តាណាវ៉ាត់ ដែលជាស្ថាបនិកម្ចាស់កម្មវិធី Miss Grand International មានគោលការណ៍នៅក្នុងកម្មវិធីថាលុបបំបាត់អំពើហិង្សានិងសង្គ្រាម ប៉ុន្តែពាក្យសម្តីរបស់លោកមិនដូច្នេះឡើយ។ តាណាវ៉ាត់ បានបង្ហោះសំណេរដោយចង់ឱ្យរដ្ឋាភិបាលរបស់ខ្លួនបិទព្រំដែនចោលកុំខ្លាចការគម្រាមកំហែងទាំង៦ដែលសម្តចតេជោ ហ៊ុន បានលើកឡើង។

នៅថ្ងៃទី១៤ មិថុនា នេះ តាណាវ៉ាត់ ដែលជាម្ចាស់កម្មវិធីបវរកញ្ញាហែកកេរ្តិ៍មនុស្សស្រីនេះ បានបង្ហោះជាភាសាថៃនៅលើបណ្តាញសង្គមហ្វេកប៊ុក ដោយមានអត្ថន័យថា «សូមបន្ត បិទច្រកព្រំដែន។ កុំយកចិត្តទុកដាក់ចំពោះការគំរាម កំហែងមិនសមហេតុផល ទាំង ៦»។ ក្រោយមកម្ចាស់កម្មវិធីបវរកញ្ញាសម្បូររឿងអាស្រូវរូបនេះបានកែសម្រួលមកជាពាក្យថា «សូមបិទច្រកព្រំដែន កុំអើពើនឹងការគំរាមកំហែងទាំង ៦»។
.png)
ការលើកឡើងរបស់បុគ្គលនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាកាន់តែមិនពេញចិត្តព្រោះអ្នកដែលតាមដានវិស័យបវរកញ្ញាមិនពេញចិត្តបុគ្គលនេះជាយូរមកហើយពេលមានរឿងចម្រូងចម្រាសជាមួយនឹងកម្ពុជាកាលពីឆ្នាំ២០២៤។ អ្នកមួយចំនួនបានលើកឡើង ថាកម្មវីធី MIG ដែលបង្កើតឡើងដោយបុគ្គលនេះឈរលើគោលការណ៍ លុបបំបាត់អំពើ ហិង្សានិងសង្គ្រាមប៉ុន្តែពាក្យសម្តីរបស់លោកគឺចង់បង្កសង្គ្រាមជាមួយកម្ពុជាច្បាស់ណាស់ព្រោះមិនមែននិយាយមកធ្វើឱ្យស្ថានការធូរស្រាលនោះទេគឺជំរុញបន្ថែមឱ្យកាន់តែមានភាពតាងតឹងរវាងខ្មែរនិងថៃ។
ការលើកឡើងពីតាណាវ៉ាត់ដែលនិយាយថាកម្ពុជាគំរាមកំហែងទាំង៦នេះគឺចង់សម្តៅទៅដល់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងកាលពីព្រឹកថ្ងៃទី១៣ មិថុនា ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជានឹង ត្រូវធ្វើទាំង៦ចំណុចសំខាន់ៗ។យ៉ាងណាមិញមុននឹងឈានដល់៦ចំណុចដែលសម្តេចឡើងភាគីថៃត្រូវខាតបង់ទឹកប្រាក់នៅនឹងមុខស្រស់ៗចំនួនរាប់លានដុល្លារទៅហើយដោយសារតែខាងកម្ពុជាសម្រេចមិនទិញអ៊ីធឺណិតថៃ អគ្គិសនី និងបញ្ឈប់ការចាក់បញ្ចាំង ខ្សែភាពយន្តថៃគ្រប់ប្រភេទទាំងនៅលើកញ្ចក់ទូរទស្សន៍និងរោងកុនតទៅទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕










