfonLXdCBNm2owidcRuxsAVPChtPEOBSOGaZp9ZAzR0OJx12NG6Rj6w_SDTE5OkU8s/s2048/image_2024-01-24_14-11-04%20(2).png

គួរបញ្ជាក់ផងដែរថា វណ្ណដា និង Awich ចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយគ្នាបន្ទាប់ពី តារារ៉េបកម្ពុជារូបនេះបានចេញទៅសម្តែងនៅលើទឹកដីជប៉ុនលើកដំបូងក្នុងខែកក្កដា ឆ្នាំ២០២៣ ហើយអ្នកទាំងពីរបានចែករំលែកពីវប្បធម៌របស់ប្រទេសទៅវិញទៅមកប្រកបដោយភាពសិទ្ធស្នាល។ ទំនាក់ទំនងរបស់អ្នកទាំងពីរបានចាប់ផ្តើមបន្តដោយកាលពីខែធ្នូ ឆ្នាំ២០២៣ Awich ក៏បានមកសម្តែងនៅលើដីប្រទេសកម្ពុជាជាលើកដំបូងថែមទាំងមានការសហការគ្នាចេញបទ «៦ Years In The Game» នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ហើយ Awich ក៏បានជូនពរថ្ងៃកំណើត វណ្ណដា ឆ្លងប្រទេសជាមួយនឹងនំខួបកំណើតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYsQ_Jfgo_jOM_4taq1mIufjZpnDhXQ0P_3SCJI6ZaboeIfGuKaQ6T1HeDxZstd5v-uKMgX51YGFx6IFfNlbJNN-Q0REsXPI5MKMW6RADouVy45mTdXgcsTnqDrPvzva7W9QVHmntxe8x0OWf7xBH75STQgDZ9KQEvh7XeIzv2RUcBaSIS90yesPX-AglT/s733/361630746_10159595646930959_4166592309840992115_n.jpg
មិត្តភាពតារារ៉េបទាំងពីរក៏នៅតែបន្តរហូតដល់ Awich ហោះមកខ្មែរថត MV បទចម្រៀងដែលមានការសហការ៥ប្រទេសរួមគ្នា ខណៈនាថ្ងៃទី១៧ ខាងមុខ Awich ក៏ជាតារាកិត្តិយសពិសេសចូលរួមការប្រគំតន្រ្តីដ៏ធំរបស់ វណ្ណដា ផងដែរ៕

Lisa ប្រឈ.មមុខនឹងការរិះគ.ន់ចំពោះឈុតបញ្ចេញល្វែងក្រោមដែលមានរូប Rosa Parks

0

ការបង្ហាញខ្លួនលើកដំបូងរបស់ Lisa ក្នុងកម្មវិធី Met Gala បានទាក់ទាញការរិះគន់ចំពោះសម្លៀកបំពាក់ Louis Vuitton ដែលដែលមានរូបរបស់លោកស្រី Rosa Parks ដែលបង្កឱ្យមានការជជែកវែកញែកអំពីការគោរពវប្បធម៌ និងព្រំដែនម៉ូត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSSW6eQx77V00U8WW2W5W9aHpNw7M7c0V3d1v2spJX9NYI0FqJPXOFV2HoU6VrHeJPpdO6UN4eQY3Nf2UWJglwyd3gitPn46awyAu05wxcQqQ4Y1RySmjLYmO0zHCt6f7VtJFCUSZ0htWo0ETOR7kPPize7wTeIvCh3kUG6lx1JiovcS0kN-avocWfgPOM/s2400/image_2025-05-06_08-37-45.png
Lisa សមាជិកក្រុម BLACKPINK បានបង្ហាញខ្លួនជាលើកដំបូង Met Gala នៅថ្ងៃទី៥ ខែឧសភា ជាមួយនឹងការចាប់អារម្មណ៍ចំពោះវត្តមានរបស់នាង សម្លៀកបំពាក់របស់នាងដែលបានស្លៀកចូលរួមបានបង្កភាពចម្រូងចម្រាស រីករាលដាលយ៉ាងឆាប់រហ័ស។ ការស្លៀកពាក់ដ៏ក្លាហានបញ្ចេញល្វែងក្រោមរបស់សមាជិក BLACKINK រូបនេះមានមនុស្សជាច្រើនបានទទួលស្គាល់ភាពស្រស់ស្អាត និងរូបរាងរបស់នាង ប៉ុន្តែអ្នករិះគន់បានបង្ហាញពីការព្រួយបារម្ភជុំវិញផលប៉ះពាល់វប្បធម៌នៃការរចនានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8-F6EGn0HWC6emkunrn6IuXYr5OTJB-opNTxAlMeKiWgJPJPiQmfN8Tkh27bGRWqXJoxI2MUpRqde76XPY9r-8J4hBZhMkUbVpw4Ik4wyg39EhGXTJqyYmFUoXOHxMaRtPT_Y5KLYwdkdHoPjBYWV0SJz9qaC7Rp6GcnOqz_qBAVcYOdryayKbdDfmsEZ/s2400/image_2025-05-06_08-37-48.png

ប្រធានបទ Met Gala ក្នុងឆ្នាំនេះ បានរំលេចម៉ូដសម្លៀកបំពាក់ពណ៌ខ្មៅ និងអ្នករចនាស្បែកខ្មៅ ដែលជាការកត់សម្គាល់ជាលើកដំបូងដែលព្រឹត្តិការណ៍នេះផ្តោតលើសោភ័ណភាពវប្បធម៌ខ្មៅ។ រូបរាងរបស់ Lisa ស្របនឹងប្រធានបទដែលបំផុសគំនិតពីសម្លៀកបំពាក់បុរសនៅក្រឡេកមើលដំបូង ប៉ុន្តែការត្រួតពិនិត្យកាន់តែជិតបានបង្ហាញឱ្យឃើញនូវធាតុផ្សំដែលស្មុគស្មាញ។ រូបភាពដែលប៉ាក់ដោយវិចិត្រករជនជាតិស្បែកខ្មៅដ៏ល្បីល្បាញ Henry Taylor រួមទាំងការពណ៌នាអំពីរូបតំណាងសិទ្ធិស៊ីវិល Rosa Parks ។ គួរឱ្យកត់សម្គាល់ រូបបញ្ឈរបានលេចចេញពាសពេញឈុតរាងកាយ រួមទាំងតំបន់ខោក្នុង ដែលមនុស្សជាច្រើនយល់ថាមិនសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZHHXLuvtYyeOB1DQd6kj4Jg6ikpRVSe9D6A-MyKedePU9mZRKYoLpMQej5UnR-uJ6-zW97hcowkpLPsHFmr1to1svHEtS0o2vzRRcZEDtHVXoxK9Ekidb5Dm9ogXKgKpvNYvq4VNShQDBqVaxZsS7mXGpVFRYMw5RP0p9gLK1mEWn0pnaShGy_La7h5hd/s1000/image_2025-05-07_08-44-36.png
អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួននៅលើ X បានរិះគន់ទៅកាន់ Lisa ថាមិនគោរពដោយចោទសួរពីភាពរសើបនៃការដាក់តួរលេខប្រវត្តិសាស្ត្រដ៏សំខាន់បែបនេះ លើផ្នែកដែលមានលក្ខណៈផ្លូវភេទខ្លាំងនៃការរចនា។ អ្នកផ្សេងទៀតបានសរសេរថា «ការប្រើរូបភាពរបស់ Rosa Parks ក្នុងលក្ខណៈនេះហាក់ដូចជាខ្វះការគោរព និងភាពរសើបចំពោះកេរ្តិ៍ដំណែលរបស់នាង និងការតស៊ូដែលនាងបានជួបប្រទះក្នុងអំឡុងចលនាសិទ្ធិស៊ីវិល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxQyzgYU3qS3-tD4GfIQACYWaMu8bQrJaStO9wNfkHLiVNRr8OoM7QztjU_x5krEJOPNqocofn6r5C8FJvUVi6510BVQoceIxoHJbyQw-AkZVfZqCrRKQkeMKFMYP3zFGQlonOAX66XdMWMHNT3JIwg7hPk6PuuFllFkPrcqm1DrybaM4vBIpi9ya6Jwju/s884/image_2025-05-07_11-15-58.png
ទោះយ៉ាងណា អ្នកផ្សេងទៀតបានការពារ Lisa ដោយកត់សម្គាល់ថាសម្លៀកបំពាក់ទាំងមូលត្រូវបានបង្កើតឡើងដោយវិចិត្រករជនជាតិស្បែកខ្មៅ ហើយមានរូបពេញមួយឈុតមិនមែនសម្រាប់តែខោក្នុងនោះទេ៕

ពុំរង់ចាំយូរ! កងទ័ពអាកាសថៃបញ្ជូនយន្តហោះចម្បាំង F-16 ស្ទាក់យន្តហោះកងទ័ពមីយ៉ាន់ម៉ាភ្លាមៗក្រោយហោះក្បែរព្រំដែន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កងទ័ពអាកាសថៃបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ស្ទាក់យន្តហោះ១គ្រឿងប្រភេទ K-8 របស់កងទ័ពមីយ៉ាន់ម៉ា ក្រោយពីពលរដ្ឋនៅខេត្តកានចាណៈបុរី ជាប់ព្រំដែនមីយ៉ាន់ម៉ា រាយការណ៍ថា យន្តហោះនេះហោះចុះ-ឡើងរំលោ.ភលើដែនអាកាសថៃធ្វើឱ្យពលរដ្ឋភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ អ្នកឃើញហេតុការណ៍បានថតរូប និងវីដេអូបង្ហោះក្នុងបណ្តាញសង្គម ក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoAgu_ugXOuzlRgxgB63tyVreroyoPg85yM0x6TEyRjg00VMyVOYxjCfDgH8epgoI2xw9okfQMODHAyxp5RUeuPRDLwfjbXM2Vc3cEl_lmSlHXZs_ISV0unMN84wtAjWNlCG1ec6BQVSsamWPNT7JtJxv_DMTaq3oGjPC9luSZx9ztURPD7F8V-eBEizL3/s1200/image_2025-05-08_08-44-50.png

អ្នកនាំពាក្យកងទ័ពអាកាស លោក ប្រាផាស សនចៃឌី និយាយថា កាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី៦ ខែឧសភា អង្គភាពគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់កងទ័ពអាកាសថៃ បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ហោះចេញពីតំបន់ហោះហើរទី៤ ស្រុកតាឃ្លី ខេត្តណាខនសុវណ្ណ ដើម្បីស្ទាក់យន្តហោះរបស់កងទ័ពមីយ៉ាន់ម៉ា ក្រោយពីប្រព័ន្ធរ៉ាដាកងទ័ពអាកាសថៃបានត្រួតពិនិត្យឃើញយន្តហោះខាងលើហោះនៅបរិវេណព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងខេត្តកានចាណៈបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJd5ddVRpZSfjHshm8NwLufAgoINznE9LtdMXCeHR4nj6aTWshezGNQDmomrr8S5tQUq5o9nH6mrc27A0UTpjDBHD6EJEIJ2q7uJ01tTHAkdD8y6vogniB1cv1u4whUafo4MXs8eQENfbWBOADO2xxFW12V4kHd4chnpF_h08EoCYZoflkFNiQ5b-MJ0pk/s728/image_2025-05-08_08-44-08%20(2).png

តាមការសាកសួរព័ត៌មានពីប្រភពគួរឱ្យទុកចិត្ត គឺនាពេលថ្មីៗនេះ កងទ័ពមីយ៉ាន់ម៉ាបានបើកយន្តហោះ K-18 ទម្លាក់គ្រាប់បែកនៅភូមិធិគិ ស្រុកមេតា ខេត្តមឿងវ៉ាយ របស់មីយ៉ាន់ម៉ា នៅទុលមុខភូមិផុណាមរ៉ន ឃុំបានកៅ ស្រុកមឿង ខេត្តកានចាណៈបុរី របស់ថៃ ។ ពលរដ្ឋថៃបានថតវីដេអូយន្តហោះមីយ៉ាន់ម៉ាធ្វើប្រតិបត្តិការនៅក្បែរព្រំដែនថៃ និងចែកចាយពេញបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF7WzsVbQnIsjs3rio02graxo_O2TF53XOek5LNpWK-8Z1PtmtTg7jwfyfSDYESuhRBwkbfkw0SDcKJ4ajhiTY8_W3LAhXVucv2sZr_g-OYKg0tEc0QZum_TKbHeQLnNZYj1_PfH1449TLaPQ5l1UAizTprfB8OvRJ38Bk0tcDmt1OGQAUHGd7iv-Px96O/s1080/image_2025-05-08_08-44-08%20(3).png
យន្តហោះកងទ័ពមីយ៉ាន់ម៉ាបានហោះក្បែរព្រំដែនថៃក្នុងកម្ពស់ទាប ធ្វើឱ្យពលរដ្ឋនៅខេត្តកានចាណៈបុរី និងពលរដ្ឋថៃទូទាំងប្រទេសរិះគន់មីយ៉ាន់ម៉ាខ្លាំងៗពីការហោះបំពានដែនអាកាសថៃ ស្របពេលបរិវេណព្រំដែនផុណាមរ៉ន មានសំឡេងគ្រាប់បែកផ្ទុះ និងសំឡេងកាំភ្លើងមិនឈប់ឈរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgttQSOTUwS7Vq_ytBHl8fuTZZMyrhKpE8hCZfLAstWhGnuKTF88K5YXMCAPm0pXlHJJ4sv55Ka4cVx7Aa3xRyE_dnyJZZ0eSlQYAy9Edf6iHD_hPqIM_YkqeSEAHaAp_ir82VNH_1n_ICsNjVgvXwKg3-AwlGGIndLHAWIUkM3HHVT3nvzubsLlrn5-Vcw/s1576/image_2025-05-08_08-44-08.png

ក្រោយការត្រួតពិនិត្យ កងទ័ពអាកាសថៃបញ្ជាក់ថា យន្តហោះ K-8 នេះពុំបានរំលោភដែនអាកាសថៃ ឬគំរាមកំហែងណាមួយទេ ។ កងទ័ពអាកាសថៃនឹងស្វែងរកយន្តហោះនេះ ដែលវាជាភារកិច្ចសំខាន់របស់កងទ័ពអាកាសដើម្បីការពារដែនអាកាសឱ្យមានសុវត្ថិភាព ។ ក្រៅពីនេះ កងទ័ពអាកាសបានជូនដំនឹងទៅមីយ៉ាន់ម៉ាឱ្យប្រុងប្រយ័ត្នក្នុងការហោះហើរនៅក្បែរព្រំដែនថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlmRL53XezD0q4VvXnAmPPrFbnb-msuu_M0mrOoBEWZg4C6fGnegS_8TiG_5nEJfHzrBVG6oJPzr5QIFNXTHMGiqM_Bt_aGcEDQ530lSwVUFPXrZkv6wI-8DjgEEInVSEmUmHFDV6VJOnKQXlURDLrDhmHXj2wNET4endTLdkkpW8Gza3lzJBzpqWq2zTn/s2048/image_2025-05-08_08-44-09.png

លោក អានិសាន អ៊ិនត្រា អភិបាលខេត្តកានចាណៈបុរី និយាយថា វាជាយន្តហោះ K-8 របស់កងទ័ពមីយ៉ាន់ម៉ា ដែលបានហោះក្បែរព្រំដែនថៃ ទើបថៃបញ្ជូនយន្តហោះចម្បាំង F-16 ស្ទាក់យន្តហោះនេះ ព្រមទាំងហោះល្បាតដែនអាកាសថៃជាបន្តបន្ទាប់ ៕

គ្រោះធម្មជាតិភ្លៀងធ្លាក់យ៉ាងខ្លាំងកណ្តាលទីក្រុងបុរាណតំបន់វាលខ្សាច់របស់ប្រទេសហ្ស៊កដានី

0

ប្រទេសហ្ស៊កដានី ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា ហេតុការណ៍ដ៏រន្ធ.ត់មួយបានកើតឡើងនៅប្រទេសហ្ស៊កដានី (Jordan) គឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងបុរាណឈ្មោះ «ផេត្រា» ស្ថិតនៅកណ្តាលវាលខ្សាច់ បណ្តាលឱ្យមានទឹកជំនន់ហូរមកភ្លាមៗដូចទឹកជ្រោះធ្លាក់ពីលើជ្រលងថ្ម ។ ហេតុការណ៍នេះធ្វើឱ្យភ្ញៀវទេសចរស្លា.ប់ ចំនួន២នាក់ ដោយសាររត់គេចខ្លួនពុំទាន់ ខណៈភ្ញៀវទេសចរជាច្រើនទៀតត្រូវបានភ្នាក់ងារសង្គ្រោះជួយទាន់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_CXPbxB73Y9PSXxW3tk-Yl6mQfDDSjSkLqhl5Km_M3EdM88jiaP_kLDg9wQzFKRoiForzp6oI_RNEwR-JhvGRp3JG725QEOys_IkbKxImFSUHu3VklcinKqn-tdzNUpFQyogafdKKdl97U8vLtsH2PbRNpzybOoxqTi8P0n9vdT79V9D4kpkaxxmjWcnm/s1280/image_2025-05-08_08-40-18%20(4).png

ភ្ញៀវទេសចរជាច្រើននាក់ដែលមកដើរលេងនៅប្រាសាទថ្មក្នុងទីក្រុងបុរាណកណ្តាលវាលខ្សាច់ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ប្រទេសហ្ស៊កដានី នៅសុខៗ ស្រាប់តែក្លាយជាជនរងគ្រោះរត់គេចពីគ្រោះថ្នាក់ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកហូរពីតំបន់ព្រៃភ្នំ បណ្តាលឱ្យមានទឹកជំនន់ភ្លាមៗហូរធ្លាក់ពីជ្រលងថ្មខ្ពស់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-1BcUkkpQaJd6b527b230ZWwNTCLu8XLGS59cXWeu6lY2Mimj9Ou8SxfolJ2rLW9lwh_Nq-pw7MrtvESsuypGXx-xxHLCWE24HWVZUXzwTdQ-mn_0PopYZisj9n6beapP-hddn4kp32hKZk-PK2HW_CQy0mMVy9i7S3PI6w_bVAn6sOzlOWuRTT9iohV/s845/image_2025-05-08_08-40-18.png
អាជ្ញាធរហ្ស៊កដានីបានជម្លៀសភ្ញៀវទេសចរជិត២,០០០នាក់ និងបញ្ជាបិទទីក្រុងបុរាណមួយរយៈដើម្បីផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរ ។ ជាមួយគ្នានេះ មានភ្ញៀវទេសចរជិត២០នាក់ បានប្រឈមនឹងគ្រោះថ្នាក់ដោយសារទឹកហូរធ្លាក់ពីលើកំពូលភ្នំក្នុងតំបន់ Wadi al-Nakhil ទីក្រុងម៉ាអាន (Ma’an) ស្ថិតនៅឆ្ងាយប៉ុន្មានពីទីក្រុងផេត្រា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdFGCXobcGiFWhlkRYt5qpKuAkzG_pne_hDsMnnScTYLMrNRMagzv-GbvyEv05yLckiV7WiVOBHJCMjoyl4qcftyJdZeBFGNT-ceAdN9bN-VuFX_ijjSitqPJa-qZo-QqDHYlxVBEtwk7MlXW8ipviwkhlWZ-GS7dPIGgBCvpI9Q1yEs3BTlq7tUe-jxnh/s1280/image_2025-05-08_08-40-19.png
អភិបាលក្រុងម៉ាអាន និយាយថា មានភ្ញៀវទេសចរបែលហ្ស៊ិក ២នាក់ បានបាត់ខ្លួនតាមខ្សែទឹក ក្រោយមក អាជ្ញាធរក៏បានរកឃើញសាកសពពួកគេ ។ រីឯភ្ញៀវទេសចរបរទេស១៤នាក់ទៀតមានសុវត្ថិភាព ក្រោយពីភ្នាក់ងារសង្គ្រោះនាំពួកគេចាកចេញពីតំបន់គ្រោះថ្នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI96sEfcnySImPSXD0AFxwmnO4OfL9ArO3InWW7cvcC54i2T8_NpzG0SERJlAe2qiA1_tDuu2JyEcuJUL01qlX5NwFCu9B8q8AO5hjn0543pFGEFRs2ljBAauOpOVB9oJlJzJRmr-vBjULpKoGZ581CU8a2N0shyphenhyphenHZQWrLoP3-2D34IfWrELMm_VJo7Df0/s1200/image_2025-05-08_08-40-18%20(2).png

បើតាមភ្នាក់ងារសង្គ្រោះ គឺការស្វែងរកមនុស្សបាត់ខ្លួនធ្វើឡើងយ៉ាងលំបាក ដោយសារអាកាសធាតុមិនអំណោយផល និងទីតាំងស្មុគស្មាញ ។ ភ្នាក់ងារសង្គ្រោះបានផ្អាកស្វែងរកជនរងគ្រោះបណ្តោះអាសន្ននៅពេលយប់ និងតាមរកជនរងគ្រោះបន្តទៀតពេលព្រឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglYKA9W8Q5U7O6-Edxes2APcaBGkYFktDfmzbMeG-jxHMozn82L2xBtfcXPw6K1negJ7p7o13gP7DmwX6Vg1sMIjhTifkPqqU8JCV7VDwzUxA_lSGX4MRf69z8ZAbJiQ6DZjIVhi194NyNsAvZ9DLTEklaCMwo1mahdp9s-RyZwH-0p5LjGXy1mlBhGQWI/s686/image_2025-05-08_08-40-18%20(3).png

បច្ចុប្បន្ន ទីក្រុងបុរាណផេត្រា គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញលំដាប់ទី១ របស់ប្រទេសហ្ស៊កដានី (ស្ថិតនៅតំបន់អាស៊ីខាងលិច) ហើយហេតុការណ៍នេះអាចសម្លាប់មនុស្សដែលមកកម្សាន្តនៅទីក្រុងបុរាណកណ្តាលវាលខ្សាច់ដ៏ស្ងួតហួតហែងគ្រប់ពេលវេលា ៕

ក្រុមហ៊ុនបារ៉ា កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ ត្រូវការដេញថ្លៃជ្រើសរើសដៃគូផ្គត់ផ្គង់ជីសម្រាប់ឆ្នាំ២០២៥

0

ក្រុមហ៊ុនបារ៉ា កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ (BARIA-KAMPONG THOM CAOUTCHOUC CO.,LTD)
សូមជូនតំណឹងដល់សាធារណជននិងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជីទាំងអស់អោយ បានជ្រាបថា៖ ក្រុមហ៊ុនបារ៉ាត្រូវការដេញថ្លៃជ្រើសរើសដៃគូផ្គត់ផ្គង់ជីសម្រាប់ឆ្នាំ២០២៥។ បរិមាណប៉ាន់ស្មាន៖ ជីគ្រាប់អ៊ុយរេ (N≥46%): 415.60 តោន។ ជីផូស្វ័រ គ្រាប់ (P2O5 ≥ 15%): 568.10 តោន។ ជីប៉ូតាស្យូមម្សៅក្រហម (K20hh ≥60%): 319.40 តោន (បរិមាណអាចផ្លាស់ប្តូរប្រសិនបើតម្លៃទំនិញផ្លាស់ប្តូរធៀបនឹងតម្លៃប៉ាន់ស្មានរបស់អង្គភាព) ។ ពេលវេលាប៉ាន់ស្មាននៃការដឹកជញ្ជូនចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៥ ពេលវេលាទទួលឯកសារដេញថ្លៃ៖ ម៉ោង ៨:០០ ព្រឹក ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៥ ដល់ ម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥។ អ្នកដេញថ្លៃដែលមានលក្ខណៈសម្បត្តិគ្រប់សូមផ្ញើឯកសារដេញថ្លៃមកកាន់អាស័យដ្ឋានៈ ភូមិសួងសាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ឬតាមរយៈអ៊ីម៉ែលៈ phongkehoachbrk@gmail.com។ សម្រាប់ព័ត៌មានបន្ថែមអំពីកញ្ចប់ឯកសារដេញថ្លៃ សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ៖ 0889379379 or 0719456158

ពិតជាខ្លាំងមែន! ទំនប់ទឹកយក្យមួយនេះនៅចិនអាចធ្វើឲ្យផែនដីដើរយឺតជាងមុន

0

ការសាងសង់ទំនប់ទឹក ‘Three Gorges Dam’ និងស្ថានីយ៍ថាមពលដ៏ធំបំផុតនៅលើពិភពលោក របស់ប្រទេសចិនបានធ្វើឲ្យការបង្វិលរបស់ផែនដីយឺតជាងមុន ។ វាជាស្ថានីយ៍វារីអគ្គីសនីនៅលើទន្លេ Yangtze ដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុង Wuhan ។ ទំនប់នេះមានកម្ពស់ ១៧៥ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយ ដើម្បីសម្រេចបាននូវគម្រោងនេះ ទីក្រុងចំនួន ១៣ និងភូមិចំនួន ១៤០ ត្រូវបានជន់លិច និងបណ្តាលឱ្យមនុស្ស ១.៥ លាននាក់នៅក្នុងប្រទេសចិនត្រូវចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiENZKhEEDnXaxfOwC7fnt078cGBDb1hK0tic0-v3tWhW9FBKms44UXLrRi0tT3-cLGsNFSwZ7xinaAwvBF3zG8sfsKfMyQvnjRs37Wa8tfaGdePPuGVslC8xbir3OfZQidsh2mGPjqY209sDSwR1mDBz7fCrsmqCvvw1g9UOX9wsOOaYhlwRa2yUBykBJM/s700/image_2025-05-08_08-23-48%20(2).png

អង្គការអវកាសណាសាបានសម្តែងការព្រួយបារម្ភរបស់ខ្លួនអំពីគម្រោងដ៏មហិមានេះនៅលើគេហទំព័ររបស់ Earth Observatory ថា “ក្នុងអំឡុងពេលធ្វើផែនការ និងការអនុវត្តនេះ ការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានសំខាន់ៗត្រូវបានកើតឡើង រួមទាំងការផ្លាស់ទីលំនៅរបស់មនុស្ស ១. ២ លាននាក់ ក្រុងចំនួន ១៣ ត្រូបានជន់លិច ព្រមទាំងភូមិជាង ១៣០០ ទីតាំងបុរាណវត្ថុ និងកន្លែងចាក់សំរាមតែមានសុទ្ធតមានគ្រោះថ្នាក់។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNe6ZSQI0bnsjOLhixnW0mB9swSKNlF_LpNhyphenhyphenk80MiQuNsKi4CmC3Bq5rQ_Cq6bpTAIzmRX-dneazDHMmeSoqFwo11Q_SDWgJsh1xY73-kiFP8sNmf3vrjx4lrlBW7Nr4CddrieagX2Y-2J1Iqv_G9MTUxTrRGYHE8lwH9p4yXDDMrW1irQaXkJ-CLuz5R/s960/image_2025-05-08_08-23-48.png
កង្វល់ផ្នែកបរិស្ថានដូចជា មានការកើនឡើងនៃការរញ្ជួយដីដោយសារការផ្ទុកទឹក ការរអិលបាក់ដី ការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី ការបង្កើនការបំពុល ហានិភ័យខ្ពស់នៃជំងឺឆ្លងដែលបណ្តាលមកពីប្រព័ន្ធទឹក និងការប្រែប្រួលនៃទឹកប្រៃរបស់មាត់ទន្លេ Yangtze ។ ជាងនេះទៅទៀត ទំនប់ដែលបានបញ្ចប់ក្នុងឆ្នាំ ២០១២ នេះ ត្រូវបានគេនិយាយថានឹងប៉ះពាល់ដល់ចលនាបង្វិលនៃភពផែនដីក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សកលលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxjf79GwNHj4LEuNLs-TZC72HWpCLXiEpPVAaABSRWHY50Ku7St_qvPoC-vZtyLqhfrlssBdxKx1ctIQTD1svqMmUJhWhPwiZL9fp47mj8YDrNgV9zJybzfbUIoMWJDzzDeYng7r7cb_us43u_0QZfjYwDEuWNLCeOJUliJnOrD8hPgZII3kM6UIG9YPyU/s3000/image_2025-05-08_08-23-49.png
NASA បានពន្យល់ថា ការផ្លាស់ប្តូរដ៏ធំសម្បើមនៅក្នុងទីតាំងណាមួយនៃម៉ាស់នៅលើផែនដី ពិតជាអាចមានឥទ្ធិពលតិចតួចលើការបង្វិលរបស់ផែនដី។ លោកបណ្ឌិត Benjamin Fong Chao អ្នកជំនាញភូគព្ភវិទូនៅមជ្ឈមណ្ឌល Goddard Space Flight Centre របស់ NASA ពន្យល់នៅលើគេហទំព័ររបស់ NASA ថា ទំនប់ដ៏ធំនេះមានសមត្ថភាពស្តុកទឹក ៤០ គីឡូម៉ែត្រគូប ដែលនេះស្មើនឹងទឹក ១០ ពាន់ពាន់លានហ្គាឡុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisLDePVwu2H56Xy0zO5h4dbv6-kN3WPPNsKFkYAuHTrhguq3Gcw16iMVG12LpSSm59uNgWtvP_wQTJxUhot2ZcittcrgRNKfpdE1rOetBUzisjJ3rzy6VurKHa3jOuivKjZM5MeWgQ6z_sI60gp_6mMOEDer1ZAZlajv2nmyYN56ccBDYuj3rpLBQzHrF0/s800/image_2025-05-08_08-23-51.png
យោងតាមទីភ្នាក់ងារអវកាស នៅចំណុចពេញលេញរបស់វា ទំនប់ទឹក Three Gorges Dam បង្កើតបានការប្រឆាំងតូចបំផុតទៅនឹងការបង្វិលរបស់ផែនដី ដោយហេតុនេះធ្វើឱ្យថ្ងៃកាន់តែយូរ។ យោងតាមការគណនារបស់បណ្ឌិត ឆាវ នេះនឹងធ្វើឱ្យថ្ងៃវែងជាង ០. ០៦ មីក្រូវិនាទី និងផ្លាស់ប្តូរទីតាំងបង្គោលរបស់ផែនដីប្រហែល ២ សង់ទីម៉ែត្រ៕

សហភាពអឺរ៉ុបពិន័យប្រាក់ពី TikTok ជាង៥០០លានដុល្លារ លើករណីបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន

0

សហភាពអឺរ៉ុប (EU) បានពិន័យប្រាក់ TikTok ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ByteDance ចំនួន៥៣០លានអឺរ៉ូ (ឬស្មើ៥៦៨លានដុល្លារអាមេរិក) ករណី TikTok ល្មើ.សនឹងច្បាប់គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់សហភាពអឺរ៉ុប ។ ការពិន័យប្រាក់ក្រោយពីការិយាល័យគ្រប់គ្រងទិន្នន័យប្រទេសអៀរឡង់ ដែលជាភ្នាក់ងារត្រួតពិនិត្យ TikTok នៅអឺរ៉ុបរកឃើញថា កម្មវិធីវីដេអូខ្លីដ៏ល្បីល្បាញលើពិភពលោកនេះ បានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅអឺរ៉ុបទៅឱ្យរដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9d4Pod0NN0PVJu6mgwwBMCCqJPjbeYGehwKy3wUTeyrgIA5TZ2u9WHLGKuNvbgwqgUd6mC_IIwRyijXVP3nieOSDG6aDQ9IaOeVvNOsBXBTwHAxoVNKqABgyCOaD1VDQairoushDfhV_4xoY7hNk9LNunDtG5qU169HqrdkAddpGAAt84d5wbGSwRXV9X/s3499/image_2025-05-08_08-15-08.png

ការពិន័យប្រាក់ TikTok គឺជាការពិន័យផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនបំផុត លើកទី២ ដែលសហភាពអឺរ៉ុបធ្លាប់ពិន័យប្រាក់កន្លងមក ។ កាលពីឆ្នាំ២០២៣ ការិយាល័យគ្រប់គ្រងទិន្នន័យប្រទេសអៀរឡង់ ធ្លាប់ពិន័យប្រាក់ TikTok ចំនួន៣៤៥លានអឺរ៉ូ ករណីបំពានច្បាប់ទិន្នន័យកុមារនៅអឺរ៉ុប ។ ទោះជា TikTok បដិសេធថា ពុំធ្លាប់បញ្ជូនទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបទៅឱ្យរដ្ឋាភិបាលចិន ប៉ុន្តែកាលពីខែមេសា ឆ្នាំ២០២៥ TikTok បែរជាទទួលស្គាល់ថា បានបញ្ជូនទិន្នន័យអ្នកប្រើប្រាស់មួយចំនួនទៅចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK9B_Ftp9mvkaUd9FYi4IOizEtKiOdeqTww2_zZM9f_loHHJskuFjzHmA-zYW6CdgEXILNWiP3J5ibWGH3rkd-ztZYyGWULGI9bBDz6h4chqs55FbM88I5N-UlI0qfDPBkbaXdvGRum4LlgtZy8QsSDpKguiU2ONfF1NNHeaVeTfzgAX9LozTkfsvHza2U/s2000/image_2025-05-08_08-15-11.png

TikTok ពុំអាចធានាបានថា ទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបត្រូវបានជនជាតិចិនចូលប្រើប្រាស់ពីចម្ងាយ ដែលសហភាពអឺរ៉ុបបានហាម TikTok ធ្វើបែបនេះ ។ លើសពីនេះ TikTok ពុំបានជូនដំណឹង និងដោះស្រាយបញ្ហាដែលប្រទេសនានាបារម្ភថា រដ្ឋាភិបាលចិនអាចចូលប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់នៅតំបន់អឺរ៉ុប ពីព្រោះច្បាប់ចិនខុសគ្នាពីអឺរ៉ុប ។ នេះបើតាមការអះអាងរបស់ការិយាល័យគ្រប់គ្រងទិន្នន័យប្រទេសអៀរឡង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfIL2uJUiw5UZ8clMI9kAVlYQnxfi4nTmsbESDW9SkaXUq6OqMjtjiOJwabmDq_SwmaGHh49c9YEXtTZ78E4FWsKoBL40Y0LPBxdK9kfrPwl38CFdkBNvKWSmQy1Vu7y5ZmBZ0vaHmvHwbCGSBSoUI6Ki_5pVOGS0G7mN0Hk2ejZWYmi3g9Dd-i1pjLqH8/s1200/image_2025-05-08_08-15-12%20(2).png
ចំណែក TikTok បញ្ជាក់ថា រដ្ឋាភិបាលចិនពុំធ្លាប់ស្នើឱ្យ TikTok បង្ហាញទិន្នន័យអ្នកប្រើប្រាស់នៅអឺរ៉ុបទេ ហើយ TikTok នឹងប្តឹងទៅតុលាការឧទ្ធរណ៍ប្រឆាំងនឹងការពិន័យប្រាក់របស់សហភាពអឺរ៉ុប ។

ទោះជា ByteDance ជាក្រុមហ៊ុនមេរបស់ TikTok មានវិនិយោគិនបរទេសកាន់កាប់ភាគហ៊ុនច្រើនក្តី ប៉ុន្តែ ByteDance នៅតែអនុវត្តតាមការកំណត់របស់រដ្ឋាភិបាលចិន ដែលក្រុមហ៊ុនមានស្នាក់ការធំនៅទីក្រុងប៉េកាំង ។ ហេតុនេះ ធ្វើឱ្យប្រទេសជាច្រើនហាមប្រើប្រាស់ TikTok ដូចជា ៖ ប៉ាគីស្ថាន នេប៉ាល់ និងកាឡេដូនៀថ្មី (ជាទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង) ហើយ TikTok បានរងការដាក់សម្ពាធយ៉ាងខ្លាំងពីអាមេរិក ក្រោយអ្នកជំនាញបារម្ភថា ទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិកអាចធ្លាក់ក្នុងកណ្តាប់ដៃរដ្ឋាភិបាលចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlJNXG0uvr2IvPohjFY3XLlWy1n8b2U915aAHviiyMkK8Rqm3svGGmvnT82xB4IPnSDQZFfnzV2v5ASRUOvukxUHelsPpQkB85WY7YJ7oUA_pRLmw06qbG_nGcdBY28frCtQcFQ9IZWMWpgMdRO7eRPuMgb_PP_aAh83ZWa2ANDlWsUemLKZ1nNtwLKeIc/s1000/image_2025-05-08_08-15-12.png

កាលពីឆ្នាំ២០២៤ អតីតប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់បង្ខំឱ្យក្រុមហ៊ុន ByteDance លក់ TikTok ឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នោះទេ អាមេរិកនឹងបិទកម្មវិធីនេះ ។ រីឯលោកប្រធានាធិបតី Donald Trump ដែលបានឡើងកាន់តំណែងបន្ទាប់ពីលោក Joe Biden បានពន្យារពេលការដាក់សម្ពាធឱ្យ ByteDance លក់ TikTok ជាច្រើនលើក ៕

ក្ដៅៗ កម្ពុជាហាមមិនឲ្យនាំចូលសត្វពាហនៈពីប្រទេសថៃជាបណ្ដោះអាសន្ន!

0

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្ដីប្រកាសស្ដីពីការហាមឃា..ត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃមកកាន់កម្ពុជា ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងចូលនៃជំងឺ “អង់ត្រាក់” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5QFD0F_MkihrRCGvK2zIizFl75pCA0hBGFtbX8ciGpW4G3ksirUQEuppAKT4elsngINOZaJ-VsoDIia2RFJ5FJfmij_urMnA7fzfkOMBnxFVMgVOYwz_mGWU0ca_IbuEYoFH6EmIxy0IZQecGQUisi4cbUWYrXWL7KclQu-X3F4ITKWniUU93JdyTns1W/s959/photo_2025-05-07_10-05-20%20(2).jpg
នាព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជូនដំណឹងដល់សាធារណៈជនទាំងអស់ឲ្យបានដឹងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈា..មខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipPAXbHCXhrGswBTu1nKKcpq-Zjf4A75l_euq1Gm219nO3YDldYQJClLnyArnkDfompylnZ5qjZxu46m59itgb6YL66ZQOMRrGwB4zsM59Pi3aCjTD5vczXKEdEMgtUguBvREiYppx_iDIkjwTUhfigNza-RzKP_CVnPvbY4pmOTkZfrOGP-cA0JFZ1t3Z/s990/photo_2025-05-07_10-05-20.jpg
ក្រសួងបានបញ្ជាក់ថា បច្ចុប្បន្នពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្ដីជាវិធានការបង្ការ ក្រសួងបានដាក់ឲ្យអនុវត្តការហាមឃា..ត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធនៅតាមបណ្ដារច្រកព្រំដែនទាំងនេះ ដើម្បីពង្រឹងការត្រួតពិនិត្យនិងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgHevWcJSMiQF7pKFmESaS6v5VxigsxYHQkJfbJPBzAmGkIEtRZqfqMvv0E7IfxJUE-_MvreAgW1-TiJQb8_GVNYMBej6CH4m2ZIjeSX1A08JhPd38WoSAtfOpIdIsu3gN4RX-kSzXm9TQ2spPZ9UHChpw44J1wpUuAQhj_hRcsme-AMabH4nKO_B2kUGW/s990/photo_2025-05-07_10-05-19.jpg

ក្រៅពីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្ដារប្រព័ន្ធប្រតិកម្មរហ័សមួយនៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ភ្លាមៗក្នុងករណីមានការសង្ស័យ៕