ធ្លាប់តែជាមនុស្សស្លូតបូត រមទម្យ មិននិយាយស្តីឬបង្ហោះអ្វីច្រើននៅលើបណ្តាញសង្គមប៉ុន្តែតារាចម្រៀង សុគន្ធ និសា ត្រូវបានកែប្រែដោយសារតែចរិតខិលខូច។ អ្នកគាំទ្រជាច្រើនរួមទាំងអ្នកក្នុងចង្កោមសិល្បៈក៏បានបង្អាប់តារាចម្រៀងរូបនេះផងដែរ ខណៈថា សុគន្ធ និសា ដៀលថៃក៏ទន់ភ្លន់ដែរ។.png)
នៅថ្ងៃទី៣ សីហា តារាចម្រៀងស្រគត់ស្រគំអ្នកនាង សុគន្ធ និសា បានបង្ហោះសំណេរមួយថា «ចរិតខូចតជាតិ មាយាទថោកតពូជ កំពូជចោរតសន្តាន (សៀម)»។ ប្រយោគខ្លីប៉ុន្តែអត្ថន័យជ្រាលជ្រៅនិងបានដៀលទៅកាន់ថៃនេះបានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលពីព្រោះតែ សុគន្ធ និសា ជាមនុស្សស្លូតបូតតាំងពីដើមមកបានប្រែក្លាយទៅជាមនុស្សម្នាក់ដែលចេះជេរដោយសារតែទង្វើរបស់ជនឈ្លានពានថៃ។

តារាចម្រៀង ករុណា ពេជ្រ បានបញ្ចេញមតិថា «លោកស្រី ចេះជេរបែបដៀលដែរ»។ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា បាននិយាយថា «ម៉ាក់សាជេរក៏ទន់ភ្លន់ដែរ»។ ពិធីការិនី ណាក់ ស្រីណា ជាមនុស្សជិតស្និទ្ធជាមួយនឹងតារាចម្រៀង សុគន្ធ និសា បានបញ្ចេញមតិថា «បងស្រីខ្ញុំ ចេះដៀលគេអស់ប៉ុណ្ណឹងហើយ បែបសុភាពរៀបរយ»។ កញ្ញា សោម ស្រីនាថ បាននិយាយថា «លើកទី១ហើយបងស្រីខ្ញុំចេះជេ»។ ចំណែកឯបេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជា ហ្វីយ៉ាតា វិញបានចែករំលែកជាមួយនឹងសម្តីថា «ពួកវាពិតជាសាហាវ ធ្វើឱ្យម៉ាក់ Sa អូនដៀលបាន»។.png)
គេចាំបានថាកាលពីខែមិថុនា កន្លងមកនេះគេបានឃើញតារាចម្រៀង សុគន្ធ និសា ក៏បានបញ្ចេញប្រតិកម្មម្តងបន្ទាប់ពីតារាថៃម្នាក់និយាយឌឺដងមកខាងកាន់កម្ពុជាក្រោយកម្ពុជាសម្រេចចិត្តមិនប្រើអ៊ីនធីណិត អគ្គិសនី បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃ។ អ្នកនាងសុគន្ធ និសា បានបញ្ចេញមតិប្រតិកម្មថា «ខ្ញុំមិនដែលគាំទ្រតារាថៃទេ ទទួលស្គាល់ថាពួកគេស្អាតៗ តែខ្ញុំស្អប់តាំងពីយូរមក ហើយព្រោះ ខ្ញុំឃើញក្រសែភ្នែកមើលងាយខ្មែរណាស់ រូបស្អាតតែចរិតអន់»៕










