តារាចម្រៀងរ៉េប វណ្ណដា ត្រូវបានអ្នកលេងបណ្តាញសង្គមទិកតុកមួយចំនួនចោ.ទប្រកាន់ ថាលោក Copy ស្ទាយ៍របស់តារាចម្រៀង ជី ដេវីត ។ ការលើកឡើងបែបនេះបន្ទាប់ពី វណ្ណដា បានប្រើកាំភ្លើងផ្សែងក្នុងការប្រគំតន្រ្តីនាពេលថ្មីៗនេះ។ ទោះយ៉ាងណា ក៏មានអ្នកលេងបណ្តាញសង្គមថាស្ទាយ៍នេះមានចុះកម្មសិទ្ធិបញ្ញាឬយ៉ាងណាបានថា វណ្ណដា Copy។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgjat34tQ_FmyweXICT15gkBgjybnnJUJGuSeTmz5ZiCH-wyOxKtMtCa6sc6aXr9fTBXbtI71t8XFVnblrZGV4UvL4NpK2MwWAlW8ceuIHCbUJkpYPbK027lukYPRrh5jnfzHiXZrrLejU-KSter4ceF1APrgDfVqdXtPTL9zoC_wnXresv9EyUyh2ErWX/s1182/image_2025-01-08_11-46-23%20(2).png
កាលពីយប់ថ្ងៃទី១៤ មិថុនា តារារ៉េប វណ្ណដា និងសិល្បករសិល្បការិនីមួយចំនួនទៀត មានការប្រគំតន្រ្តី សាលមហោស្រពកោះពេជ្រ ដោយលោកបានលើកយកបទចម្រៀង ល្បីៗ ជាច្រើនបទរបស់ខ្លួនមកធ្វើការសម្តែង។ ជាមួយនឹងការផ្តល់ភាពសប្បាយរីករាយ នេះខាងផលិតកម្មរបស់ វណ្ណដា ក៏បានចែករំលែកវីដេអូខ្លីៗនៅលើបណ្តាញសង្គមទិកតុក ហើយមួយក្នុងចំណោមនោះគឺគេបានឃើញ វណ្ណដា បានប្រើកាំភ្លើងផ្សែង។ អាចនិយាយ បានថានេះជាទិដ្ឋភាព មួយដែលអ្នកគាំទ្រទើបតែបានឃើញ វណ្ណដា បាញ់កាំភ្លើងផ្សែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLx1ibWIsTwdUe-9j6ibVrjCftZ0oA49kMtf43L9Qgm59NurRVxwARTYEHT9kKs7L9yI3p_shXtb0Gw5ovuRhfe3CDPzmaX4qmHQG2mQkzl8sEJ97SA8I-mRkQUGRFOxfkk7Ua_JFrl8R9EZVQpLx4iNUzHUQ7otb6X1GEL0ejfxPXozevnLZM-bBpNY1v/s960/image_2025-03-26_09-05-05.png

ទោះយ៉ាងណា វីដេអូដែល វណ្ណដា បាញ់កាំភ្លើងផ្សែងនេះត្រូវបានអ្នកលេងបណ្តាញសង្គម ទិកតុកបញ្ចេញមតិថាលោក Copy ស្ទាយ៍របស់តារាចម្រៀង ជី ដេវីត។ ពួកគេបានខម្មិនថា «ស្តាយនិងCopy GD សោះ, ចេះ copy ដែរ?»។ ជាមួយនឹងការបញ្ចេញមតិថា វណ្ណដា Copy ជី ដេវីត នេះអ្នកផ្សេងក៏បានបញ្ចេញមតិប្រឆាំងទៅវិញដែរថា ការបាញ់កាំភ្លើងផ្សែងនេះចុះកម្មស្និទ្ធបញ្ញាមែនបានជាថា វណ្ណដា Copy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ5XD_e1oQ0jCR5_DjRKMJWlCZ7I3drxEgBv-NEMXbyAqxS0NX5ETl3v3vHaZsLDugFsxOcjhqEjbg5GFEPKrQvW7cnI4fK1V-OhT0ZYaqDJGOJU3-PeC8bV3n6KQ66CLsC0oM9GQqp7Ud0P3zqZbqqpppktloCHdjQosn6gVpxSg0Zt7Xttd-hJj3BCPQ/s1280/image_2025-06-16_08-32-33.png

គួរឱ្យដឹងថា វាសឹងតែក្លាយទៅជារឿងធម្មតាទៅហើយរវាងអ្នកគាំទ្រមួយចំនួនរបស់ តារាចម្រៀង ទាំងពីរដែលមានការបញ្ចេញមតិវែកញែកវាយបកគ្នាទៅវិញទៅមក៕