Home Blog Page 478

ចិនអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួននាំចូលយន្តហោះ Boeing ពីអាមេរិកក្រោមហេតុផលនេះ

0

ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនអាចនាំចូលយន្តហោះអាមេរិក Boeing ឡើងវិញ ក្រោយប្រទេសទាំងពីរឯកភាពផ្អាកសង្គ្រា.មពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធទំនិញរៀងៗខ្លួន ។ រដ្ឋាភិបាលចិនបានហាមឃាត់ក្រុមហ៊ុនទេសចរណ៍នានាទិញយន្តហោះអាមេរិក Boeing អស់រយៈពេល១ខែ ដោយសារចិន និងអាមេរិកដំឡើងពន្ធទំនិញខ្ពស់ទៅវិញទៅមក ដែលធ្វើឱ្យយន្តហោះ Boeing ហោះត្រឡប់ទៅអាមេរិកវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNtbwJuTSj6mykK0wuInFktlNYyCGXDjVTy92taOLVQ2jEpwDFvCMN_wUpnBQXAbAs8lOY-SD9NvDDHXIliswi9S7ciW3YCAfVAQdmDSYmwa-wqSJuwa2Fq16gW3gg291bnwZ7ff__29QLoRntynrNoFYgOOdMdBUvFnXKUG2sqxfGUaV9Pe6ePJDSqlrp/s1480/image_2025-05-17_08-29-24%20(2).png
កាលពីថ្ងៃទី១៣ ខែឧសភា រដ្ឋាភិបាលចិនបានជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍នានាអាចទិញយន្តហោះដឹកអ្នកដំណើរដែលផលិតដោយក្រុមហ៊ុនអាមេរិក ក្រោយពីរដ្ឋាភិបាលបានលុបចោលបម្រាម ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ត្រូវអនុវត្តដោយប្រុងប្រយ័ត្នទាក់ទងនឹងរយៈពេល និងលក្ខខណ្ឌការទទួលយកយន្តហោះ ។ ការលុបចោលបម្រាមនេះ គឺ១ថ្ងៃក្រោយប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរសម្រេចផ្អាកដំឡើងពន្ធទំនិញរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធមកនៅកម្រិតទាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXI8aqbZD8CcVVzm27XzAuCAG1R6wHc02TVaBH-UZ08iSpeRn6uI5O4Stj8KJ0oNlSaKU3nNJkSR6DMWUgZ9O7jr0RnESLtSJd3kpWSNfACv117CF2hux3wxP6DrbBBYQ4mhnWk6PgIiL6ubk-vH4wu77YtM9mH8RHY4uuBlVUq3iYyBMWA0CSOxy86vKE/s1200/image_2025-05-17_08-29-24.png

មុននេះ ចិនបានដំឡើងពន្ធទំនិញអាមេរិក ស្មើ១២៥% ខណៈអាមេរិកដំឡើងពន្ធទំនិញចិន រហូតដល់១៤៥% ហើយការដំឡើងពន្ធទៅវិញទៅមកនេះធ្វើឱ្យប្រទេសទាំងពីរមានសង្គ្រាមពាណិជ្ជកម្ម និងរាលដាលទៅប្រទេសផ្សេងៗ ។ ការលុបចោលបម្រាមនាំចូលយន្តហោះអាមេរិក Boeing ហាក់ដូចជាដំណឹងល្អសម្រាប់ក្រុមហ៊ុនអាមេរិក ប៉ុន្តែវាអាចពុំយូរអង្វែង បើការដោះស្រាយសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ របស់ប្រទេសទាំងពីរបរាជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuCbvnb2DGLFKxVssKIpBLwOw-I24lTVVz2gb5zBvDJvIdpdcak1IvNG8bTL7kFizY9C5xoakkbL20XcLKscXXRbrCuP6AywRq62e3LF6mJ9ynt9j6xGjD5J9UeNLnRBqm5Fs8z8ncU0rSDgoWA3_piKG17eKTe4hvbwg74ROqje2qpyot2DaxxMtY9ugR/s1360/image_2025-05-17_08-29-25%20(2).png
នៅចុងខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ចិនបានបដិសេធពុំទទួលយកក្រុមហ៊ុន Boeing ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ធ្វើឱ្យរដ្ឋាភិបាលចិនបញ្ជាទៅក្រុមហ៊ុនអាកាសចរណ៍ផ្អាកទទួលយកយន្តហោះផលិតដោយក្រុមហ៊ុនអាមេរិក ដែលធ្វើឱ្យយន្តហោះ Boeing ជាច្រើនគ្រឿងត្រូវហោះត្រឡប់ទៅអាមេរិកវិញ ។ ក្រោយមក ក្រុមហ៊ុន Boeing បានស្វែងរកអតិថិជនថ្មី គឺក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាបានស្នើទិញយន្តហោះ Boeing ១០គ្រឿង ក្រោយក្រុមហ៊ុនអាកាសចរណ៍ចិនពុំទទួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrJJRqkSJyP6xG22tVYq-zSN0GKNCRI8adbtyyqPNOXYFY7Be1TNZeeLkTV2OYgnbu5imZlNsNdrCPGDH2YAhxOmh0DyZQw1ap3spXVuzrjK8oFlqyfjr3aRrvfMkJlMw-p4L5Yy-AXBDzLkPeivbF1Cpk2fTchMnjwsXEa9vhGG3g1_CzY6TkJU4AQSt2/s1280/image_2025-05-17_08-29-25.png

កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធទំនិញនាំចូលអាមេរិកពីជាង១០០ប្រទេស ក្នុងនោះក៏មានទំនិញចិន ឥណ្ឌា និងជប៉ុន ផងដែរ ។ វាធ្វើឱ្យប្រទេសផ្សេងៗស្វែងរកការចរចាពាណិជ្ជកនហនជាមួយអាមេរិក ប៉ុន្តែចិនពុំចរចាជាមួយអាមេរិកទេ បែរជាដំឡើងពន្ធទំនិញអាមេរិកខ្ពស់វិញ ព្រមទាំងហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនផ្អាកទិញយន្តហោះអាមេរិក Boeing ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhavcNNJH5EBjheKb_xeM4hou4gJLcdQ-7wgIpP2A684AhN866kG0uXkfESihces1TTbXU5ewrq8lQVuNRAMP3xxutvcjWCZKzh2owk2rWnad7yo1U1Dtysq3Vz0YB5m2s8ClXyqamlcAMLoa7HOs8HZS-Yt9G5OVEnO_imDd8_E3Qr00Y5pg0fshBlcXa4/s3699/image_2025-05-17_08-29-26.png

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអាមេរិក កាលពីថ្ងៃទី១២ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺប្រទេសទាំងពីរបានឯកភាពផ្អាកសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធទំនិញរៀងៗខ្លួន គឺអាមេរិកទម្លាក់ពន្ធទំនិញចិន ពី១៤៥% មកនៅត្រឹម៣០% ខណៈចិនទម្លាក់ពន្ធទំនិញអាមេរិក ពី១២៥% មកនៅត្រឹម១០% ៕

ឆ្កែយន្តជួយពន្លត់អគ្គិភ័យរបស់ចិនជំនួសការងារមនុស្សនៅកន្លែងគ្រោះថ្នា.ក់បានយ៉ាងល្អបំផុត

0

ប្រទេសចិន ៖ ក្រុមហ៊ុនចិនឈ្មោះ Unitree Robotics បានផលិតឆ្កែយន្តជើង៤ ម៉ាក B2 សម្រាប់ជួយការងារពន្លត់ភ្លើង ហើយវាមានលក្ខណៈពិសេសអាចផ្តាច់ខ្លួនជាផ្នែកៗ ដើម្បីឱ្យអ្នកប្រើប្រាស់អាចបំពាក់ឧបករណ៍បន្ថែមទៀតតាមតម្រូវការ ។ វាបានក្លាយជាឆ្កែយន្តពន្លត់ភ្លើងដោយស្វ័យប្រវត្តិ និងអាចពន្លត់ភ្លើងនៅកន្លែងគ្រោះថ្នា.ក់ជំនួសមនុស្ស ដោយសារអាចឆ្លងកាត់គ្រប់ឧបសគ្គ មិនថាឡើងជណ្តើរ ឬឡើងទីខ្ពស់យ៉ាងឆាប់រហ័ស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15nvBqvZW9IDE4Y9bpmi3U98hHMI0hA7IxzfLbCO6-1vk1Izt0ARAHGh0p1PHpw2XOFhpAxbS_alufni8wmhtJ4DnkEAkB6_-gg9QtgU0NolOkDJPwXI9XBNFCm9Usx6s5IGnFD1ojTbdev8hHbQaWV-t5AFg7PhBi176N2mcrmVwBpywxmEadRI1GNi8/s1280/image_2025-05-17_08-24-06.png

ឆ្កែយន្តនេះត្រូវបានបំពាក់ដោយឧបករណ៍បាញ់ទឹកកម្លាំងខ្លាំងសម្រាប់បាញ់ទឹក ឬបាញ់ពពុះពីចម្ងាយដើម្បីគ្រប់គ្រងស្ថានការណ៍ ។ ក្រៅពីនេះ វាក៏ត្រូវបានបំពាក់ដោយកាមេរ៉ាថតរូបសម្រាប់បញ្ជូនវីដេអូមកកាន់ភ្នាក់ងារពន្លត់ភ្លើងវាយតម្លៃស្ថានការណ៍ មុនពេលភ្នាក់ងារពន្លត់ភ្លើងមកកន្លែងគ្រោះថ្នាក់ជាក់ស្តែង ព្រមទាំងបំពាក់ឧបករណ៍ផ្លុំពន្លត់ភ្លើងឆេះព្រៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjla2TVG5ABwB3b7CdpknjUxqDu-YJPLNJJBFnXSFWcl4AsBHf3f3r5qK4VNqgGxXV-qGZOedAA0pIY4qH3Hiv2pf6ssRK4T_Dsb0_M-qt4B_9n6_fbTUOuK9i_1qOzOq9cL7ZJPeSZ4P-BZOy8d0GK-AXdWeU8Fi0JyBiOq6TZI8YUY5bAeL9LmevXqCN_/s1200/photo_2025-05-16_14-56-38%20(2).jpg

ក្រុមហ៊ុនចិនផលិតឆ្កែយន្តនេះឡើងដើម្បីឱ្យវាអាចធ្វើការនៅកន្លែងគ្រោះថ្នាក់ខ្លាំងដែលមនុស្សពិបាកចូលដល់ ដូចជា ៖ កន្លែងក្តៅខ្លាំង និងសម្បូរធូលី ដោយសារខ្លួនរបស់វាមានប្រព័ន្ធបញ្ចេញកំដៅ និងបំពាក់សុទ្ធតែឧបករណ៍រឹងមាំ ។ ក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាយ៉ាងទំនើបក្នុងឆ្កែយន្តធ្វើឱ្យវាអាចឆ្លងកាត់គ្រប់ឧបសគ្គ មិនថាការឡើងលើទីខ្ពស់ៗ ឬឡើងជណ្តើរយ៉ាងឆាប់រហ័ស ថែមទាំងមានប្រព័ន្ធផ្លាស់ប្តូរថ្មភ្លាមៗដើម្បីអាចបំពេញការងារពន្លត់ភ្លើងបានយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw75CYYyNdvRbrlI9oObl-jT_Ovo4_XbaipTx0jhyphenhyphenmx0RuWR3LiYhEfS4o07u4t9aae_sjU5tGX3FqEGYGtIbjb-QYFlIlje5Dr8s29UZ9U9qO72LyY0aTGygtk4dfdPucSPcXVJus1rrbuxzIQ0ZA6Ztr402ebgkmK-SQByNz76CFwMpp5_yTsn02BGz6/s1200/photo_2025-05-16_14-56-38.jpg

ក្រុមហ៊ុនបានសាកល្បងសមត្ថភាពរបស់ឆ្កែយន្តរួចហើយ បច្ចុប្បន្ន ក្រុមហ៊ុនបានបញ្ជូនឆ្កែយន្តចំនួន២ក្បាល ទៅប្រចាំការជាមួយភ្នាក់ងារពន្លត់ភ្លើងប្រទេសចិនជាផ្លូវការ ។ បុគ្គលិកក្រុមហ៊ុនប្រាប់ថា នាថ្ងៃអនាគត ឆ្កែយន្តនេះនឹងអាចជួយពន្លត់ភ្លើងនៅកន្លែងគ្រោះថ្នាក់ជំនួសមនុស្សបាន ហើយពួកគេត្រៀមលក់ឆ្កែយន្តសម្រាប់អ្នកចាប់អារម្មណ៍ ប៉ុន្តែពុំបានប្រាប់ពីតម្លៃច្បាស់លាស់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYfaJa5rKtX9Y1DtfT1YVRm-7RywUl56hpn3zeKv3eQuj8rdRijY0ruk-3-0t69a4N9IX39aHJUuBK07oAVsRou2TnrO_CCZrIGGOpmR_WV7F5gijI3rmLti62MomaSkinuHm1gpKNl6ycMaykKs7heDAK4O2I5nzcnUDjK_J7V3pc2z2KfaLtZfwUPEu6/s799/image_2025-05-17_08-24-06%20(2).png

គួរបញ្ជាក់ថា Unitree Robotics គឺជាក្រុមហ៊ុនផលិតមនុស្សយន្តនៅប្រទេសចិន ហើយក្រុមហ៊ុននេះជាគូប្រជែងដ៏សំខាន់របស់ក្រុមហ៊ុនផលិតមនុស្សយន្តលំដាប់ពិភពលោកនៅអាមេរិក ឈ្មោះ Boston Dynamics ។ បច្ចុប្បន្ន ទាំងក្រុមហ៊ុនចិន និងអាមេរិក បានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្តឱ្យកាន់តែមានសមត្ថភាពខ្ពស់ ឬមានអាកប្បកិរិយាដូចមនុស្សខ្លាំងឡើង ៕

ទើបស្ងាត់មួយរយៈ កុល ធីតា ត្រូវ ម៉ែកុលាប ចេញលិខិតជូនដំណឹងពីមេធាវី

0

នារីម្នាក់ដែលមានគណនីហ្វេកប៊ុក Thida Kol ដែលមានរឿងអាស្រូវកាលពីមួយរយៈមុនពេលនេះបានចាប់ផ្តើមជាថ្មីជាមួយអ្នកលេងទិកតុកល្បីឈ្មោះ ម៉ែកុលាបដោយទទួលបានលិខិតជូនដំណឹង។ មិនត្រឹមតែប៉ុណ្ណោះ ធុងបេត្រូ និង ម៉ែកុលាប បានចេញមកខាងក្រៅមកជួប កុល ធីតា ប៉ុន្តែភាគីម្ខាងទៀតមិនមកតាមសម្តីដូចការបង្ហោះរបស់ខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihXUm1xQkUcPHg2nOdGhZholWMogvk4O5dqfz-C1Rw_rozvLo5LG08u-x9CGlhe7ufQDyFmQPTnx1zrBQUoCXDnR1XR68Q8U6kf-pw84CojFTCW3Apsc-7_SOnloeSs5N8EWdb07mFFljFzSaVjgzl2pS0iDEPhbOStl28EUMiohcvD7z03-xgDbHwAS37/s1280/image_2025-05-16_11-50-08.png
កាលពីកន្លងមកថ្មីៗនេះ ម៉ែកុលាប បានចេញមកនិយាយអំពីរូបភាពរបស់នារីឈ្មោះ កុល ធីតា ដែលមានរឿងអាស្រូវជាមួយនឹងតារាចម្រៀងល្បីឈ្មោះ ថានាងកាន់តែសាហាវជាងមុនដោយនាងបានពាក់អាវក្នុងបញ្ចេញភាពស៊ិចស៊ីបង្ហោះនៅលើបណ្តាញសង្គម។ ការចេញមកនិយាយរបស់ ម៉ែកុលាប បានធ្វើឱ្យ កុល ធីតា ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងដោយបានប្រើសម្តីមិនសមរម្យទៅកាន់ម្តាយរបស់ ម៉ែកុលាប។ ទទួលបានការប្រមាថមាក់ងាយមកកាន់ឪពុកម្តាយរបស់ខ្លួន ម៉ែកុលាប មិននៅស្ងៀមបានចេញលិខិតជូនដំណឹងពីមេធាវីឱ្យ ធីតា បញ្ឈប់សកម្មភាពនិងទង្វើរបស់ខ្លួនលុបរាល់សំណេរក្នុងរយៈពេល៤៨ម៉ោងមិនដូច្នេះទេនឹងចាត់វិធានការតាមផ្លូវច្បាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif8jlEovlQNwgjFE8Dd-fKKiVIIipRM76KC_ObEZvHBfxqI6EHQGiOsTYH_sgpvolg_pN-wce4LL47X9d7MvRujag-ymCy0LP0W5cyShidchMzgS775f3iue1yc2KULNtcIyoIR3XRQfPFzuGntqrYS6N4M_fkmuDsDFtHf6fY16a__iAnc_g2b8We-tBG/s2048/image_2025-05-16_11-29-23.png

ជាមួយនឹងលិខិតជូនដំណឹងនេះស្រាប់តែភាគី កុល ធីតា ហាក់មិនញញើតឡើយដោយនៅបន្តប្រើសម្តីមិនសមរម្យថែមទាំងបានទម្លាក់ទីតាំងឱ្យ ម៉ែកុលាប និង ធុងបេត្រូ ចេញមកជួបនាងនៅទួលគោក ប៉ុន្តែនាងបែរជាមិនមកជួបអ្នកទាំងពីរដូចអ្វីដែលនាងបាននិយាយនៅលើបណ្តាញសង្គមនោះទេ ផ្ទុយទៅវិញបានប្រើសម្តីខ្លាំងៗបន្ថែមទៀតនៅលើបណ្តាញសង្គមរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgll19Zhc8YmMqewSV-DLOmkchnNKsfHdEERKDAVaM_8Uc0L-769BN3eXp5giJBHHb0F0ga_SLXi68r49rIPLJs_oAZnXSUN6kciP1DYMcx0kmsV7yJspPpZ24SuyoYVIp9WKTUuaOnhjn-L-eedyxyMvM-tptPARBpLWkw5p_LMpZrX8rT2GTWxP4a0b_W/s1280/image_2025-05-16_11-29-24.png

ទង្វើរបស់ កុល ធីតា ជាបន្តបន្ទាប់បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់នាងជាមួយនឹងសម្តីវែកញែកជាច្រើន៕

ឈីងលីន ថារងអំពើហិ.ង្សាពី ស៊ុន វេហា ទើបដាច់អាល័យស្នេហ៍ខណៈខាងប្រុសចោ.ទ ខាងស្រីក្ប.ត់ចិត្ត

0

ជី ឈីងលីន បានបង្ហាញគូស្នេហ៍ថ្មីសាជាធារណៈដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាង ខ្លាំងពីទស្សនិកជនដោយសារតែគូស្នេហ៍នាងលែងជាជាតារាចម្រៀង ស៊ុន វេហា ទៀតហើយ។ រឿងនេះកាន់តែសាយភាពបន្ទាប់ពី ឈីងលីន បានបង្ហាញថា វេហា ជាអតីតគូស្នេហ៍បានប្រើប្រាស់អំពើហិង្សាលើនាងដោយនាងបានបង្ហាញស្នាមរបួសមកជាមួយខណៈ វេហា បានបង្ហាញថារឿងនោះយូរមកហើយដោយលោកបានចោទ ឈីងលីន វិញថាក្បត់ចិត្តលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSNL_KdK7gEZh1sFg9RNmRmvEmFBQD4YfQThnrON_naFMvqd5ceguxRHv6iCs0dEpRfQhc1rLMYhUBEMhtmQHuuc3IR1oaW4pkuwzKxgKvvGN0u1cvQzIOD5-HbRerqUFVG5DXW8lQz8wP5FLf8MocW5VNvnnHtJTMXpL1HNjAtSrONOsFmcm9_cjZiqK2/s2048/image_2025-05-16_09-42-00.png

កាលពីពេលថ្មីៗនេះ ជី ឈីងលីន អ្នកប្រម៉ូតផលិតផល បានបង្ហាញគូស្នេហ៍ថ្មី ជា សាធារណៈ ក្នុងរូបភាពយ៉ាងមានក្តីសុខ ប៉ុន្តែត្រូវបានមហាជនដែលតាមដាននាងបានជីក សួររកតារាចម្រៀង ស៊ុន វេហា អតីតបេក្ខជន The Voice Cambodia Season 3 ព្រោះ កន្លងមកនេះអ្នកទាំងពីរបានបង្ហាញចំណងស្នេហ៍ជាមួយគ្នាជាសាធារណៈ។ ដោយសារតែរឿងនេះរីករាលដាននិងមានការចោទប្រកាន់ថានាងក្បត់ចិត្ត វេហា ឈីងលីន បានបង្ហោះពីរូបភាពស្នាមរបួសដោយភ្ជាប់មកជាសារវែងមួយដោយបញ្ជាក់ថានាងមិនត្រឡប់ទៅរកអតីតគូស្នេហ៍វិញឡើយ មិនឱ្យតម្លៃនាង ព្យាយាមបំផ្លាញនាងគ្រប់វិធី មុននឹងនាងបើកចិត្តមានអ្នកថ្មីនាងសឹងតែលែងមានជីវិតរស់នៅបន្ត ពេលនាងកំពុង ជួបទុក្ខ ស៊ុន វេហា កំពុងតែឱបស្រីចូលផ្ទះសំណាក់ ហើយនាងមិនចង់បង្ហាញថាទេ ចង់បញ្ចប់ដោយស្ងប់ស្ងាត់ប៉ុន្តែអតីតដៃគូនាងជាអ្នកធ្វើឱ្យនាងលាតត្រដាងរឿងនេះមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP6IcF4NF8uZAdxQUwaZEuhbgeGLsbFihYnC0EHKEy9c1A0wEtF1i37AkYwjwxCTdjGKgp3FdwCc0qr1wXNmsVPBebGKMvWmiuoqUeHZJAgwu_XKAiZFt7jeZQ9Ry3Et7gFarg9Kc8piub4lJgSC7D_r3JIAY9ddqFtvQ1hUFJDaTFSsheJxBdf4KoVYwM/s960/image_2025-05-16_09-42-02.png

ការលាតត្រដាងពី ជី ឈីងលីន នេះ ស៊ុន វេហា បានចូលទៅខម្មិនលើការបង្ហោះ របស់ នាងថា «មនុស្សរស់នៅជាមួយគ្នាតែងតែឈ្លោះគ្នាហើយមានដើម មានហេតុ មិនមែន សុខៗអត់មានរឿងសោះខ្ញុំទៅឈ្លោះជាមួយគាត់ លើកដៃវៃដែរ ចានក្នុងរាវគង់តែប៉ះ គ្រាន់កើតឡើងហើយ យើងក៏បានសុំទោសគ្នា ហើយរឿងនេះក៏មួយឆ្នាំជាងដែរមិនមែន បច្ចុប្បន្ន ហើយកុំចោទថាខ្ញុំមានស្រីតាំងពីសង្សារយើងមកខ្ញុំមិនដែលរញ៉េញ៉ៃ ជាមួយអ្នកណាឡើយកុំត្រចៀកសពេកបើមិនបានឃើញនឹងភ្នែក លួចមានប្រុស ខ្លួនឯងខ្ញុំ ចាប់បានខ្ញុំរករឿងផុសធ្វើជាជនរងគ្រោះចឹងមែន?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjEM8LkW8GBdDJhdmooH6lecVphv4OQ_I1q7xIsIPRzHQLX1XSRj5MOJ2aCsnSF5rEbXx8k4R132rhQX1xPR5Y4mhEv1Ajk9J-X0BrRKvm3J3P_2uzM21GphU5bSTRf9rntD9Q8ds0V4qQsuJPdIARTo3H7qlFButU9tmPYypUWDmgPc9L_sAl30ZFH0F-/s960/image_2025-05-16_09-36-02.png
នៅលើបណ្តាញសង្គមរបស់ ស៊ុន វេហា តារាចម្រៀងដែលរងនូវរឿងអាស្រូវរូបនេះបាន ចែករំលែករូបភាពផ្អែមល្ហែមរបស់ ឈីងលីន និងគូស្នេហ៍ថ្មីដោយភ្ជាប់មកជាមួយនឹង ខ្លឹមសារថា « មនុស្សរស់នៅជាមួយគ្នារាល់ថ្ងៃនៅហ៊ានលួចទាក់អ្នកថ្មីបានជឿហើយ ហើយឡាយប្រាប់គេថាខ្ញុំធ្វើបាប រឿងឈ្លោះគ្នាតាំង១ឆ្នាំ មុនលើកមកនិយាយ ប៉ិនម៉េសនឹងមែនលេសដើម្បីយកអ្នកថ្មី? ឈ្លោះគ្នា២ថ្ងៃ Show អ្នកថ្មី ស្តាយពេល២ឆ្នាំ ហើយក៏ស្តាយពេលខំចេញមុខការពារគ្រប់រឿងលះបង់កិត្តិយសមិនខ្វល់គេជេរឡើយ៕

ចក្រភពអង់គ្លេសគ្រោងនឹងយកពន្ធលើប្រាក់ចំណូលចំនួន៦% ពីសកលវិទ្យាល័យដែលបានចំណូលមកពីនិស្សិតអន្តរជាតិ

0

រដ្ឋាភិបាលចក្រភពអង់គ្លេសកំពុងពិចារណាលើការដាក់ពន្ធចំនួន ៦% លើប្រាក់ចំណូលដែលសាកលវិទ្យាល័យទទួលបានពីនិស្សិតអន្តរជាតិ។ ពន្ធនេះគ្រោងនឹងដកពីប្រាក់ថ្លៃសិក្សាដែលនិស្សិតបរទេសបង់ និងនឹងត្រូវវិនិយោគឡើងវិញក្នុងវិស័យឧត្តមសិក្សា និងការអភិវឌ្ឍជំនាញនិស្សិតក្នុងស្រុក។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Jrq-chfVaOOTsK5c1EWjhPrX3oTuZ1AKsQjgr43AJ6HE9qgSpREddflwOt_7wqXS918UCkYEWJEcSdkx8682ZpWN6v7kIkHzN1VDclxj0e92HwcR0frRJya-b6F8OpLobwmos-QRRnR-f2I6W8PmYPPz0HAaI7usZjRt0ZNhFQGVOCrlbpUs5YpdVMD5/s1200/photo_2025-05-16_10-29-10%20(2).jpg

    បើយោងតាមសារព័ត៌មាន The National បានឲ្យដឹងថាសំណើរនេះបង្ហាញក្នុងផែនការរបស់រដ្ឋាភិបាលដែលបង្ហាញថា ប្រាក់ចំណូលពីនិស្សិតអន្តរជាតិចំនួនប្រមាណ ១២ ពាន់លានផោន គឺជាផ្នែកសំខាន់នៃប្រាក់ចំណូលសាកលវិទ្យាល័យ។ យ៉ាងណាមិញ ដោយសាររដ្ឋាភិបាលឃើញថាការធ្វើចំណាកស្រុកកំពុងកើនឡើងខ្លាំង និងចង់កាត់បន្ថយវា។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm_Gi7R7QHJEfQbS2GW3pjDplnE3N35pWRB6k6BiDvTpzZkcZUMrLubrfH8O10eVbFhcVyGuMslVXdTg9yoYnuQ6wYFLvo8PKYPSDI0kgQozZg5yiSGQHdg7qt-deFD9IOKEsUcZu6CAH8z-dptrJpE31vhyc5mS5aRBTFVGL7pf-9PEAZiXEmkWn-nbj6/s1200/photo_2025-05-16_10-29-10.jpg
    ក្រៅពីពន្ធថ្មី សំណើនេះក៏រួមមានការកាត់បន្ថយរយៈពេលទិដ្ឋាការបញ្ចប់ការសិក្សាចុះមកតករឹម ១៨ ខែ និងពង្រឹងលក្ខខណ្ឌសម្រាប់សាកលវិទ្យាល័យក្នុងការជ្រើសរើសនិស្សិតបរទេសផងដែរ។ រដ្ឋាភិបាលអះអាងថា មានបញ្ហានៃការប្រើប្រាស់ទិដ្ឋាការមិនត្រឹមត្រូវ និងមាននិស្សិតជាច្រើននៅសល់ក្រោយសិក្សា ដោយមិនបានចូលទៅធ្វើការដែលសមស្របនឹងបរិញ្ញាបត្រ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXZ2y9E3XcaRqO21931oKmFQy5JyrN8NZSyN5BBwHSYEvkEk9blbInI30vYgW2IiguY1D_w0MQpadFvMXHfH6nsy5NJqUkG-FUf4VwMVTn19P4yLQnC2ApDORdAp810IlqnzaheH6Db5yS8hF8G6czvQZvWbAv5_YNga2r6UZeLx6_dw263T3Ir3HRglIz/s1280/photo_2025-05-16_10-29-11.jpg
    ប៉ុន្តែសាកលវិទ្យាល័យនិងអ្នកជំនាញវិស័យអប់រំបានព្រួយបារម្ភ ថាពន្ធនេះនឹងធ្វើឱ្យចំនួននិស្សិតបរទេសថយចុះ ហើយនឹងប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យ។ ការវិភាគថ្មីបង្ហាញថា ៤៣% នៃសាកលវិទ្យាល័យអង់គ្លេសអាចប្រឈមនឹងការខាតបង់លើការប្រើប្រាស់ថវិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyw22PXX5V6dJY77teDh5DMZOStZyL3jGHW7wUqeYAvqugyzkf0LLxYlVHMgypg9Wj1hNrqx8lmyY7_XGkG4T7kZt0rQW6n9Ed4VkkVVto-nJJTMrwKJ_e_757cFHayANa7tWyzdDdnNgChoKduQQQkJwMgi9H3-xfOsW2KUNg6sclBQmQEwSyF6IJ5ow6/s634/photo_2025-05-16_10-31-25.jpg

    លោក Nick Hillman នាយកវិទ្យាស្ថានគំនិតគោលនយោបាយឧត្តមសិក្សាបានថ្លែងថា ពន្ធនេះអាចត្រូវបានមើលឃើញថាជាពន្ធលើវិស័យនាំចេញសំខាន់មួយដែលអង់គ្លេសទទួលបានភាពជោគជ័យរួចមកហើយ។ លើសពីនេះអ្នកស្រី Vivienne Stern និងអ្នកដឹកនាំអាជីវកម្មក៏បានអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាផលប៉ះពាល់យ៉ាងហ្មត់ចត់ ព្រោះវាអាចបណ្តាលឱ្យអង់គ្លេសបាត់បង់ភាពទាក់ទាញសម្រាប់ការសិក្សា និងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចក្នុងស្រុកផងដែរ៕

ដកហូតសញ្ញាបត្រអនុបណ្ឌិតពីអតីតជំទាវទី១កូរ៉េខាងត្បូង ក្រោយរកឃើញលួចចម្លងនិក្ខេបបទពីគេ

0

សាកលវិទ្យាល័យ Sookmyung Women’s University បានចាប់ផ្តើមដំណើរការដកហូតសញ្ញាបត្រអនុបណ្ឌិតរបស់លោកស្រី Kim Keon-hee អតីតជំទាវទីមួយនៃកូរ៉េខាងត្បូង ក្រោយរកឃើញថាមានការលួចចម្លងក្នុងនិក្ខេបបទដែលលោកស្រីបានសរសេរនៅឆ្នាំ ១៩៩៩។ នេះបើយើងតាមសារព័ត៌មាន South China Morning ចុះផ្សាយថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihmpZoSDJrYeEreGAIw1qi2cjDx9hb4KbpnFICHsx73jmCbgPUyv8FrFWazow_i9d88WTb35Fa_bbly9n8qeAKEbTzQpf2S7Cn3ETYBbZGh4T58LA5qJxIWadvfAkMElOHarN3mOgSdCXI1_90S5HEvqeBOS2oR_ijWcaFZfEKkGyBVIscQiPVsvTj5S0A/s1200/image_2025-05-16_11-29-16.png
កាលពីខែមករា ឆ្នាំ ២០២៤ សាកលវិទ្យាល័យបានសន្និដ្ឋានថានិក្ខេបបទថ្នាក់អនុបណ្ឌិតរបស់លោកស្រី គីម មានការលួចចម្លងយ៉ាងពិតប្រាកដ។ ប៉ុន្តែ ដោយសារសញ្ញាបត្រនេះចេញមុនឆ្នាំ ២០១៥ សាកលវិទ្យាល័យមិនអាចដកហូតវាផ្ទាល់ខ្លួនបានទេ។ ដូច្នេះ ដើម្បីអនុញ្ញាតឲ្យអនុវត្តច្បាប់ថ្មីនោះសម្រាប់ករណីមុនឆ្នាំ ២០១៥ សាកលវិទ្យាល័យបានចាប់ផ្តើមកែប្រែបទប្បញ្ញត្តិផ្នែកអប់រំនៃច្បាប់បញ្ចប់ការសិក្សារបស់ខ្លួនឡើងវិញ។ កិច្ចសម្រេចនេះបានបើកផ្លូវឲ្យសាកលវិទ្យាល័យអនុវត្តការដកហូតសញ្ញាបត្រលើករណីដែលទទួលបានតាមរបៀបក្លែងបន្លំ ទោះបីជាសញ្ញាបត្រនោះបានចេញមុនឆ្នាំ ២០១៥ ក៏ដោយ។ ការកែប្រែនេះត្រូវបានអះអាងថាស្របតាមច្បាប់ឧត្តមសិក្សាជាតិរបស់កូរ៉េខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QVBgo-OAjVbYM6F8gkZNSgX_ZN27PkLKwyDtBv9uGhrDuPSe-kqeaxNb8J7XMXCpvZT4FGPR92u3kZ7Gf4VKX90Lbvhy79MCQ3iybY2xsqnfjYllRPEIjfcLwQETrCRxtgGruQOTZNQ3lXvRN0LXJmREnkylKnQdFhS7wIijm1YPzSXcYkZnPo5NyJci/s768/image_2025-05-16_11-35-57%20(2).png

គណៈកម្មាធិការសុចរិតភាពនៃការស្រាវជ្រាវបានចាប់ផ្តើមស៊ើបអង្កេតករណីនេះតាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មកម្លេះ បន្ទាប់ពីបានទទួលការតវាពីអតីតនិស្សិតម្នាក់។ នៅក្នុងខែមករា ឆ្នាំ ២០២៤ គណៈកម្មាធិការបានបញ្ជាក់ថានិក្ខេបបទនោះពិតជាពាក់ព័ន្ធនឹងការលួចចម្លងមែន។ ទាំងលោកស្រី គីម និងក្រុមអតីតនិស្សិតមិនបានប្តឹងជំទាស់នឹងលទ្ធផលនោះឡើយ ហើយការស៊ើបអង្កេតបានបញ្ចប់នៅថ្ងៃទី ២៥ ខែកុម្ភៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt71AMJPaJogqiAtg3freX8u8jixzIjdj6Cd6dCUJ_jd5omXXUmu5XTKIphhVBu0EQv4Z1NTbhnvARlFVgzPosZoreXZS2IlA2s56sJyDYxH0rYWn332zQ-0u5ij2bBB1gcgG5f1YEQvMmns3lf3ZNxD6Yn3xnTqOyg8da-VKLHvRc3SGkidpSBH7M8N7x/s1200/image_2025-05-16_11-35-58.png
បច្ចុប្បន្ន គណៈកម្មាធិការមិនទាន់សម្រេចថាតើនឹងផ្តល់អនុសាសន៍ឲ្យដកហូតសញ្ញាបត្រឬអត់នោះទេ។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យក៏បានស្នើសុំមតិពីសាស្រ្តាចារ្យ និងបុគ្គលិក រហូតដល់ថ្ងៃទី ២៥ ខែឧសភា មុនពេលបញ្ជូនការកែប្រែច្បាប់ទៅអង្គភាពច្បាប់ និងព្រឹទ្ធសភាសាកលវិទ្យាល័យសម្រាប់អនុម័តចុងក្រោយ។ ប្រសិនបើគណៈកម្មាធិការអនុម័តឲ្យដកហូតសញ្ញាបត្រ នោះប្រធានសាកលវិទ្យាល័យនឹងជាអ្នកសម្រេចចុងក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjACS84fky6MLjwkbWzYcCuBbrQMVJqwjes1jIULhDzjPQBK_1A7RwqfTb_dlWPTAs5HfbadkynaIVvfHGTew_onBG8T_L29z4clD1xeaP05WvsBLvhyC8auieAmOde0SvUaQBRK0rj0dYFUpy9CJxV1d07C2Ij3lalUtyaKbx5Bx0ITs8DViqiTV3H84zL/s1512/image_2025-05-16_11-35-59.png

ក្នុងករណីសញ្ញាបត្រអនុបណ្ឌិតត្រូវបានដកហូត ក៏មានការរំពឹងថាសាកលវិទ្យាល័យ Kookmin ដែលលោកស្រី គីម បានសិក្សាបន្តថ្នាក់បណ្ឌិត ក៏អាចនឹងពិនិត្យសុពលភាពនៃសញ្ញាបត្របណ្ឌិតរបស់លោកស្រីផងដែរ៕

ព្រលានពោធិ៍ចិនតុង នឹងមិនលក់ជាដាច់ខាត ព្រោះជា​ស្នា​ព្រះហស្ថ​របស់​ព្រះ​បរមរតនកោដ្ឋ

0

ថ្មីៗនេះពាក្យចចាមអារ៉ាមជាច្រើននៅលើបណ្តាញសង្គម ដែលបានលើកឡើងថាអាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជនតាំងពី ១៥ឆ្នាំមុនមកម្ល៉េះ។

ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗថា៖” អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងនៅតែស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលដដែល ហើយនឹងមិនលក់ទៅឱ្យបុគ្គលឯកជនណាមួយឡើយ”។

សម្តេចបានមានប្រសាសន៍ថា៖”ការរក្សាអាកាសយានដ្ឋាននេះ មានសារៈសំខាន់ណាស់សម្រាប់ការការពារអាកាសយានដ្ឋានថ្មី ប្រសិនបើមានបញ្ហាណាមួយកើតឡើង យើងនឹងមានព្រលានយន្តហោះចាស់សម្រាប់ប្រើប្រាស់ជំនួសវិញ”។

ក្រៅពីនេះ ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង នឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលជាទីតាំងប្រវត្តិសាស្រ្ដ បន្សល់ទុកពីព្រះបរមរតនកោដ្ឋ។

គួរបញ្ជាក់ថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងត្រូវបិទទ្វារនៅម៉ោង១២ យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បើកដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ៕

 

«គ្មានថវិកា» ជាកត្តាមួយជំរុញឱ្យ Veesa Team សម្រេចចិត្តរំសាយក្រុម

0

អ្នកគាំទ្របានបង្ហាញអារម្មណ៍ក្រៀមក្រំយ៉ាងខ្លាំងបន្ទាប់ពីក្រុម Veesa Team សម្រេចចិត្ត រំសាយក្រុមបន្ទាប់ពីឈរជើងបានជាង៥ឆ្នាំ។ ការប្រកាសរំសាយនេះគឺមានកត្តាពីរ សំខាន់ៗ ហើយមួយក្នុងចំណោមនោះគឺគ្មានថវិកាដោយសារតែទទួលបាន ចំណូល តិចជាងចំណាយធ្វើឱ្យទប់ទល់លែងរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4v-uAaVq6tO-C01lf4pDJjD3wonVd56rI8tf6LewdISHTyCed6nWTceNSzQ1kgFhjIhKWYYvZJ9zIHe0gt0i18JOjtqZnId9jcjyX3fLJhrrXi7abwFXVxxUqMUcrEHCN6mtUmDgF7Hr-2aYDE2eWx8SlaDM1Wp00MMK47n0gQtRNwtIdiCP1dUkG3x5/s2048/image_2025-05-16_10-57-41.png

នៅយប់ថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៥ VEESA – The Creator បានចេញវីដេអូប្រាប់អ្នក គាំទ្ររបស់ខ្លួនថា Veesa Team បានសម្រេចចិត្តរំសាយហើយ។ លោក ហេង វិសាល ដែលជាស្ថាបនិកក្រុមនេះបានលាតត្រដាងពីមូលហេតុនៃការលាអ្នកគាំទ្រនោះគឺមានចំនួន២ហេតុផល។ លោក ថាទី១គឺ បេកសកម្មរបស់ Veesa គឺហួសដឺឡេ។ ចំណុចនេះលោក ហេង វិសាល បានបញ្ជាក់ថាអ្នកមួយចំនួនអាចដឹងថា Veesa បង្កើតឡើងដើម្បីផ្តល់ ឱកាសទៅដល់ក្មេងៗដែលស្រលាញ់វិស័យ Content Creator ប៉ុន្តែសម័យនេះឱ្យតែអ្នក មានសមត្ថភាព មានទេពកោសល្យគ្រាន់តែផុសអាចរកការងារបានតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUeJS7TyBstZwi-Qsf2HvGBeARiZracfLJWKBc6K7x6U_KkeRpAJYuBfyZDJW6tvbKN7Mh2E7yZxEs0ssL5A9dGRmPc81tM3-NsmxwDW_a9UWMawCCMciR7GF49yr9JIsMOx2qNSW69uI1NlqSbobstiQJt3JlAXGGOx9f5MaPVn0Dx4vOHI8ip0MoweJT/s2048/image_2025-05-16_10-57-50.png
ចំពោះហេតុផលទី២ ហេង វិសាល បានបន្តទៀតថាគឺ «គ្មានលុយ»។ លោកបានបន្ត ទៀតថា ទស្សនិកជនបានឃើញវីដេអូសប្បាយៗប៉ុន្តែនៅពីក្រោយការធ្វើវីដេអូគឺចំណាយ ច្រើន ហើយការចំណាយគឺទប់អត់រួច។ ក្នុងការរៀបរាប់នេះ ហេង វិសាល ថាទោះបីជា Veesa បានបញ្ចប់ក្តីប៉ុន្តែដំណើរម្នាក់ៗរបស់សមាជិកនីមួយៗនៅតែបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq09IXLWQ1RBG7oyjGOTj3hFyR9_fqIAwm25DmQ9Q_NRLeIzGi892MIpisIffu2et3wdYdBd8ACSw3tuPDTkfE97j4wMzQs9w4QKCRhgIaoQpbQULGb1lCuNCL_XvnOdKJqDD4bFb3vBhIoTA-Xd9iWpj0twJbzJGWn1dbnB9WGGYZk4l6_odLU01z_7cb/s1350/image_2025-05-16_10-57-51.png

គួរឱ្យដឹងថា កម្មវិធីកម្សាន្តដែល Veesa បង្កើតឡើងទទួលបាននូវប្រជាប្រិយភាពខ្លាំង ជាងគេគឺកម្មវិធី «ទៅស្រុក» ដែលមាន៣រដូវកាល ខណៈរដូវកាលចុងក្រោយបានរងនូវ រឿងចម្រូងចម្រាស៕

 

 

ស្ថាប័នអន្តរជាតិមួយទស្សន៍ទាយថា «ព្រលានយន្តហោះថ្មី» នឹងនាំឲ្យកម្ពុជាឲ្យក្លាយជាសិង្ហបុរីទី២

0

អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់កម្ពុជា (TIA) ដែលគ្រោងនឹងបើកដំណើរការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខគឺតំណាងឲ្យការរីកចម្រើនយ៉ាងសំខាន់ក្នុងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេស ហើយត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុងតំបន់ ព្រមទាំងនឹងនាំឲ្យកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្លាយខ្លួនទៅជាប្រទេសសិង្ហបុរីទី២។ នេះបើតាមការលើឡើងរបស់ B1M ដែលជាវេទិកាវិភាគលើគុណភាព សោភណ្ឌភាពនៃវិស្វកម្ម និងសំណង់ស្ថាបត្យកម្មធំៗនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN8O6quW9MrOqgemtUtXbzi1q0Ws5zCYXO1LRIysVgjanZVaBfW_GZK83B0EWt9vgy-mOrFbkO3cFjavO3wPq6izKwWgfSKx-sr41lQWA-eCJR2KA7uw6ARUsD3VZTMfaoQp-oBQ8PsCy1Ih10z3VXtfcVvrrUnkBOsoxG8bPyTZcIID1g-qJqzJAb18d4/s800/photo_2025-05-16_11-04-48%20(2).jpg

នៅលើបណ្ដាញទំនាក់ទំនង Facebook កាលពីថ្ងៃទី ១២ ខែឧសភា ផេកផ្លូវការរបស់ B1M បានបញ្ចេញនូវឃ្លីបវីដេអូមួយដោយលើកសរសើរពីរចនាបទសំណង់ និងគុណសម្បត្តិជាច្រើនរបស់ព្រលានយន្តហោះថ្មីនេះរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwgw8qomdL1Jz3aSfLeT7UA1nNQ3j2M2fOGp0nlBLNKkT8aPPobStTVDxz6zbNGPpfuIFjioO7EXPwRBGC_YJ2oA5n-tLSn6O_EZlpqtErsF0-CD0-cEd7ySpkkrPe6_l-9-NrLfE_is92qBpWGfKhBby7SDmfoMO5Nb2Xk82vVG6H4UJ5l8qgBoI8crOg/s1024/photo_2025-05-16_11-04-48.jpg
នៅក្នុងវីដេអូដែលបានបង្ហោះនោះ B1M បានលើកឡើងថា ៖ មជ្ឈមណ្ឌលថ្មីដ៏ធំនេះ កំពុងសាងសង់ក្នុងប្រទេសកម្ពុជា ដំបូលដែលមានក្បាច់រចនាដ៏អស្ចារ្យរបស់ព្រលានយន្តហោះនេះ ត្រូវបានបំផុសគំនិតដោយព្រៃស្រោងដែលមាននៅក្នុងប្រទេស និងប្រពៃណីរបស់កម្ពុជាដែលប្រើប្រាស់ស្បូវដើម្បីប្រក់ដំបូលផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEj52ZOs96MF9DYwu_-eaALvmdYkECKgVaPVbFJPpP1aXwoa6O4zS_hwc_5A_VM7MX9xyHMKz0uH0LvT_S5OSFac0FZ8UUTfx-5RermdgedsqL2JO0CT0ZFT-HbpsIxAodC7FoufSko1zV8ZkhuuuKkWIOpjd-FfcTJM-vs68vwVFl7PrYiT6pyLek5Ulq/s1280/photo_2025-05-16_11-04-49.jpg
លើសពីនេះ ប្រភពខាងលើបានបន្ថែមទៀតថា ៖ គម្រោងនេះនឹងផ្លាស់ប្តូរជោគវាសនារបស់ប្រទេសទាំងមូល។ ហើយបច្ចុប្បន្នកម្ពុជាជាប្រទេសដែលកំពុងមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ចំណែកឧស្សាហកម្មផ្អែកលើវិស័យអាកាសចរណ៍របស់ប្រទេសនេះក៏កំពុងរីកចម្រើន ដោយសារតម្រូវការពាណិជ្ជកម្មខ្ពស់ និងការធ្វើដំណើររបស់អ្នកភ្ញៀវទេសចរទៅមកក៏ច្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmxM6D7k1pkGDxKEL2ssfWrMqUNR6ctajtzp57wiwn3ORBkLekBPdD1Q8rezdpD3mlSAbSq34S9etyrchq3hk2KtQluFonmakdUm2Oser6L23Cz7VwQitzpwgEhRCAmktAXbSXYtK0qIq3Z3Iw54Lm184yaFy2G1E55MpAdOLCpS8JZC5S8RUS4Ns_mHcn/s1080/494175770_1241563111307996_7025261978068792980_n.jpg
ការរំពឹងទុកក្នុងដំណាក់កាលទីមួយនៃអាកាសយានដ្ឋានថ្មីនេះ គឺនឹងអាចឱ្យកម្ពុជាទទួលបានអ្នកដំណើរពី ១៣ ទៅ ១៥ លាននាក់។ ខណៈនៅដំណាក់កាលបន្ទាប់ គេសម្លឹងឃើញថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ 50 លាននាក់នៅឆ្នាំ 2050 ហើយធ្វើឲ្យអាកាសយានដ្ឋាននេះក្លាយជាគូប្រជែងជាមួយអាកាសយានដ្ឋាន Changi របស់សិង្ហបុរីជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOocZjIAQeDnKoKfmbf2QRwyenxyUabhFJiROdKD63W8CpgcHsceYJzT6rxUrXAsWvScC_ACQ9bqgoeY4RsHANYhRWVONwlf_c3Vpq6OOKYe0HEUKBDnyG2j2S6A9BaGCz3n8-bOHb5AtKCPQ7Fq9ryGg7dLArm-opGxYXxoKX5EGWRkVlvBRjFiv3aJ3p/s1080/494782399_1241563114641329_5975269064553962532_n.jpg

គួរជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ បានចំណាយថវិការសាងសង់សរុបអស់ជា 1.2ពាន់លានដុល្លារ លើផ្ទៃដីប្រមាណ 2,600ហិកតា ដោយនឹងបើកឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងនៃអាកាសយានដ្ឋានថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជារពឹងថា នឹងនាំឲ្យវាក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំមួយនៅតំបន់អាស៊ាន ព្រមទាំងអាចផ្លាស់ប្ដូរជោគវាសនាសេដ្ឋកិច្ចកម្ពុជាទាំងមូលបានផងដែរ៕

ចេះតែមាន! អ្នកដំណើរម្នាក់នេះហ៊ានបើកទ្វារអាសន្នយន្តហោះស្រូបយកខ្យល់អាកាស

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានហេតុការណ៍ចលាចលមួយកើតឡើងលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ពេលយន្តហោះនេះកំពុងចុះចតនៅលើ Runway ក្រោយពីបុរសអ្នកដំណើរម្នាក់បើកទ្វារអាសន្នយន្តហោះដោយសារចង់ស្រូបខ្យល់អាកាសបរិសុទ្ធ ។ វាធ្វើឱ្យអ្នកដំណើរផ្សេងទៀតភ័យជ្រួលច្របល់យ៉ាងខ្លាំង ពីព្រោះយន្តហោះពុំទាន់ចុះដល់អាកាសយានដ្ឋាននៅឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9KcS2awj4suAklr8CzP-mTEH-WV_tDBw6AMcwy_yk-AmRqV3jTv5J5DLZAJSoSyD4gYpKk4TQhBq9_lJFwwhU6vaN0n9VzbKq5ElG0ohMuayfcJGD0fsCCL9IgLtLu2H44Bxx7Y6MjUuKeZgrm9PYsmAP7T9ITHSpCty3PcvhhRPm1nHG4YqBkr1Ym0SS/s905/image_2025-05-16_14-15-33.png
យន្តហោះ MU 5828 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្វើដំណើរចាកចេញពីទីក្រុងឆាងសា មកកាន់អាកាសយានដ្ឋានអន្តរជាតិ Kunming Changshui ។ បន្ទាប់ពីកើតហេតុ បុរសអ្នកដំណើរដែលបើកទ្វារអាសន្នយន្តហោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកន្លែងសាកសួរចម្លើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUdliLr524_oEttu8VGZBoSWMdPrV6MFGR5luUSZ7YcuG194uQDSdLYfwqJ2ty-bUie22CGf0MKHV6cG0gB4EICPZNbyCemIvVUFHsYO1uySh-dmGbUQ6Grcq3RWjm6OTVa_iZR5_R7c_WUWJWXn84JVYOp4tub0876VW-CYBLAuhmWcxd0q8tnhVJFPHM/s508/image_2025-05-16_14-15-33%20(2).png

តាមច្បាប់របស់ចិន បើបុគ្គលណាម្នាក់បើកទ្វារអាសន្នយន្តហោះដោយគ្មានការអនុញ្ញាត បុគ្គលនោះត្រូវតែបង់ប្រាក់ពិន័យ ចាប់ពីជាង១ម៉ឺន៤ពាន់ ទៅជាង២ម៉ឺន៨ពាន់ដុល្លារ ហើយចំនួនប្រាក់ពិន័យក៏អាស្រ័យលើការកំណត់របស់ក្រុមហ៊ុនអាកាសចរណ៍ និងតាមពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn31VZR17Ap2x2d92yzC69nJJp0YXdWiVBQmL7xASk9zfUWneayMctyYt2L1cFHiwgUnvNHg9fHeyUrVM32oFLgy9aFvHyg9Nn4N9Fh7QEwiLxN2hy0v-8lann0E5toSvAJ_vIO1M8SBP1wnfKBHNALUau9moCojZONuJ4NeDjDkqYaSVjgnfwyXvCaPcF/s680/image_2025-05-16_14-15-33%20(3).png

កាលពីខែមេសា ឆ្នាំ២០២៥ ក៏មានហេតុការណ៍ដូចគ្នានេះដែរ គឺយន្តហោះ RS 902 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Seoul Airlines កំពុងហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Gimpo ទីក្រុងសេអ៊ូល ទៅកាន់អាកាសយានដ្ឋាន Jeju ប្រទេសកូរ៉េខាងត្បូង ស្រាប់តែនារីអ្នកដំណើរម្នាក់ អាយុ៣០ឆ្នាំ មានអាការៈខ្លាចកន្លែងចង្អៀត ក៏ដោះខ្សែក្រវ៉ាត់សុវត្ថិភាព និងក្រោកចេញពីកៅអីជួរមុខទៅបើកទ្វារអាសន្នយន្តហោះ ។ បើទោះជាបុគ្គលិកអាកាសចរណ៍ព្យាយាមហាមឃាត់នារីរូបនេះយ៉ាងណា ប៉ុន្តែនាងពុំស្តាប់ ហើយស្រែកខ្លាំងៗ រហូតដល់អាកាសយានិកត្រូវលុបចោលជើងហោះហើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj824pltXW7qaN_5du1geThQAxg0CFOBEN7eWvLck1WCWKYsTe7zk92v-leWDllLV6fE8bAwwjIf2cvVC72vKrnaiqMpDri-tRQc8FdfNbXBHkk5SC2AqhenCBFWUvZZVUYMd25PW0OcR1L_N4Em0Jv26i_BI72kyYUvVx_hTNtZtIACuSTPnXp6hPXl2wN/s615/image_2025-05-16_14-15-33%20(4).png

ហេតុការណ៍មួយទៀតបានកើតឡើងកាលពីដើមឆ្នាំ២០២៥ គឺយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Eastar Jet Airlines បានពន្យារពេលហោះជាង១ម៉ោង ដោយសារព្រិលធ្លាក់ខ្លាំងលើ Runway ហើយពេលនោះ ស្រាប់តែបុគ្គលិកអាកាសចរណ៍៣នាក់ បានបើកទ្វារអាសន្នយន្តហោះដើម្បីថតរូបលើស្លាបយន្តហោះ ។ សមត្ថកិច្ចក៏បាននាំខ្លួនបុគ្គលិកអាកាសចរណ៍ទាំងអស់ទៅសួរចម្លើយ នាពេលបន្ទាប់ ៕