Home Blog Page 45

ទីនីន ឆ្លើយតបទៅនឹងអ្នកគាំទ្រដែលមិនពេញចិត្តការផ្លាស់ប្តូរអត្តចរិតនាង

0

អ្នកគាំទ្រមួយចំនួនបានបង្ហាញការខកចិត្តចំពោះ ទីនីន ដោយលើកហេតុផលថានាងប្រែប្រួលខុសពីមុន។ ទោះយ៉ាងណា ទីនីន បានឆ្លើយតបដោយត្រង់ៗវិញថានេះគឺជាជីវិតរបស់នាង ខណៈនាងក៏មានអាយុច្រើនហើយពេលចាស់ទៅនាងមិនអាចមកដើរលេងសប្បាយដូចពេលនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO8jGQKF4Gj8pusgA6DxmTY7TPcHSXG4r09_taAiD3GaNcWv-Plswbx3hPZd9jVA-EO9cUazAS92CPHfU53CjUJ914m6tDA8QkUQcoYkxCE1fGK_MMnJd88agG0hilyfTBy2zvxrU7viefEuOjp4lqEC88czxKNQJi_nJWgtpoHkW5dg2IqeMewtU4zYI/s2048/image_2026-04-30_10-21-06%20(2).png
ថ្មីៗចុងក្រោយនេះ ទីនីន ដែលជាបុគ្គលមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម ជាអ្នកលក់អនឡាញ និងត្រូវបានមនុស្សមួយចំនួនចាត់ទុកថាជាស្រ្តីរឹងមាំ បានដើរកម្សាន្តនៅពេលរាត្រីជាញឹកញយ ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនហាក់ស្រងាកចិត្តចំពោះនាង។ មានមតិយោបល់ជាច្រើនបានបញ្ចេញមតិចង់ឱ្យ ទីនីន ដូចកាលពីមុននិងមិនចង់ឱ្យនាងប្រែប្រួលបែបនេះទេ ខណៈអ្នកមួយចំនួនថែមទាំងចោទប្រកាន់នាងថា ធ្វើលើសៗ មិនសមទំនង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisrsvaVRjwkWbKEy6ETgc7P2V70ec8tIr_0EZwCVqWS8ryaMLfBXbSz-ptdG-vPb0FNlNAMGzRUIu-ar4IYSwBfAf5HshnPio6IMznA6iywM48V0kf_owgpI8RbfpBUap_h4FEW7SmMAvPlHOrGVyTCDMVvYPnU_CMjNct5Ycz4hn4raimzdlYHBP9KPg/s1920/image_2026-04-30_10-21-08.png

ជួយនឹងមតិរិះគន់ពីអ្នកគាំទ្ររបស់ខ្លួន ទីនីន បានឆ្លើយតបដោយត្រង់ៗនិងពុំខ្លាចបាត់បង់ប្រជាប្រិយភាពឡើយ។ ទីនីន បានឆ្លើយតបថានេះគឺជាជីវិតរបស់នាង នាងរស់នៅបែបមិចសប្បាយចិត្តគឺជាជម្រើសរបស់នាង។ ទីនីន បន្ថែមទៀតថានាងមានអាយុច្រើនហើយមិនមែនក្មេងទៀតនោះទេហើយកាលណាដែលនាងចាស់នឹងមិនអាចដើរលេងសប្បាយបានទៀតនោះទេ។ អ្នកលក់អនឡាញរូបនេះបញ្ជាក់ទៀតថា តាំងពីក្មេងធំដឹងក្តីមកនាងមិនដែលបានសប្បាយ គឺដឹងតែពីរកស៊ី មានគ្រួសារ មានកូនហើយខំប្រឹងចិញ្ចឹមកូនម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSx99FzwmqEmTrCvCilJ_vhWDrE-_iDCv5Peh5lapOAbQmq8wGz2_FRqlU-P4vri2oxuQAZDH_4VzrN_9NmzpWChDtB-DfpmquYumwSyAfMiPCehDNRw1c9wT0o3-y5PPSxj9YC6yhcRBrdTvWNp9k3hApPMG7kcqwxNAURIlJbSWjmXdNpsy83FRQswk/s1524/image_2026-04-30_10-21-10.png
ទីនីន ថាដល់ពេលនាងសប្បាយចាប់ផ្តើមមានពាក្យ មានសម្តី ហើយនាងក៏មិនចង់ដឹងឮអ្នកណាស្រលាញ់ឬមិនស្រលាញ់ជីវិតរស់នៅរបស់នាងនោះទេ។ ណាមួយវ័យរបស់នាងគឺជាវ័យដែលត្រូវខ្វល់ពីផ្លូវចិត្តរបស់ខ្លួនឯង រស់នៅឱ្យពេញលេញ មានសេរីភាព មានក្តីសុខ អត់មានសម្ពាធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMtKTmVYBsvjOEXq2NofNkIB1HdUkMmyeELBiVEm8FqAM9pkNY3gQVIKdkRpjXJC4QLTIEsjOcab4nUfz3SPX9M7456oR64HtdNmcwUTNKgUHbjbQ9yfWp31YzvR5DUU_icDGURtJ3KJuC3Nhx8HqR4Hplvv4q5WN3iM__05motdqdXhzNoMDTq8yfSZ4/s1567/image_2026-04-30_10-21-11.png
ទីនីន បញ្ជាក់ចុងក្រោយទៅកាន់មតិរិះគន់ទៀតថា កុំឃើញមួយផ្នែកនៅលើបណ្តាញសង្គម ដើរវិនិច្ឆ័យជីវិតអ្នកដទៃដោយមុននឹងនាងមានពេលដើរលេង នាងត្រូវធ្វើការជាច្រើន។ នាងមិនត្រូវការ ការស្រលាញ់ពីអ្នកគាំទ្រនូវអ្វីដែលមិនមែនជាខ្លួននាងនោះទេ៕

 

ស្ងាត់ៗល្បីថា វណ្ណដា អត់ចេញបទចម្រៀងថ្មីតែទៅសម្រាយរឿងវិញ

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូសម្រាយរឿងដែលសំឡេងអ្នកបញ្ចូលនោះត្រូវបានមនុស្សជាច្រើនគិតថាជាសំឡេងរបស់តារាចម្រៀងរ៉េប វណ្ណដា។ ឃើញវីដេអូនេះអ្នកគាំទ្របានលាន់មាត់ថា វណ្ណដា មិនសូវមានបទថ្មីការពិតមកសម្រាយរឿងសោះ។ ទោះយ៉ាងណាសំឡេងរបស់ វណ្ណដា ដែលសម្រាយរឿងនេះត្រូវបានមនុស្សជាច្រើនគិតថាជា AI។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxp8jfUaV8LsBugyYunzI6e3Ez7JX6__4KVyc0rW0FJ-Jf4nRSlfSEw7GytO_3NvKnXex7pQZ3xsns-GxUlOiNvtSX8Wxff3mcTSu8_o3R4rTyD0LhAl04LOvK-pAfTW039d_nuOxe5bSdxNIUD46BRqf8gtSYLKiHTKrEqzfobDPBgx_m3SDKDB-389Y/s2048/image_2026-04-27_14-44-58%20(2).png
បច្ចេកវិទ្យាកាន់តែទំនើបបានធ្វើឱ្យមនុស្សមួយចំនួនបែងចែកមិនច្បាស់លាស់មួយណាជាការពិតមួយថាជាក្លែងបន្លំជាពិសេសគឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (A.I) តែម្តង។ ការរីកចម្រើនបច្ចេកវិទ្យាមិនត្រឹមតែជួយសម្រួលការងារមនុស្សប៉ុណ្ណោះទេប៉ុន្តែក៏អាចធ្វើឱ្យមនុស្សក្លាយជាជនរងគ្រោះដូចគ្នា។ ជាក់ស្តែងកន្លងមកមានមនុស្សមិនតិចទេដែលចាញ់បោក A.I ដែលក្លែងបន្លំធ្វើជាតារាល្បីៗ ហើយយកសំឡេងឬរូបភាពរបស់អ្នកល្បីមកធ្វើផលប្រយោជនន៍ផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX7mPIaH2JBxYNUzY6ZUpMK41LRHknd8RITq2eAvNHZ1LwmfM9Z4gY9EgzJ7pdboUa9EyQRyqmPjLUKt5cB9fFVozJ1Lw5ZGUpbHT9aa1DHY0JAlrSvGGdWCNe8SjHf5ybuZ02CBrfOkt3_k-GKA2RDRlLRffcLkyrkvWNT8Z_dcpajKrfb-quhuoCNjI/s2048/image_2026-04-02_09-06-32.png

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែករំលែកជាច្រើនអំពីវីដេអូសម្រាយរឿងមួយដែលសំឡេងនោះត្រូវបានមនុស្សជាច្រើនគិតថាជាសំឡេងរបស់ វណ្ណដា។ ការលើកដាក់សំឡេងនៃការសម្រាយរឿងនេះគឺធ្វើត្រាប់តាមការនិយាយរបស់ វណ្ណដា ដែលបានចូលរួមកម្មវិធីផតខាស់កន្លងមក។ វីដេអូនេះបានរីកសាយភាយយ៉ាងលឿននៅលើបណ្តាញសង្គមដោយមានការបញ្ចេញមតិយោបល់និងការចែករំលែកបន្តជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHU3oc7OLKS7a7XRfsal30m4D2BuiOJlkQv8y7nOFkmyjnapUq10U7D0976XvZkRdpfeMyy3pe6PR3Irg158qlC_GSylBikkvZpvl-vBTMtrjny8MrISDqIdlRIHBo1Vhtdzqeuu34xhVIs6RTmrHbJ9F2AtrgMWDeF42F5tWsF1dZMFBzGfahyphenhyphenOfdokc/s2048/image_2026-04-02_09-06-30.png
អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិថា វណ្ណដា មិនទម្លាក់បទថ្មីការពិតជាប់រវល់សម្រាយរឿងសោះ។ អ្នកផ្សេងទៀតថែមទាំងអះអាងថានេះគ្រាន់តែជាសំឡេងដែលប្រើបច្ចេកវិទ្យា AI ប៉ុណ្ណោះ មិនមែនជាសំឡេងពិតរបស់ វណ្ណដា នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYncCNguHH92Y-WhktIBoOWQYgSxF2TsgrOLdeZFYTo0TeVYW_8r1QIQM09rVHAgutaRPGl6hV4APLnrkxVr29csHcfoxUZ-koL1Onpfkvtp5_WuqMeTdd6rozvWVjvQhDLrmMnN2yTulkWBySbjrNoBhKH23C0OsSZ8nBM5JoyOPp3v5WYUWRPQ3LiJQ/s1759/image_2026-04-02_09-06-29.png

ក្នុងករណីរបស់សិល្បករចិន ឬអាម៉េរិក ការយករូបភាពឬសំឡេងរបស់សិល្បករមកប្រើប្រាស់ដោយគ្មានការអនុញ្ញាតគឺជាសកម្មភាពខុសច្បាប់ដែលរំលោភទៅលើកម្មសិទ្ធិរបស់សិល្បករ។ជាក់ស្តែងថ្មីៗនេះតារាចម្រៀង Taylor Swift បានចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់សំឡេង និងរូបភាពរបស់នាង ដើម្បីប្រយុទ្ធប្រឆាំងនឹងបច្ចេកវិទ្យា AI ៕

ផ្អើលប៉ោយប៉ែត! ជនជាតិចិនរត់ប្រសាចពេញផ្លូវ ក្រោយសមត្ថកិច្ចចុះបង្រ្កាបទីតាំងអនឡាញស្កេម

0

ទំនងជាមានមិនក្រោម ១ពាន់នាក់ឡើយ! ជនជាតិចិនជាច្រើននាក់បាននាំគ្នាសម្រុករត់ចេញពីអគារដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបទល្មើស Scam Online ដ៏ក្តៅគគុកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ។ នៅក្នុងប្រតិបត្តិការនេះក៏មានលឺស្នូរផ្ទុះអាវុ.ធជាច្រើនគ្រាប់ផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCmfT8fOT2BmFxgaVbWD5uNxmKXCPjBV3I5keKYFNC1PrCK3iUo5wglTv3_sKfpS4CIMmcwjEvdzbpGZh1oKIbRX-7CSAZoBBGVEUISejHGLf-TJCY8vHbAx730JNhhqRuu5zsgINwGagxBbDW4q7NjjIpra-nRrSNWjieZFQ4f9vHenUooY3Ek8yPjIg/s1024/photo_2026-04-30_09-47-26.jpg

    កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ មានទាំងនគរបាល និងអាវុធហត្ថ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាខេត្ត បានរួមសហការគ្នាបង្ក្រាបបទល្មើសមួយនេះ រហូតផ្ទុះអាវុធដោយសារតែជនជាតិចិនទាំងនោះ នៅតែសម្រុកចាកចេញ ហើយជនល្មើសខ្លះមានអាវុធទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkfnZyG909hyphenhyphen5wBW0pevrKIB3yftjR9ckj9Nq3V6kUOU629-C-9GMV-VKuUoaQeNYQm-JYcGjat9DbSe8H1Xxgl-sGTsan-gIALiXlLZz_fsEfDFSpp84nygFGa5qKkA8PU6fZxb1dYoIEz9SY2Jqu7G1mAZxJMO4OsodYQwCrjusDG2lJ7GDwDq8hhws/s1024/photo_2026-04-30_09-47-25.jpg

    ខណៈដែលកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថមានចំនួនកំណត់ ដែលធ្វើឲ្យការគ្រប់គ្រងភាពចលាចលរបស់ក្រុមជនជាតិចិនទាំងនោះជួបការលំបាក អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឲ្យមានការចូលរួមពីកម្លាំងយោធា ហើយរហូតមកដល់ពេលនេះ សភាពការណ៍បានស្ងប់ស្ងាត់ហើយ ក្រោយជនជាតិចិនទាំងនោះ ត្រូវកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងបានទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv1T6a1ZKIGHL8KDwQU3psxrS_BBzbJl7syHXtesA9z7NDc0ZmRBuLVfPQeAwTRcB1tBBzlnOvdne-Cah9O_CBNbBRqz-6O0ziIm6ksbDg5Pib0_4rt8KPW4uIsoa6l7hWxC_oxZE5oRRTFqNtbM5cBXWgq2ilLYRqY8DTtNLG5HRbTei63368KUftT1s/s1280/photo_2026-04-30_09-47-26%20(2).jpg

    សូមបញ្ជក់ថា នេះជាលើកទី២ហើយក្នុងខែមេសា ឆ្នាំ២០២៦ ដែលមានការផ្ទុះអាវុធនៅក្រុងប៉ោយប៉ែត ក្នុងពេលដែលសមត្ថកិច្ចចុះប្រតិបត្តិការ ត្រួតពិនិត្យ និង បង្ក្រាបទីតាំងសង្ស័យអនឡាញ ដោយលើកទី១នៃការផ្ទុះអាវុធ កាលពីថ្ងៃទី២៥ខែមេសា២០២៦នៅចំណុចអគារកម្ពស់១៦ជាន់ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ត្រូវបានសមត្ថកិច្ចប៉ូលិសបាញ់ឡើងលើដើម្បីបង្រ្កាបនឹងទប់ស្កាត់ការសម្រុកចេញ របស់ជនបរទេសពីក្នុងអគារ៕

រឿងខ្លី AI ដែលមានតួអង្គស្រដៀងនឹង Wang Yibo និង Xiao Zhan បង្កឱ្យមានភាពចម្រូងចម្រាស

0

ទូរទស្សន៍ Zhejiang បានចាក់ផ្សាយខ្សែភាពយន្តខ្លី AI ដែលមានតួអង្គដែលត្រូវបានគេចោទប្រកាន់ថាស្រដៀងនឹង Xiao Zhan និង Wang Yibo ដែលបង្កើនការសង្ស័.យពីបទរំលោភសិទ្ធិរូបភាព។ យោងតាម Sohu នៅថ្ងៃទី ២៧ ខែមេសា ទូរទស្សន៍នេះបានចាក់ផ្សាយខ្សែភាពយន្តខ្លី AI ដែលមានចំណងជើងថា «Legend of the White Snake»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG2cIF-jOsXxoXfjw6bWgQgzWNcNFWN-q3pzpeqZ5KsJigz4bkz94sAnLvyQvaSXy3JLYtNyNe9HJqv98SQmQNI8Hdz7vbnnsz6JCkslItoGotmRY6mohjxuqLaiPn5jpbqDh1WrpkDqXo6j9TP0NEKZeD2CMG4l4hyphenhyphenQPEo3NPgEzh30-EVaiIgmEt0QM/s1620/image_2026-04-29_16-09-18%20(2).png
តួឯកប្រុសនៅក្នុងខ្សែភាពយន្តនេះបានបង្កឱ្យមានភាពចម្រូងចម្រាសភ្លាមៗ ដោយមនុស្សជាច្រើនបានជជែកវែកញែកថាតួអង្គនេះគឺជាលទ្ធផលនៃការលាយបញ្ចូលគ្នានូវលក្ខណៈពិសេសនៃមុខរបស់តារាសម្តែងពីរនាក់គឺ Xiao Zhan និង Wang Yibo ។ អ្នកទស្សនាបានចង្អុលបង្ហាញថា តួអង្គប្រុសនៅក្នុងខ្សែភាពយន្ត AI នេះស្ទើរតែចម្លងលក្ខណៈពិសេសដែលកំណត់អត្តសញ្ញាណដូចជា ប្រជ្រុយនៅក្រោមបបូរមាត់ ភ្នែក និងអាកប្បកិរិយារបស់សិល្បករ ក៏ដូចជាច្រមុះ និងថ្គាមរបស់ Wang Yibo ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_nsyxvLSWJyDkzcWdE5yBE_tiFDaLg1orFOoZ0C24xLPEZcevDSDlxm4M1uvecloJgZ0N0PECz-X9hjfsCEpU4rtJmnoKdCoAlFBicR8K0IpG8WSmJXRwSEIz2sKyTk2VftQH7ECJwiSwPz4rBHGfrmAfFYYUgtBgOF0XAEzpzbWSUjxXCeUlkcSgYA/s1293/image_2026-04-29_13-17-48.png

រូបភាពប្រៀបធៀបជាច្រើនត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដោយមនុស្សជាច្រើនបានបញ្ចេញមតិថា សូម្បីតែទីតាំងប្រជ្រុយរបស់ Xiao Zhan នៅក្រោមបបូរមាត់ក៏សមឥតខ្ចោះដែរ។ ខ្សែភាពយន្តនេះត្រូវបានផ្សព្វផ្សាយថាជា «ខ្សែភាពយន្តខ្លី AI ដំបូងគេដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ដោយចាក់ផ្សាយក្នុងពេលដំណាលគ្នានៅលើវេទិកាដូចជា Z Vision, Douyin និង Red Fruit របស់ទូរទស្សន៍ Zhejiang ហើយក៏បើកភាពជាដៃគូពាណិជ្ជកម្មផងដែរ ដែលជាក់ស្តែងបម្រើគោលបំណងរកប្រាក់ចំណេញ។ ទោះជាយ៉ាងណាក៏ដោយ ទាំងក្រុមហ៊ុនផលិត Hangzhou Jiuzhiyuan Culture Technology Co., Ltd. និងអង្គភាពផ្សព្វផ្សាយមិនបានបង្ហាញជាសាធារណៈថាតើពួកគេបានទទួលការអនុញ្ញាតពី Xiao Zhan, Wang Yibo ឬក្រុមគ្រប់គ្រងរបស់តារាសម្តែងឬអត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFfEzEnC5aXrcJ7yMOIgUzgppUCG8BT8bctKjALP0qGjKN0OwNpP2JFjUlgo4a6g_B61KtzYP4MG05ie_N4ih6dhSr8tYJtBp7AOqo_aY9LRKnomqm20ZRV4MosChQLP4mNyrn1nKt2vOvcgatRtN39qFmeKLNSFqxZA-HlltfYDHrqRGPhouR7-NGCoU/s1200/image_2026-04-29_13-17-49.png

អ្នកជំនាញផ្នែកច្បាប់បានដកស្រង់មាត្រា 1019 នៃក្រមរដ្ឋប្បវេណីចិន ដោយបញ្ជាក់ថា ទោះបីជាមិនបានប្រើប្រាស់រូបភាពដើមរបស់សិល្បករដោយផ្ទាល់ក៏ដោយ ប្រសិនបើរូបភាពដែលបង្កើតឡើងដោយ AI អាចសម្គាល់បានយ៉ាងច្បាស់ដោយសាធារណជនថាជាបុគ្គលជាក់លាក់ម្នាក់ហើយត្រូវបានប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម វានៅតែជាការរំលោភលើសិទ្ធិរូបភាពរបស់សិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEe9CkyjrGWSVL75Q_5YHEnGGhgh2jo7QPc6LGb1-dhEmm5z5zptNuR0XxFUB2t9d1mkFUM7Sa50oeCm333Mq9h3I6CP9j0r5ZJKme8hsMGdXwt6cT7nqJ6sbJuNrBVEM_OYPSYlAeezcMKGVsfFPc3cQMKPD_zHCNf1xLZ6u35Rww9pMOEFLSZHYzTC8/s2048/image_2026-04-29_13-17-46.png

ទាំង Xiao Zhan និង Wang Yibo មិនទាន់បានចេញការឆ្លើយតបជាផ្លូវការនៅឡើយទេ ហើយទូរទស្សន៍ Zhejiang ក៏មិនទាន់បានធ្វើសេចក្តីថ្លែងការណ៍ណាមួយទាក់ទងនឹងជម្លោះនេះដែរ។ អ្នកជំនាញផ្នែកច្បាប់ជឿជាក់ថា ប្រសិនបើសំណុំរឿងនេះឡើងដល់តុលាការ លទ្ធភាពដែលអ្នកផលិត និងវេទិកាខាតបង់គឺខ្ពស់ណាស់ ដែលអាចប្រឈមមុខនឹងសំណងយ៉ាងច្រើន និងការសូមទោសជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsaeHiA7jVu0hsQjnNrM1-Fnd9lEnW_LTyrWDWGVxg2TWRQ4e7EF2iT1_Miwmn_f3D8WNbEcjUcml5JGesgh2rip2HlP6BUwrWV8HehxBOO62cLVXB44PlObZcfnEX7-GM3s-FTUUqMFYA6w3lujPGk6pobbKI8h-y4I9HPLYXD7fNJV8MIWivVK2y_Fw/s2048/image_2026-04-29_13-17-47.png
ថ្មីៗនេះ បញ្ហាភាពយន្តខ្លីៗដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ដោយប្រើប្រាស់មុខរបស់តារាល្បីៗដូចជា Zhao Lusi, Dilraba Dilmurat, Xiao Zhan, Ju Jingyi, Cheng Yi ជាដើម ដោយខុសច្បាប់ បានក្លាយជាក្តីបារម្ភដ៏ធំមួយនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ ទោះបីជាត្រូវបានរាយការណ៍ និងទទួលបានមតិប្រតិកម្មអវិជ្ជមានជាច្រើនពីទស្សនិកជន និងអ្នកគាំទ្ររបស់សិល្បករក៏ដោយ ពួកគេនៅតែបន្តផលិតកាន់តែច្រើនឡើងៗ៕

ដូចផ្លូវទៅឋានសួគ៍! ស្ពាន Beipanjiang ធ្វើឲ្យក្ដីស្រមៃអ្នកចង់ជិះឡានកាត់ពពកក្លាយជាការពិត!

0

បច្ចេកវិទ្យាវិស្វកម្មរបស់ចិនបានធ្វើឱ្យរឿងដែលមិនអាចទៅរួច ក្លាយជាការពិត! នៅខេត្តគុយចូវ (Guizhou) អ្នកមិនត្រឹមតែអាចបើកបររថយន្តនៅលើថ្នល់ធម្មតានោះទេ ប៉ុន្តែគឺអាចបើកបរទម្លុះពពក និងអ័ព្ទ ដែលមើលទៅហាក់បីដូចជាទិដ្ឋភាពក្នុងភាពយន្តវិទ្យាសាស្ត្រអញ្ចឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyVcV9ZgMTXHqN97DMZ2byCkWnmzrvXBZVi32Xak2WFseAoO2j8Z2i6k6BqvM_CieAMPG6IWY-CCAhMatCDExQ4tstw_DoLglwy_8LCLDZxD1l24_7PDd7xwgvMlmj9SEbWRqxHcjZBJI4YeJSr8H8y7isq2nI73FoZzprk6Aq2ZTU6DdWon0q6MU5sFg/s1280/photo_2026-04-28_16-49-42.jpg

កាលពីមុន គុយចូវគឺជាតំបន់ភ្នំដាច់ស្រយាលដែលពិបាកធ្វើដំណើរខ្លាំងបំផុត ប៉ុន្តែឥឡូវនេះ វាបានក្លាយជាកន្លែងប្រមូលផ្តុំទៅដោយស្ពានខ្ពស់ៗជាងគេបំផុតលើពិភពលោក។ ពេលអ្នកបើកបរឆ្លងកាត់ស្ពានដូចជាស្ពាន Beipanjiang ដែលមានកម្ពស់ខ្ពស់កប់ពពក រហូតដល់ ៥៦៥ម៉ែត្រ ជាមួយប្រវែងដ៏វែង ១៣៤១ម៉ែត្រ អ្នកនឹងមានអារម្មណ៍ថាឡានរបស់អ្នកកំពុងអណ្តែតលើអាកាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbge8igl4ljRiu3vdUx6a-qCA2olK0Imab6G4rSdm2wdG9VeltokoLSb6xUugiMeR9L19rc1Fpf16EBhBNmMs2Jlbuzov1Da9ibVNb6JYYLhl0xqMIguxQf18BnocKzXN3E-YLHA_6L7nVkip9WU63nZiWVWDdG2bQ_ZIzaZvqJC9ir-WRN9jzwV7gfaI/s1280/photo_2026-04-28_16-49-43.jpg
នៅពេលព្រឹកព្រលឹម ឬក្រោយភ្លៀងធ្លាក់រួច ជ្រលងភ្នំនៅទីនោះនឹងពោរពេញទៅដោយសមុទ្រពពកពណ៌សក្បុស។ នៅពេលអ្នកបើកចូលទៅ រថយន្តរបស់អ្នកនឹងបាត់ខ្លួនចូលទៅក្នុងពពក រួចក៏លេចចេញមកវិញនៅម្ខាងទៀតនៃភ្នំ។ វាជាបទពិសោធន៍មួយដែលធ្វើឱ្យព្រឺព្រួចផង និងរំភើបផងក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOKc6wninr16utXnKxoEfJN0_Y6S048KvdOCfewLdjcPPSCAlVoJFW3Khomnn1xKC2D94y5P02-GZX6Y51hgXM0GRrH2xcUQ6O3X07uTBlAX3iWmrND3TTPFU3p5C5r6ScSsUNQrfmikC4MzVbi8YSLsvQfkA0BsKxGE9dqjA4OqpzAIMRCo05Q6HiwRs/s1200/photo_2026-04-30_09-48-54.jpg

ក្រៅពីស្ពានដ៏មហិមា ទេសភាពសងខាងផ្លូវគឺសុទ្ធតែជាភ្នំខៀវស្រងាត់ និងទឹកជ្រោះធ្លាក់មកពីលើកំពូលភ្នំ។ ជាទូទៅអ្នកបើកបរនៅទីនេះមិនមែនធ្វើដំណើរដើម្បីទៅដល់គោលដៅនោះឡើយ ប៉ុន្តែពួកគេគ្រាន់តែចង់ជិះឡានកម្សាន្តតាមដងផ្លូវនៃស្ពាននេះតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT9Vgi1QdfXrEWSRHYrKv6F8C8tojZCRZoKTIPmenqNomA71S5NrOLnn46FZqNEA4q2GQmEjfkRAP-fFEsLcJdmQhOrLfpk7DPus3jueA0Q-FZ22oyJzSubRizgX-iZnii391_P3pgQkTg6N9miGELxgNaeiMf8aqduBn_dzZN1ItX77Gv5hEZHwvD76Q/s820/photo_2026-04-30_09-48-55%20(2).jpg
ស្ពាន និងផ្លូវល្បឿនលឿនទាំងនេះ មិនត្រឹមតែសាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញពីមហិច្ឆតារបស់មនុស្សក្នុងការយកឈ្នះលើធម្មជាតិ។ ពីតំបន់ដែលធ្លាប់តែក្រីក្រ និងដាច់ឆ្ងាយ ឥឡូវនេះគុយចូវបានក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងទេសចរណ៍ដ៏លេចធ្លោបំផុតមួយនៅក្នុងប្រទេស។
ចុះសម្រាប់ប្រិយមិត្តវិញ បើមានឱកាសបានទៅលេងទីនោះ តើហ៊ានបើកបរលើស្ពានដែលខ្ពស់កប់ពពកបែបនេះដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGJT_-1WZArwTXxYUlNfM6JeD_WDJsikSTliE0ClFLXM_7qUI_mReGXjko5yP_vtr3ZbSK7nN0S3mWk_oq0ZUiZLb8U_tSMVfF0MLd5dZ8awmBu89f3qPUlPEtyhxRMryyjNkoKVlYn-f5psAUqXBqcSZrp1LyKi0ygAWYagoVDDiSdGNyVOCB9-3xwxE/s1280/photo_2026-04-30_09-48-55.jpg

ទម្រាំបានដូចថ្ងៃនេះស្នេហា១២ឆ្នាំរបស់ ផន សុផារី និងស្វាមី ធ្លាប់ចង់លែងលះនិងឈ្លោះគ្នាជាច្រើនដង

0

ទស្សនិកជនមួយចំនួនធំបានឃើញថាទំនាក់ទំនងជីវិតគូរបស់អតីតតួឯកល្ខោន ផន សុផារី និងស្វាមី ពោរពេញដោយសុភមង្គលតស៊ូជាមួយគ្នាតាំងពីគ្រួសារមិនយល់ព្រមរហូតរកស៊ីមានបានដូចសព្វថ្ងៃ។ យ៉ាងណាមិញក្នុងទំនាក់ទំនង១២ឆ្នាំមានកូនស្រី២នាក់ ផន សុផារី ថារូបនាងនិងស្វាមីធ្លាប់ចង់លែងលះ និងឈ្លោះគ្នាជាច្រើនដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUPDSObzD-d1K2ZtWj84GDZh4mb_2BUGp_2fWBHH8NXx1_LOerb19Ns_DxlB4T42ED-TnHbVAVMZPsApaPCmXyW_hp2zcgNH7mYaftrLea5JAdPW1i1UbYewM7gCc3_GLMUUSqcNhvYLpnH820zWRlh_cnm0sNhAALdBfiIc3FUswoL5q4HQfU1XL9wNs/s2048/image_2026-04-29_15-05-50%20(2).png

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ អ្នកនាង ផន សុផារី ដែលជាអ្នកបង្កើតមាតិកានិងជាអ្នកលក់អនឡាញបានបង្ហោះវីដេអូមានរយៈពេលជាង៨នាទីដោយរៀបរាប់ពីទំនាក់ទំនងក្នុងរយៈពេល១២ឆ្នាំរបស់ខ្លួនជាមួយនឹងស្វាមី។ ម្ចាស់ប្រ៊េនរូបនេះបានបង្ហាញថានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ គឺជាថ្ងៃដែលអ្នកទាំងពីរសម្រេចចិត្តធ្វើជាសង្សារនឹងគ្នាហើយក៏ជាឆ្នាំដែលគ្រួសារបំបែកក្រោមហេតុផលខែឆ្នាំមិនត្រូវគ្នា។ តស៊ូជម្នះនឹងការបំបែកពីឪពុកម្តាយ នៅក្នុងឆ្នាំ២០១៥ អ្នកទាំងពីរក៏ខំរកស៊ីរៀងៗខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDQfuKvOCPd2tKgY51GsxOtlZECsKNclRcJZZNCcbTBv1vEmdAnaz954_ivEISw2y-nHtz16cjv2cEIj2T0ECvT4eUGYeC5Dn1hchjj2TGu8XlJjXMVMgjL9iSKjm-3ZzJB7O7TefB2DZ3eXKhHAXyFEwbeHhnSJXGSeqbqyp1_o8TlvQIaQ69QrWiPEk/s960/image_2026-04-29_15-05-50.png

ដោយសារតែនៅឆ្ងាយពីគ្នាលែងទុកចិត្តនៅក្នុងឆ្នាំ២០១៦ អ្នកទាំងពីរមានបញ្ហារកាំរកូសរហូតសម្រេចចិត្តបែកគ្នានិងមានសង្សារថ្មីរៀងៗខ្លួន។ទោះយ៉ាងណា ហេតុតែជាគូព្រេងដែលទេវតាចារទុក បន្ទាប់ពីបែកគ្នាប៉ុន្មានខែអ្នកទាំងពីរក៏វិលត្រឡប់មករកគ្នាវិញហើយកាន់តែមានគំនិតចាស់ទុំជាងមុន ដោយមើលឃើញពីកំហុសខ្លួនឯងរៀងៗខ្លួន។ នៅចុងឆ្នាំនោះ ផន សុផារី បានបង្កើតមុខរបររកស៊ីអនឡាញ ហើយប្តីរបស់ខ្លួនក៏មកជួយនឹងរកស៊ីជាមួយគ្នាដែលធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែល្អប្រសើរ និងបានភ្ជាប់ពាក្យជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLZ31l7xMqYoHku8LFlW4XFgbSI0pZNW5Qw6XOB_RNEBduL7Doq4c_3QE_W-OOq7fIlkdc5HrfGIeJdXh3K74jnl34XzPdL_56P0XXreycWCVCoLeP6pK6qQhfVMG7nH1ls2hA6GPu2Tbi8eu93pjtdrKk-7uzkXII4CDE6s9h9auCFTihbjypy0Oi0XI/s2048/image_2026-04-29_15-05-51.png

ក្នុងឆ្នាំ២០១៧ អ្នកនាង ផន សុផារី និងលោក សុង សុវណ្ណារ៉ា បានសម្រេចចិត្តរៀបការជាមួយគ្នានិងបានពរពោះកំណើតបេឡា ក្នុងរយៈពេលប៉ុន្មានខែក្រោយមកស្របពេលជាមួយគ្នានោះអ្នកទាំងពីរមានទាំងឡាននិងផ្ទះផ្ទាល់ខ្លួន។ ក្នុងឆ្នាំ២០១៨ គឺជាឆ្នាំដែលនាងបានក្លាយជាម្តាយគេ ខណៈដែលនៅក្នុងរង្វង់គ្រួសារចាប់ផ្តើមមានភាពតានតឹងរហូតហៅចាស់ទុំមកនិយាយគ្នាគិតគូរពីរឿងលែងលះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCANuq3vJilL82YotfMu7DoXobujPNSyUflg5Fp5RBuqqGWRLWGh6UGYqffbB6zwMdyEdoIKXoulaSVfkErKdhSkmHQHWsSzoQ9UeOUX8NPf1nEapVIrh_4q7efxCo-E2K5fG6m5qBgJodIQBZPByYhX5ifhbP0WTWIqGl2c5OZ9UX9o9rHiyuqSEHfQQ/s2048/image_2026-04-29_15-05-52.png
    ទោះបីជាមិនបានលែងលះហើយការលក់ដូរបានប្រសើរជាងមុនប៉ុន្តែការឈ្លោះប្រកែកគ្នានៅតែមានរហូតដល់ឆ្នាំ២០២០ ផន សុផារី ចាប់ផ្តើមពរពោះកូនទីពីរគឺជាអ៊ែលលី។ ក្នុងឆ្នាំ២០២២ អ្នកទាំងពីរបានកាត់បន្ថយការឈ្លោះប្រកែកគ្នាជាងមុន ហើយក្នុងឆ្នាំ២០២៣រូបនាងបានចាប់ផ្តើមធ្វើមាតិកា ដែលធ្វើឱ្យជីវិតរបស់នាងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ដោយសារតែកូនបានធ្វើឱ្យជីវិតរបស់ ផន សុផារី កាន់តែរកលុយបានច្រើនជាងមុន ហើយនាងនិងស្វាមីបានអង្គុយនិយាយគ្នាដោយបើកចំហរ និងបានស្នើសុំគ្នាទៅវិញទៅមកធ្វើឱ្យអ្នកទាំងពីរកាន់តែយល់ពីគ្នាជាងមុន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfCmFRuyb-kYDdXQQYdasjABR6lUC2bo4cML78MgJY8ezxG55xpym5ov6W7z16xuIB5zQxhJIGLwJK_DYfAqoi3BD6v3WpzgDGN1qFxHX6TgHvfEPHFmTzevMZWUMk9uogf2R-ayp09e_QT5MhJYP4I07JcUh21JYSWE5sxfmCsTRwBwb3H_-p4d29xY4/s2048/image_2026-04-29_15-05-55.png
    អ្នកនាង ផន សុផារី បាននិយាយថាជីវិតគូមិនត្រូវការតែសេចក្តីស្រលាញ់តែមួយមុខទេ ប៉ុន្តែត្រូវការលទ្ធផល បើសិនជាមានតែក្តីស្រលាញ់តែគ្មានចំណូលមានប្តីប្រពន្ធច្រើនណាស់ដែលមានការឈ្លោះប្រកែកគ្នាដូចជាគ្រួសាររបស់នាង។ អ្នកនាងបន្តទៀតថាចាប់តាំងពីឆ្នាំ២០២៣-២០២៦ នៅពេលទំនាក់ទំនងប្តីប្រពន្ធអ្នកទាំងពីរផ្លាស់ប្តូរមិនថាតែការងារ មុខរបររកស៊ី កិតិ្តយស គឺហូរចូលមកដោយខ្លួនឯង ហើយការសម្រេចចិត្តរបស់នាងកាលពីមុនដែលជម្នះនឹងគ្រួសាររបស់ខ្លួនគឺពិតជាមិនខកបំណងនោះទេ។ នៅចុងវីដេអូ អ្នកនាង ផន សុផារី បាននិយាយដោយសង្ឃឹមថាខួបលើកទី១៣ ពួកគេនឹងមានសមាជិកថ្មីថែមម្នាក់ទៀត៕

Cha Eun Woo បង្ហាញខ្លួនជាសាធារណៈលើកដំបូងបន្ទាប់ពីមានរឿងអាស្រូវគេ.ចពន្ធ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរូបថតរបស់ Cha Eun Woo ដែលកំពុងសម្តែងជាមួយក្រុមតន្រ្តីយោធាថ្មីៗនេះត្រូវបានចែកចាយពាសពេញសហគមន៍អនឡាញ និងបណ្តាញសង្គម។ព្រឹត្តិការណ៍នេះត្រូវបានគេជឿថាបានកើតឡើងនៅថ្ងៃទី ២៣ ខែមេសា។ នៅក្នុងរូបថត តារាចម្រៀង និងតារាសម្តែងរូបនេះបានបង្ហាញខ្លួននៅលើឆាកក្នុងឈុតផ្លូវការ កាន់មីក្រូហ្វូន និងកំពុងលើកដៃគោរពទស្សនិកជនតាមបែបយោធា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihKbVolMxBzoFwN12yLTIL1S1oc97a_YHxvxG5aHDx2pnCYZaB8bI8sbf9t2D3OX8TnGy1IaZjsBZ5XCupR8vf4rRCzeQzsf523GzYReTp89FbY2zZjglgIecPgggqoVppgXJclFI-5MudwMCl46jZPjin26v3vSBLxIjvGADoXVtThV1RByLHL8a0OOg/s1440/image_2026-03-06_11-42-34%20(3).png
រូបភាពរបស់ Cha Eun Woo ឈរនៅលើឆាកកណ្តាលវង់ភ្លេង ផ្តល់នូវអារម្មណ៍ដូចជាកំពុងទស្សនាការសម្តែងដ៏ប្រណីត និងប្រកបដោយវិជ្ជាជីវៈ។ ឥរិយាបថថ្លៃថ្នូរ និងទឹកមុខស្ងប់ស្ងាត់របស់តារាប្រុសរូបនេះបាននាំឱ្យមនុស្សជាច្រើនបញ្ចេញមតិពេញចិត្ត។ ការបង្ហាញខ្លួនរបស់ Cha Eun Woo ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលវាជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីរឿងអាស្រូវពន្ធដារបានផ្ទុះឡើងនៅដើមឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWhrjDtItkV70AjrAImQ7paavBbhua8YeOS-y3ssTAI3tb69tHw4u4KLWIx6XFk-CLtUwNH2lLipmNz_mVEFJ5XwcAqnKdrlOM_PLfxksn7SNnPr_UuCggohQoDicmRO8BkKR-fPoUQy8rccq9preQ0lzueB1zgIxNScJJPHHImp-3lzGZRv3wZPrZPyE/s1552/image_2026-03-06_11-42-34%20(4).png

ពីមុន Cha Eun Woo ត្រូវបានស៊ើបអង្កេតដោយសេវាពន្ធជាតិកូរ៉េ ចំពោះប្រតិបត្តិការទាក់ទងនឹងពន្ធជាមួយក្រុមហ៊ុនដែលបានចុះបញ្ជីក្រោមឈ្មោះសមាជិកគ្រួសារម្នាក់។ របាយការណ៍ដំបូងបានបង្ហាញថា លោកត្រូវបានបញ្ជាឱ្យបង់ប្រាក់ប្រហែល ២០ ពាន់លានវ៉ុន ដែលត្រូវបានគេរាយការណ៍ថាជាការជំពាក់ពន្ធខ្ពស់បំផុតដែលមិនធ្លាប់មានលើតារាកូរ៉េ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងឧស្សាហកម្មកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPR3U7Aq2ns7ZqLpP7J3zXVnyl8Cf5vkD_oWm1ChZJlsgolAoZG0QBmC8FrHsT9cKRp3Ed1Z0PYP1SOl5dr4T463eWRgPzDHyCYGhnj1J3Vnr-JE5kj2YB2wnCuJ3xDWnUwC6ReWtvpnwzFzlmBa0f0xbodQ2iX0l6l91LTDhLz1PEViruf0WCNMSZmpg/s1800/image_2026-03-06_11-42-35.png
បន្ទាប់ពីដំណើរការពិនិត្យ និងកែតម្រូវមុនពេលការដោះស្រាយចុងក្រោយ ផ្នែកមួយនៃពន្ធសាជីវកម្ម និងពន្ធលើតម្លៃបន្ថែមដែលបានបង់ពីមុនត្រូវបានកំណត់ថាជាពន្ធទ្វេដង។ ដូច្នេះ ចំនួនទឹកប្រាក់ជាក់ស្តែងដែល Cha Eun Woo ត្រូវបង់បន្ថែមត្រូវបានកំណត់នៅប្រហែល ១៣ពាន់លានវ៉ុន។ Cha Eun Woo បានចូលបម្រើកងទ័ពក្នុងខែកក្កដា ឆ្នាំ២០២៥ ហើយបច្ចុប្បន្នកំពុងបម្រើការជានាយទាហានក្នុងក្រុមតន្រ្តីយោធា។ គេរំពឹងថាលោកនឹងបញ្ចប់កាតព្វកិច្ចនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZLwlDH2YVhSkqRQic1m-o7hnfLT_Bk9eAo1EKIR5xTUk-XU2GcLUXXa1OYNBBAa9IK6uY0PglE1pKO__-hKV9bhZaSIwJmrToY8ZkoT6HrC7U6FsL-GtvQkKQu8Tiy3UPXzN7ZSnQ-CMnKZYvCVNQWcAXRJa84ZqcBOp6Ga2r_QiWvJjaN51b49x7hTk/s1322/image_2026-04-29_13-23-25.png

នៅថ្ងៃទី ៨ ខែមេសា Cha Eun-woo បានចេញលិខិតសុំទោសដោយបញ្ជាក់ថាលោកគោរពនីតិវិធី និងលទ្ធផលរបស់សេវាពន្ធជាតិដោយបានបង់ពន្ធពាក់ព័ន្ធទាំងអស់រួចរាល់ហើយ។ Cha Eun Woo បានបង្ហាញអារម្មណ៍សោកស្ដាយបំផុតដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តចំពោះលោក៕

ទំនាក់ទំនង​យូរអង្វែង​ឈានដល់ចំណុចរង្គោះរង្គើ! ថៃងាកទៅពឹងផ្អែកចិន-រុស្ស៊ី និងរិះគ.ន់អាមេរិកខ្លាំងៗ

0

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន The Washington Post កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយហ៊ានរិះគ.ន់ចំៗទៅអាមេរិក ថារដ្ឋាភិបាលអាមេរិកដឹកនាំដោយលោកប្រធានាធិបតី Donald Trump មិនបានជួយអ្វីដល់ថៃឡើយពេលថៃកំពុងរងផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ា ទាំងដែលថៃជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិក ។ អាមេរិកបានត្រឹមតែប្រាប់ឱ្យប្រទេសណាត្រូវការប្រេងអាចទិញពីអាមេរិក ប៉ុន្តែមិនជួយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចថៃ ទើបថៃងាកទៅពឹងផ្អែកចិន និងរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXM4tP_ZPmRIBEoBMAyRO53YHGxAEBwj0P9G1LRyovicCPBljDDxksUwUvYr1o73Gf6pI8UaOgKq_jDflck9x6Ky0QlNHqWGnHAF8yWfIRhEGOuftIZ5GGxzs29MaVXYQvuB5kUTi4hw-oy24lTJMTZAc9X2GDyf7TrqZIfbJdOwSvWeeY61Ms7Sb_W30/s1280/photo_2026-04-29_09-22-36.jpg
ទំនាក់ទំនងយូរឆ្នាំមកហើយរវាងអាមេរិក និងថៃ បានឈានមកដល់ចំណុចរង្គោះរង្គើ បន្ទាប់ពីថៃរិះគន់ចំៗទៅកាន់អាមេរិក និងភ្លេចថា ប្រទេសខ្លួនមានសេដ្ឋកិច្ចងើបឡើងរហូតដល់សព្វថ្ងៃនេះក៏ដោយសារតែជំនួយពីអាមេរិក ប៉ុន្តែនៅពេលមើលឃើញអាមេរិកលែងមានផលប្រយោជន៍ ថៃក៏ងាកទៅពឹងផ្អែកលើចិន និងរុស្ស៊ីវិញ ។ ថៃថែមទាំងថ្កោលទោសអាមេរិកបើកការវាយប្រហារអ៊ីរ៉ង់បណ្តាលឱ្យថៃជួបវិបត្តិសេដ្ឋកិច្ចដោះស្រាយមិនចេញ ហើយអាមេរិកបានត្រឹមតែប្រាប់ឱ្យអត់ធ្មត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8_vTvfNs8XdKTD2nnesdav9a7wV0IOVeLPcJ3khyphenhyphenJU2z8UAtykbgj_aib4ada5KwpR-8PIcocW-R-DH_DcBi4yQEtLGmzM6h3pEqHJwN2lE-fGleW2JLlQz9V3wjD-6BvWgKQge_JhMbRTP1mFTET69w2e3V7bz86lsUvCsDNwt-vd72fJ5I23XcP-ag/s696/photo_2026-04-30_08-37-51.jpg

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន The Washington Post ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ថា អាមេរិកមិនបានជួយអ្វីដល់រដ្ឋាភិបាលក្រុងបាងកកទេ ទោះជាថៃជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិក កំពុងតែរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ។ មន្ត្រីរដ្ឋាភិបាលអាមេរិកដឹងច្បាស់ពីថៃរងផលប៉ះពាល់ដោយសារសង្គ្រាមនេះ ប៉ុន្តែពួកគេមិនជួយឡើយ បានត្រឹមតែប្រាប់ឱ្យអត់ធ្មត់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwWxmmV2lSjAIJ54aecJ4Ioye_OFDg-Po1Sn0Tu0P3zAeQroblLrlvrZEjv3OXqoT-p0X_d6RgLDlHerI9tOG2xixq_ue6v9uOCqqpogrllxPLA8qJ9jaABHP54onkx0sPqZ5vRxLlnBlziY6zKIFTjT1svgknBZsq1DZSjLynI0ATPpHXG5oNSgIn0lA/s1029/photo_2026-04-30_08-38-10.jpg

លោកបន្តថា លោកប្រធានាធិបតី Trump ប្រាប់ឱ្យប្រទេសនានាទិញប្រេងឥន្ធនៈ និងហ្គាសរបស់អាមេរិក ទោះជាដឹងថា ថៃជួបវិបត្តិសេដ្ឋកិច្ចដោយសារសង្គ្រាមបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល ទើបថៃចាំបាច់ងាកទៅសុំជំនួយពីចិន-រុស្ស៊ីវិញ ដោយសារខ្វះការគាំទ្រពីអាមេរិក ។ សង្គ្រាមនៅអ៊ីរ៉ង់មិនគួរកើតឡើង ថៃមិនចង់ថ្កោលទោសអាមេរិកទេ អាមេរិកបណ្តោយឱ្យថៃចាត់វិធានការដោយខ្លួនឯងទៅលើតម្លៃប្រេងឥន្ធនៈ និងហ្គាសប្រែប្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij1e4O2_adKmoHmC8gkNNHCeb-wTxXnU0MDAE2a57sFj1O0VnH9_XI09sEwFqoKEeuImjYBjcrDICooU8wTz8dL0QJX51uaRIomRlRWSk5__jv_ui-uUjfPW1SUYOASg6YLirJrXtbC7o3Sb8FwazVBQ309CNp2kTHkJWJCqsTlw4pTU4Bvw6M_MS5CRc/s1254/photo_2026-04-29_09-22-35%20(2).jpg

រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានស្នើជាផ្លូវការទៅកាន់ចិនជួយសម្របសម្រួលឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនទំនិញដ៏សំខាន់លើពិភពលោក ដែលត្រូវអ៊ីរ៉ង់បិទមិនឱ្យនាវាផ្សេងៗឆ្លងកាត់ ពីព្រោះការបិទច្រកសមុទ្រនេះធ្វើឱ្យថៃខ្វះខាតប្រេងឥន្ធនៈ ហ្គាស និងជីកសិកម្ម ប៉ះពាល់ដល់វិស័យកសិកម្ម និងការនាំចេញទំនិញរបស់ថៃ ។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi កន្លងមក ថៃសុំឱ្យចិនជួយចរចាជាមួយអ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹកទំនិញថៃអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqjOhhjJylFakofxeAifWIvg7xmPDph4pHsqvJPeGqTfAOjFqocuFivaB4gA-KiG_m5hgf-eEFYhIBVxAjFK3ZwHtNueWwLwXuZ2YKQesKAhZR1whfxIQYCfC4AfqqfVzzSZt_nBy8KrXzGI-Ip9K1eOaKO4aylR3Pnu8TM5w4dRNkNXC-bujs4JxlSok/s1280/photo_2026-04-29_09-22-35.jpg

គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យរង្គោះរង្គើដល់សម្ព័ន្ធមិត្តដ៏យូរអង្វែងរវាងអាមេរិក និងថៃ ហើយពេលមើលឃើញអាមេរិកអស់ផលប្រយោជន៍ មិនបានជួយអ្វីដល់សេដ្ឋកិច្ច រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ងាកទៅពឹងផ្អែកលើចិនវិញដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងជំនួបជាមួយលោក Wang Yi នាពេលមុននេះ ខណៈលោក Wang Yi ប្រាប់ឱ្យថៃបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងប្រទេសថៃឱ្យអស់សិន មុននឹងសុំឱ្យចិនជួយ ។

ថៃរិះគន់ត្រង់ៗទៅកាន់អាមេរិក បន្ទាប់ពីថៃខំសម្តែងយូរមកហើយថា ខ្លួនគាំទ្រអាមេរិក! នេះគេហៅថា ប្រសិនបើមហាអំណាចណាផ្តល់ផលប្រយោជន៍ច្រើនជាង ថៃរត់ទៅចុះចូលជាមួយមហាអំណាចនោះ និងទាត់ចោលគុណបំណាច់របស់អាមេរិក ៕

ចិនឆ្លើយតបបែបនេះទៅជប៉ុន និងសហភាពអឺរ៉ុប ដែលលើកឡើងពីភាពតានតឹងនៅសមុទ្រចិនខាងត្បូង

0

ចិនបានឆ្លើយតបទៅជប៉ុន និងសហភាពអឺរ៉ុប (EU) ដែលនិយាយពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែនសមុទ្ររបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយចិនថា រដ្ឋាភិបាលជប៉ុនមានអាកប្បកិរិយាបង្កការញុះញង់នៅច្រកសមុទ្រតៃវ៉ាន់ និងធ្វើផែនការពង្រីកអំណាចកងទ័ពរបស់ខ្លួន ។ ចិនក៏បានប្រាប់ទៅមន្ត្រីសហភាពអឺរ៉ុប គួរតែនិយាយអ្វីប្រកបដោយការទទួលខុសត្រូវ និងមានភស្តុតាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYPuLeLHbdvRDT_ByvLl8NWgnC9pjbhT3X0UkAZhJSwDeXj27AsJwNcSPY-31AEiDryndEn3z3YPu1rKLCBQ6GQBIxcdPzLW2AHmbIlynvbXDNC55iLf7NAk2dlezKCbv-cYor7G5l8u2hVjcLg6m9xf0FLFiNG1Gxer06Am2a7cPW5L20W19a4Qum1Os/s960/photo_2026-04-30_08-24-16%20(3).jpg
អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោកស្រី Ayano Kunimitsu បាននិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែនសមុទ្ររបស់អង្គការសហប្រជាជាតិ ថារដ្ឋាភិបាលជប៉ុនបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកើតឡើងនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ហើយលោកស្រីបង្ហាញនូវគោលជំហររបស់ជប៉ុនក្នុងការប្រឆាំងការប្រើប្រាស់កម្លាំងទ័ពនៅសមុទ្រចិនខាងត្បូង ដែលជប៉ុនចាត់ទុកជាការបិទសេរីភាពរបស់នាវា និងយន្តហោះឆ្លងកាត់សមុទ្រនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSindHkgUdPPNkBJWIrvytFOilzoA82_k0OfvfhYSAidH6VZ-Kbf97iam1xCu-XHTPXe_KdchedNFVMOgpP7PG7su7P4kDcubQ5y28kYYXZ6m7c-CYGHKGkIJqqDujy7y_pJUNoqRBpdGX3bEvihuYypz-2IV8NRWWznQOZDGq29Fnkf7UCyPA4y8X18/s1024/photo_2026-04-30_08-24-16%20(2).jpg

ចំណែកប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំអង្គការសហប្រជាជាតិ លោក Stavros Lambrinidis ក៏បាននិយាយពីស្ថានការណ៍តានតឹងនៅសមុទ្រចិនខាងត្បូងដែរ ដោយលោកសង្កត់ធ្ងន់ថា ភាពតានតឹងនេះប៉ះពាល់ដល់នាវាផ្សេងៗដែលឆ្លងកាត់សមុទ្រនេះ និងប៉ះពាល់សណ្តាប់ធ្នាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgov4KNSq3bTW0pk8SktXzdRbnD724iVszkvJZ6WxN8cjOsYMqIMZzEbMm879HfLYeXaJ_hMssDIUR09YVDmtvdy8PolkKJ7SArMF1q2x-m4KzNtFZEkB_aV4VvKzNNYvDqiBczlUiVqJPAr9EsLNK4Mf3k70IoythBifMFG6IKxuUqjFp6aPqLKuCZIKg/s850/photo_2026-04-30_08-24-16.jpg

ទោះជាអ្នកទាំង២ មិនបាននិយាយចំៗទៅកាន់ចិនក្តី ស្របពេលចិនអះអាងភាពជាម្ចាស់កម្មសិទ្ធិភាគច្រើនលើសមុទ្រចិនខាងត្បូង ប៉ុន្តែមន្ត្រីស្ថានទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Sun Lei ឆ្លើយតបភ្លាមៗថា ការលើកឡើងរបស់ជប៉ុនមិនសមស្របទាល់តែសោះ វាជាការយល់ច្រឡំទាំងស្រុង ។ លោកថែមទាំងប្រាប់ទៅប្រធានគណៈប្រតិភូសហភាពអឺរ៉ុប គួរតែឈប់និយាយអ្វីគ្មានភស្តុតាង និងមិនទទួលខុសត្រូវពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ។

លោក Sun Lei ថា ៖ «ការពិត ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត គ្មានភាពតានតឹងអ្វីទេ វាមានស្ថិរភាព នាវាផ្សេងៗអាចឆ្លងកាត់សមុទ្រចិនយ៉ាងមានសេរីភាពបំផុតលើពិភពលោក ។ ជប៉ុនទៅវិញទេ ដែលបញ្ជូននាវាបង្ហាញអំណាចរបស់ខ្លួនក្នុងចេតនាបង្កភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ហើយវាជាកំហុសឆ្គងធ្ងន់ណាស់ដែលជប៉ុនគាំទ្រឱ្យតៃវ៉ាន់ទាមទារឯករាជ្យ ខណៈចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEx27km3QQmQTEiQsNgE6-huUH-hBd53ezhnNBQSlOx95CW3TJQAly9KCNg2wO-w-SufLp1R5cY4PMrZthnKggRNh7uHiGuJoJksAS8mbyYeZThf4RymZxOsjeSsaCOjAQAwKisCU3iAXZ6V8-BFgEH9lChp3qEMdawXtvXYiU2upzZC_AFBm9C2zP-eQ/s1280/photo_2026-04-30_08-24-17.jpg
កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏បាននិយាយខុសឆ្គងពាក់ព័ន្ធនឹងតៃវ៉ាន់ដែរ ដែលពាក្យសម្តីទាំងនេះនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងចិន-ជប៉ុន ។ ទំនាក់ទំនងប្រទេសទាំងពីរបានធ្លាក់ចុះដល់ចំណុចទាបក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនគ្រោងបញ្ជូនកងទ័ពទៅជួយការពារតៃវ៉ាន់ បើរងការវាយប្រហារពីចិន ។ លើសពីនេះ ជប៉ុនបបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញអាវុធ និងបង្កើនថវិកាផ្នែកកងទ័ព គឺជាចេតនាពង្រីកអំណាចកងទ័ពរបស់ខ្លួន ខណៈការបញ្ជូននាវាពិឃាត JS Ikazuchi របស់ជប៉ុនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅខែមេសានេះ គឺជាសកម្មភាពញុះញង់យ៉ាងច្បាស់ក្រឡែត ។ នេះបើតាមការលើកឡើងរបស់លោក Sun Lei ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk7Y-Xg1jkYcYG8SKi5NEsLk3ir23zrl2T6Bkqh4RIQcuSjxo7PFSaqTve3-s7ytMcDr6bPqm-HoYam-m9jhrOjrIk30dEWBLyAHR_WVMdYQ-Xd_2daDUNZDrYoWCnmv1BMTRJW0saTFeSehVGkqt3PstN3zJawPwfZjutwVjWFpz2ZiMGm_bs0yLBM4c/s1280/photo_2026-04-30_08-24-18.jpg

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមក ចិនបានពង្រីកកម្លាំងទ័ពប្រដាប់អាវុធយ៉ាងច្រើនមកកាន់តំបន់ជម្លោះសមុទ្រចិនខាងត្បូង ព្រមទាំងធ្វើសមយុទ្ធទ្រង់ទ្រាយធំម្តងហើយម្តងទៀតជុំវិញកោះតៃវ៉ាន់ ទើបធ្វើឱ្យប្រទេសនានាបារម្ភពីស្ថានការណ៍តានតឹងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗ ៕

សភាពាណិជ្ជកម្មថៃជំរុញឱ្យរដ្ឋាភិបាលខ្លួនឆាប់បន្តសុពលភាពប័ណ្ណការងារពលករកម្ពុជា និងពលករប្រទេសផ្សេងៗ

0

កង្វះខាតពលករបរទេសធ្វើការនៅប្រទេសថៃ នៅតែជាបញ្ហាប្រឈមមួយដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul គ្មានដំណោះស្រាយ ខណៈពលករបរទេសបានរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចថៃឱ្យដើរទៅមុខ ។ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ប្រធានសភាពាណិជ្ជកម្មថៃជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនបន្តសុពលភាពប័ណ្ណការងារឱ្យពលករកម្ពុជា និងពលករមកពីប្រទេសផ្សេងៗជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម និងកុំឱ្យប៉ះពាល់ដល់ការកំណត់គោលដៅកំណើនសេដ្ឋកិច្ច ។

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២៨ ខែមេសា ប្រធានសភាពាណិជ្ជកម្មបានលើកឡើងពីប្រទេសថៃប្រឈមមុខនឹងកង្វះខាតពលករបរទេសយ៉ាងខ្លាំងបណ្តាលឱ្យប៉ះពាល់គ្រប់វិស័យ ស្របពេលចំនួនពលរដ្ឋថៃធ្លាក់ចុះប៉ះពាល់ដល់កម្លាំងពលកម្មនៅទូទាំងប្រទេស ។ ក្រៅពីនេះ ថៃរងផលប៉ះពាល់ពីស្ថានការណ៍សេដ្ឋកិច្ចពិភពលោកតាំងពីឆ្នាំ២០២៥ រួមទាំងវិធានការដំឡើងពន្ធទំនិញ គ្មានភ្ញៀវទេសចរ កាន់តែធ្វើឱ្យប្រទេសថៃប៉ះពាល់ខ្លាំងថែមទៀត ។

ប្រធានសភាពាណិជ្ជកម្ម លោក ផុច អារ៉ាមវឌ្ឍនាណុន (Poj Aramwattananont) និយាយថា ម្ចាស់អាជីវកម្មនៅទូទាំងប្រទេសថៃបាននិយាយដូចៗគ្នាអំពីការខ្វះខាតពលករបរទេសយ៉ាងខ្លាំង គឺពលករកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ដែលពួកគេជាកម្លាំងដ៏សំខាន់ធ្វើការក្នុងផ្នែកផលិត កសិកម្ម សំណង់ និងសេវាកកម្ម ។ អាជីវកម្មនៅភាគខាងកើតប្រទេស ដូចជា ៖ នៅខេត្តចន្ទបុរី រ៉ាក់យ៉ង ស្រះកែវ ប្រាជីនបុរី និងត្រាត ខ្វះខាតពលករបរទេសខ្លាំងជាងគេ នាំឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការផលិត សេវាកម្ម និងការប្រកួតប្រជែងរបស់ថៃ ។

ពលករបរទេសជាច្រើនជិតដល់ពេលអស់សុពលភាពប័ណ្ណការងារ ពួកគេបានចាកចេញពីប្រទេសថៃជាបន្តបន្ទាប់ ប្រសិនបើរដ្ឋាភិបាលគ្មានវិធានការដោះស្រាយភ្លាមៗទេ វានឹងប៉ះពាល់ដល់អាជីវកម្មថៃដែលពឹងផ្អែកខ្លាំងលើពលករបរទេស ជាពិសេស វិស័យសំណង់ កសិកម្ម (រួមទាំងការងារបេះផ្លែឈើតាមរដូវកាល) និងសេវាកម្ម ដែលសុទ្ធតែជាវិស័យសំខាន់ៗជួយជំរុញសេដ្ឋកិច្ចថៃ ។

ហេតុនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ ប្រធានសភាពាណិជ្ជកម្មស្នើឱ្យរដ្ឋាភិបាលថៃបន្តសុពលភាពប័ណ្ណការងារដល់ពលករកម្ពុជា និងពលករមកពីប្រទេសផ្សេងៗជាបន្ទាន់ ។ គណៈកម្មការចម្រុះនៃវិស័យឯកជនបានបញ្ជូនសំណើបន្ទាន់ទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ លោក Julapun Amornvivat រួចរាល់ហើយ ដោយសង្ឃឹមថា ក្រសួងការងារនឹងសហការជាមួយរដ្ឋាភិបាល និងវិស័យឯកជន កំណត់វិធានការបន្ទាន់កុំឱ្យពលករបរទេសចាកចេញ ក៏ដូចជាពន្លឿនវិធានការគ្រប់គ្រងពលករបរទេសរយៈពេលវែង ដោយពិចារណាពីសេដ្ឋកិច្ច-សង្គម ។

ប្រសិនបើរដ្ឋាភិបាលថៃមិនប្រញាប់កំណត់វិធានការ ឬមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម វានឹងប៉ះពាល់ដល់ការកំណត់គោលដៅកំណើនសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសថៃក្នុងរយៈពេលវែង ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចថៃអាចដើរទៅមុខបានក៏ដោយសារការពឹងផ្អែកយ៉ាងខ្លាំងលើពលករបរទេសធ្វើការក្នុងវិស័យជាច្រើន ខណៈប្រទេសថៃខ្វះខាតកម្លាំង បន្ទាប់ពីចំនួនពលរដ្ឋធ្លាក់ចុះ និងមនុស្សចាស់កើនឡើង ។

នៅត្រីមាសទី១ ឆ្នាំ២០២៦ ចំនួនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានថយចុះយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុនៗ ដោយសារស្ថានការណ៍ជម្លោះព្រំដែនដែលកើតឡើងកាលពីឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍របស់ក្រសួងការងារកម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៦ គឺមានពលករកម្ពុជាប្រមាណ ៣០ម៉ឺននាក់ ដែលកំពុងបន្តស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ៕