រដ្ឋសភាវៀតណាមកាលពីថ្ងៃសៅរ៍បានអនុម័តផែនការដំឡើងពន្ធលើការប្រើប្រាស់ពិសេសទៅលើភេសជ្ជៈមានជាតិអាល់កុលពី ៦៥% ទៅ ៩០% នៅឆ្នាំ ២០៣១ ដែលជាវិធានការមួយក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ ប៉ុន្តែក៏ជាវិធានការមួយដែលបន្ថែមសម្ពាធបន្ថែមទៀតលើឧស្សាហកម្មដែលកំពុងជួបការលំបាកផងដែរ។

នៅក្រោមច្បាប់នេះ អត្រាពន្ធលើស្រាបៀរ និងភេសជ្ជៈដែលមានជាតិអាល់កុលខ្ពស់ នឹងកើនឡើងដល់ ៧០% នៅឆ្នាំ ២០២៧ ដែលយឺតជាងការផ្ដល់យោបល់ដំបូងមួយឆ្នាំ មុននឹងឈានដល់ ៩០% នៅឆ្នាំ ២០៣១។ ទោះជាយ៉ាងណា បច្ចុប្បន្ន វៀតណាមបានដាក់ពន្ធ ៦៥% លើផលិតផលទាំងនេះរួចស្រេចហើយ ហើយសំណើដំបូងកាលពីឆ្នាំមុនបានដំឡើងពន្ធរហូតដល់ ១០០% ឯណោះ។

ក្រសួងហិរញ្ញវត្ថុបាននិយាយថា គោលបំណងនៃការដំឡើងពន្ធខ្ពស់គឺដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារប្រឹក្សា KPMG ក្នុងឆ្នាំ ២០២៤ បានឱ្យដឹងថា ប្រទេសវៀតណាមគឺជាទីផ្សារស្រាបៀរធំទីពីររបស់អាស៊ីអាគ្នេយ៍។ តែយ៉ាងណាមិញ ប្រធានសមាគមស្រាបៀរ និងគ្រឿងស្រវឹងរបស់ប្រទេសនេះបាននិយាយថា ប្រាក់ចំណូលក្នុងឧស្សាហកម្មបានធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
.png)
គួររំលឹកថា ឧស្សាហកម្មស្រាបៀររបស់វៀតណាមដែលដឹកនាំដោយក្រុមហ៊ុនផលិតស្រាបៀរហូឡង់ Heineken ក្រុមហ៊ុន Carlsberg របស់ដាណឺម៉ាក និងក្រុមហ៊ុនផលិតស្រាបៀរក្នុងស្រុក Sabeco និង Habeco បានប្រឈមមុខនឹងបញ្ហារួចហើយពីច្បាប់ស្តីពីការបើកបរក្រោយពេលពិសារគ្រឿងស្រ.វឹងដ៏តឹងរ៉ឹង ដែលបានណែនាំក្នុងឆ្នាំ ២០១៩ ដែលកំណត់កម្រិតគ្មានជាតិអាល់កុលសម្រាប់អ្នកបើកបរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កន្លងមកនេះ សមាជិកសភាក៏បានអនុម័តលើការយកពន្ធថ្មីចំនួន ៨% លើភេសជ្ជៈដែលមានជាតិស្ករលើសពី 5g/100ml នៃជាតិស្ករដែលនឹងចូលជាធរមាននៅឆ្នាំ ២០២៧ ហើយនិងកើនឡើងដល់ ១០% នៅឆ្នាំ ២០២៨។ នេះបើតាមប្រភពសារព័ត៌មានក្នុងស្រុក VnExpess៕









