Home Blog Page 460

ហេង វិសាល និង ជា ស្រីនា បរិច្ចាគទឹកប្រាក់១ម៉ឺនដុល្លារទៅកាន់ទីតាំង៣សំខាន់ៗ

0

Influencer ល្បីឈ្មោះប្រចាំប្រទេសលោក ហេង វិសាល និង ជា ស្រីនា ជាភរិយាបានធ្វើរឿងដ៏គួរឱ្យស្ងប់ស្ញែងដោយអ្នកទាំងពីរបានបរិច្ចាគទឹកប្រាក់រហូតដល់១ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។ ការបរិច្ចាគនូវទឹកប្រាក់នេះគឺជូនទៅដល់មន្ទីរពេទ្យចំនួនពីរ និងថវិកាមួយផ្នែកទៀតទៅកាន់កងទ័ពដែលកំពុងការពារនៅព្រំដែនតាមរយៈលោក តាំង គីមឡេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM-iFZzcTfB6zFZsMNcmzbU99KGXf4aP35kwtCuukquyxkh2eCXBJivlFgxBhuSrO5ljhvOkiuOZHSNqKrO7pKQDg1cUfYO3nrMz1EADL3AMlQgtvao8mqF9Aj6tqm58Hae8EF4tCOkPFibn2QEfcO_g9Q-JwCYj2EmBKMKE1HOn4eVmJorAdWtqKZKj_C/s2048/image_2025-06-02_13-54-05.png
នៅលើបណ្តញសង្គម Weyoung Cambodia ដែលជាក្រុមហ៊ុនរបស់អ្នកបង្កើតមាតិកា ហេង វិសាល និង ជា ស្រីនា បានប្រកាសថា «មុនបញ្ចប់កម្មវិធី Weyoung Launching Party ក៏នឹងបន្តចែករំលែកក្តីស្រឡាញ់មួយចុងក្រោយ ជាមួយកុមារកម្ពុជានិងបងៗ កងកំលាំងការពារព្រំដែនរបស់យើងដែរគឺ Weyoung នឹងបរិច្ចាកប្រាក់ចំនួន ១០០០០$។ ៨០០០$ជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផា និង២០០០$ជូនទៅកាន់បងៗកងកំលាំងរបស់យើងដែលកំពុងតែការពារនៅព្រំដែនតាមរយៈបង តាំង គឹមឡេង។ ពីក្រុមការងារនិង ភ្ញៀវ Weyoung សូមជូនពរប្អូនៗ បងៗកងកំលាំង និងប្រជាជនកម្ពុជាទាំងអស់ជួបតែសេចក្តីសុខ ជោគជ័យ រីករាយ និងមានសុភមង្គល »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjejmDVdSlmqOrF8Pr2f3TMYLXkVnCHMB9dV7qdwgS9Tm2hCplqBG0GWPRY-kbcCBb1ftTMsRmXnXF575Mh3wQuU39zR0KP8U8YL-PiQp3SARi7Wggj-f6gMkx9jMXwiq7qPtbs6lpWikqNHxCgonJca-gk7Hk3MpPE0roLXFb4eiaQ8mv4RPVRHSurt1vt/s2048/image_2025-06-02_13-54-08.png

ជាមួយនឹងការប្រកាសខាងលើនេះ ហេង វិសាល និង ជា ស្រីនា ក៏បានបង្ហាញពីប្រតិបត្តិការផ្ទេរប្រាក់របស់ខ្លួនទៅកាន់មន្ទីរពេទ្យគន្ធបុផ្ផាចំនួន៤០០០ដុល្លារ មន្ទីរពេទ្យកុមារអង្គរចំនួន៤០០០ដុល្លារ និង២០០០ដុល្លារទៀតទៅកាន់លោក តាំង គីមឡេង ដើម្បីជួយទៅដល់កងទ័ពកម្ពុជាដែលកំពុងបំពេញកាតព្វកិច្ចដោយសេចក្តីអង់អាចការពារទឹកដីកម្ពុជាពីសត្រូវឈ្លានពាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUpEd8QFdYkirwrqB9m-i6b9ygpSuxU5dU63G9G7-6wuf4HG7fBj7udlp9qjcKKJ-R3idFgVbymbnrkMBSuwuKOFCZHqV84gtlDaEpzQuDKSbx2dgvg5hn5L-9lLTBmBzdY-mqkyu5HLDXAyWPtkPFvnP9iEoyobOYbvA457o2j85ZZ7XxXP_YmEiC1hyphenhyphenZ/s1440/with%20husband.jpg
ទឹកចិត្តរបស់ម្ចាស់ក្រុមហ៊ុនវ័យក្មេងទាំងពីររូបបានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង ក្នុងនោះម្តាយ ជា ស្រីនា ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងដែលឃើញកូននិង កូនប្រសារមានចិត្តសប្បុរសយ៉ាងនេះ។ ជារឿយៗ ហេង វិសាល និង ជា ស្រីនា តែងតែជួយបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជួយទ្រទ្រង់ទៅដល់កន្លែងខ្វះខាតរួមវត្តអារាមមួយចំនួនផងដែរ៕

រឿងអាស្រូវរបស់ប្រធាន HYBE ប៉ះពាល់ដល់ការវិលត្រឡប់មកវិញរបស់ BTS ដែរឬទេ?

0

ខណៈដែល BTS ខិតកាន់តែជិតដល់ការវិលត្រឡប់មកវិញរបស់ពួកគេរឿងអាស្រូវរបស់ លោក Bang Si Hyuk ប្រធាន HYBE កំពុងប្រឈមមុខនឹងភាពចលាចលក្នុង កម្រិតខ្ពស់បំផុត ជាហេតុធ្វើឱ្យមានការព្រួយបារម្ភទៅដល់ក្រុមចម្រៀងបុរសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga-O73nGdK0xoffjDlakCtWDHb2qL696Z6hXwvNGgmHfO-bHcNiFVa9MkYzrVfDCRxcX_d11REiuuJYzrfGcaPxwfMzbx1Oky0fjpc5xjqs7UtK6tsI_8CXkusHM5XNWc-mEZOh0PYV9dZNwPnuPD9ki-U6KdyPekLlfMTqyaj0N9ykMD5eaVP4_fJAj0Q/s640/image_2025-05-30_14-06-34%20(3).png

ប្រធានក្រុមហ៊ុន HYBE លោក Bang Si Hyuk កំពុងត្រូវបានស៊ើបអង្កេតដោយសេវា ត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) នៃប្រទេសកូរ៉េខាងត្បូង សម្រាប់ការចោទប្រកាន់ថាមាន ប្រតិបត្តិការក្លែងបន្លំថវិកាជាង ៤០០ ពាន់លានវ៉ុន ប្រមាណ២៩០ លានដុល្លារ លើកិច្ចព្រមព្រៀង។ យោងមាត្រា ៤៤៣ នៃច្បាប់ទីផ្សាររាជធានី ប្រសិនបើប្រាក់ចំណូល ពីការរំលោភលើសពី៥ពាន់លានវ៉ុន Bang Si Hyuk អាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិតឬ ដាក់ពន្ធនាគារពី ៥ ឆ្នាំឬច្រើនជាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCo16RNB8lyLTRFN-gvHBIpY9lAQbI_ADIYbOqa_O4DwsCxJzTaDecJIwIbm_R1fthAw9gpqReijMhVXwTvUHRQYjfMtBPUH_lgS6ls8EJk-RrnPjLYrm78-wzbOSRRp_pdiioDIWhggc6DF_tv_w-kVDOg3b597I2xXJMi2bp4iRLzJKbWSYfBWaINwAD/s2000/image_2025-05-27_16-23-33.png

ទោះបីជាភាពចម្រូងចម្រាសកើតឡើងពីសកម្មភាពហិរញ្ញវត្ថុរបស់ HYBE ក៏ដោយក៏អ្នកគាំទ្រមួយចំនួននៅតែមានការព្រួយបារម្ភអំពីផលប៉ះពាល់សក្តានុពលរបស់វាចំពោះការត្រឡប់មកវិញរបស់ BTS ជាក្រុមពេញលេញ។ ក្រុមចម្រៀង BTS ត្រូវបានគេរំពឹងថានឹងជួបជុំគ្នាវិញនៅចុងឆ្នាំនេះ ខណៈសមាជិកទាំងអស់បានបំពេញកាតព្វកិច្ចយោធាក្នុងខែមិថុនា។ ទោះបីជាកាលបរិច្ឆេទត្រឡប់មកវិញជាផ្លូវការរបស់ BTS មិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ ប៉ុន្តែ HYBE បាននិយាយម្តងហើយម្តងទៀតថាខ្លឹមសារ និងការសម្តែងថ្មីសម្រាប់ក្រុមគឺស្ថិតនៅក្នុងការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjweML8gF54clrpY621MxRhDS2h5Ac05FvDdKzE4RlUn0SEouIrnDujwmq56C5o1y-E8tNi9OYiVZY88dEu91VziUkW-KSx4zwqT_80mR6Zf6yjVLMml2WU2dXM-YlKikapFpMMEKYs1LWzohurarOlk8ntpngsUh02h-9u8asa2_ExEv2YIWfsSZAhXCKd/s2000/image_2024-05-22_10-41-24.png

នាយកប្រតិបត្តិឧស្សាហកម្មកម្សាន្តមួយរូបបាននិយាយថា រឿងអាស្រូវដែលពាក់ព័ន្ធនឹងប្រធាន Bang Si Hyuk ទំនងជាមិនអាចធ្វើឱ្យខូចគម្រោងការវិលវិញរបស់ BTS ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL3qjlZ7cdwJ7Uc1JIea_nb44If_GsljYNuj3-15jwC_GMPHCAnVFNV5r3SJ5jwmZdGgReG2tIb-qZejk9Tr75zECclYMwOr3mfSKgekY0DTIt27p54cY7AOEzX3-vcZW-NJyWzGwhaSkAfhBK2Jv4Yh-P0ewqMhE2ew6cPsLj_UYQug0YZWKn7U2PxUbc/s2000/image_2025-05-27_16-23-31.png

«បញ្ហានេះផ្តោតលើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ Bang Si Hyuk និងមិនទាក់ទង ដោយ ផ្ទាល់ជាមួយ BTS នោះទេ។ HYBE ដំណើរការក្រោមប្រព័ន្ធពហុស្លាក ហើយ BTS មាន សមត្ថភាពពេញលេញក្នុងការត្រឡប់មកវិញដោយឯករាជ្យ។ សមាជិកនីមួយៗបានពង្រឹង វត្តមានទូទាំងពិភពលោករបស់ពួកគេតាមរយៈអាជីពទោល។ ខណៈពេលដែលកេរ្តិ៍ឈ្មោះ របស់ HYBE អាចនឹងរងផលប៉ះពាល់ ខ្ញុំមិនមើលឃើញថាការត្រឡប់មកវិញរបស់ BTS មានភាពយឺតយ៉ាវ ឬប៉ះពាល់ដល់សកម្មភាពផ្សព្វផ្សាយរបស់ពួកគេនោះទេ។ ប្រាកដ ណាស់នេះអាចបន្សល់ទុកនូវស្នាមប្រឡាក់នៅលើកំណត់ត្រារបស់ក្រុមហ៊ុន។ ប៉ុន្តែអ្នកគាំទ្រនឹងមិននៅស្ងៀមឡើយ បើទោះបីជា Bang Si Hyuk ត្រូវបានផ្ដួលរំលំក៏ដោយ ក៏ពួកគេនឹងមិនអនុញ្ញាតឱ្យសកម្មភាពរបស់ BTS ធ្វើឱ្យខូចគុណភាពនោះទេ»៕

អ្នកនាំពាក្យកងទ័ពជើងគោកថៃ ៖ «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃល្អប្រសើរ ពុំទាន់ឈានដល់ការបិទព្រំដែនទេ»

0

ប្រទេសថៃ ៖ អ្នកនាំពាក្យកងទ័ពជើងគោកថៃបញ្ជាក់ថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺល្អប្រសើរ ពុំទាន់ឈានដល់ការបិទព្រំដែនទេ ប្រសិនបើបិទព្រំដែនមែន គឺត្រូវតែមានភាពចាំបាច់ ហើយអ្នកនាំពាក្យកងទ័ពជើងគោកថៃទទួលស្គាល់ថា មានតែតំបន់ខ្លះប៉ុណ្ណោះដែលមានបញ្ហា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjCfIiSHuQD7yNBN4yO2Xz3C6a9u0CcZBHubRktmqSPrfxpN1yS1rdnnAvOxh8EYP5EHrQQ8AGeZD5tSbn0Fbx77GLqy3-5kKUx0mC1fd69tja1tYryQY07x1-IKK24jvBtCWuMfWLShJY7odfCYsLtiJ_Tf-_IXpO-TiaPSRtg_MN8H1p0IcACROlEByd/s1280/photo_2025-05-31_15-55-12%20(2).jpg
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោកឧត្តមសេនីយ៍ទោ វិនឆ័យ ស៊ុវ៉ារី បញ្ជាក់ថា ពុំទាន់ឈានដល់ការបិទព្រំដែនកម្ពុជា-ថៃទេ ប្រសិនបើបិទមែននោះ គឺមកពីមូលហេតុផ្តល់សុវត្ថិភាពដល់ពលរដ្ឋរស់នៅព្រំដែន ហើយមានតែតំបន់ខ្លះប៉ុណ្ណោះដែលមានបញ្ហា ។ ប៉ុន្តែវាស្ថិតក្នុងកម្រិតមួយដែលមិនបង្កការព្រួយបារម្ភច្រើនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX09syNy3YDbrtNz1IYdq51ejzn0C-L_TSzcS8RXnzcoQatZLVK-FUnQJu5iSDMuvZYKUop9LnRUYzE0oqTClQs2xImNugIYR1RWH1wqxjVPZHx2lXIMt7QuuHhGp_r6VSYF4ndLzc7a2XgdW7bE6HKAQHs_yOUWbVTOzcii_FeMKb3MafKy-MxMq6Ntsb/s1084/photo_2025-05-31_15-49-15.jpg

ក្រោយពីសារព័ត៌មាននានារបស់ថៃបានចុះផ្សាយពីការបិទច្រកព្រំដែនអចិន្ត្រៃយ៍ ចំនួន៦ និងច្រកព្រំដែនបណ្តោះអាសន្ន ចំនួន១០ កាលពីថ្ងៃទី៣១ ខែឧសភា លោកឧត្តមសេនីយ៍ទោ វិនឆ័យ ស៊ុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃ បាននិយាយពីករណីបិទព្រំដែនថា តាមធម្មតា វាជាផ្នែកមួយនៃផែនការសម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពរបស់ពលរដ្ឋ ។ ពេលនេះ (ថ្ងៃទី៣១ ខែឧសភា) អាជ្ញាធរក្នុងតំបន់ពុំទាន់ទទួលបានសេចក្តីរាយការណ៍ណាមួយជាផ្លូវការទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj2vFILRQepOvhmRSYg6RnsqKUbNu3ANvzArbYmA5NcvoGObDqFIcptpePVE6Gjj2GiaBEGrk5IBqkFUDkoby3gIKOLr249WGdGhT9w1UFZrKHI79y1weIztWQROwpXiOPlAQBflY8SWRU_HZv4q3u-Vuy5oc_dzqMQxFwynbUAE80jYtLgXAZVI5M2bdG/s1024/photo_2025-05-31_15-55-12.jpg

កន្លងមក ការបិទព្រំដែន គឺទាល់តែមានភាពចាំបាច់ប៉ុណ្ណោះ ឬស្ថានការណ៍ក្នុងតំបន់មានបញ្ហា ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិគួរឱ្យបារម្ភ ជាពិសេស នៅពេលទទួលបានព័ត៌មានគួរឱ្យជឿជាក់ថា នឹងមានការប្រើប្រាស់អាវុធពីចម្ងាយ គឺការបិទព្រំដែនដើម្បីសុវត្ថិភាពបងប្អូនជនរួមជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjapE11tuUAglMckoRppKZF9GppX9a-nD0y5Mk2xSlvc5LeK4DWwl1iM9z2xdI06fV_ntjn8MiawUbpzrXohQcDpmLNoaj4hYlxYPmdzwpuYHCJ2kge4bDyL6FLzb5TtAQWXSAzP9edt2ZaYQhPYYmLp64XK27iILfeWIQ-2by1OVMEhepkXb1QB_pmWTCq/s1024/photo_2025-05-31_15-55-12%20(3).jpg

ចំណែកស្ថានការណ៍បច្ចុប្បន្ន បើពិចារណាពីទិដ្ឋភាពរួម គឺតំបន់ភាគច្រើនមានភាពប្រក្រតី ហើយមានតែតំបន់ខ្លះប៉ុណ្ណោះដែលអាចមានបញ្ហា ប៉ុន្តែវាស្ថិតក្នុងកម្រិតពុំគួរឱ្យបារម្ភប៉ុន្មានទេ ។ ប្រទេសកម្ពុជា និងថៃ ពឹងផ្អែកលើយន្តការដែលមានស្រាប់ក្នុងតំបន់ដើម្បីដោះស្រាយបញ្ហារួមគ្នា នៅក្រោមកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹង ៕

«ភ្នំដងរែក»របស់កម្ពុជា ជាដែនធម្មជាតិនិងប្រវត្តិសាស្រ្តដ៏អស្ចារ្យប្រៀបបាននឹងឋានសួគ៌ក្រោមមេឃ

0

ភ្នំដងរែក គឺជាដែនធម្មជាតិខណ្ឌព្រំដែនរវាងប្រទេសកម្ពុជានិងថៃ ដែលលាតសន្ធឹងឆ្លងកាត់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ភ្នំនេះមានសារៈសំខាន់ទាំងផ្នែកប្រវត្តិសាស្ត្រ និងធម្មជាតិ ដោយមានសំណង់ប្រាសាទដ៏អស្ចារ្យមានអាយុកាលជាង១ពាន់ឆ្នាំ លើកំពូលភ្នំដ៏ខ្ពស់ ព្រមជាមួយទេសភាពធម្មជាតិដ៏ស្រស់ស្អាតបំផុត ស័ក្តិសមនឹងពាក្យមួយឃ្លាដែលបានសរសេនៅលើកំពូលភ្នំនោះថា «ដួងព្រលឹងជាតិខ្មែរ រះខ្ពស់ត្រដែតលើខ្នងភ្នំដងរែក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidqq1OPQr6wL-oCvkh89zTh6Gx34UCqGhV6N4q2lPsB5tx9z-ua6x8B9ff6casL1WzhZY87cmWFmzZ1H1OMqjhUkKyh9UH7TucDIKXDgk4kclrLYABcMr9JsRdFIsHjLqAuPw5IHQulDz4UDhL9xSs71EZAxzJRIEqfo4dWcPJY6rMXJm2pakQbJkYTyuX/s1377/image_2025-06-03_08-29-34.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidqq1OPQr6wL-oCvkh89zTh6Gx34UCqGhV6N4q2lPsB5tx9z-ua6x8B9ff6casL1WzhZY87cmWFmzZ1H1OMqjhUkKyh9UH7TucDIKXDgk4kclrLYABcMr9JsRdFIsHjLqAuPw5IHQulDz4UDhL9xSs71EZAxzJRIEqfo4dWcPJY6rMXJm2pakQbJkYTyuX/s1377/image_2025-06-03_08-29-34.png
ភ្នំនេះ គឺជាជួរភ្នំមួយដែលមានបណ្ដារភ្នំតូចធំជាច្រើន និងមានសំណង់ប្រាសាទបុរាណជាច្រើន ប៉ុន្តែបច្ចុប្បន្នប្រាសាទខ្លះត្រូវបានកាត់ចូលទឹកដីថៃ រីឯប្រាសាទដែលនៅសល់លើទឹកដីខ្មែរមានចំនួន៤រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទតាមមាន់ធំ និងប្រាសាទតាមាន់តូច។ ភ្នំនេះមានកម្ពស់ពីនីវ៉ូទឹកសមុទ្ររហូតដក់កំពូលគឺជិត ៧០០ម៉ែត្រ ចំពោះចំណុចដែលខ្ពស់ជាងគេបំផុតគឺស្ថិតនៅចំទីតាំងប្រាសាទព្រះវិហារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq2iATsguUK2tYjl20mBB-h-GabCoXq9aJZwy7syELbScD6rh1zBV2DMFWKF1S9remN5J7AI5gcGiUG64i12_EHOt_Og8oVoz8-3K0j9w1m6K9fmP56bLcWp58yJjhmAiBNlIhjo0dE1CruYEZNfS7VJK1H_OM6VlpA0UcsHXmdH2bBah-yaJSy3FPhBi7/s1200/image_2025-06-03_08-30-27.png
សណ្ឋានដីភ្នំដែលមានខ្ពស់ដូចនេះ បានផ្ដល់នូវលក្ខខណ្ឌដ៏អំណោយផលកាលពីសម័យកាលមហារនគរក្នុងការធ្វើសឹក ដែលនាំឲ្យកម្ពុជានាសម័យនោះ មានវិសាលភាពទឹកដីធំធេងក្រៃលែង។ ហេតុផលទាំងនេះហើយ ទើបដូនតាខ្មែរបានសាងសង់ប្រាសាទ និងបុរាណដ្ឋាន ដែលទុកជាទីសក្ការៈសម្រាប់គោរពជាច្រើននៅលើភ្នំនេះ និងភ្នំដែលនៅក្បែរៗនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS1ceoTAwlTkiFbKTPILWxCF9Bm_VKXXktJUQgrZw6Lg7eAozYsvvL9jmnFJSswbNTRvoPPIYlDJ6xs63fDbCNft3QHU5qfESM1508Dfor1BpaRq_gW418CoFVcgntJEJmLHq7HsJ8br56YXDxKxM02AEuf54aHx_9vcsynWQje8N_AT1Py3-feycGDXXS/s1280/image_2025-06-03_08-31-11.png
បរទេស និងពិភពលោកទាំងមូលដែលបានស្គាល់ប្រទេសកម្ពុជា បាននាំគ្នាស្ញប់ស្ញែងបុព្វបុរសខ្មែរក្នុងការជ្រើសរើសទីតាំងសាងសង់ប្រាសាទ និងកោតសរសើពីបច្ចេកទេសលើកដាក់ថ្មទម្ងន់រាប់សិបតោនមកឡើងមកលើភ្នំ និងរចនាប្រាសាទឲ្យមានរូបរាងល្អឯក ព្រមទាំងអាចឈររឹងមាំ កាត់ខ្យល់ កាត់ភ្លៀង បានជាង១ពាន់ឆ្នាំយ៉ាងអស្ចារ្យ។ ស័ក្តិសមនឹងពាក្យមួយឃ្លាថា «ដួងព្រលឹងជាតិខ្មែរ រះខ្ពស់ត្រដែតលើខ្នងភ្នំដងរែក» ធ្វើឲ្យប្រទេសក្បែរខាងមិនថាក្នុងសម័យកាលណា តែងប្រាថ្នាចង់បានសម្បត្តិទាំងអស់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE8vbQtaHuuN466iLsYmsKyDyY5uTISdlehG4Qkot5wnzXHoxdaDkfZe0dRgsyy65PbgfN4ul8Ldxy5-J94VlkS_qT3PXbpJ5iHYjOQHSH9VYZ8ccKDkd3or0x_qxWyjzYTQuhosaaLZiKIom0oY3LJbCTP_7TBTMrHbVKOYXPTRhbjQy8x3oOnrsypP25/s1280/photo_2025-06-02_11-52-42.jpg

ជាងនេះទៅទៀត មិនមែនត្រឹមតែប្រាសាទបុរាណប៉ុណ្ណោះទេ នៅតំបន់ភ្នំដងរែក ក៏មានព័ទ្ធជុំវិញដោយព្រៃឈើធម្មជាតិ សត្វព្រៃ និងលក្ខខណ្ឌទេសភាពប្លែកភ្នែក ដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តដើរឡើងភ្នំ និងស្វែងយល់ពីធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5nRt54Xcsv1GQ9U4XZ-h1jTfo4WpSYGV3cojJVPaGQLgANl9Hy3YSUuuI7m3OdLUmcI57ZfE6q2f6RNNZHu5MDLMbWCSHeMGSC9m8l29Oc5zpn9aA-6PPnM-wUm04y-wbrTlXq89HsoMmJyyjvHwF6e8YHCjz8mZi7lpR_9cdstIaBVaVjFF8525l66ST/s1280/photo_2025-06-02_11-52-44.jpg

គ្រាន់តែធ្វើដំណើរឆ្លងកាត់ទីនេះទេ អ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយជាមួយទិដ្ឋភាពធម្មជាតិដែលមាននៅអមសងខាងផ្លូវ។ ហើយប្រសិនជាបានឡើងមកដល់កំពូលភ្នំទៀត នោះអ្នកប្រាកដជារឹតតែពេញចិត្តជាមួយនឹងទេសភាព ដែលភ្នំនិងពពកស្ថិតនៅជាមួយគ្នា មានភាពស្ងប់ស្ងាត់ និងខ្យល់ត្រជាក់ ប្រៀបបាននឹងស្ថានសួគ៌ដ៏អាថ៌កំបាំង ប៉ុន្តែមានពិតមែននៅលើទឹកដីប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHZICuHwpDkqfO17IrfrEcUog6jI2HRvcaahOphXAsm6AToyktWpEm8MVCizmW1-4l_-Qp1cSbza4xKALQa2qq1cI8dhobNgP5RzohCNKZwVZOKYcrni9irNGe-vPafk9lb70KzhrQMs18nEkEApZqhxZKivmd6D5jSY-rCYo60lK5YGwzUX9gVCY5VczI/s2528/image_2025-06-03_08-30-25.png
ទាំងនេះអាចសបញ្ចាក់ឲ្យឃើញយ៉ាងច្បាស់ថា «ភ្នំដងរែក» គឺជាតំបន់ធម្មជាតិ និងប្រវត្តិសាស្រ្តដ៏អស្ចារ្យ ព្រោះបានលាយបញ្ចូលរវាងជំនឿបុរាណជាប់ពាក់ព័ន្ធនឹងប្រាសាទ និងធម្មជាតិទាំងឡាយដែលមាននៅលើភ្នំ បង្កើតបានជាសម្បត្តិវប្បធម៌ អរិយធម៌ និងធម្មជាតិដ៏អស្ចារ្យសម្រាប់មនុស្សសម័យទំនើប។ ដូចនេះក្នុងនាមជាកូនខ្មែរ យើងគួរស្រលាញ់ និងការពារអ្វីដែលជារបស់ដូនតាខ្មែរបានបន្សុលទុក និងធានាឲ្យបាននូវបូរណភាពទឹកដី ដើម្បីទុកជាសម្បត្តិសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត៕

ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី សម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការហើយ!

0

ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់, ​លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ, និងលោកបណ្ឌិត​ យ៉ាស៊ូម៉ូតូ ខេមមូរី ស្ថានិក និង​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិល​ធីឌី ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនរូប សរុបប្រមាណ ១០០ នាក់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5kEE5PFBFug3t2Rxt8DfPZE9HtNU9ertrNLZaoaVR_9fkBa_Fe2373z-rvBY8SgYPmr3LSjMw3NTjQUiytGmNev_UyJL3hhRKPyCX8cV3D0Z4RyPbDi-5XwKgScE8uA0AmGzMvvofUEv5ZTl3BYnjpG4gWgKbHjJll7gD-ieO1RrOl8ADVsTTJh50Rp9F/s6017/Norote.media-5893.jpgគម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ​ ក្រោមការ​វិនិយោគ ១០០% របស់​វិនិយោគិនជប៉ុន ដែល​មានបទពិសោធជាង ៤០ ឆ្នាំ​ក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម​ និង​សេវាគ្រប់គ្រងអចលនទ្រព្យ​​នៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និង​កម្ពុជា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCxB08TtQg-EaUy0j9BFIXHEEUM2CHSBOKiJaR-rXFReH86JBAn7b_OoBEpk91q0RM1GwHS-VVrLkDx3F4SjLEqfTet1uEdZ3ZcK7uQzaQcDyoPeNZDAw4l71Xr7R8mFJYZr_ZQW3LtVneXKGpfDGG9VpuOz_ViWJZcDdf0dyKN8MKAfpbVqav2IXJcAYb/s6036/Norote.media-5877.jpgលំនៅឋានអារ៉ាខាវ៉ា ២ មានទីតាំងនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ ចំងាយ​ត្រឹមតែ ១៥ នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និង​ក្រុងតាខ្មៅ។​ គម្រោងនេះត្រូវបាន​សាង​សង់ឡើងលើផ្ទៃដីសរុបជិត ០.៤ ហិកតា ដែល​មានពីរប្លុក ត្រូវជា ៤ អគារ​ សរុប ២២ ជាន់។​ លំនៅឋានអារ៉ាខាវ៉ា ២ មាន​យូនីតសរុបចំនួន ៩៦០​ ដែល​ក្នុងនោះមាន​យូនីតប្រភេទស្ទូឌីយោ (ទំហំជាង ២២​ ម៉ែត្រការ៉េ) និង​យូនីតប្រភេទបន្ទប់គេងមួយ (ទំហំជាង ៣០ ម៉ែត្រការ៉េ)។​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiedYcTbL7Uy6OPmOvsik2qwKFQOSWxTsnfS-Ki43VxFeaaHfgMkU64Rx0mAxOh92NFibyDugJH1-hw3YqIkgvcNmmVl30k_ihohd28_amEEblILWuk9lF0rI10cRlXEJUMbaG40bhn8tDkSJVysBlf-14-yEaTzktr04q85Pxl8yTxqNYYO1L4RJv21n9x/s3260/AR%202.pngសម្រាប់លំនៅឋានអារ៉ាខាវ៉ា ២ ការរចនាស្ថាបត្យកម្ម​សំណង់អគារ និងការបំពាក់​បរិក្ខារគាំទ្រផ្សេងៗ ត្រូវបាន​ធ្វើឡើងតាមលំនាំអគារលំនៅឋានអារ៉ាខាវ៉ា ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែល​ជាគម្រោងទី ១ និង​ឈានមុខគេ ដោយ​មានការលក់លើសពី ៩០% និងការប្រគល់យូនីតលើសពី ៨០% ជាមួយនឹងអ្នករស់នៅប្រមាណជាង ៥០០០ នាក់។ ការរចនាសំណង់អគារបានគិតគូរអំពីការរក្សាពន្លឺ និងលំហូរខ្យល់ធម្មជាតិ ដោយអគារនីមួយៗសង់បែរមុខរកគ្នា ដើម្បីរក្សាលំហធំនៅចំកណ្តាល និង​ធ្វើឱ្យមានពន្លឺ​ និង​ខ្យល់គ្រប់គ្រាន់។ គ្រប់យូនីតទាំងអស់ត្រូវបានបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកំដៅ និង​ផ្សែង ដែល​អាចផ្តល់សញ្ញាប្រកាសអាសន្នតាមជាន់ និងជូនដំណឹងដល់ក្រុមការងារគ្រប់គ្រងអគារ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMcQBBn6cMwjiR54-YZtH9yitYelrjq_DyCtNujmOnA_eZ0TugWq5R4b781AG1RvsWPaZOjXMjYDVM1pR2rMQ0ExqcOB0r3yzKNzQaxJmOQbAhS5pIbZo9ZXTsRQ2ECbTKjBKDBR1x1eYcTff9Fz78DYOkbj9awysg2fwURkoJIzMX-m2_VascVTjjvejp/s6192/2025-06-02%2017.15.41.jpgអគារលំនៅឋានអារ៉ាខាវ៉ាមានប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ​ស្របតាមស្តង់ដារបច្ចេកទេស  ដោយរួមមាន​ អាងស្តុកទឹកក្រោមដីសម្រាប់បញ្ជូនទឹកទៅ​តាម​ទុយោពន្លត់អគ្គិភ័យតាមជាន់នីមួយៗ ព្រមជាមួយការ​បណ្តុះបណ្តាល និង​ហាត់សមជាប្រចាំអំពីវិធីសាស្រ្ត​បង្ការនិងពន្លត់អគ្គិភ័យ។ លើសពីនេះ ទីតាំងសំខាន់ៗក្នុង​អគារត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងមាន​ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូលអគារ និង​ចំណត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo7AkTxbJu3HUYHCjKHOVrGPF8JUkvqQ2uEoo5yJWmsGvhBsOjVtc9XdolFKNpJMpKIDcgBjarCz1qKLaqNT8Xk4xFuHz1-RGpuaHam85UUeCS9tBwTzimRoOi-GMk8UXPDzaozC31FAUvVyuTP4nFIrKgbiXUexd63pZsILyKEw1llBYS33IgodE7x4_I/s5710/Norote.media-5728.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj78i6WZjqhH41axR95k0Km40ZUSq4FwTqVlJfRsWELYTyJJy_VtVhyphenhyphenvM5s_5nogKk6bfnYHZ6lAIkOKs9BeBJ9mvlBOqeh83qilu_JaM-5bFH1JQEYVbca2OB1Q9xkEtHObHxv5bzEzJ4Qra1p2S7gX35Xfuq19wi59223PdsFKxQOk3lKSYv5luQ3kjhY/s5379/Norote.media-5500.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwJOHXdQ5VEDJt_FagQr14X3VZ4EXp9M7Wu0dEt9Kkk3-piWYH-sDtTg8O9iUoeafLRF9iTXfr7AVCRnOX6JquTJAMr0SoR4u00RzrhjTsO-My4lV5BpFljlAg7RdbPDa942GJQVXl20r7tItrTzOgT6ESVTH7vEfKzIVxbzKyHmDqGZyO_KKbFI1bLcBY/s5304/Norote.media-5646.jpg

លំនៅឋានអារ៉ាខាវ៉ា ក៏មានអភិវឌ្ឍជាគម្រោងផ្សារ ហាង ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗ សម្រាប់គាំទ្រ និង​បង្កលក្ខណៈងាយស្រួលដល់អ្នក​រស់នៅផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuaDQwfIt9A0F_jtmlu_swsp7J3WllZcym5olnomjHVHVFZ_h0SSmyqw8LKTcZtKLoFPB_x8o4gkd-fzoKrVnUGjhUoRRn8Ccbd7eOXdk3e9kMd7KUFYcbp3qBitmtXZi_arnWKlLQstgDty1Q5jWwI3Jn9f3beX2KZuqSA-xWDIbKCrFL8EDMPVPHO6N_/s6083/2025-06-02%2017.15.33.jpgអគារលំនៅឋានអារ៉ាខាវ៉ាទាំងមូលត្រូវបានគ្រប់គ្រង​ ថែទាំ និង​រក្សាអនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ ដើម្បីរក្សាតម្លៃអគារ និងទ្រព្យសម្បត្តិសហកម្មសិទ្ធិរបស់ម្ចាស់យូនីត និង​អ្ន​ករស់នៅ ក្នុងចក្ខុវិស័យយូរអង្វែងទៅអនាគត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2MYTLHMFXr6Tv-_geDmIPUb6OQV77Qvh8zAhSwv7BcjS5EQ7DKEuEkYlo35LK68p7bY7e4dt7SnA-04-u329ZWAK8zIhY1SGqMFSLzOT_JuvdqH-4NYuqI2LmmgoMeoeYPvTzXxTlkyA6VbFg8aZ9cEXYCe2rAl68rvyOwI6ESfigLxLcnq2ao56q3THB/s5961/2025-06-02%2017.15.57.jpgកាន់តែពិសេស គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ មានលក្ខខណ្ឌ​បង់រំលស់ ៤២ ខែ​ដោយគ្មានប្រាក់កក់ និង​ការប្រាក់ និង​ផ្តល់ជូនកម្មសិទ្ធិប្លង់រឹង ដោយ​ឥតគិតថ្លៃទៀតផង។​

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ 012 582 999 / 098 999 589 ។​

កម្ពុជាទាមទារឲ្យថៃចា.ប់បុគ្គលដែលបង្កការផ្ទុះអា.វុ.ធនៅតំបន់មុំបី មកផ្តន្ទាទោ.សតាមច្បាប់ជាបន្ទាន់!

0

រាជធានីភ្នំពេញ ៖ មិននៅស្ងៀមនោះទេ! ក្រៅពីត្រៀមដាក់ពាក្យបណ្ដឹ.ងទៅកាន់តុលាការអន្តរជាតិដើម្បីដោះស្រាយបញ្ហាព្រំដែន ពេលនេះក្រសួងការបរទេសកម្ពុជា ក៏បានសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងការវា.យប្រហារដោយអាវុធរបស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដោយបញ្ជាក់ថា សកម្មភាពនេះគឺជាការរំលោ.ភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnyo45IApqyMgCzziZN2WZjhfqZypwJs835DQpBYmBUnmAWzavZfDYsow3Jst8BVSz9KxE8wY6G4a-qrrpv82gGDAzbL7xA9q-D6U1iXaM8MeAs5pqdBsBNrnn20h8buX9oXhQxA0alVrrn1qyqNhtqlv58DD8s14gxeBccN6vg05Qytnftiivw4-wW06g/s2048/502726049_1113771800795303_3987242340758371750_n.jpg
នៅក្នុងសេចក្ដីកំណត់ទូតមួយដែលបានផ្ញើទៅកាន់ស្ថានទូតថៃប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងអរិភាពដោយប្រដាប់អា.វុ.ធ នៅព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥:៣០នាទីព្រឹក កងកម្លាំងថៃបានបើកការបា.ញ់ប្រហារដោយខុសច្បាប់លើលេណដ្ឋានមួយកន្លែង ស្ថិតនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទេសកម្ពុជា ដែលបណ្ដាលឲ្យមានការសម្លា.ប់ទាហានខ្មែរយ៉ាងអយុត្តធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA1VfWF_ju-SDgSXN68MLygS-VO6xsYveMlF7ToJ3KdAgOVI0_IyKCL3Swj2GuGQNgFQZAtJTlB356JDexXl3DPTWnLfn7Oxo5TXIwyLcxhIAhhHPmLGWGVa4cVMzFwYxRTnoEeQxkmZavzCnDkhh_sb6qXZq0xi0O9_jTsOOHgGqZzI2uznM0jZ1dOFgm/s960/photo_2025-06-02_09-56-09.jpg

ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាសម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះការវា.យប្រហារនេះ និងអះអាងថានេះ ជាការរំលោ.ភលើដែនអធិបតេយ្យភាពកម្ពុជាពីភាគីកងទ័ពថៃ និងទាមទារឳ្យមានការស៊ើបអង្កេតជាបន្ទាន់ និងដោយម៉ត់ចត់ចំពោះបញ្ហានេះ ដោយត្រូវយកបុគ្គលដែលបានបា.ញ់ប្រហារមកលើកងទ័ពកម្ពុជាទៅផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcJJcQxUkLL5szaPXceD3SARtxoiOxYvoJq8H0anEdPj9EDm8sCM-agWGfpNUj61768PlfW9nEzRWNik0s6QsrEheCHmcuOLwPgRjTkDZBFJ3VMcn-Fm_y02uL9CsJOhPQl9boF4FSd6i2GJS6hiXkNP3qGgNStjTpX8cTR7_-Ny-49MC2F4ihD3e_9wQ/s2048/502681161_1113771727461977_3586959429560987917_n.jpg
ជាក់ស្ដែង នៅក្នុងកំណត់ទូតខាងលើ ក្រសួងការបរទេសក៏បានបញ្ជាក់ផងដែរថា ទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងនោះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃតាំងពីឆ្នាំ២០០០ មកម្ល៉េះ មិនមែនជាការតាំងទីឈរជើងរំលោ.ភលើអធិបតេយ្យភាពថៃ ដូចអ្វីដែលក្រុមជ្រុលនិយមថៃមួយចំនួនតូចបានលើកឡើងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4wv5Ly2_PTFFrhR_t3k-mrog2xM1HhexreyUnURUdFpoEnggovcG6gfiM3nHRTKIW-KWxzqny1tlRAgWQ9-TphFCodK2zx9bDM5gXSs5uAQP_RHfxS2Z63OR58b3R0B-8OmS4yCp_ySLBoxoWCXlbJ0akCBy4WeZYD6HmHYhuaRghllXcO6mc41Rzjknf/s1280/photo_2025-06-02_09-56-11.jpg

អាស្រ័យហេតុនេះ កម្ពុជានឹងនៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការស្នើសុំឲ្យមានការស៊ើបអង្កេតជាបន្ទាន់ និងស្វែងរកបុគ្គលដែលបានប្រព្រឹត្តិអំពើដ៏សា.ហាវមួយនេះ មកផ្តន្ទាទោសតាមច្បាប់ឲ្យបានម៉ត់ចត់។ ហើយកម្ពុជាក៏នឹងនៅតែរក្សាភាពអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព និងការទូត ក្នុងគោលបំណងកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងដទៃទៀត៕

 

ក្ដៅៗ មុននេះបន្តិចកើតមានការរញ្ជួយជាថ្មីម្ដងទៀតនៅខេត្តឈៀងម៉ៃ ប្រទេសថៃ

0

ខេត្តឈៀងម៉ៃ ៖ នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់ប្រទេសថៃ (TMD) បានរាយការណ៍ថា មានការរញ្ជួយដីកម្រិត 4.5 រិចទ័រនៅក្នុងប្រទេសថៃ ក្នុងក្រុងឈៀងម៉ៃ ខេត្តឈៀងម៉ៃ កាលពី 31 នាទីមុន។ ពោលគឺកាលពីវេលាម៉ោង ២និង០៧នាទីរសៀល ថ្ងៃចន្ទ ទី២ ខែមិថុនា ក្នុងជម្រៅដ៏រាក់ត្រឹមតែ ១.គ.មចុះក្រោមពីផ្ទៃដីប៉ុណ្ណោះ។

ដោយផ្អែកលើទិន្នន័យបឋមនៃការរញ្ជួយដី ការរញ្ជួយនេះបានបង្កឲ្យមនុស្សជាច្រើននៅក្នុងតំបន់ទទួលដឹងពីរំញ័។ វាបណ្ដាលឲ្យទ្វា ឬបង្អួចកញ្ចក់នៅតាមផ្ទះមយយចំនួនបានបាក់បែក និងបង្ករឲ្យមានរបស់របររង្គើរធ្លាក់។ល។ ចំពោះទិន្នន័យខូចខាតសរុបនៅមិនទាន់ច្បាស់ការនៅឡើយទេ។

ចំណែកនៅតំបន់ Ban Mae Waen ប្រជាជនប្រហែល 5,500នាក់ ដែលស្ថិតនៅចម្ងាយ 15 គីឡូម៉ែត្រពីចំណុចកណ្តាលនៃការរញ្ជួយដី ក៏ទទួលបានអារម្មណ៍ថាមានការរង្គើរកម្រិតស្រាល។ ការញ័រនេះក៏បានជះឥទ្ធិពលទៅដល់ តំបន់ សានកំផែង, ក្រុង Ban Mae Thalop និង Hang Dong ឲ្យទទួលដឹងពីការញ័រផងដែរ។

គួររំលឹកថា ព្រឹត្តិការណ៍រញ្ជួយដីថ្មីៗនេះ គឺកើតឡើងបន្ទាប់ពីការរញ្ជួយកម្រិតស្រាលៗជាច្រើនបានកើតឡើងកាលសប្តាហ៍មុន រួមមានការរញ្ជួយកម្លាំង ១.៦ ម៉ាញេទុត នៅស្រុកផាំង ខេត្តឈៀងម៉ៃ កាលពីថ្ងៃទី ២៧ ឧសភា។ ក៏ដូចជារញ្ជួយដីដែលមានកម្លាំង ៥.៩ នៅភាគខាងជើងអាស៊ី (មីយ៉ាន់ម៉ា) កាលពីថ្ងៃទី ១៤ មេសា ដែលអាចមានអារម្មណ៍ឮបានដល់ឈៀងម៉ៃ និងឈៀងរ៉ៃផងដែរ។ បញ្ហានេះបានធ្វើឲ្យមានការព្រួយបារម្ភអំពីស្ថាពរភាពសំណង់ក្នុងតំបន់ភាគខាងជើងនៃប្រទេសថៃ។

បច្ចុប្បន្នអាជ្ញាធរថៃកំពុងបន្តតាមដានពីសកម្មភាពរញ្ជួយដីយ៉ាងជិតស្និទ្ធ ព្រោះបើតាមការត្រួតពិនិត្យមើលរបស់អ្នកជំនាញខាងគ្រោះរញ្ជួយដីបានបង្ហាញថា នឹងមានការរញ្ជួយកម្រិតស្រាល ទៅមធ្យមជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប៉ុន្តែគេមិនអាចដឹងមុនពីពេលវេលាជាក់លាក់របស់វាបានឡើយ៕

​បញ្ហា​ព្រំដែន​​កម្ពុជា​-​ថៃ​ បើមិនដោះ​ស្រាយ​តាម​តុលាការ​យុត្តិធម៌​អន្តរជាតិទេ អាចនឹងនាំ​ទៅ​រក​ស្ថានភាព​ដូច​​ Gaza

0

ថ្លែងក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ មិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ជាវិបត្តិរុាំរៃដែលដោះស្រាយ២៥ឆ្នាំ មិនទាន់មានលទ្ធផល។

ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖” បញ្ហាព្រំដែនកម្ពុជា-ថៃ បើមិនបានដោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិនោះទេ អាចនឹងនាំទៅរកស្ថានភាពដូច Gaza ដែលអ៊ីស្រាអែល និងប៉ាឡេស្ទីនប្រយុទ្ធគ្នាដោយគ្មានទីបញ្ចប់”។

បន្ថែមពីនេះ សម្តេចតេជោ បានសង្កតធ្ងន់ថា៖”ការបបួលថៃយកបញ្ហាព្រំដែនទៅកាន់ក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាការទុកមុខទុកមាត់ឱ្យភាគីថៃ។ ប្រសិនបើភាគីថៃបដិសេធ វាបង្ហាញយ៉ាងច្បាស់ថា ថៃមានរបៀបវារៈលាក់កំបាំងនៅពីក្រោយខ្នង”។

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ មិនអាចធ្វើបានទៀតទេ ដោយសារតែវាមានរយៈពេល ២៥ឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ ហើយថែមទាំងថ្មីៗនេះមានការប៉ះទង្គិចគ្នាបណ្ដាលឱ្យស្លាប់ទាហានខ្មែរម្នាក់ថែមទៀតផង៕

 

ឡូរីន សម្តែងការអន់ចិត្តខំហាត់ប្រាណបានរាងស្អាតតែត្រូវគេថាវះ.កា.ត់កែកុន

0

្មីៗនេះស្រីស្អាត ឡូរីន បានបញ្ចេញរូបថតជាច្រើនសន្លឹកនៅលើបណ្តាញសង្គមទាំងរូបថតជាមួយនឹង វណ្ណដា ក្នុងពេលដំណើរកម្សាន្តទៅកាន់កោះរ៉ុង។ ជាមួយនឹងការបញ្ចេញរាងក្នុងឈុតប៊ីគីនីបញ្ចេញរាងយ៉ាងស្រស់ស្អាតរបស់ខ្លួនបែរជាមានមតិថារូបរាងរបស់នាងកែកុនរហូតធ្វើឱ្យ ឡូរីន និយាយឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJc6LpienXJi0NXEu0qsEuCODFM535XaAoMOkVJ13jkEuzKyokwyI9cn3_EqQTP2Zd9AEv9_THC_2rH09ap_Gn6xswEjERCj2d2fyIpVKNNKPJxjs_bFZ9kBJf9nXlDV6GCnFz2r4RnRGv5kBa_jKtN92Kcscq9MsIGfaxXfnaIAntxH1lywdhd3WMS-hg/s1732/501531006_18227610091288877_110948848360027181_n.jpg

នៅក្នុងការបង្ហោះរបស់ ឡូរីន នៅគណនីបណ្តាញសង្គមរបស់ខ្លួននាពេលថ្មីៗនេះ ស្រីស្អាតរូបនេះបានរៀបរាប់ថា «Guys! ខ្ញុំហាត់ប្រាណរាប់ឆ្នាំហើយ ពេលធម្មតាអត់ទាន់ញុំាអីគឺឃើញរាងស្អាតឃើញ abs បន្ទាន់ពីញុំាហើយផឹកហើយគឺ វាណែនពោះឃើញមូលចឹងហើយ ពេលស្រកពោះក៏វាធម្មតា តាមហ្នឹង I’m also a human ណា! មិនមែនជ័រណា!នេះខ្ញុំ តែងតែចែករំលែករូបភាពខ្លះៗពេលខ្ញុំហាត់ប្រាណ និងវិធីដែល ខ្ញុំធ្វើទៅបានផលមែន, ដល់ពេលទៅឱ្យ credit លើការចាក់នេះ ចាក់នុះ កែ បូម អីហ្នឹង ខ្ញុំអន់ចិត្តខ្លាំងមែនទែន..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYxkLnNbhxQevxcJdf-xbxn6Gv3A6BL-4ZrE9jABB5jplBkozyNRALBM1yl9Nygr22XEdKFHOAbQE-xhf2TWiRLJ1Lt8bpcVbod990Pj2DpC_sO2k-AbBzr43Eu-6Pq6yoZlwoH9d0G1Mda4H9YSNuTtt7tB40OAmPNRS5qJLmsITPZ1tMf48KNsBb5Wdg/s1732/502948234_18227610175288877_7302284918512499183_n.jpg

សង្សារ វណ្ណដា បានចែករំលែកទៀតថា នាងចែក រំលែកតែអីដែលជាសកម្មភាពនៅក្នុងជីវិតពិតរបស់នាងតែងតែធ្វើនិង លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាខំថែខំហាត់អ្វីដែលយើងអាច កែប្រែដោយខ្លួនឯងបាន បើនាងកែកន្លែងណាមួយនាងអត់ចាំបាច់ និយាយរ៉ាយរ៉ាប់ពីវិធីនេះនេះទេ ហើយបើចឹងនាងបាន លុយsponsorទៀត (បើនាងកែកន្លែងណា១មេន) អន់ចិត្តទេ ដល់អ្នកត្រង់ជាមួយហើយគេអត់ជឿ..»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn65SHhAQaV2nlmbbr9tiRGo85T7q1aU8Xoqu1RVJu9YUIW-sGiK-hN7a8YadQ0vaKYUi_VOoEe_Ze72IrEqwkqLPHlThXNN9wqFHHTRaoEwlPiAO_Fy2zIdDpZ0wgHLvOuIS460pUEDcTPcu8hJ_tPCXV4b_gIepeB2ma9Bb6Pn4EymmRv9Mquei4yQKH/s1732/502966005_18227610280288877_939756287715733463_n.jpg
ស្រីស្អាត ឡូរីន បានបញ្ជាក់ចុងក្រោយថា «មិនមែនអ្នកដែលអ្នកទាំងអស់គ្នាស្គាល់ ក្នុង បណ្តាញសង្គមសុទ្ធតែកែកុនគ្រប់គ្នាណា..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiolVLUzQUNPECCorTTCxJ4TGLOB9-1vzWBVh57JwTr938GpUVxmSO61439rkry58LwdDluuwIIlrFJwIlxl8sFlNbkEyagSCemkq1MEXlvj-UZb7TT4v437BDmma7gH9ynwmzyXjtPJzed33USDqF0RbbPfkvD5I2SiR_imv-sBJ-EOtltdSm550lnaXf_/s1280/photo_2025-06-02_10-04-08.jpg

គួរឱ្យដឹងថា ការដែល ឡូរីន ចេញមកបញ្ជាក់និងសម្តែងការអន់ចិត្តបែបនេះ ដោយសារតែនាងបានបង្ហោះរូបភាពច្រើនសន្លឹករបស់ខ្លួនខណៈមានអ្នកលេងអ៊ីនធឺណិតថា នាងជាមនុស្សមានលុយ យកលុយទៅកែចាក់គូទឱ្យធំជាងខ្លួន៕

លោកស្រី អ៊ឹម សុគន្ធា អបអរ ស្រីពី ឈ្នះមកុដ ខណៈមានការរិះគ.ន់ច្រើនថាមានចិត្តឌឺដងនិងជា Mommy ពស់

0

លោកស្រី អ៊ឹម សុគន្ធា មានការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះរូបអបអរសាទរចំពោះ ផន ស្រីពី ក្នុងការដណ្តើមជ័យជម្នះ Miss Cosmo Cambodia 2025 ប៉ុន្តែបែរត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនប្រតិកម្មរិះគន់យ៉ាងច្រើននិងចោទថាការបង្ហោះនេះគឺមានចរិតឌឺដង។ សន្ទុះការរិះគន់ថាខ្លួនមានចិត្តចង់ឌឺដង ផ្លែផ្កា ជាពស់ បានជំរុញឱ្យអតីតអ្នករៀបចំកម្មវិធីបវរកញ្ញារូបនេះបង្ហាញការខកចិត្តនិងយល់ពីសង្គមមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzwHk7fqhr7A8Q_Ep6TL8HzrgEW1XWFg9CqOoW6kW6bDo1H7-XXZ5DJ8lrGbdG-22jRHhU6rc4DZl8RQrEXRzkZ3HKh6TdQuyU1FenH6_4gF7VtYtAaq_jkGBLy8OA3ZoGNxqgJ1JpDR4lnxm7nCeT_xoGFzT4tko6I7GZno36jURAolK7-s-7H7pXGbsh/s2048/image_2025-05-31_15-33-54.png
ម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី៣១ ឧសភា លោកស្រី អ៊ឹម សុគន្ធា បានបង្ហោះរូបប៉ុន្មាន សន្លឹករបស់ ផន ស្រីពី ដោយសម្តែងការអបអររបស់ខ្លួនទៅកាន់នាងដែលទទួលបានជ័យ ជម្នះក្នុងការប្រកួត Miss Cosmo Cambodia 2025។ ទោះជាយ៉ាងណាការបង្ហោះរបស់ អតីតអ្នករៀបចំកម្មវិធីបវរកញ្ញារូបនេះបែរជាទទួលរងនូវមតិប្រតិកម្មយ៉ាងច្រើនពីសំណាកអ្នកលេងបណ្តាញសង្គម។ ទាំងខ្លឹមសារការស៊ែរនិងនៅផ្នែកបញ្ចេញមតិយោបល់លោកស្រី អ៊ឹម សុគន្ធា ទទួលបាននូវសម្តីថា ការបង្ហោះនេះអបអរ ស្រីពី គឺចំនួន១០% ប៉ុន្តែចង់ឌឺដង ៩០% មតិខ្លះទៀតបានហៅលោកស្រីថាជា Mommy snake ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrt5OfwvrrG8jgnA7aBcaMsIPc6NQuKaMK8msEzpnhnXNJ7w32VSMyreVqKmTfpbvTZTv8yqRAH5Fx7bjuB8bwl0HN5fE28x4vTWhUMO_kdjtBlQPRBWim3tJ28-INZGbuK1GuGeUP0azfnJUjUtElLFJZe470Pw_Wxb9ItWcyJf2ul90dRvInetEoKASI/s960/image_2025-05-31_15-34-02.png

ក្រោយពីទទួលបាននូវសម្តីជាច្រើនក្នុងន័យមិនល្អអំពីខ្លួនលោក អ៊ឹម សុគន្ធា បានបង្ហាញសំឡេងឆាតរបស់លោកស្រីនិងស្រីពី ដោយបានរៀបរាប់ខ្លឹមសារថា
«ដល់តែចឹងមិនដឹងនិយាយអីទេ បងប្អូនខ្មែរឈប់បានឈប់ទៅ ខ្ញុំមិនមែនម្ចាស់កម្មវិធីទេ ហើយមិចបានគេបានមកុដរឺមិនបានមកុដមកទាក់ទងអីនឹងខ្ញុំដែរ…? សូមអត់យល់ទេ គ្រាន់តែពាក្យជូនពរក្មេងស្រីម្នាក់ ដែលព្យាយាមចង់ជួបខ្ញុំ ចង់បានពាក្យជូនពរពីខ្ញុំតែ ខ្ញុំគ្មានសូម្បីពេលវេលាជួបគាត់ គាត់ព្យាយាមឈរចាំមុខផ្ទះជិតម៉ោង មកទាំងមិនដឹងថា ខ្ញុំនៅផ្ទះរឺក៏អត់យកបាច់ផ្កាមកអោយ តែស្តាយមិនបានជួបគ្នា។ ហើយគាត់នៅតែព្យាយាមឆាតមក សុំពាក្យជូនពរពីខ្ញុំ… ហើយខ្ញុំផុសរូបមួយសន្លឹកនឹង ជូនពរគាត់ខ្ញុំខុសអីទៅ? និយាយអ្វីមានសុជីវធម៌ផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzT2kWTC3WmQd0JunYnkvF4XwIDUWf_C4d1mkUToukWFvAoRcMYF2U9soZ0F1AXv5E3N5ErEkPq_yeirCvOhCFgns7yso1WFnxNqNbCPtB01DTs4WxtJfXwObvQmsUFu7RDnl8Pi8RaP2KqnJx3cUwaWRXEvzSyQCVo1yWLMbL3G63wnYL9VfxZKNHH3z7/s2048/image_2025-06-02_08-49-32.png

អតីតND Miss Cosmo Cambodia 2024 រូបនេះបន្តទៀតថា «ជាហ្វេនមានគុណភាព កុំយល់តែចិត្តខ្លួនឯងកុំបង្ខំអ្នកផ្សេងធ្វើតាមអ្វីដែលខ្លួនឯងចង់បានអី រៀនមើលរៀនទទួល ស្គាល់ផង .. ក្មេងស្រីម្នាក់ដែលជាប់មកុដនោះក៏ជាឈាមជ័រជាខ្មែរ គាត់កាត់សាសន៍ណា ទេតំណាងឱ្យខ្មែរទេ ហើយខ្ញុំមិនមែនអ្នកដាក់ពិន្ទុទេ ហើយជាប់រឺមិនជាប់ តើមកពាក់ព័ន្ធអីនឹងខ្ញុំដែរ?សូមអត់យល់ ហើយសូមបញ្ជាក់: ខ្ញុំមិនសើចមិនយំ អ្នកណាគេទេ ជាប់រឺក៏ធ្លាក់គឺជាសមត្ថភាពរបស់ពួកគាត់ រឿងរបស់ពួកគាត់ មិនមែនជាប់រឺធ្លាក់ដោយសារតែផុសខ្ញុំទេ… ខ្ញុំយល់អារម្មណ៍បងប្អូន ដំបូងថាមិនចង់ផុសទេពីព្រោះតែផុសគឺបែបនេះ តែក៏អាណិតស្រីពី គ្នាសុំគ្រាន់តែពាក្យជូនពរហេតុអីខ្ញុំធ្វើមិនបាន…? បើស្រីពី គ្នាពិតជាព្យាយាមឆាតចង់បានពាក្យជូនពរពីខ្ញុំណាស់…ខ្ញុំយល់អារម្មណ៍អ្នកណាក៏ស្តាយដែរ មនុស្សយើងស្រលាញ់មិនបានសំរេចក្ដីស្រមៃពិតជាមានអារម្មណ៍ស្តាយ តែត្រូវចាំណាបើស្រលាញ់គាត់ពិត មិនបាច់ខមិននិយាយពីគេទេ ត្រូវនិយាយថាគាត់បានជាប់ក្នុងបេះដូងបងប្អូនហើយ ប៉ុណ្ណឹងគឺចប់ ហើយបើចង់និយាយអីទៀតសូមឆាតទៅកម្មវិធីទៅ សួរគាត់ទៅហេតុអីបានចឹង? »
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWbQAigi8bXaOJXPPX1e1S8q2eP0n33MW9LXKL7l3D6dFWZPnjHkODcnbM9tRMEQAH-1QQuWArXNFVULnef4rBu0sPTcbsKEhGwnrQwHDcCtKwrAKDIkA9h2yLiimQ82C5MMprojRrJ5qHi6i2N0odAIyh4tT4l12QAKlLk9C4EY8dMBoqZqYqXUiZmi6U/s853/image_2025-05-31_15-33-51.png
លោកស្រី អ៊ឹម សុគន្ធា បានបន្ថែមសម្តីចុងក្រោយថា «កុំមកខាតពេលខមិនជាមួយខ្ញុំ វាអត់ប្រយោជន៍ទេ ខ្ញុំខ្លាចហើយវិស័យនេះ ខ្ញុំហត់ហើយ..មានលុយធ្វើកម្មវិធីអស់ជិត1M ចំណាយពេលវេលា2ឆ្នាំ ហើយបានមកវិញពីហ្វេនតែពាក្យមកគឺ….ហ៊ីហ៊ឺ អរគុណហ្វេនៗណាស់ដែលឱ្យខ្ញុំយល់ពីសង្គមមួយនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAsGY5n9L9O7V0xSKoOJF82Jz5SEhokPwj_yslHymfsJVCBCyaR8IOTNc6OiBIut1Q_lLpq9ZD_zemUrX1mOiFg55yBHeBI2_LYfvcOMXXnAl5bKLOJerS9qaEcFb3BZldROMB9NuHLWxu4s20yc0E4CLJr-_gjdL14DSYznhfWobnvkEtGDVKP6K44s5a/s851/image_2025-05-31_15-29-52.png

គួរបញ្ជាក់ផងដែរថា ការដែលអ្នកលេង បណ្តាញសង្គមបញ្ចេញមតិប្រតិកម្មដាក់លោកស្រី អ៊ឹម សុគន្ធា បែបនេះទំនងកើតឡើងដោយសារតែកន្លងមកនេះលោកស្រីធ្លាប់បាន បង្ហាញការមិនពេញចិត្តបន្ទាប់ពី ប៊ី សុធារី លេចមុខនៅក្នុងការប្រកួត Miss Cosmo Cambodia 2025 ដោយមិនសុំការអនុញ្ញាតហើយកុងត្រាក៏នៅមិនទាន់ផុត៕