Home Blog Page 477

គ្រូពេទ្យអាមេរិកដាស់តឿនពីការបើកកង្ហារសម្រាកពេលយប់ប្រឈមនឹងផលប៉ះពាល់សុខភាព

0

ការប្រើប្រាស់កង្ហារទទួលបានការពេញនិយមយ៉ាងខ្លាំង និងពុំអាចខ្វះបានពេលមេឃក្តៅ ប៉ុន្តែតើយើងប្រាកដចិត្តទេថា បានប្រើប្រាស់កង្ហារយ៉ាងត្រឹមត្រូវ? វេជ្ជបណ្ឌិតអាមេរិកឈ្មោះ Naheed Ali ដាស់តឿនថា ការប្រើប្រាស់កង្ហារពុំត្រឹមត្រូវ ប្រឈមនឹងផលប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv1Ku3jDJnY6PTQtyauJQgSSaJ1WSHDyfDZJpUnLYxwtvpbvc2R-bcz-Sm-aw9LtbwO7KHtds27nM9mIQTEHplUIxAtjzkUokv2gfV5KvIMTtC-fhvsZ7MoCwZMFgYpn-KRUEEvMn98YRIfUPgWvvEMaXYbp70Y-vT5O-NQJaMaoV3G7zi5Bu56WC-0Cu7/s1500/image_2025-05-17_11-48-35.png

ក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Daily Mail លោកវេជ្ជបណ្ឌិត Ali និយាយថា មនុស្សភាគច្រើនមានទម្លាប់បើកកង្ហារបែរមុខមករកខ្លួនពេញមួយយប់ ប៉ុន្តែទម្លាប់បែបនេះនឹងបង្កើតភាពតានតឹង និងប្រឈមជាមួយផលប៉ះពាល់សុខភាពរាងកាយជាច្រើន ដូចជា ៖

១-ឈឺដើមទ្រូងសម្រាប់អ្នកជំងឺហឺត ៖ ការបើកកង្ហារបែរមកមុខមករកខ្លួនពេញមួយយប់ធ្វើឱ្យប៉ះពាល់អ្នកជំងឺហឺត ឬអ្នកមានសុខភាពល្អធម្មតា ដូចជា ៖ ខ្យល់ចេញពីកង្ហារបានបក់កំទេចធូលី, អង្គែចេញពីសត្វចិញ្ចឹម និងកំទេចក្រណាត់ចូលក្នុងប្រព័ន្ធដកដង្ហើម ។ បន្ទាប់មក វានឹងចូលក្នុងសួតធ្វើឱ្យយើងណែនដើមទ្រូងពេលក្រោកពីដំណេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjofiM0wt0ol4TbojcLkKjVhVATeMK2FjKM9l8nWfd7CktowGT47TJgvRJ1HQwinsl-jpCzqZCnCfsTDoEbRnEjLIeEcR9-m6gatSl-zShyphenhyphenhyySlZ0MNPibdvowVcKlkyfBUOn4nTHwVQWEyGlcg9R96tVbp0AjyhfLwZoIVz6TPhbimcG-hXibcEtX0Cdj/s1908/image_2025-05-17_11-48-36.png

២-ស្ងួតច្រមុះ និងបំពង់ក ៖ ការស្រាវជ្រាវបញ្ជាក់ថា សីតុណ្ហភាពសមស្របសម្រាប់ការសម្រាក គឺចាប់ពី១៦ ទៅ១៨អង្សាសេ ទើបធ្វើឱ្យយើងចូលចិត្តប្រើប្រាស់កង្ហារដើម្បីឱ្យសម្រាកលក់ស្រួលពេលមេឃក្តៅ ។ ប៉ុន្តែការបើកកង្ហារបក់មកចំរាងកាយពេញមួយយប់នឹងធ្វើឱ្យស្ងួតច្រមុះ និងបំពង់ក ជាពិសេស ពេលក្រោកពីសម្រាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4V4B5aPNUBTmMWbHQM8tr15Vcu6It-Nd2QtqGHhaBpOaSCd-or-hBZL1wW91SYNpEZhyphenhyphen8XIL12XDROJCIO2_KjHZVcfcwBQvXraqzHUeasSjprtc8Ji0ZliV39AOekvio_iofpSFAuKbWq0VfVchOxxQsw86vGtvr1lEjOLZSK2G3cFLmHoqWbvgI1kFL/s788/image_2025-05-17_11-48-37.png
លោកវេជ្ជបណ្ឌិត Ali និយាយថា ៖ «ការស្ងួតច្រមុះ និងបំពង់ក មិនត្រឹមតែធ្វើឱ្យរលាកផ្លូវដង្ហើមប៉ុណ្ណោះទេ ប៉ុន្តែវាបង្កើនការចេញសំបោរតាមច្រមុះផងដែរ ព្រមទាំងបង្កើតស្មេស្មក្នុងបំពង់ក ។ វាបណ្តាលឱ្យក្អក ឬតឹងច្រមុះពេញមួយថ្ងៃ» ។

៣-ឈឺសាច់ដុំ ៖ ការបែរមុខកង្ហារមកចំរាងកាយពេលសម្រាកលក់នឹងធ្វើឱ្យឈឺចាប់សាច់ដុំ ដោយសារខ្យល់ត្រជាក់ចេញពីកង្ហារប៉ះជាមួយសាច់ដុំ និងសន្លាក់រយៈពេលយូរ ចាប់ពី៧ម៉ោង ទៅ៨ម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikR-JSi9fzEISy6HyEQO2V9JPdmAiJOBC5ILKIEbxqVGVdYkHZGMqJ2mNHVmMT6C7_eHDND0t2ZE5CS1T8qfWSfzC82I5I6k1kLOfZlHRUu4d4JXi4pfglH2eJ1NY0qpdQzaKfA2Ina0p-_OYKnQRfCsWSoq4Z0CzaAyBS3MFMQVs8lhz1gJ7-Pta9p5EZ/s732/image_2025-05-17_11-48-38%20(2).png
វេជ្ជបណ្ឌិតអាមេរិកបានណែនាំពីវិធីប្រើប្រាស់កង្ហារពេលយប់ឱ្យមានសុវត្ថិភាពតាម២វិធីងាយៗ ដូចជា ៖

១-ប្រើកង្ហារដោយកំណត់ម៉ោង ៖ គួរកំណត់ម៉ោងឱ្យកង្ហារបិទដោយស្វ័យប្រវត្តិ ក្រោយពីប្រើប្រាស់បានរយៈពេល៩០នាទី
២-កុំឱ្យកង្ហារបក់មកចំរាងកាយ ៖ ត្រូវដាក់កង្ហារឱ្យឆ្ងាយពីគ្រែសម្រាក និងចុចឱ្យវាវិលចុះ-ឡើងដើម្បីបញ្ចេញខ្យល់ពេញបន្ទប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAkYtLB9G4NZPS8Be7OaqPooWVYdGz9G9tqoPIbUQ0PbfB1RNvlkxm5zYG4kh2KGJJfU0gqLZbz0ivmDGTgWPz5As3KcNp7sn7Znnv2lYGziygKzR8btC8gj0Up01rEro0Du9El3gdB52UzjN2wSHRuLhTXxvWZLY_UwLvL-tk181KR2cRCfq1B6C7FX3w/s527/image_2025-05-17_11-48-38.png

ក្រៅពីនេះ គេហទំព័រ Sleep Foundation បានណែនាំឱ្យសម្អាតកង្ហារឱ្យបានញឹកញាប់ ជាពិសេស សម្អាតស្លាបកង្ហារ ដើម្បីកុំឱ្យវាបក់ធូលី និងសារធាតុផ្សេងៗប៉ះពាល់សុខភាព ។ គួរបោកគក់កម្រាលពូក និងភួយយ៉ាងទៀងទាត់ដើម្បីកាត់បន្ថយធូលី និងកំទេចក្រណាត់ ព្រមទាំងដាក់កែវទឹកក្បែរគ្រែសម្រាកសម្រាប់ផឹកពេលយប់ ករណីបំពង់កស្ងួត ៕

ចៀសវាងដាក់របស់៣យ៉ាងនេះក្បែរចង្ក្រាន ដើម្បីការពារផលប៉ះពាល់សុខភាព និងអគ្គិភ័យ

0

មនុស្សមួយចំនួនពុំសូវយកចិត្តទុកដាក់នឹងការទុកដាក់របស់របរឱ្យត្រូវកន្លែងទេ ហើយពួកគេតែងតែយករបស់៣យ៉ាងនេះមកដាក់ក្បែរចង្ក្រានហ្គាស ។ ប៉ុន្តែអ្នកជំនាញហាមដាច់ខាតដាក់របស់៣យ៉ាងនេះក្បែរចង្ក្រានហ្គាសក្នុងផ្ទះបាយ ពីព្រោះវាជាកន្លែងប្រមូលផ្តុំមេរោគ និងអាចបង្កឱ្យមានភ្លើងឆេះផ្ទះ ។

យើងតែងតែចូលផ្ទះបាយជារៀងរាល់ថ្ងៃ ប៉ុន្តែផ្ទះបាយក៏ជាកន្លែងបង្កគ្រោះថ្នាក់យ៉ាងច្រើនដែរ ដូចជា ៖ សុវត្ថិភាពចំណីអាហារ, ប្រឈមនឹងភ្លើងឆេះផ្ទះ ឬការផ្ទុះ និងមុតដៃជាមួយកាំបិត ។ ប៉ុន្តែក្រៅពីការចម្អិនអាហារក្នុងផ្ទះបាយ ការទុកដាក់របស់របរផ្សេងៗពិតជាចាំបាច់ ដែលតម្រូវឱ្យយកចិត្តទុកដាក់យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRSLgWRKm40dSX__8ZMjnYw3iPfk_p29THEFmymTyNbO2CpJJJzxCUhGzob3Ci6bhdOLjaudgbUeHfu30l_ToHAkhLGNU_lnERa1kYo-a9UwSMED5SSdUTJvMx4XcQRb9R9amuw25IzAR-SrNOT75vs6Dv0O3mfCyXr5nbguPQE5QmK6NvPQZcj7dFXyYI/s696/photo_2025-05-13_14-21-21%20(2).jpg

ពុំគួរដាក់អាហារខ្លះជិតចង្ក្រានហ្គាស ឬចង្ក្រានធ្យូងទេ ទោះជាផ្ទះបាយតូចចង្អៀតយ៉ាងណាក៏ដោយ ពីព្រោះវានឹងក្លាយជាកន្លែងធំធាត់របស់មេរោគ ។ ហេតុនេះ ដើម្បីការពារខ្លួន និងក្រុមគ្រួសារ គួរប្រមូលរបស់៣យ៉ាងនេះចេញឆ្ងាយពីចង្ក្រាន ដូចជា ៖

១-ប្រេងសណ្តែក ៖ ប្រេងសណ្តែក គឺសំខាន់ណាស់សម្រាប់ចម្អិនអាហារ ប៉ុន្តែបើដាក់ជិតចង្ក្រាន វានឹងបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងខ្លាំង ដោយសារនៅជិតកំដៅភ្លើងរយៈពេលយូរ ។ ប្រេងសណ្តែកនឹងឆាប់រលាយបង្កើតជាសារធាតុផ្សេងៗ ហើយពេលបរិភោគអាហារលាយឡំជាមួយប្រេងសណ្តែកផ្ទុកសារធាតុទាំងនេះ យើងនឹងកើតជំងឺសរសៃឈាមបេះដូង រលាករ៉ាំរ៉ៃ និងមហារីក ។

លើសពីនេះ ប្រេងសណ្តែកច្រកក្នុងដបផ្លាស្ទិក គឺកំដៅក្នុងចង្ក្រាននឹងធ្វើឱ្យផ្លាស្ទិកខូចទ្រង់ទ្រាយបង្កើតជាសារធាតុពុល ដូចជា ៖ សារធាតុ BPA ។ ពេលបរិភោគអាហារផ្ទុកសារធាតុនេះយូរៗទៅ វានឹងប៉ះពាល់ថ្លើម និងតម្រងនោមដោយពុំដឹងខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5fhOwIWZrE2S4KCHlzV43KMHBqZs6_6yPSZTTS8Ofv-RFL1vHYP8ukkKotJmz8dNO0Y6IcYPWtCXENsqNKmvilfz_UVTtW5RuTF0PgCBAcF4bXAyohT4VCv-nAVC7IOZQpUNQw73SSKVEl9U2ecn64gyC_01e2FTtAIi1Lu3UPQuWz8JSiPUBU6LxkwdX/s696/photo_2025-05-13_14-21-21%20(3).jpg

២-របស់ស្ងួតប្រភេទម្សៅ ៖ ម្សៅស្រូវសាឡី ម្សៅអង្ករខ្សាយ ម្រេច ម្ទេចហ្មត់ និងម្សៅការី គឺមានកំទេចតូចៗអាចសាយភាយពេញផ្ទះបាយនៅពេលបើកគំរបរបស់វា ឬកូរ ។ បើដាក់របស់ទាំងនេះក្បែរចង្ក្រាម គឺកំទេចតូចៗនឹងលាយឡំជាមួយកំដៅភ្លើងខ្ពស់ ហើយវាអាចឆេះក្រោយប៉ះផ្កាភ្លើង ដែលប្រឈមនឹងភ្លើងឆេះផ្ទះ ឬផ្ទុះក្នុងផ្ទះបាយ ។

លើសពីនេះ ក្នុងផ្ទះបាយសម្បូរចំហាយទឹក ខ្លាញ់ និងសីតុណ្ហភាពប្រែប្រួលខ្លាំង ដែលធ្វើឱ្យកំទេចម្សៅស្រូបសំណើមក្លាយជាដុំផ្សិតតូចៗ ឬឆាប់ខូចគុណភាព ។ ការប្រើប្រាស់ម្សៅស្រូវសំឡី ឬម្សៅអង្ករខ្សោយមានសំណើម ឬផ្សិត គឺមិនត្រឹមតែធ្វើឱ្យខូចរសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែវានឹងប៉ះពាល់ប្រព័ន្ធរំលាយអាហារ ឬប្រមូលផ្តុំសារធាតុពុលប៉ះពាល់សុខភាពរយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcF2xwNyKHTX9NYWoVAiDYPYKt28mvF7EVWXID9atFphqA7qUpXYriRnyAymDtB-JGNX0bmoJWJndIvOr3d6XnxA_aKXsEa1FjB92rt_XuXn5W5G5M8Y1P_bC-zgrCxfHVHUwI2s0QtqHa2Kb98VWi7aJeWS6M0bjIq5tEh2ueVeHbbDhE-TLCSxU711SG/s696/photo_2025-05-13_14-21-21.jpg

៣-អាហារកំប៉ុង ៖ អាហារកំប៉ុងត្រូវបានដាក់ក្បែរចង្ក្រានដោយសារផ្ទះបាយតូចចង្អៀត ប៉ុន្តែពេលវាត្រូវកំដៅខ្លាំងយូរ គឺនាងធ្វើឱ្យលោហៈ ឬផ្លាស្ទិកនៅក្រៅកំប៉ុងខូចទ្រង់ទ្រាយបង្កជាសារធាតុពុលជាច្រើន ។ សារធាតុពុលទាំងនេះនឹងហូរចូលអាហារក្នុងកំប៉ុង ហើយវាមិនត្រឹមតែបាត់បង់រសជាតិអាហារប៉ុណ្ណោះទេ ប៉ុន្តែការបរិភោគអាហារលាយឡំជាមួយសារធាតុពុលយូរៗទៅធ្វើឱ្យប៉ះពាល់ថ្លើម តម្រងនោម ប្រព័ន្ធប្រសាទ ព្រមទាំងកើតជំងឺរ៉ាំរ៉ៃ ឬមហារីក ។

ក្រៅពីនេះ បើអាហារកំប៉ុងបិទគំរបជិតខ្លាំងពេក ហើយពេលវាត្រូវកំដៅភ្លើងខ្លាំងធ្វើឱ្យសម្ពាធខាងក្នុងកើនឡើងយ៉ាងឆាប់រហ័សបង្កឱ្យផ្ទុះកំប៉ុង និងបណ្តាលឱ្យមានភ្លើងឆេះផ្ទះបាយ ៕

អស់បញ្ហារឿងបាយផ្អូមគ្រាន់តែអនុវត្តតាម១០វិធីងាយៗ

0

នៅរដូវក្តៅ បាយឆាប់ផ្អូមណាស់ បើទោះជាទើបតែចម្អិនរយៈពេលខ្លីក៏ដោយ ហើយយើងពុំដឹងថា តើគួរធ្វើដូចម្តេចដើម្បីកុំឱ្យបាយឆាប់ផ្អូម ។ សារព័ត៌មាន KBN សូមណែនាំ១០វិធីងាយៗដូចខាងក្រោមនេះ ដើម្បីការពារកុំឱ្យបាយឆាប់ផ្អូម រួមមាន ៖

១-លាងឆ្អាងបាយដោយទឹកក្តៅជាមួយអំបិល ៖ ដួសអំបិលបន្តិចដាក់ក្នុងឆ្នាំងបាយ រួចហើយ ចាក់ទឹកក្តៅចូល និងលាងសម្អាតឆ្នាំងបាយឱ្យសព្វកន្លែង ។ វិធីនេះអាចកម្ចាត់មេរោគបានយ៉ាងល្អ និងជួយកាត់បន្ថយការប្រមូលផ្តុំមេរោគធ្វើឱ្យបាយឆាប់ផ្អូម ។

២-ប្រើប្រាស់ម្សៅ Baking Soda ជាមួយទឹកខ្មេះ ៖ យកម្សៅ Baking Soda ចំនួន១ស្លាបព្រាបាយ ផ្សំជាមួយទឹកខ្មេះ ២ស្លាបព្រាបាយ បន្ទាប់មក លាបឆ្នាំងបាយឱ្យសព្វកន្លែង ។ ទុកវាចោលរយៈពេល១០នាទី រួចលាងទឹកដើម្បីកម្ចាត់មេរោគធ្វើឱ្យបាយឆាប់ផ្អូម ។

៣-ដាក់ស្លឹកតើយពេលដាំបាយ ៖ ក្លិនក្រអូបចេញពីស្លឹកតើយអាចជួយកម្ចាត់មេរោគ ព្រមទាំងធ្វើឱ្យបាយមានក្លិនក្រអូបគួរឱ្យចង់បរិភោគ និងមិនងាយផ្អូម ។

៤-ពេលបាយឆ្អិន ចូរប្រញាប់បើកគំរបឆ្នាំងបាយបញ្ចេញចំហាយក្តៅ ៖ មិនគួរបិទគំរបឆ្នាំងបាយពេលបាយឆ្អិនទេ ពីព្រោះចំហាយក្តៅនឹងធ្វើឱ្យបាយជ្រាយ និងជាកន្លែងប្រមូលផ្តុំមេរោគ ។

៥-ហាលឆ្នាំងដាំបាយឱ្យស្ងួតល្អមុនប្រើប្រាស់ ៖ ពេលលាងឆ្អាំងបាយរួច សូមកុំប្រញាប់យកវាទៅដាំបាយភ្លាម គួរតែជូត ឬហាលថ្ងៃឱ្យស្ងួតល្អមុនប្រើប្រាស់ ដើម្បីកាត់បន្ថយសំណើមធ្វើឱ្យបាយផ្អូម ។

៦-ដាក់ទឹកក្រូចឆ្មារ ឬទឹកខ្មេះ ចាប់ពី១ ទៅ២ដំណក់ ពេលដាំបាយ ៖ ទឹកក្រូចឆ្មារ ឬទឹកខ្មេះអាចជួយការពារកុំឱ្យបាយឆាប់ផ្អូម ថែមទាំងគ្មានរសជាតិជូរក្នុងបាយ ។

៧-យកអង្ករថ្មីមកដាំបាយ កុំដាំអង្ករចាស់ ៖ អង្ករចាស់យូរឆ្នាំនឹងប្រមូលផ្តុំសំណើមធ្វើឱ្យបាយឆាប់ផ្អូម យើងគួរយកអង្ករថ្មីៗមកដាំបាយជានិច្ច ។

៨-កុំយកវែកសើម ឬកខ្វក់មកដួសបាយ ៖ វែកដួសបាយសើម គឺប្រមូលផ្តុំទៅដោយមេរោគ និងធ្វើឱ្យបាយឆាប់ផ្អូម ។

៩-យកបាយនៅសល់ពេលល្ងាចដាក់ក្នុងទូរទឹកកក ៖ ហាមដាក់បាយបរិភោគពុំអស់ពីល្ងាចនៅក្រៅទូរទឹកកកដាច់ខាត ពីព្រោះអាកាសធាតុក្តៅធ្វើឱ្យបាយឆាប់ផ្អូម ។

១០-លាងឆ្នាំងបាយដោយសាប៊ូលាងចាន ផ្សំទឹកផ្លែក្រូចសើច ៖ ទឹកផ្លែក្រូចសើច លាយជាមួយសាប៊ូលាងចាន អាចជួយកម្ចាត់មេរោគ និងបំបាត់ក្លិនជូរយ៉ាងល្អ ។ វាថែមទាំងធ្វើឱ្យឆ្នាំងដាំបាយស្អាត និងរក្សាកំដៅបាយ ។ បើជួបបញ្ហាបាយឆាប់ផ្អូម ជាពិសេស ក្នុងរដូវក្តៅ លោកអ្នកអាចអនុវត្តតាមវិធីទាំងនេះបាន ធានាថា នឹងអស់បញ្ហាបាយផ្អូម ៕

ឡើងខ្នងផ្សារ លែងលំបាកដូចមុន ក្រោយរដ្ឋប្រកាសសាងសង់ផ្លូវឡើងភ្នំថ្មី

0

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxLsEcvXCT2XveE4K0qanvQQSNMDicKN0Cam7Z7e__hpExEx5NPUK0fqc_bWr_kH3HZjBM-p1D4KgTwKFIRWWv3n7olfhN6VYm0AtdDPTqRbQ6yDSYyPHmutROo6dWfwrP6v4jG-GpEhPHvSHmwtLCHmBPtgr_Oemg9kRsrYQV9NWGy9xFeL6uu0TcWjH8/s900/image_2025-05-17_10-41-14.png

ផ្លូវចូលទៅកាន់ ភ្នំខ្នងផ្សារនេះ មានប្រវែង៧,២គីឡូម៉ែត្រ ក្រាលក្រួសក្រហម និង ទទឹងប្រវែង៨ម ចាប់ពីផ្លូវលេខ៤៨.៤ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxvRrv84_a-0Zzc9x-DsZBa8fpgeDm_hoKUSo5HrVMYVVJoPBzxTxm7RNW1pz_52yvD23j_LVj2sktYZZO53W0zMH-OT8kz7wdkFibdDrOHS5rcaO9aSx9fcRrvL38_I81oDmGy4HHoJrDLvmr5VBe1ii45n8uOo3kDxuqHUkR7HBijmES1rUWJyJ6kqqw/s900/image_2025-05-17_10-41-16%20(2).png

បន្ថែមពីនេះ ក្រសួងក៏នឹងស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និងផ្លូវថ្មើជើងឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ ចំងាយប្រមាណ៤គីឡូម៉ែត្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGCNyA5yZDepy0BhVJdq7AxXW086vVfDn1-5jTDcyoiRvOfzKDethogT0k6C3fLgQtdft71t802A0jiehvZqalR0qM73TdwuY0looW0WDDm9pE90W8UG4XIqlunsPy0MbhA6zUW8o0Ec31MSGZlpYbDOx0c2L8cSlVHGCHC0Vphsp8TZiHFr9YQ_DzFH8L/s900/image_2025-05-17_10-41-16.png

ក្នុងនោះក្រសួងបរិស្ថាន ក៏មានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ជាម្លប់សម្រាប់អ្នកទេសចរបានសម្រាកកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBKVC0TISLPztKYpIQFAZOcVmXZpZgOMJgLtK-JItIHBg2DW-sVTVgDY4sgVtgoeSQo-DF3YIJ5AgAkgtDOd4SXtgGMb7Ewc1DUb5EUx2LJVrX025_PU6tcK6bcgvAVzhvme-XUmC_nUWtMHHEhcI5BAIGVdFGy_o7KR1ajzYah3voqDKEp2dAyqXJXpM8/s900/image_2025-05-17_10-41-15%20(2).png

គួរបញ្ជាក់ថា ការចាប់ផ្តើមអនុវត្តគម្រោងនេះ ក៏បានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ បានកាន់តែប្រសើរ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាបម្រើឱ្យការទាក់ទាញទេសចរ នៃតំបន់ដែលមានសក្តានុពលគោលដៅលំហែបៃតង នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង៕

 

តារាសម្តែង Zhao Liying មានពាក្យចចាមអារ៉ាមស្នេហាជាមួយអ្នកដឹកនាំរឿងតៃវ៉ាន់ ដើមកំណើតមីយ៉ាន់ម៉ា

0

ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាងតារាសម្តែងស្រី Zhao Liying និងអ្នកដឹក នាំរឿងតៃវ៉ាន់ដើមកំណើតមីយ៉ាន់ម៉ា Midi Z ឬហៅថា Chao Te Yin បានបង្កជាព្យុះ ភ្លៀងយ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន ខណៈដែលលេចធ្លាយនូវព័ស្តុតាងជាបន្ត បន្ទាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRDZ20ODQoxjEMomEOUpZQSm17pympCqhuL66OA0x8nVkGhB-4m54mgYn_eEmC7AaGcueNToXsX409bh_1opbctqYLs8zektqyt0g8pAGmVKFSgwksB78CJKMwBs7rADRp8zRC1sOdWqeJwKAa2cL7vbM32HhObdsagiPIYFtjn7ffna9kLMkY5YT3upVu/s690/image_2025-05-16_14-21-21.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនកាលពីថ្ងៃទី ១៤ ឧសភា ប៉ាប៉ារ៉ាស៊ីបានបញ្ចេញ ព័ស្តុតាងជាច្រើនអំពីចំណងស្នេហ៍រវាងកំពូលតារាសម្ដែងចិន Zhao Liying និងអ្នកដឹកនាំរឿង Midi Z ដែលធ្លាប់ដឹកនាំរឿងដែលមានតារាស្រីរូបនេះជាតួឯក។
យោងតាមរូបថត និងវីដេអូដែលបានផ្សព្វផ្សាយ ទំនាក់ទំនងរវាង Zhao Liying និង Midi Z កំពុងតែរីកចម្រើនយ៉ាងខ្លាំង ហើយអ្នកទាំងពីរមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicPIDVnuSrjiWf5uGzEh04NmyT3DZBlkfzIeQj-2fOYxwdglQpMpnkbOY_Dhwc-AwE-wiH3AWsHVbj8CaUCQWK-EKh0eEBL0Gyn4yc9fSu7dEASZyBPcb5ByEMhZmAwB0qSMl29WoqrJBbh9b2qOjBdzl3zveEHTlrew7n5Qr3ythYbwHxxZbzAi3SWzm-/s593/image_2025-05-16_14-21-22%20(2).png
Zhao Liying បាននាំកូនប្រុសរបស់នាងទៅជប់លៀងជាមួយអ្នកដឹកនាំរឿង Midi Z ។ អ្នកដឹកនាំរឿងរូបនេះក៏ត្រូវគេឃើញដើរជាមួយកូនប្រុសរបស់ Zhao Liying ដែរ ។ គួរកត់សម្គាល់ថាលោក Midi Z ត្រូវបានគេនិយាយថាមានប័ណ្ណចូលប្រើប្រាស់ អគារផ្ទះល្វែងរបស់ Zhao Liying ។ យោងតាមកំណត់ត្រា បុរសម្នាក់នេះតែងតែទៅលេងផ្ទះរបស់ Zhao Liying ប៉ុន្តែអ្នកទាំងពីរហាក់ ដូចជារក្សាចម្ងាយរបស់ពួកគេ។ លោកមិនដែលគេងនៅពេលយប់នៅផ្ទះ Zhao Liying ទេ ប្រហែលដោយសារមានកូនតូចៗនៅក្នុងផ្ទះ។ នៅពេលយប់អ្នកដឹកនាំរឿងរូបនេះ នឹងចេញពីផ្ទះតារាស្រីរូបនេះត្រឡប់ទៅសណ្ឋាគារដែលខ្លួនស្នាក់នៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiErSX0tuljyfZ9bZKajVIgiMi_WT_Avmcec57gGm5TlSzBNVnFevSghyphenhyphenx1zPx6AiKhPGzaPPPO-PiROAgJagwKEfmCYQ2WYMPxeNebW0iTIbz1PEFEkYr-poOUvEr6MVYj-_o8CSbUP-HyR63tJ9pqSJljBAuCl4spBgawzh9xfOqdwtf4E4v4EhugXEOq/s660/image_2025-05-16_14-21-22%20(3).png
លើសពីនេះទៅទៀតមានព័ត៌មានថា Zhao Liying កំពុងរៀបចំរៀបការជាមួយ Midi Z ហើយបានព្យាយាមមានទំនាក់ទំនងជាមួយកូនប្រុសតារាស្រីរូបនេះបន្តិចម្តងៗ។ ព័ត៌មានរបស់ Zhao Liying ណាត់ជួបអ្នកដឹកនាំរឿង Chao Te Yin បានឡើងយ៉ាងលឿនដល់កំពូលលេខ ១ នៅលើ Weibo ហើយបានបង្កើតការពិភាក្សាដ៏ក្តៅគគុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiklJ1ShLRFrUEWEBgxhvd_TqWklit2fwUQHX4OyG2wIRNcvEhHn2y4aMSkBEfRivGpEREcA03sHIQtJjziJc_FnJhSfWONNHrccnP-SKSDYQLUluu9OtGFVU9mym4vt5E2HLZ9DSXzWmLRl0frv61eb7dUprNZeiDKho2sP-QUlIHGAyjbcpA2jRmOSPM4/s1059/image_2025-05-16_14-21-22.png

លោក Chao Te Yin កើតនៅឆ្នាំ ១៩៨២ ជាអ្នកដឹកនាំរឿងតៃវ៉ាន់ ដើមកំណើតមីយ៉ាន់ម៉ា និងមានអាយុច្រើនជាង Zhao Liying ៥ ឆ្នាំ។ លោកមានស្នាដៃជាច្រើនដែលត្រូវបានបង្ហាញនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT9emRQ_TmEOjEhetdsqei_diZomaEcV-Eu16QkOOKtDD9sjdrWIUouAZRfGyTDaJjSkKF3M0kKSVg8vXfscvOo5vezGuyTSQbt0LeCi1OKQ9KsOZdEt5P2Y9-LCI_ERxrKK5rp7xVa24Y5T00PTFa8ot0qzTZfIs8oWDfxbV-DF49kF1xz7_8DNGwMAkA/s700/image_2025-05-16_14-21-21%20(4).png
កន្លងមកពាក្យចចាមអារ៉ាមការណាត់ជួបរបស់អ្នកទាំងពីរត្រូវបានផ្សព្វផ្សាយជាច្រើនដង ប៉ុន្តែពួកគេជ្រើសយករក្សាភាពស្ងៀមស្ងាត់៕

ករណីមន្ត្រីនគរបាល បុករះស្លា..ប់មនុស្សម្នាក់ និងរបួសជាច្រើននាក់ ត្រូវបានដកចេញពីក្របខណ្ឌ

0

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ២រសៀល មានករណីបុករះនៅបណ្តោយផ្លូវព្រះនរោត្តម ចំណុចមុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅមុខក្រសួងមហាផ្ទៃ បណ្តាលឱ្យមនុស្ស ១នាក់ស្លាប់ និង៥នាក់រងរបួស។

ហេតុការណ៍នេះ បង្កឡើងដោយ ឈ្មោះ ហ៊ុន ហេង ជា​នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចេញមកបញ្ជាក់ច្បាស់ៗថា៖”ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា។ ចំពោះ បុគ្គល ឈ្មោះ ហ៊ុន ហេង សមត្ថកិច្ចកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១៧ ខែឧសភានេះ ព្រមទាំងអនុវត្តនៅបទវិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណ្ឌផងដែរ”។

គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហ៊ុន ហេង បានបើកបរក្នុងស្ថានភាពស្រវឹងមានកម្រិតជាតិអាកុល ០.៣៥មីលីលីត្រ៕

វេទិកាអន្តរជាតិមួយទស្សន៍ទាយថា «ព្រលានយន្តហោះថ្មី» នឹងនាំឲ្យកម្ពុជាឲ្យក្លាយជាសិង្ហបុរីទី២

0

អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់កម្ពុជា (TIA) ដែលគ្រោងនឹងបើកដំណើរការនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខគឺតំណាងឲ្យការរីកចម្រើនយ៉ាងសំខាន់ក្នុងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេស ហើយត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុងតំបន់ ព្រមទាំងនឹងនាំឲ្យកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្លាយខ្លួនទៅជាប្រទេសសិង្ហបុរីទី២។ នេះបើតាមការលើឡើងរបស់ B1M ដែលជាវេទិកាវិភាគលើគុណភាព សោភណ្ឌភាពនៃវិស្វកម្ម និងសំណង់ស្ថាបត្យកម្មធំៗនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxXzKUYmx2d5uS9rVavMPAsIDO9JqwMarK1VWZZFU6Dz5BPGjLI9r-YyK5S7AeceXYTlMwbAj7HdOgSO_FMV1-XYpEsSjng31WqO_-gleEe4g4ynDnD-zJk4XHE-fftjBJ-4_pTH1tfL3MXtXKJmYrsrqOUJU5L8Yzu1c4Q-GxU5SuklUsCq6sANTblr09/s1200/image_2025-03-05_14-29-19%20(2).png

នៅលើបណ្ដាញទំនាក់ទំនង Facebook កាលពីថ្ងៃទី ១២ ខែឧសភា ផេកផ្លូវការរបស់ B1M បានបញ្ចេញនូវឃ្លីបវីដេអូមួយដោយលើកសរសើរពីរចនាបទសំណង់ និងគុណសម្បត្តិជាច្រើនរបស់ព្រលានយន្តហោះថ្មីនេះរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX4mGN0i0-gAe6Qg5FJ6b5d79FXZ_DQu4qB8I6nFDeDKhOeTbEC2p5fQTPTE_9aahGTpUNLjVmMoNB8v6Aw33A9t__NBJWSWptoKDXArD99rCe4f84MQHxONQN0mxMOzC_KEjtdPZoKTVnhcnDdKYkeUX_0Vlphfr29ry6bprd3vL0vrtfdGvOtECB64nD/s750/image_2025-05-17_08-46-30.png

នៅក្នុងវីដេអូដែលបានបង្ហោះនោះ B1M បានលើកឡើងថា ៖ មជ្ឈមណ្ឌលថ្មីដ៏ធំនេះ កំពុងសាងសង់ក្នុងប្រទេសកម្ពុជា ដំបូលដែលមានក្បាច់រចនាដ៏អស្ចារ្យរបស់ព្រលានយន្តហោះនេះ ត្រូវបានបំផុសគំនិតដោយព្រៃស្រោងដែលមាននៅក្នុងប្រទេស និងប្រពៃណីរបស់កម្ពុជាដែលប្រើប្រាស់ស្បូវដើម្បីប្រក់ដំបូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtHj9VcROqlTW1D3D8_Xre-5SiXbZB0Jy9g5PjvOT7UjwRbrzAc79YPE3Lqk6cNj31b_OYj7hxx_0VM9Kg9LtKowft-kpqSqz9b-GjalIyyXKa9IxXkAEXEzJy_YS34YA8DKAK8Lq3lhcIGgXFxblGoPMSJ9yE8KvcgRkk9OOJh62yTVvkx81id6SXaaw_/s1350/image_2025-05-17_08-46-29%20(2).png

លើសពីនេះ ប្រភពខាងលើបានបន្ថែមទៀតថា ៖ គម្រោងនេះនឹងផ្លាស់ប្តូរជោគវាសនារបស់ប្រទេសទាំងមូល។ ហើយបច្ចុប្បន្នកម្ពុជាជាប្រទេសដែលកំពុងមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ចំណែកឧស្សាហកម្មផ្អែកលើវិស័យអាកាសចរណ៍របស់ប្រទេសនេះក៏កំពុងរីកចម្រើន ដោយសារតម្រូវការពាណិជ្ជកម្មខ្ពស់ និងការធ្វើដំណើររបស់អ្នកភ្ញៀវទេសចរទៅមកក៏ច្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis8Cl71phHXHuuuFCw5lkBL064SgKuTHd5B1N6AAmf4JAtVTSREz4sb9898OChB3sQ5oNc6aRWm1A4yHICSb1WlaUZpEs_CIVaZKMUCG7FDoQ28K-12xvcdKdS1uas1IXnutV3Ih4EwTkwmglezOi7RUpbSeh3EawOSgr-INk8e86thvJ16ZAd9LiL_6gG/s1350/image_2025-05-17_08-46-29.png
ការរំពឹងទុកក្នុងដំណាក់កាលទីមួយនៃអាកាសយានដ្ឋានថ្មីនេះ គឺនឹងអាចឱ្យកម្ពុជាទទួលបានអ្នកដំណើរពី ១៣ ទៅ ១៥ លាននាក់។ ខណៈនៅដំណាក់កាលបន្ទាប់ គេសម្លឹងឃើញថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ 50 លាននាក់នៅឆ្នាំ 2050 ហើយធ្វើឲ្យអាកាសយានដ្ឋាននេះក្លាយជាគូប្រជែងជាមួយអាកាសយានដ្ឋាន Changi របស់សិង្ហបុរីជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxoH8f53L7nheSXLjzYlCfUj1gOOk9R8zJmOTl7UarCYAujCt1Y5NgXeI8tDTgWS4_uqMF4NTlPEwGZWHB-nKQhmSrqyPeLaV4G33G_ze961zSGoGRYiBBtShregMJz9x-NSUYq5gOLYcGL5lzx5T0sLsAPEJwNrdaa-athlj0Mk0MLUdvInCVwaGgDP_R/s1280/image_2025-05-17_08-46-30%20(2).png

គួរជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ បានចំណាយថវិការសាងសង់សរុបអស់ជា 1.5ពាន់លានដុល្លារ លើផ្ទៃដីប្រមាណ 2,600ហិកតា ដោយនឹងបើកឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ គម្រោងនៃអាកាសយានដ្ឋានថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជារពឹងថា នឹងនាំឲ្យវាក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំមួយនៅតំបន់អាស៊ាន ព្រមទាំងអាចផ្លាស់ប្ដូរជោគវាសនាសេដ្ឋកិច្ចកម្ពុជាទាំងមូលបានផងដែរ៕

ដុំថ្មចម្លែកទាំង៤នេះ ត្រូវគេចាត់ទុកថាជាថ្មធម្មជាតិដែលចម្លែក និងអាថ៌កំបាំងបំផុតក្នុងលោក

0

ក្រៅពីបង្កើតជីវិតភាវៈរស់ជាច្រើនប្រភេទ រួមទាំងមនុស្ស ឲ្យអាចរស់រានមានជីវិតនៅលើផែនដីបានហើយ ធម្មជាតិក៏មានលក្ខណៈអស្ចារ្យដទៃទៀតជាច្រើនដែលគួរឲ្យចាប់អារម្មណ៍ និងស្ញប់ស្ញែងជាខ្លាំង។ ភាពអស្ចារ្យនៃធម្មជាតិ មិនទាន់អាចមានអ្នកវិទ្យាសាស្រ្តរូបណាធ្វើការសិក្សាបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ6nxsOVTX5K55PV2bQxFe_-rN2KE37VCFyh46udJpxrSaHKDHb4a4L62I3FJitmqFcgDlFWIqKM0u4uGfE54-MX2BrLTQ2ETK35P3yUu_1Qss7mJKTmX3qWu0jPBwJph7MS0r3eI8PjS9nsLFVsKSCWgz34js0SOE7q5kk1ESRCqcmQ7nwMySVpSwu8gl/s1200/image_2025-05-17_08-36-24.png

តួយ៉ាងនៅក្នុងអត្ថបទនេះ យើងនឹងលើកយកនូវដុំថ្មដ៏ចម្លែកៗចំនួន៤ ដែលមានទីតាំងខុសៗគ្នានៅលើផែនដី។ ថ្មទាំងនេះសុទ្ធតែមានទំហំធំ និងលក្ខណៈខុសប្លែកពីថ្មទូទៅធម្មតាទាំងឡាយដែលយើងធ្លាប់បានស្គាល់។ ភាពខុសប្លែក របស់វាបានក៏បង្កើតជាទិដ្ឋភាពមួយដែលស្រស់ស្អាត និងទាក់ទាញចិត្តរបស់អ្នកជំនាញជាច្រើនក្នុងការទៅសិក្សាស្រាវជ្រាវពីវាផងដែរ។ ដូច្នេះ មកស្គាល់ថ្មចម្លែកទាំង ៤ ដែលគេជឿថាមានភាពអាថ៌កំបាំង ហើយសូម្បីអ្នកវិទ្យាសាស្រ្តក៏មិនទាន់អាចបកស្រាយបានលម្អិតពីវាបានដូចខាងក្រោម៖

១. ថ្ម Al Naslaa ៖ វាស្ថិតនៅជិតអូអាស៊ី Tayma ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ថ្ម Al Naslaa ជាថ្មដែលកកើតឡើងដោយខ្សាច់ (sandstone) ដ៏ធំមានមុខកាត់ប្រហែល ៦ ម៉ែត្រកំពស់ និង ៩ ម៉ែត្រ។ លក្ខណៈពិសេសរបស់វាដែលគេមិនអាចបកស្រាយបាន១០០%នោះ គឺដោយសារវាត្រូវបានពុះចែកវាជាពីរភាគស្មើៗគ្នា នៅត្រង់ភ្លឹង ហើយផ្នែកទាំងសងខាងនៃថ្មនេះត្រូវបានទ្រដោយថ្មតូចមួយនៅខាងក្រោមវាប៉ុណ្ណោះ។ អ្នកជំនាញសន្និដ្ឋានថា ការពុះចែកនៃថ្មនេះអាចកើតឡើងដោយការប្រែប្រួលភូមិសាស្ត្រឬការកក ឬរលាយទឹកក្នុងខ្យល់ ប៉ុន្តែចំពោះមូលហេតុជាក់លាក់មិនទាន់ច្បាស់នៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAPTNCEhklIhQQ0AW7TTOBcX-CLbhzBsB9IyFlbC6qvM08oJY2XNWbDDmZK1uRtxstPareQgVXGzqW-32IXEbF1z9zEkhVpvOhrSOaT95g7rgaEXHFDQhXqlhxp5ZAhORDpVp96Gwt11ZGc40sXJZlUb095zHrNDBihSKnveH2hwEvXsV62bU1Jg_Z3__T/s3816/image_2025-05-17_08-36-25.png

២. ថ្មបែកផ្លែប៉ោម (Split Apple Rock) ៖ ទីតាំងរបស់វាស្ថិតនៅឆ្នេរអូសាន នៃកោះ Tasman ខាងត្បូង ក្នុងប្រទេសនូវែលសេឡង់។ ថ្មនេះមានរូបរាងដូចផ្លែប៉ោមដ៏ធំធំមួយ ប៉ុន្តែត្រូវបានពុះជាពីរចំណែកស្មើដូចគ្នា។ អ្នកជំនាញគិតថា ការបែកនៃថ្មនេះគឺជាប្រតិកម្មធម្មជាតិ ដោយសារមានទឹកជ្រាបចូលក្នុងស្នូលនៃថ្ម បន្ទាប់មកទឹកនោះបានកក ហើយក៏ធ្វើឲ្យថ្មបែកតែម្ដង។ វាជាថ្មដែលមានភាពគួរឱ្យចាប់អារម្មណ៍ខ្លាំងមួយ ព្រោះវាតែងជាទីពេញនិយមក្នុងចំណោមអ្នកទេសចរជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2GRIsZZVWMQ2fTVIywAnRZptnNZCcxjynwHXVOfk6hsJsJcXFbtjqICb0lyLvGgv5U9TPLibjF3grQxRwx2HX73rgqk0Iiu-2RjIay5VzpT2dZwqMZ8CxsMtXu03W-vO9Yn4D-LAvo8hFF3qeFPCn-fu8QaPOYttcij7SsdR8bdu7K6jOrAJSVUx_Ry6A/s1338/image_2025-05-17_08-36-28.png

៣. ថ្ម Moeraki ឬ The Moeraki Boulders ៖ ថ្មនេះស្ថិតតាមបណ្ដោយឆ្នេរខូអេកូហេ កោះអូតាគូខាងត្បូង នៃប្រទេសនូវែលសេឡង់។ លក្ខណៈអស្ចារ្យរបស់វា គឺមានរាងមូលរលោងស្ទើឥតខ្ចោះ មានទំហំមុខកាត់ចាប់ពី 2.2ម៉ែត្រដល់ 3ម៉ែត្រ ប៉ុន្តែមិនមែនជាការបង្កើតដោយមនុស្សនោះទេ។ តាមការសិក្សាបានបង្ហាញថា ថ្មនេះមានអាយុកាលប្រហែល ៦០លានឆ្នាំមកហើយ វាកកើតឡើងពីរ៉ែម្យ៉ាងដែលមានឈ្មោះថា calcite concretions ហើយនៅពេលវាត្រូវប៉ះដោយទឹករលកបោកបក់យូរៗទៅក៏ក្លាយជារាងមូល និងរលោងបែបនេះ។ ថ្មនេះក៏មានជាប់ពាក់ព័ន្ធនឹងរឿងព្រេងរបស់កលសម្ព័ន្ធជនជាតិ ម៉ូរីផងដែរ ហើយបច្ចុប្បន្នមានសល់ប្រហែលជាង ៥០គ្រាប់តាមបណ្ដោយឆ្នេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiIzXYVyHS-INN5mXXz5_KXlM9uY1qh7LK4oGXnsHT6ax2xTiSrrZo99m5_rHK4ZBsmE6qGr5HiGWTiHWS-tfOxpV7_knUkrkb1jWztW1h-_1wJ-NRj2o15Fk_QP31LbHDz3fXOKEweBx2DEJWnQ7C22j6Gyla1Bznymz7OaIlSxi7rEnqSpGjwuANgb9f/s1900/image_2025-05-17_08-36-28%20(2).png

៤. The Devils Tower ៖ ស្ថិតនៅក្នុងរដ្ឋ វៃអូមីង ភាគខាងជើងសហរដ្ឋអាមេរិក។ វាមិនមែនគ្រាន់ជាដុំថ្មដូចប្រភេទថ្មខាងលើឡើយ ព្រោះវាមានទំហំធំប្រហែលនឹងភ្នំមួយទៅហើយ ដោយមានកម្ពស់ប្រហែល ៣៨៦ ម៉ែត្រពីដី។ រូបរាងដ៏ចម្លែករបស់វា ត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា បានកើតឡើងនៅពេលដែលសិលា magma របស់ភ្នំភ្លើងចូលទៅក្នុងស្រទាប់ថ្ម sedimentary ហើយបន្ទាប់មកចុះត្រជាក់នៅក្រោមដី។ និងក្រោយមកជាងរាប់លានឆ្នាំ ថ្មដែលនៅជុំវិញនោះទទួលរងសំណឹកយូរទៅក៏រលាយបាត់អស់ បន្សល់ទុកតែស្នូលភ្នំភ្លើងដែលរឹងជាងគេនេះនៅឈរតែឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1oCdJvObq_eaEICOxt1jPzbA6bewLK3RJRlX7opGiud7ePdG-UwXT_fp-9cDQqRiB1oiOnEqbNS0cVP-aV75KRVPULSrAT7VZjVF7k0EOzGAtvf0OVeM9GlQkU85voWegJD5VRyA_iaWIVdFjZRHUl0ZKU2WCtD8dewW-2GgFRtLsE2hXGKGW6SKTQOBf/s2400/image_2025-05-17_08-36-29.png ចំពោះអាថ៌កំបាំងរបស់វានៅក្នុងជំនឿវិញ គេជឿថាកាលពីយូរលង់ណាស់មកហើយ មានក្មេងស្រីចំនួន៧នាក់បានរត់គេចពីសត្វខ្លាឃ្មុំយក្សដ៏ធំសម្បើមមួយ និងឡើងទៅពួននៅលើដីទួលមួយ ហើយដោយសារពួកនាងជាមនុស្សល្អវិញ្ញាណព្រៃដែលមាននៅទីនោះ បានបញ្ជារឲ្យទួលនោះលូតឡើងខ្ពស់ទៅៗឲ្យផុតពីខ្លាឃ្មុំ។ រីឯស្នាមឆ្នូត ដែលមាននៅជុំវិញនោះគែជឿថាបានមកដោយសារតែក្រចករបស់សត្វខ្លាឃ្មុំ ដែលព្យាយាមឡើងទៅរកក្មេងស្រីទាំងនោះ៕

ចិនអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួននាំចូលយន្តហោះ Boeing ពីអាមេរិកក្រោមហេតុផលនេះ

0

ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនអាចនាំចូលយន្តហោះអាមេរិក Boeing ឡើងវិញ ក្រោយប្រទេសទាំងពីរឯកភាពផ្អាកសង្គ្រា.មពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធទំនិញរៀងៗខ្លួន ។ រដ្ឋាភិបាលចិនបានហាមឃាត់ក្រុមហ៊ុនទេសចរណ៍នានាទិញយន្តហោះអាមេរិក Boeing អស់រយៈពេល១ខែ ដោយសារចិន និងអាមេរិកដំឡើងពន្ធទំនិញខ្ពស់ទៅវិញទៅមក ដែលធ្វើឱ្យយន្តហោះ Boeing ហោះត្រឡប់ទៅអាមេរិកវិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNtbwJuTSj6mykK0wuInFktlNYyCGXDjVTy92taOLVQ2jEpwDFvCMN_wUpnBQXAbAs8lOY-SD9NvDDHXIliswi9S7ciW3YCAfVAQdmDSYmwa-wqSJuwa2Fq16gW3gg291bnwZ7ff__29QLoRntynrNoFYgOOdMdBUvFnXKUG2sqxfGUaV9Pe6ePJDSqlrp/s1480/image_2025-05-17_08-29-24%20(2).png
កាលពីថ្ងៃទី១៣ ខែឧសភា រដ្ឋាភិបាលចិនបានជូនដំណឹងទៅក្រុមហ៊ុនអាកាសចរណ៍នានាអាចទិញយន្តហោះដឹកអ្នកដំណើរដែលផលិតដោយក្រុមហ៊ុនអាមេរិក ក្រោយពីរដ្ឋាភិបាលបានលុបចោលបម្រាម ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ត្រូវអនុវត្តដោយប្រុងប្រយ័ត្នទាក់ទងនឹងរយៈពេល និងលក្ខខណ្ឌការទទួលយកយន្តហោះ ។ ការលុបចោលបម្រាមនេះ គឺ១ថ្ងៃក្រោយប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរសម្រេចផ្អាកដំឡើងពន្ធទំនិញរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធមកនៅកម្រិតទាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXI8aqbZD8CcVVzm27XzAuCAG1R6wHc02TVaBH-UZ08iSpeRn6uI5O4Stj8KJ0oNlSaKU3nNJkSR6DMWUgZ9O7jr0RnESLtSJd3kpWSNfACv117CF2hux3wxP6DrbBBYQ4mhnWk6PgIiL6ubk-vH4wu77YtM9mH8RHY4uuBlVUq3iYyBMWA0CSOxy86vKE/s1200/image_2025-05-17_08-29-24.png

មុននេះ ចិនបានដំឡើងពន្ធទំនិញអាមេរិក ស្មើ១២៥% ខណៈអាមេរិកដំឡើងពន្ធទំនិញចិន រហូតដល់១៤៥% ហើយការដំឡើងពន្ធទៅវិញទៅមកនេះធ្វើឱ្យប្រទេសទាំងពីរមានសង្គ្រាមពាណិជ្ជកម្ម និងរាលដាលទៅប្រទេសផ្សេងៗ ។ ការលុបចោលបម្រាមនាំចូលយន្តហោះអាមេរិក Boeing ហាក់ដូចជាដំណឹងល្អសម្រាប់ក្រុមហ៊ុនអាមេរិក ប៉ុន្តែវាអាចពុំយូរអង្វែង បើការដោះស្រាយសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ របស់ប្រទេសទាំងពីរបរាជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuCbvnb2DGLFKxVssKIpBLwOw-I24lTVVz2gb5zBvDJvIdpdcak1IvNG8bTL7kFizY9C5xoakkbL20XcLKscXXRbrCuP6AywRq62e3LF6mJ9ynt9j6xGjD5J9UeNLnRBqm5Fs8z8ncU0rSDgoWA3_piKG17eKTe4hvbwg74ROqje2qpyot2DaxxMtY9ugR/s1360/image_2025-05-17_08-29-25%20(2).png
នៅចុងខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ចិនបានបដិសេធពុំទទួលយកក្រុមហ៊ុន Boeing ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ធ្វើឱ្យរដ្ឋាភិបាលចិនបញ្ជាទៅក្រុមហ៊ុនអាកាសចរណ៍ផ្អាកទទួលយកយន្តហោះផលិតដោយក្រុមហ៊ុនអាមេរិក ដែលធ្វើឱ្យយន្តហោះ Boeing ជាច្រើនគ្រឿងត្រូវហោះត្រឡប់ទៅអាមេរិកវិញ ។ ក្រោយមក ក្រុមហ៊ុន Boeing បានស្វែងរកអតិថិជនថ្មី គឺក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាបានស្នើទិញយន្តហោះ Boeing ១០គ្រឿង ក្រោយក្រុមហ៊ុនអាកាសចរណ៍ចិនពុំទទួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrJJRqkSJyP6xG22tVYq-zSN0GKNCRI8adbtyyqPNOXYFY7Be1TNZeeLkTV2OYgnbu5imZlNsNdrCPGDH2YAhxOmh0DyZQw1ap3spXVuzrjK8oFlqyfjr3aRrvfMkJlMw-p4L5Yy-AXBDzLkPeivbF1Cpk2fTchMnjwsXEa9vhGG3g1_CzY6TkJU4AQSt2/s1280/image_2025-05-17_08-29-25.png

កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដំឡើងពន្ធទំនិញនាំចូលអាមេរិកពីជាង១០០ប្រទេស ក្នុងនោះក៏មានទំនិញចិន ឥណ្ឌា និងជប៉ុន ផងដែរ ។ វាធ្វើឱ្យប្រទេសផ្សេងៗស្វែងរកការចរចាពាណិជ្ជកនហនជាមួយអាមេរិក ប៉ុន្តែចិនពុំចរចាជាមួយអាមេរិកទេ បែរជាដំឡើងពន្ធទំនិញអាមេរិកខ្ពស់វិញ ព្រមទាំងហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនផ្អាកទិញយន្តហោះអាមេរិក Boeing ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhavcNNJH5EBjheKb_xeM4hou4gJLcdQ-7wgIpP2A684AhN866kG0uXkfESihces1TTbXU5ewrq8lQVuNRAMP3xxutvcjWCZKzh2owk2rWnad7yo1U1Dtysq3Vz0YB5m2s8ClXyqamlcAMLoa7HOs8HZS-Yt9G5OVEnO_imDd8_E3Qr00Y5pg0fshBlcXa4/s3699/image_2025-05-17_08-29-26.png

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចិន និងអាមេរិក កាលពីថ្ងៃទី១២ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺប្រទេសទាំងពីរបានឯកភាពផ្អាកសង្គ្រាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃ និងទម្លាក់ពន្ធទំនិញរៀងៗខ្លួន គឺអាមេរិកទម្លាក់ពន្ធទំនិញចិន ពី១៤៥% មកនៅត្រឹម៣០% ខណៈចិនទម្លាក់ពន្ធទំនិញអាមេរិក ពី១២៥% មកនៅត្រឹម១០% ៕

ឆ្កែយន្តជួយពន្លត់អគ្គិភ័យរបស់ចិនជំនួសការងារមនុស្សនៅកន្លែងគ្រោះថ្នា.ក់បានយ៉ាងល្អបំផុត

0

ប្រទេសចិន ៖ ក្រុមហ៊ុនចិនឈ្មោះ Unitree Robotics បានផលិតឆ្កែយន្តជើង៤ ម៉ាក B2 សម្រាប់ជួយការងារពន្លត់ភ្លើង ហើយវាមានលក្ខណៈពិសេសអាចផ្តាច់ខ្លួនជាផ្នែកៗ ដើម្បីឱ្យអ្នកប្រើប្រាស់អាចបំពាក់ឧបករណ៍បន្ថែមទៀតតាមតម្រូវការ ។ វាបានក្លាយជាឆ្កែយន្តពន្លត់ភ្លើងដោយស្វ័យប្រវត្តិ និងអាចពន្លត់ភ្លើងនៅកន្លែងគ្រោះថ្នា.ក់ជំនួសមនុស្ស ដោយសារអាចឆ្លងកាត់គ្រប់ឧបសគ្គ មិនថាឡើងជណ្តើរ ឬឡើងទីខ្ពស់យ៉ាងឆាប់រហ័ស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15nvBqvZW9IDE4Y9bpmi3U98hHMI0hA7IxzfLbCO6-1vk1Izt0ARAHGh0p1PHpw2XOFhpAxbS_alufni8wmhtJ4DnkEAkB6_-gg9QtgU0NolOkDJPwXI9XBNFCm9Usx6s5IGnFD1ojTbdev8hHbQaWV-t5AFg7PhBi176N2mcrmVwBpywxmEadRI1GNi8/s1280/image_2025-05-17_08-24-06.png

ឆ្កែយន្តនេះត្រូវបានបំពាក់ដោយឧបករណ៍បាញ់ទឹកកម្លាំងខ្លាំងសម្រាប់បាញ់ទឹក ឬបាញ់ពពុះពីចម្ងាយដើម្បីគ្រប់គ្រងស្ថានការណ៍ ។ ក្រៅពីនេះ វាក៏ត្រូវបានបំពាក់ដោយកាមេរ៉ាថតរូបសម្រាប់បញ្ជូនវីដេអូមកកាន់ភ្នាក់ងារពន្លត់ភ្លើងវាយតម្លៃស្ថានការណ៍ មុនពេលភ្នាក់ងារពន្លត់ភ្លើងមកកន្លែងគ្រោះថ្នាក់ជាក់ស្តែង ព្រមទាំងបំពាក់ឧបករណ៍ផ្លុំពន្លត់ភ្លើងឆេះព្រៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjla2TVG5ABwB3b7CdpknjUxqDu-YJPLNJJBFnXSFWcl4AsBHf3f3r5qK4VNqgGxXV-qGZOedAA0pIY4qH3Hiv2pf6ssRK4T_Dsb0_M-qt4B_9n6_fbTUOuK9i_1qOzOq9cL7ZJPeSZ4P-BZOy8d0GK-AXdWeU8Fi0JyBiOq6TZI8YUY5bAeL9LmevXqCN_/s1200/photo_2025-05-16_14-56-38%20(2).jpg

ក្រុមហ៊ុនចិនផលិតឆ្កែយន្តនេះឡើងដើម្បីឱ្យវាអាចធ្វើការនៅកន្លែងគ្រោះថ្នាក់ខ្លាំងដែលមនុស្សពិបាកចូលដល់ ដូចជា ៖ កន្លែងក្តៅខ្លាំង និងសម្បូរធូលី ដោយសារខ្លួនរបស់វាមានប្រព័ន្ធបញ្ចេញកំដៅ និងបំពាក់សុទ្ធតែឧបករណ៍រឹងមាំ ។ ក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាយ៉ាងទំនើបក្នុងឆ្កែយន្តធ្វើឱ្យវាអាចឆ្លងកាត់គ្រប់ឧបសគ្គ មិនថាការឡើងលើទីខ្ពស់ៗ ឬឡើងជណ្តើរយ៉ាងឆាប់រហ័ស ថែមទាំងមានប្រព័ន្ធផ្លាស់ប្តូរថ្មភ្លាមៗដើម្បីអាចបំពេញការងារពន្លត់ភ្លើងបានយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw75CYYyNdvRbrlI9oObl-jT_Ovo4_XbaipTx0jhyphenhyphenmx0RuWR3LiYhEfS4o07u4t9aae_sjU5tGX3FqEGYGtIbjb-QYFlIlje5Dr8s29UZ9U9qO72LyY0aTGygtk4dfdPucSPcXVJus1rrbuxzIQ0ZA6Ztr402ebgkmK-SQByNz76CFwMpp5_yTsn02BGz6/s1200/photo_2025-05-16_14-56-38.jpg

ក្រុមហ៊ុនបានសាកល្បងសមត្ថភាពរបស់ឆ្កែយន្តរួចហើយ បច្ចុប្បន្ន ក្រុមហ៊ុនបានបញ្ជូនឆ្កែយន្តចំនួន២ក្បាល ទៅប្រចាំការជាមួយភ្នាក់ងារពន្លត់ភ្លើងប្រទេសចិនជាផ្លូវការ ។ បុគ្គលិកក្រុមហ៊ុនប្រាប់ថា នាថ្ងៃអនាគត ឆ្កែយន្តនេះនឹងអាចជួយពន្លត់ភ្លើងនៅកន្លែងគ្រោះថ្នាក់ជំនួសមនុស្សបាន ហើយពួកគេត្រៀមលក់ឆ្កែយន្តសម្រាប់អ្នកចាប់អារម្មណ៍ ប៉ុន្តែពុំបានប្រាប់ពីតម្លៃច្បាស់លាស់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYfaJa5rKtX9Y1DtfT1YVRm-7RywUl56hpn3zeKv3eQuj8rdRijY0ruk-3-0t69a4N9IX39aHJUuBK07oAVsRou2TnrO_CCZrIGGOpmR_WV7F5gijI3rmLti62MomaSkinuHm1gpKNl6ycMaykKs7heDAK4O2I5nzcnUDjK_J7V3pc2z2KfaLtZfwUPEu6/s799/image_2025-05-17_08-24-06%20(2).png

គួរបញ្ជាក់ថា Unitree Robotics គឺជាក្រុមហ៊ុនផលិតមនុស្សយន្តនៅប្រទេសចិន ហើយក្រុមហ៊ុននេះជាគូប្រជែងដ៏សំខាន់របស់ក្រុមហ៊ុនផលិតមនុស្សយន្តលំដាប់ពិភពលោកនៅអាមេរិក ឈ្មោះ Boston Dynamics ។ បច្ចុប្បន្ន ទាំងក្រុមហ៊ុនចិន និងអាមេរិក បានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្តឱ្យកាន់តែមានសមត្ថភាពខ្ពស់ ឬមានអាកប្បកិរិយាដូចមនុស្សខ្លាំងឡើង ៕