ថៃ ៖ លោក Plodprasob Suraswadi អតីតឧបនាយករដ្ឋមន្ត្រីថៃ បានប្រកាសក្ដែងៗស្នើឱ្យរដ្ឋាភិបាលថៃ ប្តឹ.ងយកខេត្តកោះកុងដែលបារាំងធ្លាប់កាត់ឲ្យប្រទេសថៃមកវិញ ប្រសិនបើកម្ពុជាពិតជាចង់ដោះស្រាយដោយផ្អែកលើច្បាប់មែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Nation Weekend News។

យោងតាមប្រភពខាងលើបានរាយការណ៍ កាលពីថ្ងៃទី១៥ ខែមិថុនា នេះថា អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Plodprasob Suraswadi បាននិយាយប្រាប់សារព័ត៌មានថា «ប្រសិនបើយើងពិតជាត្រូវពឹងផ្អែកលើតុលាការយុត្តិធម៌អន្តរជាតិមែន ខ្ញុំសូមស្នើឱ្យរដ្ឋាភិបាលថៃប្តឹ.ងយកខេត្តកោះកុងមកវិញ ព្រោះបារាំងប្រើកម្លាំងដើម្បីដណ្ដើមវាពីយើងទៅ។ ខ្ញុំធ្លាប់ទៅខេត្តនោះកាលពីមុន ហើយឃើញថាមនុស្សគ្រប់គ្នានៅទីនោះអាចនិយាយភាសាថៃបាន។»

គួរជម្រាបថា ការលើកឡើងរបស់អតីតឧបនាយករដ្ឋមន្ត្រីថៃ គឺចង់សំដៅលើទឹកដីមួយភាគធំដែលធ្លាប់ ទន្រ្ទានយកបានពីកម្ពុជា ក្រោមការគាំទ្រដោយអាណានិគមនិយមជប៉ុនដែលជាអ្នកឈ្នះសង្រ្គាម ឆ្នាំ១៩៤១ ក្នុងពេលដែលប្រទេសបារាំងកំពុងចុះខ្សោយ។ 
ប៉ុន្តែក្រោយមក នៅប្រទេសជប៉ុន បានចា.ញ់សង្រ្គាមលោកលើកទី២ គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ នៅទីក្រុងវ៉ាស៊ីនតោន មានកិច្ចព្រមព្រៀងបារាំង.សៀមមួយ បានរំលាយចោលនូវអនុសញ្ញាចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៤១នោះវិញ។ ដូច្នេះថៃ ត្រូវប្រគល់ទឹកដីមួយចំនួនរបស់កម្ពុជា ដែលខ្លួនបានកាន់កាប់ចាប់ពីឆ្នាំ១៩៤១ នោះមកឱ្យខ្មែរវិញ។ ហើយថៃចាត់ទុកថា នោះគឺជាទឹកដីរបស់ខ្លួនដែលបានបាត់បង់៕










