(បាងកក)៖ អ្នកជំនាញផ្នែកសន្តិសុខ និងកិច្ចការបរទេសថៃ បានជំរុញឲ្យរដ្ឋាភិបាលថៃ បង្កើតក្រុមទំនាក់ទំនងឯកទេស និងធ្វើការឲ្យបានជិតស្និទ្ធជាមួយម៉ាឡេស៊ី ដើម្បីគ្រប់គ្រងការចរចាររបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ជាមួយប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព និងមានតម្លាភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi94paBnbaUz__5BNUed0B0SM8yM6UukGMGFDCWiN7hsL3cRbrv_Fn_bCakbuFN5cvTcC6-vzutI_Wchczwlax7FqgKlPPVyHPD1nLSS7svZeRypSXPyG0bl4TImtJRXPajVKkkbu2aBQQnl8ItG7lcaCpqtyFlcXvg0SHjUH7VGmKGNCPAB3zr5_XudhB/s1280/photo_2025-08-04_13-35-09.jpg

យោងតាមសារព័ត៌មាន The Nation នាថ្ងៃទី4 ខែសីហា ឆ្នាំ2025 នេះបានឲ្យដឹងថា អ្នកជំនាញផ្នែកសន្តិសុខ និងកិច្ចការអន្តរជាតិរបស់ថៃ លោកសាស្ត្រាចារ្យបណ្ឌិត Panitan Wattanayagorn បានជំរុញឱ្យរដ្ឋាភិបាលថៃ បង្កើនយុទ្ធសាស្ត្របន្ថែមទៀត ក្នុងការដោះស្រាយព័ត៌មានមិនពិត ក្នុងអំឡុងពេលចរចាព្រំដែនជាមួយកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-4sYePSWCt2Vt33-xURlKd6821n70m5Dhj9-GUpD1N5uXEHvYpR88kvV4J9mIOvdCFskQ97zNVrw-BF6GIpnMl0ZzKXdYw7IrXb0uEwvIn9ceQTMZPHvgWYb0WsJKvJTuFX1-hQYjnkvvAS8XaI8-L09sNEvyt7SLrHLOK5di1oUoBdr3-J4Fh66-c6T-/s960/photo_2025-08-04_13-35-09%20(2).jpg

លោក Panitan Wattanayagorn ចាត់ទុកព័ត៌មានភាគច្រើនដែលមានប្រភពមកពីកម្ពុជា ថាជារឿងមិនពិត ដូច្នេះលោកបានសង្កត់ធ្ងន់ឲ្យរដ្ឋាភិបាលថៃ ធ្វើយ៉ាងណាក្រុមឯកទេសទំនាក់ទំនងមួយដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជារឿងប្រឌិតនោះ ជៀសវាងការប៉ះពាល់ដល់កិច្ចពិភាក្សាគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ អ្នកជំនាញផ្នែកសន្តិសុខរូបនេះក៏បានផ្តល់យោបល់ឱ្យអាជ្ញាធរថៃ ឲ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានេះ ដើម្បីជួយរៀបចំរបៀបវារៈ និងគ្រប់គ្រងព័ត៌មានសំខាន់ៗ ដែលគួរចែកចាយទៅកាន់សាធារណៈជន និងសហគមន៍អន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg16oRKJDX82MVG-OE75zXUCn7iP4X33HrTGJ331DYh5xstlASTnktzO5bTCVRmh8gFo97VNwUHKsBLQMIbEObVFCd6SbiGDvTbA4WVHpqNmgLZHlPTWAKN_RlyLzyJ-FN5bJfH8PPlZfNosBihJdXz3hLE5Z4a1yhLv1vwbsnXKH3-F3mnOG6CS5kqbPNI/s960/photo_2025-08-04_13-35-09%20(3).jpg
បន្ថែមពីនេះ លោកបានស្នើឱ្យមានការចូលរួមពីប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក និងចិនជាអ្នកសង្កេតការណ៍ក្នុងការចរចា ដោយជឿថាវត្តមានរបស់ពួកគេនឹងផ្តល់នូវតុល្យភាព និងកាត់បន្ថយភាពលំអៀងដែលអាចកើតមាន។ អនុសាសន៍ទាំងនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលថាព័ត៌មានមិនពិតរបស់កម្ពុជាអាចនឹងមានឥទ្ធិពលលើមតិអន្តរជាតិ ឬលទ្ធផលការទូត ដែលអាចធ្វើឲ្យថៃក្លាយជាប្រទេសដែលលែងគួឲ្យទុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrGm_WwIpV_7PRkICs5cLNuMjnVgVD9xOTLnsc382E3xIeBe5OJ1i1o4BvJ-KBDXmI16Z8GRxh2Cm_2ro7gpz9udTAWsoywgPSz8ZfkmKOxuQvsW4rlOAcPGJv0UjY57T26fgy6We-BV3Ts9Aq71gu34glVuTlk5Lg0ecFAQZkVjjC1zpy9NdeIWIIBmh-/s864/photo_2025-08-04_13-35-10.jpg
គួរជម្រាបថា ការលើកឡើងខាងលើរបស់អ្នកជំនាញថៃរូបនេះ គឺជាការឆ្លុះបញ្ជាំងពីក្ដីបារម្ភរបស់ថៃក្នុងការចរចានៃកិច្ចប្រជុំពិភាក្សា GBC ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី4 ដល់ទី7 សីហាខាងមុខ ដោយមានវត្តមានអាមេរិក ចិន និងម៉ាឡេសុីចូលរួមក្នុងនាមជាអ្នកសង្កេតការ ព្រោះយល់ថាប្រទេសទាំងបីអាចនឹងលំអៀងមកខាងកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB2XPFLLJO5pzCx_mPWdV3jud-hK-c4Yznn0_xYlRPALHEZ1pA-YU08RZg74DbEbAsiV3FEj-qUt9kI3_oyF8G3rh7HjQouQoI5sgga8v7J3pXJS8GkCfAbrNxIa3bNFHfLU2LA8ZRdKdRQZph1hjlDZCZGBaFrbx069or8hWcAwJFi2dyb_tAN3ODxtrL/s1024/photo_2025-08-04_13-35-10%20(2).jpg