Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីប្តេជ្ញាឈប់នាំចូលអំបិលគ្រប់ប្រភេទត្រឹមឆ្នាំ២០២៧នេះ ប្តូរពីប្រទេសដែនកោះដែលធ្លាប់តែទិញអំបិលគេ បែរមកឯករាជ្យម្ចាស់ការផលិតវិញ!

ឥណ្ឌូណេស៊ីប្តេជ្ញាឈប់នាំចូលអំបិលគ្រប់ប្រភេទត្រឹមឆ្នាំ២០២៧នេះ ប្តូរពីប្រទេសដែនកោះដែលធ្លាប់តែទិញអំបិលគេ បែរមកឯករាជ្យម្ចាស់ការផលិតវិញ!

86
0

មានដែនសមុទ្រដ៏ធំល្វឹងល្វើយ តែបែរជាត្រូវទិញអំបិលពីបរទេសរាប់សិបឆ្នាំ! ពេលនេះ ឥណ្ឌូណេស៊ីបានសម្រេចចិត្តបិទទ្វារឈប់នាំចូលអំបិលគ្រប់ប្រភេទនៅត្រឹមឆ្នាំ២០២៧ ដើម្បីឈរជើងរឹងមាំដោយខ្លួនឯង។ នេះមិនមែនគ្រាន់តែជាការបង្កើនផលិតកម្មក្នុងប្រទេសនោះទេ គឺវាជាយុទ្ធសាស្ត្ររំដោះខ្លួនចេញពីការពឹងផ្អែកលើប្រទេសផ្សេងដ៏គួរឱ្យសរសើរ ប៉ុន្តែតើផែនការមួយនេះអាចទៅរួចដែរឬទេ ឬគ្រាន់តែជាការសុបិន?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQf3y31qBNrjeE4GELghumrwFotPHpjdRnvaKesd2cUBjDxSzY0m3zCUwSdGNn8WTXphy13oTzo2R5dEgOrVG-YwKcq2iDunmi4JDyBLC1HXPSta3nNH6OLbPny6uU4zcZkNF8Lzfc7bbL2xq6eYgCCDvLvJSCOjUOFbQd0tSoB4TqA6eTclwbDkT17gE/s1280/photo_2026-07-13_16-29-48.jpg
ឥណ្ឌូណេស៊ីបានកំណត់គោលដៅឈប់នាំចូលអំបិលនៅត្រឹមឆ្នាំ២០២៧ បើទោះជាបច្ចុប្បន្ន ប្រទេសនេះត្រូវនាំចូលអំបិលជាច្រើនលានតោនក្នុងមួយឆ្នាំក៏ដោយ។ ​រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងនេសាទ ឱ្យដឹងថា លោកប្រធានាធិបតី Prabowo Subianto បានបញ្ជាឱ្យជំរុញការផលិតអំបិលក្នុងប្រទេស ដើម្បីកាត់បន្ថយលើការនាំចូល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtmy279zmvxfWsvWcWRysBvYFLUaUGCwBiUiuvyJ7s3UdiaOQzz_t37vvJ73nKqwh_XeVpmyt5GVv-Q8MqWJIOC2XF3_ZvjPeyEHgUvujmy1AKHRgXPDpY07XSF2fWZTJ6CfpgrJNbC8SM-L3-El1iODGFmLk7baCXHwW5lkkPTKKzVQ8UXTdoCCJ1o1A/s1280/photo_2026-07-13_16-28-25.jpg
បច្ចុប្បន្ន ឥណ្ឌូណេស៊ីមានតម្រូវការប្រើប្រាស់អំបិលប្រមាណ ៥លានតោនក្នុងមួយឆ្នាំ ខណៈការផលិតក្នុងប្រទេសនៅមិនទាន់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការទេ ជាពិសេស អំបិលក្នុងផ្នែកឧស្សាហកម្ម។ ហេតុនេះ រដ្ឋាភិបាលបានជំរុញឱ្យអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតកម្មទំនើប ព្រមទាំងលើកកម្ពស់គម្រោងកែច្នៃទឹកសមុទ្រដើម្បីបង្កើនផលិតភាព និងធានាការផ្គត់ផ្គង់គ្រប់គ្រាន់យូរអង្វែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEissFdJTT1MtnEMEltwjbbWXGqt4G11u7IBjAfQmOlqpVG1QbgexIulUl7vkHpeIIiJv1RHZfjJ-sQAm1lhgz0JscsMzaYnwMI5fCYSDsTPwc-Qr9T1fxJtB9uxXHik3L6K0YmvfB310HVoE4U_39I0-5tguFQVycqSIDDJ8uePlK_H8sRHNiRbTMO50Iw/s1200/photo_2026-07-13_16-28-26%20(2).jpg
គម្រោងសំខាន់មួយ គឺការសាងសង់មជ្ឈមណ្ឌលផលិតអំបិលសហគមន៍នៅតំបន់ប៉ាមេកាសាន់ ខេត្តជ្វាខាងកើត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិដើម្បីបង្កើនផលិតកម្ម ព្រមទាំងជំរុញសេដ្ឋកិច្ចក្នុងតំបន់ កាត់បន្ថយការនាំចូល។ ពេលនេះ ស្ថាប័នកណ្តាលកំពុងតាមដានពីដំណើរការសាងសង់មជ្ឈមណ្ឌលនេះ ដោយរដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់គម្រោង ចំនួន ៧.៩ពាន់លានរូពី (ប្រហែល ៤៣០,០០០លានដុល្លារអាមេរិក) ដោយផ្តោតលើការសាងសង់បណ្តាញផលិតកម្ម បង្កើនគុណភា និងផលិតដោយប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្មទំនើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihGWImmH8we_8o6ACGhtSFlNlXaMo1XxFLogHVxi3u9ZscYtxSF3a_ivj58et-kgPltVteieinpdP1oH7-xhNXFye5Q8LgboiWE_q9NRGM7kL3jQUz21tFLhftD_j4FKYXYNGGGqwz3M56P7jU_5nXjHmwtDbbyFEsMzLzEu9SxMEho4w5WJvZOfdTog4/s1200/photo_2026-07-13_16-28-26.jpg

សូមបញ្ជាក់ថា តំបន់ប៉ាមេកាសាន់ មានស្រែអំបិលសរុបចំនួន ៩១៣.៥ហិកតា ដែលគ្របដណ្តប់លើស្រុកចំនួន៣ រួមមាន៖ ស្រុកកាលិស, ប៉ាដេម៉ាវូ និងតាឡាណាកាន់ ក្នុងនោះ នៅភូមិឡេមបុង មានស្រែអំបិលច្រើនជាងគេ រហូតដល់ ២៤៥ហិកតា។ តំបន់នេះអាចផលិតអំបិលបានប្រមាណ ១៣០,០០០តោនក្នុងមួយឆ្នាំ ទើបរដ្ឋាភិបាលឥណ្ឌូណេស៊ីជឿជាក់ថា ពេលបញ្ចប់ការសាងសង់មជ្ឈមណ្ឌលថ្មី នឹងជួយបង្កើនកម្លាំងផលិតក្នុងប្រទេសឱ្យកាន់តែខ្ពស់ ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលទៀតទេនៅត្រឹមឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYjCQ7MvZptLkjgnBCFtD0JlLybK0w7dxDTMhUXkokrdwzbAsAlUrPBH_yuf2wr6XP5pWVDAZY8A3pTEilmAE5EpUWSNKXWTIRA7lcbEYoGHKmL4o48YGCHIOfZNKsl8Dc7eyNtSa43sB7tWrpuxwuiJ_6xW-Nwt-wma7Mo-cDg_TK5UNmzy-M-48DNZE/s710/photo_2026-07-13_16-28-27.jpg

ពីដំបូង រដ្ឋាភិបាលគ្រោងនឹងហាមឃាត់ការនាំចូលអំបិលចាប់ពីឆ្នាំ២០២៥ ប៉ុន្តែដោយសារមានការតវ៉ាពីវិស័យឧស្សាហកម្មអាហារ ពីព្រោះការផលិតអំបិលក្នុងប្រទេសនៅមិនទាន់គ្រប់គ្រាន់ ទើបរដ្ឋាភិបាលសម្រេចពន្យារពេល និងកំណត់យកឆ្នាំ២០២៧ គឺជាឆ្នាំចុងក្រោយនៃការហាមឃាត់នាំចូលអំបិលគ្រប់ប្រភេទ៕