ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃសុក្រថា ទឹកជំនន់ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤ នាក់ស្លា.ប់ និងបាត់ខ្លួន នៅក្នុងខេត្ត Dien Bien ភាគខាងជើងនៃប្រទេសវៀតណាម។
កាសែត Tien Phong បានរាយការណ៍ថា ទឹកជំនន់បានកើនឡើងយ៉ាងឆាប់រហ័សនៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង ដោយបានជន់លិចផ្ទះនៅតំបន់ទំនាប និងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ ព្រមទាំងការរអិលបាក់ដីនៅតំបន់ភ្នំនៃខេត្ត។ ក្នុងនោះភូមិភ្នំ Xa Dung បានរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លា.ប់ម្នាក់ និងបាត់ខ្លួនចំនួន ៦ នាក់។

បើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការប្រជាជនខេត្តបានឲ្យដឹងថា ចរាចរណ៍ និងបណ្តាញអគ្គិសនីទៅកាន់ផ្នែកមួយចំនួននៃខេត្តត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់នេះ។.png)
ជនរងគ្រោះពីរនាក់នៅក្នុងភូមិ Hang Pu Xi ត្រូវបានកប់ក្នុងដីភក់ ហើយក្រុមអ្នកជួយសង្គ្រោះមិនទាន់រកឃើញសាក.សពរបស់ពួកគេនៅឡើយទេ។ លើសពីនេះ ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តបានរារាំងដល់ការស្វែងរកអ្នកបាត់ខ្លួនជាខ្លាំង៕.png)










