តារារ៉េប វណ្ណដា បានប្រើឥទ្ធិពលសំឡេងរបស់ខ្លួនតាមរយៈតន្រ្តីបង្ហាញពីការឈឺចាប់របស់ខ្លួននិងពលរដ្ឋកម្ពុជាតាមរយៈបទ «១ សីហា» ហើយត្រូវបានបរទេសជាច្រើននាក់យកបទនេះទៅ Reaction ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmqLon1Aoz5YZNCCsd4-yuVOnAlSpn8wAHVgRp_Of4j1oy9oWCrJoR4GRJSwVebgIC-7aKXjwU9M2ySFCrA1j_yDf7jXaZ8FtKaJUIHo9tIplAZJJeAFtcYdYD85FLWUlXF6aI2JFy2wWZNRnooPt6zGUC7I_u3GrU9vWfDs33lavjPl8D-E-qXNOgKAK/s2048/image_2025-08-04_11-29-09.png
កាលពីវេលាជាង១២ ឈានចូលថ្ងៃទី២ សីហា វណ្ណដា បានទម្លាក់បទចម្រៀងមួយបទមានចំណងជើងថា «១ សីហា (August 1st)» និងបានបន្ថែមខ្លឹមសារទៀតថា ០១ សីហាពួកយើងនឹងចងចាំថ្ងៃនេះអស់មួយជីវិត WE WILL NEVER FORGET!»។ អត្ថន័យបទចម្រៀងនេះគឺពោរពេញដោយទុក្ខសោកភាពឈឺចាប់របស់ប្រជាជនកម្ពុជាបន្ទាប់ពីភាគីថៃបញ្ជូនយោធិន២រូបវិលមកប្រទេសកម្ពុជាវិញមានទាំងរបួសនិងបាត់បង់ស្មារតី។ រូបភាពទាំងនេះមិនត្រឹមតែ វណ្ណដា ប៉ុណ្ណោះទេដែលទប់ទឹកភ្នែកមិនជាប់ប៉ុន្តែពលរដ្ឋដទៃទៀតក៏ឈឺចាប់មិនចាញ់គ្នាប៉ុន្មាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYF721-FCpcQgprzblycCaSOt8JRL4MDLic4rRNiRhaz6Q1uCZg35GcKTA4vVVb61JUqvrxNWODbLb3Dns0yKtw005k7shiAZYwNFYLigiOMFqYGhYiheVxCmIUnFu6U96c-XycMrLfE6keVKUQrN5d11WisTNA1Q57SZl-pDha9cMJDyXO6rLEqNw1YNO/s2048/image_2025-08-04_11-29-11.png

ការរៀបរាប់ពីការបាត់បង់ក្នុងភ្លើងសង្គ្រាម បញ្ហាទុក្ខលំបាក ស្រមោលអតីតកាល និងការស្វែងរកសុខសន្តិភាព របស់ វណ្ណដា តាមរយៈបទចម្រៀងគឺពិតជាធ្វើឱ្យប្រជាជនកម្ពុជារំជួលចិត្តសូម្បីតែជាតិសាសន៍ដទៃក៏សម្តែងក្តីអាណិតមកកាន់ប្រទេសកម្ពុជា ប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDTOFowbFWgnvIxMMdSPYs7I0b-3vRmVO3hECvoYQz24pq1rpIbRclYvOpgfScFzUuVEw8MU1_p8jbRxcX2UP-37oE2Yg6kZm2tfeyQyxCBmpbPZ89XqDCAn_AijNl5U1-rjsMAbUKk5RJb4s9ZDCmWNLsaOnVRAuRg8zTafAYOWjZ8RwXfOM6e4pRIGyK/s1193/image_2025-08-02_10-20-10.png

មានជនបរទេសជាច្រើនដែលធ្វើ Reaction គឺបានយកបទ «១ សីហា » របស់ វណ្ណដា ទៅ Reaction បើទោះបីជាជាតិសាសន៍ដទៃមិនអាចស្តាប់ភាសាខ្មែរបាន ប៉ុន្តែសំឡេងរបស់ វណ្ណដា និងអត្ថន័យបង្ហាញជាភាសាអង់គ្លេសធ្វើឱ្យពួកគេជ្រួតជ្រាបច្បាស់ពីទំហំឈឺចាប់ អួនណែនរបស់ប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmMbE_zlpkXTI_L472RI2n7NOphyphenhyphenHAol2KxuXXFgIEpj4-7fQmI9R-S-KMsyta94XCaLO7EGpBFD5EMQ4DIo7ZBWG2ukxpRTlnUL8uqW2QewfzScpNopkZVVfPpL6EfGhbYwHctHvTAyM3WGGbwPyvb5nqhqxqMQ7xbFbqNzqFPpaeA_I9ByhuKOiTB81z/s1157/image_2025-08-04_08-34-29.png

សំឡេងដ៏មានឥទ្ធិពលរបស់ វណ្ណដា គឺពិតជាសាយភាពបានលឿននិងខ្លាំងហើយវីដេអូរបស់តារារ៉េបរូបនេះបាននិយាយអំពីរឿងរ៉ាវជុំវិញជម្លោះព្រំដែនរវាងខ្មែរថៃ ការខូតខាតនៃសម្បត្តិបេតិកភណ្ឌពិភពលោករបស់ប្រាសាទព្រះវិហារគឺបានសាយភាពដល់ជនបរទេស៕