Home តារាជាតិ ទីនីន ឆ្លើយតបទៅនឹងអ្នកគាំទ្រដែលមិនពេញចិត្តការផ្លាស់ប្តូរអត្តចរិតនាង

ទីនីន ឆ្លើយតបទៅនឹងអ្នកគាំទ្រដែលមិនពេញចិត្តការផ្លាស់ប្តូរអត្តចរិតនាង

82
0

អ្នកគាំទ្រមួយចំនួនបានបង្ហាញការខកចិត្តចំពោះ ទីនីន ដោយលើកហេតុផលថានាងប្រែប្រួលខុសពីមុន។ ទោះយ៉ាងណា ទីនីន បានឆ្លើយតបដោយត្រង់ៗវិញថានេះគឺជាជីវិតរបស់នាង ខណៈនាងក៏មានអាយុច្រើនហើយពេលចាស់ទៅនាងមិនអាចមកដើរលេងសប្បាយដូចពេលនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO8jGQKF4Gj8pusgA6DxmTY7TPcHSXG4r09_taAiD3GaNcWv-Plswbx3hPZd9jVA-EO9cUazAS92CPHfU53CjUJ914m6tDA8QkUQcoYkxCE1fGK_MMnJd88agG0hilyfTBy2zvxrU7viefEuOjp4lqEC88czxKNQJi_nJWgtpoHkW5dg2IqeMewtU4zYI/s2048/image_2026-04-30_10-21-06%20(2).png
ថ្មីៗចុងក្រោយនេះ ទីនីន ដែលជាបុគ្គលមានឥទ្ធិពលមួយរូបនៅលើបណ្តាញសង្គម ជាអ្នកលក់អនឡាញ និងត្រូវបានមនុស្សមួយចំនួនចាត់ទុកថាជាស្រ្តីរឹងមាំ បានដើរកម្សាន្តនៅពេលរាត្រីជាញឹកញយ ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនហាក់ស្រងាកចិត្តចំពោះនាង។ មានមតិយោបល់ជាច្រើនបានបញ្ចេញមតិចង់ឱ្យ ទីនីន ដូចកាលពីមុននិងមិនចង់ឱ្យនាងប្រែប្រួលបែបនេះទេ ខណៈអ្នកមួយចំនួនថែមទាំងចោទប្រកាន់នាងថា ធ្វើលើសៗ មិនសមទំនង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisrsvaVRjwkWbKEy6ETgc7P2V70ec8tIr_0EZwCVqWS8ryaMLfBXbSz-ptdG-vPb0FNlNAMGzRUIu-ar4IYSwBfAf5HshnPio6IMznA6iywM48V0kf_owgpI8RbfpBUap_h4FEW7SmMAvPlHOrGVyTCDMVvYPnU_CMjNct5Ycz4hn4raimzdlYHBP9KPg/s1920/image_2026-04-30_10-21-08.png

ជួយនឹងមតិរិះគន់ពីអ្នកគាំទ្ររបស់ខ្លួន ទីនីន បានឆ្លើយតបដោយត្រង់ៗនិងពុំខ្លាចបាត់បង់ប្រជាប្រិយភាពឡើយ។ ទីនីន បានឆ្លើយតបថានេះគឺជាជីវិតរបស់នាង នាងរស់នៅបែបមិចសប្បាយចិត្តគឺជាជម្រើសរបស់នាង។ ទីនីន បន្ថែមទៀតថានាងមានអាយុច្រើនហើយមិនមែនក្មេងទៀតនោះទេហើយកាលណាដែលនាងចាស់នឹងមិនអាចដើរលេងសប្បាយបានទៀតនោះទេ។ អ្នកលក់អនឡាញរូបនេះបញ្ជាក់ទៀតថា តាំងពីក្មេងធំដឹងក្តីមកនាងមិនដែលបានសប្បាយ គឺដឹងតែពីរកស៊ី មានគ្រួសារ មានកូនហើយខំប្រឹងចិញ្ចឹមកូនម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSx99FzwmqEmTrCvCilJ_vhWDrE-_iDCv5Peh5lapOAbQmq8wGz2_FRqlU-P4vri2oxuQAZDH_4VzrN_9NmzpWChDtB-DfpmquYumwSyAfMiPCehDNRw1c9wT0o3-y5PPSxj9YC6yhcRBrdTvWNp9k3hApPMG7kcqwxNAURIlJbSWjmXdNpsy83FRQswk/s1524/image_2026-04-30_10-21-10.png
ទីនីន ថាដល់ពេលនាងសប្បាយចាប់ផ្តើមមានពាក្យ មានសម្តី ហើយនាងក៏មិនចង់ដឹងឮអ្នកណាស្រលាញ់ឬមិនស្រលាញ់ជីវិតរស់នៅរបស់នាងនោះទេ។ ណាមួយវ័យរបស់នាងគឺជាវ័យដែលត្រូវខ្វល់ពីផ្លូវចិត្តរបស់ខ្លួនឯង រស់នៅឱ្យពេញលេញ មានសេរីភាព មានក្តីសុខ អត់មានសម្ពាធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMtKTmVYBsvjOEXq2NofNkIB1HdUkMmyeELBiVEm8FqAM9pkNY3gQVIKdkRpjXJC4QLTIEsjOcab4nUfz3SPX9M7456oR64HtdNmcwUTNKgUHbjbQ9yfWp31YzvR5DUU_icDGURtJ3KJuC3Nhx8HqR4Hplvv4q5WN3iM__05motdqdXhzNoMDTq8yfSZ4/s1567/image_2026-04-30_10-21-11.png
ទីនីន បញ្ជាក់ចុងក្រោយទៅកាន់មតិរិះគន់ទៀតថា កុំឃើញមួយផ្នែកនៅលើបណ្តាញសង្គម ដើរវិនិច្ឆ័យជីវិតអ្នកដទៃដោយមុននឹងនាងមានពេលដើរលេង នាងត្រូវធ្វើការជាច្រើន។ នាងមិនត្រូវការ ការស្រលាញ់ពីអ្នកគាំទ្រនូវអ្វីដែលមិនមែនជាខ្លួននាងនោះទេ៕