Home Blog Page 44

អត្រាអ្នកគ្មានការងារធ្វើកើនឡើងរហូតដល់២០% រោងចក្រជិត២,០០០កន្លែង និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង២៤,០០០ន្លែង បានបិទទ្វារនៅថៃ ក្រោយមានបញ្ហាវិបត្តិសេដ្ឋកិច្ច

0

របាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលពីវិបត្តិសេដ្ឋកិច្ចនៅប្រទេសថៃបង្ហាញថា មានពលរដ្ឋថៃជាង៤មុឺននាក់ក្នុង១ខែៗ បាននិងកំពុងតែគ្នានការងារធ្វើ ក៏ព្រោះតែមានរោងចក្រជិត២,០០០កន្លែង និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង២៤,០០០កន្លែង បានបិទទ្វារ ​ ដែលតួលេខដ៏ខ្ពស់មិនធ្លាប់មាននេះធ្វើឱ្យប្រទេសថៃជួបនូវវិបត្តិសេដ្ឋកិច្ចជាសកលមិនធ្លាប់ជួប ។ ការបិទអាជីវកម្មនានា បានបង្កើនអត្រានៃការបញ្ឈប់បុគ្គលិកជារៀងរាល់ខែ ជាពិសេស បញ្ឈប់បុគ្គលិកធ្វើការពេញម៉ោង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNHfEL0oiZ0mr5cYqNWvnTBQUVn1JTdQGjeCtgAWNVflVVGJmj7cIoB8ejqtW4gEoWVseqpkEYGaNDndmjUahYab-1inLl3_CVJahUGGq1GDIrvpdBo6rI_-n1VWzFBHFaf4lgSmtyWuJFt3riNJtBsdyFQFA_pxvtqnVj1aX5yCZC5dhEzA5j-yLX5cI/s942/photo_2026-04-30_09-37-41.jpg
ធ្លាប់តែអួតអាងពីប្រទេសខ្លួនមានសេដ្ឋកិច្ចរីកចម្រើននាំមុខក្នុងតំបន់ ប៉ុន្តែបច្ចុប្បន្ន សេដ្ឋកិច្ចថៃបានធ្លាក់មកដល់ចំណុចទាប ដោយប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីកត្តាជាច្រើននាំឱ្យពលរដ្ឋបាត់បង់ការងាររហូតដល់ជាង៤ម៉ឺននាក់ក្នុង១ខែៗ ។ ក្នុងឱកាសទិវាពលកម្មអន្តរជាតិឆ្នាំ២០២៦ មន្ត្រីប្រឹក្សាយោបល់ការងារ និងប្រធានសហព័ន្ធឧស្សាហកម្មវាយនភណ្ឌ បានបង្ហាញកង្វល់ពីអាជីវកម្មនានាបញ្ឈប់បុគ្គលិកជារៀងរាល់ខែ ជាពិសេស បញ្ឈប់បុគ្គលិកធ្វើការពេញម៉ោង និងសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះ ព្រមទាំងគ្រប់គ្រងតម្លៃទំនិញកុំឱ្យឡើងថ្លៃ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS News ក្នុងកិច្ចប្រជុំពិភាក្សាការងារក្នុងឱកាសទិវាពលកម្មអន្តរជាតិកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ មន្ត្រីប្រឹក្សាយោបល់ការងារ លោក ចាឌិត ឆៅវិល័យ បាននិយាយពីស្ថានភាពការងារនៅប្រទេសថៃពេលនេះ គឺអាជីវកម្មមិនដំឡើងប្រាក់ខែឱ្យបុគ្គលិក ថែមទាំងបញ្ឈប់បុគ្គលិកពីការងារកាន់តែច្រើនដើម្បីកាត់បន្ថយការចំណាយ ។ ផ្អែកលើទិន្នន័យការស្រាវជ្រាវនៅឆ្នាំ២០២៦ របស់ស្ថាប័នជាច្រើនបង្ហាញថា អាជីវកម្មបានបញ្ឈប់បុគ្គលិករហូតដល់ជាង៤ម៉ឺននាក់ក្នុង១ខែៗ ហើយអាជីវកម្មគ្រោងបញ្ឈប់បុគ្គលិកបន្ថែមទៀតដោយសារវិបត្តិសេដ្ឋកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Ii6wFkYx8qQY_2nYW5ptBZpvvXeiw1mvpDwcRMZARjoDWesaj-tcHNWn94x_s42zv5NnfOkX6jaHgTyhxW00o3BUFhprzDfXJqJ0QH25qdd-qeXq6usGcS7eU-eKXYSNnKqSBebnO18fTGLOpPTT3LYDIkemXEYNs2tA2WVdwUIC55IOcgfoNkVJ4zs/s1280/photo_2026-04-30_09-37-52.jpg

ការដំឡើងប្រាក់ខែឱ្យបុគ្គលិកនៅតាមបណ្តាខេត្ត គឺមានទឹកប្រាក់មិនស្មើគ្នាជាមួយទីក្រុង ដូចជា ៖ អ្នកធ្វើការនៅតាមខេត្តទទួលបានប្រាក់ត្រឹមតែជាង៣០០បាតក្នុង១ថ្ងៃ (ឬ៣ម៉ឺនរៀល) រីឯនៅទីក្រុងបាងកក ទទួលបាន៤០០បាតក្នុង១ថ្ងៃ (ឬ៤ម៉ឺនរៀល) ។ ហេតុនេះ មន្ត្រីប្រឹក្សាយោបល់ការងារបានសំណូមពរទៅកាន់រដ្ឋាភិបាលថៃឱ្យដោះស្រាយបញ្ហានេះ ដោយកំណត់ឱ្យអាជីវកម្មនានាផ្តល់ប្រាក់ខែឱ្យបុគ្គលិកក្នុងចំនួនស្មើគ្នានៅទូទាំងប្រទេស ដើម្បីឱ្យស្របនឹងការចំណាយប្រចាំថ្ងៃនាពេលបច្ចុប្បន្ន ។

ចំណែកប្រធានសហព័ន្ធឧស្សាហកម្មវាយនភណ្ឌ លោក ស៊ុថាត់ អៀមស៊ែង ឱ្យដឹងថា វិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យម្ចាស់អាជីវកម្មមើលឃើញការចំណាយប្រាក់ច្រើនទៅលើបុគ្គលិក ទើបបញ្ឈប់បុគ្គលិកធ្វើការពេញម៉ោង ហើយងាកទៅជួលបុគ្គលិកធ្វើការរយៈពេលខ្លីដើម្បីកាត់បន្ថយការចំណាយខ្ពស់ ខណៈអ្នកធ្វើការងារផ្នែកដឹកជញ្ជូននៅតាមផ្លូវ ក៏ប្រឈមនឹងបញ្ហាថ្លៃដឹកធ្លាក់ចុះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikccYi3r2rUigcdyGQV74LRLiwyH1ouFwGoyzkYTLtEtdvX1ZdOaFXw5kIxFw_u7vcQsbazAAuLqoXUPpQM6a4AlbWM07x0CmGW6JSREMXrSpyCgdLsrNXITvbo7CLU7NI5_rnWMmN_lQQdcofjyNl8FjAtTJRnUGfke8j-T24s5MaPL6ttn3eEuT41EA/s927/photo_2026-04-30_09-37-16.jpg

មន្ត្រីប្រឹក្សាយោបល់ការងារ និងប្រធានសហព័ន្ធឧស្សាហកម្មវាយនភណ្ឌ បានសំណូមពរទៅកាន់រដ្ឋាភិបាលថៃនៅក្នុងឱកាសទិវាពលកម្មអន្តរជាតិឆ្នាំនេះ ត្រូវដោះស្រាយបញ្ហាពលរដ្ឋគ្មានការងារធ្វើកាន់តែច្រើន និងគ្រប់គ្រងតម្លៃទំនិញកុំឱ្យឡើងថ្លៃ ដើម្បីកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃ ។

គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២៥ ចំនួនអ្នកបាត់បង់ការងារនៅប្រទេសថៃបានកើនឡើងរហូតដល់២០% បើធៀបនឹងឆ្នាំមុនៗ ដោយសារកត្តាជាច្រើនរួមមាន ៖ វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសថៃ និងសេដ្ឋកិច្ចពិភពលោក, ការបិទរោងចក្រជិត២,០០០កន្លែង និងបិទសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង២៤,០០០កន្លែង ដែលនាំឱ្យពលរដ្ឋថៃបាត់បង់ការងាររាប់ម៉ឺននាក់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpCTDvqe3ptmqMtmpyLd6_O1uy-L4y4kp782wHM9c837pgZNyyzEcNHwbj1cHHmS_cekDyXerGA-Dxof1woTMWtTrfftryfsiz_guO46ftnEzwCDiFT-94VUjKaw_RpMZUkik_2GqnUPlYGpbntT1-Y2vJSVG7vHfX2ZbklV3I0adBX2tb3tEtTYDDEYE/s940/photo_2026-04-30_09-37-28.jpg

William Chan និយាយជាលើកដំបូងទាក់ទងនឹងបញ្ហាសុខភាពរបស់ភរិយាក្រោយពេលសម្រាល

0

តារាសម្ដែង William Chan បានចែករំលែកជាលើកដំបូងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះអំពីដំណើររបស់លោកក្នុងការស្វាគមន៍កូនប្រុសដំបូង។ ក្រៅពីក្ដីរីករាយនៃការក្លាយជាឪពុក លោកបានសម្តែងការសោកស្ដាយដែលបានឃើញ He Sui កំពុងជួបប្រទះបញ្ហាសុខភាពជាច្រើនក្រោយសម្រាលកូនរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWG0uNd87ltoWW6KCBDAbfqONSKmYfftIMEcS2_UjKTe3Wh1-W20RWXcVY41JZs_Ezi3EBW7JGFjRaIE-r9T_N26md9hlOZJTiYjaecO6hvUr1IwYesQDNomIzcsbc8MSz8dCjYoW_iiBNawHmBwpL50Pque6krR1mLE0wakcNltOY0GKjE-DqF7pvcoo/s2048/image_2026-04-30_15-40-07.png

William Chan បាននិយាយថាការមានផ្ទៃពោះរបស់ភរិយាលោកគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវិតរបស់ខ្លួន។ ដោយបានឃើញមិត្តភក្ដិ និងបងប្អូនរបស់លោករៀបការ និងមានកូនជាបន្តបន្ទាប់ តារាសម្តែងរូបនេះតែងតែឆ្ងល់ថាតើលោកមានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីទទួលខុសត្រូវនេះដែរឬទេ។ ទោះជាយ៉ាងណាក៏ដោយ ការថប់បារម្ភបានបាត់បង់សុភមង្គលបន្តិចម្តងៗ។ នៅពេលដែលលោកបានឮសំឡេងចង្វាក់បេះដូងរបស់ទារកជាលើកដំបូង លោកមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីវត្តមាននៃជីវិតថ្មី ហើយបានដឹងថាលោកពិតជាត្រៀមខ្លួនរួចរាល់ហើយដើម្បីក្លាយជាឪពុកដ៏ល្អម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ2gmDSBUAyuyTr9Z2ofZ7u2672CL8gxZHV3_N4vArkugwSIDT-9YZZdh4q9a7sZ5F2s5oC09nM2DUZMkyFh-azDa4k9YjJ5L8fRABs0sNoXHiFhY7iZZRwyGnQCAd5r1eoOU5kSKkAKtHDPNnt7NyQeyz9yhEQ-LGLZ_pApPZMla8VYlhHsOH9kKLgqo/s1350/SnapInsta_to_619511302_18551263327037310_2802419075702650197_n.jpg
ទោះបីជា He Sui បានសម្រាលកូនដោយធម្មជាតិដោយជោគជ័យក៏ដោយការជាសះស្បើយរបស់នាងមិនមែនជារឿងងាយស្រួលនោះទេ។ William បានបង្ហាញពីបញ្ហាសុខភាពជាបន្តបន្ទាប់ដែលប្រពន្ធរបស់លោកបានជួបប្រទះ។ នាងត្រូវវះកាត់ដោយសារតែឈាមកកនៅក្នុងស្បូន និងបញ្ហាសុខភាពដែលបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូន។ ក្នុងរយៈពេលពីរខែដំបូង He Sui បានទទួលរងនូវការឆ្លងមេរោគក្រពះពោះវៀនពីរលើកជាប់ៗគ្នា និងផ្តាសាយធ្ងន់ធ្ងរ។ នាងបានជួបប្រទះនឹងការជ្រុះសក់យ៉ាងច្រើន រួមទាំងការបាត់បង់រោមភ្នែក និងចិញ្ចើមរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlCsEdVqPgUxH6cgAdjftaceTS1m67QCiinPUbfbd7WSMnmYVM5PiY79lFCGgwEbgfOKc_HrYMOfwbucTFjIja2lmIxlycUBnP-rglO8BVf4OfhCHwr3NshXMraJDEA0SeVEq5XLoqSV8LInoD8HGBmmGzUEOhtr4kAtI6FMtbpHHueARARetAv3GmX1s/s706/image_2026-01-24_09-35-36.png

ដោយបានឃើញពីបញ្ហាសុខភាពរបស់ភរិយារបស់ខ្លួន តារាសម្តែងរូបនេះបានសារភាពថាលោកយល់យ៉ាងជ្រាលជ្រៅអំពីការលំបាកដែលស្ត្រីជួបប្រទះក្នុងអំឡុងពេលមានផ្ទៃពោះ និងការសម្រាលកូន។ William Chan បានសារភាពដោយត្រង់ៗថា «ដំណើរការសម្រាលកូនរបស់ភរិយាខ្ញុំមិនសូវរលូនទេ ដូច្នេះខ្ញុំមានអារម្មណ៍ថាកាតព្វកិច្ចរបស់ខ្ញុំមិនទាន់ពេញលេញនៅឡើយទេ។ ជាការពិតណាស់ ខ្ញុំពិតជារីករាយណាស់ដែលកូនរបស់ខ្ញុំបានកើតមក ប៉ុន្តែបន្ទុកនៅក្នុងចិត្តរបស់ខ្ញុំមិនទាន់ត្រូវបានលើកចេញនៅឡើយទេ»៕

BTS ជំរុញឱ្យ HYBE សម្រេចបានការលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រ

0

ក្រុមហ៊ុន HYBE Group បានកត់ត្រាប្រាក់ចំណូលកំណត់ត្រាជិត ៧០០ ពាន់លានវ៉ុននៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ដោយសារការវិលត្រឡប់មកវិញរបស់ BTS និងសិល្បករផ្សេងទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ HYBE Group សម្រេចបានលទ្ធផលអាជីវកម្មខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងត្រីមាសទីមួយ សូម្បីតែក្នុងអំឡុងពេលដែលជាធម្មតាត្រូវបានចាត់ទុកថាជារដូវទាបសម្រាប់ឧស្សាហកម្មកម្សាន្តក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg9eK03ouRRq-cdqXIHV8G_kgkcf5xPQKiIi3VEZhpLelZJS6-BT3iD3rgkr6ko7wIESLCSsBscKFUwnC8R9gP-XFJf0tQ7PJI6w2-06mgJYJEoIy3job-O_vGLSlNqHng9_dArRtF3Xx99DgslvyOyJf9yd2DtV9LLxVYfcEHRS4i3ZWaoYBHudN5NjQ/s1000/image_2026-04-30_14-00-14%20(4).png
ក្រុមហ៊ុនបានប្រកាសថាប្រាក់ចំណូលរួមសម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២៦ បានឈានដល់ ៦៩៨,៣ ពាន់លានវ៉ុន (ប្រហែល ៥២០ លានដុល្លារ) ដែលជាការកើនឡើង ៤០% បើប្រៀបធៀបទៅនឹងកំណត់ត្រាត្រីមាសទីមួយមុនចំនួន ៥០០,៦ ពាន់លានវ៉ុនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការវិលត្រឡប់មកវិញដ៏រឹងមាំរបស់ BTS រួមជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សិល្បករថ្មីៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwIhyphenhyphen6rGLAOvvG3qo-9oHUBZdWcaEiEOGWQ5TvYy3fWZpf3iNHp-EC7DSW0YhMkwbqLSVQxX3ZQMMV2yaYGHzvoK42bAFGHcEOlRVV84dkDQyys88JIVzsZujDKd2N5A2f8dC-kYBA6LskSTlf6G7_Ylp3sg85AOee3Se8spRKsal6BixLtEinkd3fYZQ/s2048/image_2026-04-30_14-00-15%20(2).png
ប្រាក់ចំណូលពីសកម្មភាពផ្ទាល់ (រួមទាំងការលក់អាល់ប៊ុម ការប្រគំតន្ត្រី និងការផ្សាយពាណិជ្ជកម្ម) បានកើនឡើង ២៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយឈានដល់ ៤០៣.៧ ពាន់លានវ៉ុន ប្រហែល ៣០១ លានដុល្លារ។ ការលក់អាល់ប៊ុមតែមួយបានកើនឡើង ៩៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយឈានដល់ ២០២លានដុល្លារ។ នេះគឺអាចប្រៀបធៀបទៅនឹងត្រីមាសទី ៤ នៃឆ្នាំ២០២៣ នៅពេលដែលការចេញអាល់ប៊ុមសំខាន់ៗដូចជាអាល់ប៊ុម របស់ SEVENTEEN និង Jungkook បានជួយជំរុញការលក់អាល់ប៊ុមដល់ ២៧៦.២ពាន់លានវ៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkhv1XEYhGdcpkIDh6m5fFQks2d5YTvC1l98INbNN3zmaAdVMAKVxzWyn-mXWQQ5y1ICO6dEtk0ECCCC4mRamN22-2EQrV4CFDCGPR4nwi59lsgTV9Q4LrjN_vV0EYpIcoEo7PWo15hTfK8SDEfHuyt5JrzKcbHeN-BFEeW-_z_tfCkiag9nwg-mNhGcQ/s2048/image_2026-04-30_14-00-16.png

ចំណុចស្នូលនៃការរីកចម្រើននេះគឺ អាល់ប៊ុមស្ទូឌីយោទីប្រាំរបស់ BTS គឺ «Arirang» ដែលលក់បាន ៣.៩៨ លានច្បាប់នៅថ្ងៃដំបូងរបស់ខ្លួន។ អាល់ប៊ុមនេះក៏បានបង្កើតប្រវត្តិសាស្ត្រនៅលើតារាង Billboard 200 ដោយក្លាយជាអាល់ប៊ុមដំបូងដោយសិល្បករកូរ៉េដែលកាន់តំណែងលេខ ១ រយៈពេលបីសប្តាហ៍ជាប់ៗគ្នា។ បទចម្រៀងចំណងជើង Swim បានឈរនៅកំពូលតារាង Billboard Hot 100 ហើយបទចម្រៀងទាំង ១៣បទពីអាល់ប៊ុមនេះបានជាប់ចំណាត់ថ្នាក់នៅលើតារាង។ ENHYPEN សម្រេចបាននូវសមិទ្ធផលការលក់អាល់ប៊ុមចំនួន ២ លានលើកទីបួនរបស់ពួកគេជាមួយនឹងអាល់ប៊ុមខ្នាតតូចរបស់ពួកគេផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipbeYKGmJe-ib9Eq4MTigL4Q9wbdr0qZyWcx3Xd_w8OBOgleEUsFM0E__iFFWZMYc1GkLMi_HuoR6HsvreRnk2iUYYqc6AUE4nTgBZVRcr9TMBCmxkKB5gB3BaP2OSLykkWm86Q293M8eZPothAwAsjthXpSfk0nv3ImgARfTJPlOqopjWweqVFisp5nA/s1024/image_2026-04-30_14-00-14%20(3).png
កំណើននេះត្រូវបានជំរុញដោយផលិតផលទាក់ទងនឹង ដំណើរទេសចរណ៍ សកលរបស់ BTS ដូចជា Light Stick ផ្លូវការ និងទំនិញតួអង្គ ក៏ដូចជាតម្រូវការខ្លាំងសម្រាប់ការបញ្ជាទិញសំបុត្រក្លឹបអ្នកគាំទ្រជាមុនដែលទាក់ទងនឹងដំណើរទេសចរណ៍នេះ។ វេទិកាអ្នកគាំទ្រលំដាប់ពិភពលោក Weverse ក៏បានកត់ត្រាលទ្ធផលខ្ពស់បំផុតរបស់ខ្លួនចាប់តាំងពីការដាក់ឱ្យដំណើរការផងដែរ។ នៅក្នុងត្រីមាសទីពីរ HYBE រំពឹងថានឹងមានកំណើនប្រាក់ចំណូល និងប្រាក់ចំណេញជាបន្តបន្ទាប់។ សិល្បករជាច្រើន រួមទាំង TXT, LE SSERAFIM, TWS, ILLIT និង CORTIS នឹងវិលត្រឡប់មកវិញជាមួយនឹងការចេញផ្សាយថ្មីៗ។ លើសពីនេះ ការចូលរួមចំណែកពីដំណើរទេសចរណ៍របស់ BTS ត្រូវបានគេរំពឹងថានឹងជំរុញកំណើនបន្ថែមទៀត៕

កម្លាំងយោធាថៃផ្ទុះអាវុ.ធនៅចំពោះមុខក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍ច្រកអូរស្មាច់ បែរជានិយាយលាងខ្លួនថាគ្រាន់តែដុតផាវ

0

ក្នុងពេលដំណើរទស្សនកិច្ចកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំប្រទេសកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បា.ញ់ចូលជាធរមាន ដើម្បីសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ស្រាប់តែកម្លាំងយោធាថៃផ្ទុះអាវុ.ធ ចំនួន៥លើក ចាប់ពីម៉ោង១០និង៣៥នាទីព្រឹក ដល់ម៉ោង១១និង០៩នាទី ដោយបានបា.ញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុប៩គ្រាប់ ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិថៃបែរជានិយាយលាងខ្លួនថា កម្លាំងយោធាថៃគ្រាន់តែដុតផាវព្រមានប៉ុណ្ណោះដើម្បីកុំឱ្យភាគីកម្ពុជាចូលកៀកទីតាំងរាយបន្លាលួស មិនមែនជាការផ្ទុះអាវុ.ធទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJIsaqUFOJPa0kIGqjIwvV_peZJwhCFGPjVqwxoGWvF2YPFiuAPEi4YjzL9xXoO3hihUCbW9jcatOCWA6-H7NtbDV_PjKE_Zh2KktsOqwnLJwB1K2sAsQ3zqdrd3eVSleSmBwmH3bjRAJFCmVpDfhkP0dOwnfL95_pxbWoBgY5tjQBMJ2hyphenhyphenoC50zY0PuQ/s1000/photo_2026-04-30_11-30-56%20(4).jpg
កាលពីថ្ងៃទី២៩ ខែមេសា ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំប្រទេសកម្ពុជា បានចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ហើយមុនការចុះសង្កេតការណ៍នេះ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា ក៏បានចេញលិខិតជូនដំណឹងជាផ្លូវការទៅកាន់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ដែរ ។ ប៉ុន្តែក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង បែរជាកម្លាំងយោធាថៃផ្ទុះអាវុធទៅវិញ ដែលជាសកម្មភាពផ្ទុយនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់តាមបណ្តោយព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht2S8UXDg3yaLQbkMDAMmefm8Y5Gu85xdGtOTulGI7i4SID3WSHZ7uYouBDacNPSWMEkjsFcCzX49PvjScc3IZ8W_xKS9PDJr6ymhn8m3sp5ui_5USSchIndnkJAyUT46dDp0JuG-5PfOEO401h18B1QHTdQ91cpuC7imaKeYuDNXUDVHjKEbag5GWHZ4/s1000/photo_2026-04-30_11-30-56%20(3).jpg

បន្ទាប់ពីកម្លាំងយោធាថៃផ្ទុះអាវុធនៅចំពោះមុខក្រុមអនុព័ន្ធយោធាបរទេសបរទេសរួចមក នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក ស៊ុរ៉ាសាន់ គង់ស៊ិរិ បាននិយាយលាងខ្លួនថា កម្លាំងយោធាថៃគ្រាន់តែដុតផាវដើម្បីព្រមានកុំឱ្យភាគីកម្ពុជាចូលកៀកទីតាំងរាយបន្លាលួស មិនមែនជាការផ្ទុះអាវុធអ្វីទេ ។ កម្លាំងយោធាថៃបានតាមដានស្ថានការណ៍យ៉ាងដិតដល់ កុំឱ្យមានការយល់ច្រឡំណាមួយ និងរក្សាស្ថិរភាពនៅព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1m3WWFeSldCErF482YWqW97iW6SfAY_nXgu_yTIvANF6zGeyRoDviUBnYRoQF8EqQh5HNWlURHN_rfZdIkZH-Zft5ANl0Uz5CDRx_L8eHcgYrfHg62ipCeLoKuxkDakAOQwnOAWKL68DQcJN2mE5Le_6EeeXloBMxPjtCzZn0NNcfsy3S6I7OPMyq8_8/s1000/photo_2026-04-30_11-30-56.jpg

គួរបញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធនៅចំពោះមុខយោធាបរទេសដែលចុះសង្កេតការណ៍តាមរយៈការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា ក៏ធ្លាប់កើតឡើងនាពេលកន្លងមកដែរ ពោលគឺកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងយោធាថៃបានផ្ទុះអាវុធនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅសង្កេតការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXqD8UBwYuVZvPZktKjpusLYI38LONj4tntR-RGYuAyG5W6OUm3_Uu2_bZHqu6sxGYb_7YnBEH6aNu6yTowPGJt3NYw-jB6OaRjK6r8q-iUk8ewHh0klpUmK9IMdydczlYGfVq3TTtAHHHFHYyjjm4a33adfMKgttWqmLbG-7WcS_k6cByfjfaA52aHDc/s1280/photo_2026-04-30_11-30-56%20(2).jpg

ការផ្ទុះអាវុធពីសំណាក់កម្លាំងយោធាថៃ កំពុងតែបង្ហាញឱ្យយោធាបរទេសមើលឃើញកាន់តែច្បាស់អំពីទង្វើឈ្លានពានប្រទេសជិតខាង និងបំពានកិច្ចព្រមព្រៀងនានាដែលថៃបានធ្វើជាមួយកម្ពុជា ។ ក្រុមអ្នកសង្កេតការណ៍មើលឃើញថា ហេតុការណ៍នេះអាចបង្កក្តីបារម្ភជាថ្មីចំពោះស្ថិរភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បើទោះជាភាគីទាំង២បានប្តេជ្ញារក្សាបទឈប់បាញ់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyB04aoqhxYTwTnrV2pgto_QekPkDoTqDg-Wa7jEVvPXileEziyrXeowzqnoqNgCthtwPIksH3nc7cj55f6iBR71-spXZJo697FQ7T49CiV35b68uXHWFGHGZBFUawuzLkFFd_KWvvbxUXj49JrGQP9k5_l-Mcji8Vs6477b2MJTdtUXWnvjIsksPJM8o/s1000/photo_2026-04-30_11-30-57.jpg

ចំណែកកងកម្លាំងរបស់កម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ។ កម្ពុជា ក្នុងនាមជារដ្ឋគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងមានស្រាប់ទាំងអស់ដែលចងភ្ជាប់ជាមួយគ្នា ៕

ចិនសន្យាជួយជំរុញសេដ្ឋកិច្ចតៃវ៉ាន់កាន់តែរីកចម្រើន ឱ្យតែយល់ព្រមបង្រួបបង្រួមជាតិ

0

ចិននៅតែព្យាយាមជំរុញឱ្យតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន ដោយមន្ត្រីរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ថា ប្រសិនបើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាមួយចិនដីគោកនោះ សេដ្ឋកិច្ចរបស់តៃវ៉ាន់នឹងកាន់តែរីកចម្រើន តៃវ៉ាន់នឹងរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្ស ។ ប៉ុន្តែត្រូវបានប្រធានាធិបតីតៃវ៉ាន់បដិសេធជាថ្មីម្តងទៀត និងប្រកាន់ជំហរម៉ឺងម៉ាត់មិនយល់ព្រមតាមរដ្ឋាភិបាលចិនឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM8t0vEM50nVvqsltQI5XHiwDlRLbyEinUGgG82MmaIepS2xY_uf18DvyrWLs-9_Q63-8tjd7q85r5vNmWHqeCG_8FAonPtFbIYoMjRflU0iVeAzgi6-Z5QBJcbzuICo9PYDBrrmXi1n6ERmBA-X5zz4G7VuPRwTiaLZDP47GRenpoTHiU8lNcRFVoRfQ/s800/photo_2026-04-30_13-11-16.jpg

មន្ត្រីរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី២៩ ខែមេសា ថា តៃវ៉ាន់នឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនមហាសាលដែលមិនធ្លាប់ទទួលបានពីមុន ប្រសិនបើតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាតិជាមួយចិនដីគោក ។ នេះជាការព្យាយាមរបស់រដ្ឋាភិបាលចិនក្នុងការបញ្ចុះបញ្ចូលឱ្យតៃវ៉ាន់យល់ព្រមឱ្យចិនគ្រប់គ្រង ប៉ុន្តែត្រូវបានប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បដិសេធជាច្រើនលើក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFFzImqdQHvZrlyk7po4zKq-d7r9kqkpS06VvNiBZzNKkdIHXzyruhAcvh68jgBlMYwknueTARMgUZSdX4Ntk7oUnfJr0Zu7jM__7PQ985b7BCjxnYj3wXeroTljjJPhAvEEjq_0cgQgIMws8DwNSEcZGFwjvGtW0JKiYOwWMC6AjnZTO54aqP-uJKqkg/s1270/photo_2026-04-30_13-11-16%20(2).jpg
ចិនចាត់ទុកតៃវ៉ាន់ដែលគោរពប្រជាធិបតេយ្យ គឺជាទឹកដីរបស់ខ្លួន ហើយចិនបានចាប់ផ្តើមអនុវត្តផែនការថ្មីតាំងពីចុងឆ្នាំ២០២៥ ដើម្បីបញ្ចុះបញ្ចូលឱ្យតៃវ៉ាន់មើលឃើញពីផលប្រយោជន៍ដែលនឹងទទួលបាន បើបង្រួបបង្រួមជាតិជាមួយចិនដោយសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUuE4wFnR65MEp-DMF1nfirQ_KiLzDH3krPqZXTGOqdiJdksef2jkC_pOFSgveNwyzeRXmnFTU_bf45_cN_eYPYuT_kyqfejtVuhim_Xu3Z8YyuzOX1pY3XaDYpUs4_M7aIL2-GfyfWnbuQUA4853391xbjg7SXjihI8gu-eo56vK5fuyQAgHG1zDZCq8/s862/photo_2026-05-01_08-23-47%20(3).jpg

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៅប្រទេសចិន លោក Chen Binhua បាននិយាយក្នុងពេលប្រកាសព័ត៌មានប្រចាំសប្តាហ៍ក្នុងទីក្រុងប៉េកាំងថា សេដ្ឋកិច្ចតៃវ៉ាន់នឹងត្រូវស្តារឡើងវិញជាថ្មីតាមរយៈការទាញយកផលប្រយោជន៍ពីទីផ្សារដ៏ធំរបស់ចិន ហើយតៃវ៉ាន់នឹងរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្ស ។ ការបង្រួបបង្រួមជាតិដោយសន្តិវិធីនឹងលើកកម្ពស់ស្ថិរភាព ក៏ដូចជាជំរុញការវិនិយោគសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចតៃវ៉ាន់ ឱកាសល្អបែបនេះមិនធ្លាប់មានពីមុនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuDyDxiX9NYbqlb9UUIULV1AO4Rv48ugBumSzfK9EGODt_2cRVUkmwWK2kVOpuY0avDR20-AreKE4r0T0vibc9fW87nxEMpcjYdRNvuPOadh4KbgEpcpYeVmZx618IUbuFJM_MJ3YDCwNvsU5OqdYjmxSyx2cH791jxZievsUpRXhaKmfO7Bg19s0Fkeo/s1280/photo_2026-05-01_08-23-47.jpg

ចំណែកប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te កាលពីថ្ងៃទី២៩ ខែមេសា បានបដិសេធនឹងគោលបំណងរបស់ចិន ដោយលោកថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចចិត្តពីអនាគតរបស់ខ្លួន រីឯរដ្ឋាភិបាលចិនគ្មានសិទ្ធិទាមទារឱ្យតៃវ៉ាន់ធ្វើតាមទេ ។ លោកមើលឃើញការពង្រឹងសមត្ថភាពផ្នែកកងទ័ពការពារតៃវ៉ាន់ដើម្បីធានាសន្តិភាពពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLSZ83vi_NCtcsPM3-fMTGdhiAFd1mmB-ukpV6jZ3sfzyYNZfJ5HAqSSm7rG6VGcRvg-dWEogz8dQiYBg4XC7wSKpwNaM39WRxK4-UEZhHXNk_pf57KSwLGt5bFkCDyQ9hfRgwSUa3yrPUPIkr4zJYSeVEDiy6BoWmTlMBWpnm7pbLLW5Q7XbkzDb_Pdw/s1280/photo_2026-05-01_08-23-47%20(2).jpg
លោក Lai ថា ចិនស្នើបង្រួបបង្រួមជាតិដោយសន្តិវិធី គឺមានតែនាំមកនូវបញ្ហាជាច្រើនដល់តៃវ៉ាន់ដោយចៀសមិនផុត ដោយចិនបានធ្វើសមយុទ្ធកងទ័ពជាបន្តបន្ទាប់នៅជុំវិញច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងប្រើប្រាស់យុទ្ធសាស្ត្រកងទ័ព ច្បាប់ និងឯកសារ ដើម្បីគ្រប់គ្រងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ ។ បច្ចុប្បន្ន ចិនប្រើប្រាស់យុទ្ធសាស្ត្រត្រជាក់ពុំចាំបាច់ប្រើប្រាស់កម្លាំងកងទ័ពគ្រប់គ្រងតៃវ៉ាន់ ប៉ុន្តែបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំង មកក្បែរកោះតៃវ៉ាន់ជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2EahK-52Vof8CHtWhJImwwtvnETlD6k2uG8E7c8ByYn7TsRuLUy29h38Puv3Z9zY9SPX1UWON6CV-yuIkIHdaQfbJKqvX8VP_gJCbyMdlsmpeJzEK0bnKDP1MUx7phFWHTithMfZ-Ao_jmUfaY6UkXUsdbVL-Tb3L3CQGtnIxVzsu8_aHNq7G8lCjdYw/s1280/photo_2026-05-01_08-25-19.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលចិនអះអាងពីប្រតិបត្តិការកងទ័ពនៅជុំវិញកោះតៃវ៉ាន់នោះ គឺជារឿងត្រឹមត្រូវ និងសមហេតុផល ។ រដ្ឋាភិបាលចិនចង់ឱ្យតៃវ៉ាន់រួបរួមជាមួយខ្លួនតាមបែប «ប្រទេសមួយ ដឹកនាំដោយប្រព័ន្ធ២» ប៉ុន្តែគ្មានគណបក្សនយោបាយណាមួយរបស់តៃវ៉ាន់គាំទ្រសំណើនេះទេ ៕

ថៃអង្វរកម្ពុជាមេត្តាបើកព្រំដែនឱ្យពលរដ្ឋខ្លួន៦៣៥នាក់ ជាអ្នកធ្វើការលើវិស័យអនឡាញ (Online SCAM) បានត្រឡប់ទៅប្រទេសថៃវិញ

0

កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ភាគីថៃបានបើកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និងអង្វរកម្ពុជាមេត្តាបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យថៃអាចទទួលយកពលរដ្ឋរបស់ខ្លួន ចំនួន៦៣៥នាក់ ដែលកំពុងជាប់គាំងនៅខាងទឹកដីកម្ពុជា អាចត្រឡប់ទៅប្រទេសវិញ ។ រីឯខាងកម្ពុជាមិនយល់ព្រមតាមការស្នើសុំរបស់ថៃ ដោយសារកន្លងមក ថៃទៅវិញទេ ដែលបានបិទច្រកព្រំដែនជាឯកតោភាគី ដោយកម្ពុជាសង្កត់ធ្ងន់លើយន្តការចរចាគ្នាបន្តទៀត ។

ថៃបានត្រៀមកម្លាំងសមត្ថកិច្ច សន្តិសុខ និងមន្ត្រីពាក់ព័ន្ធ សម្រាប់មកត្រួតពិនិត្យពលរដ្ឋរបស់ខ្លួន ចំនួន៦៣៥នាក់ ឆ្លងដែនត្រឡប់ទៅប្រទេសថៃវិញ ដោយអង្វរកម្ពុជាមេត្តាបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជាបដិសេធ ទើបធ្វើឱ្យពលរដ្ឋថៃជាប់គាំងទាំងនេះនៅរង់ចាំត្រង់បរិវេណព្រំដែន ។

បន្ទាប់មក ថៃក៏បញ្ជូនមន្ត្រីរបស់ខ្លួនមកសុំចរចាជាមួយមន្ត្រីកម្ពុជា ដើម្បីសុំឱ្យបើកព្រំដែនឆាប់ៗ ដោយមន្ត្រីថៃបញ្ជាក់ថា ភាគីថៃបានត្រៀមខ្លួនរួចរាល់ហើយក្នុងការទទួលយកពលរដ្ឋរបស់ខ្លួនត្រឡប់ទៅប្រទេសវិញ ប៉ុន្តែការចរចានេះមិនទាន់ទទួលបានលទ្ធផលច្បាស់លាស់ ។

ថៃនៅតែរង់ចាំឱ្យកម្ពុជាបើកព្រំដែនឱ្យពលរដ្ឋខ្លួនបានឆ្លងកាត់ និងតាមដានស្ថានការណ៍យ៉ាងដិតដល់នៅបរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមទទួលយកពលរដ្ឋថៃត្រឡប់ទៅវិញ នៅពេលកម្ពុជាយល់ព្រមបើកព្រំដែន ។ មន្ត្រីថៃប្រាប់ឱ្យពលរដ្ឋខ្លួនដែលកំពុងរង់ចាំសាច់ញាតិបងប្អូនត្រឡប់ទៅវិញ ត្រូវតែអត់ធ្មត់ រង់ចាំរហូតដល់មន្ត្រីថៃបញ្ចប់ការចរចាជាមួយកម្ពុជា ។

ដោយឡែក ពលរដ្ឋថៃដែលរង់ចាំសាច់ញាតិត្រឡប់ទៅប្រទេសវិញបារម្ភពីការរង់ចាំ មិនដឹងជាយូរប៉ុនណា ខណៈមន្ត្រីថៃមកពីស្ថាប័នពាក់ព័ន្ធសន្យាជាមួយពលរដ្ឋថា នឹងព្យាយាមចរចាសុំឱ្យកម្ពុជាបើកព្រំដែនឆាប់ៗ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS News គឺពលរដ្ឋថៃដែលរង់ចាំឆ្លងកាត់ត្រឡប់ទៅប្រទេសវិញនេះ មានចំនួនសរុប៦៣៥នាក់ ក្នុងនោះភាគច្រើនធ្វើការខាងអនឡាញនៅកម្ពុជា ហើយការរង់ចាំត្រឡប់ទៅថៃវិញ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាចុះបង្ក្រាបទីតាំងការងារអនឡាញនៅទីក្រុងប៉ោយប៉ែត ។

គួរបញ្ជាក់ថា ការបិទព្រំដែនផ្លូវគោកទាំងអស់ជាឯកតោភាគីពីសំណាក់ភាគីថៃកាលពីខែមិថុនា ឆ្នាំ២០២៥ រួមទាំងការបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបង្កផលប៉ះពាល់ដល់ប្រទេសថៃខ្លួនឯង ទាំងការខាតបង់ចំណូលសេដ្ឋកិច្ច, បាត់បង់ភ្ញៀវទេសចរ, មិនអាចនាំចេញទំនិញមកលក់ឱ្យកម្ពុជាតាមផ្លូវគោក និងត្រូវបានអន្តរជាតិថ្កោលទោសថៃមិនគោរពច្បាប់អន្តរជាតិ ដោយសារការបិទព្រំដែនជាមួយប្រទេសសមាជិកអាស៊ានដូចគ្នា ៕

រឿងថ្មីរបស់ Ahn Hyo Seop សម្រេចបានសមិទ្ធផលដ៏សំខាន់មួយនៅលើ Netflix

0

រឿងភាគ «Sold Out on You» របស់ Ahn Hyo Seop បានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយបានឈរនៅលំដាប់កំពូលនៃតារាងភាពយន្តដែលមិនមែនជាភាសាអង់គ្លេសនៅលើ Netflix ត្រឹមតែមួយសប្តាហ៍បន្ទាប់ពីការចេញផ្សាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbmrKk0WssuAN4alM45h6BKlf6VUTt2LDgSgqITezZG4KaejeFxCxEssIv0Pv9ozdOByhaeQYbAjAV16ezUua_tZIiVCzRwluK9wi78UJCtSSWvLTfMbluXZrX6a3FQ5EAK4pO-I2C4nRFDJQxAatr5jxLCC-HZGumYyxe9IbUE8DW0pZG4zmabrMs140/s1080/image_2026-04-30_11-49-12%20(2).png

យោងតាមទិន្នន័យរបស់ Netflix រឿងនេះបានទាក់ទាញអ្នកទស្សនាចំនួន ៤.៧លាននាក់ក្នុងសប្តាហ៍ដំបូងរបស់ខ្លួន ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមរឿងភាគដែលមិនមែនជាភាសាអង់គ្លេស។ កម្មវិធីនេះក៏បានឈរនៅកំពូលតារាងនៅក្នុងប្រទេស និងដែនដីចំនួន ៨ និងបានឈានដល់កំពូលទាំង ១០នៅក្នុង ៤២ប្រទេស និងដែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGeGcCwZf79mqpq3cWMdhpt4u3yUSGgp0Uz2K6WDmIucrdGE1zUNEuB-6Puc1LIrK_9CycwqXmlucQsQr-SJDlIes7D9EYdpkOvVI5MjTCvImGZBHamJzQQDgAQH7Lus4AVQXK4aYRZiW8xrIv6N_QhZIb17jPkCSKLbUoYZ741t6Co4R66Y3Lzo0dh1Q/s1080/image_2026-04-30_11-49-12%20(3).png

ខ្សែភាពយន្តនេះនិយាយអំពី Matthew Lee សម្តែងដោយ Ahn Hyo Seop ដែលជាអ្នកមើលការខុសត្រូវក្នុងកសិដ្ឋានមួយ និងជាអ្នកស្រាវជ្រាវគ្រឿងផ្សំគ្រឿងសំអាង ដែលបានជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងស្មុគស្មាញជាមួយ Dam Ye Jin សម្តែងដោយ Chae Won Bin ដែលជាអ្នកសម្របសម្រួលកម្មវិធីទូរទស្សន៍ដ៏ពេញនិយមម្នាក់។ នៅក្នុងខ្សែភាពយន្តនេះតួឯកប្រុសរស់នៅក្នុងភូមិដាច់ស្រយាលមួយ ហើយបានជួបតួឯកស្រីដោយមិននឹកស្មានដល់ នៅពេលដែលនាងមកសហការលើគម្រោងមួយ។ ដោយសារតែភាពខុសគ្នានៃទស្សនៈជីវិតរបស់ពួកគេ អ្នកទាំងពីរតែងតែប៉ះទង្គិចគ្នាមុនពេលបង្កើតទំនាក់ទំនងស្នេហាបន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMcRyVoJ9Fa167DAjFKQq54cJqlGlHCV9J3-h61Su02-_QN840vAQXc5WI7q0Z8ItSoka3QydZtUJ6lUJLCV9qj6I5aofLo5tNt_lLwN42GriurvecexpW6aid9tD-iH1VCq4mqqlxIHUz3rJMwINRIHJqVCPoQ1SZWfCgyQ1JRNF0fZ4-01KjY9TNLj8/s1200/image_2026-04-30_11-49-14%20(2).png

ដើម្បីត្រៀមខ្លួនសម្រាប់តួនាទីនេះ Ahn Hyo Seop បានផ្តោតលើការកសាងរូបភាពនៃតួអង្គដែលត្រូវធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ដោយធ្វើការក្នុងវិស័យកសិកម្ម និងស្រាវជ្រាវផលិតផល។ សម្រាប់ Chae Won Bin កំពុងសាកល្បងសម្ដែងក្នុងរឿងកំប្លែងបែបមនោសញ្ចេតនាជាលើកដំបូង។ តារាសម្ដែងរូបនេះបាននិយាយថា នាងបានសង្កេតឃើញដោយផ្ទាល់នូវការងាររបស់ពិធីការិនីផ្នែកលក់ ដើម្បីសម្ដែងតួនាទីនេះឱ្យកាន់តែមានលក្ខណៈធម្មជាតិ៕

Dylan Wang កំពុងក្លាយជាប្រធានបទពិភាក្សាស្របពេលស្នាដៃថ្មីទទួលមតិប្រតិកម្មចម្រុះ

0

Dylan Wang កំពុងក្លាយជាចំណុចកណ្តាលនៃការពិភាក្សា ខណៈដែលខ្សែភាពយន្តថ្មីរបស់លោកត្រូវបានចាក់ផ្សាយជាមួយនឹងការវាយតម្លៃចម្រុះ។ ទោះបីជាទទួលបានចំនួនអ្នកទស្សនាគួរឱ្យចាប់អារម្មណ៍តាំងពីដើមដំបូងក៏ដោយ ប្រតិកម្មរបស់ទស្សនិកជនមិនមានភាពវិជ្ជមានទាំងស្រុងនោះទេ ជាពិសេសទាក់ទងនឹងការសម្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHg_0yOcS7JU33E2FCZ9ZeP0CIXkZAKeAtAO8PuPgasWs8N9D1hGhe1RW5PZdz_fCEquU5XJVSYbH3vVenIPGgSl72xolNfxGYErBzFqhu6_hSzaxSkM4JFbcuJCPFCNaSpLC52sojv5HyNrvCYS8Tn7FfIFVN8n3VlWo1qetRGh8QcdAbrFCPcBwwrHE/s1440/image_2026-04-30_11-03-20.png
ខ្សែភាពយន្តអ្នកស៊ើបអង្កេត «Light to the Night» បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅពេលចេញផ្សាយ។ ស្នាដៃនេះបង្ហាញពីកិច្ចសហការរវាង Pan Yue Ming
និង Dylan Wang ដោយស្វែងយល់ពីការប្រឈមមុខដាក់គ្នារវាងមន្ត្រីប៉ូលិសពីរជំនាន់ក្នុងបរិបទឧក្រិដ្ឋកម្ម-ផ្លូវចិត្ត។ ចាប់តាំងពីការចាប់ផ្តើម ខ្សែភាពយន្តនេះបានបំបែកកំណត់ត្រាអ្នកទស្សនានៅលើវេទិកាចែកចាយរបស់ខ្លួន និងទទួលបានការកុម្ម៉ង់ទុកជាមុនជាង ៣.៨លាន ដែលបង្ហាញពីភាពទាក់ទាញដ៏សំខាន់របស់គម្រោងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWp8xQm0eCL1xeoq9yJJ9oEQI3y5H0Txlv86kQlYVnzsUb6PAU-Rmmvcke56vI96_RhtunsZ3w980L8Qn-Gc1cSxVItUB5qiM61KVn8yDr61FSD-NIA5wv5QpRAJAyf4KtazLrYB6QWj9wwjj4CtFrtTu5LyBluHvrN-T25IoUhSGQJvsfzzdFBQVAX-o/s900/image_2026-04-30_11-03-25.png

នៅក្នុងខ្សែភាពយន្តនេះ Dylan Wang ដើរតួជា Ran Fang Xu ដែលជាមន្ត្រីប៉ូលិសវ័យក្មេងម្នាក់ដែលទើបតែបញ្ចប់ការសិក្សាពីសាលា។ តួអង្គនេះត្រូវបានបង្ហាញថាសាមញ្ញ ស្ទើរតែគ្មានការតុបតែងមុខ ជាមួយនឹងសក់ខ្លីដែលកាត់យ៉ាងស្អាត ដែលផ្ទុយស្រឡះពីស្ទីលធម្មតារបស់តារាសម្តែងរូបនេះ។ ការផ្លាស់ប្តូរនេះត្រូវបានចាត់ទុកថាជាចលនាដិតដល់ ប៉ុន្តែវាក៏ជាហេតុផលដែលលោកប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើនផងដែរ។ អ្នកទស្សនាមួយចំនួនជឿថា ការសន្ទនារបស់ Dylan Wang ខ្វះភាពធម្មជាតិ ហើយការនិយាយរបស់លោកមិនមានភាពបត់បែនគ្រប់គ្រាន់ទេ ជាពិសេសនៅពេលប្រៀបធៀបទៅនឹងតារាសម្តែងរួមដែលមានបទពិសោធន៍ដូចជា Pan Yue Ming ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគ្រោងរឿងវិវឌ្ឍ ការយល់ឃើញរបស់ទស្សនិកជនផ្លាស់ប្តូរបន្តិចម្តងៗ។ ចរិតរបស់ Ren Fangxu ចាប់ផ្តើមបង្ហាញពីជម្រៅតាមរយៈព័ត៌មានលម្អិតដ៏ស្រទន់នៅក្នុងការសម្តែងរបស់លោក។ ចាប់ពីភាពចម្រូងចម្រាសដំបូងមក អ្នកទស្សនាមួយក្រុមបានចាប់ផ្តើមផ្លាស់ប្តូរគំនិតរបស់ពួកគេ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ Dylan Wang ជំនួសឱ្យការផ្តោតតែលើចំណុចខ្វះខាតរបស់តារាប្រុសរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDATztXiEJxvepodek4m21SMOMtbah3DVX-DhWLi2xMCe7nksyyJl8-CXUsH6xS-vvNfeKmnj7UxfIas1q19JVQsPtyVafzrLOc78QHTWJK4gEk2Yq-sXCkAYzFBa1S8Y5LPodFz-yOqd84pZvpG2m2qRY0sg3iY-xCTMSDvFdeWpqSWD0Q4ZbyKpHLBw/s859/image_2026-04-30_08-32-23%20(2).png

ផ្ទុយទៅវិញ Pan Yue Ming បន្តបង្ហាញពីការសម្តែងដ៏ស៊ីសង្វាក់គ្នាក្នុងតួនាទីជាមន្ត្រីប៉ូលិសចាស់វស្សា។ តួអង្គនេះហាក់ដូចជាមិនសូវស្លៀកពាក់ស្អាតបាត និងពេលខ្លះព្រងើយកន្តើយ ប៉ុន្តែតាមពិតគាត់មានបទពិសោធន៍ខ្ពស់ និងឆ្លាតវៃ។ រចនាប័ទ្មសម្ដែងដ៏តឹងរ៉ឹងរបស់គាត់ រួមផ្សំជាមួយនឹងព័ត៌មានលម្អិតដ៏ស្រទន់ដូចជាការលាក់ភស្តុតាងដោយស្ងៀមស្ងាត់ និងការសង្កេតយ៉ាងយកចិត្តទុកដាក់ ធ្វើឱ្យតួអង្គនេះគួរឱ្យជឿជាក់។ ភាពផ្ទុយគ្នារវាងមន្ត្រីប៉ូលិសវ័យក្មេងម្នាក់ដែលមានចរិតឆេវឆាវ និងអតីតយុទ្ធជនដែលមានបទពិសោធន៍ច្រើន គឺជាអ្វីដែលធ្វើឱ្យខ្សែភាពយន្តនេះលេចធ្លោ។ នេះក៏ជាអ្វីដែលធ្វើឱ្យល្បឿននៃខ្សែភាពយន្តកាន់តែទាក់ទាញ ដែលបង្កើតទាំងភាពតានតឹង និងជម្រៅផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIWPpQc6LgYt1dXFcXNKqL3WYu8X57ne4ehMt8I28u0B8fh4GHwiGGF3nUXsUJdCy4ReCTTcAV8CVj2pulPkN0gUb73hQeZ6KP__oHN2NDDmb7o2EE0suHrEMMm0hk43Ca7i98ra7l5NOPS7u9d0E1ErhqOEpUs4762qITGrwE2rEXbFJFE4oVMxj-eO0/s700/image_2026-04-30_08-32-22.png

បើទោះបីជាមានការវាយតម្លៃចម្រុះក៏ដោយ ក៏មិនអាចប្រកែកបានថាខ្សែភាពយន្តនេះកំពុងបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង។ ករណីរបស់ Dylan Wang ក៏បង្ហាញពីនិន្នាការដែលធ្លាប់ស្គាល់នៅក្នុងខ្សែភាពយន្តចិនផងដែរ តារាសម្តែងអាចមានភាពចម្រូងចម្រាសនៅពេលដំបូង ប៉ុន្តែប្រសិនបើតួអង្គត្រូវបានអភិវឌ្ឍយ៉ាងល្អ ហើយស្គ្រីបមានភាពទាក់ទាញគ្រប់គ្រាន់ ទស្សនិកជននឹងសុខចិត្តផ្លាស់ប្តូរគំនិតរបស់ពួកគេ។
ពីប្រតិកម្មសង្ស័យដំបូងៗ ការផ្លាស់ប្តូរបន្តិចម្តងៗនៃអារម្មណ៍អ្នកទស្សនាឆ្លុះបញ្ចាំងពីវិធីសាស្រ្តបើកចំហរជាងមុន។ ជំនួសឱ្យការផ្តោតតែលើចំណុចខ្វះខាត ពួកគេបានចាប់ផ្តើមទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់តារាសម្តែងក្នុងការកែលម្អ ជាពិសេសនៅពេលដែលព័ត៌មានលម្អិតតូចៗនៅក្នុងការសម្តែងរបស់ពួកគេត្រូវបានពិចារណាដោយប្រុងប្រយ័ត្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFriXkJA3-PbkzyMN8hVYsLF_35K2G8BHAxHzHnMAu_9J4LGyAhOkqZaeRPvDYHWAO7Zcg9D6uaY-knoqdwuYuCdSELNuv_3nTvYgDBjDg9aEVjTetsbewtIVl1lzW_d98k4vuSuaX2NGjk_wH2vhLjGxOKdZUQGGjLzL3TwaczQFaPIXQqCA93ImSll8/s1440/image_2026-04-30_11-03-19.png

ជារួម «Light to the Night» មិនមែនជាខ្សែភាពយន្តដ៏ល្អឥតខ្ចោះនោះទេ ប៉ុន្តែវាបង្ហាញពីសក្តានុពលដោយសារតែស្គ្រីបដែលមានស្រទាប់ជាច្រើន និងការកសាងបរិយាកាសដ៏ប៉ិនប្រសប់របស់វា។ ចំពោះ Dylan Wang ផ្ទាល់ តួនាទីនេះប្រហែលជាមិនល្អឥតខ្ចោះទាំងស្រុងនោះទេ ប៉ុន្តែវានៅតែជាជំហានដ៏គួរឱ្យកត់សម្គាល់មួយនៅក្នុងដំណើររបស់គាត់ក្នុងការសាកល្បងតួអង្គដែលមានភាពចាស់ទុំ និងទាន់សម័យជាងមុន៕

អ្នកឧកញ៉ា កុក អាន បដិសេធការចោ.ទប្រកាន់ថាលោករកស៊ីឆបោ.កអនឡាញ

0

ក្រោយត្រូវបានក្រសួងរតនាគាររបស់សហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ដោយចោ.ទប្រកាន់ពីបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោ.កអនឡាញសំដៅប្រជាពលរដ្ឋអាមេរិក អ្នកឧកញ៉ា កុក អាន បានចេញមកបដិសេធនិងបញ្ជាក់ច្បាស់ៗថា លោកមិនចេះរកស៊ីឆបោ.កអនឡាញទេ ហើយក៏មិនមានពាក់ព័ន្ធនឹងក្រុម Scam Online ណាដែរ រាល់មុខជំនួញនិងអាជីរវកម្មរបស់លោកគឺសុទ្ធតែស្របច្បាប់ទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWy02EuJ2hkyLyNL3FNWGyjM0gQabjGaTmBN1jwUflDUeFzK2CGlLxSJeSDYVuDcns4fGcbFbEe8ULl3zuoyCL1J72WMzJ-6IKK3ijXFuOTrHiF6Uyhxf3bczy-Fucq_BV8u6K-YpUokt8QE1ShkvLhSOEvdSk8l73xwA3Q9C-Fu6rjU5bxJZsaUABbGz9/s808/photo_2026-04-24_11-21-13%20(2).jpg

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦ អ្នកឧកញ៉ា កុក អាន ដែលគេស្គាល់ថាជាអ្នកជំនួញដ៏មានឥទ្ធិពល និងជាសមាជិកព្រឹទ្ធសភាកម្ពុជាម្នាក់ បានលើកឡើងថា លោកមានការសោកស្តាយជាខ្លាំង ចំពោះអាម៉េរិកដែលបានដាក់ទណ្ឌកម្មលើរូបលោក និងក្រុមហ៊ុនរបស់លោក ទាំងដែលលោកមិនដែលស្គាល់ និងចេះស៊ីឆបោ.កតាមអនឡាញនេះទាំល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-udUbnDwv24Bsmg65c3l9vcw1x-8XA0SDIDYIS0LzJl2hDlxfW-0FRDCK8Ze5WuuWBbNFR5N1489WPKPU3hXLWcMoy7-xiG2kJD9xBavPzcoLsGYkjSRloKTpaAXawyiK7SdTNoezFsz4JDBD3OSCOQDBYdc1PXIIOANHPC3wRL9MVRJnj_sK678FQ_Aj/s1280/photo_2026-04-24_11-21-13.jpg

ទោះជាយ៉ាងណា អ្នកឧកញ៉ាបានទទួលស្គាល់ថា លោកពិតជាមានបើកកាស៊ីណូមែននៅតំបន់ក្រុងប៉ោយប៉ែត បាវិត និងខេត្តព្រះសីហនុ ប៉ុន្តែអាជីវកម្មទាំងនោះសុទ្ធតែមានអាជ្ញាបណ្ណគ្រប់គ្រាន់ និងត្រឹមត្រូវ ហើយលោកមិនបានប្រព្រឹត្តអំពើឆបោ.កដូចការចោ.ទប្រកាន់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXbRAiQvTzW_Up3fyvFLT0jav0DpFHtangjBLOiwfsgBLWQiLmwv-7ceW8RdUvbuab_InKsAWIXI6Y2Jtz9f6ha5cotg8whK4Lx2CU4HMvXynEM169lofV3QXGQJ9LkBoHKEEB1WKxnILy6SqXHcnW2uqE_qiRQTzfjZ06lIbG_x-PxOkqWlJhlMqYJUI/s1024/photo_2026-04-30_15-32-55%20(2).jpg

ឆ្លើយតបនឹងសំណួរដែលថា តើការដាក់ទណ្ឌកម្មនេះមានប៉ះពាល់អ្វីដល់មុខជំនួញលោកដែរឬអត់នោះ? អ្នកឧកញ៉ា កុក អាន បានមានប្រសាសន៍ថា គឺពិតជាប៉ះពាល់ ជាពិសេសអាជីវកម្មស្របច្បាប់នានារបស់លោកនៅកម្ពុជា ហើយមិនតែប៉ុណ្ណោះវាក៏បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកក្នុងនាមជាសមាជិកព្រឹទ្ធសភាមួយរូបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh30FAQE7BTzmdgEfavNf7k1quP7n_Zwj8XZb-4RnwAnb0kh2gn7I-YAA7Wb2bgyxSLYRmF0MFWRa9ujA-EiurE76j5lkPdIQ_mPUm8XHrisPkTbPlfhwnxG-55S4EB9WAmD6Sf2XjiPJ6f2LC5g5M1B3MkiS_n1wIKFPTvIRe9TnlYpl5JY6RGsKLGU94/s1200/photo_2026-04-30_15-32-54.jpg

គួររំលឹកថា កាលពីព្រហស្បតិ៍ទី២៣ ខែមេសា ការិយាល័យគ្រប់គ្រងទ្រព្យបរទេសរបស់ក្រសួងរតនាគារអាមេរិកបានប្រកាសជាសាធារណៈអំពីការដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា អ្នកឧកញ៉ា កុក អាន និងបណ្តាញពាក់ព័ន្ធផ្សេងទៀត ជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញសំដៅប្រជាពលរដ្ឋអាមេរិក។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបានសម្រេចថា អ្នកឧកញ៉ាលោក កុក អាន គឺជាសេ្តចឧក្រិដ្ឋកម្មឆបោកអនឡាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3bCUrB8sDsRX5i22Z_gHv75ihQZF5vbnwNWMpy0mXfa-T-XZ8r6HuzI9W98USh7ofY4v_9rKTKUzzSWOSKY0dv13RHl5Bv6drRFNXclv4-B5gHdu4zJggrQeTO69waFlChvjsW0KpCHHIVk6gxRy8d3jeIbaa4TCrtJH47XX8FPLl_dMfm49l4u7wF0M/s1280/photo_2026-04-30_15-32-55.jpg

ទោះជាយ៉ាងណា ដូចដែលតាមការបញ្ជាក់នៅក្នុងការរៀបរាប់ខាងលើ អ្នកឧកញ៉ាបានប្រកាសបដិសេធដាច់ខាតចំពោះការចោ.ទប្រកាន់នេះ ហើយលោកនៅតែអះអាងថាលោកមិនដែលប្រព្រឹត្តបទល្មើសឆបោក ឬចូលរួមទទួលផលចំណេញពីការឆបោកសូម្បីមួយកាក់មួយសេនណាឡើយ ឯការចោ.ទប្រកាន់និងដាក់ទណ្ឌកម្មមកលើរូបលោកពីសហរដ្ឋអាមេរិក លោកក៏មិនបានដឹងថាបណ្ដាលមកពីហេតុផលអ្វីនោះដែរ៕

ប្រកាសលក់ទុរេនត្រឹមតែ១០០បាត ឬ១ម៉ឺនរៀលក្នុង១ផ្លែ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ ត្រូវបានរិះគន់ថាធ្វើឱ្យខូចតម្លៃទីផ្សារ

0

កាន់តែផ្ទុះការរិះគ.ន់ខ្លាំងហើយទៅលើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ រឿងការលក់ទុរេនតម្លៃត្រឹមតែ១០០បាតក្នុង១ផ្លែ ឬ១ម៉ឺនរៀល រហូតដល់សមាជិករដ្ឋសភាបង្ហាញការសោកស្តាយដែលលក់ថោកពេកប៉ះពាល់ដល់តម្លៃទីផ្សារនៅទូទាំងប្រទេស ដោយស្នើឱ្យបង្កើតគណៈកម្មការពិសេសដោះស្រាយតម្លៃទិន្នផលកសិកម្មធ្លាក់ចុះ ។ រីឯរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថាមិនជាប់ពាក់ព័ន្ធ និងនិយាយយករួចខ្លួនបែបនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpXEH85tv2BTOJR1EBGmOt2dkF4EZKHN8ZKgXQYicirguh6wUvynS9EGHJa_DO9siVSNqGW8-2dMNQ4YyAW92PbDIaF9Aam6TGfST6rIydV6zektFDx_f7qf-m8mH4Ca5wz_4PvmDx0jtu1KOUF5vmv_tf3dOaCceceRBiRzmp9WteJ93KSi4Bm8SaEU/s1099/photo_2026-04-29_16-28-30.jpg
លោក ផាស៊ីន ពិទុតេឆាក់ សមាជិករដ្ឋសភាថៃប្រចាំខេត្តរ៉ាក់យ៉ង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានរិះគ.ន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី Suphajee Suthumpun ដែលហៅ Influencer ល្បីមកជួយ Live លក់ទុរេនក្នុងតម្លៃថោកត្រឹម១០០បាតក្នុង១ផ្លែ (ឬ១ម៉ឺនរៀល) រហូតដល់ផ្ទុះការមិនពេញចិត្តពីសំណាក់មហាជនយ៉ាងខ្លាំងពីការបន្ទាបតម្លៃ ។ លោករីករាយដែលរដ្ឋមន្ត្រីពាណិជ្ជកម្មយកចិត្តទុកដាក់ដោះស្រាយបញ្ហាតម្លៃផ្លែឈើធ្លាក់ចុះ ប៉ុន្តែការធ្វើនេះប៉ះពាល់ទីផ្សារ ដោយសារទុរេននៅភាគខាងកើតលក់ក្នុងតម្លៃពីជាង១០០បាត ទៅ២០០បាតក្នុង១គីឡូក្រាម ហើយការលក់តម្លៃថោកពេកធ្វើឱ្យអ្នកទិញយល់ខុស និងប៉ះពាល់កសិកររយៈពេលយូរ ។

លោកស្នើឱ្យបង្កើតគណៈកម្មការពិសេសមួយក្នុងរដ្ឋសភា ដើម្បីដោះស្រាយបញ្ហាតម្លៃទិន្នផលកសិកម្មធ្លាក់ចុះនៅប្រទេសថៃ ពីព្រោះកសិករដាំទុរេនត្រូវចំណាយដើមទុនខ្ពស់ក្នុងការទិញជីកសិកម្ម ថ្នាំកម្ចាត់សត្វល្អិត និងថ្លៃកម្លាំងពលកម្ម ដែលចំណូលទទួលបានពីការលក់ទុរេនស្ទើរតែមិនចំណេញ ។ លោកក៏បានសំណូមពរទៅកាន់រដ្ឋាភិបាលផ្តល់ការបកស្រាយទៅកាន់កសិករផងដែរ ពាក់ព័ន្ធនឹងតម្លៃទុរេន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwNNEx1YU_EabMIGooQUIXwtGM4AQ7bqpTBBc6DpC4KZJpzRidKlkm-BqrDImen8ag1QVdaFN6R4D83ApNxkirivo1gkGfj3MVg5N3KT72VzPcVzNTi9FvMJ7zHCJtuv0aq8GcG3eSgZ0gPwM51tr1Jq5TglGGIxjXKsFOIUDSBzT23L6uOY5_zTXNx3U/s1108/photo_2026-04-29_16-29-13.jpg

កសិករដាំទុរេនត្រូវមើលថែយ៉ាងដិតដល់បំផុត គឺដូចគ្នានឹងការថែទាំកូន ទម្រាំបានចេញផ្លែ ត្រូវថែទាំយ៉ាងលំបាកក្នុង១ឆ្នាំៗ ប៉ុន្តែស្រាប់តែរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបើកដៃឱ្យ Influencer មក Live លក់ទុរេនតម្លៃថោកជាងទីផ្សារ កសិករមិនសប្បាយចិត្តទេ ។ រីឯរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបែរជាបដិសេធយករួចខ្លួនថា Influencer ជាអ្នកកំណត់តម្លៃទៅវិញ ទាំងដែលបានហៅ Influencer មកជួយលក់ ។

ការប្រតិកម្មរបស់សមាជិករដ្ឋសភាថៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី Suphajee ហៅនារីជា Influencer ដ៏ល្បី ឈ្មោះ ភីមរីផាយ មកជួយ Live លក់ទុរេនក្នុងតម្លៃឡៃឡុងត្រឹម១០០បាតក្នុង១ផ្លែ ហើយថា ការលក់តម្លៃថោកដើម្បីជួយរកទីផ្សារឱ្យកសិករ បើមិនប្រញាប់លក់ចេញទេ នឹងពិបាកដោះស្រាយបញ្ហាដោយសារទុរេនផ្តល់ផលច្រើន ។ ក្រោយផ្ទុះការរិះគន់ខ្លាំងពេកពីសំណាក់មហាជន ជាពិសេស ម្ចាស់ចម្ការទុរេន ថាមិនគួរលក់បន្ទាបតម្លៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏និយាយយករួចខ្លួនថា មិនពាក់ព័ន្ធនឹងក្រសួងពាណិជ្ជកម្ម អ្នកស្រីមិនបានកំណត់ឱ្យលក់ក្នុងតម្លៃនេះទេ គឺនារីឈ្មោះ ភីមរីផាយ ជា Influencer កំណត់តម្លៃខ្លួនឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH5ZctW0qliNUVxwwSL75qrV2CNnUntdJ09teyIpF7C1zFSFrP0_GoJFAID5-rojBHWqS8qLv7i6seXa1RlNFpvVqp8ym1dSUuKaLiJ7xB9IKTQtZAP4DSUExE4gbm_ttn-5iQpXiOHsjd1VhPXt9DnC75WQnIqJy8s1H8A59H3owSTe8q35q8YYlSAJM/s1200/photo_2026-04-29_16-26-38.jpg
សមាជិករដ្ឋសភាថៃប្រចាំខេត្តរ៉ាក់យ៉ង លោក ផាស៊ីន បានសំណូមពរទៅកាន់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោះស្រាយបញ្ហាទិន្នផលកសិកម្មធ្លាក់ចុះ ចំនួន៣ចំណុច រួមមាន ៖ ១-ការគ្រប់គ្រងគុណភាព ដោយអនុវត្តយ៉ាងតឹងរ៉ឹងលើវិធានការអនុវត្តកសិកម្មល្អ GAP និង GMP ដើម្បីនាំចេញទុរេនថៃទៅទីផ្សារពិភពលោក, ២-រដ្ឋាភិបាលគួរតែពន្លឿនការគ្រប់គ្រងទឹក និងដោះស្រាយបញ្ហាដីកសិកម្មគ្មានឯកសារ និង៣-កាត់បន្ថយការចំណាយដើមទុនក្នុងការដាំទុរេន ដោយគ្រប់គ្រងតម្លៃជីកសិកម្ម ។

ចំណែកលោក Krit Silpachai សមាជិករដ្ឋសភាមកពីគណបក្សប្រជាជន ប្រចាំខេត្តរ៉ាក់យ៉ង នៅថ្ងៃទី២៩ ខែមេសានេះ ក៏បានរិះគន់ខ្លាំងៗទៅកាន់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែរថា លក់ទុរេនបញ្ចុះតម្លៃខុសពេលវេលា នាំឱ្យខូចតម្លៃទុរេននៅទូទាំងប្រទេស ហើយលោកមិនបន្ទោស Influencer ទេ ដោយលោកថែមទាំងលើកយកប្រធានបទទុរេន មកជជែកក្នុងកិច្ចប្រជុំរដ្ឋសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9zMRjCIufb6qOhIYQGHRv0-wL22prnexYYYmmtybKX0UGx6KOAgvQ4qAscx5To09EjuLhriy7UmYgjhqX7QJmfU-Qkvuy_Fc_yvz7RHl3zZi8jV8FSYfVY2n3NlXtmxfFx3UeHAWEwubxAHzmSDOo451-kysDXjgxAINqjAOHniE4SSdy9ZC3Fg_9jMY/s1280/photo_2026-04-29_16-26-39.jpg
រហូតមកដល់ថ្ងៃទី២៩ ខែមេសា​ ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានរងការរិះគន់​កាន់តែខ្លាំងឡើង ជាពិសេស ក្នុងបណ្តាញសង្គម ទើបរដ្ឋមន្ត្រីរូបនេះឆ្លើយយករួចខ្លួន និងទម្លាក់កំហុសទាំងអស់ទៅឱ្យ Influencer ៕