ជី ឈីងលីន បានបង្ហាញគូស្នេហ៍ថ្មីសាជាធារណៈដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាង ខ្លាំងពីទស្សនិកជនដោយសារតែគូស្នេហ៍នាងលែងជាជាតារាចម្រៀង ស៊ុន វេហា ទៀតហើយ។ រឿងនេះកាន់តែសាយភាពបន្ទាប់ពី ឈីងលីន បានបង្ហាញថា វេហា ជាអតីតគូស្នេហ៍បានប្រើប្រាស់អំពើហិង្សាលើនាងដោយនាងបានបង្ហាញស្នាមរបួសមកជាមួយខណៈ វេហា បានបង្ហាញថារឿងនោះយូរមកហើយដោយលោកបានចោទ ឈីងលីន វិញថាក្បត់ចិត្តលោក។
កាលពីពេលថ្មីៗនេះ ជី ឈីងលីន អ្នកប្រម៉ូតផលិតផល បានបង្ហាញគូស្នេហ៍ថ្មី ជា សាធារណៈ ក្នុងរូបភាពយ៉ាងមានក្តីសុខ ប៉ុន្តែត្រូវបានមហាជនដែលតាមដាននាងបានជីក សួររកតារាចម្រៀង ស៊ុន វេហា អតីតបេក្ខជន The Voice Cambodia Season 3 ព្រោះ កន្លងមកនេះអ្នកទាំងពីរបានបង្ហាញចំណងស្នេហ៍ជាមួយគ្នាជាសាធារណៈ។ ដោយសារតែរឿងនេះរីករាលដាននិងមានការចោទប្រកាន់ថានាងក្បត់ចិត្ត វេហា ឈីងលីន បានបង្ហោះពីរូបភាពស្នាមរបួសដោយភ្ជាប់មកជាសារវែងមួយដោយបញ្ជាក់ថានាងមិនត្រឡប់ទៅរកអតីតគូស្នេហ៍វិញឡើយ មិនឱ្យតម្លៃនាង ព្យាយាមបំផ្លាញនាងគ្រប់វិធី មុននឹងនាងបើកចិត្តមានអ្នកថ្មីនាងសឹងតែលែងមានជីវិតរស់នៅបន្ត ពេលនាងកំពុង ជួបទុក្ខ ស៊ុន វេហា កំពុងតែឱបស្រីចូលផ្ទះសំណាក់ ហើយនាងមិនចង់បង្ហាញថាទេ ចង់បញ្ចប់ដោយស្ងប់ស្ងាត់ប៉ុន្តែអតីតដៃគូនាងជាអ្នកធ្វើឱ្យនាងលាតត្រដាងរឿងនេះមក។
ការលាតត្រដាងពី ជី ឈីងលីន នេះ ស៊ុន វេហា បានចូលទៅខម្មិនលើការបង្ហោះ របស់ នាងថា «មនុស្សរស់នៅជាមួយគ្នាតែងតែឈ្លោះគ្នាហើយមានដើម មានហេតុ មិនមែន សុខៗអត់មានរឿងសោះខ្ញុំទៅឈ្លោះជាមួយគាត់ លើកដៃវៃដែរ ចានក្នុងរាវគង់តែប៉ះ គ្រាន់កើតឡើងហើយ យើងក៏បានសុំទោសគ្នា ហើយរឿងនេះក៏មួយឆ្នាំជាងដែរមិនមែន បច្ចុប្បន្ន ហើយកុំចោទថាខ្ញុំមានស្រីតាំងពីសង្សារយើងមកខ្ញុំមិនដែលរញ៉េញ៉ៃ ជាមួយអ្នកណាឡើយកុំត្រចៀកសពេកបើមិនបានឃើញនឹងភ្នែក លួចមានប្រុស ខ្លួនឯងខ្ញុំ ចាប់បានខ្ញុំរករឿងផុសធ្វើជាជនរងគ្រោះចឹងមែន?»។

នៅលើបណ្តាញសង្គមរបស់ ស៊ុន វេហា តារាចម្រៀងដែលរងនូវរឿងអាស្រូវរូបនេះបាន ចែករំលែករូបភាពផ្អែមល្ហែមរបស់ ឈីងលីន និងគូស្នេហ៍ថ្មីដោយភ្ជាប់មកជាមួយនឹង ខ្លឹមសារថា « មនុស្សរស់នៅជាមួយគ្នារាល់ថ្ងៃនៅហ៊ានលួចទាក់អ្នកថ្មីបានជឿហើយ ហើយឡាយប្រាប់គេថាខ្ញុំធ្វើបាប រឿងឈ្លោះគ្នាតាំង១ឆ្នាំ មុនលើកមកនិយាយ ប៉ិនម៉េសនឹងមែនលេសដើម្បីយកអ្នកថ្មី? ឈ្លោះគ្នា២ថ្ងៃ Show អ្នកថ្មី ស្តាយពេល២ឆ្នាំ ហើយក៏ស្តាយពេលខំចេញមុខការពារគ្រប់រឿងលះបង់កិត្តិយសមិនខ្វល់គេជេរឡើយ៕










