ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញវីដេអូសម្រាយរឿងដែលសំឡេងអ្នកបញ្ចូលនោះត្រូវបានមនុស្សជាច្រើនគិតថាជាសំឡេងរបស់តារាចម្រៀងរ៉េប វណ្ណដា។ ឃើញវីដេអូនេះអ្នកគាំទ្របានលាន់មាត់ថា វណ្ណដា មិនសូវមានបទថ្មីការពិតមកសម្រាយរឿងសោះ។ ទោះយ៉ាងណាសំឡេងរបស់ វណ្ណដា ដែលសម្រាយរឿងនេះត្រូវបានមនុស្សជាច្រើនគិតថាជា AI។
.png)
បច្ចេកវិទ្យាកាន់តែទំនើបបានធ្វើឱ្យមនុស្សមួយចំនួនបែងចែកមិនច្បាស់លាស់មួយណាជាការពិតមួយថាជាក្លែងបន្លំជាពិសេសគឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (A.I) តែម្តង។ ការរីកចម្រើនបច្ចេកវិទ្យាមិនត្រឹមតែជួយសម្រួលការងារមនុស្សប៉ុណ្ណោះទេប៉ុន្តែក៏អាចធ្វើឱ្យមនុស្សក្លាយជាជនរងគ្រោះដូចគ្នា។ ជាក់ស្តែងកន្លងមកមានមនុស្សមិនតិចទេដែលចាញ់បោក A.I ដែលក្លែងបន្លំធ្វើជាតារាល្បីៗ ហើយយកសំឡេងឬរូបភាពរបស់អ្នកល្បីមកធ្វើផលប្រយោជនន៍ផ្ទាល់ខ្លួន។
ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែករំលែកជាច្រើនអំពីវីដេអូសម្រាយរឿងមួយដែលសំឡេងនោះត្រូវបានមនុស្សជាច្រើនគិតថាជាសំឡេងរបស់ វណ្ណដា។ ការលើកដាក់សំឡេងនៃការសម្រាយរឿងនេះគឺធ្វើត្រាប់តាមការនិយាយរបស់ វណ្ណដា ដែលបានចូលរួមកម្មវិធីផតខាស់កន្លងមក។ វីដេអូនេះបានរីកសាយភាយយ៉ាងលឿននៅលើបណ្តាញសង្គមដោយមានការបញ្ចេញមតិយោបល់និងការចែករំលែកបន្តជាច្រើន។

អ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិថា វណ្ណដា មិនទម្លាក់បទថ្មីការពិតជាប់រវល់សម្រាយរឿងសោះ។ អ្នកផ្សេងទៀតថែមទាំងអះអាងថានេះគ្រាន់តែជាសំឡេងដែលប្រើបច្ចេកវិទ្យា AI ប៉ុណ្ណោះ មិនមែនជាសំឡេងពិតរបស់ វណ្ណដា នោះទេ។ 
ក្នុងករណីរបស់សិល្បករចិន ឬអាម៉េរិក ការយករូបភាពឬសំឡេងរបស់សិល្បករមកប្រើប្រាស់ដោយគ្មានការអនុញ្ញាតគឺជាសកម្មភាពខុសច្បាប់ដែលរំលោភទៅលើកម្មសិទ្ធិរបស់សិល្បករ។ជាក់ស្តែងថ្មីៗនេះតារាចម្រៀង Taylor Swift បានចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់សំឡេង និងរូបភាពរបស់នាង ដើម្បីប្រយុទ្ធប្រឆាំងនឹងបច្ចេកវិទ្យា AI ៕










