លោកស្រី យីងឡាក់ ស៊ីណាវ៉ាតត្រា គឺជាអតីតនាយករដ្ឋមន្ត្រីថៃ ដែលបានកាន់តំណែងចន្លោះពីឆ្នាំ២០១១ ដល់២០១៤។

លោកស្រី យីងឡាក់ ត្រូវបានទម្លាក់ពីតំណែងជានាយករដ្ឋមន្ត្រី ដោយសាររដ្ឋប្រហារយោធានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទ អូចា។

ក្រោយមក លោកស្រី យីងឡាក់ ស៊ីណាវ៉ាតត្រា ត្រូវបានសភាថៃ ផ្អាកពីកិច្ចការនយោបាយរយៈពេលប្រាំឆ្នាំ។
បន្ទាប់លោកស្រី បានធ្វើដំណើរមកកាន់កម្ពុជា ហើយឡើងយន្តហោះបន្តទៅប្រទេសសិង្ហបុរី មុននឹងបន្តដំណើរឆ្ពោះទៅទីក្រុងឌូបៃ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ៖”អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាតត្រា គឺប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា ដែលគ្រានោះសម្តេចជាអ្នកជួយ”៕