ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស ជាមួយនឹងការបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀតនៅខេត្តកោះកុង ដោយនាំយកសេវាកម្មធនាគារដែលសាមញ្ញងាយស្រួលប្រើប្រាស់ ឆាប់រហ័ស និងមានសុវត្ថិភាព ដើម្បីបំពេញតម្រូវការទៅដល់សហគមន៍នៅក្នុងតំបន់ភាគនិរតីនៃប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit2YPQUYRoMTgJAPEOk4enkasp558se7rMZk9jxro0c4BPjvSWzkujece0outbdbgp8-aXBYI7FNHbvzdGzgNuFX5wQ9onJXndd9hSyMuOIk4r690XkcZzs0_H8lVPXhRdqJh0Rkb6gdVqskTQd2jE3ZRFY64m6kn2aE_66lHivZ3fuLVcB1p019vMuWC8/s6000/_W736919.jpg
ពិធីសម្ពោធនេះ ត្រូវបានរៀបចំនៅថ្ងៃទី១៦ ខែមិថុនា ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង, ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង, ព្រមទាំងលោក សាផល រិទ្ធីយ៉ា ប្រធានសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMUxu5gj_beotgzZWFW6G0A2k2CkAuQZqnk-RcS1GPH_gzf3RIVrGDDAejFjw_LB6IzIUYvgDac1n0KvvSjEbfH0maS2vT2WdYBgPpWAbE1ZmZFp3ztMAf3TwCVtzdnXxUcCb2O-Yn2KnNjaVv4BEw6oNiGqNXXTuFR22hdEQlRMrO6qh-Q7KL3adv-8NA/s6000/_W736940.jpg
ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឧកញ៉ា គិត សូឡា អគ្គនាយកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV1de56pXBAoYQ_6rHZuENX3ltKjb0aXQdQaMzTpf9-3D1huDFxcwSlxSHQdcQQCMqlBxncSZ4HxYJ2GY0aJ94eTNQKWYjWw-Bmgczj-D4E1hQXaZPfJn16-Poi-D8puTqrM_CFqcp3vW1ngOQZO8-UXEyxZ8bvbiGB3UTOLxC7GtWVDi-SK0c5z8VCs2O/s4380/_W737086.jpg

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ក្នុងនាមជាធនាគាររបស់កូនខ្មែរ សុទ្ធសាធ យើងខ្ញុំពិតជាមានមោទនភាពក្រៃលែងក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក ហើយបានប្តេជ្ញាចិត្តចូលរួមលើកកម្ពស់ជីវភាពរបស់សហគមន៍។ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខេត្តកោះកុង ហើយយើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែងក្នុងខេត្តនេះ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyo94NfZox31p1HBWKBrOSw4OLAsWz3HEdVEjdmv0eh0Pr_4hCPV_rHXE9cobkk7Ytr6PonHEJruM7UF-YaMrZ46e73C1rsrUasC7WjAutp_mGaZbp6_0aGkJ33vu3OY3UioaM-ZunqVqnXePdrRv6fFbtLUApjRT2pJGRM9pTaIDVQDBaUF3bBg3iIduC/s7008/DSC07327.jpg

កោះកុង គឺជាខេត្តមួយដែលមានសក្ដានុពលធំធេង សម្បូរទៅដោយធនធានធម្មជាតិ ហើយកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគួរឱ្យកត់សម្គាល់។ វត្តមានសាខាធនាគារ វីង ក្នុងខេត្តកោះកុង នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយទៀតសំដៅគាំទ្រដល់ការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលចាំបាច់ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋទូទៅ ម្ចាស់អាជីវកម្មខ្នាតតូច និងសហគ្រាសនានា ឱ្យរីកលូតលាស់ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងមានសម្ទុះកំណើនយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrYu1pp3iDP7ggMA_6aicXriDnKBd899-HJ3jNfT_ILGsQf8rX1cyLpJQzmll20hcH54tCAnptsH-zu7YDQAEXmn0gQrB4MVXjTh38RVfutHKc9ZZBVTFpL3BuE7nXKff3OwVtvOuqbLwu1zwIudqjMGOENLK4AR3NsAkVPFRTVsbnAlVJJs9dn0hZQ1yS/s7008/DSC07263%20(2).jpg

មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤៨ ក្បែរសាលាខេត្ត និងស្ពានកោះកុង សាខាថ្មីធនាគារ វីង ផ្តល់ជូននូវសេវាកម្មធនាគារដ៏សម្បូរបែបរួមមាន៖ កម្ចី ប្រាក់បញ្ញើ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង និងបង់ធានារ៉ាប់រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្ស ព្រមទាំងសេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀតដើម្បីបំពេញតម្រូវការអតិថិជនទូទៅ សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាសហគ្រាសធំៗជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_d8TnkydpwwLzMogu6SRaZOifMHkrpRA-LbPN6RVi3M585kv_pxYo-8oX1OAXIpxipZOasvMWLNrWrOhxd-zHZ9kUzxBPTCNfyeRhXjUqMRBbMtSchglM6wuK3sZYFooOGI9G1iTYedQ_wMy8ZunroOu6qLOOzrfB4sNS1KTlay6e_bYoiTvk8G9ewiIM/s7008/DSC07341%20(2).jpg
សាខានេះនឹងបំពេញតួនាទីបន្ថែមពីលើភ្នាក់ងារធនាគារ វីង ប្រមាណ ១២០ ទីតាំងនៅទូទាំងខេត្តកោះកុង ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ។
រយៈពេលជិត ១៧ ឆ្នាំនៃការបម្រើសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ធនាគារ វីង បានវិវឌ្ឍខ្លួនក្លាយជាជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយ ដោយមានការិយាល័យធនាគារចំនួនជិត ៣០ ទីតាំង ភ្នាក់ងារធនាគារ វីង ជាង ១២.០០០ កន្លែង និងភ្នាក់ងារ វីង ម៉ាស្ទ័រ ជាង ១០០ កន្លែង ដែលគ្រប់ដណ្តប់នៅទូទាំងប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgbCF_t0duEYSSL0oFuSsx0GvcSIVww866aPfuCBw0JsdgQCq0Bb4Luc1nnuc0HMVQ8s_Ptw_jR9QrypvCXJViAt_cI0_XTS6e4sw1JKI1hTxk-up7GnELtEeOj6uBZLJx3RKl2IH4IH59B3bT4nN8tLAl5wFC7QAvC7YVea1gnvraYtTMNJf8tkIjAtg/s6000/_W737164.jpg
ក្រៅពីនេះទៀត អេប របស់ធនាគារ វីង មានសេវាធនាគារ និងហិរញ្ញវត្ថុជាង ១០០ ប្រភេទ ដើម្បីឆ្លើយតបគ្រប់តម្រូវការរបស់អតិថិជនយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាព ។ ដោយទទួលបាននូវការទុកចិត្តពីប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ពេលនេះ ធនាគារ វីង មានអ្នកដាក់ប្រាក់បញ្ញើសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ហើយកំពុងបម្រើអតិថិជនដែលមានជាង ៩,៥ លានគណនី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkwqnbY1ES72YwrJbw1g0MTdwiRveKmv1WBYyqm9F8FqU22pkFY6AIebEixLCatgTb9Z6shKRCStQ8ZDf-ImzecGpzupWUOJXQTA50zuCppZGVaVgVSO0w7ma8uScpeEuboFiJhBsh4a688XLQdyWy98h6979LamxXBe4LBFzFA10kK7MP0sc64LtofrC/s4938/_W737106.jpg
ដើម្បីអបអរសាទរដល់ការបើកសម្ពោធសាខាថ្មី ធនាគារ វីង ផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ ៦% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការប្រាក់ធម្មតា ១,៥% ហើយសម្រាប់អតិថិជនក្នុងខេត្តកោះកុងដែលបើកគណនីបញ្ញើមានកាលកំណត់ ។ ការផ្តល់ជូននេះ មានគោលបំណងលើកទឹកចិត្តដល់ការសន្សំ ក៏ដូចជាជំរុញភាពបត់បែនផ្នែកហិរញ្ញវត្ថុក្នុងសហគមន៍នៃខេត្តកោះកុងផងដែរ។ ការផ្តល់នូវអត្រាការប្រាក់ខ្ពស់នេះ មានសុពលភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ តែប៉ុណ្ណោះ៕