Home Blog Page 440

រឿងថ្មីរបស់កំពូលតារាសម្តែង Zhao Liying មានចំនួនអ្នកទស្សនាទាប

0

Zhao Liying កំពុងក្លាយជាប្រធានបទពិភាក្សាក្នុងចំណោមទស្សនិកជនចិនទៅលើ ភាពយន្ត «What a Wonderful World» ហើយត្រូវបានចាត់ទុកថាជាគម្រោងដែល មិនអាចបំភ្លេចបានក្នុងអាជីពរបស់តារាស្រីរូបនេះ។ទស្សនិកជនចិនបានបញ្ចេញមតិចម្រុះខណៈអ្នកមួយចំនួនបានសើចចំអកតារាស្រីរូបនេះដោយសារចំនួនអ្នកទស្សនាទាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1zyqJNQBefE_fKftl03PknbbEi0-qYeHWm9EwupKwndKkGHKJrvX_9KLE0jugm6dX-jEt0ZFEeJQxvtMhVpc7ohbwgSKH9sUZ3q3RXtDZVZVK7jerpPEyr9PubAmoGEcJvHDHzs4ra9ndXi7wpDCi-JPYyDITIZK0wFhtYJ1xTtyskQZCTz4kL25Zz5g9/s1620/image_2025-06-17_15-56-40.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន នៅក្នុងតារាងស្ថិតិរបស់តារាស្រីដែលមានចំនួនមើល ជាមធ្យមទាបបំផុតពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ រាប់ត្រឹមភាគទីមួយប៉ុណ្ណោះ ពោលគឺ តួឯកស្រី Zhao Liying បានបើកសករាជនៃការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក សម្រាប់តារាកំពូលរបស់ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiXeK7g8LGq7nVlgAZ1PvKGN6LzWxEA_TWfOhc2PBT0Asw9uE_JCcSFaOoIgnsYqWy3Z1986WgogbRJAvNtubabqw4RSsr7uGBEUZHhhwmZdA6PVd45-B_kvgXPgSC2q2rqtumFrSkwGjhBMRVv8Rh3poJZ6HZtTuJdyqXodoVq3fn2HJanEIQrHHUYBO-/s2048/image_2025-06-17_15-56-42.png

ជាមួយនឹងការទស្សនាជាមធ្យម ៨.៨៦ លាននៃ «What a Wonderful World» Zhao Liying កំពុងបាត់បង់កេរ្តិ៍ឈ្មោះយ៉ាងច្រើន។មុននោះនាងធ្លាប់បដិសេធមិនព្រមសម្តែងក្នុងរឿង «Princess Agents 2» ចំនួន៥ដងដែរ ព្រោះនាងចង់ប្តូរទៅសម្តែងរឿងផ្សេង។ នៅពេលនោះ កេរ្តិ៍ឈ្មោះរបស់នាងគឺស្ថិតនៅកំពូលនៃអាជីពរបស់នាង។ ផលិតករ ភាពយន្តជាច្រើនដែលចង់បានតារាស្រីរូបនេះត្រូវចំណាយប្រាក់សន្ធឹកសន្ធាប់ ជាងតារាដទៃទៀតក៏ដោយ។ទោះជាយ៉ាងណាក៏ដោយជាមួយនឹងអ្វីដែលនាងបានបង្ហាញ Zhao Liying កំពុងតែ «ធ្លាក់ពីលើសេះ» នៅក្នុងអាជីពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg70EdLIovcW0abN_kaZ9GYx41WnaBNxG3QXIfx04fCg0wDvtBy8ACthFFppaf9anx7eMcWfgJew7WMpAU4aj22IBWr0CyhW1HaA9okzSYzE07W43ZP2A2OHR9X7gczvvXMdd-Ct15jJSgPqE_MGDjDZKMPVIrzeRiEKUJi9VGUvADpMMWeGYxq1Jq2dG35/s1620/image_2025-06-17_15-56-38.png

ក្នុងរឿង «What a Wonderful World» ការសម្ដែងរបស់ Zhao Liying ត្រូវបានគេសរសើរក្នុងឈុតជាច្រើន។ ទោះជាយ៉ាងណា ភាពយន្តទាំងមូលមិនបានទទួលលទ្ធផលល្អដោយហេតុផលជាច្រើន។ ដូច្នោះហើយខ្សែភាពយន្តនេះ បានបើកដំណើរការនៅថ្ងៃដំបូង ដែលមានអ្នកចូលមើលត្រឹមតែ ៤ លានដង និងមានចំណែកទីផ្សារ ២%។ សន្ទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្សែភាពយន្តនេះក៏មិនខ្ពស់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRPwuBmocX_WkJF9VFZOi92D83SPCX57jIyj8VPkFOhDnbbBHutpeNkHmb8KA8SOi1HMYk2h6uNu3yy83fgvwpHywCzERc1fT9PF9f2StJmXtQZ7cJQOLlsyXB4YJRB_hOq6sKlKw8uL55iPR32xKQoi5nYIhz4CskgUpjiSQCRjf6wZGTHWVSPnBXCt1d/s1600/image_2025-06-17_15-56-48.png
ហេតុផលមួយផ្នែកគឺថាគម្រោង «What a Wonderful World» មិនមែនជាប្រធានបទ ដែលអាចចូលបានយ៉ាងងាយស្រួលសម្រាប់ទស្សនិកជនភាគច្រើននោះទេ។ ខ្សែភាពយន្ត នេះស្វែងយល់ពីរឿងរ៉ាវរបស់មនុស្សដែលមានជំងឺវិកលចរិតដោយបង្កើតបុគ្គលិកលក្ខណៈ៧ ផ្សេងគ្នានៅក្នុងខ្លួន។ នេះជាប្រធានបទគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែពិបាកក្នុងការអភិវឌ្ឍ ហើយមិនទាក់ទាញអ្នកទស្សនា។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍន៍ស្គ្រីបរបស់ភាពយន្ត មិនស្ថិតស្ថេរ ឈុតជាច្រើនមិនត្រូវបានពន្យល់ច្បាស់លាស់បង្កើតអារម្មណ៍មិនសប្បាយ ចិត្តសម្រាប់អ្នកទស្សនា។ ក្នុងនោះរឿងអាស្រូវរបស់ Zhao Liying បានធ្វើឱ្យនាងបាត់បង់ពិន្ទុហើយទស្សនិកជនងាកចេញ៕

គយថៃប្រចាំខេត្តច័ន្ទបុរី អង្វរកម្ពុជា ឱ្យនាំចូលបន្លែ និងផ្លែឈើដូចមុន

0

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរសៀល ភាគីគយថៃប្រចាំខេត្តច័ន្ទបុរី ប្រទេសថៃ បានសុំជួបសមត្ថកិច្ចភាគីកម្ពុជា នៅចំនុចស្ពានព្រំដែន។

ភាគីថៃ បានស្នើសុំកម្ពុជា២ចំណុច ដោយក្នុងនោះរួមមាន៖

ទី១-ភាគីថៃបានស្នើសុំអោយភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែវាងាយឆាប់ខូច។

ទី២-ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកដំណើរដូចមុនវិញ(ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជានឹងបើកអោយនាំចូលបន្លែ ផ្លែឈើធម្មតាវិញ។

គួរបញ្ជាក់ថា កម្ពុជា បានបិទច្រកទ្វារព្រំដែនទាំងអស់ ជាប់ប្រទេសថៃ ដោយមិនអនុញ្ញាតឱ្យមានការនាំចូលផ្លែឈើ និងបន្លែ ដើម្បីជាការឆ្លើយតប ដែលថៃបានរំលោភបំពានច្បាប់ស្តីពីការគ្រប់គ្រងច្រកព្រំដែន៕

 

រង្គើរផ្ទៃក្នុង! ប្រជាជនថៃខឹ.ងសម្បារខ្លាំងនឹងនាយករដ្ឋមន្រ្តី ក្រោយបែ.កធ្លាយការសន្ទនាតាមទូរស័ព្ទ

0

ថៃ ៖ ក្រោយទទួលបានការបញ្ជាក់ពីខាងកម្ពុជាថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីថៃ និងសម្ដេចតេជោ ហ៊ុន សែន ថាជាការពិត ពេលនេះប្រជាជនថៃបានបង្ហាញពីការខកចិត្ត និងអស់ជំនឿលើរដ្ឋាភិបាលរបស់ខ្លួន ហើយកាន់តែខឹ.ងសម្បារថែមទៀត ដែលនាយករដ្ឋមន្រ្តីខ្លួនបានហៅមេទ័ពភូមិភាគទីពីរថៃ ថាជាជនស្ថិតនៅខាងក្រុមប្រឆាំងរដ្ឋាភិបាល។

យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ PPTV HD36 នារសៀលថ្ងៃពុធ ទី១៨ មិថុនា នេះបានឲ្យដឹងថា ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានថ្លែងក្នុងសន្និសីតសារព័ត៌មានជុំវិញការបែ.កធ្លាយនូវកិច្ចសន្ទនាជាជាមួយសម្ដេចតេជោ ហ៊ុន សែន ថា ៖ នេះគឺជាឃ្លីបពិត ចាប់ពីពេលនេះតទៅ លោកស្រីនឹងមិនមានការសន្ទនាជាលក្ខណៈឯកជន (Private) ទៀតហើយ។

ជាងនេះទៅទៀត លោកស្រី Paetongtarn បានបកស្រាយថា ៖ កាលដែលនិយាយថាមេទ័ពភូមិភាគទីពីររបស់ថៃថាជាក្រុមពួកប្រឆាំងរដ្ឋាភិបាល ចង់បានមុខមាត់ ប្រាប់ទៅកាន់សម្ដេច ហ៊ុន សែន នោះគឺជាបច្ចេកទេសក្នុងការចរចាប៉ុណ្ណោះ ពុំមែនជាចេតនាចង់ឲ្យមានការបែកបា.ក់ផ្ទៃក្នុងឡើយ។ លោកស្រីបានបញ្ជាក់ផងដែរថា រដ្ឋាភិបាលថៃ និងផ្នែកកម្លាំងយោធាថៃគ្មានការបែកបាក់គ្នានោះទេ ព្រោះរាល់កិច្ចការទាក់ទងនឹងព្រំដែនទាំងអស់ លោកស្រីតែងតែផ្លាស់ប្ដូរយោបល់ជាមួយយោធាជាមុន។ នេះបើយោងបើយោងតាមសារព័ត៌មានថៃ។

ដោយឡែក បើមើលទៅផ្នែកមតិយោបល់គេសង្កេតឃើញថា មានការមិនពេញចិត្តលើទង្វើររបស់នាយករដ្ឋមន្រ្តីរូបនេះពីសំណាក់ប្រជាជនថៃជាច្រើន។ ពួកគេភាគច្រើនបានចោ.ទប្រកាន់នាយករដ្ឋមន្រ្តីខ្លួនថា «គ្មានភាពរឹងមាំគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស» ខណៈដែលអ្នកខ្លះទៀតបានលើកឡើងថា «ចោ.ទមេទ័ពភូមិភាគពីររបស់យើងថាប្រឆាំងរដ្ឋាភិបាល តែអ្នកជានាយករដ្ឋមន្រ្តីថៃបេះដូងខ្មែរ» និងមនុស្សជាច្រើនទៀតបានស្នើសុំឲ្យលោកស្រី Paetongtarn ធ្វើការលារលែងពីតំណែងមុនពេលប្រទេសថៃត្រូវបាត់បង់ទឹកដីទៅឲ្យបរទេស។

យ៉ាងណាមិញ បញ្ហានេះបានបង្កើនសម្ពាធថ្មីមួយបន្ថែមទៀតទៅកាន់នាយករដ្ឋមន្រ្តីថៃ។ ប៉ុន្តែទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីស្រីថៃរូបនេះនៅតែអះអាងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតថា ៖ ការរិះគន់ទៅលើយោធាថៃ គឺគ្រាន់តែជាបច្ចេកទេសក្នុងការចរចាប៉ុណ្ណោះ ហើយរដ្ឋាភិបាលថៃនៅតែប្រកាន់ជំហររបស់ខ្លួនក្នុងការប្រឆាំងនឹងយន្តការឡើងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជាដដែល ហើយនឹងមិនព្រមតាមការទាមទាររបស់កម្ពុជាដោយងាយៗឡើយ៕

ឥណ្ឌូណេស៊ីប្រកាសអាសន្នដល់ពលរដ្ឋ និងភ្ញៀវទេសចរពីគ្រោះថ្នា.ក់ក្រោយមានប.ន្ទុះភ្នំភ្លើងខ្លាំងបំផុត

0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសអាសន្នទៅកាន់ពលរដ្ឋ និងភ្ញៀវទេសចរពីគ្រោះថ្នា.ក់ ក្រោយពីភ្នំភ្លើង Lewotobi ស្ថិតនៅប្រជុំកោះស៊ុនដាណយ បានផ្ទុះយ៉ាងខ្លាំងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ចេញផ្សែងផេះឡើងលើអាកាសរហូតដល់១១គីឡូម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWI6iqvXNLTR2SxpV9wnFxM_lNmZbdNCkovJhbdt91Y4EgPxRePpxfNE2KuWddpHCFrly6jmQAqSD2xwoQLuMTB8W-Pjg38yZ17x31McItP0pG_4it2OPoAJX_f2v5mTCXNqSW2M_RPcEbfPb5mo8JXDUtp1NU2H7F7NF3xI8MGHnfbDV-YhkQkEZMs-l_/s1240/image_2025-06-18_14-22-45.png
ការិយាល័យស្រាវជ្រាវភូមិសាស្ត្រឥណ្ឌូណេស៊ីបានប្រកាសអាសន្នកម្រិតខ្ពស់បំផុតពីការផ្ទុះរបស់ភ្នំភ្លើង Lewotobi រួមទាំងដាស់តឿនពលរដ្ឋកុំឱ្យចូលក្បែរបរិវេណភ្នំភ្លើងនេះដាច់ខាត ក្នុងចម្ងាយយ៉ាងហោចណាស់៧គីឡូម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4MSu4k2SCcd4CGfMPys-BIRSB_Lg8R7ixiWiCrTaxZdQQL85TPeoHHr0dcpb-Mdc7UsDFgapKLsp8dzka3U7NMkFhwHp2T0CVJ9E3_iL19NGX2I12YPRwCk28R68wTUnsB_ReQn9y-JTFABg4ZqzPBiI-5kZkHHuNLAgTGWTRmkHtDu2DCG_NBh8wfBkz/s1023/image_2025-06-18_14-22-44%20(2).png
រហូតមកដល់ថ្ងៃទី១៨ ខែមិថុនា នៅពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬពលរដ្ឋរងរបួសទេ ប៉ុន្តែអាជ្ញាធរបានជម្លៀសពលរដ្ឋចេញពីភូមិមួយដោយសារមានកម្លាំងរំញ័រកើតឡើងជាបន្តបន្ទាប់ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីសំណូមពរឱ្យពលរដ្ឋពាក់ម៉ាស់ដើម្បីការពារសុខភាពក្រោយពីកំទេចភ្នំភ្លើងបានធ្លាក់មកលើភូមិផ្សេងៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6tV8Y_Q9ZjZkRf5zktLLR1CjDDMG9P9oefK_5-Ad4YtfoVhjQ3QMWTxT0J_pUKJ_jIyrS40rVIi46ybM2RYdeFnnb6ExtypLUxZe0bK5gtIxE5VeSo6GhiszMkvAnp3q5h7oZE_FBukMRKn1yTzMBoqvRQn_YuifsHGUyTeBszWtro6rnQN9Zg5rumvzZ/s862/image_2025-06-18_14-22-44%20(3).png

ភ្នំភ្លើង Lewotobi គឺជាភ្នំភ្លើងភ្លោះស្ថិតនៅទិសអាគ្នេយ៍នៃកោះហ្វ័រេជាផ្នែកមួយនៃប្រជុំកោះស៊ុនដាណយ និងជាផ្នែកមួយរបស់ខេត្តនូសាតឺងការ៉ា ។ ភ្នំភ្លើងនេះបានផ្ទុះយ៉ាងខ្លាំងម្តងទៀតកាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា កន្លងមក បណ្តាលឱ្យមានផ្សែងផេះហុយឡើងលើរហូតដល់១១គីឡូម៉ែត្រ ។ ភ្នំភ្លើងនេះមានកម្ពស់១,៥៨៤ម៉ែត្រ ធ្លាប់ផ្ទុះខ្លាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីស្លាប់ចំនួន៩នាក់ ក្រោយមក វាក៏ផ្ទុះជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtn791C5s4VS14Fft_mXN5mQMoihFWgAyyRujvNTbLbtYzKCa1vlBILKh4UpYvG0FWx-k0A77MsuRlH6mwmrqq-Iqc8wzkhxVy0p1wohcEC6yAhqgo09prPzGZq8tkWqBeZOvE-Al8moxgQhKJXZANOE5jbnAUK1S_tqNrfKU3ZQndyA90dUcwHaqa4da2/s1080/image_2025-06-18_14-22-44.png

បច្ចុប្បន្ន ឥណ្ឌូណេស៊ីមានភ្នំភ្លើងប្រមាណ១៣០ ហើយភ្នំភ្លើងភាគច្រើនជាភ្នំភ្លើងសកម្ម រួមទាំងភ្នំភ្លើងម៉ារ៉ាពី ។ ឥណ្ឌូណេស៊ីមានទីតាំងស្ថិតនៅលើចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក ទើបប្រទេសនេះប្រឈមនឹងការបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីជាញឹកញាប់ ៕

រដ្ឋបាល Trump នឹងពន្យាពេលជាថ្មី ឱ្យ ByteDance លក់ TikTok ជូនវិនិយោគិនអាមេរិក ក្រោយចិនបដិសេធពីរដង

0

វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី ១៧ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទុកពេលឱ្យក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិនរយៈពេល 90 ថ្ងៃទៀត ដើម្បីលក់TikTok ឱ្យសហរដ្ឋអាមេរិក ដោយលើកថ្ងៃផុតកំណត់ពីថ្ងៃទី ១៩​ ខែមិថុនា ទៅពាក់កណ្ដាលខែ កញ្ញា ឆ្នាំ ២០២៥ វិញ នេះបើយោងតាមសេតវិមាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe2TOgGp-xer8_9ZElWmC7xwrKN2IHzu7_C9zX1EjVWjg-c-1DxTF-MMCvmuoJVsKytrNJO8F2GALoxmM2ar5_24uFXRnYVF_KevN-_LykrBAxXuWoEEbWkdkH268I2eEM37DF9XfOIf2ts69RCn9sLxdD5sVOkjJYHs9MVeAiqhS5Tj7hs0GMKUBO0Xjx/s3840/image_2025-06-18_14-18-11.png

យ៉ាងណាមិញ លោក Trump បានពន្យារពេលកំណត់ពីរដងរួចមកហើយ។​ការហាមឃាត់ដើមត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមនៅក្នុងខែមករាដោយផ្អែកលើច្បាប់ដែលបានអនុម័តដោយសភា។ កាលពីថ្ងៃអង្គារ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា “ប្រធានាធិបតី Trump នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយផ្សេងទៀតនៅសប្តាហ៍នេះ ដើម្បីរក្សា TikTok ឱ្យដំណើរការ។ លោកស្រី Leavitt បន្តថា “ប្រធានាធិបតី Trump មិនចង់ឱ្យ TikTok បិទនោះទេ” ដោយបន្ថែមថារដ្ឋាភិបាលនឹងទុករយៈពេល 3 ខែទៀតដើម្បីប្រាកដថាការលក់ដំណើរការដោយរលូន ដូច្នេះជនជាតិអាមេរិកនៅអាចបន្តប្រើប្រាស់ TikTok ដោយមានទំនុកចិត្តថាទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb6r3yjg0aDY9D2HwyJQqURIl-cuLtn8BlEQXySUncIyNF_hENZGTlDlJOz3cs_QszPwCRDm_Bt1xvnrrhxQfqnnqjXZzONQ5KLmUgSD7C53NSBmZ46GpBElL74YztO0Sj8yIs2RlzFL6rB9H-1YkbdrUbYioLOtdFJQVc-WZbTY1o4HuKGpWeL6Y265fp/s1680/image_2025-06-18_14-18-13%20(2).png

កាលពីព្រឹកថ្ងៃអង្គារ ខណៈពេលកំពុងនិយាយជាមួយអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលគេសួរដោយផ្ទាល់ថាតើគាត់នឹងពន្យាពេលទិញយក TikTok ទេ គាត់បានឆ្លើយថា “ប្រហែលហើយ”។ គាត់ក៏បានកត់សម្គាល់ផងដែរថា “ប្រហែលជាត្រូវទទួលបានការយល់ព្រមពីប្រទេសចិនសិន ប៉ុន្តែខ្ញុំគិតថាយើងនឹងទទួលបានវា។ ខ្ញុំគិតថាទីបំផុតលោកប្រធានាធិបតី Xi នឹងយល់ព្រម” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinbaybT_8QaRqPLNMl65emz4T5nN2YKQfMpeHYVBBLid3o9PYDmIJeyaQz5dwLMOdtJ9i4NecFVqauowD1mDXi43YU2uu3Dli0x3533gYScfMi1TrpDEkj9DjTRkRFvEt6aZ8tLKx4Z2vRvTRHnCneN65h4qiA0JQC1cq9gYVu31kX4Sc_4BiFN0ETJ2BU/s1024/image_2025-06-18_14-18-13.png
គួររំលឹកថា ច្បាប់ដែលអនុម័តដោយសភាគឺតម្រូវឱ្យ TikTok បញ្ឈប់ប្រតិបត្តិការនៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី ១៩ ខែមករា លុះត្រាតែ ByteDance ព្រមលក់ TikTok អោយសហរដ្ឋអាមេរិក ឬធ្វើឱ្យមានវឌ្ឍនភាពធំ។ លោក Trump បានចាប់ផ្តើមអាណត្តិទីពីររបស់គាត់នៅថ្ងៃទី ២០ ខែមករា ហើយបានជ្រើសរើសមិនអនុវត្តការហាមឃាត់នេះទេ។ ដំបូងគាត់បានពន្យារពេលវាដល់ដើមខែមេសា បន្ទាប់មកម្តងទៀតដល់ថ្ងៃទី ១៩ ខែមិថុនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh6npYKeetJ8mBvjU-KkBYle3_dbpmztKDzSCsdu7jigFIHMMvFVR2vtWP8mHCjvbrjH2-w0fA0NpFdwqzDu-h6EaVgfIHu10DDSmGll2hlyczyUCicpUCDoizTCRwmnWXgbFz6P8bR8i2RPV9E2qlVoRqrKMGVahwGN9tLcGmgXUaiaMoWEpujeqmTZ3O/s2294/image_2025-06-18_14-18-14.png
កាលពីខែមីនា លោក Trump ក៏បាននិយាយថា លោកនឹងពិចារណាកាត់បន្ថយពន្ធលើទំនិញចិន ប្រសិនបើចិនអាចជួយបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ ByteDance ដើម្បីលក់ TikTok ។ កិច្ចព្រមព្រៀងនោះនឹងបង្កើតក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថ្មីមួយដើម្បីកាន់កាប់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក។ ផែនការនេះគឺថាក្រុមហ៊ុននេះនឹងត្រូវបានគ្រប់គ្រងភាគច្រើន និងដំណើរការដោយវិនិយោគិនអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lDq1EQhDbcU8L432c53zPaADWUnQlEYok0QSo_E7ekXfHXCZq8aHqT_X9855fum42DP1I1G3tkYRezGvpzp3kmLCqRl3cb4Uti644i4SEzcAvFliEjQNNpqnUMzSDRDIMsaUumzzeQKK4wBSJlsyleSOL0qh1uRZ7darj9HLNKUEGeZatT8XEGYN2V-T/s2000/image_2025-06-18_14-18-15.png
ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនោះត្រូវបានផ្អាក បន្ទាប់ពីប្រទេសចិនបាននិយាយថា ខ្លួននឹងមិនយល់ព្រមទេ ជាពិសេសបន្ទាប់ពីលោក Trump បានប្រកាសពន្ធថ្មីដ៏ច្រើនលើសលប់លើផលិតផលចិន។ ទន្ទឹមនឹងនេះដែរ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យបានប្រកែកថា លោក Trump មិនមានសិទ្ធិអំណាចផ្លូវច្បាប់ក្នុងការបន្តពន្យាពេលកំណត់នោះទេ។ ពួកគេក៏អះអាងដែរថាកិច្ចព្រមព្រៀងដែលបានស្នើឡើងអាចនឹងមិនបំពេញតាមលក្ខខណ្ឌផ្លូវច្បាប់ទេ។ នេះបើតាមប្រភពសារព័ត៌មាន រ៉យទ័រ៕

កិច្ចសន្ទនាតាមទូរស័ព្ទរវាងសម្ដេចតេជោ និងនាយករដ្ឋមន្រ្តីថៃ ត្រូវបានបញ្ជាក់ច្បាស់ថាជាការពិត!

0

រាជធានីភ្នំពេញ ៖ ក្រោយពីមានការចែករំលែកគ្នាជាបន្តបន្ទាប់ អំពីសម្លេងដែលគេអះអាងថាជាការសន្ទនារវាងសម្ដេចតេជោ និងនាយករដ្ឋមន្រ្តីថៃ ពេលនេះសម្ដេចបានចេញមកបកស្រាយហើយថាវាគឺជាការពិត ខណៈលោកក៏បានបញ្ជាក់ពីមូលហេតុដែលមានការថតសម្លេងនោះទុក និងមូលហេតុដែលសម្លេងនេះបានបែ.កធ្លាយចេញមកក្រៅផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAF5Xbd00tfVEdPHhcHuurwbkffFgsvBkqSfC0xJJdw7l4r6Yr_q0fJ2Mks9N7viUCWX45pGEdmQL27_1RclS3exeagVJE2eP5yNaxPxNUhAbXbCjK34tDvyS10DD5OEDGiGOX3xEMKbPWXIqsOwgwnfOJmHMdjxxauJCzVOwqg0nRAq-9eCFTrXHZEHwU/s2000/image_2025-06-18_14-12-57%20(2).png
តាមរយៈការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបកស្រាយថា៖ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8_wYCzMitdJJ0vsoZ6iPkxjoOJL5qEomd4MltBfW-JyvTH7JjKJbgotQApHzYRYX0zluuH0YWWu6FS9NRdlNy3MscbfDi7IpY8KT-ycquVEdNg2QonJzN0f4TotrIRvvNMml9QsoYuwVKtQFe1Zpp4KCbWvUCRiO74rhpX_DimJho-3PfNLDYNKb0oTpM/s990/image_2025-06-18_14-12-57.png
សម្ដេចបានបញ្ជាក់ថា សំឡេងសន្ទនាគ្នារវាងលោក និងនាយករដ្ឋមន្រ្តីថៃ ត្រូវបានផ្ញើទៅកាន់គណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ដែលមានចំនួនមនុស្សដឹងលឺសរុបប្រហាក់ប្រហែល ៨០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeT3R3STS0DI_EqlqC0BT6oC1oAkcAewWtBik6pN5PvoW1oaJWhckahJL4tLwrfEF0b5vWbH9-b7fxdRAz0ue2snNFtT9QO8WNRFVQLbjQmo2L3fnuyHgyKddbUBShZ8GpcKQfOt0lJ5y1T9EkoYeIIvG1XDEH0j4oP3Awob6puz3Dd4PNIT5FRgC69cf3/s1280/photo_2025-06-18_13-55-28.jpg

ក្នុងន័យនេះ សម្ដេចតេជោបានគូសបញ្ចាក់ថា ៖ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ ដែលមិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង ក្រោយមកបែរជាមេដឹកនាំថៃចេញមក ចោ.ទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ ដែលនិយាយផ្សេង ធ្វើផ្សឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKhdMR_gQY0c4B1daNExVd_AMaSoo7RVACtpd3HRVrEvhOZdeTil09G3QH0InmXUXY6ElItkPy7j3lxGR6jDt8yfIQ0Hqywlg2z_JZCmeO5yazQMMTJFBJZHuDw0I7mT_7AckCJRC0Z_EbJ2YdNCC-pfgWhX656fi0dqIn7Lvi_Ft2Q9ck3c9SvyeE60T3/s1200/image_2025-06-18_14-12-56.png

លោកបានសង្កត់ធ្ងន់ថា ៖ ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧:០៦នាទី៕

លីម តិចម៉េង មានផែនការយ៉ាងហ្មត់ចត់សម្រាប់លោកឪពុកនិងក្រុមគ្រួសារ

0

តារាចម្រៀង លីម តិចម៉េង បានទម្លាយរឿងរ៉ាវទាក់ទងនឹងឪពុករបស់ខ្លួនដែលមិនសូវ ទទួលបានភាពកក់ក្តៅពីឪពុកហើយអ្នកមានគុណទាំងពីររបស់លោករស់នៅឆ្ងាយគ្នា។ ទោះបីជាដើមឡើយឪពុករបស់ តិចម៉េង មិនគាំទ្រឱ្យលោកដើរលើវិថីសិល្បៈ ធ្លាប់តមាត់តកជាមួយនឹងឪពុករបស់ខ្លួនចាកចេញពីផ្ទះដើរតាមក្តីស្រមៃក្តី ពេលដែលលោកទទួលបានភាពជោគជ័យ តិចម៉េង ក៏មិនភ្លេចគុណឪពុកដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWWebX6PBAgVqw_MayOZ5brQV17xHqfNQ-1VUeJJPKaSNFqBHwUz24Ei2t7iWJ8EGarMBjtsKfZKfpvPs-M8V2aZwIwq-b7h8T6CqA1vIz8Ldiv57a2pfaUqwww-43wl09uZDoO_l2baE6i8znjwu4nz09zpz6gPD3iMQxFhOBSTP1SH7pBNWFbViIl1Yd/s1365/image_2025-05-12_14-10-00.png
នៅក្នុងកម្មវិធីប្រគំតន្រ្តីកាលពីថ្ងៃទី១៥ មិថុនា តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចែករំលែកនៅក្នុងកម្មវិធីអំពីឪពុករបស់ខ្លួន ដោយ បាននិយាយថា «ឪពុកម្តាយរបស់លោករស់នៅផ្សេងគ្នាចំនួន៨ឆ្នាំមកហើយខ្លួនមិនសូវ ជាមានភាពស្និទ្ធស្នាលជាមួយឪពុកនោះទេ នៅពេលឪពុកម្តាយសម្រេចចិត្តចែកផ្លូវគ្នាគឺ តិចម៉េង រស់នៅជាមួយម្តាយ។ ទោះជាយ៉ាងណាក្តី តិចម៉េង ថារូបគេនៅតែចង់អរគុណ ឪពុករបស់ខ្លួនដែលតែងតែបង្រៀនរូបគេឱ្យធ្វើជាមនុស្សប្រុសដែលរឹងមាំ កុំទន់ជ្រាយទៅ លើរឿងអ្វីមួយ។ ក្នុងនោះ លីម តិចម៉េង ក៏បានលាតត្រដាងភាពមិនចុះសម្រុងរវាង លោកនិងឪពុកដែលខ្វែងគំនិតគ្នាលើការចាប់សិល្បៈដោយសារតែឪពុករបស់ តិចម៉េង ចង់ឱ្យកូនប្រុសរបស់ខ្លួនរៀនវិស្វករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit0PDwUbag-qY3GDK4VVhJvjgzw5sTLLVC0HHDdaB0zmWzCv8dkbPwlHt6ZAv6J0m-Jca2DS3BHuR4UiqkSzj087eYQrAcOHGC0sZ25oRK56gyuEh5JpVVXQ7Yxg0XE2yRWsGo8d3YvfmwelWopCTjwiXt85pjbMIIdfQDnWQAPeoedIFju4U8e0fkjpHZ/s2048/image_2025-06-17_11-11-45.png

ទោះបីជាយ៉ាងនេះក្តី តារាចម្រៀងរូបនេះបាននិយាយថា ឪពុកនៅតែជាឪពុក ហើយនៅពេលដែលរូបគេជោគជ័យលើអាជីពសិល្បៈប្រកួតប្រជែងក្លាយជាម្ចាស់ពានលោកក៏មិនភ្លេចគុណឪពុកដូចគ្នា។ តិចម៉េង ថា លោកបានត្រឡប់ទៅរកឪពុកហើយបាន ជួយទិញឡានដែលឪពុករបស់តិចម៉េងគឺជាអ្នកដឹកសិស្សសាលានៅឯខេត្តកំពង់ចាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwN0vv_EPBx_fTzcjGOQrGCrMLCH7CRkia9dygNrp2MPfy8kkEd2qzoDjZbam2m8I8lruenjMJlB90SXssm5T9Um1B6qz14Mh41ml1aPNfckgSfzmx4ROVotpFAZQ8OgrJnxBfnKkin5i0peJcaKzN8HclRE_tNjzMVegytPUFJMWS6eesKVRcVHqUoWhT/s2048/image_2025-06-17_11-11-47.png

ក្នុងនោះ តិចម៉េង បានបន្ថែមទៀតថាលោកក៏បានត្រៀមសម្រាប់ការទិញដីតូចមួយ ក៏ដូចជាផ្ទះតូចមួយសម្រាប់ឪពុកបើសិនជាគាត់យល់ថាមិនអាចរស់នៅជុំគ្នាបាន នៅដោយឡែកហើយនេះគឺជារឿងទៅមុខទៀតទេ។ តារាចម្រៀងរូបនេះថាលោកក៏ត្រៀម សម្រាប់សមាជិកគ្រួសារស្ទើរតែគ្រប់គ្នាទៅហើយទាំងប្អូននិងម្តាយរបស់លោករួមទាំង ឪពុក ហើយសម្រាប់លោកមួយគឺមិនសូវជាមានវិប្បសារី ឬមានអារម្មណ៍ថាមិនបាន បំពេញតួនាទីជាកូនដែលល្អនោះទេ បើទោះបីជាពេលនេះមិនទាន់បានល្អណាស់ណា ប៉ុន្តែលោកបានធ្វើរឿងមួយមានកិត្តិយសសម្រាប់ឪពុកម្តាយគឺបានចែករំលែករឿងល្អៗដល់បណ្តាប្រិយមិត្តអ្នកគាំទ្រឱ្យបន្តធ្វើរឿងល្អសម្រាប់សង្គម៕

អ្នកនាង ខាត់ សុឃីម លើកសរសើរ វណ្ណដា ហើយថាតារារ៉េបរូបនេះបានផ្តល់មេរៀន ដល់អ្នកជំនាន់ក្រោយ

0

តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បាននិយាយនៅក្នុងបទសម្ភាសន៍អំពី វណ្ណដា បានផ្តល់ភាពភ្ញាក់ផ្អើលមកកាន់ខ្លួនដែលជារៀមច្បង។ ក្រៅពីការសរសើរ វណ្ណដា ឱ្យតម្លៃរៀមច្បងអ្នកនាងថានេះជាមេរៀនមួយសម្រាប់អ្នកជំនាន់ក្រោយ បើគ្មានសិស្សច្បងក៏គ្មានសិស្សប្អូនដែរ នេះជាគំរូដ៏ល្អមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_4_LDZSu-7ElSn4GzYONW0sL0h4IZJgm19u1YLgFgqZGFQT8dpvhCvwtus40pmLVPIselTTNJUrsgDVnJP8eUXqYu9TQNQVG0jxLjud_a9QNczSiESmoKrzmL3PpraFdOVCtG2SxAYGjnis0WbgEFzScPnPgTqyo2aEUvSdaK-WdJkiGIr2MQpcrlzJhy/s2048/image_2025-06-17_15-19-18.png

នៅក្នុងកម្មវិធី 3 fun ដែលបានចាក់ផ្សាយកាលពីកន្លងមកថ្មីៗនេះអ្នកនាង ខាត់ សុឃីម និងកូនប្រុសដែលមានឈ្មោះថា ស្កាយ បានចូលរួមពីរនាក់ម្តាយកូនដោយបាន ចែករំលែកពីរឿងរ៉ាវដែលទស្សនិកជនមួយចំនួនពុំធ្លាប់បានដឹងកាលពីមុនរវាងអ្នកទាំងពីរជាពិសេសពេលដែលអ្នកនាង ខាត់ សុឃីម ពរពោះកូនប្រុសហើយមានការសម្តែង នៅក្រៅប្រទេសនិងលាក់មិនឱ្យមានអ្នកណាដឹង។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP9cliGIPj7RZDI9EJa_NPe69yBZezSojoqe3fw1xuTo9ihOcLtc9im_lmTNhT4x1C1hVE3bWfRll5LzZfbVMYfMYDiHvUp_sggGlkvYvWFBQx0qpXl80zC6oZaP83A3WeG9Ea0F5Rxp0CIGy6YikMt8SNwzs25P6bjYUc3z7SahDNIO2eR-dTYjBy9IdV/s2048/image_2025-06-17_15-19-23.png
    តារាពហុជំនាញរូបនេះក៏បានចែករំលែកកាលពីអ្នកនាងចូលរួមក្នុងការប្រគំតន្រ្តីនៅខេត្ត បាត់ដំបងហើយត្រូវបាន វណ្ណដា កាន់បាច់ផ្កាយកមក Surprised នៅលើឆាក។ អ្នកនាង ខាត់ សុឃីម បានបង្ហាញថាសិស្សប្អូនទាំងអស់កម្រនឹង Surprised មកកាន់ខ្លួនណាស់។ អ្នកនាង ខាត់ សុឃីម ថាមិនដឹងសិស្សច្បងដទៃទៀតមានអារម្មណ៍យ៉ាងណានោះទេ ប៉ុន្តែសម្រាប់អ្នកនាងផ្ទាល់ហើយសិស្សប្អូនដែលជា វណ្ណដា ទៀតពិតជាមិននឹកស្មាន នោះទេ អ្នកនាងពិតជាសប្បាយចិត្តខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVq6stm_TJvTNMTWQTQCaKsycAaA55AYXMe9T22PN3gOoLHZz-hd5KVXYnb_o2AksrkDnjMpyAzLWmLGUfqNC1Xu0AkF2ZFtdRc4U6pqQ_BTMspgbXF6emzmNeiXET5tyq4yUg2OeWhx3BO9lzGiPJLuBN1h2w-3MmvMGR0FBYsVFeNxtT0FflY50qOfb/s2048/image_2025-06-17_15-19-27.png

    តារាចម្រៀង ខាត់ សុឃីម បានបន្ថែមទៀតថា ខ្លួនមានការសប្បាយចិត្តខ្លាំងនៅពេលដែល ប្អូនឱ្យតម្លៃមកកាន់រៀមច្បង ហើយនេះគឺជាមេរៀនមួយសម្រាប់អ្នកជំនាន់ក្រោយ បើគ្មានសិស្សច្បងក៏គ្មានសិស្សប្អូនដែរដូច្នេះគឺទៅព្រមគ្នា។ នេះជាការគោរពមួយដ៏ល្អ តាស់តឿនដល់ក្មេងជំនាន់ក្រោយដែលភេ្លចខ្លួន ច្រើនតែមើលងាយចាស់ៗធ្វើឱ្យគាត់ដឹង។ ទង្វើរបស់ វណ្ណដា ដែលជា Superstar គោរពដល់សិស្សច្បងនេះ អ្នកនាង ខាត់ សុឃីម ថាគឺជាគំរូមួយដ៏ល្អមួយ៕

សាមគ្គីជាធ្លុងមួយ! អ្នកសិល្បៈជាច្រើនរូបមានវត្តមានចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March»

0

នៅព្រឹកថ្ងៃទី១៨ មិថុនា សិល្បករ សិល្បការិនី បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គម បង្ហាញវត្តមានយ៉ាងច្រើនកុះករចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បី បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងគ្រាដែល កម្ពុជា-ថៃ មានជម្លោះតានតឹងនៅបណ្តោយព្រំដែនដែលភាគីថៃជាអ្នកចាប់ផ្តើមបញ្ហាមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipEqnk-z-oPBYhce2o_GBe3okB3LxYiBULoMzZrSyqY_vdR_yip3xBj22veXZaxMmEohTY1_8hM76s3TDA7rvrd6yz_x0Zs1LKq6WWc9TOoUUd5VUDw4h5n-Lgg1NKXuSIVl14ClwPLNWyvBzhu70Fg2vbYs_SYuZyk3p6rXaKjXeMtDweJb2X41Ep77Wo/s2048/image_2025-06-18_08-47-25%20(2).png
នៅលើបណ្តាញសង្គមគេឃើញវត្តមាន តារាចម្រៀង ពេជ្រ សោភា , ជី ដេវីត , ទេព បូព្រឹក្ស , កុយ អេនណា ,សុគន្ធ ថេរ៉ាយុ ,ពិធីការិនី ចាន់ កែវនិមល, ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol រដូវកាលទី២, ដួង វីរៈសិទ្ធិ , សុគន្ធ និសា , ណុប បាយ៉ារិទ្ធ , វី ឌីណែត , ឆន សុវណ្ណារាជ , សាយ , Influencer ល្បីៗ ហេង វិសាល, ជា ស្រីនា ,ពេជ្រ ពិសី រួមទាំងវត្តមានសិល្បករ សិល្បការិនី និងបុគ្គលមាន ឥទ្ធិពល ជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍នេះមានទាំងព្រះតេជគុណ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ កីឡាករ សិស្ស និស្សិត ជាពិសេសអ្នកចូលរួមមកពីគណបក្សនយោបាយ នានាក៏បានចូលរួមជាមួយគ្នាផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvRe2ZGUo6AuPBzMIU53p652NQNfGclV5e5PJe6O0V7qWaC13k9XZ38XTgR4zk_BgCyO6L10E8DDz1jKGs0g7uhpKP96DZ_eTIwCjl2c8s2Z5cS6MXpdS_s2rvscpvy_Hb1CqvgPV9wrDJklVwyC7Vgvo_YwndYhHmjxn2BB3GutU1J7ky3Y6_gR6tPnWQ/s2048/image_2025-06-18_08-07-42.png

កម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយនេះគឺជាការផ្តួចផ្តើមគំនិតរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយកក៏បានចូលរួមគាំទ្រឧបត្ថម្ភក្នុងកម្មវិធីផងដែរ។ នេះជាឆន្ទៈកូនខ្មែររស់ក្រោមដំបូលសន្តិភាពបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីនិងលើកទឹកចិត្តដល់វីរៈយុទ្ធជនកម្ពុជាដែលកំពុងបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់នៅព្រំដែនដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0M3hKXGmU6mOSOveWePTeofMl6NicXa7HbgEi8IL4lhz3CntDK1Z0CwKeMOt_WHl1q0i7SO9CyASQsolr_MQSxBsoSmPdiF4UyYRabB2I8LZo_icgyqiPRVhlwxZ7gY2_gfKHtFD3DQ-eUk5BufDlFW93Cpnu3QXJn7nbX8YHvdYU4PvYbfm-jCysMLuc/s1440/image_2025-06-18_08-38-38.png

កម្ពុជាមិនដែលមានបំណងចង់ឈ្លានពាន ឬស្វែងរកទឹកដីរបស់ប្រទេសណាមួយឡើយ សូម្បីតែ១មីលីម៉ែត្រហើយ ប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឱ្យមានការឈ្លានពានចូលដីរបស់ខ្លួនសូម្បីតែបន្តិចដូចគ្នា៕

ក្រសួងការពារជាតិ៖ ថៃមិនគោរពតាមកិច្ចព្រមព្រៀង ដោយបង្កើនការជីកលេណដ្ឋាន និងបង្ហោះដ្រូនយ៉ាងគគ្លើន

0

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ទី១៧ ខែមិថុនា ក្រសួងការពារជាតិកម្ពុជា បានចេញនូវសេចក្ដីប្រកាសព័ត៌មានស្ដីពីស្ថានភាពវិវត្តន៍ថ្មីៗនៅតំបន់ព្ររំដែនរវាងកម្ពុជា.ថៃ ដោយលើកឡើងអំពីសកម្មភាពដែលបំពានលើកិច្ចព្រមព្រៀង ផ្ទុយពីអនុស្សរនៈយោគយល់គ្នា និងបំពានលើអធិបតេយ្យភាពរបស់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn0bvX0phdUoXR6lG1BmT-gLD80W63PYEs-q5PWGSA9L0pwdjvcns54e8Qdpa51xpoIcDMdcYQ7cw6Tb9JNxoBt_AQIwRBXIoj3IywldIMn5lIe8i1O__Z5w5lp9_FUmiIeWEkYmNyLkMjrE3ULUTaEaqVFm7TDW6DBAz_BDyl9sGzfbp7S8XfXC7pjb56/s960/photo_2025-06-18_09-43-25.jpg

ក្នុងនោះក្រសួងការពារជាតិបានលើកឡើងថា៖
កម្ពុជាមានបំណងរក្សាសុខសន្តិភាព និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមរយៈតុលាការ អន្តរជាតិ (ICJ) នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយសន្តិវិធី និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្រៅអំពីនេះ កម្ពុជា បានរៀបចំឱ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយបានឯកភាពគ្នាលើកិច្ចការដែលភាគីកម្ពុជា-ថៃ ត្រូវបំពេញបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv4v3LYXLuSDs0fk1blIMVKK2eCIFtU6IsrTYMU3q6WZ-nwzB0HzIz4iDrC3uO2SqzrzHMV2VDc7f2wQszcSjjqSkrg8ncz-cKAS1Jgf0J_-vCeGnWNWUoZI2sY4UobsvTzJrdKMBzxyewdackJ5DpARLULQeIxhtMU2fgtNzQ3JkvYJW4aaibzdn3_bKA/s1280/photo_2025-06-18_09-43-25%20(2).jpg
ជាការសោកស្តាយ ភាគីថៃ មិនបានគោរព នូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU2000)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieHdpwTALJYvFaAPg_KmRcUqb8VVnWC_4GY9TDVgprTM3A7VDgaY66yM08Bc8zFwoXyxlDLA7MtY6F-p6GELmq_YQGnW7MoS9rTZLFhA6JKTmdxhFNWJtloHdadZjlnru1OfxV44khW1fklGLTtu_IxfKk0Uduar-6Uz5CfTT8M3f0s-a8uMLNry0sAFvi/s1280/photo_2025-06-18_09-43-26.jpg
ក្រសួងបានបញ្ជាក់ថា ភាគីថៃ បានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ នៃប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Qtul0zP8Nb615K9_S04HXeYa6ZCVav-R38ZFsZGJ5FDwg-E91oDkTwNTbeqhEwuz23seHYDVhHvezkBtiIEu3wtot5l8cExoUT4D0oj6qOwCfIwbytW4T5FZCq5m3XAwcQxJFopSPsU-utCvAdEvM2YHt8eV8TYYNWP23orb7GfE2iD32F5WPYxLkXS-/s1280/photo_2025-06-18_09-43-24.jpg
ជាមួយគ្នានេះ កងទ័ពកម្ពុជា គាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី និងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជននៅទូទាំងប្រទេស គោរពអធិបតេយ្យរបស់ប្រទេសជិតខាង និងប្តេជ្ញាប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាព ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេសណាមួយឡើយ ហើយប្តេជ្ញាការពារបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ ៕