តារាចម្រៀង Original Song ចេន ស្រាប់តែបង្ហាញអារម្មណ៍របស់ខ្លួននៅលើ បណ្តាញ សង្គមស្របពេលកម្ពុជាកំពុងមានបញ្ហាចម្រូងចម្រាសជាមួយនឹងភាគីថៃដែលចង់បានទឹកដីប្រទេសខ្មែរ។ តារាចម្រៀង ចេន ថានេះជាលើកទី១ហើយដែលលោកនិយាយឈឺឆ្អាល ប្រទេសជាតិ។
ភាពតានតឹងសម្រាប់ប្រទេសទាំងពីរ(ខ្មែរ-ថៃ) នៅមិនទាន់ស្រាន្តនៅឡើយទេខណៈ ទើបតែបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃកាលពីពេលថ្មីៗនេះប្រកបដោយភាពរលូន។ ឃើញភាពតានតឹងរវាងខ្មែរនិងថៃចាប់ផ្តើមតាំងពីថ្ងៃទី២៨ ឧសភា តារាចម្រៀង ចេន ស្រាប់តែមិនអាចនៅស្ងៀមចេញមកបង្ហាញអារម្មណ៍របស់ខ្លួនតែម្តងខណៈលោកក៏មានចិត្តអាណិតដល់លោកស្រីនាយករដ្ឋមន្រ្តីថៃដែលត្រូវរងសម្ពាធ។
លោកបានរៀបរាប់នៅថ្ងៃទី១៥ មិថុនា ថា « ក្នុងជីវិតខ្ញុំដែលហ៊ានប៉ះពាល់ឈឺឆ្អាល ក្នុង ប្រទេសជាតិ ព្រោះខ្ញុំស៊ូជីវិតខ្លួនឯងមករហូត ហើយការស៊ូនេះបើមិនមានម្លប់សន្តិភាពដ៏ ខ្ពង់ខ្ពស់របស់សម្តេចពុក និងបងប្រុសធិបតីដ៏ខ្ពង់ខ្ពស់ទេការតស៊ូខ្ញុំក៏គ្មានន័យអ្វីដែរ។ ខ្ញុំសង្កេតឃើញលោកហត់នឿយស្ទើរពេញមួយជីវិតដើម្បីបងប្អូនយើងទូទាំងប្រទេស ក្នុងនាមខ្ញុំប្រជាពលរដ្ឋម្នាក់ ការយល់ដឹងរបស់ខ្ញុំមើលឃើញថារាជរដ្ឋាភិបាលបច្ចុប្បន្ន ទាំងពីរ ប្រទេសកំពុងមានក្តីស្រលាញ់កាន់ដៃគ្នាដឹកនាំប្រទេសជាតិទៅរកសេដ្ឋកិច្ចដ៏ធំធាត់ តែមកបញ្ហាដោយសារមេទ័ពភូមិភាគ2ថៃដែលមានការគិតខ្លៅចង់បង្កបញ្ហាចង់បានទឹកដីខ្មែរមិនខ្វល់ពីសេដ្ឋកិច្ចរួម ធ្វើឱ្យប្រជាពលរដ្ឋថៃខ្មែរដែលល្អៗមានការកកស្ទះនៅមុខ ជំនួញនិង មានមិត្តភាពល្អជួបការលំបាកដោយសារពួកជាតិនិយមថៃមួយចំនួន»។

ម្ចាស់បទ «អាក្របី» បានបន្តទៀតថាលោកមានចិត្ត អាណិតដល់នាយករដ្ឋមន្រ្តីថៃ ដែលរងសម្ពាធ។ «ខ្ញុំបាទមានការអាណិតដល់នាយករដ្ឋាមន្ត្រីថៃคุณIng ដែលធ្លាក់ សំពាធទាំងមូលទៅលោកទាំងអស់ ដែលខំប្រឹងចាប់ដៃខ្មែរទៅកាន់សេដ្ឋកិច្ចដ៏ស្រស់ បំព្រងដើម្បីអាជីវករនិងអ្នកវិនិយោគគ្រប់ប្រទេស ជាពិសេសខ្មែរថៃដើម្បីសេដ្ឋកិច្ច ប្រជាពលរដ្ឋទាំងពីរប្រទេសត្រូវគេចោទ ពួកជ្រុលនិយមមួយចំនួនវាយប្រហារបើតម្រូវចិត្ត ពួកវា ប៉ះពាល់សេដ្ឋកិច្ចធំ កុមារាកុមារីដែលជាជំហ រឹងមាំរបស់ប្រទេសជាតិទើបកើត ធំធាត់ ត្រូវរស់ក្នុងស្ថានភាពអប់រំប្រវត្តសាស្ត្រខុសបែបនេះ? រើងអើងពណ៌សប្បុរ ជាតិសាសន៍ដោយសារ ពួកសៀមខួរក្បាលគំនិតខូចចង់បានរបស់គេ?? ខ្ញុំនៅតែគោរពបងប្អូនថៃខ្មែរដែលល្អៗ ច្រើនពួកគាត់មិនពាក់ពន្ធ័ឡើយ។ នេះជាការបញ្ជាក់របស់តារាចម្រៀង ចេន។
ជាមួយនឹងការលើកឡើងខាងលើនេះតារាចម្រៀង ចេន ថាលោកនិយាយនេះមិនពាក់ព័ន្ធ នឹងនយោបាយឡើយ។ ចេន បានបន្ថែមក្នុងខម្មិនថា « និយាយនេះមិនពាក់ព័ន្ធ នយោបាយ ឡើយតែខ្ញុំពិតជាបានរីកធំធាត់ក្នុងជំនាន់សម្តេចពុក ខ្ញុំអាចលេងតន្រ្តីផ្តល់ ស្នាមញញឺមជូនគ្រប់គ្នាបានដោយសារម្លប់សន្តិភាពសម្តេចពុក និងអ្នកគាំទ្រ ជាទីគោរពរបស់ខ្ញុំ Samdech Hun Sen of Cambodia»៕










