តារាសម្តែង ព្រះកាយច័ន្ទ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ងិន ម៉ារ៉ាឌី តារាសម្តែង ប៉ូគឹមថេង សុតធីតា បានតបសម្តីខ្លាំងៗទៅកាន់បេក្ខភាពបវរកញ្ញាចក្រវាលថៃម្នាក់ដែលនាងកូនខ្មែរកាត់ថៃ បន្ទាប់ពីនិយាយសោកស្តាយដែលខ្លួនមានឈាមជ័រខ្មែរព្រោះតែចង់ទូលមកុដ។

ឃើញសម្តីរបស់បេក្ខភាពបវរកញ្ញាចក្រវាលថៃ និយាយមិនគិតគ្មានភាពអៀនខ្មាសនេះ តារាសម្តែងព្រះកាយច័ន្ទ និងជាអតីតបវរកញ្ញាខ្មែរមួយរូបបានព្រលះផាំងៗថា «មីងមិនមានកំហុសនោះទេដែលមីងកើតមកជាខ្មែរ តែមីងមានកំហុសដោយសារមីងបង្កើតឈាមថោកនេះមក»។
ចំណែកឯអ្នកនាង ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលថៃឆ្នាំ២០២១វិញ មិនសូវជាបញ្ចេញប្រតិកម្មក៏អត់ទ្រាំមិនបានចំពោះសម្តីរបស់ Miss Universe Phuket 2025 ដោយបានលើកឡើងថា «នាង Miss universe ដែលស្រេកឃ្លានមកុដដល់ថ្នាក់លក់ឧត្តមគតិរបស់ខ្លួនឯង បើម៉ែនាងសុំទោសដែលមានឈាមជាខ្មែរ ចឹងនាងសម្រក់ឈាមខ្មែរ ចេញមកហើយ ដាក់ឈាមថោកសៀម ឈាមចោរចូលវិញទៅ»។

ងាកមកកាន់កញ្ញា ប៉ូគឹមថេង សុតធីតា វិញបានលើកឡើងថា «កូនស្រីនិងណាគេ ខ្ញុំអត់ស្គាល់ ? តែទើបតែឮថាម្តាយគាត់សុំទោសដែលមានឈាមជាខ្មែរ។ មកនេះចាំយកដាក់ចូលម៉ាស៊ីនលាងឈាមរបស់ពេទ្យ លាងឈាមឱ្យអស់ ឱ្យបុកលុយដូរសញ្ជាតិឱ្យទៀត ហើយបញ្ឈប់និយាយចេញពីមាត់ប្អូននៅពាក្យថាខ្មែរ រឺកម្ពុជា ពីវិនាទីនិងភ្លាម .. ពាក្យថាកម្ពុជា រឺខ្មែរ គឺ មានតំលៃនិងអត្ថន័យខ្លាំងណាស់ មនុស្សដូចប្អូនគ្មានតំលៃសូម្បីតែហៅពាក្យថាកម្ពុជា រឺខ្មែរ ចេញពីមាត់មនុស្សដែលគ្មានតំលៃដូចប្អូន ….»។ ជាមួយគ្នានេះដែរ តារាសម្តែងនិងជាម្ចាស់មកុដបវរកញ្ញាឆ្នាំ២០២១ បានបន្ថែមក្នុងផ្នែកបញ្ចេញមតិយោបល់ដោយកុំឱ្យស្តីបន្ទោសម្តាយរបស់នាង។
.png)
សុត ធីតា សរសេរថា «កុំបន្ទោសម្តាយគាត់អីបងប្អូន ពេលខ្លះម្តាយគាត់អត់ដឹងអីទេ កូននឹងចេះតែសម្តែងយក attention ដើម្បីចង់បានពិន្ទុគណៈកម្មការអីផងក៏មិនដឹង តែសុំពេលប្រកួតហាមនិយាយស្ទាយ៍ដដែលហ្នឹងទៅឆាកម្តងទៀតឱ្យសោះ ព្រោះដូចនិយាយចឹងពាក្យថាខ្មែរគឺមានតំលៃណាស់ អត់សមមនុស្សសំរាមដូចគាត់និយាយពាក្យថាខ្មែរចេញពីមាត់គាត់ទេ»។
គួរបញ្ជាក់ផងដែរថា Miss Universe Phuket 2025 នាង Naruemol Phimphakdee បាននិយាយទាំងអួលដើមក ប្រាប់ពីរឿងម្តាយរបស់នាងតែងតែសូមទោសនាងដែលមានឈាមជ័រជាខ្មែរ។ ការនិយាយបែបនេះដោយសារតែបេក្ខភាពរូបនេះចង់បានពិន្ទុពី ណាវ៉ាត់ ហើយចង់ទូលមកុដបវរកញ្ញាចក្រវាលថៃ២០២៥៕










