Home Blog Page 476

ទីក្រុងបាងកក និងខេត្តជាច្រើនរបស់ថៃប្រឈមនឹងការលិចក្រោមទឹកសមុទ្រ

0

ប្រទេសថៃ ៖ បញ្ហាមួយដែលពលរដ្ឋថៃចាប់អារម្មណ៍ និងជជែកគ្នាយ៉ាងច្រើន គឺក្រោយពីអ្នកជំនាញនិយាយថា ផ្ទាំងទឹកកកនៅតំបន់ប៉ូលខាងជើង និងប៉ូលខាងត្បូង ផ្ទាំងទឹកកកលើកំពូលភ្នំ និងផ្ទាំងទឹកកកនៅហ្គ្រីនឡែន (Greenland) គឺជាកោះដ៏ធំរបស់ប្រទេសដាណឺម៉ាក និងមានទំហំធំជាងកោះនានាលើពិភពលោក នឹងរលាយអស់ដោយសារអាកាសធាតុក្តៅយ៉ាងខ្លាំង ហើយធ្វើឱ្យកម្រិតទឹកសមុទ្រលើផែនដីកើនឡើង ចាប់ពី៦០ម៉ែត្រ ទៅ៧០ម៉ែត្រ ។ ពេលនោះ ប្រទេសមួយចំនួន រួមទាំងទីក្រុងបាងកក និងខេត្តជាច្រើនរបស់ថៃ ដូចជា ៖ សាមុតប្រាកាន សាមុតសាខន នុនថាក់បុរី និងប៉ាធុមថានី លិចក្រោមទឹកសមុទ្រ ដោយសារខេត្តទាំងនេះស្ថិតក្នុងតំបន់ទំនាបក្បែរឆ្នេរសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwIcC6pxqrJ3nffE-nMpGN96GdMex6akRIQ-tPzj0PmiucmxWa267nk-vZDVGg9YcVzzwYEoJILW-lkH2_No3R_4UKg16gz0TbwqiBwAI5fNlVYf-Q-DzrlFlBDAz_jEAQxK0xuF5Lc4InxvM_CrsAz5R-3jVv_GLXu7PWV7FyjePzD6_1Nwb-AUFePm53/s812/image_2025-05-21_09-16-22.png

លើសពីនេះ ខេត្តជាច្រើនទៀតនៅភាគកណ្តាលប្រទេសថៃ ដូចជា ៖ អយុធ្យា សុផាន់បុរី និងណាខនប៉ាធុម នឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកម្រិតទឹកសមុទ្រកើនឡើង ។ រីឯខេត្តនៅឆ្នេរសមុទ្រនៅភាគខាងកើត ដូចជា ៖ ឈុនបុរី រ៉ាក់យ៉ង ចាន់ថាក់បុរី និងត្រាត នឹងក្លាយទៅជាសមុទ្រ និងលិចទឹកជារៀងរហូត ។ ខេត្តភាគខាងត្បូងនៅជាប់ឆ្នេរសមុទ្រ ទាំងឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ រួមមាន ៖ សុងក្លា ប៉ាតានី ណារ៉ាធីវ៉ាត ភូកេត ផាំងង៉ា និងក្រាប៊ី នឹងទឹកលិចយ៉ាងខ្លាំង ខណៈកោះនានារបស់ថៃអាចលិចក្រោមទឹកសមុទ្រ និងមានទំហំតូចជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrc1NnelfXPVDKdeuhieroxFR30jj8J4FFHhue1FvxXT7e8AotwmfF3azzYLh2X1iyiReY3nPo0T2GqMRT2uj3bxYc2Y-heqCwi5Ltji2Rm2-KkF4OogEWjNXX6gEDgdX8zYSFOvQ3LoX9rEghoP3B5AumATFsQrtWbUGITNYjYWIWx0luMsmJJyRTyk2z/s800/image_2025-05-21_09-16-15%20(2).png
ការផ្លាស់ប្តូរភូមិសាស្ត្រប្រទេសថៃ គឺបណ្តាខេត្តស្ថិតនៅតំបន់ទំនាបនឹងក្លាយជាបឹង ឬសមុទ្រថ្មី ហើយភ្នំខ្ពស់ៗនឹងក្លាយជាកោះមានទឹកព័ទ្ធជុំវិញ ។ ដោយឡែក តំបន់ខ្ពង់រាបនៅភាគខាងជើង និងខាងលិច នឹងក្លាយជាកោះធំៗហ៊ុព័ទ្ធដោយទឹកសមុទ្រ ខណៈហេដ្ឋារចនាសម្ព័ន្ធ ដូចជា ៖ ផ្លូវ មន្ទីរពេទ្យ និងអាកាសយានដ្ឋាន នឹងខូចខាត ។ ដូចគ្នានេះ ផ្ទៃដីកសិកម្ម និងតំបន់ឧស្សាហកម្មនានានៅតំបន់ទំនាបត្រូវបំផ្លាញទាំងស្រុង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4q5dtW7I3yPykiLlJGsqAgkXO_kVimJzirkLuFv73SDs4W3xqlxeFR8BeyXZL2J0DHy4X2rbCpHMGkOxCAtk5Xg9iuH1A_xABlCFCB5tvDBjFyE2Jh2TMWtt76knfXEwFhhlH1Qd0uiJ3AsG59-N_TD6BVXBT8MH3G2rDw2yLJ4-UpkWnh4-J92bQ1QnK/s1238/image_2025-05-21_09-16-15.png
ទោះបីជាផ្ទាំងទឹកកកនៅតំបន់នានាលើផែនដី អាចចំណាយពេលរលាយរហូតដល់រាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំ ទើបប្រទេសមួយចំនួន រួមទាំងថៃលិចក្រោមទឹកសមុទ្រ ប៉ុន្តែអ្នកជំនាញបញ្ជាក់ថា កម្រិតទឹកសមុទ្របានកើនឡើងជាបន្តបន្ទាប់ ដោយសារផែនដីឡើងកំដៅ ។ អ្នកជំនាញសន្និដ្ឋានថា នៅឆ្នាំ២០៥០ កម្រិតទឹកសមុទ្រនៅប្រទេសថៃអាចកើនឡើងចាប់ពី៣០សង់ទីម៉ែត្រ ទៅ៥០សង់ទីម៉ែត្រ ដែលធ្វើឱ្យតំបន់ឆ្នេរសមុទ្រ និងតំបន់ទំនាបប្រឈមការលិចទឹកប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋថៃ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi9p066zx7QJkluO3tAJ0uRJFktFY8_lVp2_vO84NS4mG14moeVq_czrKNgzJIqc7bZmZOK0FsJt2uIowJye5wzMp1szn3kvYpQQM027giW2KuZnAHQGWMmAwvIraewbpyqGbEP91rAMhc4EUWTImFCztpPzQ_H7lfluMe0O9YWQyAAkoVvnHAFY0iOXgk/s3872/image_2025-05-21_09-16-16.png

ហេតុនេះ អ្នកជំនាញបានសំណូមពរឱ្យរដ្ឋាភិបាលថៃគួរតែសម្របខ្លួន និងបង្កើតផែនការកែលម្អហេដ្ឋារចនាសម្ព័ន្ធ តំបន់កសិកម្ម រួមទាំងអភិរក្សបរិស្ថាននៅឆ្នេរសមុទ្រ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើប្រទេសថៃ ដោយសារផ្ទាំងទឹកកករលាយនៅតំបន់ប៉ូល និងតំបន់ផ្សេងៗ ៕

វៀតណាមកែលម្អអាកាសយានដ្ឋានអន្តរជាតិ Phu Quoc (កោះត្រល់) ឱ្យមានលក្ខណៈទំនើប និងអស្ចារ្យបំផុតក្នុងតំបន់

0

ប្រទេសវៀតណាម ៖ វៀតណាមបានកែលម្អអគារអ្នកដំណើរថ្មីរបស់អាកាសយានដ្ឋានអន្តរជាតិ Phu Quoc (កោះត្រល់) ឱ្យមានរូបរាងស្រដៀងនឹងសត្វស្លាបហោះ ព្រមទាំងបំពាក់បច្ចេកវិទ្យាទំនើបក្នុងអាកាសយានដ្ឋានតាមលក្ខណៈស្តង់ដារដូចគ្នានឹងអាកាសយានដ្ឋានសិង្ហបុរី Changi និងអាកាសយានដ្ឋានជប៉ុន Haneda ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBP_CzAgpKkso0nuTnvYhTRUj-2g50hcCg0CLrOYfXOZMvRJRTbsQyomTEkjKIhWfmkX-gEnrX0uyIucLjtxXRofX-uJvsNqerzQPfM40jFWw_Vx27lYsPMdkK_Uy4S0cl3_odBEvpY7FaOKqvfVpQMqZYBTCq-ExgWLUfbWibJatvlZSqbW3LpFMmHX3O/s1280/photo_2025-05-20_10-55-33%20(3).jpg
រដ្ឋាភិបាលវៀតណាមមានគម្រោងឱ្យអាកាសយានដ្ឋាន Phu Quoc (កោះត្រល់) មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ ព្រមទាំងសាងសង់អគារអ្នកដំណើរថ្មីសម្រាប់ការប្រជុំកិច្ចសហការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២៧ ។ អាកាសយានដ្ឋាននេះនឹងកែលម្អថ្មីទាំងស្រុងដើម្បីឱ្យមានលក្ខណៈទំនើប និងអស្ចារ្យបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsd7up7Diefq91GZW4TAEomjW2UoHLX2aqJeVwkQfqqioEYYEN3scf-n-yxjLMFW__gEWs7g3-Iz61KEM6IBMa7g6bMXjOQdHXDQPUid3yT5G4uTfjTG7EdgeS9jpYTRhez-mchUPhZHdNUX6bgJIsEKjDJ7uZ0fMLgze3WVgw3G6tiXgNVp8itJEEsvn0/s1280/photo_2025-05-20_10-55-33.jpg
តាមគម្រោង គឺអាកាសយានដ្ឋាននឹងគ្របដណ្តប់លើផ្ទៃដីជាង១,០៥០ហិកតា និងស្របតាមស្តង់ដារ 4E ដែលកំណត់ដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ។ ការកែលម្អនេះដើម្បីឱ្យអាកាសយានដ្ឋានអាចទទួលយន្តហោះធំៗចុះចត ដូចជា ៖ Boeing 747, Boeing 787 និង Airbus A350 ។ អគារអ្នកដំណើរថ្មីនឹងកែលម្អតាមលក្ខណៈស្តង់ដារអន្តរជាតិ រួមមាន ៖ អគារអ្នកដំណើរក្នុងស្រុក និងអន្តរជាតិ, ហាងលក់ទំនិញ និងកន្លែងតាំងពិព័រណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTpncJMNSTcQtuXSqFrMDp7z3Q5O0-BQJAs0QmOxrDXpgMy_CCicvPBF4IlwkdTvlORqZrWaO5eMFNTIdIoqHFVID5UPaETp1PiwjaO0XqXQd9b14tWrq2XqIBIRKNWpCKeUAQzSzZ6jUceTgCvTgHd9mqacG2a1GEQDreJ4A2y1b7WBCRgy2SKVNzr4Bo/s1280/photo_2025-05-20_10-55-34%20(2).jpg

មុនកិច្ចប្រជុំ APEC 2027 វៀតណាមរំពឹងថា អាកាសយានដ្ឋាន Phu Quoc នឹងអាចទទួលអ្នកដំណើររហូតដល់១៨លាននាក់ក្នុង១ឆ្នាំ ដែលច្រើនជាងអ្នកដំណើរបច្ចុប្បន្ន រហូតដល់ជាង៤ដង ដើម្បីបម្រើវិស័យទេសចរណ៍ និងការរីកចម្រើនសេដ្ឋកិច្ច ។ អាកាសយានដ្ឋាននេះនឹងទទួលអ្នកដំណើររហូតដល់៥០លាននាក់ក្នុង១ឆ្នាំ និងទទួលទំនិញ៥ម៉ឺនតោនក្នុង១ឆ្នាំ នៅឆ្នាំ២០៥០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Vu1EhRBnO9CKYKiM324wU4g2IakqcZ9LOdxljOSoQBdQN_ustC_kurZTKRBrzey_gxZdyrxdWrmU4CGL2FTRKJW3Olel3MRbF_MhOu9pAgrcjYS3QZAol_-MnQyByz4XsM2U8YVjcWmSnsRXEhyphenhyphenDatucIM9xB269b28ItlrhTkU2S7BRU5gM5ENjMiKk/s1280/photo_2025-05-20_10-55-33%20(2).jpg

ភាពលេចធ្លោរបស់អាកាសយានដ្ឋាន គឺបំពាក់ដោយបច្ចេកវិទ្យាទំនើបដូចគ្នានឹងបច្ចេកវិទ្យាក្នុងអាកាសយានដ្ឋានលំដាប់ពិភពលោក ដូចជា ៖ អាកាសយានដ្ឋានសិង្ហបុរី Changi, អាកាសយានដ្ឋានជប៉ុន Haneda និងអាកាសយានដ្ឋានចិននៅទីក្រុងប៉េកាំង ។ អ្នកដំណើរនឹងងាយស្រួល Check in ជាមុនពីចម្ងាយ, មានប្រព័ន្ធបែងចែកសម្ភារៈដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាកាត់បន្ថយរយៈពេល Check in ត្រឹមតែពី១៥នាទី ទៅ៣០នាទី ។ ក្រៅពីនេះ ក្នុងអាកាសយានដ្ឋាននឹងសាងសង់អគារពិសេសសម្រាប់ស្វាគមន៍មេដឹក និងមន្ត្រីជាន់ខ្ពស់មកចូលរួមកិច្ចប្រជុំ APEC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGlbuzcJN-hn9_HYt9XE1AdVEwbERSV_myhF2Pr74YosG3J0bDKw1Sq2ZxQZNwGom4deRS0OdFta4vZX6lgT-OqRP2lqBDK09gGsHCcnzSbeNWcJv9gDJG-VSD-RsisktMqds9F-4S5eWSHd4vgYEOiLLi7-Mb0SeWyrofPI0hRIba4bOrKZPmFNqTdSTf/s1280/photo_2025-05-20_10-55-34%20(3).jpg

លើសពីនេះ Runway ចាស់របស់អាកាសយានដ្ឋាន នឹងពង្រីករហូតដល់៣,៥០០ម៉ែត្រ និងបង្កើត Runway ថ្មីមួយទៀត ប្រវែង៣,៣០០ម៉ែត្រ ។ រីឯចំណតយន្តហោះនឹងពង្រីកឱ្យកាន់តែទូលាយសម្រាប់ការចុះចតរបស់យន្តហោះធំៗ ។ បច្ចុប្បន្ន អាកាសយានដ្ឋាន Phu Quoc មានលក្ខណៈស្តង់ដារ 4E ដែលអគារអ្នកដំណើរអាចទទួលអ្នកដំណើរចំនួន៤លាននាក់ក្នុង១ឆ្នាំ និងមានអគារស្តុកទំនិញ ចំនួន១៤,៥០០តោនក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3wSRUvyj7aEyPcDynMx0sfNbpfPv_nLK9YvSkYsCgSr_mNDkDkbBKoQcZax9ONHCX1m-GO51Z9_sDvJ-x9GmbscIclW8S2toUkQFnV_mmbbzq1-7Jk2aM6nP5GdHes3v4sCRR1fVsfH7bHbdQW3OqO-WosyPtC-UgQidfyZMFVHQG30JEbeFAIsbE3GWV/s1200/photo_2025-05-20_10-55-34.jpg

កាលពីឆ្នាំ២០២៤ អាកាសយានដ្ឋាន Phu Quoc បានទទួលអ្នកដំណើរជាង៤លាន១សែននាក់ គឺលើសពីការរំពឹងទុក ក្នុងនោះអ្នកដំណើរក្នុងស្រុក ស្មើ២លាន៣សែននាក់ និងអ្នកដំណើរអន្តរជាតិ ស្មើ១លាន៨សែននាក់ ៕

ពលរដ្ឋចិនខកចិត្តយ៉ាងខ្លាំងក្រោយពីភោជនីយដ្ឋានជប៉ុនមួយកន្លែងពុំស្វាគមន៍ភ្ញៀវចិន

0

ប្រទេសជប៉ុន ៖ ភោជនីយដ្ឋានមួយឈ្មោះ «Yakitori» នៅទីក្រុងអូសាកា ប្រទេសជប៉ុន បានធ្វើឱ្យមហាជនពុំពេញចិត្តយ៉ាងខ្លាំង ក្រោយពីភោជនីយដ្ឋាននេះដាក់ស្លាកពុំទទួលស្វាគមន៍ភ្ញៀវចិន ហើយអះអាងថា មកពីភ្ញៀវចិនភាគច្រើនពុំសុភាពពេលចូលបរិភោគអាហារ ។ បើទោះជាគ្មានការអះអាងច្បាស់លាស់ថា ហេតុអ្វីភោជនីយដ្ឋានសម្រេចចិត្តបដិសេធភ្ញៀវចិន ប៉ុន្តែវាពុំមែនជាលើកដំបូងទេ ដែលភោជនីយដ្ឋានជប៉ុនត្រូវបានមហាជនចោទប្រកាន់ថា រើ.សអើងភ្ញៀវចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA6pC-RSPvWH6d3TvUvuFmm33IkSR3bjxSCsLp89XBVpEjA4d0qr3ueAUpDk3yRbkt0lAfRC890obUiImO7LGz0o22tGTDonmR-dLRmVtUUpGjefQyHAUn9h1h0zyREnIU7Ib-4Ocf7E5pnoLDXqi0_EwEahozLWvrenuf1BF7s9Y03WRZ0wmmEjo85adx/s1024/photo_2025-05-19_10-18-38.jpg
កាលពីឆ្នាំ២០២៣ Influencer ជនជាតិចិនបានបង្ហោះរូបភាពភោជនីយដ្ឋានមួយកន្លែងលក់អាហារចិននៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានដាក់ស្លាកពុំទទួលភ្ញៀវចិន ដោយសរសេរអក្សរជប៉ុនថា នេះជាវិធានការការពារវីរុសចិន ។ លើសពីនេះ ភោជនីយដ្ឋានមួយទៀតនៅទីក្រុងតូក្យូ ក៏ធ្លាប់សរសេរក្នុងបណ្តាញសង្គមកាលពីខែកក្កដា ឆ្នាំ២០២៤ ថា ហាមភ្ញៀវចិន និងកូរ៉េខាងត្បូងចូលបរិភោគអាហារក្នុងភោជនីយដ្ឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhosTpTPoD3k51yLB1VELZxQ4i08Q6302l4wBJPtJedaOTzR5dHsMKJWTlf19JLk4b21NlvOVV-K4p45aFjm1hneEJBbmMk11w7r_mFCRR652nKvMvNu63GV5wKSOyOfXzssEpM6TQNWZZxz7QI1wTt6K8XX45TNuhXJcMeFgBVoEu62N6PFetypPWRvur2/s1024/image_2025-05-21_08-35-06.png
ការបដិសេធពុំទទួលស្វាគមន៍ភ្ញៀវចិនចូលភោជនីយដ្ឋានជប៉ុននៅទីក្រុងអូសាកា បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន ប៉ុន្តែពលរដ្ឋជប៉ុនមួយចំនួនដែលមានគំនិតជាតិនិយម បែរជាគាំទ្រភោជនីយដ្ឋាននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwF4mK0T7_UkjBI_ZdG8cTgL0Veyi1Eelkc6UXD_MoxePpUKlmnVet4rSQ-oPJFFhp_6sqSEfmxRGvc1Z3rJT-5ZuAm5gj8ObzGUp7XI-zFoiyhhqXiM1BpZueYnTuvKRyKk9083U94cMcmscBV2eGjVlK03QPAWwNRT4H9hvMy-BClXXcrTDdhcKohMkw/s754/photo_2025-05-19_10-02-18.jpg

ពលរដ្ឋចិនមួយចំនួនធំបានបង្ហាញការខកចិត្ត និងពុំពេញចិត្តយ៉ាងខ្លាំងចំពោះភោជនីយដ្ឋានជប៉ុនរើសអើងភ្ញៀវចិន ។ ពលរដ្ឋចិនយល់ឃើញថា ទង្វើរបស់ភោជនីយដ្ឋានជប៉ុន គឺជ្រុលហួសហេតុជាងភ្ញៀវចិនដែលមិនសុភាពទៅទៀត ខណៈអ្នកខ្លះថា នេះជាវិធីសាស្ត្រទាក់ទាញភ្ញៀវចូលបរិភោគអាហារ តាមរយៈការបង្ហាញពីទឹកចិត្តស្រឡាញ់ជាតិរបស់ខ្លួន ។ ប៉ុន្តែអ្នកផ្សេងទៀតគាំទ្រភោជនីយដ្ឋានជប៉ុន និងនិយាយថា ពលរដ្ឋចិនគួរតែស្នើឱ្យពលរដ្ឋចិនដូចគ្នាកែប្រែទម្លាប់មិនល្អចេញ ជាពិសេស នៅទីសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpOnY81u5sderSd215enssLGHKNlJayInMV7tAq8rU1O8KplD4zLF0mH-yTHOIkXygVT5ct343bELv6wcetPMfppbyX3cW3WTnggS8ok4tx5l2XO8MOvcRlU2cMbQZYGvENmSrW1ORgWDue6webBgw2sghYJyuhirm6DD8RHsSnWBn_NcnhuOpyab9lJd0/s2000/image_2025-05-21_08-35-08.png

តាមច្បាប់របស់ជប៉ុន គឺភោជនីយដ្ឋាននានាអាចបដិសេធភ្ញៀវដែលពុំនិយាយភាសាជប៉ុន ដោយសារបុគ្គលិកភោជនីយដ្ឋាននិយាយភាសាបរទេសមានកម្រិត ប៉ុន្តែបើភោជនីយដ្ឋានណាមួយរើសអើងពូជសាសន៍ ឬសញ្ជាតិ ចាត់ទុកថា ភោជនីយដ្ឋាននោះល្មើសនឹងរដ្ឋធម្មនុញ្ញជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhepe30WYsvwS8c0tGx1SStJA_3U4YnoKp5M9MgE8Kp6DBeVK4pkBLfFpKOi5OY3Fm42QCJ6w_oqLm3KTvcQqNJZI17PzKJ-GuBc2b8fKZPY6tL6BSLGjXeyCK5-fpeHL9LYRiil7Eq9SymROJlOKfxLQ2LNt7sixj1pjyJQqodrn4he_aqcB8uOyPU18hT/s1800/image_2025-05-21_08-35-06%20(2).png

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរបរទេស ចំនួន៣៦លាន៩សែននាក់ កើនឡើង៤៧.១% បើធៀបនឹងឆ្នាំ២០២៣ ខណៈឆ្នាំ២០១៩ ជប៉ុនទទួលបានភ្ញៀវទេសចរបរទេស ត្រឹមតែ៣១លាន៩សែននាក់ប៉ុណ្ណោះ ។ រីឯភ្ញៀវទេសចរមកកម្សាន្តនៅជប៉ុនច្រើនបំផុត គឺកូរ៉េខាងត្បូង ស្មើ២៣.៨% និងចិន ស្មើ១៨.៩៥ ។ ភ្ញៀវទេសចរចិន និងកូរ៉េខាងត្បូង ដែលបរិភោគអាហារក្នុងភោជនីយដ្ឋានជប៉ុនពេលធ្វើដំណើរមកដល់ជប៉ុន ពួកគេចង់ឱ្យភោជនីយដ្ឋានជប៉ុនផ្លាស់ប្តូរទស្សនៈនេះ ៕

OG Bobby ផ្តល់ការសប្បាយជូនអ្នកគាំទ្រទោះបីមកជំនួស Youngohm

0

វត្តមានតារារ៉េបថៃ OG Bobby មកប្រគំតន្រ្តី ត្រីវិស័យសុវណ្ណភូមិ ជំនួស តារារ៉េប Youngohm បានផ្តល់នូវភាពសប្បាយរីករាយជាមួយនឹងស្នាមញញឹមជូនអ្នកគាំទ្រកម្ពុជា។ លើសពីនេះទស្សនិកជនមួយចំនួនបានសរសើរពីភាពស្រស់សង្ហារបស់ OG ជាមួយនឹងស្ទាយ៍បែប Oppa ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMruZo0ihs1a6niyp2ddWlg6UfMzC8a13jXauggbzbdg_U7ZICJNOAyqY95xezE6uMcYdQtDhY14RYqs3wAd67rdpksP2VLDLLJL6EhuI7dzJIzOI8LQf9Xgn0cXR420viRP84d9o9WludB7WgdndpBByKPDp_uAnvi5yxU4EyN_zRmVzvmIu9TUPV0Ep-/s1349/Arkoun,_kob_khun_Treyvisai_%23TreyvisaiSovannaphum%23fyp%23ogbobby_1.jpg
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារារ៉េប Youngohm បានខកខានមកសម្តែងនៅប្រទេសកម្ពុជាដោយមិនបានរំពឹងទុកព្រោះជិតដល់ថ្ងៃកម្មវិធីទៅហើយស្រាប់តែអវត្តមាន ខណៈតារារ៉េបរូបនេះមិនបានចែករំលែកឬផ្តល់ហេតុផល ច្បាស់លាស់ពន្យល់ដល់អ្នកគាំទ្រវិញដោយក្រៅពីខាងក្រុមហ៊ុនបារមីចេញមកជូនដំណឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRBL6V4Xosssl2NOKbLjm-jHrREPMqsRtNU4Ji5PUu7-nriI3RRBrlxeGJLbDZep4TQaTXvzHl1j93X5JzVx0-Or0hrZGtqBW6JOd18Bg1TQvCUACzjzB_oYt4wHwmuBmeeQXj3thqM714t2yre-vdbA-G60zkfVUnUMsClkCDFF1n0bDzKzorTMz9mcPr/s2048/image_2025-05-20_14-25-27.png

យ៉ាងណាមិញ ទស្សនិកជនក៏បានកោតសរសើរនូវទឹកចិត្តរបស់តារារ៉េបថៃ OG Bobby យល់ព្រមមកសម្តែងនៅប្រទេសកម្ពុជារីករាយនៅក្នុងការសហការទោះបីជាទើបតែទាក់ទងទៅលោកក្តី។ នៅពេលថ្ងៃប្រគំតន្រ្តីមកដល់ (១៧ ឧសភា) បានផ្តល់ភាពសប្បាយរីករាយជាមួយនឹងអ្នកគាំទ្រតាមរយៈបទ «Bong» ដែលបានសហការជាមួយនឹង វណ្ណដា កាលពីឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnUmgHIIxmvdY-YX70GhYLEIN7-LUgwa2kt0yXThzMhI2eJEWed70M_h4pDVDeEpxqj7VhXagqa-qNdrKUTot-WlqWV5WEXooBG_UV499lX4gvU7RL1OCUoDCfr-aWuW1XlSpChejq8lRGyfcjHzBcIWEA2HKv7UuTKzTkysmfYQa-uwBaNnUYSwjHEsnf/s2048/image_2025-05-20_14-25-36.png

មុននឹងការសម្តែង OG Bobby បានស្វាគមន៍អ្នកគាំទ្រកម្ពុជាជាមួយនឹងភាសាខ្មែរ។

វត្តមានរបស់ OG លើកនេះនៅលើទឹកដីកម្ពុជាបានធ្វើឱ្យទស្សនិកជនជាច្រើនពេញចិត្តជាពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ពីភាពស្រស់សង្ហារបស់លោកដែលបញ្ចេញស្ទាយ៍សក់ថ្មីប្រៀបដូចជា Oppa ។ គួរបញ្ជាក់ផងដែរថា ក្រៅពីបទ «Bong» OG Bobby និង វណ្ណដា បានសហការគ្នាទៅលើបទ «YOUNG MAN »៕

សួ វិចិត្រ ឱ្យឆែកមើល Background លោកឡើងវិញក្រោយមានគេឱ្យឡើងច្រៀងហើយ ឱ្យមួយតុ

0

តារាចម្រៀង សួ វិចិត្រ ម្ចាស់ពានកម្មវិធីលំដាប់ថ្នាក់ពិភពលោក Beat The Best រដូវកាលទី១ បានបង្ហាញអារម្មណ៍ហួសចិត្តក្រោយពីមានគេឱ្យលោកឡើងច្រៀង
មិនចង់ចំណាយថវិកាប្តូរមកជាការឱ្យ១តុវិញ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1QuwSTzgxirS9Bow45O_AhyboqDfbfTWq2xGXMCQUnO__4N6QsSL4pZzsvrHgdg1B7IyXx_CdcING0GhOoIqyOaM2ck1N4HcAkP5U1_uUJpA_JrYZxCJJriWPN61lvLIRI3K3VhHZZZcxgvBXgOoes6rzuSYoAoD62gpn1pq36YndONpT3vyDNcqauI-/s1364/image_2025-05-20_12-09-52.png

នៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៥ តារាចម្រៀង សួ វិចិត្រ បានបង្ហោះរូបភាពអមមក ជាមួយនឹងខ្លឹមសារថា «អូនឯងទំនេរអត់ទៅច្រៀងហាងបងលេងហីបងឱ្យមួយតុហ្អើយ ដល់ថ្នាក់ហ្នឹងចង់បានតួទៅច្រៀងអត់ហ៊ានចំណាយលុយសូមមើល background ខ្ញុំឡើងវិញបង ខ្ញុំសុំទោសបើនិយាយទៅខុសឆ្គងតែចង់ឱ្យដឹងខ្លះ»។ ខ្លឹមសារមុននឹងតារាចម្រៀងរូបនេះកែសម្រួលឡើងវិញ សួ វិចិត្រ ក៏បង្ហាញដែរថា លោកប្រូម៉ូតឱ្យតែ ឡាន និង Speaker ក៏បានមួយខែៗរាប់ពាន់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sgMAt4bTp9xN-y34G0QyqRYnYF1yvhyJH3wIKQuGWd9YEx2I9ODPU7ygFw1bs48WoZu9f_XQo22rbl-DGR7nv5Ai0gE2hSxvXN-p3v3JgR-3n5Yipt9w55PNjeru7GVqDmHKi9WBhuPomWM4Meokzs_vqorOyvNebGHRjblbDCbeT-ELv2uNXCKsJI4R/s2048/image_2025-05-20_12-09-54.png

នៅក្នុងផ្នែកខម្មិនវិញម្ចាស់បទ «ជួបមនុស្សសម្តែង» បានបង្ហាញដែរថាមនុស្សខ្លះលោកជួយរាប់ឆ្នាំដល់ពេលឡើងថ្លៃតិចតួចចោទប្រកាន់លោក។ សួ វិចិត្រ បានសរសេរយ៉ាងដូច្នេះថា «អ្នកខ្លះជួយរាប់ឆ្នាំដល់យើងឡើងថ្លៃតិចតួចចោទប្រកាន់យើង ហូយស្តុយក៏ស្តុយទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhozyY6b7ugkcmo-0AzyVRJuX98lscbsTmeblqc6tvRQe7hKgrSjGq-wY29circXfUWMEhMGohqfGedMBVYCpiPMi95U6pA96Px56fyAmYWpAnTggwBY40oY7u5fkhWDuCZkr_hDB63t7iZT7HB6LY_4uQElvpR6V-_3t_dP0A8GVP0fX6ek-JweMcg1NpM/s2048/image_2025-05-20_12-09-59.png

ជាមួយនឹងការបង្ហាញអារម្មណ៍ហួសចិត្តខាងលើនេះមានអ្នកគាំទ្រមួយចំនួនបានចូលទៅខម្មិនកែលម្អនិងឱ្យតារាចម្រៀងរូបនេះចិត្តត្រជាក់ជាងនេះជៀសវាងមានផលប៉ះពាល់លើអាជីព។ គណនីហ្វេកប៊ុកមួយលើកឡើងថា «ជាកូនប្រុសទ្រាំនឹងកាប្រមាថតិចតួចមិនបាន អាចខូចដល់កិច្ចការធំ។ កុំឆាប់ខឹងឆេវឆាវយើងជាអ្នកចម្រៀងឬជាមនុស្សមហាជនជៀសមិនផុតពីការរិះគន់ឬការមិនឱ្យតម្លៃ….។ មើលរៀមច្បងមួយចំនួនជាគំរូ គាត់ជួបរឿងជាច្រើន តែគាត់មិនដែលផុសបង្ហាញឡើយ។ គាត់នៅតែធ្វើខ្លួនធម្មតា»។ គណនីមួយទៀតបានបញ្ចេញមតិថា «ទោះខឹងយ៉ាងណា ក៏មិនត្រូវយកមកបង្ហោះអញ្ចឹងដែរ គ្រាន់តែដឹងក្នុងចិត្តទៅបានហើយ យោបល់ពីអ្នកគាំទ្រប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg32dmV49AqBI39juUpsXmbqQrw2zHcnb7Z5r4G1aissA5mbHKIFXbfjJVLUhIhIBSw3QbWRhlcRrHFdfCBQw5YuT3WkWeV4znC8CD-6UAHe_aKV5jB8OLmhU5ZOkNoiqsH2qIjpINWIPUPqvPF5Q7d6VVSyPEwdZ__NyCNeUtRQ2OrrfNfaLc8gbcamFPY/s1603/image_2025-05-20_12-10-01.png

គួរឱ្យដឹងថា បន្ទាប់ពីបញ្ចេញអារម្មណ៍របស់ខ្លួននិងទទួលបានមតិស្ថាបនាពីអ្នកគាំទ្រ សួ វិចិត្រ ក៏បានកែខ្លឹមសារការបង្ហោះរបស់លោកផងដែរ៕

លោកស្រី ទ្រី ដាណា អាចនឹងប្រើវិធានការតាមច្បាប់ទៅលើជនណាប្រើសម្តីសើ.ចចំអ.ក លើរូបសម្រស់

0

ថៅកែពេជ្រលោក ទ្រី ដាណា បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តយ៉ាងខ្លាំងទៅលើ អ្នកប្រើបណ្តាញសង្គមមួយចំនួនដែលបានប្រើសម្តី Bully លើសម្រស់របស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះអ្នកជំនួញរូបនេះអាចនឹងប្រើវិធានការតាមផ្លូវច្បាប់ទៅលើជនណាដែលសើចចំអកសម្រស់របស់ខ្លួនបន្ទាប់ពីខំអត់ធ្មត់មិនតបតអស់រយៈពេលជាច្រើនឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe_PJGyndyKfcxtNB6y-gRm2z0GXMpJ1jcnqxGfmurtl49UIJo1Hph-BjwhiWd3MtwjXiEo9wQSfY8cn8hBLGamPjNV9owml3I8Exz4SnTPkBdL9cZB_saFMZ53WpjU7vfyiLjJy10XWZj0ax7HjClEt0nraKqmp0j16uQgcPAsg7jivFQrvGF62Y_xqhD/s2048/image_2025-05-20_15-43-58.png
នៅថ្ងៃទី២០ ខែឧសភា លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពី មាត្រា ៤៩៦. – បទញុះញង់ឱ្យមានការរើសអើង ដោយថៅកែពេជ្ររូបនេះបានរៀបរាប់ថា « ខ្ញុំមិនចង់ដើរផ្លូវចាស់ទេ តែកន្លងមករយៈពេល១ឆ្នាំជាងហើយ បុគ្គលមួយចំនួនយកខ្ញុំ ទៅលេងសើច ក្នុងនាមជាន់ពន្លិច តែពេលនេះខ្ញុំ សុំដើរផ្លូវនេះម្តងទៀតហើយ ខ្ញុំលែងយក ភាពអត់ធ្មត់និងអង្គុយយំក្នុងផ្ទះម្នាក់ឯងទៀតហើយ ខ្ញុំនឹងចេញមកតតាំង ដើម្បីរកយុត្តិធម៌សំរាប់ខ្លួនខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhn49ZEeKyY14cL7NywvEXusdi_cSgqGY1vyECrs4gTZFdGDziKbdezSMRj4zsrjq_3gH3xaJ_-oT9pKpFmqmGU2fhYjGMIFgjto1qgemEhap6HYjIirjgUi54LW_Ztty0ck-Q8dKZsAWFDrvrMiKagbqjjMYwcSyQRyxDMfd0Kn5DboutZj16pHO73Ob/s2048/image_2025-05-20_15-44-00.png

លោកស្រី ទ្រី ដាណា បន្តទៀតថា «អ្នកដែលយករូបថតរបស់ខ្ញុំទៅផុស ហើយនិយាយបែបលេងសើច បែបញុះញង់និងជាន់ពន្លិចសូមលុបវិញ ទុកមុខរាប់គ្នា បើមិនដូច្នេះខ្ញុំនឹងចាត់ចែងតាមវិធានការហើយសូមអរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOlXmMlsLh6aoPmJ961Tj1Tr_K6B6fkQh5iGpiYB-vw586hz7lu7zx73d1MvITDCWsfGmoBSoh2Owadezzp6pUYA5COMZMLox4lwq4Av09oSb3ojfEuf8cOM5QJCfAIDi6K0HPEJ6Bfju507zEyEGG08ZVbJPviDexuXWbbf5eF-4iIvjkifd-qQFv3XgP/s2048/image_2025-05-20_15-44-02.png

ថ្មីៗនេះលោកស្រី ទ្រី ដាណា គឺបានទទួលនូវការបញ្ចេញមតិនិងរូបភាពទាក់ទងនឹងសាច់មុខរបស់ខ្លួន ដែលធ្វើឱ្យអ្នកជំនួញរូបនេះក្តៅស្លឹកត្រចៀក។ ថៅកែពេជ្រ ទ្រី ដាណា បានចេញមក Live រាល់ថ្ងៃគឺនាងមានការពេញចិត្តចំពោះមុខរបស់ខ្លួនហើយព្រោះអាយុជាង៣០ឆ្នាំជិត៤០ឆ្នាំហើយ។ លោកស្រី ទ្រី ដាណា ថាអ្នកលក់ផលិតផលផ្សេងទៀតមួយណាដែលមិន Edit រូបភាពរបស់ខ្លួនមុននឹងការបង្ហោះនោះអាចទៅស្បថជាមួយខ្លួនបាន៕

មន្ទីរពេទ្យតេជោសន្តិភាពត្រៀមកន្លែងជាស្រេចដើម្បីទទួលអ្នកជំងឺ ក្រោយកូវីតប្រភេទថ្មីកំពុងរីករាលដា

0

រាជធានីភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញថា ការឆ្លងនៃជំងឺកូវីត-19មានការងើបឡើងវិញ មន្ទីរពេទ្យតេជោសន្តិភាព ដែលមានទីតាំងនៅក្នុងខណ្ឌព្រែកព្នៅ បានរៀបចំទីកន្លែងរបស់ខ្លួនរួចជាស្រេច ដើម្បីត្រៀមទទួលអ្នកជំងឺ ប្រសិនបើមានការផ្ទុះរាលដាលខ្លាំងនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRbVsi177hpSzcMdL320MyBD1dV1BOiNb7N0oA3KTFvjmGfqIVmxJp8CXiKq9Aj_bgMZ82Ia7cLp_iEI6NGkaIiNs8l5iA86K910lITcw8pHBlIQH1n4CkBGFsLNQh_dkNgY0qX1V_hlFUOfzIj7yzVVe14L7j66G-Yn0NF32lIN6-pa_hiRi1o_qFM1B6/s1280/photo_2025-05-20_10-40-08.jpg

តាមរយៈការបង្ហោះនៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកវេជ្ជបណ្ឌិត ណូ សុភា នាយករងមន្ទីរពេទ្យជាតិតេជោសន្តិភាព បានឲ្យដឹងថា ៖ មន្ទីរពេទ្យជាតិតេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួនរួចជាស្រេច ត្រៀមទទួលអ្នកជំងឺ ករណីប្រសិនបើមានការផ្ទុះ រឺប៉ះពាល់ខ្លាំងដោយជំងឺកូវីដ១៩ និងគ្រោះធម្មជាតិផ្សេងៗ នៅពេលខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrMfBXun3-sbcHlNaH2JTVfw3HF0-1dxLdGXMNW2drcO9wpb03202MO2TS4XwImDjbxDi_IE8Weuxuum6ZMzMRT-yj1NejQ-zGRpjrz9Ux680bhrWLKUKKb7SGf8tol6PU3_2QAJyigWwi_W-R4arzbp_vebxZXZrSLogVdG3h4gPSfTrRK26GKx-zsjRc/s1280/photo_2025-05-20_10-40-10%20(2).jpg

នៅក្នុងការបង្ហោះនោះលោកវេជ្ជបណ្ឌិតបានលើកឡើងថា ៖ «ដោយមានការកំរើកឡើងវិញនៃជំងឺឆ្លងនិងគ្រោះធម្មជាតិផ្សេងៗ ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាពបានរៀបចំទីកន្លែងរបស់ខ្លួន ត្រៀមទទួលអ្នកជំងឺប្រសិនបើមានការផ្ទុះរឺប៉ះពាល់ខ្លាំងនាពេលខាងមុខ ដូច្នេះសូមបងប្អូនពូ មីងចូលរួមការពារសុខភាពខ្លួនឯងអោយបានល្អ សូមបញ្ជាក់ថានេះគ្រាន់តែជាការត្រៀមទុកមុនតែប៉ុណ្ណោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcLwVpRuZlxKRlpcw1MsZzOUcXWdL-rMzfTbS0Unl9HWyusVr8eHoNCjnZwE5vOOJ0oaUoJM8a47iLfYz3dapzO-XS7R27USs0hUGVnKF9lum99Ga3Jgvd6P_XvOELCmAWzomy5XYPNwdY0XaHo4IZB6cVf316-MahJ28mya6B3Us0DQOwaoXOwaxSfE0h/s1280/photo_2025-05-20_10-40-10.jpg
គួររំលឹកផងដែរថា កាលពីកន្លងទៅថ្មីៗនេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ជាពិសេសប្រភេទ JN.1 ដែលកំពុងរាតត្បាតនៅតាមបណ្តាប្រទេសជិតខាងកម្ពុជា និងនៅទូទាំងពិភពលោក។ ក្នុងនោះ ក្រសួងសុំឱ្យពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីការឆ្លង ថែរក្សាសុខភាព ជាពិសេសចំពោះអ្នកដែលមានហានិភ័យខ្ពស់ ដូចជាជនវ័យចាស់ ជនដែលមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdaaTbISlagiouahgNC0qElkfIl1t1_esV9hpCMcHJ66Nuimw4H9fPH9PFF0gFTMDnkoHKwsqe-eM7rZW8ytta2LA4nsaQz6usEe_yAr9yRqcMXLIOW_2Znz-Py4mL78p947Stf8IydQ2beRABhYdiGUbg9XN7wU2U0DAMRx7wiWQS_f18ZhXVgLXFi4Zf/s1280/photo_2025-05-20_10-40-11.jpg

ក្រៅពីនេះ ក្រសួងក៏បានចេញសេចក្តីណែនាំឱ្យមានការ ចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើងផងដែរ។ បើទោះបីជាបច្ចុប្បន្នកម្ពុជាមិនទាន់មានការផ្ទុះឡើងវិញនៃការឆ្លងវីរុសកូវីដ-១៩ខ្លាំងក្លាដូចប្រទេសដទៃក៏ដោយ ប៉ុន្តែក្រសួងសុខាភិបាលបានបញ្ជាក់ថា “ការការពារប្រសើរជាងព្យាបាល” គឺជាជម្រើសដ៏ល្អបំផុត ហើយក្រសួងកំពុងតែធ្វើការផ្សព្វផ្សាយ និងជំរុញការអនុវត្តវិធានការការពារខ្លួនជាមុនសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងដំណាក់កាលនេះ៕

ការសម្តែងរបស់ Song Zu Er ទទួលបានការគាំទ្រពីទស្សនិកជនបន្ទាប់ពីមានរឿងអាស្រូ.វគេ.ចពន្ធ

0

បន្ទាប់ពីរឿងអាស្រូវគេចពន្ធដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់យ៉ាងធ្ងន់ធ្ងរតារាសម្តែង Song Zu Er បានត្រឡប់មកវិញដ៏អស្ចារ្យជាមួយនឹងខ្សែភាពយន្តបុរាណ «The Prisoner of Beauty» ។ បន្ទាប់ពីចាក់ផ្សាយក្នុងរយៈពេលខ្លី ការងារដែលនាងសម្តែងទទួលបាន លទ្ធផលគួរអោយចាប់ អារម្មណ៍ខ្លាំងនៅលើ Tencent ហើយបានក្លាយជាភាពយន្ត ដែលផ្ទុះការគាំទ្រខ្លាំងនាពេលថ្មីៗនេះប្រកបដោយភាពវិជ្ជមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBQKfPdcHx8rWCPMKjzXhw0b3RyXenuFdwcVCwc-vJRYhBrdKHFWIY2gLeyCXmvQXpuv5PIXB8yqPhX1e6hwZkQQ0ohDuql-XrjnyrZ-SVDreojMWH4Vwv4aeO0zXqxf_1Y6t-vqZRBGARQ9H_wSdxM-T1Bd6ghJQhPIsTBOh_0P2SfPNqV2bn1nmHxMBq/s660/image_2025-05-16_16-02-27%20(2).png
នៅថ្ងៃដំបូងនៃការចាក់ផ្សាយ(១៣ ឧសភា ) ខ្សែភាពយន្តនេះបានកត់ត្រាការចូល មើលចំនួន ២០.៧១ លាន ហើយនៅថ្ងៃទី ២ចំនួននេះបានកើនឡើងដល់ ៣៧.០៣ លានដង ដែលបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយបានវាយតម្លៃថា ប្រសិនបើគ្មានបញ្ហាអ្វីទេ The Prisoner of Beauty ប្រាកដជាស្ថិតក្នុងកំពូលខ្សែ ភាពយន្តដែលពេញនិយមបំផុតក្នុងឆ្នាំ ២០២៥ ហើយក្នុងពេលតែមួយនាំមកនូវ ប្រាក់ចំណូលយ៉ាងច្រើនដល់ Tencent ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr8jBy_CqcWlJh7VmjN2tZEdyJCNo9GCeVBnLV6dcis0be5qjwFu5iM53uC-oW5PECHPGUICaaEGtWNEl3P9sNaUR889MJ-G0CVguhe7401HANoH3dv5rR80hs9TiO6rkVsDnlW0sv4u_4-2mWzRN3GBuLTFtQGFyV3hh8gzrMeTxT9GqPsbEX5x3EdgUn/s1800/image_2025-05-16_16-02-29.png

ជោគជ័យដ៏ត្រចះត្រចង់នេះជាចំណុចរបត់ដ៏សំខាន់មួយដែលជួយឱ្យ Song Zu Er ត្រឡប់មកអាជីពវិញជាផ្លូវការបន្ទាប់ពីអវត្តមានយូរឆ្នាំ។ Song Zu Er មិនត្រឹមតែមានរូបសម្រស់ពិសេសមុខតូច និងរាងស្រឡូនប៉ុណ្ណោះទេប៉ុន្តែនាងក៏បង្ហាញពីសមត្ថភាពសម្ដែងរបស់នាងកាន់តែខ្លាំងឡើង។ នាងបានឈ្នះការអាណិតអាសូរពីទស្សនិកជនយ៉ាងឆាប់រហ័ស។នៅក្នុងបរិបទនេះ Song Zu’er បានលេចចេញជាជម្រើសដ៏មានសក្តានុពល។ នៅក្នុងខ្សែភាពយន្តបុរាណនេះ នាងដើរតួជានារីវ័យក្មេង វៃឆ្លាត ឯករាជ្យ និងមានភាពធន់នឹងភាពត្រជាក់របស់តួឯកប្រុស។ ការសម្ដែងរបស់ Song Zu Er ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការបង្ហាញពីជម្រៅខាងក្នុងរបស់តួអង្គ ជាពិសេសក្នុងឈុតជាមួយតួឯកប្រុស Liu Yu Ning ។ ទឹកមុខ ការក្រឡេកមើល និងកាយវិការរបស់នាង សុទ្ធតែបង្ហាញពីអារម្មណ៍ពិត ដែលជួយឱ្យទស្សនិកជនយល់ចិត្តតួអង្គបានយ៉ាងងាយស្រួល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioGKOJ_8DjGzQ8PcCRqukYUmPhiIutWYfGgEfEt56pElAs-x4hjAaw06KU6OZxxPgJwNKzZ4E4fwDEEP8R8eWK3Bdp0aR4RrrILIczAKZxy25NvlOCxTpwHjqLFChXAjJtebg0veI9l-MUB-S2hu1UHhKmysYDPuhjIe1dNNMq457cOTXzI6sI2ib5loZn/s1280/image_2025-05-16_16-02-28.png
មិនត្រឹមតែប៉ុណ្ណោះរូបរាងរបស់ Song Zu Er ក៏ស័ក្តិសមបំផុតមួយ សម្រាប់រឿងភាគ ប្រវត្តិសាស្ត្រ។ រូបសម្រស់របស់នាងបង្កប់ទៅដោយនិស្ស័យបុរាណ ទឹកមុខចុះសម្រុងគ្នា ដែលជួយឱ្យ នាងកាន់តែមានភាពទាក់ទាញក្នុងសំលៀកបំពាក់បុរាណ។ អ្វីដែលសំខាន់ បំផុតនោះគឺថា Song Zu Er មានសមត្ថភាពសម្ដែងក្នុងរឿងភាគដែលតម្រូវឱ្យ មានភាពស៊ីជម្រៅក្នុងការសម្តែង ខុសពីតារាស្រីវ័យក្មេងដទៃទៀត ដែលត្រូវបាន កំណត់ចំពោះប្រភេទ Idol ស្នេហា។ ការសម្ដែងគឺជាអាវុធដែល ជួយតារាស្រីវ័យ ២៧ឆ្នាំរូបនេះបង្កើតភាពខុសគ្នា និងបញ្ជាក់ជំហរផ្ទាល់ខ្លួនរបស់នាងបន្តិចម្តងៗ៕

Rosé ទទួលបានប្រាក់ចំណូលជិត១០លានដុល្លារត្រឹមរយៈពេល២សប្តាហ៍លើបទ «APT»

0

Rosé សមាជិករបស់ BLACKPINK បានបន្តបង្ហាញពីឥទ្ធិពលសកលរបស់នាង ជាមួយនឹងបទ «APT» ដោយសារតែភាពជោគជ័យលើបទនេះហើយនាងទទួល បានប្រាក់ចំនួន យ៉ាងច្រើនរហូតទៅដល់ជិត១០លានដុល្លារពីការស្រ្ទីមចម្រៀងលើ អនឡាញក្នុងរយៈពេលត្រឹមតែ២សប្តាហ៍បន្ទាប់ពីការចេញផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmSOFar0m7wrwonec_nhN5UBSJjD_OdeiPBbUwzZBSZSRreh-ATEMdButI7JAqxKRT0ugJzGZFR4Z7O7OqFCQjB_ZHprLe_HWJLhu4VD-qVuF4tZyKZWO2sqkzGsyF0ClhRl8lm40n6StWu0QKtRXMn-SUxwK-MUaJZYz5cmeCudT_6w9ZXjJROEHSwiN5/s1800/image_2025-05-19_16-47-01.png

នៅក្នុងកម្មវិធីកម្សាន្តមួយរបស់ KBS ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ១៦ កន្លងទៅនេះ បានបង្ហាញពីបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងប្រាក់ចំណេញដ៏ច្រើន សន្ធឹកសន្ធាប់ ត្រូវបានណែនាំក្រោមប្រធានបទ «Money Smells Polpaul~ Hit-Tsong» ហើយក្នុងនោះក៏មាន Rosé ផងដែរ។ តាមរបាយការណ៍បានឱ្យដឹងថា បទចម្រៀង «APT» របស់ Rosé រកបាន ១៣.៣ ពាន់លានវ៉ុន ប្រមាណ ៩.៧លានដុល្លារពីការស្ទ្រីមត្រឹមតែពីរសប្តាហ៍បន្ទាប់ពីការ ចេញផ្សាយនៃប្រភពតន្ត្រី ដែលមានដូចជា YouTube , Spotify និងកម្មវិធីផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgueTciW5jKyF_x_bQwPdpvG0C_CIkAbSe0-GzftvCJyQvEQBCZUtWQmsnjPLjselS4vPbB99B71VvNH62aeyC_G6YxHaShhp7enH7tnCdEvIbne8mb9Poxq0WEQqVvHUcdT-dME3E8xkvr5qG4faGXpLUhL-Xhd2fpN8ezJvNFpcrmKU_q_t2V5gtm5RwM/s1440/image_2025-05-19_16-47-06%20(2).png

«APT» បានចេញក្នុងខែតុលា ឆ្នាំ២០២៤ដែល Rosé សហការជាមួយនឹងតារាប៉ុប Bruno Mars ។ បទចម្រៀងដែលត្រូវបានបង្កើតឡើងពីហ្គេមកម្សាន្ត ពីគ្រឿងស្រវឹងរបស់កូរ៉េនេះ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកូរ៉េ និងនៅទូទាំងពិភពលោក សូម្បីតែក្មេងតូចៗក៏វក់នឹងចម្រៀងនេះដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyrfgFUUBNU3Bqq0v4HzivPjalcXGguwyI0Gf9e6uBA_uEinHNzrOjkC1n3Ch4cMjNnGYwV8Udw7YfJdfQzX-r7_kEyLhweBUzAukCoIoxaRj7x0hYGztO_raNbVrHHBa_U5w-7YSqQAZF_3n0n2Zl0fCmhlUGQR39oUImTIGhzXb38K36LoGxPgrMJ3a1/s900/image_2025-05-20_14-59-30.png

ភ្លាមៗបន្ទាប់ពីការចេញផ្សាយ «APT» ទទួលបានការចាប់អារម្មណ៍ដោយការបង្ហាញខ្លួន ជាលើកដំបូងនៅលេខ ៨ នៅលើតារាង Billboard របស់សហរដ្ឋអាម៉េរិក Hot 100 ។ ភាពល្បីល្បាញរបស់បទនេះក៏ជំរុញឱ្យ Rosé ត្រូវបានជ្រើសរើសជា «មនុស្សមានឥទ្ធិពល បំផុតទាំង 100 ប្រចាំឆ្នាំ» ដោយទស្សនាវដ្តីប្រចាំសប្តាហ៍របស់សហរដ្ឋអាម៉េរិក Time៕

ប្លែកភ្នែក! យន្តហោះរបស់អង់គ្លេសបំពាក់អេក្រង់ OLED ស្តើងជំនួសបង្អួច

0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនរចនាផ្នែកលំហអាកាសជាច្រើន រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ (CPI) របស់អង់គ្លេស និង Technicon Design បានបង្ហាញគំនិតថ្មីមួយ គឺការផលិតយន្តហោះគ្មានបង្អួច ដើម្បីបង្កើតបរិយាកាសកាន់តែរីករាយដល់អ្នកដំណើរ ។ យន្តហោះថ្មីនឹងបំពាក់អេក្រង់ OLED ស្តើងជំនួសបង្អួច និងបំពាក់លើដំបូលផ្នែកខ្លះ ហើយអ្នកដំណើរនឹងមានអារម្មណ៍ថា យន្តហោះធំទូលាយ គ្មានអ្វីបិទបាំង និងមើលឃើញពពកជុំវិញខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu_LLZZDjCcgf-SOYti2uj3XkIqy8u5oWRBdEzIXTnsIJ9RJp9YnEjo5MNZIGf1USDMR2aAuIRXXybLg0f42T99Ru3UHPtWRre1ga-VABwQruSdcylx2J35t4I0ze9bJoQITDjcZ2tpwCKz9-S0Q_J1XrvXCJxIkK9-Uw1pluBBNPvw0vzLs1q8G1CdGuj/s970/image_2025-05-20_14-37-45.png

យន្តហោះបំពាក់អេក្រង់ OLED ពិសេសជំនួសបង្អួចនេះ មានគុណសម្បត្តិជាច្រើន រួមមាន ៖ ការដោះបង្អួចចេញបានជួយឱ្យយន្តហោះស្រាលជាងមុន, ជួយបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយការបំភាយកាបូនលើបរិយាកាស ។ លើសពីនេះ ក្រុមហ៊ុនអង់គ្លេសមានគម្រោងដំឡើងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យដើម្បីផ្តល់ថាមពលដល់យន្តហោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt6b2nUSmEwKyong4HXTql1aFyQwx_GhKdJ94ZoCotYK8dawwWNDp2xRjZ2Zdx5D_OH2mFEn_MAKGQLkkq-Xo-JI1ojVSjjISj7BQXSAgULlIKdt4GWGQi1Mtlk0KRGFWIBivDe8ea5oNg79AzkjGhwlcs8T3EEmxy78ztO_dmXqW5SCRYvjwMEfqIDzJM/s1600/image_2025-05-20_14-37-44%20(2).png
បើទោះជាយន្តហោះថ្មីនេះពុំទាន់ចេញជារូបរាងពិតប្រាកដក្តី ប៉ុន្តែបើយន្តហោះនេះបង្ហាញរូបរាងនាថ្ងៃអនាគត គឺវានឹងបង្ហាញពីបទពិសោធន៍ថ្មីក្នុងការធ្វើដំណើរតាមអាកាស ដែលមនុស្សគ្រប់រូបស្រមៃយូរមកហើយ ។ ប៉ុន្តែការផលិតយន្តហោះគ្មានបង្អួចបិទបាំងជួបនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការធានាផាសុកភាពអ្នកដំណើរ ការដោះស្រាយបញ្ហាអ្នកដំណើរពុលយន្តហោះ និងការអនុវត្តតាមសុវត្ថិភាពអាកាសចរណ៍ដ៏តឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHIXINnyNXzo3_2J7JBH5Yf4mfROkINvuaI-fyZ_i_ij_5__Nizp8ANAOvk9BhINnmZoBxZQ0aJpjsW70ymScnO-nVcSCsP9ivzD3ZxoQ0frQBbG_a8UAYPo0wh-BeWzTfbQ4bX2FwpvcwDdLxD8zGcIyp7qj2O-rzkJzaq13D7CJj7pjED8O9HU-ItwsH/s2592/image_2025-05-20_14-37-42.png
ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ (CPI) រំពឹងថា នាថ្ងៃអនាគត អ្នកដំណើរទូទាំងពិភពលោក នឹងអាចជិះយន្តហោះគ្មានបង្អួចបិទបាំង ជំនួសដោយការប្រើប្រាស់អេក្រង់ឆ្លាតវៃ OLED ដើម្បីឱ្យអ្នកដំណើរអាចមើលបរិយាកាសខាងក្រៅគ្រប់ពេលវេលា ។ វាថែមទាំងធ្វើឱ្យយន្តហោះមានទម្ងន់ស្រាល សន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយថ្លៃសំបុត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtRxRNr3xihxwIZC_Oeq-hXVzSDmPjX1VLs0h0gVLYoWS58NjhabU2ex-UdbsnuzlGlZQmq6gNoUQU-U4uQ0Lh68mllUN-_Et6fXKvSryN3ZgYhvt8RD0GFNMPrp_T661iqsk6UTGWGCTglwqBGyQXBL1fmEDc39icYkRCoKcLid0X1qOkM08HYZhVCElK/s1600/image_2025-05-20_14-37-44.png

គួរបញ្ជាក់ថា ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ Center for Process Innovation (CPI) មានគំនិតផលិតយន្តហោះបំពាក់អេក្រង់ OLED ជំនួសបង្អួច តាំងពីឆ្នាំ២០១៤ មកម្ល៉េះ ។ អ្នកតំណាងក្រុមហ៊ុន CPI ឈ្មោះ Jon Helliwell និយាយថា បច្ចេកវិទ្យា OLED កើតឡើងដោយសារការរួមបញ្ចូលគ្នារវាងឧបករណ៍អាចបញ្ចេញពន្លឺដោយខ្លួនឯងពេលប្រើប្រាស់ចរន្តអគ្គិសនី ។ យើងនឹងអាចជិះយន្តហោះដែលមើលឃើញផ្ទៃមេឃយ៉ាងស្រស់ស្អាត នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi25qtQ1SYdYhyphenhyphenTyXb7vWdUbQXRkR8a7lk5mDgrw-x7_oEJqTqZ3ZtEXfeKCe8Dgln6fsB2XjrNogqZ9pDBN5bcW08Ik0io-mT6TAr5iAMsI71v4FyS79T1CkJj3936LOKLMIqZz06BNNyTDXPNeuf1MO8A6UEZYCmKcQb7qKGSRvselHckAvzFYRsjPQK4/s1920/image_2025-05-20_14-37-45%20(2).png

ប្រសិនបើមានការផលិតយន្តហោះនេះពិតមែន នឹងធ្វើឱ្យបទពិសោធន៍ការធ្វើដំណើរផ្លូវឆ្ងាយរបស់យើងកាន់តែរីករាយខ្លាំងឡើង ដូចគ្នានឹងការធ្វើដំណើរលើកម្រាលព្រំវេទមន្ត ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើចង់ជិះយន្តហោះមើលឃើញពពកជុំវិញខ្លួនដែរឬទេ?