ថៃ៖ អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃ លោក Winthai Suvaree ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បាននាំឯកអគ្គរាជទូត ភារធារី និងអនុព័ន្ធយោធាមកពី២៣ប្រទេស ទៅពិនិត្យការពិតលើដីនៅខេត្តស៊ីសាកេត និងខេត្តឧប៊ុន រ៉ាត់ថានី បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងកម្ពុជា ព្រមទាំងលើកយកភស្តុតាងមួយចំនួនមកបញ្ជាក់ថា កម្ពុជាគឺជាអ្នកចាប់ផ្ដើមសង្រ្គា.មមុន និងថែមទាំងបានវា.យប្រហារលើមូលដ្ឋានជនសុិវិល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiESuSMXVo2Rwv_B0zFcUjkxoP-YxW0l-JdTDudN6JXKIwuNX9nKGFHCu_tQ97U6dRJ_1Kfr2ziZUmN6_gKF7gX14lRFaOJzdBTI39vWRLiy2NI0MBncu6FUwEQZUSExrWzumUo8mRmN9SWeJBp6Nu3ZQyMyV2eX8vVhj80euYbPddCaNdaB3XLzy2OFyF/s1280/image_2025-08-01_15-51-07.png
យោងតាមសារព័ត៌មាន Khaosod ក្រសួងការបរទេស សហការជាមួយកងទ័ពភូមិន្ទថៃ បានបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកម្ពុជា និង ថៃ បានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែឧសភា ដែលកើតចេញពីការដុតចំណុចសម្របសម្រួលព្រំដែន ការជីកលេណដ្ឋានរំលោភចូលទឹកដីថៃ និងការបង្កប់គ្រាប់មីនថ្មីដោយយោធាកម្ពុជា ដែលធ្វើឲ្យទាហានថៃរងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLvHMHdjnYwjIvcrX0mcTSAt2cPlRKBbyLlfT_kDZCPLqKOQ7ime7R17BZXPqGvaCspxqh5SnKy77EKzeT-_r-9gasGR7xzKiTVOSwuWTant7_Pex5SupGQhbKjspXcmQVN_eNBhZbL_BRID2StL8PgMVE8txDEejKKcWVt7SRz9tLnD-9-CnkZZpIx34_/s1280/photo_2025-08-01_14-54-51.jpg

នៅក្នុងសន្និសីទសង្ខេបខាងលើ លោក Winthai Suvaree បានលើកឡើងថា នៅក្នុងការប្រយុទ្ធរយៈពេល៥ថ្ងៃ កម្ពុជាបានវា.យលើប្រហារមន្ទីរពេទ្យ សហគមន៍ និងស្ថានីយប្រេងឥន្ធនៈ បណ្ដាលឲ្យជនស៊ីវិលថៃស្លា.ប់ និងរបួសជាច្រើន មានទាំងកុមារ និងមនុស្សចាស់។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ថៃគ្រាន់តែឆ្លើយតបវិញដោយស្របតាមច្បាប់អន្តរជាតិ និងផ្តោតតែលើគោលដៅយោធាកម្ពុជាប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinlW-RYWRwv8pye9FDs2JZuPHDwbh0CCRHn0QpOesR09qnA973MYEeMPb2Pt4Zecw3d-K7M6opIfFcRXstd5HU6SIZnCukYqzWviMkJjbkyaIF1UzAp5blTmN36en5PuhPhJ2I0u5gxZxXxS2nsuMZh79i2z7wNC4k-5EdckvZ2APW8OaKN6wxQPNExo3v/s1280/photo_2025-08-01_14-54-52.jpg
ជាមួយគ្នានេះ ថៃបានបដិសេធថាខ្លួនមិនបានប្រើប្រាស់អាវុធគីមី ដូចការចោ.ទប្រកាន់របស់កម្ពុជាទេ និងបានបំភ្លឺថា រូបថតដែលកម្ពុជាប្រើដើម្បីធ្វើការចោ.ទប្រកាន់នោះ គឺជារូបភាពចាស់នៃយន្តហោះពន្លត់អគ្គីភ័យប៉ុណ្ណោះ។ ចំពោះគ្រាប់បែ.ក MK-84 ដែលកម្ពុជាអះអាងថាទើបបានរកឃើញនៅចំណុចផ្ទះប្រជាជននោះ លោក Winthai បានបង្ហាញភស្តុតាងជារូបថតមួយចំនួន ដោយបញ្ជាក់ថាវាជាគ្រាប់បែ.កសម័យសង្គ្រាមលោកលើកទី២ មិនមែនជាអាវុធរបស់ថៃទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsG_q6h_0LtHulFU7acD7Xd-TPCeWfzNm0V2hQWtMU137u6foxuv5sQkT8rtNRf7-W7-kj4ZcXphE3R7M1zfZByPNo2leWlJws8zeV_X6dBOcB9c80jc0H_WAIilG4tbXTh5GVcuB3E5DrpP8WdgvhMceYhWkSBWpCRekD0rZ-I0iqrJRO3cG5sxUlXto/s1280/photo_2025-08-01_14-54-50.jpg

បន្ថែមពីការចោ.ទប្រាកន់កម្ពុជាថាជាអ្នកបង្កសង្រ្គាម ថៃបាននិយាយយកល្អនៅចំពោះមុខអនុព័ន្ធយោធាទាំងអស់ថា ខ្លួននឹងនៅតែបន្តគោរពកិច្ចព្រមព្រៀងឈប់បា.ញ់ដែលបានធ្វើនៅក្នុងប្រទេសម៉ាឡេស៊ី បើទោះបីជាកម្ពុជាបានរំលោ.ភម្តងហើយម្តងទៀតក៏ដោយ។ ហើយថៃអំពាវនាវឲ្យតំណាងប្រទេសទាំងឡាយដែលចូលរួមស្ដាប់ សូមចូលរួមថ្កោលទោ.សកម្ពុជា និងផ្ដល់ការគាំទ្រមកឲ្យថៃ ព្រោះថៃត្រូវការតែសន្តិភាពប៉ុណ្ណោះ៕