Home Blog Page 465

ក្រសួងបរិស្ថាន ព្រមានបិទរោងចក្រមួយ ក្រោយរកឃើញបញ្ចេញសារធាតុបំពុល

0

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចេញសេចក្តីព្រមានបិទរោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioiicp7tiRRE_Nnx5J0vQcf6-hJSZ5YLHUE4EJ7wX6zRA4s1exx3mPV9skOEY0UeHRoWiDDukirN-29EHhmtexEcn51eqpJIvpZOGBMCKc7HggDPnh6rkhdKXkzFcfNUUKq3KoFhkq0OMbCrYq9FTnLLLMEjLdzefqmpT3XVveTNnQ4k94tdxAWRoYHZK0/s1280/image_2025-05-23_15-26-13.png
ក្រសួង រកឃើញថា រោងចក្រនេះ បានបង្កឱ្យមានការបំពុល ដោយផ្សែង និងខ្លិនដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha-HERMyhe5aQB28glPYgNe2pEmw-U1uK0ky4UOxsXPOFU4T149EtENQ-R554aX4d7rD1DNxNlS-zA6UrGdsRn6rmwIDBFbBKDvIPpdM8othWa0M79_81u4S3gUsG07ks3MVG4qyiygArmlbyAMnmBb0I3P3H8Hl5kVsAqxxkIY-f_HS_EQjyiWdlEsWi7/s1280/image_2025-05-23_15-26-14.png

នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXhcCpuSTkgkdPMbz1Wx5URXFgisrMBHItEJmBEr4acDjGq8qofU-IXL9jnyNuTJv7FmkKk3_jN2IMNeJmvQY7Jq9L3_WHL93drDtvEcRO3SZM9edi6u0hXlB3RFPXwnu9_47lTT3t8P2nyBuyc9igB0eKukoCSSprewHWoYyMXB3u4sGLDcSTMhXnhgti/s1280/image_2025-05-23_15-26-15%20(2).png

លើសពីនេះ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5E8Gw6W2LR36nPKvEsc4NdXCGlgf4JAuC6cNifByWxSh1-MnsPZ_qW9GgPaNl2Nak9kX2lIJbQUw7yCPnsmtavwZQGYlXoyLJkSN6K-Dm1jogTzPNcT76-QiVOsA4_TZwZbi2sVlv-8Ck3ysU7VSd8d9lZHkXRtHPW0m2lDm8t2LSpK18oxsTnDK7IWr8/s1280/image_2025-05-23_15-26-13%20(2).png

ជុំវិញបញ្ហានេះក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដោយផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន និងពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd1YmkLP31zTq2aEUPkJz5iJMn2jcmGHhgpdUO8y45ghDCnJuSiGbIHb-jUnBlmUjWVKJpEUImAQtFofNLbfb0yfGVIVqPncM0M6TVNmbgFPw3K2Mo4D2FPQKq9QmYS0_BHhTgMsm3ZDHqWsNCescf_Nx1xh-uBntW1OoSs5ePoEpSu7k0Y2J5in_NKbet/s1280/image_2025-05-23_15-26-15.png

បន្ថែមពីនេះ ក្រុមហ៊ុនត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ តាមការវាយតម្លៃជាក់ស្តែង
និង ត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម បើមិនដូច្នេះទេរុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕

 

ប្រទេសថៃប្រឈមនឹងទឹកជំនន់ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា

0

ប្រទេសថៃ ៖ ភ្នាក់ងារឧតុនិយមថៃបានជូនដំណឹងពីភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ដែលបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗហូរពីតំបន់ព្រៃភ្នំ និងបាក់ដីនៅតាមបណ្តាខេត្តជាច្រើន ។ សូមពលរដ្ឋត្រៀមខ្លួនទប់ទល់នឹងគ្រោះធម្មជាតិ និងហាមនេសាទតាមទូកតូចៗដើម្បីកាត់បន្ថយផលប៉ះពាល់ រីឯកសិករគួរប្រញាប់បង្ហូរទឹកចេញពីផ្ទៃដីកសិកម្ម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Better News កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnxJX6xtZfNGDA_LgRCWgIwzSBUonHgCL8tTiFeGAs64crlt0XC2-4BGknnkxeDfoKXH5x4yO8-8RV7qrtC_P51_0jkBwTpwU48Lb8f0Zu5W5POrn6FhSSArazu7uz77ait3UaS3ZWpjT_kgyjOSQ2bOmfHmwLQExNR1ZBaDv2KMATCrAjK6A_D8oyqv_V/s1701/image_2025-05-23_15-08-07.png

តាមការជូនដំណឹងរបស់ភ្នាក់ងារឧតុនិយមថៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា នេះ ប្រទេសថៃនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗហូរពីតំបន់ព្រៃភ្នំ និងការបាក់ដី ជាពិសេស នៅតំបន់ទឹកហូរក្បែរជើងភ្នំ និងតំបន់ទំនាប ។ ពលរដ្ឋគួរចៀសវាងធ្វើដំណើរឆ្លងកាត់តំបន់ដែលមានខ្យល់ព្យុះ ផ្គររន្ទះ និងតំបន់ទំនាបមានទឹកហូរ ដោយសារអាចមានទឹកជំនន់រយៈពេលខ្លី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8OlFPxXr2FNiwGr9diipAM689C-CLuqE24Q5nUEdkrDHRvhAX4FRJTeksBGYu4oJAiVNAYGabPSD7NLqWOlOx_ci6NLEEEX6iEnvfm38e11QGw3LCrXqFiRiJL0vFua4059mcDYWFZLg_N1PC8reytfqdcRMbB7dmrGCZKD4tsdW-rVrt0vygrfjymxWG/s1404/image_2025-05-23_15-08-08.png
ចំណែកកសិករគួរត្រៀមឧបករណ៍ការពារ ដោយកែលម្អប្រព័ន្ធបង្ហូរទឹកក្នុងផ្ទៃដីកសិកម្មដើ ម្បីកាត់បន្ថយផលប៉ះពាល់មកលើដំណាំ និងសត្វចិញ្ចឹម ដោយសារខ្យល់មូសុងនិរតីបានគ្របដណ្តប់លើសមុទ្រអាន់ដាម៉ាន់ ឈូងសមុទ្រថៃ និងបណ្តាខេត្តថៃជាច្រើន ហើយខ្យល់មូសុងនឹងមានកម្លាំងកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiREwent6OPiHdSYfXHd6Hw7xBPQKkL1RhUeqOlfrhkJEd1zPCkGIukCEfd5WMYcgjKiPFuf4462RfFqK5cLw3Yxl8mWYmEXJB9QvCZ85h-5oQ_KSrP_9fXB4dmAn9txEFoVe3AuuuMoKe0QtI4JxMbPYZnABqzZgquMgsF7cDoLkWOmxt8CprGRlNgRoEd/s1500/image_2025-05-23_15-08-09%20(2).png

ទឹករលកនៅសមុទ្រអាន់ដាម៉ាន់ នឹងមានកម្លាំងខ្លាំងជាងមុន ដែលមានកម្ពស់ខ្ពស់ៗ ចាប់ពី១ម៉ែត្រ ទៅ២ម៉ែត្រ ។ ហេតុនេះ សូមឱ្យពលរដ្ឋដែលនេសាទនៅឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងចៀសវាងចេញទូកនេសាទនៅបរិវេណមានភ្លៀង ផ្គររន្ទះ ។ រីឯទូកនេសាទតូចៗនៅសមុទ្រអាន់ដាម៉ាន់ គួរផ្អាកចេញពីច្រាំង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWZqp2GuhTjjZ9csqtMLwpV3g_EAUXmQDk5k0sCPHfK5WRKPOarp46pKMx_T_1sBMx9KkJQlmpfL_N92M8Bm1xZp3TU7jCbSvYvqwZX4bahi84q4Ek-3tI1BBJKYA8cOvTkqYXkNSmAMTHeeYiS10SR2s3GGLjYHRn3GxPsnGKBLhhQO19MxvbI_UqpyK2/s1280/image_2025-05-23_15-08-09.png
ភ្នាក់ងារឧតុនិយមបញ្ជាក់ថា ដើម្បីសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗ មិនថាអាយុជីវិត និងទ្រព្យសម្បត្តិ សូមពលរដ្ឋធ្វើដំណើរដោយប្រុងប្រយ័ត្ន តាមដានការជូនដំណឹងរបស់ឧតុនិយម បើពុំចាំបាច់ គួរចៀសវាងចេញពីលំនៅឋានពេលភ្លៀងធ្លាក់ខ្លាំង ។ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅទូទាំងប្រទេសថៃ តាំងពីថ្ងៃទី១៨ ខែឧសភា មកម៉្លេះ ដោយសារឥទ្ធិពលខ្យល់មូសុងនិរតី ជាពិសេស បណ្តាខេត្តភាគខាងជើងប្រទេសថៃ ៕

បាងកកជាប់ឈ្មោះជាទីក្រុងដែលមានអត្រាជនឆបោ.កភ្ញៀវទេសចរច្រើនជាងគេបំផុតក្នុងអាស៊ាន

0

ប្រទេសថៃ ៖ ទីក្រុងបាងកក មានការល្បីល្បាញខ្ពស់ក្នុងការប្រព្រឹត្តបទល្មើសឆបោ.កភ្ញៀវទេសចរណ៍ជាមួយសេវាកម្ម ការលក់ដូរទំនិញ ការក្លែងបន្លំ និងកេងប្រវ័ញ្ច ដែលអ្នកទេសចរជួបប្រទះ។ បញ្ហាការបោ.កប្រាស់ភ្ញៀវទេសចរប្រហែល ៤៨% នៃករណីបោកប្រាស់ដែលបានរាយការណ៍នៅទូទាំងតំបន់ទេសចរណ៍ធំៗលើពិភពលោក គឺបានមកទីក្រុងនេះ។ នេះបើយោងតាមរបាយការណ៍ដែលទទួលបានពី Holidaymakers Beware ជាគេហទំព័រជូនដំណឹងពីទីតាំងដែលគួរប្រុងប្រយ័ត្នសុវត្ថិភាព សន្តិសុខ និងសុកមាលភាពនៅតាមប្រទេសនានាជុំវិញពិភពលោកទៅកាន់អ្នកដែលចង់ធ្វើដំណើរកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirPau_lg5dmY7QmNJQ5koTHIvuLNTOOF01IOnrHjh9Oh_WbBFwnxiAQYNsqUEqHmvwgL2QZp5EVF0OMYKJIeDQZpZxTkr_kXhlMOUpuNpuusq2zJgXHItJ_HDzZmxaxdUd072zru_oiTF60VJEc0mIu-BZVZO9rOLLnRcNaINddTZ0ps6G5K9yx5RkfE3b/s1280/photo_2025-05-21_12-09-46.jpg
បើតាមរបាយការណ៍ដែលគ្របដណ្តប់ទូទៅដោយ CNBC បានគូសបញ្ជាក់ថា ៖ ឧស្សាហកម្មទេសចរណ៍ជាវិស័យមួយដែលងាយរងគ្រោះបំផុតចំពោះសកម្មភាពក្លែងបន្លំ និងបោ.កប្រាស់។ ក្នុងនោះបើតាមទិន្នន័យរបស់ Mastercard Economics Institute បានបញ្ជាក់ថា បញ្ហាជាមួយសេវាកម្មតាក់ស៊ី ការជួលយានជំនិះ ការទិញទំនិញ និងការក្លែងបន្លំតម្លៃ គឺមានច្រើនបំផុតនៅប្រទេសថៃ។ គេបានបន្ថែមទៀតថា ការក្លែងបន្លំភ្ញៀវទេសចរ បានកើនឡើងច្រើនជាង 18% នៅរដូវក្តៅដ៏ពេញនិយម និង 28% ក្នុងអំឡុងពេលរដូវត្រជាក់ដែលមានទេសចរមកកម្សាន្តច្រើន ជាពិសេសនៅក្នុងទីក្រុងបាងកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlqPXu1ov9mEseUQs9sdVXpU656nvIPstx2g3fP2xCI6Di9CkN9TEhZWli23p_-fVWLfm8WIWPYfqXtJq4ZVrE9MRd4GyP_ccSdS4_yqt8NljfVNqh6qdWRkCC1nozW-bqAbooO7Ttqk0xkd3HgJMeV_3Mom6CBptkGho4y_bKJtNXyyWsRf4MmiXrInw1/s1024/photo_2025-05-21_12-09-44%20(2).jpg
សកម្មភាពឆបោ.ក ក្លែងបន្លំភ្ញៀវទេសចរដែលគេតែងជួបប្រទះញឹមញាប់រួមមាន៖
១. ការបោកប្រាស់ Tuk-Tuk: អ្នកបើកយានជំនិះសន្ដោងដែលគេហៅថា Tuk-Tuk ផ្តល់ជូនការធ្វើដំណើរដែលមានតម្លៃសមរម្យ ប៉ុន្តែពួកគេតែងនាំអ្នកទេសចរទៅកាន់ហាងឬទីតាំងដែលពួកគេទទួលបានកម្រៃជើងសារប៉ុណ្ណោះ។ ភ្ញៀវទេសចរខ្លះ ត្រូវបានគេកុហកថាកន្លែងដែលពួកគេចង់ទៅបានបិទបាត់ទៅហើយ ដូច្នេះត្រូវបានគេនាំទៅកន្លែងផ្សេងទៀតតាមរយៈ Tuk-Tuk នោះ។
២. បើកការកក់លើសេវាកម្មដែលបានបិទដំណើរការ ៖ ភ្ញៀវទេសចរខ្លះធ្វើការកក់កន្លែងស្នាក់នៅជាមុនតាមរយៈប្រព័ន្ធអនឡាញ ប៉ុន្តែនៅពេលពួកគេធ្វើដំណើរមកដល់ទីតាំងដែលពួកគេបានកក់ទុកនោះបានបិទទ្វាទៅហើយ ឬក៏ពេលខ្លះទៀតទីតាំងនោះមិនមានពិតប្រាកដតែម្ដង។
៣. ការបន្លំតម្លៃ ៖ ភាគច្រើនកើតឡើងលើភ្ញៀវទេសចរដែលចូលចិត្តទិញទំនិញអនុស្សវរីយ៍ដូចជា វត្ថុបុរាណ ត្បូង គ្រឿងអលង្ការ ឬសម្ភារៈសិប្បកម្មប្រចាំតំបន់ ដែលមានគុណភាពមធ្យម ត្រូវបានគេលក់ឲ្យក្នុងតម្លៃដ៏ខ្ពស់ និងមិនស័ក្តិសមនឹងតម្លៃ។
៤. ការបន្លំលួច ៖ ភ្ញៀវទេសចរដែលដើរកម្សាន្តនៅទីដែលមានមនុស្សច្រើន ចង្អៀត និងអ៊ូអរតែងត្រូវបានគេលូកហោប៉ៅ បន្លំដោះគ្រឿងអលង្ការជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghF9eD8nDRuOupCqpfCdJgUDl6h-rsrU66Veck05yPgGH3AZfGfWFlk2rswK1k0PSRrbLdKYS9ftLWtCmEj34paqmecUZj_9nNJwxsnnFZo5Rubl48i7Cs9c39od93iz3gBJEPeLvOvm_0cDn-h8kRRs0M_1BgDl3MTS0Q1U3OeC_8mrOkFNzIWavBUMKV/s1200/photo_2025-05-21_12-09-45.jpg

និន្នាការគួរឱ្យព្រួយបារម្ភនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដែលធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងប្រទេសថៃ ជួបប្រទះនឹងបញ្ហាកក្លែងបន្លំខ្ពស់ជាងវិស័យផ្សេងរហូតដល់ទៅ ៤ដង គិតត្រឹមឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzJTXcYDmfQe2nj6MuWO2XXSpA-9swNNhZdjCFTi4EGPx47u2RNnO9IrakJ0DEbGlbs3_WpVpWboszNjX3k5czWIkA7NlRRjOxSl59JdTV8-ucT5Ua32BdN5NLkLllEDDOidRHa9xKhrctmPqx2NUwT1ch0hbr4jro9OkMb_QS5GUUoPTfOYf3xMBW9h_/s1200/photo_2025-05-21_12-09-44.jpg

ជុំវិញរបាយការណ៍ខាងលើ Mastercard បានបញ្ជាក់ថា ក្រៅពីប្រទេសថៃ ក៏មានប្រទេសមួយចំនួនដែលសម្បូរការក្លែងបន្លំភ្ញៀវទេសចរផ្សេងទៀតរួមមាន ទីក្រុង Cancun (ម៉ិកស៊ិក) ហាណូយ (វៀតណាម) ដាកា (បង់ក្លាដែស)ជាដើម៕

វៀតណាមត្រៀមបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ ក្រោមការសហការជាមួយអាមេរិក

0

ប្រទេសវៀតណាម ៖ វៀតណាមបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនសាងសង់រោងចក្រនុយក្លេអ៊ែររបស់អាមេរិក Westinghouse Electric ដើម្បីបង្កើតរោងចក្រនុយក្លេអ៊ែរ និងជំរុញឲ្យមានការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសរបស់ខ្លួន។ ផែនការនេះ ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់អស់ប្រមាណ $136 ពាន់លានដុល្លារ និងរួចរាល់ក្នុងឆ្នាំ2030។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJfsrR71oh2CFEx9P_hg4GRKK1ysuO7EJKxT_nOND3Kz5ByUl6MVu1PkoMYYzCzLwgreE-1SCreXl5jqDKk9rXnf_BtVW4K8onLv3OJeDFo_EJ_uYDLKziCtUk0Mh9vonhqVdWMEk5nUyDnkg7_8BSEaR00Gi-s1YmPxXufjOLKK4Bmn_m7J61zZW5ww_J/s1440/image_2025-05-23_13-59-37.png
យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ក្រុមឧស្សាហកម្ម និងថាមពលជាតិវៀតណាម (PetroVietnam) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Westinghouse Electric ដែលជាក្រុមហ៊ុនសាងសង់រោងចក្រនុយក្លេអ៊ែររបស់អាមេរិក ក្នុងគោលបំណងផ្តោតលើគំរូវិនិយោគសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPgTMMQZUyVRpGZpZV4v4YYQmuumhu2Y9TeUNZWyPl2nKkK2uOEHvy7iPX6zXLRonhWvx0g_34ap6XswNR4JRIBpkVmqfaLJqYwFit9N-ZtXoW82aJdZhyH6u2Q3Ou_9Q96483qzM2CdbZ3c0nOqYaaXrxtn7SKcbG7P8BvM64OheiUlCAelyRMsTmRwF0/s800/image_2025-05-23_13-59-36.png

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រី Westinghouse ថា កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ថាមពលនេះ នឹងដើរតួជា “កម្លាំងជំរុញដ៏សំខាន់មួយក្នុងការរួមចំណែកធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaJbfw_vKMwEYfjvv_XCFqnxzzE_z05X64W-YC7oXGEeS6FYB-8zdMAZvSqlN2JHuAJFg34PCqHrUM1Awj1MO2pOeGiaebieS4Fg74XcZT7EjBzOZF3ikW0U8_EQrh3JE9UF5BFRE2JaQZEQ2fByasscPmoqiC0vTgVnqTgNOwFbiqQ5aX2YebEyzlIfnb/s2000/image_2025-05-23_13-59-36%20(3).png
ជំហាននេះសម្របសម្រួលជាមួយយុទ្ធសាស្ត្ររបស់វៀតណាមក្នុងការធ្វើពិពិធកម្មប្រភពថាមពលនានា និងឆ្លើយតបទៅនឹងតម្រូវការបរិក្ខារថាមពលដែលកំពុងកើនឡើង។ ក្នុងខែវិច្ឆិកា ឆ្នាំ 2024 សភាវៀតណាមបានអនុម័តផែនការស្ដារឡើងវិញនូវគម្រោងរោងចក្រនុយក្លេអ៊ែរនៅខេត្ត Ninh Thuận ដែលរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ 2030។ គម្រោងនេះនឹងមានសមត្ថភាពផលិតអគ្គិសនី 4 gigawatts ដោយមានការវិនិយោគពីក្រុមហ៊ុនរដ្ឋ Vietnam Electricity (EVN) និង PetroVietnam។ តាមផែនការអភិវឌ្ឍថាមពលជាតិដែលបានធ្វើបច្ចុប្បន្នភាព វៀតណាមត្រូវចំណាយថវិកាជាង $136 ពាន់លានដុល្លារ ដល់ឆ្នាំ 2030 ដើម្បីបង្កើនសុវត្ថិភាពថាមពលរយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga2xa9gpwjbCpifq9QS3C_XjYKSgyI6b_GqxnOvMkDGtoqh14GeE0cJV6kxDVLxvLiSOXWgWqfd3u9rXR-vW9_qIaDQIWxSERKwBxp9sEWmNXmdptzKPViqSGTIIIaRNUnjLk7OYwVNhpV53sRKVTCIBvC-xFsn-Ynxi9D8kSa9frmhsLXTYFcJtYl_GHd/s800/image_2025-05-23_13-59-36%20(2).png

ក្រៅពីសហរដ្ឋអាមេរិក វៀតណាមក៏កំពុងស្វែងរកដៃគូអន្តរជាតិផ្សេងទៀតដូចជារុស្ស៊ីផងដែរ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប៉ុស្តិ៍ថាមពលនុយក្លេអ៊ែរ។ នៅថ្ងៃទី 12 ឧសភា ឆ្នាំ 2025 កន្លងទៅ វៀតណាម និងរុស្ស៊ីបានព្រមព្រៀងក្នុងការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2yyiy2yaqg2t5Q_K3UHKIoD02QDbpLaJpdI3WUk523IllSNbxMyYccs8R-eaw9CvzA7nNWk3CQ0KI9ODYZs4Jz6ja4pPX1VHbhguf1gKV8nj3os4g2aDGKFtYJAuCM3ZcAgf3BwUs0EpoAXjSZ1O91Wtbf77NFMExeFL1kYHYoS7P0HXh4Kwt_KoPDWby/s1440/image_2025-05-23_13-59-38.png

គួរបញ្ជាក់ថា ការអភិវឌ្ឍទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍប្រភពថាមពលនានា និងបង្កើនសុវត្ថិភាពថាមពលតាមរយៈការសហការជាមួយបណ្ដាប្រទេសអន្តរជាតិនៅលើវិស័យថាមពលនុយក្លេអ៊ែរ៕

មូលហេតុដែលកម្ពុជា លុបចោលទោសប្រហារជីវិត

0

កម្ពុជា និងហ្វីលីពីន គឺជាប្រទេសតែ២ប៉ុណ្ណោះ នៅក្នុងតំបន់អាស៊ាន ដែលមិនមានច្បាប់ដាក់ទោសប្រហារជីវិត។

ទោសប្រហារជីវិត ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចលុបចោលនៅក្នុងឆ្នាំ១៩៨៩ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។

ការលុបចោលទោសប្រហារជីវិតនេះ ក៏ព្រោះតែក្នុងរដ្ឋធម្មនុញ្ញមាត្រា ៣២បានចែងថា៖ “ពលរដ្ឋទាំងអស់ មានសិទ្ធិរស់រានមានជីវិត សេរីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយគ្មានទោសប្រហារជីវិតឡើយ”។ ក្រោយមក ទោសប្រហារជីវិត នេះ ត្រូវបានជំនួសដោយទោសជាប់ពន្ធនាគារមួយជីវិតវិញ។

ដោយឡែក ចំពោះហេតុផលចម្បងមួយទៀត គឺដោយសារតែកម្ពុជា បានធ្លាប់ឆ្លងកាត់សង្រ្គាមស៊ីវិល និងការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហម ដូច្នេះរដ្ឋាភិបាល មិនចង់ឃើញមានការប្រហារជីវិតតាមរួបភាពណាមួយ បន្ទាប់ពីប្រជាពលរដ្ឋខ្លួនទើបរស់រានមានជីវិតឡើងវិញនោះឡើយ។

គួរបញ្ជាក់ថា នៅតំបន់អាស៊ាន កម្ពុជា និងហ្វីលីពីន សុទ្ធតែលំបាត់ទោសប្រហារជីវិត ខណៈប្រុយណេ មីយ៉ាន់ម៉ា និងឡាវ នៅរក្សាច្បាប់នេះ តែមិនយកមកអនុវត្តទៀតនោះទេ៕

ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ ៖ ការប្រគំតន្ត្រីចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍

0

ភ្នំពេញ ៖ សាទរដល់សម្រស់ធម្មជាតិ និងអំណាចនៃតន្ត្រីនៅក្នុង “ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ” ដែលជាការប្រគំតន្ត្រីដ៏ធំចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍។ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ (ANYO) និងក្រុមតន្ត្រីភ្នំពេញ (PPCE) ព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។

ផ្តល់ជូនក្រុមភ្លេង និងចម្រៀងដ៏ល្បីល្បាញទាំងពីរខាងលើ ការប្រគំតន្ត្រីរយៈពេល ៩០ នាទីនេះ នឹងផ្តល់ជូនដល់ទស្សនិកជននូវឈុតចំនួន ៣ គឺ ការសរសើរអំពីសម្រស់ធម្មជាតិនៃភពផែនដី ការឆ្លុះបញ្ចាំងអំពីផលវិបាកនៃសកម្មភាពរបស់មនុស្ស និងការអំពាវនាវ និងសាមគ្គីភាពដើម្បីការពារបរិស្ថានឱ្យមាននិរន្តរភាព។ ការសម្តែងនេះមានលាយឡំជាមួយតន្ត្រីអូខេស្ត្រា បទភ្លេង ចង្វាក់បែបក្លាស៊ីក និងចង្វាក់ប៉ុបអមដោយការបញ្ចាំងទស្សនីយភាពដ៏រស់រវើក។

ការប្រគំតន្ត្រីទី១ នៅថ្ងៃទី៣០ ខែឧសភា ផ្តល់ជូនសម្រាប់សិស្សានុសិស្សមកពីសាលារៀនសាធារណៈ និងអង្គការដែលបានចូលរួមក្នុងកម្មវិធីសង្គម និងការងារទំនួលខុសត្រូវសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ចំណែកឯសាធារណជនអាចចូលរួមទស្សនាដោយសេរីក្នុងការប្រគំតន្ត្រីទី២ នៅថ្ងៃទី៣១ ខែឧសភា វេលាម៉ោង ៥ ល្ងាចដែលសំបុត្រឥតគិតថ្លៃមានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែឧសភា នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizZYodSphRYIjHDqPmsS8PPy7ccV7jKBYW63s89qKrBT3Tj2_X6d9YWv1ch8_OfzEP374nrPr9JV-4o6evMpzvgeqfQe6AMF1x5povhP2vOdNv9mPB_1CfG15ZdsP2o7VsFecofF05Rz5d8244WtR_wxSrgIug1HGBHSBe_SRKt2QjvJKyM55CVXeBfwJ2/s2803/2%20Sustainable%20Fashion.jpg

អ្នកសម្តែងនឹងបង្ហាញពីទេពកោសល្យ និងគោលបំណងរួមនៃការលើកតម្កើងសិល្បៈរបស់ពួកគេនៅលើឆាកសម្រាប់ទស្សនិកជនទស្សនាកម្សាន្ត។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ វង់តន្ត្រីយុវជនអង្គរមានតន្ត្រីករ-តន្ត្រីការិនីប្រមាណ ៧០ នាក់ដែលភាគច្រើនគឺជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដឹកនាំដោយលោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក រ៉ម ដារ៉ាវង្ស ក្រុមតន្ត្រីនេះទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាតិ និងអន្តរជាតិ។
ចូលរួមសម្តែងផងនោះ គឺ PPCE ជាក្រុមតន្ត្រីសហគមន៍បង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលមានអ្នកចម្រៀងខ្មែរ និងបរទេសចែករំលែកសេចក្តីស្រឡាញ់ចំពោះសិល្បៈ និងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់សង្គម។ សម្តែងក្រោមពាក្យស្លោក “យើងរីកចម្រើនដោយសារយើងលើកតម្កើងអ្នកដទៃ” ក្រុម PPCE ជួយផ្គត់ផ្គង់ដល់អង្គការក្រៅរដ្ឋាភិបាលកម្ពុជាតាមរយៈការប្រគំតន្ត្រីរបស់ខ្លួនជាពិសេសផ្តោតទៅលើអង្គការដែលពង្រីកលទ្ធភាពការអប់រំសម្រាប់កុមារដែលមានជីវភាពខ្វះខាត។ បទចម្រៀង និងចង្វាក់ភ្លេងដ៏ពីរោះរបស់ពួកគេនឹងផ្តល់ពិសោធន៍ដ៏រីករាយមួយកម្រិតទៀតសម្រាប់ទស្សនិកជន។

គួរបញ្ជាក់ថា ណាហ្គាវើលដ៍បានរៀបចំព្រឹត្តិការណ៍សិល្បៈធំៗចំនួន ៤ ជាផ្នែកមួយនៃការអបអរខួប ៣០ ឆ្នាំរបស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលក្នុងនោះមានការសម្តែងចំនួន ៣ ផ្តល់ជូនសាធារណជនទស្សនាដោយសេរី។ ការសម្តែងទាំងនេះមានការចូលរួមដោយអ្នកសិល្បៈជាតិ និងជួយលើកតម្កើងដល់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរដែលជាការប្តេជ្ញាចិត្តយូរអង្វែងរបស់ណាហ្គាវើលដ៍ក្នុងការគាំទ្រដល់សិល្បៈជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍។ ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ គឺជាការសម្តែងចុងក្រោយនៃព្រឹត្តិការណ៍សិល្បៈធំៗទាំង ៤ ក្នុងឱកាសអបអរគម្រប់ខួបណាហ្គាវើលដ៍។

ជាផ្នែកមួយនៃបទពិសោធន៍វប្បធម៌ សាធារណជន និងអតិថិជនទាំងអស់អាចរីករាយជាមួយការបញ្ចុះតម្លៃ ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្ររបស់ពួកគេប៉ុណ្ណោះ ឬពួកគេអាចអញ្ជើញទៅភូមិវប្បធម៌ខ្មែរដែលមានលក់ម្ហូបខ្មែរ និងភេសជ្ជៈដ៏សម្បូរបែបរួមទាំងផលិតផលសិប្បកម្មដែលជាម៉ាកល្បីៗដ៏ពេញនិយមរបស់ខ្មែរផងដែរ។ បន្ទាប់ពីពិសាម្ហូបរួច ពួកគេអាចអញ្ជើញទៅទស្សនារូបសំណាកកែច្នៃឡើងវិញ និងពិព័រណ៍តម្បាញកេរដំណែលខ្មែរដែលមានតាំងបង្ហាញសម្លៀកបំពាក់ដែលមានរចនាបថខ្មែរនៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២។

សូមអញ្ជើញសាធារណជន និងអតិថិជនទាំងអស់ទៅកម្សាន្តជាមួយការប្រគំតន្ត្រីអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ដ៏ធំចុងក្រោយនេះ និងទទួលបានបទពិសោធន៍ដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ឬការផ្តល់ជូនផ្សេងៗ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានកម្មវិធីកម្សាន្តផ្សេងៗជាមួយនឹងពាក្យ #NagaWorld30 ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDjxFrmv_ta-gfbQzb7oY-_mKNiNcj-3mSHye4vC6mAz9zEaD7AW2mJM2BwSU1DSAIv9e4xCN0gfeMTZNxdTLnedJQDp1t9Ey8E_qEWZeaY-QtyayH0l3zSZCy-rCVvNdqJRWWH_sid3UUidtGfxrm1stl4BQbJ3wQSnBa3ND1ooWZ6qhGiItOvd4Fgmpx/s4770/3%20Saarti%20and%20KCV.jpg

ដងស្ទឹងព្រែកត្នោត នឹងប្រែមុខមាត់ថ្មី ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្តកំពង់ស្ពឺ

0

នាពេលដ៏ខ្លីខាងមុខ ដងស្ទឹងព្រែកត្នោត នឹងទទួលបានការរៀបចំ កែប្រែមុខមាត់ថ្មី កែលម្អច្រាំង សួនច្បារ ធ្វើផ្លូវថ្មើរជើង និងផ្លូវជិះកង់តាមបណ្តាយសងខាងដងព្រែកតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlxKVLVmmjOfilXlKMAtedRSR25WsgSdLpRX5BO2WOpmu3P-pUHYDGwm3zeFtFKKTydf4hVoTBfRqdgGMlZHCGzG7ZpfbxdqqYMp99ivcQbmk-VcPw99Q5A6cpoUzKiQfoUhIdi3XIN2VUaRybgy71dSjMX0JO1wKyHA9E2_qOFiC93MBHcvM6AajSYoit/s2012/image_2025-05-23_09-59-59%20(2).png
គម្រោងស្ថាបនាសួនច្បារ និងផ្លូវធ្វើដំណើរនេះ មានប្រវែង ៩ គីឡូម៉ែត្រអមសងខាងស្ទឹងព្រែកតោ្នត ដើម្បីទុកឱ្យបងប្អូនប្រជាពលរដ្ឋដើរកម្សាន្ដ និងហាត់ប្រាណ ស្រូបយកខ្យល់បរិសុទ្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiON0xDZRJ_YRnViUXt8hSI68BtDUdMhAGaE251GBjlZROgYT2tj6cdt2C8blY_7j-d36NFvhUoIP15mkq4HVEC-gZCbBKCGctwVJAxyQDTWMX0-2FxlSAnr_jvPDU6gHvI43ZHI_WLDQqXSVCmhSBYbB4QXrq_jhtAaolJUFT0rxgLkgD6Nv0VQbBcIMLE/s1280/image_2025-05-23_09-59-58.png
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLoTV9bPw8it-vWXPfNe68Omdlu42UPLedFignRRZX5eia53_0o1VvO1gXV3_CQsIYV8VYva_b5gEhULUWSndU_amCw8vExmtAiesDdfHhM0OP63rR-ayIlbSBgbaFXY9uB21DZ1SOYYOtAV1LRxtL4GGBbRjAhWcYK9M_VVD2H0khSuMpZ6NEAdAiuZci/s1280/image_2025-05-23_09-59-58%20(2).png

គួរបញ្ជាក់ថា គម្រោងកែលម្អស្ទឹងព្រែកត្នោតនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការរៀបចំ ទីសាធារណៈនានា នៅក្នុងប្រទេស កែប្រែឱ្យក្លាយទៅជាទីធ្លាបៃតង សម្តៅធម្មជាតិ កាត់បន្ថយការបំភាយឧស្ម័នពុល និងលើកកម្ពស់សុខុមាលភាពពលរដ្ឋ តាមរយៈលំហាត់ប្រាណ ដោយថ្មើរជើង ឬជិះកង់ ទស្សនាទេសភាពទីក្រុង ជាការសម្រាកលំហែ ពីការងារជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4DOQmhqOG1wF4kyzsVHxDCCaffsV2lzmK6zolmnsaLCQr_HLanyW_ei_ViAW7-jgN1nW66ABDwDD-v8EgjmDuertTIu7-35p0WhNUWVFwNKahsjdx8cm5bmUo4h-7v0WcpY_Hwj2Ex_Ixf1LYCYdELaKTlKER3hpN8hYnb9X-N12b4OrK4Km6bj4065l4/s1280/image_2025-05-23_09-59-57.png

បណ្ណាល័យថ្មីតម្លៃ២.៤លានដុល្លារ នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំដំបូងគេនៅកម្ពុជា

0

បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំសតវត្សទី២១ ដំបូងបង្អស់នៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKmq0INuOo8gI8wj7jcdKyFEWqMK3oSGEWRK8gcqz3eOnWoXZCDFIHN2VxgEVm1LmZGsLEPDYe_ZmlCwW57t6RzV90ErijlcO-RqELJxCYDHiblmT4Ym8RXgG4vq_tng3kSi2J9HR2Gz5gcUoENqjdpjwrSDrMRlJFEOXY5kHt8BCCkUt4M5gz8tXObt3K/s900/image_2025-05-23_09-50-46%20(2).png

អគារបណ្ណាល័យនេះ ត្រូវបានរចនាឡើងដោយឈរលើទស្សនទានចំនួន ៣រួមគ្នា គឺអប់រំ វប្បធម៌ និងសាសនា។បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានទម្រង់ ជាអក្សរ “រ” នៅពីលើអក្សរ “អ” ដែលតំណាងឱ្យការអប់រំ ដោយប្រើប្រាស់ខឿន និងផ្កាភ្ញីប្រាសាទអង្គរ ដែលតំណាងឱ្យវប្បធម៌ជាតិ និងមានដំបូលលើមាត់ទ្វាររាងដូច ដំបូលព្រះវិហារ ដែលតំណាងឱ្យព្រះពុទ្ធសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglmZE2VUtyZCJqfdrzYoX6C5lkKwSCRvLfki5rO2650hmyfxT3AW-Nyw27FD0m4I28dJKr-bXUw9uxnEtwbwVWnkcNmAYvzc17uZ90hOpU9LdJX6WGGltJEp_vzGzgAJt8LSO7gqYbhZub3AT1UeRwEUAnYu2c3cxFiNqf9SRsrNjAdlpMV1P-6iehsxJB/s900/image_2025-05-23_09-50-46.png

បណ្ណាល័យនេះ បានប្រមូលផ្តុំឯកសារស្តីពី ការអប់រំរបស់កម្ពុជា ចាប់តាំងពីមុនសម័យអណានិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន ដែលមានបំពាក់សៀវភៅជាង ២ម៉ឺនក្បាល សាលអានដែលមានច្រើនទម្រង់ បន្ទប់ស្វ័យសិក្សា និងធ្វើការជាក្រុម បន្ទប់ស្ទីឌីយ៉ូសម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់បណ្ណារក្ស បន្ទប់រក្សាឯកសារក្រោមដី ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyYY9qbVs4DJLAftgV8NRi55erUogKcveCuzCD8-SOeiOMIizxk34NPbngvJfxlUtYsb1nI9g4h4wFEPpIjE_iBIP2hnRQnPxK7BvABJDPLDYF3YbsplUOMY5VX7d7R3c2lvBPyGGiL82NqPym0KDDR_wqyxH_zV4VTgUmLmkloru7xrO4o8CDtRmjrBtO/s815/image_2025-05-23_09-50-48%20(2).png

គួរបញ្ជាក់ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានផ្ទៃក្រឡាសំណង់ចំនួន ២៧,២៩៨.០៨ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ស្មើនឹង ៣៧បន្ទប់ សាងសង់ក្រោមហិរញ្ញប្បទានកម្ចីធនាគារអភិវឌ្ឍអាស៊ី ប្រមាណជា២.៤លានដុល្លារ៕

 

ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ ៖ ការប្រគំតន្ត្រីចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍

0

ភ្នំពេញ ៖ សាទរដល់សម្រស់ធម្មជាតិ និងអំណាចនៃតន្ត្រីនៅក្នុង “ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ” ដែលជាការប្រគំតន្ត្រីដ៏ធំចុងក្រោយក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍។ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ (ANYO) និងក្រុមតន្ត្រីភ្នំពេញ (PPCE) ព្រឹត្តិការណ៍សិល្បៈដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។

ផ្តល់ជូនក្រុមភ្លេង និងចម្រៀងដ៏ល្បីល្បាញទាំងពីរខាងលើ ការប្រគំតន្ត្រីរយៈពេល ៩០ នាទីនេះ នឹងផ្តល់ជូនដល់ទស្សនិកជននូវឈុតចំនួន ៣ គឺ ការសរសើរអំពីសម្រស់ធម្មជាតិនៃភពផែនដី ការឆ្លុះបញ្ចាំងអំពីផលវិបាកនៃសកម្មភាពរបស់មនុស្ស និងការអំពាវនាវ និងសាមគ្គីភាពដើម្បីការពារបរិស្ថានឱ្យមាននិរន្តរភាព។ ការសម្តែងនេះមានលាយឡំជាមួយតន្ត្រីអូខេស្ត្រា បទភ្លេង ចង្វាក់បែបក្លាស៊ីក និងចង្វាក់ប៉ុបអមដោយការបញ្ចាំងទស្សនីយភាពដ៏រស់រវើក។

ការប្រគំតន្ត្រីទី១ នៅថ្ងៃទី៣០ ខែឧសភា ផ្តល់ជូនសម្រាប់សិស្សានុសិស្សមកពីសាលារៀនសាធារណៈ និងអង្គការដែលបានចូលរួមក្នុងកម្មវិធីសង្គម និងការងារទំនួលខុសត្រូវសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។ ចំណែកឯសាធារណជនអាចចូលរួមទស្សនាដោយសេរីក្នុងការប្រគំតន្ត្រីទី២ នៅថ្ងៃទី៣១ ខែឧសភា វេលាម៉ោង ៥ ល្ងាចដែលសំបុត្រឥតគិតថ្លៃមានផ្តល់ជូនចាប់ពីថ្ងៃទី២៦ ខែឧសភា នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizZYodSphRYIjHDqPmsS8PPy7ccV7jKBYW63s89qKrBT3Tj2_X6d9YWv1ch8_OfzEP374nrPr9JV-4o6evMpzvgeqfQe6AMF1x5povhP2vOdNv9mPB_1CfG15ZdsP2o7VsFecofF05Rz5d8244WtR_wxSrgIug1HGBHSBe_SRKt2QjvJKyM55CVXeBfwJ2/s2803/2%20Sustainable%20Fashion.jpg

អ្នកសម្តែងនឹងបង្ហាញពីទេពកោសល្យ និងគោលបំណងរួមនៃការលើកតម្កើងសិល្បៈរបស់ពួកគេនៅលើឆាកសម្រាប់ទស្សនិកជនទស្សនាកម្សាន្ត។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ វង់តន្ត្រីយុវជនអង្គរមានតន្ត្រីករ-តន្ត្រីការិនីប្រមាណ ៧០ នាក់ដែលភាគច្រើនគឺជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ដឹកនាំដោយលោកស្រី ទេព គន្ធារ៉េត និងប្រធានក្រុមភ្លេង លោក រ៉ម ដារ៉ាវង្ស ក្រុមតន្ត្រីនេះទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាតិ និងអន្តរជាតិ។
ចូលរួមសម្តែងផងនោះ គឺ PPCE ជាក្រុមតន្ត្រីសហគមន៍បង្កើតឡើងក្នុងឆ្នាំ២០១៦ ដែលមានអ្នកចម្រៀងខ្មែរ និងបរទេសចែករំលែកសេចក្តីស្រឡាញ់ចំពោះសិល្បៈ និងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់សង្គម។ សម្តែងក្រោមពាក្យស្លោក “យើងរីកចម្រើនដោយសារយើងលើកតម្កើងអ្នកដទៃ” ក្រុម PPCE ជួយផ្គត់ផ្គង់ដល់អង្គការក្រៅរដ្ឋាភិបាលកម្ពុជាតាមរយៈការប្រគំតន្ត្រីរបស់ខ្លួនជាពិសេសផ្តោតទៅលើអង្គការដែលពង្រីកលទ្ធភាពការអប់រំសម្រាប់កុមារដែលមានជីវភាពខ្វះខាត។ បទចម្រៀង និងចង្វាក់ភ្លេងដ៏ពីរោះរបស់ពួកគេនឹងផ្តល់ពិសោធន៍ដ៏រីករាយមួយកម្រិតទៀតសម្រាប់ទស្សនិកជន។

គួរបញ្ជាក់ថា ណាហ្គាវើលដ៍បានរៀបចំព្រឹត្តិការណ៍សិល្បៈធំៗចំនួន ៤ ជាផ្នែកមួយនៃការអបអរខួប ៣០ ឆ្នាំរបស់ខ្លួនពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដែលក្នុងនោះមានការសម្តែងចំនួន ៣ ផ្តល់ជូនសាធារណជនទស្សនាដោយសេរី។ ការសម្តែងទាំងនេះមានការចូលរួមដោយអ្នកសិល្បៈជាតិ និងជួយលើកតម្កើងដល់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរដែលជាការប្តេជ្ញាចិត្តយូរអង្វែងរបស់ណាហ្គាវើលដ៍ក្នុងការគាំទ្រដល់សិល្បៈជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍។ ការប្រគំតន្ត្រីមេត្រីភាពបរិស្ថាន និងធម្មជាតិ គឺជាការសម្តែងចុងក្រោយនៃព្រឹត្តិការណ៍សិល្បៈធំៗទាំង ៤ ក្នុងឱកាសអបអរគម្រប់ខួបណាហ្គាវើលដ៍។

ជាផ្នែកមួយនៃបទពិសោធន៍វប្បធម៌ សាធារណជន និងអតិថិជនទាំងអស់អាចរីករាយជាមួយការបញ្ចុះតម្លៃ ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្ររបស់ពួកគេប៉ុណ្ណោះ ឬពួកគេអាចអញ្ជើញទៅភូមិវប្បធម៌ខ្មែរដែលមានលក់ម្ហូបខ្មែរ និងភេសជ្ជៈដ៏សម្បូរបែបរួមទាំងផលិតផលសិប្បកម្មដែលជាម៉ាកល្បីៗដ៏ពេញនិយមរបស់ខ្មែរផងដែរ។ បន្ទាប់ពីពិសាម្ហូបរួច ពួកគេអាចអញ្ជើញទៅទស្សនារូបសំណាកកែច្នៃឡើងវិញ និងពិព័រណ៍តម្បាញកេរដំណែលខ្មែរដែលមានតាំងបង្ហាញសម្លៀកបំពាក់ដែលមានរចនាបថខ្មែរនៅណាហ្គាវើលដ៍ទី១ និងណាហ្គាវើលដ៍ទី២។

សូមអញ្ជើញសាធារណជន និងអតិថិជនទាំងអស់ទៅកម្សាន្តជាមួយការប្រគំតន្ត្រីអបអរគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ដ៏ធំចុងក្រោយនេះ និងទទួលបានបទពិសោធន៍ដ៏សប្បាយរីករាយជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ។ សម្រាប់ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ឬការផ្តល់ជូនផ្សេងៗ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានកម្មវិធីកម្សាន្តផ្សេងៗជាមួយនឹងពាក្យ #NagaWorld30 ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDjxFrmv_ta-gfbQzb7oY-_mKNiNcj-3mSHye4vC6mAz9zEaD7AW2mJM2BwSU1DSAIv9e4xCN0gfeMTZNxdTLnedJQDp1t9Ey8E_qEWZeaY-QtyayH0l3zSZCy-rCVvNdqJRWWH_sid3UUidtGfxrm1stl4BQbJ3wQSnBa3ND1ooWZ6qhGiItOvd4Fgmpx/s4770/3%20Saarti%20and%20KCV.jpg

ហាមធ្វើ៧យ៉ាងនេះក្រោយបរិភោគអាហាររួច ព្រោះប្រឈមនឹងផលប៉ះពាល់សុខភាព

0

អ្នកជំនាញផ្នែកចំណីអាហារហាមដាច់ខាតធ្វើ៧យ៉ាងនេះក្រោយបរិភោគអាហាររួច កុំឱ្យប្រឈមនឹងផលប៉ះពាល់សុខភាព ពីព្រោះក្រោយពេលឈប់បរិភោគអាហារ សរីរាង្គផ្សេងៗពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារនឹងធ្វើការធ្ងន់ ។ ការធ្វើទង្វើទាំង៧យ៉ាងនេះក្រោយបរិភោគអាហារឆ្អែត អាចរារាំងដល់ដំណើរការរបស់ប្រព័ន្ធរំលាយអាហារ និងមានផលប៉ះពាល់សុខភាពផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBbDp_QsRvxMHarJZkIdTTFNbxIxanPP7cz94C7Sp25GTnNOMf-hBnpHYIFUk8lqXY27JwDSFUdpFccbLVViju8RSLKhLFdluIPVHnPvMVIt-ooSm68q7hXAr8ejmwAwJdr1CGbhE_UDEpRLlbLjZmpJg872p12VXhj5DoXG-2rK_OeJkMd5V66vtAnJUS/s1800/image_2025-05-23_08-46-04.png
តើពុំគួរធ្វើអ្វីខ្លះក្រោយពេលបរិភោគអាហាររួច?

១-ហាមជក់បារី ៖ យើងតែងឃើញមនុស្សខ្លះជក់បារីក្រោយបរិភោគអាហាររួច ហើយនិយាយថា ការជក់បារីក្រោយពេលបាយ ជួយកុំឱ្យហើមពោះ ប៉ុន្តែនេះជាការយល់ខុស ។ ការជក់បារីត្រូវបានហាមឃាត់ មិនថាជក់ពេលណាក៏ដោយ ព្រោះវាបំផ្លាញសុខភាពខ្លាំង ហើយបើជក់បារីក្រោយបរិភោគអាហារ កាន់តែប៉ះពាល់សុខភាពខ្លាំងឡើង ។ ការជក់បារី១ដើមក្រោយអាហារ គឺស្មើនឹងជក់បារី១០ដើមនៅពេលធម្មតា ព្រមទាំងប្រឈមជំងឺមហារីក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB7jUNrvg5WG6GBNyVCs5Pxa18jojhhpggHmnBq_a8SxNEH0xkjQfGt7sOtyZYJj5txgUXnHzLYDbvzYToY1ccuP_H_TotqLWVocBpo0j0GiMfCbXzjfveClzu8JmtwGa4_scDtNMi7Z4voDwKydZ-JFLtbmti2wyTrD7C0jqlwILKfOc1E1cTVJa6SXLz/s1385/image_2025-05-23_08-46-04%20(2).png

២-ហាមផឹកភេសជ្ជៈហ្គាស ឬបរិភោគផ្លែឈើមួយចំនួន ៖ ភេសជ្ជៈហ្គាសផ្ទុកនូវកាបូនឌីអុកស៊ីត បើផឹកវាភ្លាមៗក្រោយបរិភោគអាហារឆ្អែត កាបូនឌីអុកស៊ីតនឹងរារាំងដល់ដំណើរការរបស់ប្រព័ន្ធរំលាយអាហារ ខណៈការបរិភោគផ្លែប៉ោម និងស្វាយក្រោយអាហារ នឹងធ្វើឱ្យហើមពោះ ឬមានខ្យល់ក្នុងក្រពះ ។ ប៉ុន្តែយើងអាចបរិភោគក្រូច ល្ហុង និងម្នាស់ ក្រោយអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigfZO9PjGo1xWHR_BpdeDEpleOZAOABm5q5ScrWBKNlKPnrI6ezYRMkClFYV5OJzySUcUVFaHosBQFX6VJiiWxntyBCq5mgJg2wNWhNZQi0FvQPWNj6_tkKRmETHS-7g2olo0p74FXN2FzKN5QWPYo79VKsJ-ZK8BvfaX6t6x_PFrvQw6Y1vSjrh4C4nZ-/s1500/image_2025-05-23_08-46-05.png

៣-ហាមផឹកទឹកតែ ៖ ស្លឹកតែ មានជាតិអាស៊ីតខ្ពស់ ហើយជាតិអាស៊ីតនឹងប៉ះពាល់ដល់ប្រូតេអ៊ីនក្នុងអាហារដែលយើងបរិភោគ ឬពិបាករំលាយអាហារ ។ ការផឹកតែចាស់ នឹងប៉ះពាល់ក្រពះ, ការរំលាយអាហារគ្មានប្រសិទ្ធភាព និងទល់លាមក ។ បើចង់ផឹកទឹកតែក្រោយអាហារ គួររង់ចាំពី២ម៉ោង ទៅ៣ម៉ោង ទើបល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnMWQVZRBMasWToFPDkN_OXinvwZHYc7qrqxg9xFnbGLe03PmkPmcyFvTY4riJP4F8bBasLs0H2r6phyXA9tEidpdmFUUIZ-pf2hsG44_96G3g1a845eAA96yhvn1dcIVD4z76Szm6zMQdW-wmjy-YBM6FjjnhSZMuCGIwaH9hh5a4YRPSC9iSsHMlO84c/s1200/image_2025-05-23_08-46-07.png

៤-ហាមដោះឡេវខោ ឬខ្សែក្រវ៉ាត់ ៖ ការបរិភោគអាហារច្រើនពេកលើសចំណុះអាចបណ្តាលឱ្យតឹងពោះ ហើមពោះ ឬឡើងទម្ងន់ ហើយមនុស្សភាគច្រើនចូលចិត្តដោះឡេវខោក្រោយបរិភោគរួច ។ ប៉ុន្តែវានឹងធ្វើឱ្យពោះវៀនដំណើរការខុសប្រក្រតី ពោះវៀនរមួល ឬស្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHHHb7uhY90IQAS5n1A6b6HQ9LTbkEewUTRmOi_-mgjycVnnWRWtRXIa6grCsREec2r_Us_KhgnpSN2dB8pV9S8zOoG2GrImMeUOlVAYpYDr79hBfOUzk6h-eZW3zn4znN3LqPw7Bq8_4UzmbFHJQXghivv9APXfLZtuXuYh-nHM4Y6TLbl-J0TDE7GoKj/s612/image_2025-05-23_08-46-07%20(2).png
៥-ហាមងូតទឹក ៖ ពេលងូតទឹកនឹងធ្វើឱ្យឈាមក្នុងខ្លួនហូរទៅដៃ ជើង និងហូរពេញរាងកាយ ហើយធ្វើឱ្យបរិមាណឈាមនៅបរិវេណពោះកើនឡើង ។ វានឹងប៉ះពាល់ប្រព័ន្ធរំលាយអាហារធ្វើការពុំបានល្អ១០០% ឬហើមពោះ ហើយពេលហើមពោះញឹកញាប់ យើងនឹងប្រឈមការរលាកពោះវៀន ។ ការងូតទឹកមុនពេលបាយ ឬក្រោយបាយ គឺអាចធ្វើបាន ដោយរង់ចាំពី៤៥នាទី ទៅ៦០នាទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyPmvMBQVe6XYn_t8MpSy-JqcasixtMddbYOVPCmaY-jMZzjNbhLz_DCPZZn04lVj72-xGotasBZBG4RqQkmdgypqJRbH1UXzj-C9HSwKmqd9bcFniPo9pOKMeHk3lObEfOB0HJLrIg-u2Il7QkeIc2gDNkDiTRTTFre2TLF-yOa_K0z8guR_q8w1ULviD/s1800/image_2025-05-23_08-46-08.png
៦-ហាមដើរ ឬហាត់ប្រាណ ៖ យើងតែងឮពាក្យថា គួរដើរបន្តិចក្រោយបាយរួចដើម្បីឱ្យមានសុខភាពល្អ ប៉ុន្តែការពិត ការដើរភ្លាមៗក្រោយបាយនឹងធ្វើឱ្យការរំលាយអាហារពុំបានល្អ និងស្រូបយកសារធាតុចិញ្ចឹមពីអាហារពុំល្អ ។ រហាត់ប្រាណក្រោយបាយ គឺត្រូវចំណាយកម្លាំងខ្លាំង ដែលធ្វើឱ្យប្រសិទ្ធភាពរំលាយអាហារធ្លាក់ចុះ ។ ដូច្នេះ គួរនៅស្ងៀមពី២០នាទី ទៅ៣០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm0F4m_9ROyBeq1S1D6XCyCCJ1Ho8YPhKnhP1tqu4M5yso43-xvW-a0mpIy5pNDH6SQaRlsc5Q_tm69Ws-YMkmzRlLzl65LBL7DdRisiH1zYJI3I7gl3uUTbxXsD02HiogNOrssNOcnA6uvJkCRfYaJAZepkiid1nmG9pfZCCtjAmEMBTaY7RICRX5YNaT/s1920/image_2025-05-23_08-46-08%20(2).png

៧-កុំទាន់សម្រាន្តភ្លាមៗ ៖ ការបរិភោគឆ្អែតភ្លាម សម្រាន្តភ្លាម គឺប្រឈមនឹងការច្រាលអាស៊ីត និងមានខ្យល់ក្នុងប្រព័ន្ធរំលាយអាហារ ។ ការសម្រាន្តក្រោយអាហារ ត្រូវតែរង់ចាំពី២ម៉ោង ទៅ៣ម៉ោង មានន័យថា ពេលក្រពះអាហារកិនរួច ទើបអាចសម្រាន្តបាន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqmrYZmpQHogoG1A_GrsxVwsTBzZ4rTqhgjz7ATlQWGmFY86uAGjWV9Kza9fnwX6DzK5Z_7BxgL1RUe3nE5G42OrYqWBKiaJBhIUGAcb1Q9Zeya8rDeAOpHo8pWhyphenhyphenqCqo_ODBa6P3jLfAt3R9aZRl1qWunarOXozapl5DaRIgSHMscf-4knc-yHJ8-P9ag/s1200/image_2025-05-23_08-46-11.png