អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់កម្ពុជា (TIA) ដែលគ្រោងនឹងបើកដំណើរការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខគឺតំណាងឲ្យការរីកចម្រើនយ៉ាងសំខាន់ក្នុងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេស ហើយត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុងតំបន់ ព្រមទាំងនឹងនាំឲ្យកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្លាយខ្លួនទៅជាប្រទេសសិង្ហបុរីទី២។ នេះបើតាមការលើឡើងរបស់ B1M ដែលជាវេទិកាវិភាគលើគុណភាព សោភណ្ឌភាពនៃវិស្វកម្ម និងសំណង់ស្ថាបត្យកម្មធំៗនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN8O6quW9MrOqgemtUtXbzi1q0Ws5zCYXO1LRIysVgjanZVaBfW_GZK83B0EWt9vgy-mOrFbkO3cFjavO3wPq6izKwWgfSKx-sr41lQWA-eCJR2KA7uw6ARUsD3VZTMfaoQp-oBQ8PsCy1Ih10z3VXtfcVvrrUnkBOsoxG8bPyTZcIID1g-qJqzJAb18d4/s800/photo_2025-05-16_11-04-48%20(2).jpg

នៅលើបណ្ដាញទំនាក់ទំនង Facebook កាលពីថ្ងៃទី ១២ ខែឧសភា ផេកផ្លូវការរបស់ B1M បានបញ្ចេញនូវឃ្លីបវីដេអូមួយដោយលើកសរសើរពីរចនាបទសំណង់ និងគុណសម្បត្តិជាច្រើនរបស់ព្រលានយន្តហោះថ្មីនេះរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwgw8qomdL1Jz3aSfLeT7UA1nNQ3j2M2fOGp0nlBLNKkT8aPPobStTVDxz6zbNGPpfuIFjioO7EXPwRBGC_YJ2oA5n-tLSn6O_EZlpqtErsF0-CD0-cEd7ySpkkrPe6_l-9-NrLfE_is92qBpWGfKhBby7SDmfoMO5Nb2Xk82vVG6H4UJ5l8qgBoI8crOg/s1024/photo_2025-05-16_11-04-48.jpg
នៅក្នុងវីដេអូដែលបានបង្ហោះនោះ B1M បានលើកឡើងថា ៖ មជ្ឈមណ្ឌលថ្មីដ៏ធំនេះ កំពុងសាងសង់ក្នុងប្រទេសកម្ពុជា ដំបូលដែលមានក្បាច់រចនាដ៏អស្ចារ្យរបស់ព្រលានយន្តហោះនេះ ត្រូវបានបំផុសគំនិតដោយព្រៃស្រោងដែលមាននៅក្នុងប្រទេស និងប្រពៃណីរបស់កម្ពុជាដែលប្រើប្រាស់ស្បូវដើម្បីប្រក់ដំបូលផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEj52ZOs96MF9DYwu_-eaALvmdYkECKgVaPVbFJPpP1aXwoa6O4zS_hwc_5A_VM7MX9xyHMKz0uH0LvT_S5OSFac0FZ8UUTfx-5RermdgedsqL2JO0CT0ZFT-HbpsIxAodC7FoufSko1zV8ZkhuuuKkWIOpjd-FfcTJM-vs68vwVFl7PrYiT6pyLek5Ulq/s1280/photo_2025-05-16_11-04-49.jpg
លើសពីនេះ ប្រភពខាងលើបានបន្ថែមទៀតថា ៖ គម្រោងនេះនឹងផ្លាស់ប្តូរជោគវាសនារបស់ប្រទេសទាំងមូល។ ហើយបច្ចុប្បន្នកម្ពុជាជាប្រទេសដែលកំពុងមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ចំណែកឧស្សាហកម្មផ្អែកលើវិស័យអាកាសចរណ៍របស់ប្រទេសនេះក៏កំពុងរីកចម្រើន ដោយសារតម្រូវការពាណិជ្ជកម្មខ្ពស់ និងការធ្វើដំណើររបស់អ្នកភ្ញៀវទេសចរទៅមកក៏ច្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmxM6D7k1pkGDxKEL2ssfWrMqUNR6ctajtzp57wiwn3ORBkLekBPdD1Q8rezdpD3mlSAbSq34S9etyrchq3hk2KtQluFonmakdUm2Oser6L23Cz7VwQitzpwgEhRCAmktAXbSXYtK0qIq3Z3Iw54Lm184yaFy2G1E55MpAdOLCpS8JZC5S8RUS4Ns_mHcn/s1080/494175770_1241563111307996_7025261978068792980_n.jpg
ការរំពឹងទុកក្នុងដំណាក់កាលទីមួយនៃអាកាសយានដ្ឋានថ្មីនេះ គឺនឹងអាចឱ្យកម្ពុជាទទួលបានអ្នកដំណើរពី ១៣ ទៅ ១៥ លាននាក់។ ខណៈនៅដំណាក់កាលបន្ទាប់ គេសម្លឹងឃើញថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ 50 លាននាក់នៅឆ្នាំ 2050 ហើយធ្វើឲ្យអាកាសយានដ្ឋាននេះក្លាយជាគូប្រជែងជាមួយអាកាសយានដ្ឋាន Changi របស់សិង្ហបុរីជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOocZjIAQeDnKoKfmbf2QRwyenxyUabhFJiROdKD63W8CpgcHsceYJzT6rxUrXAsWvScC_ACQ9bqgoeY4RsHANYhRWVONwlf_c3Vpq6OOKYe0HEUKBDnyG2j2S6A9BaGCz3n8-bOHb5AtKCPQ7Fq9ryGg7dLArm-opGxYXxoKX5EGWRkVlvBRjFiv3aJ3p/s1080/494782399_1241563114641329_5975269064553962532_n.jpg

គួរជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ បានចំណាយថវិការសាងសង់សរុបអស់ជា 1.2ពាន់លានដុល្លារ លើផ្ទៃដីប្រមាណ 2,600ហិកតា ដោយនឹងបើកឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងនៃអាកាសយានដ្ឋានថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជារពឹងថា នឹងនាំឲ្យវាក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំមួយនៅតំបន់អាស៊ាន ព្រមទាំងអាចផ្លាស់ប្ដូរជោគវាសនាសេដ្ឋកិច្ចកម្ពុជាទាំងមូលបានផងដែរ៕