Home Blog Page 459

ថៃកំពុងពិចារណាអំពីការឡើងតុលាការអន្តរជាតិ ក្រោយឃើញកម្ពុជាមានទំនុកចិត្តខុសធម្មតា

0

ប្រទេសថៃ ៖ អ្នកជំនាញខាងកិច្ចការនយោបាយសន្តិសុខជាតិ និង កិច្ចការបរទេសថៃ បានដាស់តឿនរដ្ឋាភិបាលរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តឡើងតុលាការ។ ការលើកឡើងបែបនេះ បន្ទាប់ពីគេសង្កេតឃើញថា កម្ពុជាមានទំនុកចិត្តខុសពីធម្មតា ក្នុងការបបួលថៃទៅតុលាការយុត្តិធម៌អន្តរជាតិ។ នេះបើយោងតាមសារព័ត៌មានថៃ PPTV HD36 ចុះផ្សាយកាលពីថ្ងៃចន្ទ ម្សិលមិញនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbZvcQtoLJ1xu6f6SsnZzg3ckwAALlKKdb3uABzcxl0HVuLOltbTA_YhXcv-bbKbna2U24WfDTR8F2jnt9727jUWl8z-MyDuByUizis40l6WkNQ7cs3nsflH844EGtS1Z9HtLFVa1dpgBNMg8_ZTrl67_1r2SCXNxLucPrmiAY3PowTbV90VM9z3WAJ3tc/s1280/photo_2025-06-03_10-06-17.jpg
លោកសាស្រ្តាចារ្យ Panithan Wattanayakorn ដែលជាអ្នកជំនាញខាងកិច្ចការនយោបាយសន្តិសុខជាតិ និង កិច្ចការបរទេសថៃ បានវិភាគជំហររបស់កម្ពុជាក្នុងការបញ្ចប់បញ្ហាព្រំដែនជាមួយថៃ ហើយនេះគឺជាលើកទី៣ហើយដែលកម្ពុជាបបួលថៃទៅតុលាការអន្តរជាតិ។ ក្នុងនោះ សំណុំរឿង២មុននោះ គឺថៃជាអ្នកចាញ់ទាំង២លើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYghfU4rtgadbAgx_v8MFdRaR37iAEAK8mgUhDUXDQ2uADzMgQ5hyphenhyphentgrEC3RcZgJ9AY_BYjAbmCgn-p4nJ7i6KzJ0EcB2TcaqtuIjxYsE8BIFFyOuvrIiAxZDoPZRWgVU9i_dYqdStCKynQC7GwgfxUCiQAbTZ6jS-eTxMqTSHute0XhMtgpl7dUrD1m-H/s990/photo_2025-06-03_09-11-15.jpg

លោក Panithan ព្រមានថា «ថៃត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះកម្ពុជា ហាក់មានការជឿជាក់លើរឿងអ្វីមួយ ដែលថៃអាចយល់មិនដល់។ មួយវិញទៀតកម្ពុជា ជាប្រទេសសម្បូរសម្ព័ន្ធមិត្ត ដូច្នេះគោលនយោបាយការទូតកម្ពុជាលើនេះ ថៃពិបាកនឹងប៉ាន់ស្មានណាស់។ »https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIlsAtvA5m_4bMMzP0t1YcEzy8ZYzbSOx3zoIVy8_tmijpzGqJ_lRMhV7MmiJ2gyfm-d09n04sDxHTFU4TULg1ocXpf00hAFM0WIF8fJ4JXiX92CgOeZFJkr3fQSAXYQK1-x67x3UnkBgF-97-3r1d2Tb8Oz7Bb-5N6OdmydXqshmP0g2QFjI654DlYyXh/s1280/photo_2025-06-02_11-52-44.jpg

លោកបានបន្តថា «ថៃត្រូវវាយតម្លៃឲ្យបានហ្មត់ចត់ ថាគួរទៅដោះស្រាយនៅតុលាការអន្តរជាតិឬអត់? ព្រោះកាលពីអតីត ឯកសារ និងភស្តុតាងនានាដែលភាគីថៃបញ្ជូនទៅ តុលាការអន្តរជាតិ មិនបានសូម្បីយកទៅពិចារណា។ បើតាមទស្សនៈខ្ញុំ ថាតើគួរឡើងតុលាការឬអត់នោះ? ខ្ញុំគិតថាគួរមើលក្រុមអ្នកច្បាប់របស់យើងជាមុនសិន។ ប៉ុន្តែបើក្រឡេកមើល ពីហានិភ័យ និងអាកប្បកិរិយារបស់ភាគីកម្ពុជាចំពោះបញ្ហាលើកនេះ ហាក់មានទំនុកជិត្តខុសធម្មតា។ ព្រោះសាកគិតទៅមើល៍ បើគេគ្មានទំនុកចិត្ត តើគេអូសយើងឡើងតុលាការធ្វើអ្វី?» ទាំងនេះ គឺជាពាក្យសំដីរបស់លោក Panithan Wattanayakorn ដែលបាននិយាយទៅកាន់អ្នកសារព័ត៌មាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9dmGdhfKxsKiPG1XuIBmUg0THDTrIQCRiR40odN8_P2J8HvhkEhkwsAYGsKOSS-qMO1EMAaPSiJTJe1VkgGDU78y1ZIJAw8lxzeYFcFUoAB-ReyzmCPCB4asQj7DqERYeIkLL1Ao9VmTGwBIg5laSU88TNT2UMo68RSYpbhDWgW7BwhyphenhyphensoXEAa9EYDCN5/s1200/photo_2025-06-03_10-06-18.jpg
គួររំលឹកថា ស្ថានភាពតានតឹងលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃបែបនេះ គឺកើតមានបន្ទាប់ពីទ័ពថែបានឆ្មក់ចូលបា.ញ់ប្រហារទាហានខ្មែរនៅតំបន់មុំ៣ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ឧសភា ដែលបានធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកើនឡើងកម្ដៅខ្លាំង ខណៈពេលនេះកម្ពុជាកំពុងទាមទារឱ្យថៃទទួលខុសត្រូវចំពោះការស្លា.ប់របស់ទាហានកម្ពុជាមួយរូប និងត្រៀមយកករណីជម្លោះព្រំដែននេះឡើងទៅតុលាការអន្តរជាតិ ICJ នៅទីក្រុងឡាអេ ប្រទេសហូឡង់ផងដែរ៕

នាយករដ្ឋមន្ត្រីថៃពុំបានបញ្ជាឱ្យបិទព្រំដែនជាប់កម្ពុជាដូចសារព័ត៌មានថៃចុះផ្សាយទេ និងប្រាប់ពលរដ្ឋរបស់ខ្លួនកុំបារម្ភ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ពីការពុំបិទច្រកព្រំដែនកម្ពុជា-ថៃ ហើយច្រកព្រំដែនទាំងអស់នៅតែបើកឱ្យពលរដ្ឋលក់ដូរតាមធម្មតា ។ ហេតុនេះ សូមពលរដ្ឋថៃកុំបារម្ភពីការបិទព្រំដែនជាប់កម្ពុជា ដោយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានចាត់កងកម្លាំងសន្តិសុខមើលការខុសត្រូវនៅតាមព្រំដែននាថ្ងៃឈប់សម្រាកកន្លងមក និងសូមពលរដ្ឋថៃកុំបារម្ភ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLyaWqFiOq135RiJ_hDBp8_q2wtFAohbqhuuhOQPa3VtbNBf9lhUGlSblRUg3dN4_2O4m6vKsoRWLjbaDme5FqFAj4XjqH_4niENKAadhldHfoES6Nmg1JvqlUbDJrOqEKJfUP84tomOOeRJXkhESXh51brTEZG2ImT9ng0ShEcwByXLgIThJvhAL2t7yU/s1280/photo_2025-06-03_13-38-12.jpg

កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែឧសភា កន្លងមក លោក Jirayu Houngsub អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យដឹងថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានតាមដាន និងទទួលរបាយការណ៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពីកងកម្លាំងសន្តិសុខ និងភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដោយលោកស្រីពុំបានបញ្ជាឱ្យបិទច្រកព្រំដែនកម្ពុជា-ថៃជាច្រើនច្រកតាមការចុះផ្សាយរបស់សារព័ត៌មានថៃទេ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE3f7OpIEEpw39AaoqXJkf8_fu_TmP4S3yiKTYVx1JUI67tqbQ46QQQ8Qj7_tSnE8_o3SMQ9_WFZqsfJ1uWR3AfmBydR_1Ue9dOnZtnsTjPpxbq57qXXqrxx6lPbeULe_y8KteJ3jpBQoN3WQ7Url8SXThlMfQCPDmZIVET6IJLm85yRPGxUXF0ZS6RR_G/s1280/photo_2025-06-03_13-38-11.jpg

    ស្ថានការណ៍ច្រកព្រំដែនកម្ពុជា-ថៃគ្រប់ច្រកនៅតែលក់ដូរតាមធម្មតា គឺទាំងពលរដ្ឋខ្មែរ និងថៃ បានឆ្លងដែនទៅមកដើម្បីប្រកបមុខរបររកស៊ី ។ រីឯការនាំចេញទំនិញឆ្លងកាត់ព្រំដែនពីប្រទេសថៃទៅកម្ពុជាដំណើរការតាមធម្មតា ជាពិសេស នៅថ្ងៃដំបូងនៃថ្ងៃឈប់សម្រាករយៈពេល៤ថ្ងៃរបស់ថៃ ដែលធ្វើឱ្យភ្ញៀវទេសចរបរទេសជាច្រើនធ្វើដំណើរចេញ-ចូលគ្រប់ច្រកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhogDLLR59-4Tu-uqfQza8tyQuZMsvOd1qb9ls3fU9-dEZ7TYfLVxFx3SwdYVH_3hX7wrTKWsJWunLJnKysCNb3cH7eTFVEhAxCOutBVQ1Aa1RTfTOUXD_gkrWoh1zAk7Ug_aJa4u24Qoljb5u0J0a3VVf7vofXpMy6vEuq6G13wkUBigsL_K24dCmEM0Jn/s768/photo_2025-06-03_13-39-18.jpg

    លោក Jirayu បន្តថា មានមនុស្សមួយក្រុមនៅថៃព្យាយាមញុះញង់ឱ្យមានជម្លោះរវាងថៃ និងប្រទេសជិតខាង ហើយវាគ្មានផលប្រយោជន៍ដល់ពលរដ្ឋថៃជាង៧០លាននាក់ទេ ។ ច្រកព្រំដែនកម្ពុជា-ថៃគ្រប់ច្រកគ្មានអ្វីគួរឱ្យបារម្ភ ហើយការលក់ដូរនៅតាមព្រំដែនមានសភាពអ៊ូអរធម្មតា សូមពលរដ្ឋថៃកុំបារម្ភ និងកុំជឿលើការផ្សព្វផ្សាយបន្តក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpUFIY1r_cVoj5TaL9L0kjtVhPuFH_5xjeXqxmfDaT31iG7_Nmlxzw6kWLs2xlHH0tAq_iXcU3gDrisFcjcZC9c61_kLTytWAvWN1oMzcOwEovuMGv_svm4vnBLfBCRYIw11nfe62npoI0Xcj0aGdg8CLiuyCAcBdnZ3j9uC-ngZRxiiC8xepbv_f2Komb/s1084/photo_2025-05-31_15-49-15.jpg

    នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មាននានារបស់ថៃរាយការណ៍ថា ប្រទេសថៃត្រៀមបិទព្រំដែនជាប់កម្ពុជា ក្នុងនោះបិទច្រកព្រំដែនអចិន្ត្រៃយ៍ ៦កន្លែង និងបិទច្រកព្រំដែនបណ្តោះអាសន្ន ១០កន្លែង បន្ទាប់ពីពលរដ្ឋខ្មែរបណ្តុះស្មារតីស្នេហាជាតិក្នុងបណ្តាញសង្គមឈប់ទិញទំនិញថៃគ្រប់ប្រភេទ គឺពុំមែនជាការពិតទេ ពីព្រោះរដ្ឋាភិបាលថៃពុំបានបញ្ជាឱ្យបិទព្រំដែន រដ្ឋាភិបាលថៃសូមបញ្ជាក់ថា គ្មានការបិទច្រកព្រំដែនណាទាំងអស់ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmP_XOi-qSEFV80W8BpHQzIh55XttL8nO68bQn1c9-rI9rM-kUY3tyKOh-LWFJP4P9W9-k-AJeNI0zEVrKbvjwGiY7CazAl-FwAwfyJgs-LdwaZWSSIytBKKOY1fVagKVNJr0z3XDTghSQDvWGYkBla-qUh3iupM6x3FY9oFkHfX6_EoA72jMij-Ndjim/s1024/photo_2025-05-31_15-55-12%20(3).jpg
    ចំណែកលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃឱ្យដឹងថា ប្រសិនបើថៃបិទព្រំដែនជាប់កម្ពុជា គឺសេដ្ឋកិច្ចថៃនឹងមានបញ្ហាមិនខាន ។ លោកបានពិភាក្សាជាមួយកងទ័ពជាច្រើនលើក ដោយឯកភាពប្រកាន់ខ្ជាប់នូវផលប្រយោជន៍របស់ពលរដ្ឋ និងអធិបតេយ្យភាពជាតិ ៕

NewJeans ចេញសេចក្តីថ្លែងការណ៍បែបនេះក្រោយប្រឈ.មនឹងការវិន័យរាប់លានដុល្លារពីតុលាការ

0

ថ្មីៗនេះតុលាការកណ្តាលទីក្រុងសេអ៊ូលសម្រេចថាសមាជិកម្នាក់ៗរបស់ NewJeans ត្រូវបង់ប្រាក់ចំនួន ១ពាន់លានវ៉ុនប្រហែល ៧៣០,០០០ ដុល្លារ សម្រាប់ការរំលោភនីមួយៗ។ ជាមួយនឹងសមាជិកប្រាំនាក់ ការផាកពិន័យសរុបសម្រាប់សកម្មភាពក្រុម ដែលគ្មានការអនុញ្ញាតពី ADOR អាចឡើងដល់ ៥ ពាន់លានវ៉ុន (ប្រហែល ៣.៦៥ លានដុល្លារ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhSN4QYjXOCmAgyeK-2rQZPPHgIBxp4YSRyJjxiBGWv13tyxGRIzRHNVZ2Pv7Wtty8VFfoYCYE93yfX69dWjZnonuZwT_AokpXBLot3BTedfmly5CpgI0Gt4j_Y_s1YCD1qEq86ETP6DNdTbYcOAd_HklP-Acy-ADNy08YdVYVlIb6x9xqucGAgicMYJ2M/s2048/image_2025-06-02_11-38-59.png
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េកាលពីថ្ងៃទី ១ ខែមិថុនា នៅក្នុងសេចក្តី ថ្លែងការណ៍ផ្លូវការមួយ NewJeans បានបំភ្លឺថាសេចក្តីសម្រេចរបស់តុលាការស្តីពីការ អនុវត្តជាកាតព្វកិច្ចដោយប្រយោលគឺទាក់ទងទៅនឹងការហាមប្រាមមុនដែលបានចេញកាលពីថ្ងៃទី ២១ ខែមីនា ដោយហាមសមាជិកមិនឱ្យធ្វើសកម្មភាពឯករាជ្យ និងការផាក ពិន័យដែលចេញដោយតុលាការ។ ពួកគេបានសង្កត់ធ្ងន់ថាសេចក្តីសម្រេចថ្មីនេះមិនមែនជាផ្នែកនៃបណ្តឹងតវ៉ាបន្តដែលពួកគេបានប្តឹងប្រឆាំងនឹងបម្រាមដើមនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqzo47qaJhS05IqHUPo0bYtc-7wPkLR7eZjaaQd1yEjydDbdlVhGd6JNbaS_OS52XSUBP6ieKHbX0bGSVftxGTJw_ZQgLNeaLLs0nUqx3U79JvIZ9wMEntLJDm0grJh7QWB1dgWRQmpbKpV19tFdInBGI0O7KwUiIaNkO5er5vq1IHfQg6WJrn9Shk4pvT/s2048/image_2025-06-02_11-38-57.png

NewJeans បានបន្ថែមថា សេចក្តីសម្រេចចុងក្រោយរបស់តុលាការគឺ «បណ្តោះអាសន្ន រហូតដល់ការប្តឹងឧទ្ធរណ៍ត្រូវបានដោះស្រាយ»។ ពួកគេបានបន្តពន្យល់ថា «ប្រសិនបើសមាជិក NewJeans ឈ្នះការប្តឹងតវ៉ារបស់ពួកគេប្រឆាំងនឹងដីកាបង្គាប់ ទាំងច្បាប់ដើមនិងដោយប្រយោលដែលពាក់ព័ន្ធនឹងបាត់បង់ឥទ្ធិពលផ្លូវច្បាប់របស់ពួកគេ។ នៅក្នុងការអនុវត្តការបញ្ជាទិញដោយប្រយោលជារឿយៗត្រូវបានចេញដោយភ្ជាប់ជាមួយនឹងដីកាបង្គាប់ឱ្យប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioinO7j7Ca6vClhn9rDtu1wwUymcs17FpX3p9T0RGZniD82fOmfy0fZQtI2ALq63g5VUDP33BVRFOJ_xvQWwjmlQSWxDvJV7B7O6VTYfs5bmxCdqbpkzQD2hpxXxPIzQuZ027SXweBkhyphenhyphenMelNioQYiAOfYeX8u5hatQMiHRu3RU8lhI-2tm4kCIZHC57jb/s1620/image_2025-06-02_11-38-56%20(2).png

គួរបញ្ជាក់ថាតុលាការបានរកឃើញថា NewJeans បានរំលោភលើលក្ខខណ្ឌនៃដីកា ដោយចូលរួមក្នុងសកម្មភាពដូចជាការសំដែងនៅក្រៅប្រទេស និងការបញ្ចេញតន្ត្រី ក្រោមឈ្មោះក្រុមថ្មី NJZ ។ នៅក្នុងសវនាការលើកដំបូងកាលពីខែមុនក្រុមអ្នកច្បាប់របស់ NewJeans បានបង្ហាញចេតនាមិនដោះស្រាយទេ ខណៈដែលតំណាងរបស់ ADOR បាននិយាយថា ពួកគេបើកចំហរក្នុងការដោះស្រាយ។ សវនាការលើកទី២ គ្រោងធ្វើនៅថ្ងៃទី៥ ខែមិថុនា៕

Oppa Tony ជាជនជាតិថៃនិយាយថាហាមលោកស្រលាញ់ខ្មែរគឺមិនបាន

0

បញ្ហាតានតឹងនៅតំបន់ព្រំដែនរវាងខ្មែរនិងថៃនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។ ស្របពេលប្រទេសទាំងពីរកំពុងដោះស្រាយបញ្ហានេះ Oppa Tony ជាជនជាតិថៃ និងជាអ្នកបង្កើតមាតិកាកំប្លែងមួយរូបបាននិយាយឡើងក្នុងវីដេអូខ្លីមួយធ្វើឱ្យមានអ្នកគាំទ្រ ជាច្រើនបង្ហាញការយល់ស្រប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJtqztUwH6Oa_2ELouG6Vk9M-BDoCv0qo0rrG6bYuZFzPcOSVC4paCY7jW_TEtL2_kSknyTmA5t41Fga5JmI89esGXPOjsZuAhR-VYAhk6WB2MDuvmkOmrdkmerzuq3INsD8dSzQpIbdN21HDkDEF5veVdT4LFnJphTbBuoyUThunS-PmjZzLzzb0XPwlz/s2048/image_2025-06-03_09-19-24.png

ប្រិយមិត្តមួយចំនួនដែលលេងបណ្តាញសង្គមអាចនឹងស្គាល់ Oppa Tony ជាជនជាតិថៃ មានប្រពន្ធជាជនជាតិខ្មែរហើយអ្នកទាំងពីរគឺជាអ្នកបង្កើតមាតិកាបែបកំប្លែងៗនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ស្របពេលបញ្ហាព្រំដែនខ្មែរនិងថៃប្រឈមមុខដាក់គ្នា Oppa Tony បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុកនិងទិកតុករយៈពេល ជិត១នាទីកាលពីយប់ថ្ងៃទី២ មិថុនា ដោយបានដាក់ចំណងជើងថា «ហាមខ្ញុំមិចកើត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFRi7Ro-wKDX3G2LRMXGUD71ckm0b8hGYgyOBSgk6lvsllU6rr5uJp8jjuoW1t3vlGOL-Hf1Utyc9dLN6b_ryqelCVIBi2MMaY81_pEBfHTwwZ1RU2dAzri3W-Wdjm5posrftIke2tBXgFYcbHpXIvyoKcrmOJJXe_EtyBXDU_BVO0matQpX7edc8P6dTN/s2048/image_2025-06-03_09-19-12.png
ក្នុងវីដេអូនេះលោកបាននិយាយថា « ថៃស្រលាញ់ខ្មែរ ខ្មែរស្រលាញ់ថៃនៅមានច្រើនបើ មកហាមលោកមិនឱ្យស្រលាញ់ខ្មែរគឺហាមមិនកើត លោកស្រលាញ់បាត់ហើយ។ អ្នកបង្កើតមាតិការូបនេះបន្តទៀតថា ប្រពន្ធរបស់លោកក៏ជាខ្មែរ ប្អូនក៏ខ្មែរ កូនលោក ក៏ខ្មែរ។ លោកបន្តថាមនុស្សមួយចំនួនដែលមិនចូលចិត្ត គឺជារឿងរបស់គេព្រោះវាខុសគ្នា មនុស្សមានល្អ មានអាក្រក់ យើងកុំមកបូករួម បើមានអ្នកហាមលោកមិនឱ្យទិញម្ហូបខ្មែរ មិនឱ្យញុំាម្ហូបខ្មែរលោកខឹងស្លាប់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4LfbTaiWqtciarjRrxPBkiaG0YVVdK9r1f9msYWC71-g9lZBMeZ-3kNuPRDHIumjkE0hrUoO6MPnkAEw7vjn0AOTwvwhXPosUC0zstQBy3UeDX5F4wdL1rPF-k5KGrD5V7xLwVR_vCNzNa_HqsmDBvQG7XBV_vZ2mHgtU7c1KgBNZG2OYKSkwXTgCLV42/s2048/image_2025-06-03_09-19-14.png

ការលើកឡើងរបស់ Oppa Tony បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញ ការយល់ស្របព្រោះមិនថាជាតិសាសន៍ណានោះទេគឺតែងតែមានល្អមានអាក្រក់។ ក្នុងនោះអ្នកមួយចំនួនក៏បានបញ្ចេញមតិដែរថានេះជាបញ្ហានយោបាយដោយកុំឱ្យ Oppa Tony គិតច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv4c4gjXxdUED-r1jlG6YhRQk0qBTBfdvZbF61WzQc-T8xBX473K3k7qWhlH0tZSNu_Y-syF3wLPRQfdIumYT_EFJIx0U6MyRcdqaUTII98mM6XOzeIpXXyXIaQZ0qRDpPi0aI_4_dZRnIWewwtNKeZUlyZ1EHGt1RsXJiLgxz8g3gxdrYsLUwVvufwEpu/s2048/image_2025-06-03_09-19-19.png

គួរបញ្ជាក់ផងដែរថា Oppa Tony គឺជាម្ចាស់អាជីវកម្មមួយរូបនៅប្រទេសថៃហើយបាន ផ្តល់ការបញ្ចុះតម្លៃពិសេសសម្រាប់ជនជាតិខ្មែរដែលទៅពិសាអាហារនៅហាងលោកផងដែរ៕

 

មូលហេតុសំខាន់ ដែលកម្ពុជាធ្វើសមាជរដ្ឋសភា​និងព្រឹទ្ធសភា

0

ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ សមាជរដ្ឋសភានិងព្រឹទ្ធសភា បន្តសមាជថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម បន្ទាប់ពីកាលម្សិលមិញសមាជបានបញ្ចប់របៀបវារៈចំនួន២ គឺប្រព័ន្ធគាំពារសង្គម និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែកដេញដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំបាច់ទាំងឡាយរបស់ជាតិ។

ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល។

យោងតាមខ្លឹមសារមាត្រា ១១៦ និង១១៧ថ្មី នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានចែងថា “ក្នុងករណីប្រទេសជាតិ មានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី ឬករណីប្រធានសក្តិបណ្តាឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ និងប្រជាជន នោះរដ្ឋសភា និងព្រឹទ្ធសភាត្រូវចាំបាច់ប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយ។

គួរបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចែងថា ប្រធានព្រឹទ្ធសភា ត្រូវធ្វើជាប្រធានសមាជ បើករណីប្រធានព្រឹទ្ធសភាមានធុរៈ ប្រធានរដ្ឋសភាទទួលភារកិច្ចជំនួស៕

ត្រៀមៗ បន្លែ-ផ្លែឈើដែលនាំចូលពីចិនជិត១០មុខ មានផ្ទុកសារធាតុគីមីបង្កជំងឺមហារីក!

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មការការពារអ្នកប្រើប្រាស់ និងបណ្តាញជូនដំណឹងពីគ្រោះថ្នា.ក់ការប្រើប្រាស់ថ្នាំកម្ចា.ត់សត្វល្អិតលើបន្លែ-ផ្លែឈើប្រទេសថៃ (Thai-PAN) បានចេញសេចក្តីប្រកាសពីការពិនិត្យរកកាកសំណល់ថ្នាំកម្ចា.ត់សត្វល្អិតលើបន្លែ-ផ្លែឈើចិន ដែលនាំចូលថៃតាមច្រកឈៀងខង ស្រុកឈៀងខង ខេត្តឈៀងរ៉ៃ ។ លទ្ធផលការពិនិត្យបង្ហាញថា មានបន្លែ-ផ្លែឈើចិន៧មុខ ក្នុងចំណោម១០មុខ ផ្ទុកកាកសំណល់ថ្នាំកម្ចា.ត់សត្វល្អិតខ្ពស់ ដែលធ្វើឱ្យអ្នកបរិភោគកើតជំងឺមហារីក បើស្ត្រីមានផ្ទៃពោះបរិភោគនឹងបណ្តាលឱ្យទារកក្នុងផ្ទៃពិការខួរក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0hkVfiUuvnssJYKjAF50a3JVHCRMBzvlxxbSYaQdXNSJ1QNztRh3AM24GoHlmgfrSyy9BL-nrGqsuGUSjYJ_hl1_tv0VBCOjBla2w3X-VgkNu00dQgvTePaxZRkTacr3UKkpv9x7BBn0sYHm0Y60nprxtsB6qV-xD7X73OojsaGNpL-wMzTHQg6itPOqX/s587/photo_2025-05-31_13-43-42.jpg
គណៈកម្មការការពារអ្នកប្រើប្រាស់ និងមន្ត្រីពាក់ព័ន្ធបានចុះតាមតំបន់ប្រមូលបន្លែ-ផ្លែឈើចិន ចំនួន១០មុខ ដែលនាំចូលប្រទេសថៃតាមច្រកឈៀងខង ខេត្តឈៀងរ៉ៃ កាលពីថ្ងៃទី៣ ខែមេសា មកត្រួតពិនិត្យ រួមមាន ៖ ផ្លែក្រូច សាឡាត់ ស្ពៃក្តោប ឆៃថាវ និងបន្លែជាច្រើនទៀត ដែលបានដាំដុះនៅចិន ។ លទ្ធផលការត្រួតពិនិត្យឃើញថា បន្លែ-ផ្លែឈើ ៧០% ផ្ទុកថ្នាំកម្ចាត់សត្វល្អិតលើសស្តង់ដារ ហើយលើសពីចំនួនដែលបណ្តាញ Thai-PAN ពិនិត្យឃើញជារៀងរាល់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgS7CSIURLJ3N51GtTVioh7ywjTpzcHZrbzZEYk3BAkjQfWXc5DNANeBaZsOn_3Q1PZFjDWlU4aEbR8k7X3TdD70GOpd10IHIOCT5rMM21G64ItqBHfN4qrYtww0qa4TJfgXNE3IiQJCU82F9dTHidVjQSmzGS5Fbg3wE2Ghm4ZzefrmrtDxXHAGjbO4gt/s960/image_2025-06-03_10-12-33.png

ក្រៅពីនេះ បន្លែ-ផ្លែឈើចិនមានផ្ទុកសារធាតុ Chlorpyrifos ក្នុងបរិមាណខ្ពស់ ដែលសារធាតុនេះប្រទេសថៃបានហាមប្រើប្រាស់ ហាមផលិត ហាមនាំចូល និងហាមនាំចេញ ដោយសារវាប៉ះពាល់សុខភាព ជាពិសេស ប៉ះពាល់ប្រព័ន្ធប្រសាទ ។ បើស្ត្រីមានផ្ទៃពោះបរិភោគបន្លែ-ផ្លែឈើផ្ទុកសារធាតុ Chlorpyrifos នឹងធ្វើឱ្យទារកក្នុងផ្ទៃពិការខួរក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWwP08dic9OHyx8wCWP7JIwMT6SPdnxSS4RLlfQp5pCpEbak3y1Of1Ofv0wHztOlM0MZNJEcVYhvB4hk2J3PboJ-aFFhJbHvVSkJ_4G-5La9SRMUUSpj6rrK14AQUI1QrfJLF4LImP9dKFrvpvmhRAWmUoZIRd2J3QLJIjHOux9spxVrZZU8ZwoAIrqzzi/s2560/image_2025-06-03_10-12-34.png
គណៈកម្មការការពារអ្នកប្រើប្រាស់បានពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនៅខេត្តឈៀងរ៉ៃ និងភ្នាក់ងារគ្រប់គ្រងស្តង់ដារបន្លែ-ផ្លែឈើទាំងផ្នែកកសិករ និងក្រសួងសុខាភិបាល គឺប្រទេសថៃខ្វះខាតឧបករណ៍ត្រួតពិនិត្យគុណភាពបន្លែ-ផ្លែឈើ ហើយនៅព្រំដែនគ្មានបន្ទប់ពិសោធន៍ទទួលស្គាល់តាមស្តង់ដារ ISO ទេ មុននឹងអនុញ្ញាតឱ្យដឹកបន្លែ-ផ្លែឈើចិនចូលថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1FHqJe9MIeW9RYJr8dvMhyphenhyphent96iHEkh3T__Fxv-RWGdAy0rsXTWKVa32YdgGESI269aEyBZt3gW5seO2cN2mWY-g9RsxG9mtPUIkyVW6q-eHWx6K_ZxYXkDj8vLZBmwJDc1_tGmI-D_9Ht7jk5pnYMJ0_ZjGQ_Yyt5MMnIbQYmjL8nphyphenhyphenLhHvey_IW-PvQ/s1280/photo_2025-05-31_13-43-42%20(2).jpg

គណៈកម្មការការពារអ្នកប្រើប្រាស់រំពឹងថា នឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ការនាំចូលបន្លែ-ផ្លែឈើចិន ឬនាំចូលពីប្រទេសផ្សេង ដែលបង្កផលប៉ះពាល់សុខភាព ។ បើថៃអាចត្រួតពិនិត្យគុណភាពចំណីអាហារច្បាស់លាស់ វានឹងជួយដល់កសិករថៃដែលដាំបន្លែ-ផ្លែឈើគ្មានសារធាតុគីមី អាចប្រកួតប្រជែងលើទីផ្សារបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-AKMg76EZCE1-96tMThSnhYTJyooEgPaghGvdrejAv6_a1w6LiIuYzez3ZhHXp-aR81P4_IWM2gkpWxvCGEykJtXceMH-V4Z57vNdbuXEvRLrDKvhGPQiUqrlx7W1lsbkQLPciELH_63ly9hVPDM0NIXDLhHRgqS474omydJz24CjIcfeYNpyJ1b4KDMQ/s1000/image_2025-06-03_10-12-38.png

ចំណែកក្រុមហ៊ុនថៃ ឬឈ្មួញនាំចូលបន្លែ-ផ្លែឈើ គួរតែចូលរួមត្រួតពិនិត្យចំណីអាហារដោយខ្លួនឯង ។ បើរកឃើញថា ចំណីអាហារ ឬបន្លែ-ផ្លែឈើមានផ្ទុកសារធាតុគីមី ត្រូវតែជូនដំណឹងទៅពលរដ្ឋ ឬប្រមូលចំណីអាហារត្រឡប់មកវិញ ៕

បាងកកជាប់ចំណាត់ថ្នាក់ទី២ គឺជាទីក្រុងស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក

0

ក្រុមហ៊ុនបច្ចេកវិទ្យាមានជំនាញផ្នែកទិន្នន័យចរាចរណ៍លើពិភពលោក នៅប្រទេសហូឡង់ បានចាត់ចំណាត់ថ្នាក់ទីក្រុងស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៤-ឆ្នាំ២០២៥ ចំនួន១០ទីក្រុង ក្នុងនោះទីក្រុង Mexico របស់ម៉ិកស៊ិក ជាប់ចំណាត់ថ្នាក់ទី១, ទីក្រុងបាងកក របស់ថៃ ជាប់ចំណាត់ថ្នាក់ទី២ និងទីក្រុង Davao របស់ហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទី៣ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLwbZPL8RT4oLuywIqFkCWfIrJhIpzC3CfZzHfn5MwvCLm0q9RHxQ2dWDrlIrXJvqcYKzIkihyhZDHGfFphNsgA0mEsFoiHPZpd4BSzvmE9n-2DtJVM_durahGlVatfSE8p-oa0pUO2sPtqp4dLw3u6MGT6s_lMRR00TasNmXH5MosiGBEX2PFDzk8dNtN/s2000/image_2025-06-03_09-37-46.png
ខាងក្រោមនេះ គឺជាទីក្រុងចំនួន១០ ដែលស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក រួមមាន ៖

១-ទីក្រុង Mexico ប្រទេសម៉ិកស៊ិក
២-ទីក្រុង Bangkok ប្រទេសថៃ
៣-ទីក្រុង Davao ប្រទេសហ្វីលីពីន
៤-ទីក្រុង Kumamoto ប្រទេសជប៉ុន
៥-ទីក្រុង Bucharest ប្រទេសរ៉ូម៉ានី
៦-ទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី
៧-ទីក្រុង Lodz ប្រទេសប៉ូឡូញ
៨-ទីក្រុង Bandung ប្រទេសឥណ្ឌូណេស៊ី
៩-ទីក្រុង Lima ប្រទេសប៉េរូ និង
១០-ទីក្រុង Dublin ប្រទេសអៀរឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9l1Enc6QEJdeK7PDaSkmDxH9Sq0Lmo5ZTlou1ub0tUgehChWEhTB3VGTr_CLrl1l-33hB2NCJitAg9itn8tLZqnpc2MLElWiTQet29DpizOxoNZsd0zVytdC5O_ZZAIjCMk_lV-YaWlhZ4ExzznWInmT0meyY2_BzN5uPyeLOCi1ZEJycf2LaL3BXT0eM/s2272/image_2025-06-03_09-37-28%20(2).png

ទិន្នន័យនៅឆ្នាំ២០២៤ បង្ហាញ ទីក្រុងស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក គឺទីក្រុង Mexico ប្រទេសម៉ិកស៊ិក ដោយចំណាយពេលជាមធ្យម ស្មើ៣១នាទី និង៥៣វិនាទី សម្រាប់ការធ្វើដំណើរតាមរថយន្តក្នុងចម្ងាយផ្លូវ១០គីឡូម៉ែត្រ ។ Mexico ជាទីក្រុងមានមនុស្សរស់នៅច្រើន និងមានរថយន្តយ៉ាងច្រើនតាមផ្លូវ ទើបធ្វើឱ្យស្ទះចរាចរណ៍ជាប្រចាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPkTscxN8FTUQ4vwrfawLqyxFOOKCvUDBsQAkRhtpNg4i144ROdw78Np_JrU83n4IuphwYKtx-UnZ2ZOcef0B_K1EW1Q9u09kSmwPyEZYA1KpXQj4h0OrnegbAz14KPMp7ymNbCQCQdcBrtmUVoXpw1yUCvKTSVZYSHpLu9dh8j6Ixi6uKomNpTXyD1Ofn/s1200/image_2025-06-03_09-37-28.png
ចំណែកការចាត់ចំណាត់ថ្នាក់នៅឆ្នាំ២០២៥ គឺទីក្រុងបាងកក របស់ថៃ បានជាប់ចំណាត់ថ្នាក់ទី២ ជាទីក្រុងស្ទះចរាចរណ៍ខ្លាំងបំផុតលើពិភពលោក ដោយចំណាយពេលជាមធ្យម ស្មើ២១នាទី និង៥១វិនាទី សម្រាប់ការធ្វើដំណើរក្នុងចម្ងាយផ្លូវ១០គីឡូម៉ែត្រ ដោយសារបាងកក មានរថយន្ត និងម៉ូតូនៅតាមផ្លូវយ៉ាងច្រើន ។ ក្រៅពីនេះ ផ្លូវមួយចំនួនតូចចង្អៀតពិបាកធ្វើដំណើរ ទើបធ្វើឱ្យស្ទះចរាចរណ៍ខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjRgFtb9g9cg4ek-XG4ABWiLrWX-jlFq0D3fM7GfwM8X9QGzpLTnqVMUHviXCz_JUKqG8SF7BgY-U0FosnhRZj5W609FzeJQddCT64iB8gfJc_O4QVzs_6AAihsGWzsji1POS_Xen5KNL8bC8VXcvtNZV6tnH-O9bA8NIVLA-uScIJ7S1o2zd9HwR-F6l_/s4387/image_2025-06-03_09-37-33.png
ដោយឡែក ទីក្រុង Kumamoto របស់ជប៉ុន បានជាប់ចំណាត់ថ្នាក់ទី៤ ជាទីក្រុងស្ទះចរាចរណ៍ខ្លាំងបំផុត រីឯមូលហេតុធ្វើឱ្យទីក្រុងនេះស្ទះចរាចរណ៍ខ្លាំង ដោយសារវាជាទីក្រុងទេសចរណ៍ មានប្រាសាទ Kumamoto, ហាងលក់ទំនិញ និងមិនសម្បូរផ្លូវធំ ។ ពលរដ្ឋជប៉ុន និងភ្ញៀវទេសចរបរទេសនិយមធ្វើដំណើរមកកម្សាន្តនៅទីនេះ ទើបធ្វើឱ្យផ្លូវក្នុងទីក្រុងចង្អៀតខ្លាំងពេលព្រឹក និងល្ងាច ហើយមនុស្សម្នានិយមជិះរថយន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgykin034D4UpkK22W2DvmPWahhZAtdCKvMYgT4I6IbXQoGZl1vk5L0XcPMWuZM7Isuit0TCwsKVgQEIi1YHBP6bluGXcnqqRN9lm4-fGoXPaz7-zt2k1v_9rjakd8GGzb3KyJtAktoHSX_4TN7QaMG07MavsEhF0b7RupeCWsc5AaWjQNblv_bTyr1EGrM/s1300/image_2025-06-03_09-37-39.png
មូលហេតុមួយទៀត គឺទីក្រុង Kumamoto ធ្លាប់កើតគ្រោះរញ្ជួយដីកាលពីឆ្នាំ២០១៦ ទើបរដ្ឋាភិបាលជប៉ុនជួសជុលផ្លូវ និងសាងសង់អគារជាច្រើនកន្លែង ដែលបណ្តាលឱ្យផ្លូវតូចចង្អៀត រថយន្តពិបាកបើកបរ ។ ការដ្ឋានសំណង់ទាំងនេះ គឺជាមូលហេតុធ្វើឱ្យស្ទះចរាចរណ៍កាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmZMZnHYOYu-8DmSvVjwe2iv2jYH730qhjEqJCcHSKRw1GU1bWCaaxFnPxwlS0zZhV-Xs6D2279dNMSnw-oplvCOW2FAKURDS57ZxOYT9UjEPPOL4-X75rB_Sj_dfig1C5VdCKqIz5-ByCyimDspdQOWLqWOWFHcxO4_a80qqMkr6Pb98KvVASu606i_Lj/s3999/image_2025-06-03_09-37-40.png

ការស្ទះចរាចរណ៍ពុំត្រឹមតែធ្វើឱ្យខាតពេលវេលា និងប្រេងឥន្ធនៈប៉ុណ្ណោះទេ ប៉ុន្តែវាបង្កបញ្ហាផ្សេងៗផងដែរ ដូចជា ៖ ភាពតានតឹង និងខ្យល់ពុល ។ ទីក្រុងនានាលើពិភពលោក ព្យាយាមរកវិធីកាត់បន្ថយការស្ទះចរាចរណ៍ ដោយជំរុញឱ្យពលរដ្ឋធ្វើដំណើរតាមរថយន្តក្រុង រថភ្លើង និងជិះកង់ រួមទាំងកែតម្រូវពេលវេលាភ្លើងចរាចរណ៍ដោយប្រើប្រាស់បច្ចេកវិទ្យា AI ៕

ស៊ីន យូប៊ីន ទទួលបានពានរង្វាន់៣ឆ្នាំជាប់គ្នាពី HOFS ពីប្រទេសសិង្ហបុរី

0

តារាសម្តែង ស៊ីន យូប៊ីន បានបន្តទទួលពានរង្វាន់ HOFS នៅក្នុងប្រទេសសិង្ហបុរីនាពេល ថ្មីៗនេះ។ នេះជាឆ្នាំទី៣ហើយរបស់តារាស្រីជួរមុខរូបនេះដែលបន្តទទួលបានពានរង្វាន់ ជាប់ៗគ្នាយ៉ាងដូចនេះ។ ឆ្នាំនេះគេក៏បានឃើញវត្តមានព្រះនាង នរោត្តម ជេនណា ទទួលបានពានរង្វាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKzGxY_W3vxdHB6HPLJGMsdcRy6aNMtZhez3hqxNaPMiO6TtcOGH-u-5PgZbY6FUIXueT7aFpB71721QRkHL3DJ7_1SjU0AFGkyLFdumIXktBbKYMsIpzOUpqK_L1U-t12tbhb6wOiY1hI1wFch_vgMkyqTh_8UuwAyc4TzC0iQhLEmcpMoagqSm736NZv/s2048/image_2025-06-02_15-14-31.png

នៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះពីអ្នកគាំទ្ររបស់តារាសម្តែង ស៊ីន យូប៊ីន បានចែករំលែកវីដេអូខ្លីរបស់ យូប៊ីន ដែលឡើងទទួលពានរង្វាន់នៅលើទឹកដីសិង្ហបុរី ពី
HOFS Award លើផ្នែក The Iconic Figure of Social Media ។ ពានរង្វាន់នេះគឺ ផ្តល់ជូនដល់អ្នកធុរកិច្ច និងបុគ្គលមានឥទ្ធិពលក្នុងបណ្តាញសង្គមមកពីបណ្តាប្រទេស ផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheNiAPA2ASvrVVOvBdqqNEYJ77Okz03QXISoj6eShIeZ4KyGCPIQCPkIDUhh3SaRq9RxFBZIZZH7yKzUf69q8enfHspJsgie3J1C2ajQr4-6GJ6HDuzmmEkR_Tz6m1ELgQrQ9hZN2OhI_EYOazFhdsNHQlyr4BWps5KoRunWS_A66gHau6Jqaf0GnvodeB/s2048/image_2025-06-02_15-04-04.png
តាមរយៈការបង្ហោះរូបនៅលើបណ្តាញសង្គមពី HOFS Award ក្រៅពីតារាសម្តែង ស៊ីន យូប៊ីន ក៏លេចព្រះវត្តមានព្រះនាង នរោត្តម ជេនណា ទទួលពានផងដែរហើយនេះជាលើកទី១សម្រាប់ទ្រង់ដែលទទួលបានពានរង្វាន់នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUP7zzic7rlYXErt28JygJGVqQlfO31RyfvzTa4dbbRvQUYufiOCC7XjU1JZMoyc4BsK3Nck9rkVg66kV9NC-_IfrJ4zTCAyCuFtUsBS39DjprQADucBjickkfF_IcYT3j0o3YYojiTZuwft8C1A6DUzH_i0kriFFb5uJyb3sCTSghP9fP-nkF0kCrTWUP/s2048/image_2025-06-02_15-12-22.png
គួរឱ្យដឹងថានេះជាឆ្នាំទី៣ សម្រាប់តារាសម្តែង ស៊ីន យូប៊ីន ដែលឡើងទៅទទួលពានរង្វាន់នៅប្រទេសសិង្ហបុរី នៃពានរង្វាន់ HOFS (Hall Of Fame Singapore) ។ កាលពីឆ្នាំ២០២៣ យូប៊ីន បានទៅទទួលពានរង្វាន់ជាមួយនឹងតារាសម្តែង មីយ៉ាន់ម៉ា បៃតាកន ខណៈកាលពីឆ្នាំ២០២៤ ជាមួយនឹងតារាសម្តែង ខាត់ វៃហាំង ដែលជាគូស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaW6Jb7fewhab_prZjy-au5SKm5HQ1UVu9p0mbk4sfYmemzHOiHSyyoVQaLlETQCOuQcH8u2HQtHNl273cSuEzNVY9FXfCTEkbjVaJ4ReZinKmlodjKhWIpS5AJv4uLB9AA0wprybZ1mIdZo7B8cFyJ6VYv_2cw3wZumKd_EAhgcemB-19KoGU5wm2yt5J/s1439/image_2025-06-02_15-12-25.png

អាចនិយាយបានថាកញ្ញា ស៊ីន យូប៊ីន ក្រៅពីជាតួឯកលើកញ្ចក់ទូរទស្សន៍រូបនាងក៏ជាអ្នកជំនួញមួយរូបមានមុខរបរនៅក្នុងដៃ ហើយជារឿយៗគឺ ស៊ីន យូប៊ីន បានចូលរួមកម្មវីធីអន្តរជាតិនានាជាច្រើននិងបានជួបតារាល្បីៗជាច្រើនរូបផងដែរ៕

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃស្នើឱ្យកងទ័ពឈរជើងនៅព្រំដែនរក្សាភាពស្ងៀមស្ងាត់

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានបញ្ជាទៅកាន់មេបញ្ជាការកងទ័ពជើងគោក ដែលចុះទៅតំបន់ប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ ហាមប្រឈមមុខគ្នា និងប្រើប្រាស់អំពើហិ.ង្សា ដោយលោកបញ្ជាក់ថា សូមប្រញាប់ដោះស្រាយស្ថានការណ៍ កុំនិយាយពីទឹកដី ដើម្បីកុំឱ្យបញ្ហាកាន់តែវែងឆ្ងាយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbS_MDBKJMuieAWtgjvL9C4ShEJWcI6XXrvLLd3DqaBgP-UzUpDDeeX8Udlq7YEL-vgZ0Ch9F7JCRBhR0hBknLbrE4-AGZ4aFxD7K79pLGZIuaaM4bnB7weucyy4TckbdhSPeS3oNF2e83MEFzchvd58SqHVaoGjc47WhaNkrzMW-TkFd9g5s6XNRYXybi/s1271/image_2025-06-03_08-51-12.png
កាលពីថ្ងៃទី២៩ ខែឧសភា កន្លងមក នៅទីស្នាក់ការប្រឆាំងគ្រឿងញៀន លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានផ្តល់សម្ភាសន៍ទៅកាន់អ្នកសារព័ត៌មាន ស្តីពីស្ថានការណ៍តានតឹងនៅបរិវេណព្រំដែនកម្ពុជា-ថៃ ថា នេះជារឿងយល់ខុសរបស់ភាគីទាំងសងខាង គឺភាគីនីមួយៗអះអាងថា ភាគីមួយទៀតជាអ្នករំលោ.ភចូលទឹកដី កាលពីថ្ងៃទី២៨ ខែឧសភា ។ លោកបានជជែកពីបញ្ហានេះជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា ហើយប្រទេសទាំងពីរពុំចង់ប្រឈមមុខគ្នា និងពុំចង់ឱ្យនិយាយពីរឿងទឹកដី នាពេលនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH5BgD4R8diwau9xN3VBjb63Riq9a8XGT0jnwRY-HC2yG9S3sq1N_zNk9T6EgHqj3aN0JzqcKWB2hsA78B-LL-tlZE4NG4f_MpFylcw4LPQPysBxrtE2oEAsO_yT3no_Kv6SuNrAQUSTGX2sbRK0FbcvTMMfjdZpBA7JQc0KtlZUJOFWByjwDZlMRr1hzh/s1200/photo_2025-05-31_14-57-44.jpg

លោក Phumtham បានជជែកជាមួយលោកឧត្តមសេនីយ៍ ផាណា ផ្លែវផ្លតធុក អគ្គមេបញ្ជាការកងទ័ពថៃរួចហើយអំពីបញ្ហាការប៉ះទង្គិចនៅព្រំដែន ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានពិភាក្សាជាមួយលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃផងដែរ ។ កាលពីថ្ងៃទី២៩ ខែឧសភា មេបញ្ជាការកងទ័ពទាំងពីរប្រទេសបានណាត់ជជែកគ្នា នាវេលាម៉ោង៣រសៀល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglJPYl8zpxtT-6PipB0n9JIZxLA6FGFiKzs4-R-X7hZlGTKz8Klm2OyIP02Rr7uroKwwv6BQsscxxcWJqxKppERoNt4dCfCWCYXnl0MZsHEk3uGjs3S_ki0_JEQM5xKSlZwF4qtXwjRSCQb0XEQzdSueqOV2l-NA12xTSKiAu8YDPMMCfXwp_4MRwF6dSE/s1280/image_2025-06-03_08-51-14.png
ភាគីទាំងពីរបានសម្រេចដកថយកងទ័ពចេញពីតំបន់ប្រឈមមុខគ្នាក្នុងចម្ងាយ២០០ម៉ែត្រម្នាក់ ហើយលោកឧត្តមសេនីយ៍ ផាណា ផ្លែវផ្លតធុក នឹងទៅពិនិត្យមើលនៅតំបន់ជាក់ស្តែងជាមុនសិន ។ ហេតុនេះ បើភាគីទាំងពីរនិយាយពីរឿងផែនទី វានឹងលំបាក ពីព្រោះជាស្ថានការណ៍ពាក់ព័ន្ធនឹងអារម្មណ៍ ដោយសារកងទ័ពកម្ពុជាបាត់បង់ជីវិត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRdZCLpgEn3BW1rDniQNVk2gG2izJk7gx-ysimNZCg5gxNp4WfkhyED3CBzlCe4eQLoktn-35GI1WO6_LqIyPUf-BOZo6Cquq82YN0ZtkZUpUw1BOA6iQYMlkm0v0w0dd2hTHpMisxLA7A7msMb08wUnNgt9GNQyZKLWmVTo9ZfoKooYhPVwAo1UznQtND/s990/image_2025-06-03_08-51-12%20(2).png
ចំណែកសមាគមអ្នកសារព័ត៌មានទាំងពីរប្រទេសមិនចង់ឱ្យបញ្ហានេះរីករាលដាល ដោយសារប្រទេសទាំងពីរបានជជែកគ្នារួចហើយ ដោយចាប់ផ្តើមពីការបង្កើតសន្តិភាព មិនចង់ឱ្យប្រើប្រាស់អំពើហិង្សា ។ រីឯមេបញ្ជាការភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ក៏បានជ្រាបដែរ ក្រោយពីលោកហាមធ្វើអ្វីដាច់ខាត ដោយសារស្ថានការណ៍កំពុងពុះកញ្ជ្រោលទាំងសងខាង បើពុំដូច្នោះទេ ពុំអាចបញ្ឈប់បញ្ហាបានទេ ។ នេះបើតាមការលើកឡើងរបស់លោក Phumtham ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLHNvAHTMz5yWo0F93euST9V1N63X_BL0gWCiZLpy0_V92omdjp_0fOjwi1l8qDQdCM9FiRRXqrfeRNYuJ06IdHf77FFok40NOMcAsygzFr-WM2qbSnO9IqOCiSF1nqWlVJcIyY5fWUYSVI5Z4_oRhhzU_t08c27WOoIZzXq_Fo1RGGnPWq5-OwI6ut-aM/s1280/image_2025-06-03_08-51-13.png

ពេលអ្នកសារព័ត៌មានសួរថា បើភាគីទាំងពីរធ្វើកិច្ចព្រមព្រៀងរួចហើយ ស្រាប់តែភាគីណាមួយពុំអនុវត្តតាមកិច្ចព្រមព្រៀង តើថៃនឹងមានវិធានការបែបណាបន្តទៀត? លោក Phumtham និយាយថា ត្រូវពិនិត្យមើលសិនថា តើបញ្ហាវាកើតឡើងដូចម្តេច? លោកបានបញ្ជាក់ច្បាស់លាស់ហើយទៅកាន់មេបញ្ជាការកងទ័ព គឺហាមប្រឈមមុខ កុំឱ្យអំពើហិង្សាកើតឡើង ។ ប្រទេសទាំងពីរមានគោលនយោបាយរកដំណោះស្រាយរួម ហើយហេតុការណ៍ដែលកើតឡើង សូមសារព័ត៌មានកុំផ្សព្វផ្សាយនាំបង្កបញ្ហា ៕

ផលិតករ ហ៊ុយ យ៉ាឡេង ប្រកាសលក់ក្រលៀនមួយចំហៀងយកលុយផលិតភាពយន្តខ្មែរ

0

ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង បានប្រកាសនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយលោកសុខចិត្តលក់ក្រលៀនមួយចំហៀងដើម្បីយកលុយនោះមកផលិតភាពយន្តថ្មី។ លោកក៏បង្ហាញដែរថាបើលោកមិនបានផលិតភាពយន្តស្មើនឹងលោកស្លាប់។ ជារឿយៗផលិតកររឿង «ដើម្បីកូន» តែងតែប្រកាសលក់នេះលក់នោះដើម្បីយកថវិកាមកផលិតភាពយន្តជាហេតុបង្កឱ្យលោកទទួលរងនូវភាពចម្រូងចម្រាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE1zgqr99W8Y7wTYz5xS1Uag86iHYFIVlwL2vWw9679cYgjpJPImC8egDzHYeDXcp0wZtssydU1OoNymqj0ztOT45sEoS2jxu1RGM4vMVyH9rJZrZPlytNNMvUxRH7k-KwnphL0XPOtCLcbnvUUZCQrKy-8VvgFsrCB_36JF7H1qz0KT7PJbiSqu8hSrLr/s1074/image_2024-07-16_11-34-22.png
នៅថ្ងៃទី២ មិថុនា លោក ហ៊ុយ យ៉ាឡេង បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា « ជីវិតខ្ញុំបើមិនបានផលិតភាពយន្តស្មើនិងស្លាប់ខ្ញុំសូមប្រកាសលក់ក្រលៀនខ្លួនខ្ញុំមួយចំហៀងជូនបងប្អូនដើម្បីបានថវិការថតភាពយន្ត»។លោកបានបញ្ជាក់ថាលោកត្រូវការថវិកាចំនួន៦ ម៉ឺនដុល្លារដើម្បីថតភាពយន្តរឿងព្រះរស់ដែលនិយាយពីគុណរបស់មាតាបិតា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd0VaIBDv9yjGwILCQqeQ3l7YB_gXSO1wHY1HosMRZMoZObbesy6-A0hdu2mVlpc02X4yz7jbTi_p76GQ9FQ6x_LrAEtHcvJgghALLhTJWaMPK6uo9jwyUU9KBs31NmwyZnKr3mRHYR8oIOLtCALZ66vK4-NthKfnLshF5dN3pD3vo1nIYBU4zwDAPw1l1/s1443/image_2024-07-16_11-34-18.png
លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំអស់អ្វីលក់ហើយសង្ឃឹមបងប្អូនជួយម្នាក់បន្តិចៗដើម្បីឱ្យខ្ញុំបាទបានថវិកាថតហើយខ្ញុំនឹងបរិច្ចាគក្រលៀនមួយចំហៀងទៅបងប្អូនដែលខ្វះខាតហើយត្រូវការសង្ឃឹមបងប្អូនដែលបានទស្សនាភាពយន្តរបស់ខ្ញុំទាំងអស់ជួយខ្ញុំហើយខ្ញុំនឹងសងគុណទៅបងប្អូនដែលជួយខ្ញុំវិញដោយទស្សនាភាពយន្តរបស់ខ្ញុំដោយមិនគិតថ្លៃពេញមួយជីវិតហើយខ្ញុំនិងខំប្រឹងផលិតភាពយន្តខ្មែរដើម្បីផ្សព្វផ្សាយទៅក្រៅប្រទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBVFlVb2SBjHw3Fvg9Ebvt9RubaI1-oc_1yQNZHd52Be6JjjTIYnYz-QEyCdrJCyzWQ3RoZWyunnRovIQvihNeTDR-QbhAp_HiMoyjyxXx-ihMpFPFC5ORiekRX9NZHvW5ZWZkBRxXQJ1YtfxilXMWn2z6k7zq5WuhueMC394RUFLwpCC0lFKK0B_rnCHR/s1080/image_2024-07-16_11-34-19.png

ផលិតកររូបនេះបានបញ្ជាក់ថាពេលនេះលោកកំពុងធ្វើការជាមួយមិត្តចិនដើម្បីយកភាពយន្តរឿងដើម្បីកូនចាក់ផ្សាយនៅទូរទស្សន៍ចិនCCTC 6 ដោយសង្ឃឹមថានឹងបានជោគជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIUFGumABSkTfUCkcG6V5YvSzGWviZUj6QbkaFVn8OhkqOKXXVonD-IypxXnlLltWQqK4-1MEiFLj_OKvilQrQ6qhD9JF0-tlvnp4vfdZo9XNSIcls0iJQitrIvAxq48EF49lWfJxa83nf8A7gOi5RbW_vW2OFhOM0yTFIZesJWt5xryTS1HY9Vpd0OkQB/s720/image_2024-07-16_11-34-21%20(2).png
មែនទែនទៅនេះមិនមែនជាលើកទី១នោះទេដែលផលិតករភាពយន្តខ្មែររូបនេះបានប្រកាសលក់នេះលក់នោះនៅលើបណ្តាញសង្គមរបស់ខ្លួនដើម្បីយកថវិកានោះមកផលិតភាពយន្តខ្មែរបន្ទាប់ពីស្នាដៃរបស់លោកប៉ុន្មានឆ្នាំចុងក្រោយនេះមិនទទួលបានភាពជោគជ័យនៅលើទីផ្សារ។ ការត្អូញត្អែរនិងប្រកាសលក់របស់របររហូតឈានដល់សរីរាង្គខ្លួនឯងនេះទស្សនិកជនមួយចំនួនក៏ធ្លាប់បានបញ្ចេញមតិវែកញែកចំពោះលោក ហ៊ុយ យ៉ាឡេង ផងដែរនាកន្លងមកនេះ៕