Home Blog Page 46

ពេជ្រ ច័ន្ទធីតា និង ប៉ែន ចំរុង លាក្រុមការងារដោយក្តីអាល័យខណៈធ្លាយដំណឹងថា PNN នឹងបិទស្ថានីយ៍របស់ខ្លួន

0

ថ្មីៗនេះមានដំណឹងចរាចរនៅលើបណ្តាញសង្គមថាស្ថានីយទូរទស្សន៍ PNN នឹងត្រូវបិទទ្វារចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះតទៅប៉ុន្តែសេចក្តីប្រកាសផ្លូវការពុំទាន់បានប្រកាសនៅឡើយទេ។ ស្របពេលជាមួយគ្នានេះគេបានឃើញពិធីការិនី ពេជ្រ ច័ន្ទធីតា និង ពិធីករ ប៉ែន ចំរុង បានបង្ហោះលាក្រុមការងារនៅ PNN ទាំងក្តីអាល័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDUIYTMIqsJgOYz-4QOht7bOqfA_qrwCkJSU1_-spZcBplKLmnBbcghbhM8EtrWSqwigEOPLp2_x9acoQ1kU64DTSIv7vj0G0l918mhHd4OKxVrtR0UOifyWkGdC8VAHVKXXRshhXfj_l9yydrmaBrIOduXzYFnxKCgVR6YlMOchSjMZknsyRKlXYH_fs/s1320/image_2026-04-29_09-35-59%20(2).png

កញ្ញា ពេជ្រ ច័ន្ទធីតា បានបង្ហោះវីដេអូមួយកាលពីយប់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «លាទាំងសោកស្តាយ! ដំបូលដែលបានផ្តល់នូវភាពកក់ក្តៅ កេរ្តិ៍ឈ្មោះ ភាពល្បាញល្បី តាំងពីនៅខ្ចី រហូតមកដល់ពេលនេះ ជិត៧ឆ្នាំ ខ្ញុំបានដុះខាត់ជំនាញជាពិធីការនី មានឱកាសកាន់កម្មវិធីកម្សាន្តជាច្រើន បងប្អូនចាប់ផ្តើមស្គាល់កាន់តែច្បាស់ ក៏ដោយសារផ្ទះដ៏ធំមួយនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqOhO1Wp8uTp7YLSLwGOZoGHFBjKDSrlj8dDWHOkf3A8AXybUXDjRaAtDsKAVAJ0ZoaKAc0GzeZsQTgWJif6KQyylFvmsDpLhzB60UBpLHCduSvCb8aaQEXXcncuFo8OKavaT7d2M3G8xhVrNrxsa3eyaGfk_MP0mEbSfRd9A0kMtOndHhEDXXSCWNHLE/s2048/image_2026-04-29_09-35-54.png
នៅក្នុងវីដេអូនេះ ពេជ្រ ច័ន្ទធីតា បានបង្ហាញថាខ្លួនស្អប់ពាក្យថា «បែក» ជាទីបំផុតមិនថាតែរឿងស្នេហាឬការងារនោះទេ ដោយពិធីការិនីរូបនេះបានបញ្ជាក់ថាការថតថ្ងៃនោះគឺជាថ្ងៃចុងក្រោយរបស់នាងនិងក្រុមការងារ ព្រមទាំងបញ្ជាក់ទៀតថា PNN គឺជាគ្រួសារទី២របស់នាង។ ពេជ្រ ច័ន្ទធីតា ដែលដុះពន្លកចេញពីគ្រូបង្រៀននិងជាអតីតបេក្ខនារីកម្មវិធីប្រលងចម្រៀង Cambodian Idol បានធ្វើឱ្យទស្សនិកជនស្គាល់ថានាងជាពិធីការិនីមួយរូបដែលកាន់កម្មវិធីកម្សាន្តពេញនិយមមួយចំនួនក្នុងស្ថានីយទូរទស្សន៍មួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4T70tCCTvqfHftBmP66yw0KKymwRjWPXkvZUXaQ5OAfejWczM3tqzjUGGNxQLqK0i82rfaQK2ZhC_TNuJvPZI8Wbf2OfIaDovei37YHS-UWG5DM9dR9yAcqse7kLU7-uYv_bqLTXv574zI_ooerWlxsRW7Dg0GLtMuxCaGNAe0igscbHQL3N-bLxfVFs/s1717/image_2026-04-29_09-35-58.png

ងាកមកកាន់លោក ប៉ែន ចំរ៉ុង វិញក៏មិនខុសគ្នាប៉ុន្មាននោះទេលោកបានបង្ហាញការសោកស្តាយនិងលាទាំងក្តីអាល័យជាមួយនឹងក្រុមការងារ។ ពិធីកររូបនេះបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខ្ញុំសូមមគោរពអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងក្រុមការងារទាំងអស់របស់ PNN ដែលតែងតែផ្តល់ក្តីស្រលាញ់អាណិតគិតគូរផ្តល់ឱកាសការងារដល់ខ្ញុំ និងចំណីអារម្មណ៍ដល់អ្នកទស្សនិកជន កន្លងមក។ សង្ឃឹមថានឹងមានឱកាសវិលជួបគ្នាទៀតណា សូមលាទាំងក្តីអាលោះអាល័យបំផុត »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUrN9K94FiCJCEe5iCDJLjHQ00PF2fmirn9hjlxXVtKvtcgQlXKAMOhEihWklRnDPWDHbavfBVvIyjFhSOp5r1YXWeiavKksRWRkIc3zRUqrYI5IheSpwIVh0g4ABxsoINXE25V3UidHhEeOd4qYNhMhKRA5blLFqPNb1nxJUPnPofMxMZWF4PBdAbNcQ/s2048/image_2026-04-29_09-35-57.png

លោក ប៉ែន ចំរ៉ុង ក៏បានបង្ហាញដែរថាថ្ងៃថតនោះគឺជាថ្ងៃចុងក្រោយនៃការថតកម្មវិធីបន្ទាប់ពីបានបំរើការងារនៅទីនេះអស់រយៈពេល១០ឆ្នាំ ដែលទទួលបានការទុកចិត្តនិងឱ្យតម្លៃពីថ្នាក់ដឹកនាំ។ ពិធីកររូបនេះបានឱបលាក្រុមការងារស្ទើរតែគ្រប់ផ្នែកទាំងអស់ដោយសេចក្តីអាល័យជាមួយនឹងក្តីសង្ឃឹមថាថ្ងៃណាមួយនឹងបានជួបក្រុមការងារម្តងទៀត៕

ការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម អាចរង្គោះរង្គើដល់អង្គការ OPEC និងប៉ះពាល់ទីផ្សារប្រេងពិភពលោក

0

អ្នកជំនាញសេដ្ឋកិច្ចបារម្ភពីការរង្គោះរង្គើអង្គការផលិតប្រេងធំបំផុតលើពិភពលោក OPEC បន្ទាប់ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) សម្រេចចិត្តចាកចេញពីអង្គការនេះ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ គឺប្រទេសផ្សេងៗនឹងចាកចេញដែរ ស្របពេលសង្គ្រា.មនៅអ៊ីរ៉ង់ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារប្រេងពិភពលោក ។ វាជារឿងនឹកស្មានមិនដល់សម្រាប់ក្រុមប្រទេសផលិតប្រេង ដែលអេមីរ៉ាតអារ៉ាប់រួមសម្រេចចិត្តបែបនេះ ខណៈរដ្ឋមន្ត្រីថាមពលអេមីរ៉ាតអារ៉ាប់រួម បញ្ជាក់ថា អវត្តមានរបស់ប្រទេសខ្លួននឹងមិនប៉ះពាល់ខ្លាំងក្លាដល់ទីផ្សារប្រេងពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbiF8ajDv3r27lUyHSmFredNJoTdTwzCLfcMw_KUAexSNmUUpxVwTRPJ8ZO1XQCn2cpio_rqLoy4WkWDcmrctBDXfdWJnAPfbCUXYM6K16SFIbFYquo8h_Qytej8KotNled-38s0TXp2-GP1sZ5v0OAcQgW8oEZCoJT0XswxB8Wi_NnAjzZeZZO7tFaKs/s830/photo_2026-04-29_15-14-47%20(2).jpg
មូលហេតុដែលអេមីរ៉ាតអារ៉ាប់រួម សម្រេចចិត្តចាកចេញពីអង្គការ OPEC ដោយសារខកចិត្តទាក់ទងនឹងកូតា អេមីរ៉ាតអារ៉ាប់រួមត្រូវការបង្កើនការផលិតប្រេងដើម្បីប្រមូលប្រាក់ចំណូល ដែលផ្ទុយនឹងគោលនយោបាយកាត់បន្ថយការផលិតប្រេងរបស់អង្គការនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgho6Z_HCrkJa5DgE_jmR4hiJq_X9f-TfWi-YnXidV8Hqgz7xlrF7ymzsY6V4c9zumAWmBgHYAupBYxJjdIW8ZkX4MhqL0diPNFLYluTGy9uOk-5LC6gD6toLvIrlwSt3hcXfmrw9Sp7b-NKZxKrbpO6UBzsu_BttABLQLg48VrhJdxDBJXzVemL-WpavQ/s600/photo_2026-04-29_15-14-47%20(3).jpg

បើតាមអ្នកជំនាញ បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រូម (UAE) ចាកចេញពីអង្គការ OPEC វានឹងប៉ះពាល់យ៉ាងខ្លាំងដល់អង្គការផលិតប្រេងដ៏ធំលើពិភពលោកនេះ និងអាចបណ្តាលឱ្យរលំរលាយអង្គការទាំងមូល ប្រសិនបើ OPEC គ្មានវិធានការការពារកុំឱ្យប្រទេសផ្សេងទៀតចាកចេញដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEwukkETGpYyaaGwIcpAiYgm_lFklj37EDkXF3sV-NlBJe5IUzHuYhtvT_OOuzG-994ngfXTCwYdwWYVOQIuB3pWYWBJBbd0hrOLofHeNCPT8LN4omOaeeM2awGagIquMPAAFF3CoW0yVrFSJ3ivCGjTijR0LGYOw-ve9D1NwbLDJ5UiEt7g0WDgMnpVQ/s1280/photo_2026-04-29_15-14-47.jpg

នាយកប្រតិបត្តិក្រុមហ៊ុនផ្តល់ការប្រឹក្សានៅទីក្រុងឌូបៃ Qamar Energy ឱ្យដឹងថា ប្រទេសកាហ្សាក់ស្ថាន ក៏ចាកចេញពី OPEC ដែរ ខណៈប្រទេសនេះផលិតប្រេងយ៉ាងច្រើន និងចង់បង្កើនការផលិត ។ រីឯអ្នកជំនាញសេដ្ឋកិច្ចមកពី Capital Economics ថា ទំនាក់ទំនងរវាងប្រទេសជាសមាជិក OPEC ចាប់ផ្តើមបែកបាក់ ហើយការចាកចេញរបស់អេមីរ៉ាតអារ៉ាប់រួម នឹងប៉ះពាល់ក្នុងរយៈពេលយូរទៅមុខទៀត គឺតម្លៃប្រេងពិភពលោកនឹងប្រែប្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG1hRWdCfbOIsCmlQlBeWq56-aI9hTA8tyT5I-ObpshAkEgRHrFBPmcgtooaULzOtJ9mUp-4YfE2CRIrnD2oXeOBspVm29A3WB32GaMe50yLPBhWY6PmgGZZSNihO1FwNA0tIXKLFKFQrr41cZVl1RCRAwOt9OncobXA0quUXMHi9YwEkn0u_jHfFhk0I/s1008/photo_2026-04-29_15-14-48.jpg

ផលប៉ះពាល់ចម្បង គឺ OPEC នឹងបាត់បង់ប្រាក់ចំណូលយ៉ាងច្រើនមហាសាល បើតាមទិន្នន័យរបស់ភ្នាក់ងារថាមពលអាមេរិក (EIA) ឱ្យដឹងថា កាលពីឆ្នាំ២០២៥ OPEC ទទួលបានប្រាក់ចំណូលពីការលក់ប្រេងរហូតដល់ជាង៤សែនលានដុល្លារ ហើយក្នុងចំនួននេះ ប្រាក់ចំណូលពីការលក់ប្រេងរបស់អេមីរ៉ាតអារ៉ាប់រួម ស្មើប្រមាណ ៧ម៉ឺន ៧ពាន់លានដុល្លារ (ឬជិត១៧%) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ahXf2rxOMVWpZ8P6Xd4NRwmzGRv2X5GIuIRs5KObyU1PSsS62r51PVG671HLZKmsDrCgblpe0SxYb97Cq6kUhK1gJqKDAifDEEPBFxyRo8Xf3l4pY0x6CTKuKiOWXd286FJ0PrzdkilpJ7Sco1_-mK2kZL358J8KO9Au-4RMYIgcRtRNhuQmpcBIz0c/s1280/photo_2026-04-29_15-14-46%20(2).jpg
ការបាត់បង់អេមីរ៉ាតអារ៉ាប់រួម ដែលជាប្រទេសផលិតប្រេងលំដាប់ទី២ របស់ OPEC នឹងជំរុញឱ្យប្រទេសផ្សេងៗចាកចេញជាបន្តបន្ទាប់ ស្របពេលទំនាក់ទំនងរវាងប្រទេសសមាជិកមិនល្អស្រាប់តែហើយ ។ ក្រៅពីនេះ ស្ថានការណ៍អសន្តិសុខក្នុងតំបន់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ព្រមទាំងការវាយប្រហារទីតាំងប្រេងអ៊ីរ៉ង់ដែលជាសមាជិក OPEC អាចជាមូលហេតុធ្វើឱ្យអង្គការនេះរលំលាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz_p8Joy4LRkgUc2T-OAqINf3-e-uMaErpMFru3eoGwXoxDfLV0ob1eXHBSzecnMef9CTOwOmqoQIoXyXU2p1UM-p1VquZVH70Lry-4WSh0D7THl3uothDbFfvSCoeJbXsPzq92Ovf2rQQcnAGkz__665cJvzu8R6V631jTJjKAn_WasClxdOOQ89Eo_A/s650/photo_2026-04-29_15-14-46%20(3).jpg
សូមរំឭកថា អេមីរ៉ាតអារ៉ាប់រួម គឺជាសមាជិកដ៏សំខាន់របស់ OPEC ហើយការបាត់បង់សមាជិកនេះ នឹងបង្កមានភាពចលាចលធ្វើឱ្យអង្គការនេះចុះខ្សោយ ។ កន្លងមក សមាជិកអង្គការនេះខ្វែងគំនិតគ្នាលើបញ្ហាផ្ទៃក្នុងជាច្រើន ចាប់ពីភូមិសាស្ត្រនយោបាយ រហូតដល់កូតាការផលិតប្រេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgznrVu57akUEGOpYqihm2vAIIwDulkvh_TvK7KuEHDa0bvFHsRBWyBzG6uZai6bvUAgJsICOsR7WNKezpBivD5Vcvv2lGn4swkI3-n3iX4qUuqKmT6UjPyBjXwjGYj9mcjjWez6_2O4eMQILMPR_XjxIji-TyLD7XFHLkfbJG6apDVvkT17w-poeBcvYs/s864/photo_2026-04-29_15-14-46.jpg
អង្គការ OPEC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦០ ដោយប្រទេសជាសមាជិកដំបូង រួមមាន ៖ អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ វេណេស៊ុយអេឡា និងគុយវ៉ែត រីឯអេមីរ៉ាតអារ៉ាប់រួម បានក្លាយជាសមាជិកបន្ទាប់ពីបង្កើតអង្គការនេះបានរយៈពេល៧ឆ្នាំ ៕

រូបថតរបស់ Esther Yu ក្នុងឈុតរដូវក្តៅកំពុងទាក់ទាញអារម្មណ៍ទស្សនិកជន

0

រូបថតថ្មីៗនេះរបស់ Esther Yu បានសាយភាយយ៉ាងឆាប់រហ័សពាសពេញបណ្ដាញសង្គម ដោយអ្នកប្រើប្រាស់អ៊ីនធឺណិតបានសរសើររូបភាពថ្មីស្រឡាងរបស់នាង។ Esther Yu បានឱបក្រសោបគំនិតចាស់ទុំជាងមុន ខណៈពេលដែលរក្សាថាមពលយុវវ័យដែលបានកំណត់អាជីពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuAbdB19F2IXpjGAEnVCA5jiVxas2hXbTk2DKpoSEg-wUNDG-OGmpE_5tvTAnVWyhLjsc7CNHKdKOXkri5xwhx_ulOJnCBhPTQCRVsqdLSWviR5xRif6ODvF2qSywwYU3WLMkW_HVkIlLWr9JJNZAdN4xA9UM6b2En2oBskY3fiP56pNKAihdbzNc64JA/s736/image_2026-04-29_11-47-56%20(2).png

អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា «Esther Yu មើលទៅទាំងទន់ភ្លន់ និងទាក់ទាញក្នុងពេលតែមួយ»។ ដោយស្លៀកពាក់ក្នុងឈុតពណ៌រួមផ្សំជាមួយសំពត់ខ្លី និងមួក តារាស្រីរូបនេះបង្ហាញរាងស្លីមរបស់នាងយ៉ាងស្រទន់។ ការរៀបចំបែបសាមញ្ញជួយបង្កើនសម្បុរភ្លឺថ្លា និងសមាមាត្រមានតុល្យភាពរបស់នាង។ ស្ទីលស្លៀកពាក់នេះមានអារម្មណ៍សាមញ្ញ ស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងទេសភាពឆ្នេរ និងបរិយាកាសតាមរដូវ។ ផ្ទៃខាងក្រោយមាត់សមុទ្រដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសោភ័ណភាពទាំងមូល។ ពន្លឺធម្មជាតិទន់ភ្លន់រួមផ្សំជាមួយនឹងក្ដារលាយពណ៌ស្រស់ឆើតឆាយបានបញ្ជាក់ពីលក្ខណៈពិសេសដ៏ទន់ភ្លន់របស់ Esther Yu ដោយបង្កើតបរិយាកាសដ៏ស៊ីសង្វាក់គ្នា និងស្ងប់ស្ងាត់។ មិនថាអង្គុយលើខ្សាច់ ឬផ្អៀងលើកៅអីធម្មតាទេ Esther Yu រក្សាវត្តមានដ៏សម្រាកលំហែ និងទាក់ទាញនៅក្នុងគ្រប់រូបភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimrZC7aDe5WiCKhNpGDi0JHuGJxXmVqk69qpewfGN8FLgIlmZuVQ7_hpW0Pq-IUnJhc5cQAtLevL4qCwv_qpn-SZEXLaF4bG_cXUbwNjZh6J_MnUqLzSsDQsErr_3qmZs96fwRB9PfiOPYi23P7lXlNFq5LHc3_3HDzEe5NvWN5HPTKJlv0OVOlpkT2VU/s736/image_2026-04-29_11-47-56%20(3).png

ទំនុកចិត្តធម្មជាតិនេះអនុញ្ញាតឱ្យ Esther Yu លេចធ្លោ ខណៈពេលដែលនៅតែមានអារម្មណ៍ថាងាយស្រួលទាក់ទងជាមួយអ្នកទស្សនា។ប្រតិកម្មតាមអ៊ីនធឺណិតបង្ហាញថា ការថតរូបនេះបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយនៅក្នុងរូបភាពរបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2MLGi5UYQnmA8YwyAH0xMcZr1aOgh_BZJ0Vkc9t0DhzjVCAFEhuLYzF7C7wPZo_785cC_CF_dGraRccO7gOh5GG5ZIz0uMYI7JYyAMxtPKi0jV4fg8xXKHT419ubFO32su5aZRwAU864qp4ikXkftERFrACeVOjijSjKmzU0ngkIBW8CVAmsCGazDELY/s1024/image_2026-04-29_11-47-56%20(4).png

ពីមុន Esther Yu ត្រូវបានគេស្គាល់ដោយសារបុគ្គលិកលក្ខណៈគួរឱ្យស្រលាញ់ និងរីករាយ ខណៈពេលនេះ Esther Yu កំពុងពង្រីកស្ទីលរបស់នាងបន្តិចម្តងៗទៅក្នុងជម្រៅដែលមានភាពចាស់ទុំជាងមុន។ បើទោះបីជាមានការវិវត្តន៍នេះក៏ដោយ Esther Yu នៅតែរក្សាបាននូវភាពស្រស់ស្រាយពិសេសរបស់នាង ដែលជាធាតុមួយដែលបន្តកំណត់ម៉ាកផ្ទាល់ខ្លួនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRiMIEumAHpI7B_Or65RUKIGyPoBrjlnD5guFyU4kQDlyiS9ZNdjSwZw-prWtdIkPLVvfr0BdBBlzlBGZ-tstw6SutbxO-qa3aTGr8IbB-jVdWQqFk1fPqfajgjvFdwlEADrW2fCmdx8mxshw15pkkRozcdjhQrto3zYd-cuAiIjXxwezCBU-gyhi24AI/s736/image_2026-04-29_11-47-56%20(5).png

ក្នុងនាមជាតារារះមួយរូបនៅក្នុងឧស្សាហកម្មកម្សាន្តចិន Esther Yu បានស្វែងរកទិសដៅថ្មីៗជាប់លាប់តាមរយៈគម្រោងសម្ដែង និងការបង្ហាញខ្លួនជាសាធារណៈ។ នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ឆន្ទៈក្នុងការអភិវឌ្ឍទាំងផ្នែករូបភាព និងសិល្បៈនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រជាប្រិយភាពរបស់ខ្លួន៕

ថៃស្នើឲ្យកម្ពុជាបញ្ឈប់«សង្រ្គាមពាក្យសម្ដី»លើវេទិការអន្តរជាតិ បើចង់បន្តទំនាក់ទំនងទៅមុខជាមួយគ្នា

0

និយាយមិនឈ្នះគេបែរជាចង់មកខ្ទប់មាត់គេលែងឲ្យនិយាយ! រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានចេញមកផ្ដល់បទសម្ភាសន៍ទាំងយប់ ដោយបង្ហាញការស្នើសុំលាយឡំនឹងការគំរា.មមកកាន់កម្ពុជា ឲ្យបញ្ឈប់ការធ្វើសេចក្ដីថ្លែងការណ៍វា.យប្រ.ហារថៃលើវេទិកាអន្តរជាតិតទៅទៀត ប្រសិនបើកម្ពុជានៅចង់បន្តទំនាក់ទំនងទៅមុខក្នុងបរិយាកាសល្អជាមួយថៃ។ តើថៃខ្លាចខូចទំនាក់ទំនងទ្វេភាគី ឬខ្លាចបាក់មុខលើឆាកអន្តរជាតិឲ្យប្រាកដ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiWo8nmckdN0rcijn9OlT8EsxdIN7bDvDkbthVI4iZ6OLuoLRPJd_LnnuADTh5X795x_gCtub8WisoyMoJe-opn25emS6EPUabM9R6d5Gk10T4reSwuL7ha9drLRPExp0VGSyciulT6PhxU1QFqhB7FDhf5b7Y1so2SNmJmw75xh6LgDslvtJtTMJo5Ho/s2048/684136977_1366955002127444_531673921752802809_n.jpg

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃនៅយប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានលើកឡើងថា ប្រទេសថៃនៅតែមានការព្រួយបារម្ភចំពោះសេចក្តីថ្លែងការណ៍របស់កម្ពុជានៅលើវេទិកាអន្តរជាតិ ដែលបានចោទប្រកាន់ថៃថាឈ្លានពានទឹកដីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilP4V7JfV2LUVXdLFnB9i8zfiHePJ7s1qxaVXHbB9QU26olQG9UBLgbi-24SspqcG5S8SoC-VItgxd9e8jvSwew50RaxIhxT26sFRITTsDx4Ol3LZ7_lqf5LHgoKTx-2Asr8Cf8zXD_XzUTJEku9prxE2uxE7aq5DMxRrJRI-jTmwYgW7P-wT1I9uQZ08/s1280/photo_2026-04-28_10-44-33%20(2).jpg

លោក Sihasak បានបន្តថា បទឈប់បា.ញ់រវាងកម្ពុជា-ថៃ បានចូលជាធរមានរួចហើយ ដូច្នេះ«សង្គ្រាមពាក្យសម្តី» តាមរយៈសេចក្ដីថ្លែងការណ៍ក៏គួរតែបញ្ឈប់ផងដែរ ជាពិសេសនៅលើវេទិការអន្តរជាតិតែម្តង ប្រសិនបើភាគីកម្ពុជានៅចង់បន្តទំនាក់ទំនងទៅមុខជាមួយនឹងថៃក្នុងការបង្កើតបរិយាកាសល្អជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUF_izXjMZ0rGyclHZP9nvy3O7-2A3VYogBgwiy39eoGGbx8FU9km0V5m0AvzJpJChbIcXu13UQjBnHYcUUBriAYZAQhZnSUpt7wuY_6tQ58Su1Zr9i4X-oJCDJnZf8ISG_HIxG3n7Qty08UTtzi4WDBnEib4s5vrx0BHXQ1AHyqC4-iKIT3BpvEUcoj4/s2048/682943811_1366955168794094_4379714065211354963_n.jpg

និយាយដល់ការបង្កើតបរិយាកាសល្អដើម្បីពិភាក្សាគ្នា នៅពេលអ្នកកាសែតសួរនាំដល់រឿងកិច្ចប្រជុំ (JBC) ដែលថៃចេះតែពន្យាពេលម្ដងហើយម្ដងទៀតនោះ, លោក Sihasak បែរជាឆ្លើយតបថា «លោកមិនអាចទទួលយកបានឡើយ ដោយសារតែលោកបានបញ្ជាក់រួចមកហើយថា ប្រទេសថៃមិនទាន់ឆ្លងកាត់ដំណើរការផ្ទៃក្នុងរួចរាល់នៅឡើយទេ ដោយកន្លងមក ភាគីកម្ពុជាបានប្រកាសថ្ងៃប្រជុំ (JBC) ភ្លាមៗពេក ជាហេតុធ្វើឱ្យថៃ មិនបានត្រៀមខ្លួនទាន់ពេល និងមិនបានដឹងជាមុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC9Wuox3sBGBKp3LmkK81lvu2gv2cUJCIlLQHxpl_BceBmh0G9DTW-nInK_nKBZRs_oPJ3YMYoafmvMQYl5b-2G2LSFDVvgWPo0-HGsIoYd5FDcUMM_MTQo3WMdLoqu330UTDyFkYo0RcnxgB6l-O1J4pIXpDw1Xy_cjS6MQBxivejUxCNgOko8Fi_QB0/s1280/photo_2026-04-28_10-44-33.jpg

ផ្ទុយពីការអះអាងរបស់ថៃ រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ពីជំហររបស់កម្ពុជាវិញថា៖ «កម្ពុជាចង់ឃើញការប្តេជ្ញាចិត្តពិតប្រាកដរបស់ថៃ តាមរយៈសកម្មភាពជាក់ស្តែង» ដែលក្នុងន័យនេះ ឯកឧត្តម បានសង្កត់ធ្ងន់លើការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសាមគ្គីភាពក្នុងអាស៊ាន ទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh812UtvkLFJofnkNwgjebvyB4Uytz8JeVnAtmFx_uM1vQ8BOc2ujn5oBM1jH11BZvTVROcY5HKtHIW96Z04LdeWytr0Kaai5dcWBbyogVo0UavburoIacg-mYkHCsPK57vCH6afHBMxAbscjAGvERKHgUxsKU9MiUMfXZHon4CxP4pRQwMjrEgBrNjbzs/s1280/photo_2026-04-28_10-44-31.jpg

គួរជម្រាបថា គិតមកទល់ពេលនេះ វាមានរយៈពេល៤ខែហើយ ក្រោយពេលកិច្ចប្រជុំ GBC ថ្ងៃទី២៧ ធ្នូ ប៉ុន្តែ សកម្មភាពការងាររបស់ JBC ត្រូវបានផ្អាកដោយភាគីថៃ និងទាមទារឲ្យកម្ពុជាពន្យាពេលជាច្រើនលើកច្រើនសារដោយអះអាងថា ខ្លួនជាប់រវល់បង្កើតរដ្ឋាភិបាលថ្មី និងមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំ JBC ឡើយ។ ចំណុចទាំងនេះមានទម្ងន់សមល្មមក្នុងការឆ្លុះបញ្ចាំងឲ្យអន្តរជាតិឃើញហើយថា តើភាគីណាដែលចង់ដោះស្រាយបញ្ហា ឯភាគីណាព្យាយាមគេចវេសពីបញ្ហាឲ្យប្រាកដ៕

សុភ័ក្រ កុសុម៉ា ប្រកាសដំណឹងល្អកំពុងពរពោះសាជាថ្មី

0

តារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានប្រកាសដំណឹងដ៏សែនរំភើបថារូបនាងកំពុងពរពោះម្តងទៀតបន្ទាប់ពីបាត់បង់កូនម្តងកាលពីកន្លងមកនេះ។ សុភ័ក្រ កុសុម៉ា បានពោលពាក្យយ៉ាងរំជួលចិត្តស្របពេលអ្នកនៅក្នុងចង្កោមសិល្បៈនិងមហាជនបានសម្តែងក្តីអបអរយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFUHxRfxYnEALKeHZAUv-xAIeSCJbdoolFwcY-iLAqT8PcVql0gcr6y0Hhx1OVLXOcdy8ToZqL9ogTBdfC3rB_wgegHp-ZHgEVMoCmWGRFhICeuXOxwNpaMQp19DT8X3YDfqCeePmEUCzcetzB7l81AmCmpu1uWdpoMwp0-bc1einbw-YyePSO9I9YS-o/s2048/image_2026-04-29_09-03-28.png

នៅយប់ថ្ងៃទី២៨ ខែមេសា សុភ័ក្រ កុសុម៉ា បានបង្ហោះវីដេអូមួយដោយបង្ហាញពីលទ្ធផលនៃការពិនិត្យទឹកនោមបង្ហាញថានាងកំពុងមានកូនក្នុងផ្ទៃ។ កុសុម៉ា និងស្វាមី បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងខណៈរូបនាងក៏បានបង្ហាញនៃការពិនិត្យអេកូដែលឃើញទារកកំពុងតែកំរើកផងដែរ។ ដំណឹងល្អនេះបានធ្វើឱ្យមហាជនសម្រុកចូលទៅបង្ហាញការអបអរសាទរចំពោះប្តីប្រពន្ធមួយគូនេះដែលពួកគេបានសម្រេចនូវក្តីប្រាថ្នានិងការតាំងចិត្តកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTqMVvQPh6y1iTo22-SHG7sGf2yYnzbAVqIpnlpRKDx83beWdTm11FiXSfzPiQPOpOGhDBLqFk9Dnyl2QzcZyGNmjr_UbT6tg_LIDygZZqeYy2-KdArGSPf38CXu9SU5XPK9YQ9sOfMSaPS8z1cEwHdZAhesFfd8cnL4eukf8FRRRHig65kwdfc0uaD8A/s719/image_2026-04-29_08-46-13.png

ទន្ទឹមនឹងមតិចូលរួមអបអរសាទរជាច្រើនអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិដោយក្តីព្រួយបារម្ភចង់ឱ្យ សុភ័ក្រ កុសុម៉ា ថែរក្សាសុខភាពក្នុងដំណាក់កាលដំបូងនៃការពរពោះឱ្យបានល្អដូចជាទាក់ទងនឹងរបបអាហារ និងកុំឱ្យនាងខំធ្វើការងារខ្លាំងពេកដែលអាចជះឥទ្ធិពលដល់កូនក្នុងផ្ទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht-3JtkaTA0ebncW2qnZsrhV396H20WxyhmR8pzYt1bo29CSPQmAzF39SeodsB_1ebc2VcMWGBOnx9EWSXdPCFG7CJ3anqwj7wvCEdYIuCX0ZvvV03C3q5V-xJaBXhPJCs23gk_B5w99-XSlHMKqTfP-kj_62wEuBdZHUlWPMKCmjHPgYzJkAOazBpIpw/s2048/image_2026-04-29_09-03-32.png

ការពរពោះម្តងទៀតនេះ សុភ័ក្រ កុសុម៉ា បានពោលពាក្យយ៉ាងរំជួលចិត្តថា «បងប្អូនអើយកូនខ្ញុំគេមករកខ្ញុំវិញហើយ» និងពាក្យមួយទៀតថា «តោងម្តាយឱ្យជាប់ណាកូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuKaVzbpG2SbWKryFTo1Os-d9XdVBFTAUTLclMMCW2ItAkUM5_3kaRyHTvTfuvRTwj01GBCAb7O4fx1b1M4M_JNq8yivwf48O8PbU0bduad4a1k-7b5E_DZBqBdDWPtt5or7Rgc2lvdmWqIKX4hC0v0kjZsX4Vh75x684XSH2O4bXkurXxalNBJlF9kmk/s2048/image_2026-04-29_09-03-33.png

កន្លងមក សុភ័ក្រ កុសុម៉ា និងស្វាមី មានការខូចចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់កូនដំបូងរបស់ពួកគេកាលចុងខែតុលា ឆ្នាំ២០២៥ ដោយសារតែទារកគ្មានបេះដូង។ មហាជនជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់នេះនិងបានផ្តល់កម្លាំងចិត្តយ៉ាងច្រើនមកកាន់រូបនាង។ យ៉ាងណានៅពេលនេះ សុភ័ក្រ កុសុម៉ា ទទួលបានដំណឹងល្អម្តងទៀតក្នុងការជិតក្លាយជាម្តាយគេដែលធ្វើឱ្យមហាជនក៏រីករាយចំពោះរូបនាងផងដែរ៕

អតីតមេបញ្ជាការយោធភូមិភាគ២ថៃ Boonsin Padklang ប្រកាសថានឹងសាងផ្នួស

0

បន្ទាប់ពីដឹកនាំកងទ័ពបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាបន្តបន្ទាប់កាលពីឆ្នាំ២០២៥ អតីតមេបញ្ជាការយោធភូមិភាគ២ លោក Boonsin Padklang នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ប្រកាសថា ខ្លួននឹងសាងផ្នួសរយៈពេល៣ខែ ដើម្បីឧទ្ទិសកុសលផលបុណ្យឱ្យកងទ័ព និងពលរដ្ឋថៃ ដែលបានបាត់បង់ជីវិ.តក្នុងសង្គ្រា.មកន្លងមក ។ ការពិត អតីតមេបញ្ជាការយោធភូមិភាគ២របស់ថៃរូបនេះ ចង់បួសដើម្បីជម្រះបាបកម្មជាប់ខ្លួនប៉ុណ្ណោះ បន្ទាប់ពីកសាងអំពើអាក្រ.ក់ច្រើនពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy65KAPoluRPXGUT_-OANGP9A8RY5ixHqpF9loVKnqB0SIG706qb2_VxtTrBUot2j7ScVZUR1mt-MbmnNKoxmI8ySpiitAmuKu3LrkQbkVsCAMgJnlgfNi4oaMkjTkmvEm04feCRfj7teRivyljeYtiKh2IGhAuLzjDlPkDrxh-e0tCAkKnzeeB03czeM3/s960/529962734_813204907700879_2994298163560366629_n.jpg

អតីតមេបញ្ជាការយោធភូមិភាគ២ លោក Boonsin ដែលល្បីល្បាញខាងបង្កសង្គ្រា.មឈានពានទឹកដីកម្ពុជា បានបញ្ជាក់ទៅកាន់ពលរដ្ឋថៃនៅថ្ងៃទី២៨ ខែមេសា ថា ខ្លួននឹងសាងផ្នួសរយៈពេល៣ខែ ដើម្បីឧទ្ទិសកុសលដល់កងទ័ព និងពលរដ្ឋថៃ ដែលស្លាប់ក្នុងសង្គ្រាមជាមួយកម្ពុជា ចំនួន២លើកកន្លងមក ។ ពិធីសាងផ្នួសនឹងរៀបចំឡើងយ៉ាងសាមញ្ញ ហើយបន្ទាប់ពីបួសរួច ខ្លួននឹងតាំងចិត្តប្រតិបត្តិធម៌ រៀនធម៌វិន័យ និងរស់នៅក្រោមឱវាទប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhV-Nvd7hXShZYwHTCfcYhrRNT6kgJmqlhDdzqDLqhbYnqo-pEuRhBiet3Zwl8QcSNtDLcOkqD1zoCRW52lvltbCNxbKCDzYNCsd5kL84Ju9xYlngPBZkEtW4Izi2_NOO-mnjUTyTugO8PW3XKPNSSJxEvijGXtUEAaNzQd3gCXY_s0HHJTiTf4Ua9QpE/s1200/photo_2026-04-28_16-34-13.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាននានានៅប្រទេសថៃ លោក Boonsin ដែលបច្ចុប្បន្ន ជាទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពជើងគោក និយាយថា ខ្លួនបានក្រាបបង្គំព្រះចៅអធិការវត្តមួយកន្លែងនៅខេត្តកាឡាក់ស៊ីន កាលពីថ្ងៃទី២៦ ខែមេសា កន្លងមក និងតាំងចិត្តសាងផ្នួសរយៈពេល៣ខែ ដើម្បីឧទ្ទិសកុសលដល់កងទ័ព និងពលរដ្ឋថៃ ដែលស្លាប់ក្នុងសង្គ្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmWk5a2-tbIgazcwS1OSLbm9N88w58z70StusdXBr6Mekn258eCwWfFYWtk11LMdHOHV_xO39eoPA575UZc9AfgTOGHrtWUfxrDeTov_mcBfWfVgyLFvmSxaTSBucyuUOBTZCTIRKYovPHccwZJzFd-Xl9D2VAfmlnst735Ap5xhmZSk9jGLnrnKVz_uQ/s1280/photo_2026-04-28_16-34-15.jpg

តើការសាងផ្នួសពិតជាអាចជួយលុបលាងអំពើបាបរបស់អតីតមេបញ្ជាការយោធភូមិភាគ២ថៃរូបនេះដែរឬទេ? បន្ទាប់ពីបុគ្គលនេះបានបង្កសង្គ្រាមជាមួយកម្ពុជា ហើយនៅសុខៗ ស្រាប់តែទៅបួសជម្រះអំពើបាប ។ វាគួរឱ្យអស់សំណើចណាស់ ដែលប្រទេសថៃមានបុគ្គលបែបនេះ ហើយត្រូវបានព្រះមហាក្សត្រលើកតម្កើងជាអង្គរក្សពិសេសចាំផ្តល់យោបល់ឱ្យព្រះអង្គពីការបញ្ជាកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXsrENhMLjYJB7XrDhnxcMSTHlmv47Hgatx_G-udVAADpbK-aGkrIse73ji1sd3bGFzxTEyvddze0TGuR2uJgWQb8X-j3J0Amus7KibdzKip6H2ZXttWQBpgK3zFE5-UoS_fzQEOGPAlLPTfbj1PjHhU0iM9ei7M1esouZSFruEGre8gQ7wh-hc4hVpYM/s1280/photo_2026-04-28_16-34-16.jpg

គួរបញ្ជាក់ថា ក្រោយបញ្ចប់ភារកិច្ចជាមេបញ្ជាការយោធភូមិភាគ២ របស់ថៃ លោក Boonsin បានទទួលតួនាទីថ្មីមួយទៀតជាអង្គរក្សពិសេសរបស់ព្រះមហាក្សត្រថៃកាលពីខែកញ្ញា ឆ្នាំ២០២៥ ដែលមានតួនាទីណែនាំពីយុទ្ធសាស្ត្រការពារប្រទេស ផ្តល់នូវបទពិសោធន៍ពង្រឹងសន្តិសុខរបស់កងទ័ព និងផ្តល់យោបល់ទៅព្រះមហាក្សត្រថៃអំពីការចេញបទបញ្ជាកងទ័ព ប្រសិនបើមានការអញ្ជើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM5Hy5UgX2ZwHNVKBajIU_xFwAUL8gOKj6myT9hmv7ILxeZYNoLQG7SN0ZG1YrZRJcFCvQInbu_2MlFx08xh3sWFFvYZDFxzHWANCVc6Maa6QWWuwAdFkeOM7e8D6Z54VF_ITC7rTiYVrEsHi55PmA5DF71jMkI_lyD4lSBe7cO8BtrSwSo64t_CmVzIw/s1200/photo_2026-04-28_16-34-13%20(2).jpg

អតីតមេបញ្ជាការយោធភូមិភាគ២រូបនេះ ត្រូវបានចាត់ទុកគឺជាអ្នកនាំភ្លើងសង្គ្រាមចូលប្រទេសថៃ និងជាជនបង្កឱ្យមានការផ្ទុះអាវុធទ្រង់ទ្រាយធំរវាងកម្ពុជា-ថៃកន្លងមក ហើយជាជនមិនកោតខ្លាចច្បាប់អន្តរជាតិ ។ លើសពីនេះ ក៏ធ្លាប់ប្រឆាំងនឹងរដ្ឋាភិបាលថៃដែលបញ្ជាឱ្យឈប់បាញ់ក្នុងអំឡុងពេលធ្វើសង្គ្រាមកាលពីខែកក្កដា ឆ្នាំ២០២៥ ៕

Chanyeol រងការរិះគ.ន់ពីប្រជាជនវៀតណាមជុំវិញពាក់អាវប្រពៃណី

0

Chanyeol សមាជិក EXO បានប្រឈមមុខនឹងរលកនៃការរិះគន់បន្ទាប់ពីស្លៀកអាវវែងប្រពៃណីវៀតណាមរួមជាមួយនឹងខោខ្លីអំឡុងពេលសមឆាកសម្រាប់ការសម្តែងនៅទីក្រុងហូជីមិញ។ ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីការគោរពវប្បធម៌ជាតិនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSh2BA0IxmLVdT94H7q2z57mH2cE8dwTKj3oQcbK0KcjtFSUbSrqtaLTHSRr1oIofx7pDywNLgLyulnM0iF1pvhaz2Ggtd_BFc3eZs2WxNm_qpjTVqCouH7tK5dSuxKLmJ0vR5FlyjgBEEKib640hygyJh9I2nxuOQX2j4jJGDTUTmOfhVksxxuiN80C8/s1028/image_2026-04-28_13-33-52.png

ថ្មីៗនេះក្រុមចម្រៀង EXO បានធ្វើការប្រគំតន្រ្តីនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការអបអរសាទរយ៉ាងខ្លាំងក្លារបស់អ្នកគាំទ្ររាប់ម៉ឺននាក់មកពីតំបន់នានា។ ទោះជាយ៉ាងណាដ្បិតតែការប្រគំតន្រ្តីបានចប់រួចរាល់ ការជជែកវែកញែកដ៏ក្តៅគគុកមួយបានផ្ទុះឡើងនៅលើអ៊ីនធឺណិតជុំវិញសមាជិក Chanyeol ដែលស្លៀកអាវប្រពៃណីវៀតណាមរួមជាមួយនឹងខោខ្លីនៅលើឆាក។ ហេតុការណ៍នេះមិនមែនគ្រាន់តែជាការក្លែងបន្លំម៉ូតនោះទេ ប៉ុន្តែវាបានលើកឡើងពីបញ្ហាដ៏ស៊ីជម្រៅនៃមោទនភាពជាតិ និងការទទួលខុសត្រូវរបស់សិល្បករអន្តរជាតិចំពោះវប្បធម៌ក្នុងស្រុករបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWoDT4oHiEst9oHi2Ww1Gamwjc5JhqTITX9zWTPNZxtLDAkIvztW_b6G6TB6x4Xs3SdUZ-ri2sI93XLVtZzpjQFiT-pS4cnt94BnqnVL4Zl38zACru8VjzrC3rHwr23CVyrivvThsv52nE73lJ6BbIYpnCBLV8op3ShTE3YfXw0CmkAUhBY7l0o9mhyphenhyphen_A/s1064/image_2026-04-28_13-33-52%20(2).png
ក្នុងពេលហាត់សមសំឡេង នៅពេលដែលសមាជិកទាំង៥នាក់គឺ Suho, Sehun, D.O, Kai និង Chanyeol បានបង្ហាញខ្លួនក្នុងពេលដំណាលគ្នាក្នុងឈុតអាវវែងបុរសប្រពៃណីវៀតណាម។ ដំបូងឡើយ រូបភាពនេះបាននាំមកនូវសេចក្តីរីករាយយ៉ាងខ្លាំងដល់អ្នកគាំទ្រដោយសារតែការគោរពរបស់តារាល្បីៗចំពោះសំលៀកបំពាក់ជាតិរបស់ម្ចាស់ផ្ទះរៀបចំ។ទោះជាយ៉ាងណាក៏ដោយ ការចាប់អារម្មណ៍បានប្រែក្លាយទៅជាអវិជ្ជមានយ៉ាងឆាប់រហ័ស នៅពេលដែល Chanyeol មិនបានស្លៀកខោវែងដូចសមាជិកទាំងបួននាក់ផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJmNgOGmFiqjapEsfuskDKTZKB0Wwe2lRAVqpaYJ6Po61Kp0vIPAhliQbKtyuEJw7dKUt_YTPzd9FwwcgdgfeI302gKHU3baWd2JPRp3DuKzbjg0oxPGIXuAlHQaFL3QqIHpEiCNnm8ZqHTpeUgIkLg6cFtect4Y-KroOn1mdv-NcL5N0Bl91X_0bf6a0/s2048/image_2026-04-28_13-33-50%20(2).png

ដំបូងឡើយ អ្នកគាំទ្រមួយចំនួនចាត់ទុកថានេះជាស្ថានភាពឆ្គងគួរឱ្យស្រលាញ់ ឬការស្លៀកពាក់មិនបានគ្រោងទុក តែរលកនៃការរិះគន់យ៉ាងខ្លាំងពីសាធារណជនវៀតណាមដែលមានគំនិតវប្បធម៌បានផ្ទុះឡើងភ្លាមៗ។ សម្រាប់ប្រជាជនវៀតណាម អាវផាយមិនត្រឹមតែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃអត្តសញ្ញាណជាតិ ដែលពោរពេញទៅដោយតម្លៃប្រវត្តិសាស្ត្រ និងស្មារតី។ ការស្លៀកពាក់សំលៀកបំពាក់ជាតិទាមទារការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ លម្អិតចាប់ពីក្បាលដល់ចុងជើង ដែលជាពិធីនៃការគោរពចំពោះបេតិកភណ្ឌ។ រូបភាពនៃអាវផាយជាមួយខោខ្លីត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាការរៀបចំដ៏ស្រពិចស្រពិល សូម្បីតែមិនគោរពដល់និមិត្តសញ្ញាវប្បធម៌របស់ប្រទេសម្ចាស់ផ្ទះក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzfX8oXNorinlxDPDxqIbLmdpkaHBHsLYsJNUv3JReCtsU-L8Z7bp82kW-xZjHbvDTab_2Lj7GdViwaNzuvQ6fLbsJyKfxJhFGUtOfvW47GWPxJkaDg1dGnsGn_MJXqjdALnf6Y05jXwIDfTv8y6JXzCVEbZpg1pVZIr8j-mytGhXgoeCjrUAtknvZbyY/s2048/image_2026-04-28_13-33-56.png

ករណីរបស់ Chanyeol បានបង្កឱ្យមានការជជែកវែកញែកនិង ស៊ីជម្រៅអំពីសារៈសំខាន់នៃការសម្របខ្លួនទៅនឹងទំនៀមទម្លាប់ក្នុងស្រុក។ មនុស្សជាច្រើនបានអះអាងយ៉ាងខ្លាំងថា ប្រសិនបើសិល្បករប្រុសមិនអាចរៀបចំរូបរាងដែលសមរម្យតាមស្តង់ដារដែលបានបង្កើតឡើងទេពួកគេមានសិទ្ធិគ្រប់យ៉ាងក្នុងការបដិសេធមិនស្លៀកសម្លៀកបំពាក់នោះ ជាជាងបង្ហាញខ្លួនក្នុងរូបរាងដ៏ចម្រូងចម្រាសដែលធ្វើឱ្យខូចរូបភាពនៃសម្លៀកបំពាក់ប្រពៃណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Ggx0DWaGgn1t-2RDtqT48sZcvWqoVPa2YYiMidRNoTWEe1RX_Tl9OdH9pj4ATBpr_OthzcrRKa9N95vqv7zCYiA4aXGKwojOG5Kietjk9TCRh5OQ5plID4HzUDU09eWhBnIJwhTYs6BIZvKAEjrVxatRnFNv9b-YcI8SvzwphqjTaF5AOwe0dUFIWAc/s2048/image_2026-04-28_13-33-54.png
ភាពចម្រូងចម្រាសនេះមិនត្រឹមតែរីករាលដាលនៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងរីករាលដាលដល់សហគមន៍អនឡាញកូរ៉េខាងត្បូងទៀតផង។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X មតិយោបល់របស់អ្នកគាំទ្រកូរ៉េនិងវៀតណាមបានវាយប្រហារគ្នាទៅវិញទៅមកទៀតផង៕

Zhang Linghe រងរបួ.សជើងតែត្រូវគេអូសទាញចូលទៅក្នុងរឿងនយោ.បាយ

0

ថ្មីៗនេះ សុខភាពរបស់ Zhang Linghe បានបង្កឱ្យមានការព្រួយបារម្ភ ខណៈដែលវីដេអូដែលបានចរាចរលើបណ្តាញសង្គមបង្ហាញពីតារាសម្តែងរូបនេះរងរបួសជើងនិងជាតិស្ករក្នុងឈាមទាប អំឡុងពេលថតរឿងភាគថ្មីរបស់ខ្លួន។ យ៉ាងណាមិញ មិនត្រឹមតែមានការពិភាក្សាអំពីស្ថានភាពសុខភាពរបស់តារាប្រុសរូបនេះប៉ុណ្ណោះទេប៉ុន្តែឈ្មោះរបស់ Zhang Linghe ត្រូវគេអូសចូលស្ថានភាពនយោបាយ តៃវ៉ាន់-ចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYeACwSI-S7_l_dz6BxMl1qc-WD-ttlN1Y-hQio2GmhGpyVBYPQbLwVAY-IGVlP23Pq3NVqOv_UFZt0xWzVh_nFUEjUNp2RcmSZ1GMPXJAC0eKHkTaQeQ6pltw5aBgSY0fgOjwrfHtecqCA6Jp-w50rp_S-BZYGvyD872SlqOg0YzDmomvcOv-Xyx3FHo/s1620/image_2026-04-28_16-33-03.png
វីដេអូសម្ភាសន៍ថ្មីៗនេះដែល Zhang Linghe បានលើកឡើងថា «ជនរួមជាតិតៃវ៉ាន់នឹងរំជួលចិត្តជាមួយនឹងជម្រៅអារម្មណ៍» នៃស្នាដៃរបស់ខ្លួន បានបង្កឱ្យមានការពិភាក្សាកាន់តែទូលំទូលាយ។ សេចក្តីថ្លែងការណ៍នេះត្រូវបានពង្រីកនៅក្នុងការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រសព្វជាមួយនឹងការអត្ថាធិប្បាយនយោបាយ ដែលនាំឱ្យមានប្រតិកម្មចម្រុះក្នុងចំណោមអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxbrKinimNOjKWdj0nPs0FNdLxAePDYRz3yWTdv-115f4ZqXT4zBNdU6XsjTmJpnbgYOUYdm2CYngR-PP_M3kPXXZGnbRUWG5NdGxPh3KaV8jOSoGDrcYWTofJfNHLjombP4v56Ft7AfDZdxlJSXnnkEUGcXhfR_gk_8-BDVgy-t1SKjC_S7WjT_Vb3o/s1934/image_2026-04-28_16-33-02%20(2).png
អ្នកគាំទ្រតៃវ៉ាន់មួយចំនួនបានសម្តែងការព្រួយបារម្ភថាតារាសម្តែងរូបនេះអាចនឹងជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវនយោបាយដែលហួសពីការគ្រប់គ្រងរបស់លោក។ មតិយោបល់ដែលជំរុញឱ្យមានការប្រុងប្រយ័ត្នបានរីករាលដាលយ៉ាងឆាប់រហ័សតាមអ៊ីនធឺណិត ដោយមនុស្សជាច្រើនបានសង្កត់ធ្ងន់ថាពួកគេគាំទ្រ Zhang Linghe ក្នុងនាមជាសិល្បករ ប៉ុន្តែសង្ឃឹមថាអាជីពរបស់លោកនៅតែផ្តោតលើការសម្តែងជាជាងរបៀបវារៈខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMXzZGA0ezeE_loVm4A1xVcmpJHPQYP09lDtu6yjYsf-BijLNYsZ7A300gadYBG2GGVl16NtoRFA9esSj73f1dMLFslYrPO9LjMSHZrzojh98LjRvpcSPLBnY1M_Mvt2EfH2yMm_5F6phXRf_-_n_YtbY08CMusT7MbB9Mg4iliTbGLh7wdk-ptoka76c/s1024/image_2026-04-28_16-33-02.png

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២៨ ខែមេសា ក្រុមការងារបាននាំ Zhang Linghe ទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យលម្អិត។ លទ្ធផលបានបង្ហាញថាលោកមិនមានបញ្ហាធ្ងន់ធ្ងរទៀតទេ។ បច្ចុប្បន្នតារាប្រុសរូបនេះកំពុងបន្តការព្យាបាលតាមការណែនាំរបស់គ្រូពេទ្យរបស់គាត់។ គ្រូពេទ្យបានណែនាំឱ្យកំណត់ការប្រើប្រាស់ជើងឆ្វេងដើម្បីឱ្យលោកឆាប់ជាសះស្បើយ ដូច្នេះថ្មីៗនេះតារាសម្តែងរូបនេះភាគច្រើនប្រើជើងស្តាំរបស់ខ្លួនជាជំនួយ ហើយក៏បានកែសម្រួលរបបអាហារប្រចាំថ្ងៃផងដែរ។យោងតាមក្រុមគ្រប់គ្រង ដោយសារតែបញ្ហាសុខភាពជាបញ្ហាឯកជនសម្រាប់សិល្បករពួកគេមិនចង់បង្ហាញព័ត៌មានលម្អិតច្រើនពេកជាមុនទេ ដោយគ្រាន់តែប្រកាសលទ្ធផលប៉ុណ្ណោះ៕

អាមេរិកនឹងផ្ដល់រង្វាន់លើកទឹកចិត្ត ៤លានដុល្លារ ជាថ្នូរនឹងការជូនដំណឹងអំពីមេក្លោងលាងលុយកខ្វក់ Daren Li

0

ការិយាល័យកិច្ចការប្រឆាំងគ្រឿងញៀន និងអនុវត្តច្បាប់អន្តរជាតិរបស់ក្រសួងការបរទេសអាមេរិកកំពុងប្រកាសផ្តល់រង្វាន់រហូតដល់ ៤ លានដុល្លារ ចំពោះការផ្ដល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនកំពូលឧក្រិដ្ឋជន Daren Li ពីបទសម្របសម្រួលការលាងលុយកខ្វក់សម្រាប់មជ្ឈមណ្ឌល Online Scams នានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH5ksYTsGw3eoOCNtCSQX7It6h-HFF96aWiyUs9j9Rc8W0yne4qWPnhXoYE2c6e3BW57pSLu43MdHyCg_8dJZmMwhYkrBc-QeS__YCqftHq_VTfeMzLa4I06ktosXmXWrLJI1TqVRMJ-9IbNh7oZXPJVwneef7GD-ZIFGxGkPxmh6GWdIB1aUSq4Qt3L8/s374/photo_2026-04-28_14-33-16%20(3).jpg
យោងតាមឯកសាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Daren Li ដែលជាពលរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានតុលាការសហរដ្ឋអាមេរិកចោ.ទប្រកាន់ និងកាត់ទោ.ស«កំបាំងមុខ»ឱ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ពីបទលាងលុយកខ្វក់ចំនួន ៧៣លានដុល្លារដែលបានមកពីការបោកប្រាស់តាមប្រព័ន្ធគ្រីបតូ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ខណៈដែលបច្ចុប្បន្នជនល្មើសរូបនេះនៅតែកំពុងរត់គេចខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghkR9dJLb9JFW-HdZAI1V7ycxIHvWr03dm8bdjBXCVh-GC0V-l-JsediA_ypJYQvmE_bwrxNYHg1hy62-xulgILcTL6usSZiEap8Pf6koZ2yK0KwEwlqlLoaq8wNk_bu4J0L3pOaGmoMXpcLY2NPyS8flQNfoZ07QczFKFZmMwrBbcbdxvP-c-8j6LPhQ/s800/photo_2026-04-28_14-33-16%20(2).jpg
គួររម្លឹកថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ Daren Li ធ្លាប់បានបង្ហាញខ្លួននៅក្នុងតុលាការ ហើយបានយល់ព្រមសារភាពកំហុសជាផ្លូវកាអំពីការលាងលុយកខ្វក់, បើកគណនីធនាគារនៅសហរដ្ឋអាមេរិកក្នុងនាមក្រុមហ៊ុនសំបក, ការបញ្ចុះបញ្ចូលឱ្យជនរងគ្រោះវិនិយោគលើគេហទំព័រក្លែងក្លាយ និងចូលរួមបិទបាំងប្រភពដើមនៃលុយដែលបានមកពីបទល្មើសតាមរយៈការផ្ទេរប្រាក់អន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSbTXQgOA3HmTWqKF2PD9wjYHuMIk-UydNFBcwmQf9vRR63-oDgk46BVWN5iGGvTl2o64FJIzqldAMveN9T60UtbfFVdYnoNFBTZ63m50HRmCAJc6Np7UzayATzxXyAFWkulxEW028jmoL0KmnWVjP29fnzDYD-p-XBNWQTS6B8s2XEeeKCKTimxItRQ/s900/photo_2026-04-28_14-33-16%20(5).jpg
ក្រោយការចូលខ្លួនមកសារភាពពីទោសកំហុសនេះ តុលាការសហព័ន្ធអាមេរិកបានចាត់វិធានការ ឃុំខ្លួនលោក Li នៅក្នុងផ្ទះបណ្ដោះអាសន្ន ដោយមានបំពាក់ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិច (Ankle Monitor) ដើម្បីតាមដានរាល់សកម្មភាព និងទីតាំងរបស់លោក ២៤ /២៤ ម៉ោង មុនការប្រកាសសាលក្រមជាស្ថាពរត្រូវបានធ្វើឡើង។ តែទោះជាយ៉ាងណា នៅខែធ្នូ ឆ្នាំ២០២៥ ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិច ត្រូវបានគេរកឃើញថាបានកាត់ផ្ដាច់ទៅហើយ ហើយបច្ចុប្បន្នលោកកំពុងត្រូវបានស្វែងរកខ្លួនជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhoO-PZn79OftUbO7cPuoZlIt0itHzu9d4WiV0g64BgNQchN_kxG_LOKSPz2a0J4wFAQ9bSV1XPS7kgG7ETtUIZJJxHerM-vBuBLfy3OjBn_rHpX9ljhN13Lr0znjtcdxyot2qHmL-kOWm35GDHSjhb4r33XJpYobNHyLeW4XafDzM0LRsXeiKR-MqDck/s750/photo_2026-04-28_14-33-16.jpg

ដូច្នេះដើម្បីឆ្លើយតបនឹងការរត់គេចខ្លួនរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្កើនវិធានការយ៉ាងខ្លាំងក្លាបំផុត រួមមានទាំងការដាក់ចេញនូវប្រាក់រង្វាន់ចំនួន ៤ លានដុល្លា សម្រាប់ព័ត៌មានដែលឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនកំពូលរូបនេះ ដែលត្រូវបានអនុវត្តតាមរយៈកម្មវិធីផ្តល់រង្វាន់ប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែនដែលមានអង្គការចាត់តាំង (TOCRP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSbTXQgOA3HmTWqKF2PD9wjYHuMIk-UydNFBcwmQf9vRR63-oDgk46BVWN5iGGvTl2o64FJIzqldAMveN9T60UtbfFVdYnoNFBTZ63m50HRmCAJc6Np7UzayATzxXyAFWkulxEW028jmoL0KmnWVjP29fnzDYD-p-XBNWQTS6B8s2XEeeKCKTimxItRQ/s900/photo_2026-04-28_14-33-16%20(5).jpg
ដោយឡែកចំពោះទីតាំងសង្ស័យ ទីភ្នាក់ងារសម្ងាត់សហរដ្ឋអាមេរិក (U.S. Secret Service) និងក្រសួងការបរទេសអាមេរិកជឿថា Daren Li អាចនឹងកំពុងលាក់ខ្លួននៅក្នុងភូមិសាស្រ្តមួយចំនួននៅក្នុងប្រទេសចិន កម្ពុជា ឬឌូប៉ៃ នៅអារ៉ាប់រួម តំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត៖ជាកន្លែងដែលគេធ្លាប់មានសកម្មភាពអាជីវកម្ម និងអចលនទ្រព្យជាច្រើនដែលមិនទាន់ត្រូវបានបង្កក និងអាចកំពុងប្រើប្រាស់ឈ្មោះក្លែងក្លាយដូចជា “Devon”, “KG”, “RF” ឬ “KGPERFECT” ដើម្បីបិទបាំងអត្តសញ្ញាណពិតប្រាកដនៅទីនោះ៕

សង្ឃស្រីលង្កា២២អង្គត្រូវបានចាប់ខ្លួន ក្រោយត្រឡប់មកពីថៃវិញជាមួយកញ្ឆាជាង ១០០ គីឡូនៅក្នុងវ៉ាលី

0

មិនដឹងថាញាតិញោមនៅស្រុកនោះប្រគេន ឬទៅទិញដោយខ្លួនឯងនោះទេ! ក្រោយវិលត្រឡប់ពីប្រទេសថៃមកដល់ទឹកដីស្រីលង្កា ព្រះសង្ឃចំនួន ២២ អង្គត្រូវបានអាជ្ញាធរស្ទាក់ចាប់នៅព្រលានយន្តហោះភ្លាមៗ បន្ទាប់ពីមន្ត្រីសន្តិសុខអាកាសយានដ្ឋានបានឆែកឆេ និងរកឃើញកញ្ឆាទម្ងន់ ១១០ គីឡូក្រាម (២៤២ ផោន) ដែលលាក់ទុកនៅក្នុងវ៉ាលីរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb4Vwya5YDcvJJjb9WmcxUhY6ds7qyftDYGqaMDUtPW6PwfWqDxQtbEkuPM6Zjg16oIvXPY3Cq2tYvOZZ-zrhpHKJL8jXLTsJNKAjUzUkvXA-044Mbqk9eP_ASRqOE5-cTrhdbB79CQZCQvv7YrmvudGezAaIZr8P71CfAHYoC96wmuOkjD-tMUfeME4o/s1020/photo_2026-04-28_15-52-55%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ព្រះសង្ឃដែលរងការឃាត់ខ្លួនទាំងនោះ ភាគច្រើនជាសង្ឃក្មេងៗដែលនិស្សិត និងទើបតែត្រឡប់មកពីដំណើរកម្សាន្តនៅប្រទេសថៃ ក្រោមការឧបត្ថម្ភសព្វគ្រប់បែបយ៉ាងពីសប្បុរសជនអាថ៌កំបាំងម្នាក់។ តាមរយៈការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ប៉ូលីសបានឈានទៅដល់ការចាប់ព្រះកាយព្រះសង្ឃអង្គទី ២៣ ដែលជាអ្នករៀបចំគម្រោង ដោយរូបអង្គបានបញ្ឆោតព្រះសង្ឃដទៃថា កញ្ចប់ទាំងនោះគឺជា «អំណោយ» សម្រាប់ផ្ញើទៅស្រុកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMu2mCIBabaziPxQ5qLpkfx_Xd81sine-Pp34A-m7sg0EHepkrVrJ-lBCHbnOqISf68askl_8iS5xO7wk_kmcF2HSxCjcbZtaOKAiYsvzPtJvh1eznk8q8AGhPa0TyQNDpemB_20t7FTq4Prsl1GgCufNg58vnRZFlghvncr6KtkIqWc-yLcFlRIPjD6Q/s768/photo_2026-04-28_15-52-55%20(3).jpg

មន្ត្រីគយស្រីលង្កាបាននិយាយថា នៅក្នុងវ៉ាលីរបស់ព្រះសង្ឃគ្រប់អង្គត្រូវបានគេរកឃើញជាមួយនឹងថ្នាំញៀ.នប្រភេទ Kush ប្រហែល ៥ គីឡូក្រាម ដែលលាក់ទុកក្នុង “ថតសម្ងាត់” នៅក្នុងវ៉ាលីរបស់ពួកគេ នៅពេលដែលពួកគេមកដល់រដ្ឋធានីកូឡុំបូ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ក្រៅពីរកឃើញនូវគ្រឿងញៀ.នទាំងនេះ សមត្ថកិច្ចក៏បានរកឃើញភស្តុតាងបន្ថែមក្នុងទូរស័ព្ទដៃ ដែលបង្ហាញពីសកម្មភាពព្រះសង្ឃទាំងនោះស្លៀកពាក់ជាគ្រហស្ថ និងដើរកម្សាន្តយ៉ាងសប្បាយរីករាយក្នុងអំឡុងពេលស្នាក់នៅប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9mMot4ymYi2HjEU9HEb6Pb8A9McKjgj7pYDog0DdltgdhVWBCg56ljBjCy1SHOuGnYi6SStT4LYSrwslldvReb5PfldCVtVvfwbMZVOmZu-Z__rH_9QpzahDI8GVuCrLFAaDkU3EyQ13EK0GgXf2lP0QaKmYSF_rhlvf6miCXfLWdbbhCAqYtDqusvC0/s959/photo_2026-04-28_15-52-55%20(4).jpg

គួរជម្រាបថា សារធាតុញៀ.នប្រភេទ «Kush» ត្រូវបានគេចាត់ទុកជា កញ្ឆាមួយប្រភេទដែលមានផ្ទុកកម្រិតជាតិញៀ.នដ៏មានឥទ្ធិពល ហើយការរឹបអូសនេះត្រូវបានចាត់ទុកថាជាការស្ទាក់ចាប់គ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មាន នៅឯព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT7DlhDhQJLqfJtSlkE9p0chEV2MmhiR1hiRKdIK-SidQnP4erEQbuWGTFXcKI8wWZW2N5w8yJdqlTJk14aJvwH55envHIPjnc6mXDg2nvn-eGfRlvr8IIxNWZARFCdkOV3nDrs6oNyw7WZPJ9oNrD9c48K0yufjQQVe7Qs5qvqoh50JpQk3cgR0Rxq6Y/s1240/photo_2026-04-28_15-52-55.jpg

បច្ចុប្បន្នអាជ្ញាធរស្រីលង្កាកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់ថាតើជនសង្ស័យបានចូលរួមក្នុងអំពើជួញដូរដោយចេតនា ឬត្រូវបានគេប្រើប្រាស់ដោយបណ្តាញរត់ពន្ធធំជាអ្នករៀបចំ។ អ្នកស៊ើបអង្កេតក៏ត្រូវបានគេរំពឹងថានឹងពិនិត្យមើលពីរបៀបដែលគ្រឿងញៀនត្រូវបានវេចខ្ចប់ ដឹកជញ្ជូន និងអនុញ្ញាតឱ្យធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheV4xLMzt5FoU50uk3tQ7aT0ZuzMDjfX4LJtgpaaC_YMgs2_mxYerAGXKrYZ5jXDRHXUoro08BuH9pSZ2VUsDfTrV9iK5ZIWTGX1rjpSeEc8nlXErxvU_6j0uMsuI2WN7oFhK8fs-MalqRBgjnPqmu-wIVKCggYa5Ddtv1CRSs72FMe0EPCHzNX5AVU5A/s1024/photo_2026-04-28_15-52-45.jpg

ទោះជាយ៉ាងណា មន្ត្រីស្រីលង្កាមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតពេញលេញអំពីការចោទប្រកាន់ ឬនីតិវិធីតុលាការនៅឡើយទេ ប៉ុន្តែករណីនេះត្រូវបានបណ្ដាញសារព័ត៌មានអន្តរជាតិធំៗយកទៅចុះផ្សាយយ៉ាងព្រោងព្រាតបាត់ហើយ និងមានសំណួរជាច្រើនចោ.ទសួរថា តើចំនួនគ្រឿងញៀ.នដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះមានប្រភពចេញមកពីណា? តើប្រទេសថៃនឹងធ្វើការឆ្លើយតបចំពោះបញ្ហានេះយ៉ាងដូចម្ដេច?