Home តារាជាតិ តារារ៉េប អូជី ប្រឡូកក្នុងអាជីពសម្តែងបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្នាតធំមួយ

តារារ៉េប អូជី ប្រឡូកក្នុងអាជីពសម្តែងបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្នាតធំមួយ

84
0

អូជី ហ្គូលឌិន បានក្លាយជាម្ចាស់ពានកម្មវិធីប្រលងចម្រៀងរ៉េបដំបូងគេដែលហក់ចូលប្រឡូកក្នុងវិស័យសម្តែងដោយបង្ហាញខ្លួនតាមរយៈខ្សែភាពយន្តខ្នាតធំបន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីក្នុងរយៈពេលខ្លី។ ដ្បិតតែសកម្មភាពកន្លងមករបស់ អូជី ត្រូវរងការរិះគន់ប៉ុន្តែតារារ៉េបរូបនេះខ្នះខ្នែងបង្ហាញអ្វីដែលជាទេពកោសល្យរបស់ខ្លួនទៅកាន់មហាជន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvcNypFS75lfTQxge1wCtTYTj8OHBQWbJFkOQTtC0bBk85s8IqDI0f62Mnn7_oSb-TkZT4eVu44R0AJ7cEwRaEI8xb5qV1oo_0TpB08J-2aiV5OeNWTEOOgF5PxKEpEzTC73J_ySEm2SV1udkK_LWQnuGzQ3CblExIGGVpOmQVHU-fd9jZuRKLOe1RXpPV/s1206/image_2026-04-08_13-42-20.png
    «ជើងកប» គឺជាភាពយន្តដែល អូជី បានបង្ហាញការសម្តែងក្នុងនាមជាតួអង្គសំខាន់។ មែនទែនទៅ អូជី ធ្លាប់បង្ហាញដំរួយកាលពីខែកក្កដា ឆ្នាំ២០២៥ ដោយបានបង្ហាញរូបភាពក្រៅឆាកមួយចំនួន ខណៈរឿងនេះគ្រោងចាក់បញ្ចាំងក្នុងរោងកុននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នេះ។ វត្តមានរបស់ អូជី បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលពីព្រោះលោកគឺជាអ្នកចម្រៀងរ៉េប ប៉ុន្តែបានសម្រេចចិត្តបង្ហាញទេពកោសល្យសិល្បៈរបស់ខ្លួនថែមទៀតតាមរយៈភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-2U2PxY063q0Pksxegjvr7uD4v8whtspIPg8ItCb9NBTKsC6GwpZgVDF_bL8CrVsl1gzxsYuLRY3hSeD8BcLcK8zVv450a0663sUE-1IFLqIVAqnx4XBFeE1UXBR05dLgIdiI_k2nFv5KsfMgIGtX48cgGi-vPzYpN5uFep4M_2CvvEkXDzPlHE3991B/s2048/image_2026-04-08_13-42-21.png

    បង្ហាញខ្លួនលើកដំបូងក្នុងនាមជាតារាសម្តែង អូជី បាននិយាយថាការថតនេះពុំមែនជារឿងងាយស្រួលនោះទេដោយសារតែការច្រៀងគឺមានអារម្មណ៍ផ្សេងហើយនៅពេលសម្តែងគឺមានអារម្មណ៍ផ្សេង។ អ្វីដែលជាចំណុចលំបាកសម្រាប់លោកដំបូងគឺជាឈុតឆាកយំ ដោយសារតែលោកពុំធ្លាប់សម្តែងយំនោះទេ។ ចំពោះឈុតដែលធ្វើឱ្យ អូជី អៀនក្នុងការថតគឺជាការថតតួស្រី និងឈុតដែលជិះកង់ដឹកគ្នាជាដើម។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBXH7PevdkgE5Vo5hjaPObJq-YLgAzhvEzikEs20zYpTjaZmvQjwxDSl7libl-ZKev6KIQQ4OXVRXjEhAy0BkobnNIn2x_lL0JdiRUKpcwkbBfrgBakayCU2tWShb1Xv0Z7kttgVnYYDJgair93b0CbXTKNRpnDQEuXuySlsiz1nuCTNvIXee2iPHB1dgQ/s1848/image_2026-04-08_13-42-23.png
    ជាមួយនឹងស្នាដៃថ្មីនេះក៏បានធ្វើឱ្យមនុស្សជាច្រើនជាពិសេសអ្នកគាំទ្ររបស់លោកចាប់អារម្មណ៍ជាច្រើននិងមានគោលបំណងចង់ទៅទស្សនាភាពយន្តខាងលើនេះហើយក៏ចង់ឃើញពីការសម្តែងរបស់ អូជី ផងដែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8-iBFr2nKvrSRiATp4Atz4vKXxnMxnl9EP9zvgaju-H-UON70NwEV1mEMsyy_EPLkYJJzKaEKkRbCOuFLOhJsPGGwuHMe94C5NfR7z7Uf_R-YQXUFjuIPbxLrWWnu-oMP65wNfEWA5DirD4tNYacVshtNQlxNWlGj6q44KarZf8rKOb4BpMEl0SdB9gsN/s2048/image_2026-04-08_13-42-27.png
    គូសបញ្ជាក់ថា OG Golden គឺជាកូនក្រុមរបស់ Ruthko បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Rapper Fighter កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៥។ ចាប់តាំងក្លាយជាម្ចាស់ពាន អូជី បានរងភាពចម្រូងចម្រាសជាច្រើនលើកហើយថែមទាំងមានបំណងចង់ចាកចេញពីសិល្បៈថែមទៀត។ ទោះជាយ៉ាងណា តាមរយៈស្នាដៃបទចម្រៀងថ្មី រួមទាំងភាពយន្តផង អាចបញ្ជាក់បានថា អូជី មានចិត្តស្រលាញ់ចំពោះវិស័យសិល្បៈយ៉ាងខ្លាំងទោះបីប្រឈមនឹងរឿងជាច្រើនក្តី៕