លោក សឹក សិលា អ្នកបង្កើតមាតិកានិងជាអ្នកលក់អនឡាញបានប្រកាសនៅលើ បណ្តាញសង្គមរបស់ខ្លួនឈប់គាំទ្រតារាថៃតទៅទៀតទោះបីជាលោកចូលចិត្តប៉ុណ្ណាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2Qwo8htUb067uugHy7jddPIX_5hvZxYAXjOHob9gqzBBIjjvJFShnQLER1_WysNzk_wrM9Te_BAvvTECV0BRasOjLkHWwfY2cK_leZVRM9mZvdlwSLls-DSjHzQhnGaEh6MShI_fn93NEwFuLSl6DJBorT7cfahEy4Ec_Dw3GbG5zvbUx95Nd3FKLxpQ7/s909/image_2025-06-27_08-38-58.png
បញ្ហាចម្រូងចម្រាសនៅលើប្រព័ន្ធអ៊ីនធឺណិតរវាងអ្នកលេងបណ្តាញសង្គមខ្មែរនិងថៃ នៅតែបន្តកើតមានជាហូរហែព្រោះតែប្រទេសទាំងពីរកំពុងមានជម្លោះបន្ទាត់ព្រំដែនជាមួយគ្នានៅមិនទាន់មានដំណោះស្រាយរួមនៅឡើយ។ ស្របពេលមានបញ្ហាកើតឡើងគេបានឃើញតារាថៃកំប៉ិកកំប៉ុកមួយចំនួនចេញមកប្រើសម្តីប្រមាថមើលងាយខ្មែររួមទាំងប្រមាថថា្នក់ដឹកនាំប្រទេសផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP_yMD1jpGtIOgUEPNlvzn_Nk-bEz5wzYSwCNe3eqfrhigbsYrLy7zLd1Kt1LuFDuaGo8CfRKjULo52n2oFM4dujDf9sY8VqG9zWpdjwPlYfB2rtag1H_1PGoVl1aBE-vT5b5If_If0uhhtg8lx_WaHF8LCUQXBYHnjssv-7ZssOi0w1BX4f_F8Uol_a7p/s1440/image_2025-06-27_08-38-47.png
ហេតុការណ៍ជាបន្តបន្ទាប់រវាងជាតិសាសន៍ថៃមើលងាយខ្មែរបែបនេះលោក សឹក សិលា បានប្រកាសឈប់គាំទ្រតារាថៃតទៅទៀត។ លោកបានសរសេរនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃទី២៦ មិថុនា ថា « តារាថៃទោះខ្ញុំធ្លាប់ចូលចិត្តប៉ុណ្ណាក៏ដោយ, តែជាតិសាសន៍វាប្រមាថមើលងាយខ្មែរពេក, ខ្ញុំសុំមិនគាំទ្រពីពេលនេះតទៅ, ព្រោះចុងក្រោយ គេនៅតែកាន់ជើងសាសន៍គេដដែល។ ដូចម៉ែឪវាមើលងាយ គ្រួសារយើង, តើយើងគួរស្រលាញ់កូនគេទៀតដែរ?»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOhjFTnXOnea4IsCl8F4BPs3uZFPSh6m37yvncHRaaKmHWWjb-DE_ZVN3wfsWTf4bP5hXnjfMuglg6deTEh-la_rJgC0D2x6AS5kRVO6ySvwsFlR9DIeGpQ-pfvhrzV0rY3WrNzlNxGn3mwrxxWxU5KFoikgZH4CqAYkUQYG8Lw-lAlLhe_dO555-LTyeZ/s1806/image_2025-06-27_08-38-48.png

ការលើកឡើងខាងលើនេះអ្នកបង្កើតមាតិការូបនេះថានេះគ្រាន់តែជាមតិរបស់ខ្លួនប៉ុណ្ណោះ ហើយលោកថាបើគាំទ្រគេក៏គាំទ្រទៅតែសុំកុំឱ្យមានការឈ្លោះគ្នា។ គូស្នេហ៍ Anna បានបញ្ជាក់ក្នុងខម្មិនថា «នេះគ្រាន់តែជាមតិរបស់ខ្ញុំ បងប្អូនអាចធ្វើតាមបេះដូងបងប្អូនបាន សំខាន់យើងកុំឈ្លោះគ្នាឯង ទោះមានមតិខុសគ្នាក៏ដោយគាំទ្រគេទៀតក៏គាំទ្រទៅ តែសុំកុំឈ្លោះគ្នាអី»។ គួរកត់សម្គាល់ថា Anna ក៏បានចែករំលែកខ្លឹមសាររបស់លោក សឹក សិលា ដូចគ្នាដែលនេះអាចបញ្ជាក់ថានាងនិងគូស្នេហ៍គឺឈប់គាំទ្រតារាថៃតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpcryqK67w2OzcsUXzVWSDkMY1XrhBofzsHPwWwsR4ZDiuGZoInnte0LHlZ-Ll8MIgrRkGVo7p8Jh-fdF0Lt1f_TgwqjCGHmUqhqPi4YvHD3a16hUrghKJhWhUku0lsKjXjJABSlBgHGX-wf0X_qa3Xup8LeRwrw0Gc8GFn9qSkg3gZM5i0STfIq5oa3Tv/s730/image_2025-06-26_17-00-09.png

ការប្រកាសឈប់គាំទ្ររបស់លោក សឹក សិលា គេសង្កេតឃើញថាអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការយល់ស្របនូវអ្វីដែលលោកបានលើកឡើងសូម្បីតែតារាចម្រៀង វីរៈ និច្ច ក៏បង្ហាញការគាំទ្រសំណេររបស់លោក សឹក សិលា ដែរ៕