ថៃ៖ អ្នកភូមិអ្នកស្រុកនៅក្នុងខេត្តមួយចំនួនរបស់ប្រទេសថៃបាននាំគ្នាភ័យស្លន់ស្លោ បន្ទាប់ពីឮសូរលាន់សន្ធឹកពេញមេឃ ខណៈមានដុំភ្លើងធំមួយកំពុងហោះនៅលើអាកាស ដែលបើតាមអ្នកជំនាញក្រោយមកបានបញ្ជាក់ថា នោះគឺជាបាតុភូតធម្មជាតិ ហើយដុំភ្លើងដែលគេឃើញនោះគឺជា «ផ្កាយដុះកន្ទុយ»។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃបានឲ្យដឹងថា នាយប់ពាក់កណ្ដាលអាធ្រាតឆ្លងចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ អ្នកយកព័ត៌មានបានរាយការណ៍ថា ពលរដ្ឋថៃជាច្រើនបានឃើញដុំភ្លើងដ៏ធំមួយ និងលឺសម្លេងផ្ទុះយ៉ាងចម្លែកក្នុងខេត្តមួយចំនួន ពិសេសភូមិភាគឦសាន ដូចជាខេត្ត នគររាជសីមា ខនកែន និងស៊ីសាកេត។ រឿងនេះ បង្កើតបានជាការព្រួយបារម្ភដល់អ្នកភូមិ ដែលនាំឱ្យពួកគេជឿថាវាជាសញ្ញានៃភាពចលាចលតាមព្រំដែន។
.jpg)
ទំព័រហ្វេសប៊ុកមួយដែលនិយាយពីតារាសាស្ត្រថៃ បានអះអាងថា ដុំភ្លើងដ៏ធំដែលហោះមក អមដោយការផ្ទុះដ៏ខ្លាំងនោះ បានបង្ហាញខ្លួនឲ្យអ្នកស្រុកនៅក្នុងខេត្តជាច្រើនក្នុងប្រទេសថៃបានឃើញ កាលពីយប់មិញនេះ។ បើតាមការស៊ើបអង្កេត វាទំនងជាអាចម៍ផ្កាយ ដែលជាបាតុភូតធម្មជាតិមួយ ដែលកើតឡើងនៅពេលដែលវត្ថុសេឡេស្ទាលតូចមួយចូលទៅក្នុងបរិយាកាសរបស់ផែនដី ហើយប៉ះនឹងខ្យល់ក្នុងរយៈកំពស់ប្រហែល 80-120 គីឡូម៉ែត្រ ទើបបង្កើតបានជាពន្លឺភ្លឺពេញផ្ទៃមេឃ។.jpg)
គួរជម្រាបថា បើតាមអបិយជំនឿរបស់ខ្មែរតាំងពីបុរាណកាលមក ការប្រទះឃើញផ្កាយដុះកន្ទុយនេះ អាចជាប្រផ្នូលមិនល្អសម្រាប់ប្រទេសនោះឡើយ។ តាមការកត់ចំណាំរបស់ចាស់ៗជាច្រើនជំនាន់បានបញញជាក់ថា ផ្កាយនេះគឺជាសញ្ញានៃសេចក្តីវិនាសអន្តរាយ និង កលិយុគផ្សេងៗដែលនឹងកើតមាននៅក្នុងស្រុកទេស។
ដូច្នេះហើយ ការប្រទះឃើញផ្កាយដុះកន្ទុយរបស់ប្រជាជននៅក្នុងប្រទេសថៃនេះ អាចជាការចង់បង្ហាញថា ប្រទេសនេះកំពុងតែមានរឿងក្តៅក្រហាយកើតឡើងហើយ ជាពិសេសគឺកើតឡើងចំពេលប្រទេសមួយនេះ កំពុងឈ្លានពានចង់បានទឹកដី និង តែងធ្វើទុក្ខបុកម្នេញមកលើប្រទេសកម្ពុជាម្ដងហើយម្ដងទៀតមិនចេះចប់។.jpg)
មិនត្រឹមតែជាមួយប្រទេសជិតខាងនោះទេ ប៉ុន្តែថ្មីៗនេះបញ្ហាផ្ទៃក្នុងនៅក្នុងប្រទេសថៃក៏កំពុងជួបការរង្គោះរង្គើរ និងភាពវឹកវរផងដែរ រហូតធ្វើឲ្យទំព័រហ្វេសប៊ុកយោធាថៃ ចេញសារដាស់តឿន និងរម្លឹកទៅកាន់ពលរដ្ឋកុំឲ្យមានការប្រយុទ្ធគ្នាឯង៕










