ប្រទេសថៃ ៖ សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សប្រជាជន និងជាអតីតនាំពាក្យគណបក្សកាវក្លៃ លោក វិរ៉ូត លក្ខណាអាឌិសន បានស្នើទៅរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កុំរវល់តែឈឺចិត្តជាមួយកម្ពុជា និងព្យាយាមទប់ទល់តែម្យ៉ាង រដ្ឋាភិបាលគួរតែកំណត់វិធានការផ្តល់ជំនួយដល់ពលរដ្ឋ-អាជីវករថៃនៅព្រំដែន ពីព្រោះនាយករដ្ឋមន្ត្រីមានអំណាចអនុម័តថវិកាកណ្តាលភ្លាមៗ ហើយ​គួរធ្វើយ៉ាងណាឱ្យកម្ពុជាចរចាជាមួយថៃ ។ លោកបញ្ជាក់ថា យើងធ្វើដាក់ប្រទេសជិតខាង ប៉ុន្តែយើងអាចរងផលប៉ះពាល់ខ្លួនឯងច្រើនជាង ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY3LvXXW3lMMrKqNUEojusEal4ldGwxZT2LjXWkfkJNuz6ehmyVOuKQ_qGSGwiqG6Pkboy6CWzdAo6batytIXWOKiqtvpjAPsuMOFenKFsgv-57cliPZIU9ZpGhZs5DqATjrLfFIvfnIIefrckzmRX0t7qJKKtnxGtXSAzyj5d0Mh6YIDmKldA8Ybfj0CZ/s1200/photo_2025-06-27_16-17-51.jpg
លោក វិរ៉ូត លក្ខណាអាឌិសន សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សប្រជាជន និយាយថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ផ្តោតតែលើការទប់ទល់ជាមួយកម្ពុជាតែម្យ៉ាង និងពុំគិតពីផលប៉ះពាល់មកលើពលរដ្ឋ វាជាទង្វើពុំត្រឹមត្រូវ ។ ខ្ញុំសង្កេតឃើញថា ក្រោយពីការបែកធ្លាយកិច្ចសន្ទនាមក លោកស្រី ផេថងថាន លែងជាសាច់ញាតិល្អជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាទៀតហើយ ប៉ុន្តែនៅមានក្តីបារម្ភពីរឿងប្រាក់ដែលពាក់ព័ន្ធនឹងលោកស្រី ឬត្រកូលលោកស្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGsc74vhccZHr91awouzZkC_0zHfd2rjDd8sQDLAdHa0pDIhb8CG5FGHHLD5yQPLF61DQoJ0LxlrawkWbzsrwD-D3ynh2ntDM5kWeUDaQo1gKML_V8NHIjc2nwcF_CsbP-EIJ_xESQAmIoorXRZvfR68s0PKAJ-K36wRPeuIMYJuTswieT2OOgLS6p46c/s1280/photo_2025-06-13_14-53-45.jpg

ពេលផ្តល់សម្ភាសន៍ជាមួយក្រុមសារព័ត៌មាន លោក វិរ៉ូត លក្ខណាអាឌិសន សួរថា តើថៃមានគោលបំណងសំខាន់អ្វីក្នុងការកំណត់វិធានការដាក់សម្ពាធសេដ្ឋកិច្ចប្រទេសជិតខាង? ថៃគួរធ្វើយ៉ាងណាឱ្យកម្ពុជាចរចាជាមួយថៃ បើថៃគ្មានវិធានការផ្តល់ជំនួយដល់ពលរដ្ឋ និងអាជីវកររបស់ខ្លួននៅព្រំដែនទេនោះ ថៃអាចរងផលប៉ះពាល់ខ្លួនឯងច្រើនជាង ដោយសារថៃធ្វើដាក់ប្រទេសជិតខាង ។ ដូច្នេះ នាយករដ្ឋមន្ត្រីថៃដែលមានអំណាចអនុម័តថវិកាកណ្តាលត្រូវតែមើលពីបញ្ហាឱ្យគ្រប់ជ្រុងជ្រោយ ពេលនេះ មិនត្រូវផ្តោតតែលើការឈឺចិត្តជាមួយកម្ពុជា និងព្យាយាមទប់ទល់តែម្យ៉ាងទេ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaPLZhzBSEvJ-O-ZWu8QSG8DpWU-GrNTpZCPqTPXiyBLimultoKpVrnckF7ecz4Q38b0xbrFzxGQfKQL7_bmjpg2wCgt6TSp2j46TDEP5sABFygziKFJwrurPBP1xhgz4SuMYmEXU_aRvnyu1ONSL0Y6fOHAwKUq-2pBPPziG5WqWOQ8y98PkO1A_Xargi/s1280/photo_2025-06-27_16-17-51%20(3).jpg
    យើងចង់បានមេដឹកនាំប្រទេសដែលសម្រេចចិត្តដោះស្រាយបញ្ហាយ៉ាងសមហេតុផល និងពិចារណាពីផលប៉ះពាល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងផលប៉ះពាល់គ្រប់ផ្នែក ។ បើមានភាពចាំបាច់ត្រូវបិទព្រំដែនដើម្បីដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា ឬដាក់សម្ពាធលើមេដឹកនាំកម្ពុជា នាយករដ្ឋមន្ត្រីថៃត្រូវតែគិតថា តើការបិទព្រំដែនប៉ះពាល់ដល់ឈ្មួញថៃដែរឬទេ? ប៉ុន្តែនាយករដ្ឋមន្ត្រីថៃផ្តោតតែលើការទប់ទល់ជាមួយកម្ពុជាតែម្យ៉ាង ពុំគិតពីផលប៉ះពាល់មកលើពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNh5lkMID3ZK96YqYhPLiU1AL1ktk20Mwm4z9dyLJ6XeCzB5PgqFnK5zWkL9g8zmD2n4ChKztPaFQo7HaBZjIZCW_PGIxwDMb9wzw5x1twrTBEuqZFoxditdSRYsuwnUDKATrlLMhTEeAXY0sVkvypeE41D9ItOjIbcH1v2S80oqPOvGmoiIwDk563MJCC/s1280/photo_2025-06-25_10-32-11%20(2).jpg

    គួរបញ្ជាក់ថា លោកស្រី ផេថងថាន បានចោទប្រកាន់ និងលាបពណ៌មកលើកម្ពុជា គឺជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមអនឡាញដ៏ធំនៅលើពិភពលោក ទើបធ្វើឱ្យថៃកំណត់វិធានការរឹតបន្តឹងការចេញ-ចូលព្រំដែន កាត់ផ្តាច់អគ្គិសនី និងបណ្តាញអ៊ីនធើរណេតដើម្បីទប់ស្កាត់ក្រុមឆបោកនៅកម្ពុជា ។ ការពិត ប្រទេសថៃទៅវិញទេ គឺជាទីតាំងឆបោកជនបរទេសដ៏ធំ ជាពិសេស បោកប្រាស់ជនជាតិចិនឱ្យមកធ្វើការនៅថៃ និងបញ្ជូនបន្តទៅមីយ៉ាន់ម៉ា ៕