ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Thai Press រាយការណ៍ថា លោកស្រី ឆ ផាន់នីកា អតីតសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សអនាគតថ្មី បារម្ភពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកាន់តែតានតឹង ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ប្រគល់អំណាចឱ្យមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ហើយមេបញ្ជាការរូបនេះនិយាយថា បើបា.ញ់មក លោកនឹងបា.ញ់វិញ ពុំរង់ចាំការបញ្ជាពីនាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlPoEsJTsuc94iaTok3J3SqmCmFgkO0mAkpGoPW7hUHaF3dx-easy5nPzg9iUvE-mAIGw1nmmVfs2sy2itnEGZlEnFK6hVzgW4nUrxcSBqmNM6PFLVRwq-rm1uO7hIjhdA5SutCXqZj0Iv3RZQJaE85KB0ufSgLUUtNz6XdKA_x0mTthKmnQoHj4FpBPTu/s1280/photo_2025-06-27_13-52-02.jpg

លោកស្រី ឆ ផាន់នីកា អតីតសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សអនាគតថ្មី បាននិយាយក្នុងកម្មវិធីមួយឈ្មោះ «បុគ្គលល្បីៗអង្គុយជជែកគ្នា» ថា មេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ប្រកាសរួចហើយ គឺបើបា.ញ់មក លោកនឹងបា.ញ់វិញ ពុំរង់ចាំការបញ្ជាពីនាយករដ្ឋមន្ត្រី ។ ស្ថានការណ៍បច្ចុប្បន្ន គួរឱ្យបារម្ភណាស់ ក្រោយពីលោកស្រី ផេថងថាន ប្រគល់អំណាចឱ្យកងទ័ពជាអ្នកសម្រេចចិត្តរឿងព្រំដែន វាអាចឈានដល់ការប៉ះទង្គិចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9dU9TYF5Ew4p7cuPg5Aj60vmcX3PXgX-cDW1MtEmgLC07E6EBgjjH0MR3CAdo8WTOC_PIJ3EYkpvGgZH4_UPV4FSNuE90zpxqjS8_jB8EBB5erHml04iYgytNbRaazu1dqXQULENJd7ro6MBxnBdyLOMjTQLYmf-rW_VebhmfHs4gIMFskfPD0lIRtY2/s850/photo_2025-06-12_13-43-07.jpg

លោកស្រីមានជំនឿលើសមត្ថភាពកងទ័ពក្នុងការការពារទឹកដីថៃ ប៉ុន្តែចង់សួរថា តើពីដំបូង កម្ពុជា និងថៃមានជម្លោះគ្នារឿងអ្វី? ពេលនេះ គ្រប់គ្នាភ្លេចអស់ហើយ រហូតដល់ជម្លោះរាលដាលខ្លាំង ។ លោកស្រីសួរថា តើមេបញ្ជាការកងទ័ព និងមេបញ្ជាការរងកងទ័ពមែនទេដែលបាននិយាយថា គ្មានមេបញ្ជាការកងទ័ពណាចង់ឱ្យកូនទាហានទៅស្លាប់ ឬរងរបួសទេ ពីព្រោះភរិយា និងកូនៗរបស់កូនទាហាននៅផ្ទះ ហើយយើងជាមេបញ្ជាការកងទ័ពទៅប្រាប់ក្រុមគ្រួសារកូនទាហានពីព័ត៌មានសោកសៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgONYxbYDgqdbV4uAg8XTxthIY2HN7nhv3yxQJImxgJYvUII8N-rf1lHSkCr5bSraXqLwBJk3bkqDB4mznQ6RkAnskd1H4BxLByul_e847-e0FuuL3B77FTCs3HOCagGxs6JfWKJrl_hP6y-YpA4JpsGQzUsZE08GmlGBwgXVMQDG7qm98g2eWbMHxooy2B/s1280/photo_2025-06-12_13-43-08.jpg

ហេតុនេះ លោកស្រីចង់លោកមេបញ្ជាការកងទ័ពនឹកឃើញនូវពាក្យសម្តីរបស់ខ្លួនឡើងវិញថា ស្ថានការណ៍ពេលនេះ មិនមែនជាការប៉ះទង្គិចគ្នា និងកើតសង្គ្រាមទេ ។ ប៉ុន្តែលោក ប៊ុនស៊ីន ផាកក្លាង ខ្លួនឯងជាអ្នកធ្វើឱ្យឈានទៅរកការប៉ះទង្គិចគ្នាដោយសារការបិទព្រំដែន ១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWyJRbKgY-zyBXTtGxgCHifCwQelmsJl7pOhDloZ2xROEKFsF7cuOhM_4aTsBLwJz5KIxo_dQqcgfNwoDFzbqPdYFNmHqwgVrRXdCRwSrZHLsxvgzKwGUVYb2J0fWY829Elx0IWt4FaBFvyOf62ipt8RuL2dgmPT8g9b_nIM2FMLtI0hW9ax7bAVPsT7XG/s1024/photo_2025-06-27_13-52-02%20(2).jpg

លោកស្រីបន្តថា មិនមែនថៃពុំតស៊ូទេ ប៉ុន្តែតើថៃតស៊ូជាមួយប្រទេសជិតខាងដើម្បីអ្វី ក្នុងគោលដៅអ្វី? បច្ចុប្បន្ន ថៃបិទព្រំដែនទាំងអស់ជាប់កម្ពុជា គឺថៃល្មើសនឹងច្បាប់អន្តរជាតិ និងធ្វើឱ្យថៃចាញ់ប្រៀបនៅលើពិភពលោក ។ សមរភូមិនេះ ការពិត ពុំមែនជាសមរភូមិនៅព្រំដែនទេ ប៉ុន្តែអ្វីដែលថៃធ្វើ គឺធ្វើឱ្យខូចឈ្មោះរបស់ខ្លូន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqAn5VIfOlcOiSAtiuO2XaIBFIRlxdlHbq-AHnGQ5oktBVuEE83olxZ8Nf-s6QIOJeXrYPgpX53EmvWO0l8ueBg47vkv0OiObqDNPvBFIxQdgcjKrce3MEpBTzd9V6aVyisMh9izHn1E2fACuZe9V6XOlBtIj6xt8iA7ivH179jA29Pq9lK3uO5A5vxABj/s850/photo_2025-06-12_13-43-08%20(2).jpg

គួរបញ្ជាក់ថា អ្នកនយោបាយថៃជាច្រើនរូបពុំគាំទ្រឱ្យលោកស្រី ផេថងថាន ប្រគល់អំណាចឱ្យកងទ័ពទាំងស្រុងទេ ពីព្រោះកងទ័ពមានតួនាទីត្រឹមតែការពារប្រទេសប៉ុណ្ណោះ កងទ័ពពុំដឹកនាំប្រទេស គ្មានសិទ្ធិជ្រៀតជ្រែកកិច្ចការនយោបាយ និងពុំមែនជាអ្នកសម្រេចបិទព្រំដែនកម្ពុជា-ថៃ ។ ការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ពថៃ គឺជាការល្មើសច្បាប់អន្តរជាតិ និងបំបិទសិទ្ធិការធ្វើដំណើរចេញ-ចូលរបស់ពលរដ្ឋ ដែលកម្ពុជាគួរតែលើកឡើងពីបញ្ហាថៃបិទព្រំដែនប្រាប់ទៅបណ្តាប្រទេសអាស៊ាន ៕