Home ព័ត៌មានអន្តរជាតិ តើភពផែនដីនៅសល់«ប្រេង»ឲ្យមនុស្សលោកប្រើប្រាស់បានប៉ុន្មានឆ្នាំទៀត?

តើភពផែនដីនៅសល់«ប្រេង»ឲ្យមនុស្សលោកប្រើប្រាស់បានប៉ុន្មានឆ្នាំទៀត?

93
0

គ្រាន់តែជម្លោះនៅមជ្ឈិបបូព៌ារយៈពេលជាងមួយខែបានបង្ខំឲ្យពិភពលោកទាំងមូលធ្លាក់ក្នុងវិបត្តិខ្វះខាតប្រេងឥន្ធនៈ និងប្រេងឡើងថ្លៃ ធ្វើឲ្យមនុស្សម្នារជួបទុក្ខលំបាក ប៉ះពាល់ជីវភាពយ៉ាងនេះទៅហើយ តែមានធ្លាប់ស្រមៃឬអត់ថា ចុះប្រសិនបើពិភពលោកទាំងមូលអស់ប្រេងប្រើទៀត? នោះតើមនុស្សទាំងអស់នឹងត្រូវរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយរបៀបណា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8PQ5YZeJINF-1zObm7REtwYCXSGCI8jsjkLCdY8IwWwnl41BWaKkqgLqDT5m5iQFwnyUvxlDv8h4B2KrO45qdcOZycsGyZ5ot-MVFU1XVO2fLMFEUucFI0NkfYTrTcv_dxkKzbcQy8Rfifx2putAwrQVAkKs1r4I-pdtLtEPVt8wWxbYdtpJCHh8VG3ce/s1280/photo_2026-04-08_10-25-05.jpg
យោងតាមអង្គការថាមពលធំៗដូចជាទីភ្នាក់ងារថាមពលអន្តរជាតិ និងរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក មនុស្សមិនត្រូវបានគេរំពឹងថានឹង “អស់ប្រេង” ភ្លាមៗក្នុងពេលឆាប់ៗនេះទេ។ តាមការប៉ាន់ស្មានរបស់អ្នកជំនាញបានបង្ហាញថា ទុនបំរុងប្រេងសកលដែលបានបញ្ជាក់អាចមានរយៈពេលជាច្រើនទសវត្សរ៍តទៅមុខ ដែលជារឿយៗត្រូវបានលើកឡើងថាអាចនៅចន្លោះពី 40-50 ឆ្នាំទៀតបើមើលតាមអត្រាប្រើប្រាស់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHPOsUecWqSt19B9DboZiTLNHVgrueL9gaV7SoP8lhcSAmeyPJyND0ziPFy5aWJMlH2SYiM8ZfHSVcVibfcqWSfOFEpcr8W6kk825IrcKMnmqAgd1-UmDvyNj0Q0DRNjJ1H9kl0wWhY5Dv37YgMNuAvcHUR7n_N9pWQ4E3avdr_FgpbI1zYYA3IRkWTlUX/s1280/photo_2026-04-08_10-25-05%20(2).jpg
ស្ដាប់ទៅដូចជាវានៅសល់រយៈពេលយូរទៀតមែនទេ? ប៉ុន្តែតាមពិតទៅវាកំពុងតែខិតចូលកាន់តែកៀកទៅៗហើយ។ ផ្អែកតាមទិន្នន័យនាពេលបច្ចុប្បន្នប្រេងនឹងកាន់តែពិបាកចម្រាញ់ រីឯថ្លៃដើមក្នុងការផលិតនឹងកាន់តែឡើងថ្លៃតាមពេលវេលា នៅមុនពេលវាឈានដល់ការរីងអស់ទៅវិញទាំងស្រុងពីភពផែនដី។ តែទោះជាយ៉ាងណា ការរកឃើញថ្មីៗ និងបច្ចេកវិទ្យាដែលកាន់តែរីកចម្រើន ដូចជាការខួងយកប្រេងក្នុងសមុទ្រជ្រៅ និងការទាញយកប្រេង shale អាចអូសបន្លាយរយៈពេលដែលប្រេងអាចនៅមានឲ្យប្រើប្រាស់បន្តទៀតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuMadCTxAFiqfmLYpVj43_dO6ES4_o38bkY3TbLnCellx1KAylRNcNxvez7aczvUWwqohzNZQgLJxmPpuj60qawrGJ_L6tOtwbkTR67viI41DnsZVjsnAj2iFP_z_joSLjKMN7rrFhRhEtIvFKcQ3bEIXI-yaIvyDH_SURQgX70T6S85PqfuSsuzbvrr6p/s700/photo_2026-04-08_10-25-06.jpg

ទោះជាយ៉ាងណាក៏ដោយ ចំនួននេះមិនថេរឡើយ ដ្បិតវាអាស្រ័យលើតម្រូវការប្រើប្រាស់របស់មនុស្សថាមានការកើនឡើងដែរឬអត់ និងវាអាស្រ័យលើការប្រែប្រួលនៃពេលវេលា។ ហេតុដូចនេះទើបបានជារដ្ឋាភិបាលរបស់ប្រទេសជាច្រើនអំពាវនាវឲ្យប្រជាជនខ្លួនប្រើប្រាស់ប្រេងឥន្ធនៈដោយសន្សំសំចៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPcTd5LPZqjqavsoIzDkYBHewUfV39IhusEfjYrGgLg-HRvueW7OsU0820yPzHFe3bvPrEAUVWd4woTn7qah_Egax_FmkYA7RxVlXgB3R7diJpzwDDZR1XJG14K1TDLt7a1eCCfLkVfWd6kMq_Nlj7B-Lyly1MXqnTY4KeX1ssc73bSv7ebz62-02uRpH_/s640/photo_2026-04-08_10-25-06%20(2).jpg
បច្ចុប្បន្នប្រទេសជាច្រើន កំពុងចាប់អារម្មណ៍ចំពោះការវិនិយោគលើថាមពលស្អាត និងអាចកកើតឡើងវិញដូចជា ថាមពលព្រះអាទិត្យ និងខ្យល់ ក៏ដូចជាករប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAlJMZ8sNTlYSQ3WHjcQrpgLxrmGz95M8DztkDbumkDK8DClle9NQKEkLa8cCDBH1lSjwwCebHR-8qMK3-F9mWMX1KeIQAhAQs9w5bQVb0K3zqFc1vezzPIzm_Sa9MwaMnjAjPTr6wmzPTeTTTNwtbKXv0A0oO91KyvcpQhHT8wf99dbf3Chl8dMHbk-_U/s1280/photo_2026-04-08_10-25-04.jpg

ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ធ្លាប់បានព្យាករថា ការប្រើប្រាស់ប្រេងនឹងកើនឡើងខ្ពស់បំផុតចុងក្រោយនៅឆ្នាំ២០៣០ ហើយបន្ទាប់មកវានឹងធ្លាក់ចុះមកវិញជាបន្តបន្ទាប់ ដូច្នេះទើបគេគណនាថា បរិមាណប្រេងបច្ចុប្បន្នអាចទ្រទ្រង់សកម្មភាពគ្រប់យ៉ាងរបស់មនុស្សជាមធ្យមបានត្រឹម ៥០ឆ្នាំ ទៀតប៉ុណ្ណោះ។ និយាយឱ្យសាមញ្ញទៅ មនុស្សជាតិទំនងជាមិន “អស់” ប្រេងភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ប្រេងនឹងកាន់តែមិនសូវសំខាន់ នៅពេលដែលប្រភពថាមពលស្អាតចូលមកជំនួស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgddyUPKMmC_tmDp1hf1b8OJRAnST32Vt21vpT4tKlmHKk4B_DoX0lHYs4plIW4_Hbtc5NNqmIHHq-xAt02_GeWRUc8Hp19Z1hWMNUCCCNPrSb6tLEY4E6kMUOXRGrER7aqkYOQwUKxE7R_gLqec7gFkQgDEr404z8d8wvq_EvS4AtNPW95xdZ6oudZXEli/s1280/photo_2026-04-08_10-25-04%20(2).jpg

ដូច្នេះបញ្ហាប្រឈមពិតប្រាកដមិនមែនគ្រាន់តែជាចំនួនប្រេងដែលនៅសល់នោះទេ ប៉ុន្តែតើពិភពលោកអាចផ្លាស់ប្តូរពីការប្រើប្រាស់ប្រេងទៅជាថាមពលប្រកបដោយនិរន្តរភាពលឿនប៉ុណ្ណាសម្រាប់អនាគត៕