Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់កំពុងប្រើមីស៊ីលផ្លោងដែលបានមកពីកូរ៉េខាងជើងប្រឆាំងអាមេរិក និងអ៊ីស្រាអែល

អ៊ីរ៉ង់កំពុងប្រើមីស៊ីលផ្លោងដែលបានមកពីកូរ៉េខាងជើងប្រឆាំងអាមេរិក និងអ៊ីស្រាអែល

87
0

យោងតាមរបាយការណ៍ថ្មីៗនេះដែលដកស្រង់សម្តីអ្នកជំនាញដែលថ្លែងទៅកាន់សារព័ត៌មាន Fox News បានអះអាងថា អ៊ីរ៉ង់កំពុងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក អាវុ.ធ និងប្រពន្ធ័ការពារទំនើបៗជាច្រើនទៀត ដែលទទួលបានមកពីកូរ៉េខាងជើងផ្លោងទៅលើមូលដ្ឋានយោធាសហរដ្ឋអាមេរិក ក៏ដូចជាប្រតិបត្តិការជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីស្រាអែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdJGT2mV-nXVj8BO6JINMpuIFd6eXIapNh37PZ8vkLerYAny0TejO9KoKdXD22wRYCcyQWisCBRhZn-8GRxxFViAxqAzuOhFl3uIDXcjYNXuOhqk6672_quaC3-KYx3mjJuUzChXM7fVh93oF-krsZtolEJ5J4ZkqYgOUes0OzkTk8zSntDj33bUoDdrFz/s992/photo_2026-04-07_11-48-02.jpg
តាមលោក Bruce Bechtol សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយដែលទទួលស្គាល់ជាសកលលើបញ្ហាយោធា និងនយោបាយកូរ៉េខាងជើង បានប្រាប់ Fox News ថា “កូរ៉េខាងជើងជាអ្នកលក់ ហើយអ៊ីរ៉ង់ជាអ្នកទិញ” ដោយពន្យល់ថា ទីក្រុងព្យុងយ៉ាងបានផ្គត់ផ្គង់គ្រឿងបន្លាស់សព្វាវុធ និងប្រព័ន្ធមីស៊ីលជាយូរមកហើយជាថ្នូរនឹងសាច់ប្រាក់ និងប្រេងពីអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaM_xrdE1Az5CT-WU7UVja4qUt7yqniixU2uVYPkZZIDIr4TRFWrbbghNsLiSUt-MxWOfsqd3LXXZ6fk7qWJkE1VsTm4-Yc4Ls3sMQfcELNsalT65y6zsOGp7J2aJBeXk5Zh45TCuhiUlApq2KYdsTGZpNf0fN4juOEAMz-9ymYxDv1Oo97ZIyJ4BPDBO5/s960/photo_2026-04-07_11-48-02%20(2).jpg
អ្នកជំនាញរូបនេះបានបញ្ជាក់ទៀតថា អាវុធទាំងនេះមិនមែនជាអាវុធសម្ងាត់នោះទេ ដោយពួកវាមួយចំនួនមានតាំងពីរាប់ទសវត្សរ៍មុន ពោលគឺកូរ៉េខាងជើងនិងអ៊ីរ៉ង់ មានសមត្ថភាពគ្រប់គ្រងលើអាវុធទាំងនេះតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJQ-6dMNc1kC-oYCvLXfE8Asmk72keBNr7KUtMknHpu3xsipYPYercEGBMR_Bc4B1XySfTG9Fw_vuChIphZ-eQWLVPbhnkzqWC7frroVy7Qq3W9qMZn9dh2tvo6X82mpmMmtf50WLCLzExrMK8F9_tRW5u4_Oy-gN4qMxn48T0EmMPeyReEgilkqOv40jz/s1280/photo_2026-04-07_11-48-01%20(2).jpg

បញ្ហានេះកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានរបាយការណ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងទៅកាន់មូលដ្ឋានយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅមហាសមុទ្រឥណ្ឌាក្នុងអំឡុងសង្គ្រាមបច្ចុប្បន្ន។ ខណៈពេលដែលការវាយប្រហារមិនបានវាយចំគោលដៅរបស់ខ្លួន មន្ត្រី និងអ្នកវិភាគអាមេរិកបាននិយាយថា វាបង្ហាញពីសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយដែលកំពុងកើនឡើងរបស់អ៊ីរ៉ង់ ដែលមានខ្លះអាចជាប់ទាក់ទងនឹងការរចនារបស់កូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi923jozMg6xuflPOdksNhMOJT6SrRPdbtsfO6HdXVaTjbHjqOx6E4UnQtywa53cRl-qxVOv2iGpshMPkqyM7aLdD33RTjOph6_XOIRbABtui4ZT-VNdxPd8Dh3VxKaRbJ53NwKCWZi2ss_O1N00t5w1uwvAL3mnWMUkapu6sqilHcery3zD9VKQAFquu0-/s1100/photo_2026-04-07_11-48-01.jpg

ទោះជាយ៉ាងណាក៏ដោយ មិនមែនចារកម្មទាំងអស់ស្របនឹងការអះអាងទាំងនេះទេ។ ការវាយតម្លៃដាច់ដោយឡែកពីគ្នាដែលរាយការណ៍ដោយ Reuters បានបង្ហាញថា កូរ៉េខាងជើងអាចនឹងកំពុងរក្សាគម្លាតពីអ៊ីរ៉ង់ ហើយនៅក្នុងសង្រ្គាមថ្មីៗនេះពួកគេមិនទាន់បានបញ្ជូនអាវុធ ឬជំនួយណាមួយដែលត្រូវបានបញ្ជាក់ទៅកាន់អ៊ីរ៉ង់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9lho7VVM1gMQBE9sJpys4Q17d0U4IlFwchyphenhyphenIDic6sUmsfsaeG1h40b2j2t7WWKZ6XDbqZeM_WuRGhzbNF9EQs40nlm0YdyLNassAPug-R985RdhXxmClKm8A_4FZ0swEj7Hgy-9yVp2cFUT4kqh2Nw_XAp0e8EMwxSPOY6lZ66oJ3NFBzSg978VEfbQpj/s1200/photo_2026-04-07_11-48-02%20(3).jpg

ភាពផ្ទុយគ្នានេះបង្ហាញពីភាពមិនប្រាកដប្រជាជាបន្តបន្ទាប់អំពីវិសាលភាពនៃកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តទាំងពីរ ទោះបីជាសង្គ្រាមរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងក៏ដោយ៕