តាណាវ៉ាត់ ប្រធានកម្មវិធី Miss Grand International កាន់តែគគ្លើនម្តងហើយម្តងទៀតមកកាន់ថ្នាក់ដឹកនាំប្រទេសកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន។ ម្តងជាពីរដងបុគ្គលនេះបានប្រើជាសំណេរប៉ុន្តែលើកនេះបានបង្ហោះរូបសម្តេច តេជោ ផ្ទាល់ជាមួយនឹងលោក ថាក់ស៊ីន ដោយចង់ផលិតជាខ្សែភាពយន្តរវាងអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8MHw6b2HoQ-72jIzvKfAq6dP9HnpTMKGFllHrq2l_ChkvdnXloPJY_RwIJDQIM4mhgAOanSKuR89-66eYwVrkbjWh-sXbhfEhDqGKv-_YAAfWpD5thsuyIbpjWrlyeSpjUAaOZ-2GLIT4J-zDAb60PjefyOLvr5ZrOakSUVxTZS3KvE9mBErZ9vnRXvPW/s1039/image_2025-05-27_09-59-34%20(2).png

នៅថ្ងៃទី២៧ ខែមិថុនា តាណាវ៉ាត់ បានបង្ហោះរូបមួយសន្លឹកដែលជារូបភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ថាក់ ស៊ីន ជាឪពុករបស់នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ដោយបានផ្លែផ្កថា សម្តេចតេជោ ហ៊ុនសែន និងលោក ថាក់ ស៊ីន កំពុងតែងរងក់ដាក់គ្នា ហើយបុគ្គលនេះចង់ផលិតជាខ្សែភាពយន្តស្នេហារវាងបុរសម្នាក់និងអ៊ំអ្នកជិតខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5M0LTZhHYfXE3uoa58yGv7ItbrWCFmicMyr1WufWVogyIBtLebNpY_Y0G1r9trpl9Fto7lLmiXvOY-xak6BJxQl9Sg1fhHqo-5hWaLSroDp8KmCZmpuuzaeVQco6tMv5tGZCxQtMc9EbDsu-O5lyJWyyRKJjtAKISyLtQntxeCWaVdrjuyCy8Zrmwz_Py/s999/image_2025-06-28_08-32-34.png

ការបង្ហោះសំណេររបស់តាណាវ៉ាត់ គេបានឃើញអ្នកលេងបណ្តាញសង្គមថៃមួយចំនួនបញ្ចេញមតិផ្លែផ្កាជាច្រើនមកកាន់ថ្នាក់ដឹកនាំកម្ពុជានិងលោកថាក់ស៊ីន។

វាមិនមែនជាលើកទី១នោះទេដែល តាណាវ៉ាត់ ប្រធានកម្មវិធី MGI ប្រើសម្តីមិនសមរម្យ ប្រមាថមកកាន់សម្តេចតេជោ ហ៊ុន សែន ។ បុគ្គលនេះបានបង្ហោះសំណេរម្តងជាពីរដង ខណៈចុងក្រោយនេះបានបង្ហោះរូបសម្តេចតេជោ ហ៊ុន សែន ផ្ទាល់តែម្តង។ ការប្រមាថមកកាន់ថ្នាក់ដឹកនាំកម្ពុជាពីសំណាក់ តាណាវ៉ាត់ នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញប្រតិកម្មថែមទាំងគំរាមទៅដល់អ្នកដែលមានបំណងទិញអាជ្ញាប័ណ្ណកម្មវិធីនេះមកកាន់ប្រទេសកម្ពុជាថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmiCJsEmtmMzXP7-F3tFH6BmhOAujniArF0OR3akYZZdh7a2ZPm6W2ogEsjuylue9M7T5SS3k5jaocvwj427PkEzslZOYv65X9WsKmn29v4BJfe4ziUv7UuO6AlB3BPJ-D8e84q28lyv1DbXD3bjzKba4VMgnP8QLRCXLhSy35eJv7mM1QrWS_aK9VLEXv/s980/image_2025-06-28_08-32-34%20(2).png

គួរបញ្ជាក់ផងដែរថា តាណាវ៉ាត់ ជារឿយៗបានបង្ហោះសំណេររបស់ខ្លួនជុំវិញប្រទេសថៃមានបញ្ហាព្រំដែនជាមួយកម្ពុជា ដូចជា កុំឱ្យរដ្ឋាភិបាលរបស់ខ្លួនធ្វើតាមការគំរាមកំហែងរបស់សម្តេចតេជោ ហ៊ុន សែន។ សំណេរមួយទៀតបន្ទោសដល់នាយករដ្ឋមន្រ្តីថៃ ផែថងថាន ឱ្យជនជាតិថៃសាមគ្គីគ្នាប៉ុន្តែចូលដៃជើងជាមួយសម្តេច ហ៊ុន សែន រួមទាំងការប្រមាថវិធីសាស្រ្តការដឹកនាំរបស់សម្តេចតេជោ និងចុងក្រោយនេះចង់ថតរឿងស្នេហារវាងសម្តេចនិងលោក ថាក់ស៊ីន៕