Home Blog Page 475

អាមេរិក ចោទចិន ថាជាអ្នកគ្រប់គ្រងមូលដ្ឋានទ័ពរាមកម្ពុជា

0

មជ្ឈមណ្ឌលស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិកបានរកឃើញថា យោធាចិនកំពុងមានសិទ្ធិផ្ដាច់មុខប្រើប្រាស់ផ្នែកខ្លះនៃមូលដ្ឋានទ័ពរាម ហើយចិនក៏កំពុងពង្រីកវត្តមានយោធារបស់ខ្លួនលើសពីមូលដ្ឋានទ័ពរាម។

ជុំវិញករណីនេះ នៅព្រឹកថ្ងៃ២១ ឧសភា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម ឈុំ សុជាតិ បានច្រានចោលចំពោះការចោទប្រកាន់របស់របាយការណ៍ភាគីសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមនៃកងទ័ពជើងទឹកកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានលើកឡើងថា៖”សូមប្រកាសច្រាលចោលទាំងស្រុងចំពោះ ការចោទប្រកាន់យ៉ាងគឃ្លើន ដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត ដែលនាំឱ្យមានការភ័ន្តច្រឡំ ពាក់ព័ន្ធនឹងមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយសារព័ត៌មានបរទេសមួយចំនួននាថ្មីៗនេះ”។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា៖” រាជរដ្នាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា កម្ពុជាជាប្រទេសអព្យាក្រឹត ហើយរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាដាច់ខាត”៕

 

ជុំវិញរិះគ.ន់រឿង វណ្ណដា សរសេរអក្សរឡាតាំងសំនៀងខ្មែរ អាចារ្យធំ ថាលោកជាមនុស្សអព្យាក្រឹត ខណៈអ្នកគាំទ្រឌឺដងវិញ

0

ថ្មីៗនេះ វណ្ណដា បានធ្វើឱ្យបណ្តាញសង្គមហ្វេកប៊ុកផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីលោក បញ្ចេញសកម្មភាពយ៉ាងច្រើន។ ទោះយ៉ាងណា ចំពោះការសរសេរពាក្យថា ស្រួលបួលតិច ជាអក្សរឡាតាំងសំនៀងខ្មែរបានធ្វើឱ្យ អាចារ្យធំ ចេញមកប្រតិកម្មចំពោះតារារ៉េបរូបនេះ។ យ៉ាងណាមិញ ហ្វេនៗរបស់ វណ្ណដា បានចេញមកឌឺដងលោកវិញដោយលើកពី អតីតកាលរបស់ អាចារ្យធំ ។ ក្រោយហ្វេនមួយចំនួនរបស់ វណ្ណដា ជេរលោកមិនសំចៃ អាចារ្យធំ បានចេញមកបង្ហាញថាលោកជាមនុស្សអព្យាក្រឹត និងថាហ្វេនៗបែបនេះ ជាធនធានសម្អុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnNBozVwRIe52MBstHAK3jknsNKqsHq_I4_OoezNi3jFT3P5wVRbIo9WZT7eFT29j844F9oUmoT1OsvII6WOyyw87F-mysLqyPR4K3nKpbVtmOVuAH392s20Cfwoh7N4ICcMEU-a5_XKS5g-_AksL2OADf7R80-k5byoH2e0fHS6S8Cq5nRGeRgJYJ2W0/s2048/image_2025-05-21_09-02-58.png

បន្ទាប់ពីរិះគន់ វណ្ណដា ចំៗចំពោះការសរសេរអក្សរឡាំតាំងសំនៀងខ្មែរ ដោយ អាចារ្យធំ បានបង្ហោះថា «ស្រួលបួលបន្តិចមើល៍! (អក្សរដែលដូនតា ពលីជីវិតការពារ) Soul boul tic mer! (អក្សរខ្មាំងប្រឆាំងដូនតា)» បានធ្វើឱ្យអ្នកការពារខាងផ្នែកវប្បធម៌រូបនេះត្រូវបានហ្វេនៗមួយចំនួនរបស់ វណ្ណដា សម្រុកចូលទៅលុកលុយយ៉ាងខ្លាំង ព្រមទាំងជីកកាយអតីតកាលរបស់ អាចារ្យធំ ដែលសរសេរអក្សរឡាតាំងដូចគ្នា និងបញ្ជាក់ពាក្យដែលលោកដាក់ថា «Dj Ajathom» ពីក្រោយឈ្មោះជាភាសាខ្មែរក៏ជាអក្សរឡាតាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3QNf8XvGwHzW2VofJvxA31vFGzXRuxFQH_NSPmEgIDbOn_uNe3pgWHVnXSSlLbjk5kgC7zBTiO4NphUP-3ua_IBToh1mvAy9x_XZYP1EvIAy2cQgXQKYuhaSZKLSh2FQN_21hWzhj8Q_OEvNZsTUwwhC4eeK9i23hKH5LHo_qA9B3ND3G_ATsA6hvS5r0/s2048/image_2025-05-21_09-02-49%20(3).png

ក្រោយពីត្រូវបានអ្នកគាំទ្រមួយចំនួនរបស់ វណ្ណដា សម្រុកជេរនិងរិះគន់មកកាន់ខ្លួនវិញ អាចារ្យធំ បានបង្ហោះសំណេរមួយថាលោកជាមនុស្សអព្យាក្រឹតឃើញខុសថាខុស ឃើញ ត្រូវសាទរ។

អាចារ្យធំ បានបង្ហោះសំណេរយ៉ាងដូច្នេះថា «ធនធានសម្អុយដែលអាចនាំគ្រោះសម្រាប់ សង្គមជាតិមួយបានគឺ ហ្វូងហ្វេនពួកអាចេះតែហៃអើ! មិនចេះជួយកែ! ជួយប្រាប់! ជួយដាស់! បានតែខាងផ្កាប់មុខ បណ្ដោយឱ្យទំនោរនៃការគាំទ្រមិនបានឆ្លងកាត់ខួរ ឬក៏ឆ្លងហើយ តែខួរខ្វាក់ជំពាក់ដោយអស្មិមានះ។ ខ្ញុំជាបុគ្គលម្នាក់ដែលនិយមអព្យាក្រឹត ៖
ឃើញត្រូវសាទរ ឃើញខុសរិះគន់! សង្ឃឹមថា ហ្វូងហ្វេនៗផ្កាប់មុខទាំងឡាយបន្ថយការងប់នឹងអាយដលខ្លះទៅ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA_a_MLULeHdd_QBKrFtnBgzmXYUxJ3krVHSukw7mLYa60K-DEgRrxfUMANiXPLNVWWcF2hzRaJLRpUgnnubPThBIPn1mC0MJ00CopmQrESiOgmvmNLlvTwkvH2yucibPnuJ7GYZF601kaBLqh3AQf1IwsKRqXKK_Qx93sxQpalweawYOqJz-yWyeONiTi/s727/image_2025-05-21_09-02-49.png

ទោះយ៉ាងណា ភាពចម្រូងចម្រាសនេះមិនទាន់ចប់នៅឡើយទេ ស្របពេល អាចារ្យធំ រិះគន់ វណ្ណដា ហើយចំពេលតារាចម្រៀងរ៉េបរូបនេះបានបរិច្ចាគប្រាក់១០លានរៀលទៅមូលនិធិគន្ធបុផ្ផាទៀត បានធ្វើឱ្យហ្វេនៗមួយចំនួនរបស់ វណ្ណដា ឌឺដងទៅកាន់ អាចារ្យធំ បន្ថែមទៀត៕

 

 

កម្ពុជា គ្រោងកែច្នៃទឹកភ្លៀង ឱ្យក្លាយជាទឹកអាចហូបបានដោយសុវត្ថិភាព

0

រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ បានសហការជាមួយអង្គការអន្តជាតិ Rain For All (RFA) បានបង្កើតគម្រោងប្រមូល និងកែច្នៃទឹកភ្លៀង ឱ្យក្លាយជាទឹកអាចហូបបានដោយសុវត្ថិភាព នៅតាមមន្ទីរពេទ្យរដ្ឋរបស់កម្ពុជា។

កិច្ចពិភាក្សានេះ បានពិនិត្យឃើញពី គុណប្រយោជន៍នៃទឹកភ្លៀង ដែលអាចកែច្នៃបាន សម្រាប់យកមកបរិភោគ។

គម្រោង នេះ ត្រូវបានលើកយកមកពិភាក្សា និងត្រៀមអនុវត្តឱ្យបានចេញជាផ្លែផ្កា គឺក្នុងគោលបំណង ផ្ដល់ជូននូវទឹកស្អាត ដល់បុគ្គលិក អ្នកផ្ដល់សេវាព្យាបាល និងសហគមន៍ ដែលនៅជិតទីតាំងអនុវត្ត គម្រោងសម្រាប់បរិភោគ ដោយសុវត្ថិភាព និងដោយបរិបទធម្មជាតិ។

បន្ថែមពីនេះ គំនិតផ្តួចផ្តើមនេះ ក៏តំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការធានាបាន នូវលទ្ធភាពទទួលបាន ទឹកស្អាតប្រកបដោយសុវត្ថិភាព និងអនាគត ដែលមានសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕

 

ចង់ប្តូរផ្លាកលេខម៉ូតូ ពី«រាជធានី-ខេត្ត» ទៅជាផ្លាកលេខ«កម្ពុជា» ដាច់ខាតត្រូវមានឯកសារទាំងនេះ

0

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ដំណើរការសាកល្បងប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន ឬយើងស្គាល់ជាផ្លាកលេខ “កម្ពុជា” សម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ត្រីចក្រយានយន្ត (ម៉ូតូកង់បី) និង ម៉ូតូកង់បួន។

ក្នុងនោះ ប្រជាពលរដ្ឋមានសិទ្ធយកផ្លាកលេខម៉ូតូចាស់ “រាជធានី-ខេត្ត” ទៅប្តូរយកផ្លាកលេខ “កម្ពុជា” បាន តែត្រូវស្នើសុំ ដោយត្រូវបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី “រាជធានី-ខេត្ត”។

ការស្នើសុំ ត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចជា៖
– ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ

សម្រាប់ពលរដ្ឋខ្មែរ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងវិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ ឬបណ្ណសម្គាល់យានជំនិះចាស់ និងផ្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម)

ចំពោះតម្លៃកម្រៃសេវាមាន២ប្រភេទ
ទី១ ការចុះបញ្ជីលេខពិសេស មានតម្លៃ ១២០.០០០៛
ទី២ ការរក្សាទុកលេខរាជធានី-ខេត្ត មានតម្លៃ ១.០០០.០០០៛

 

ហុងកុងនឹងពង្រឹងការស្រាវជ្រាវរកតេស្តជម្ងឺមហារីកមាត់ស្បូនតាមទឹកនោមឱ្យបានជោគជ័យ

0

ក្រុមហ៊ុន Phase Scientific International (PSI) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានប្រកាសអំពីការរៃអង្គាសបានទុនចំនួន ៣៤ លានដុល្លារអាមេរិកក្នុងវគ្គវិនិយោគស៊េរី A ដោយមានការចូលរួមពីមូលនិធិវិនិយោគឯកជន Value Partners Group និងអ្នកវិនិយោគផ្សេងៗទៀត។ ទុននេះនឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍តេស្ត Human Papillomavirus (HPV) ដំបូងគេរបស់ពិភពលោកតាមរយ:ទឹកនោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBZ63OxpiiScGEqXipRu7VuM1oaXp9RPkCe9flor8Qf4FcbD4VibxKHIuoFT4No2nRtL6fJadVd1333CsYaTaUe9dxIB9z_Nzvo8_abWINBPOh0rINJKU19D6qP3evv9KJQrEP-2sgiPtpI3o_zsMqKoV6qRyp0M4VY6CSybLXZalM2nvpTGy6nUDNXXU1/s540/image_2025-05-20_09-42-30.png
HPV គឺជាវីរុសមួយដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ផ្លូវភេទ ហើយវាជាមូលហេតុចម្បងនៃជំងឺមហារីកមាត់ស្បូន។ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ប្រហែល ៩៥ ភាគរយនៃករណីជំងឺមហារីកមាត់ស្បូនបណ្តាលមកពីការឆ្លងវីរុស HPV។ បច្ចេកវិទ្យាថ្មីរបស់ PSI មានគោលបំណងធ្វើឱ្យការធ្វើតេស្តកាន់តែងាយស្រួល មិនរំខានដល់រាងកាយ និងអាចប្រើនៅគ្រប់ទីកន្លែង ដោយប្រើប្រាស់ទឹកនោមជាសំណាក។ នាយកប្រតិបត្តិ និងស្ថាបនិក PSI លោក Ricky Chiu Yin-to បានបញ្ជាក់ថា ក្រុមហ៊ុនបានអភិវឌ្ឍបច្ចេកវិទ្យាជាសិទ្ធិប៉ាតង់សម្រាប់ប្រមូលនិងបន្សុទ្ធទឹកនោម ដើម្បីអាចចាប់បានសារធាតុបញ្ជាក់ជំងឺ (biomarkers) ដ៏មានប្រសិទ្ធភាពខ្ពស់ជាងវិធីធម្មតាដល់ទៅ ១០ ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK1XptrcA6plA293rbTJ7RgqsyImOde0AFp4xkXTR6ESsew5JbGrVblBR3ra21aCV-9hNIJhEZTX5AFGzfw6KG8xygzW3gi_lx4X-BhKF7aOq9ps0UjKmi6j7ljI0HboAWyZVPTKksfjaDHkEBJjRUq1aVRKSnEPN5N29QmUGbfiaR9gsdTXr2Lrg0rZ0l/s1020/image_2025-05-20_09-42-30%20(2).png

ការសិក្សាគ្លីនិកថ្មីដែលធ្វើឡើងជាមួយសាកលវិទ្យាល័យ Peking University Shenzhen Hospital លើអ្នកចូលរួម ១,000 នាក់ បង្ហាញថា តេស្តនេះមានភាពត្រឹមត្រូវរហូតដល់ ៩៣.៤% ក្នុងការរកឃើញដំបៅមុនជំងឺមហារីក និងអាចសម្រេចលទ្ធផលជាមួយនឹងតេស្ត Pap smear ស្តង់ដារមាសក្នុងអត្រា ៩៧%។ PSI គ្រោងនឹងពង្រីកការសិក្សាផ្នែកព្យាបាលលើអ្នកចូលរួម ២០,០០០ នាក់ នៅឆ្នាំក្រោយ ដោយសហការជាមួយមន្ទីរពេទ្យមួយនៅសាកលវិទ្យាល័យប៉េកាំង និងសាកលវិទ្យាល័យមួយនៅហុងកុង។ ប្រសិនបើលទ្ធផលបន្តល្អ PSI នឹងស្នើសុំអនុម័តពីអាជ្ញាធរច្បាប់សម្រាប់ការចេញលក់ជាសាធារណៈ រួមមាន FDA (សហរដ្ឋអាមេរិក) និង NMPA (ចិន)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-hp31NBTwEj94sTVjUms680E3XmdzcqNjOvIKvNmq5lNNo4BskJE6ii7CIFruvOFawR8k7m9APifNhUiIIcllKo8lCS4w3Scc2LuKK3-ACniTpimE_OHPwo9lq5kNPiQKQsoGf0zUQMvukL_4Kp9dzs0uZbGBj4LaGUTiCMngZdYu3tfFkydL1_gk5NtM/s1200/image_2025-05-20_09-42-30%20(3).png
PSI បច្ចុប្បន្នមានមន្ទីរពិសោធន៍ផ្ទាល់ខ្លួននៅហុងកុង សិនជិន និងកាលីហ្វ័រញ៉ា ដែលអាចដំណើរការគំរូទឹកនោមសម្រាប់តេស្តនេះ។ កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុនបានទិញយកមន្ទីរពិសោធន៍ ONCO ដែលជាអ្នកផ្តល់សេវាតេស្តរោគស្ត្រីធំបំផុតមួយនៅហុងកុង។ PSI គ្រោងនឹងប្រើ ONCO ដើម្បីបន្តអនុវត្តតេស្តទឹកនោមនេះទៀតផង ហើយជំហានបន្ទាប់ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមវគ្គរៃអង្គាសស៊េរី B ក្នុងរយៈពេល ១២ ទៅ ១៨ ខែក្រោយ ដើម្បីគាំទ្រការចូលទីផ្សារ និងការធ្វើពាណិជ្ជកម្មតេស្តនេះ។ លោក Chiu បានបញ្ជាក់ថា ក្រុមហ៊ុនក៏កំពុងនឹងស្វែងរកដៃគូយុទ្ធសាស្ត្រដើម្បីពង្រីកសេវាកម្ម និងចូលទៅកាន់ទីផ្សារអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif_3XtN1DnYG4JkMIj6rmioGTMf5MHsCqWwjovqt__o2INVTF4ipVgmgd0RxG9CZCpv_zcRYLKJT8TvND-VrTdBf7kmEbNVR3eFtHfyqaHlrNQ27abodsVUzRnO7rhpWDDJC6pqYU3kHwkiKvy0anTobbDj-52PQww2IV6o54cEv5LngTFCS6yeGyl8vfx/s1156/image_2025-05-20_10-48-38%20(2).png
លើសពីនេះ ការធ្វើតេស្តនេះក៏អាចប្រើសម្រាប់បុរសផងដែរ។ ក្នុងប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក ករណីជំងឺមហារីកក្បាល និងកដែលបណ្តាលមកពី HPV បានកើនឡើងខ្ពស់ជាងមហារីកមាត់ស្បូន។ នេះបង្ហាញពីសក្ដានុពលទីផ្សារថ្មី និងឱកាសច្រើនសម្រាប់ការអភិវឌ្ឍន៍បន្ថែមនាពេលអនាគត។ នេះបើតាមការចុះផ្សាយរបស់ South China Morning Post នៅព្រឹកថ្ងៃអង្គារ ខែឧសភា ឆ្នាំ ២០២៥ នេះ៕

ជប៉ុនដាស់តឿនពលរដ្ឋពីការដាច់សរសៃឈាមខួរក្បាលដោយសារអាកាសធាតុក្តៅខ្លាំង

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសជប៉ុនប្រឈមនឹងអាកាសធាតុក្តៅខ្លាំងប៉ះពាល់ដល់សុខភាពពលរដ្ឋ ហើយសីតុណ្ហភាពនៅតំបន់ខ្លះបានកើនឡើងរហូតដល់ជាង៣៥អង្សាសេ ។ ហេតុនេះ រដ្ឋាភិបាលជប៉ុនបានដាស់តឿនពលរដ្ឋពីការដាច់សរសៃឈាមខួរក្បាលពេលអាកាសធាតុក្តៅខ្លាំង ដោយសាររាងកាយសម្របខ្លួនមិនទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT9XxINNrH7QLx4SlCmVcIiTxVc0qrxYPtrFLWX2j1hVTbo0L3P-selCw4FYqvjRSEr6Du32L7pMeq0OgtVkrl4eaWjfxt2OvsWpWNsRCl88M9iToDmNU1G4PsOJJyGXJFh0kzwhHmfc72e1jonguO40yIEAZmKe8e6ZZZZ2BRVgQzuoGiwNgXa74ZtDCa/s1280/photo_2025-05-20_16-57-35.jpg
ភ្នាក់ងារឧតុនិយមជប៉ុនបានជូនដំណឹងទៅកាន់ពលរដ្ឋ និងភ្ញៀវទេសចរឱ្យប្រុងប្រយ័ត្នការដាច់សរសៃឈាមខួរក្បាល ជាពិសេស ពលរដ្ឋជប៉ុនដែលមានសុខភាពខ្សោយ រាងកាយសម្របខ្លួនមិនទាន់ជាមួយការផ្លាស់ប្តូរអាកាសធាតុពីត្រជាក់ទៅក្តៅ ។ នៅថ្ងៃទី២០ ខែឧសភា អាកាសធាតុក្តៅបានគ្របដណ្តប់នៅតំបន់ខាងកើត និងខាងលិចប្រទេសជប៉ុន ហើយអាកាសធាតុនឹងបន្តក្តៅខ្លាំងថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRfBhRsd0stsm5kkMl5H8MQHHVnbpvbFOvgaDiOTQr0ab7gW98auabUnBbxPwD8A327utrK1Ftm57tNA0toU_5hfgVEqdAwQ6HSWRtLPWOcXrVGiW53EqU3H-VcYSiqGm_R4MNgYRGUBmqT4kpfkB_Vi3ULY67-50zdzsc1lk6aloZLZPcRLp6qGfhwTZC/s1200/image_2025-05-21_10-32-12.png
នៅថ្ងៃទី២០ ខែឧសភានេះ អាកាសធាតុកើនឡើងរហូតដល់៣៤អង្សាសេ នៅទីក្រុងអូសឹគិ ខេត្តយ៉ាម៉ាណាឈិ ខណៈទីក្រុងហាជិអូចិ ស្ថិតនៅភាគខាងលិចទីក្រុងតូក្យូ សីតុណ្ហភាពកើនឡើងដល់ជាង៣៣អង្សាសេ ។ រីឯទីក្រុងអិតុឈិម៉ាក់ ខេត្តហ្វូគុអូកាក់ និងទីក្រុងអាសាគុ ខេត្តហៀងហុ សីតុណ្ហភាពស្មើ៣៣អង្សា ខណៈសីតុណ្ហភាពនៅតំបន់កណ្តាលទីក្រុងតូក្យូ កើនដល់៣០អង្សាជាលើកដំបូងក្នុងឆ្នាំនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimYA52SMj26EfKxcMtVhERih_EHljwDQNm0xNhRV-uFHBL5cf9jv7jY_fLmqHWbXKmrbjd5Fr651ShXLQZLdvDcLOLBGkmPPY37TQhnIReit2ZDkEU545F9_4qvHRCYRSeDQYtQkdg51afAYIiDMCHfZOJ6u_RZNLTP-LUyqsKUlwN4QTwhCVcAuA6hpCL/s1000/image_2025-05-21_10-32-13.png
ភ្នាក់ងារឧតុនិយមជប៉ុនសូមឱ្យពលរដ្ឋគ្រប់រូបថែទាំសុខភាពរបស់ខ្លួនឱ្យល្អ ដើម្បីការពារការដាច់សរសៃឈាមខួរក្បាល ព្រមទាំងប្រើប្រាស់ម៉ាស៊ីនត្រជាក់ឱ្យបានត្រឹមត្រូវ ផឹកទឹកញឹកញាប់ និងចៀសវាងធ្វើអ្វីមួយនៅក្រោមកំដៅថ្ងៃ ។ រីឯក្រុមហ៊ុនផ្សេងៗចាប់ផ្តើមមានវិធានការការពារបុគ្គលិករបស់ខ្លួន ដូចជា ៖ ត្រួតពិនិត្យសុខភាពបុគ្គលិក ការសង្គ្រោះបឋម និងបញ្ជូនបុគ្គលិកទៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើក្រុមហ៊ុនណាមួយពុំចាត់វិធានការការពារបុគ្គលិកទេ ក្រុមហ៊ុននោះនឹងទទួលទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzOuaGJiSEnKWyoLGUo_YXJnsxXC1VF4oJSW0b5AfgO9YByCtd9wDJ_L2Bz3BLArP7v8iw-pXn5XufsV5YviAK6tAp5GFdLFMF6CytLPCAKT-ajKEDzfRSU41Mie6iXauhvBWP4lWzYlBlpjg5vxusz5Uh6PyM6VaOOpPl1yx5l_rUVbDyoopsOklRGkOU/s1280/photo_2025-05-20_16-57-35%20(2).jpg
ដោយឡែក អ្នកជំនាញសុខភាពណែនាំឱ្យប្រុងប្រយ័ត្នការបរិភោគចំណីអាហារផ្សេងៗ ពេលសីតុណ្ហភាពកើនឡើងខ្ពស់ ចាប់ពី២៥អង្សាសេ ទៅ៤០អង្សាសេ ពីព្រោះបាក់តេរីក្នុងចំណីអាហារនឹងធំលូតលាស់យ៉ាងឆាប់រហ័ស ។ ក្រៅពីនេះ គួរតែរង់ចាំឱ្យអាហារត្រជាក់សិន មុនពេលច្រកចូលក្នុងថង់ ឬប្រអប់ ដើម្បីកុំឱ្យប៉ះពាល់សុខភាព ៕

បោះរបស់៣យ៉ាងនេះចេញ ប្តូរបាននូវលាភសំណាងក្នុងលំនៅឋាន

0

ពេលខ្លះ របស់របរតូចតាចដែលយើងមើលរំលង ឬរក្សាទុករបស់ពុំចាំបាច់មួយចំនួន អាចជាឧបសគ្គរារាំងមិនឱ្យលាភសំណាងហូរចូលលំនៅឋាន ។ តាមក្បួនហុងស៊ុយ ការរៀបចំលំនៅឋានបានត្រឹមត្រូវ គឺពុំត្រឹមតែមានឥទ្ធិពលដល់ជោគវាសនាប៉ុណ្ណោះទេ ប៉ុន្តែវានឹងធ្វើឱ្យលំនៅឋានក្លាយជាកន្លែងគួរឱ្យចង់រស់នៅ និងផ្តល់សេចក្តីសុខ ។ តើគួរបោះចោលរបស់អ្វីខ្លះ ដើម្បីឱ្យលំនៅឋានអាចអូសទាញទ្រព្យសម្បត្តិ និងភាពរុងរឿង?

១-គ្រឿងសង្ហារិមចាស់ខូចខាត ឬឈប់ប្រើប្រាស់ ៖ គ្រឿងសង្ហារិមចាស់ៗភាគច្រើនតែងតែរក្សាទុកដោយសារសោកស្តាយ ប៉ុន្តែបើតាមអ្នកជំនាញហុងស៊ុយប្រាប់ថា គ្រឿងសង្ហារិមចាស់ទាំងនេះធ្វើឱ្យថាមពលល្អនៅទ្រឹង ប៉ះពាល់ផ្លូវចិត្ត និងលាភសំណាងក្នុងលំនៅឋាន ។ ក្រៅពីនេះ គួរពិនិត្យមើលទូរសម្លៀកបំបាក់ ថតតុ ឬកន្លែងទុកសម្ភារៈផ្សេងៗ បើឃើញសម្លៀកបំពាក់រហែក និងចាកបែក ចូរយកទៅចោលជាបន្ទាន់ដើម្បីឱ្យលំនៅឋានមានសណ្តាប់ធ្នាប់ និងមានទីធ្លាទូលាយទទួលយកថាមពលល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW47yjutqHPZsqsCs77-g2YulPjxqZqdHqnECfNvP8rACQ1hFIH0eHmPerJ1OJVdjTVqjRdN3aVc1VY1Ze8ofr3MV7AtYzv5cILmXfUfGgwumfyMAPkmS20fUoXDujqqa8Vs_sQc9cNxq1YgOT31RDfY4PV1JEYPhmmy4S52XfQg5yE0tn75gb0QJkjELM/s1400/image_2025-05-21_09-52-14.png

២-រុក្ខជាតិក្រៀមស្វិត ឬផ្កាក្លែងក្លាយ ៖ រុក្ខជាតិស្រស់បៃតងតំណាងឱ្យជីវិតស្រស់បំព្រង ប៉ុន្តែបើរុក្ខជាតិក្រៀមស្វិត ឬផ្កាជ័រ វាតំណាងឱ្យភាពស្រពោន ហើយលំនៅឋាននឹងទាក់ទាញតែថាមពលអាក្រក់ ។ យើងនឹងមានអារម្មណ៍ធុញថប់ បាត់បង់ភាពរីករាយ ប៉ុន្តែយើងអាចរករុក្ខជាតិណាដែលទាក់ទាញមាសប្រាក់មកដាំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Ic7xyBaFGmnMuo-iWLPyhk-V0Bt71hWnPBO9Xd7XQv59yVVQ8DoI4DkIM09a7rODATvr_5nWvo_PlH0J9v7Ol0cGYhn3Ss7dOexkKOSaeaCcm1BQEZ_BDyUS_ZrLq4g_68v3FM5YhrukuF0ydM740iz9_Mn1wngmg1VJHz3Ak1AGKhPgr0ywp0aNiIyk/s1200/image_2025-05-21_09-52-16.png

៣-របស់របរពាក់ព័ន្ធនឹងការចងចាំអាក្រក់ ៖ រូបភាពប្តី-ប្រពន្ធដែលបានលែងលះគ្នារួចហើយ ឬវត្ថុអនុស្សាវរីយ៍មិនល្អពីអតីតកាលអាចមានតម្លៃសម្រាប់ផ្លូវចិត្ត ប៉ុន្តែវាប៉ះពាល់ដល់ការទាញថាមពលល្អក្នុងលំនៅឋាន ។ ហេតុនេះ ចូរបំភ្លេចចោលនូវការចងចាំមិនល្អពីអតីតកាលដើម្បីដោះលែងខ្លួនឯង ហើយផ្តោតលើជីវិតបច្ចុប្បន្ន និងរឿងរ៉ាវល្អៗដែលបម្រុងចូលមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnysA9MCxY4to0e6i14ozlPVP_Pvt0BDCVq9MR6YtQrBeetUtsgepBQy_q5i_q_vxaw1MDummRo6zCgVKlFO67h9fvXR-LUR-jgeTVTJ7hjZy8u4yFVRn6rn5dikssVn3B5m7FWXcJ1x3CdKLDNYbur8FeTZ8Ut_QMBHp3Gp5ID8J8IE2ZAEGLOOdnvV9e/s1188/image_2025-05-21_09-52-16%20(2).png

សរុបមក ការបង្កើនថាមពលល្អក្នុងលំនៅឋាន គឺចាប់ផ្តើមពីការបោះចោលរបស់របរទាំង៣យ៉ាងនេះ បន្ទាប់មក តុបតែងលំនៅឋានតាមកលក្ខណៈហុងស៊ុយ ដោយមានពន្លឺធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ ។ ហុងស៊ុយពុំមែនជាវេទមន្តទេ ប៉ុន្តែវាទាមទារឱ្យមានការយល់ដឹង តាំងចិត្ត និងអនុវត្តជាប្រចាំ ។ ចូរសាកល្បងផ្លាស់ប្តូរជីវិតដោយការយករបស់ទាំងនេះចេញពីផ្ទះ ពេលនោះ យើងនឹងឃើញថា ថាមពលល្អចូលមកក្នុងជីវិតពុំនឹកស្មានពុំដល់ ៕

ចង់ទៅដើរលេងកូរ៉េខាងត្បូងឱ្យសប្បាយរីករាយ ហាមធ្វើទង្វើទាំង៧ចំណុចនេះ

0

មុនពេលធ្វើដំណើរទៅលេងនៅប្រទេសណាមួយ យើងគួរតែឈ្វេងយល់ពីពលរដ្ឋប្រទេសនោះថា តើពួកគេចូលចិត្តអ្វី និងពុំចូលចិត្តអ្វីខ្លះ ពីព្រោះការអប់រំ និងការទទួលបានព័ត៌មាន ធ្វើឱ្យពលរដ្ឋប្រទេសនីមួយៗមានការយល់ឃើញខុសៗគ្នា ។ នៅប្រទេសកូរ៉េខាងត្បូងក៏ដូចគ្នាដែរ ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនធំពុំចូលចិត្ត ៧ចំណុចនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUCM9GmmqrOIOpLwLlFMlngNkJkZXEkWxZ1z0pQfbDDeuAKqjo8hwOFV1PgQyZ4TTpJ-_nmdrPsRPQka8GQBKCU71eMxrJZp6H5n6nyG6lGxtGVO6diT2pBkL52mHjF3LgwqDvrUaKgRXJdGkInHdWNwhCgHJ8jPb3qpHQlKWwyBfCHVV-pu32No1KeOgm/s3500/image_2025-05-21_09-46-59.png

១-ពលរដ្ឋកូរ៉េខាងជើង ៖ ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនស្អប់ខ្ពើម និងរើសអើងពលរដ្ឋកូរ៉េខាងជើង ដោយសារពួកគេយល់ថា ពលរដ្ឋកូរ៉េខាងជើងមានតម្លៃទាបជាងខ្លួនគ្រប់ផ្នែកទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw_oHVtPigeZ3e-faltPk9c1l_hUccGNTtobgla-KMXVKqdI_plXjwGP6tauL9lHv3Kj_ELNfqf1wJfjeDSI6MJk6caWx0jMqZsJvqGSAeoUVQ8YEE7YQFzYwR5k6WI4zCreKIjPubO1bKR3Q4d9zOLaHkSs-NPOgd0s3qHmZ6R5PCWMflwCC35gtb2jmJ/s1000/image_2025-05-21_09-47-05.png
២-អ្នកប្រព្រឹត្តខុស ៖ ទោះជាអ្នកណាម្នាក់ប្រព្រឹត្តខុសបន្តិចបន្តួចក្តី ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងនឹងរិះគន់មិនឈប់ឈរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDMMBv_qnEdzDR79SQyaBCw_fpqaPJsPbtRdtEl3gx7XHH4zLjUAnEmGKLbkrZ7dA8wb9vuLsG47_KqqNVd9aYU6KhHCP_sT6oCtJ4vuZr3Lyxk0ZHdF54qDE5zn-z3lAVRL6VLvsR29pegLkO6WVZyV746NzSx5xtYFXq2CrU6KlLWjATQ_yamohI5sNo/s1722/image_2025-05-21_09-47-05%20(2).png

៣-ជនជាតិមូស្លីម ៖ ទោះជាជនជាតិមូស្លីមរស់នៅប្រទេសកូរ៉េខាងត្បូងតិចតួច ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងតែងរើសអើងមូស្លីម និងគិតថា មូស្លីមចូលចិត្តប្រើប្រាស់អំពើហិង្សា ដោយសារពលរដ្ឋកូរ៉េខាងត្បូងទទួលព័ត៌មានច្រើនពីការប្រើហិង្សារបស់មូស្លីម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSqBmVTjkU3lUTHuQtIR6BKvlagWS3DuNeTCSOH53FUfud1IY1uTc5rXY1BOJ-Ah5vs2glNLIFsJipUN65KtYSpzRTRttidS2j2lQn9KUaQwrVHpPA8GkL0uoHsjG6mqN5WTHdVWYE3Yweg5bunl6kmFqbuIfObaU8854LyIifh8qHBTlKm6rqf-O0Zg-e/s1400/image_2025-05-21_09-47-07.png

៤-ឱ្យតម្លៃស្ត្រីទាបជាងបុរស ៖ ពលរដ្ឋកូរ៉េខាងត្បូងភាគច្រើនផ្តល់តម្លៃទៅលើបុរស ឬចាត់ទុកបុរសជាធំ ហើយគិតថា ស្ត្រីមានតម្លៃទាបជាងបុរស ទទួលឱកាសតិចជាងបុរសក្នុងតួនាទីការងារ ។ ពួកគេចាត់ទុកថា ពេលរៀបការរួច ស្ត្រីមានតួនាទីថែទាំក្រុមគ្រួសារ និងកូនៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg24kgJzlsG4RpTEexuCOdug4Jok-eKpTQqX7es7uuNnM4lIA7YO0a4eLT7RqrXM-ovYyFuq2LGWrqYeyA6O4RT0lONQ5kEV94uXPwqxkLW8GvcrRxbzwT6SutVwR9GCM-n6srKRvYByfAPaPpQ6FO5CWrvYhgmt4QUD8vd7-S1w2jZ3l7qMF6i-bXT4wUB/s1600/image_2025-05-21_09-47-09%20(2).png

៥-ក្រុមស្រឡាញ់ភេទដូចគ្នា ៖ សង្គមកូរ៉េខាងត្បូងពុំទាន់បើកទូលាយ ឬទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQ+) ទេ ទើបពលរដ្ឋកូរ៉េខាងត្បូងរើសអើស និងប្រឆាំងជាមួយអ្នកស្រឡាញ់ភេទដូចគ្នា ។ ហេតុនេះ ធ្វើឱ្យក្រុម LGBTQ+ ត្រូវលាក់បាំង ពុំបើកចំហជាសាធារណៈ និងរស់នៅជាមួយគ្នាដោយលួចលាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS_pbTBboyUvcdSKr1zV2MQiR1-Mq0NAyB5P4UrKRckv_GY8trKjCIZJ5GnY2NR2t79mak_cn4RlGzoKLVf2XUlvoQCVQjRktiN-0cYU6Ahwca3cLzs5DROeIjuUrPwOEql1WT8G_QF2Pk_URiF1ws0xEsOVCocHJ9UuiKgOVCVhbVKxoSHfUw92Egm41n/s1200/image_2025-05-21_09-47-09.png

៦-ស្ថានភាពអាពាហ៍ពិពាហ៍ ៖ សង្គមកូរ៉េខាងត្បូងចង់ឱ្យអ្នករៀបអាពាហ៍ពិពាហ៍បង្កើតក្រុមគ្រួសាររស់នៅជួបជុំគ្នា រីឯការនៅលីវ ការលែងលះ ឬរៀបការជាមួយជនបរទេស គោរពសាសនាខុសគ្នា តែងតែត្រូវបានពលរដ្ឋកូរ៉េខាងត្បូងវាយតម្លៃថា ពុំល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGCPEUr3g4Rv_dnuIenaKi0yYNBv1tAkv3smL6SaYvk6Cjzo_w1lpYf_P_X8sRpo3rhjG7emEDz_o5c4f7Og8UM1cg6nUZVRPTUFGzGrBWOphCmEGCFZi1g9Y6RAMnEoMeiNVPugQZL8ZyRCVBl-e5r3V5zAlaoYZpJ6L007XvELu5YWEiyHFIOKFNckrj/s3000/image_2025-05-21_09-47-11.png
៧-តួនាទីការងារ ៖ ពលរដ្ឋកូរ៉េខាងត្បូងឱ្យតម្លៃលើតួនាទីការងារល្អៗ ឬមានកិត្តិយស ដូចជា ៖ គ្រូពេទ្យ មេធាវី និងវិស្វករ ច្រើនជាងការងារប្រើប្រាស់កម្លាំងពលកម្ម ទើបធ្វើឱ្យមានការបែងចែកវណ្ណៈ និងរើសអើងតួនាទីការងារ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqNVVCV1lnvh8wsSbKnu9UPjBDLlTPUJlBzj6VW20gr8HMHzXJT_voDRSNnczuwPqGx_pUtVuSZhWhFF345NCFDxNS61YuD3XOz0kIncTdyrVZ7kBRr6RRn0SuhavdQSmm0N3ZCF_GFUs91e_-_lhjyRZ5HEph5zGOcd2mqGe4Lo7Vm86U66jXNBDDLnAA/s990/image_2025-05-21_09-47-13.png

Jisoo ដើរយឺតបើធៀបនឹងសមាជិកក្រុម BLACKPINK ទាំងបី

0

ការថយចុះចំនួនអ្នកតាមដាននៅលើគណនី Instagram របស់ Jisoo សមាជិក BLACKPINK បានបង្កឱ្យមានការព្រួយបារម្ភ ចំណែកឯទិសដៅអភិវឌ្ឍន៍លើអាជីពរបស់នាងក៏ធ្វើឱ្យអ្នកគាំទ្រមានការជជែកវែកញែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE3TrlZ2bgEYPx0aVzrL5Kgs20ZiCoUn8g2GCYtFmdaljOHd8UlLV1pmCzrW8kdCNckmarjRjdLh-sW7f_QuC4S8ojSOXyGB24wXm6g9ZE-pyb_UKyQXpddkXLxaTCDd_wvp1Elrshyphenhyphena9EFpHvZ5eKWyuEo-8aVhlTRRfGkRpf0Gu_gTfhyXv14JKWKO-N/s1620/image_2025-05-20_11-02-15.png

យោងតាមការចុះផ្សាយរបស់ Koreaboo តារាស្រី Jisoo ថ្មីៗនេះបានឃើញការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនអ្នកតាមដាននៅលើ Instagram ផ្ទាល់ខ្លួនរបស់នាង។ យោងតាមស្ថិតិគណនីរបស់ Jisoo បានបាត់បង់អ្នកតាមដានចំនួន ១៦២,០០០នាក់ក្នុងរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ។ក្នុងនាមជាសមាជិកក្រុមចម្រៀងស្រី Kpop សមាជិកទាំង ៤ រូបរបស់ BLACKPINK នៅតែឈរលើកំពូលតារាងនៃតារា Kpop ដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSmvV3W_eJwfXp5oQBdJQw9riegY7Jkg9fhsFixhQ1VsTnofqEB1bkgLc-ELdLHMEYjWmdVJDFufOIPR4EZpL0G97nlLdL-bjGX6AGbDOJfuItq_NrnX7Yppgt7gPhRRL6cIh55Zu-maL_MFKQCnV_9nn9FF_0J7mFGohP8sNaWE_HTjwYeYu1g7kQxg9g/s1280/image_2025-05-21_09-36-09.png

Lisa មានអ្នកតាមដាន ១០៦ លាននាក់ Jennie មានអ្នកតាមដាន ៨៧.៣ លាននាក់ និង Rosé មានអ្នកតាមដាន ៨៣.៨លាននាក់ ។ Jisoo ជាប់ចំណាត់ថ្នាក់ទី ៤ដែលមានអ្នកតាមដាន ៧៩.៦ លាននាក់ ធ្លាក់ចុះជាង ១០០k followers កាលពីខែមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcSLu9PY_PtcyOenhVe5hRd8lmVMPPLxmBHQwty9g8tarw5rTHA3aFbe_YO675qmwy1-ly4XIsZdUFp_tMmNBuOF3DEc6SpMwc0-hzLgh9llSu6l8gvxREJTaasD2luENfRtyLeo-NkpaXobL_YHY4yq2_3oz_6i4FCuXE1QfWZmHEytZ6weUgbemfliOm/s1440/image_2025-05-20_11-02-04.png
អ្នកគាំទ្របានសម្តែងការព្រួយបារម្ភ ព្រោះថាបន្ទាប់ពីទទួលបានចំនួនអ្នកតាមដានយ៉ាងច្រើនក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ គណនីរបស់ Jisoo បានបាត់បង់អ្នកតាមដានជិត ២០០,០០០ នាក់មកទល់ពេលនេះ។
អ្នកគាំទ្ររបស់ Jisoo បានផ្តល់មតិចម្រុះអំពីមូលហេតុនៃការធ្លាក់ចុះនេះ។ មតិខ្លះនិយាយថាក្រុមហ៊ុនរបស់ Jisoo គឺ BLISSOO កំពុងមានទិសដៅមិនមានប្រសិទ្ធភាពសម្រាប់គណនីរបស់នាង។ ម៉្យាងវិញទៀត កង្វះខ្លឹមសារដែលគួរឱ្យចាប់អារម្មណ៍ ឬការបង្ហោះដែលមើលឃើញនៅលើ Instagram ក៏អាចមានសក្តានុពលបិទអ្នកតាមដានមិនឱ្យចូលរួមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_cyJQWKjGsUCNKRS7SFhAov37CaLJvFDkaM2dPtXTaEMzVtmuwAY2iji1qOQaiSC_xBUI1TKHVCMk37Y04Q6bT0mUQFAm5_cFOuekHQswJqgUT7WhPHf9hRz3bkmjjqcA4AkqQ3bIPrUZf4coXPjnrIGQ580c5xCV-XCKpuTdIZE_L59yCFj6m2L34n8d/s2048/image_2025-05-20_11-02-05.png
កាលពី ១ ឆ្នាំមុន Jisoo បានជាប់ចំណាត់ថ្នាក់លេខ ៣ក្នុងបញ្ជីតារា Kpop ដែលមានចំនួនអ្នកតាមដានច្រើនជាងគេ នៅពីក្រោយ Lisa និង Jennie ។ ប៉ុន្តែមកដល់ខែតុលា ឆ្នាំ២០២៤ Rosé បានវ៉ាដាច់ Jisoo ដោយបានរុញនាងឱ្យធ្លាក់មកលេខ ៤។មតិជាច្រើនបាននិយាយថា វិថីអាជីពទោលរបស់ Jisoo កំពុងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងនៅទ្រឹង បើធៀបនឹងសមាជិក ៣ នាក់ផ្សេងទៀតក្នុងក្រុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhHIOo55GIKmx3mF7EElTPLEdSnn1ZEiJEmJrS2mRHcUKR8Q2Iv18YEainEs_eC5P1OWRp9PYJ-qATPjYQ_hhU0-osaS1wglo7Bi1cF3_YxSj4UX-JWyXZ4SNc7eqNl5kBb26ss1uWmwE59gv398SM2VF7Jig-lwjzx-BaX7YUTl4F1M7FMxEpvqCCqNBe/s1080/image_2025-05-20_11-02-08.png
ទោះបីជាបានចុះហត្ថលេខាជាមួយស្លាកកំណត់ត្រាសំខាន់ៗរបស់សហរដ្ឋអាម៉េរិក ក៏ដោយទិសដៅរបស់សមាជិក Blackpink គឺខុសគ្នា។ Lisa, Jennie និង Rosé បង្ហាញយ៉ាងច្បាស់នូវមហិច្ឆិតារបស់ពួកគេក្នុងការអភិវឌ្ឍទៅជាតារាចម្រៀងពិភពលោក។ ពួកគេទាំងពីរបានចេញអាល់ប៊ុមស្ទូឌីយ៉ូជាង ១០បទ និងបានសហការជាមួយសិល្បករអន្តរជាតិល្បីៗជាច្រើន។
ឧទាហរណ៍ដូចជាការសហការគ្នារវាង Rosé និង Bruno Mars ដែលបានបង្កើតការពេញនិយមជាសកល «APT»។នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានជួយឱ្យកេរ្តិ៍ឈ្មោះរបស់ Rosé កើនឡើងលើសចំនួនអ្នកតាមដានរបស់ Jisoo នៅលើ Instagram និងលើសអ្នកស្តាប់ប្រចាំខែរបស់ Jennie និង Lisa នៅលើ Spotify ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjERSBwVv5tq7sx2lIIjCSGd2crZ4T8YBY4uHQVW2ISrYRdsug7cPImdodUMFGTL3lN2vX53ydq5-fkD2THvJTR5aiOCsfTrdZZw8bE1Gj4ZnG69QwT1i4xSSB0p9MVD3BXp856oQYRHI_z1lMHKi9OREazghVrm39Y9MG2-9eSGS3kAYPP8qK6n6gBztfM/s1770/image_2025-05-21_09-36-08.png

ទន្ទឹមនឹងនោះ Jisoo បានចេញអាល់ប៊ុមខ្នាតតូច «Amortage» ដែលមាន ៤ បទ។ អាល់ប៊ុមនេះត្រូវបានគេចាត់ទុកថាខ្វះការបំបែកមិនបានរួមបញ្ចូលគ្នាជាមួយនឹងសិល្បករអន្តរជាតិនិងមិនមានភាពច្នៃប្រឌិតច្រើនបើធៀបនឹងផលិតផលមុនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuU1I8nmoEvIcSsTVwK-pU3K8TQ91p2fUrcFEz8oIM5s9ZBLfHnO2GkjsKHnFFCNkbgtjvIOwvW_kX7fC-BtRfRkjJ0KL4LLE3WgNP3j79gwRLmI0oh06UBs0txlLg129_q_dijLO-_ahdW599HGTXMx9qGackTqDQ19RKGXbXZKe5WwhxGA9Fnra1FPDt/s2048/image_2025-05-20_11-02-09%20(2).png

ជំនួសឱ្យការបណ្តាក់ទុនក្នុងអាល់ប៊ុមពេញដូចសមាជិក ៣ នាក់ផ្សេងទៀត Jisoo ចែករំលែកពេលវេលារបស់នាងជាមួយនឹងសកម្មភាពសម្តែង។ ប៉ុន្តែសកម្មភាពថតភាពយន្តរបស់ Jisoo មិនសូវមានប្រសិទ្ធភាពទេ។ នៅក្នុងរឿង «Newtopia» ដែលចាក់ផ្សាយនៅដើមឆ្នាំ ២០២៥ Jisoo នៅតែបង្កភាពចម្រូងចម្រាសអំពីការសម្តែងរបស់នាង។ ទស្សនិកជនកូរ៉េបានរិះគន់ការសម្ដែងរបស់នាង ហើយបាននិយាយថា Jisoo មិនគួរបន្តតួនាទីសំខាន់ទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDkAOTVsfPZdcii-5YRik-QaTwEu1J66GaIbgFUNz-2dXB3e4nuLRtu2hHA19ZRPl6YZCNzwYXySchlBX0QFJXZTGC00x4yric0Nk9OZJT7ev3m-HRJdn0CZbH1E5nCGsgLYjl4TLBycO5eDwYvMRXPD2Iey8rzM2z0HOSWniadZeIJ3EoABUezXgb9Xh8/s2048/image_2025-05-20_11-02-11.png

បច្ចុប្បន្ន Jisoo មានរឿង «Omniscient Reader’s Viewpoint » ដែលគ្រោងនឹងចាក់បញ្ចាំងនៅខែកក្កដា។ នាងក៏កំពុងថតរឿងថ្មីដែរ។ ប៉ុន្តែមហាជនមិនបានរំពឹងច្រើនពីការសម្តែងរបស់តារាចម្រៀងរូបនេះឡើយ ។
គួរកត់សម្គាល់ថានៅពេលដែល Jennie, Lisa និង Rosé បង្កព្យុះនៅ Met Gala 2025 មានសំណួរជាច្រើនអំពីអវត្តមានរបស់ Jisoo ។ ក្នុងនាមជាទូតសុឆ្ឆន្ទៈសកលសម្រាប់ម៉ាក ប្រណីតពីរ (Dior និង Cartier) Jisoo ប្រហែលជាអាចចូលរួមក្នុងព្រឹត្តិការណ៍នេះ បានយ៉ាងងាយស្រួល ប្រសិនបើនាងចង់។ ប៉ុន្តែនាងបានជ្រើសរើសផ្លូវមួយទៀត ដោយបន្តដើរក្នុងតំបន់ផាសុកភាពរបស់នាង៕

សម្ដេចធិបតី ប្រាប់ពីមូលហេតុសំខាន់នៅពីក្រោយការកាយភ្នំយកថ្មកម្ពុជា

0

បច្ចុប្បន្ននៅកម្ពុជា គេឃើញមានការកាយភ្នំ និងបំផ្ទុះភ្នំយកថ្ម ជាច្រើនកន្លែង ដែលធ្វើឱ្យភ្នំមួយចំនួនរងការខូចខាតទ្រង់ទ្រាយដើម និងមានមតិជាច្រើនវាយប្រហារទៅកាន់រដ្ឋាភិបាល ដោយលើកឡើងថាមានតែស្រុកខ្មែរទេ វ៉ៃខ្ទេចអស់ហើយភ្នំ ខណៈប្រទេសផ្សេងគេខំថែរក្សាព្រៃភ្នំ។

ជុំវិញការលើកឡើងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់ថា៖” មូលហេតុសំខាន់នៃការកាយភ្នំយកថ្ម គឺដើម្បីផលិតស៊ីម៉ង់ត៍ ក្នុងបំណងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធជាតិ ដោយការកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ការកាយភ្នំនេះត្រូវអនុវត្តដោយមានការយកចិត្តទុកដាក់ និងគិតគូរយ៉ាងច្បាស់លាស់”។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖” សកម្មភាព នៃការកកាយថ្មនេះ មិនមែនមានតែនៅកម្ពុជាទេ សូម្បីចិន សិង្ហបុរី និងបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ក៏មានដែរ ដើម្បីផលិតស៊ីម៉ង់ត៍ យកមកអភិវឌ្ឍន៍ប្រទេស “។

គួរបញ្ជាក់ថា កាលពីជាង៦០ឆ្នាំមុន កម្ពុជា មានសមត្ថភាពផលិតស៊ីម៉ង់ត៍ដោយខ្លួនឯង តែដោយសារសង្គ្រាមរោងចក្រស៊ីម៉ង់ត្រូវបានបិទចោល។ តែក្រោយមក បន្ទាប់ពីការដួលរលំរបស់របបប៉ុលពត វិស័យស៊ីម៉ង់ត៍បានបន្តងើបឡើងវិញ ដោយចាប់ផ្តើមមានការផលិត និងនាំចេញតិចតួចចាប់ពីឆ្នាំ ២០០៧ ហើយកម្ពុជាបានបំលែងពីប្រទេសនាំចូលស៊ីម៉ង់ត៍ ទៅជាប្រទេសនាំចេញ”៕