អង្គភាពសុីម៉ាក់កម្ពុជាបានស្រាវជ្រាវរណ្ដៅគ្រាប់ MK-84 ដែលបានផ្ទុះរួច និងគ្រាប់បែកដែលទម្លាក់មកមិនទាន់ផ្ទុះនៅកប់ក្នុងដី ដែលទីតាំងរណ្ដៅទាំងនោះភាគច្រើនស្ថិតនៅក្បែរៗមជ្ឈដ្ឋានភូមិកររបស់ពលរដ្ឋកម្ពុជា ខណៈថៃឯណោះនៅតែប្រកែកញ៉ាញថាខ្លួនមិនបានវា.យប្រហារមូលដ្ឋានជនសុីវិលទេ ហើយគ្រាប់បែ.កមិនទាន់ផ្ទុះដែលបានរកឃើញនោះ ក៏មិនមែនជារបស់ខ្លួនដែរ វាអាចជារបស់អាមេរិកកាលពីសង្រ្គាមលោកលើកទី២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTrvBX0fmwPZ6umqu3BVNHQe9YCTdA8Q3Q20wXqMwjy2geOCniHXh_cOrCmRpsOs3ZTXm5UXoKwzK-LA0Sv0Gi6aOQ1I6IYjT_uHByw8ymfU3sTS4MSMznMA7AQ4WglETLLW9Ijppj_09Htrrdatra6yQjUufzkPYniYhWyhQ5FyQvAPgxNpNvDBIstm9D/s1280/photo_2025-08-01_16-08-58.jpg
យោងតាមលោក ហេង រតនា អគ្គនាយកសុីម៉ាក់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពសុីម៉ាក់បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង(មានរន្ធគ្រាប់បែក) ។ លោកបញ្ជាក់ថា គ្រាប់បែកMK-84 ដែលមិនផ្ទុះ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ខែកក្កដា ឆ្នាំ២០២៥នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuvCXvpMzdpnOzF8nzN_sHwpqtckk49JvQmYQVI5qYp9Rxt5eziFzq-Rv27cYzILdSgRI3e63tnXheORsj-ItFPKVAyKw4l9bb2pU7a7LHHk_1u0-zBrcIaG3Kxa6xRpSvBXa4Pu4uzFT1pn4z4aYwSLVY40Bl0V9Ae-3zSFeItsXuNU4Fg6v_I-AJQWBs/s1280/photo_2025-08-01_16-08-39.jpg

លោក ហេង រតនា លើកឡើងថា ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ។ អង្គភាពសុីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។ ទន្ទឹងនឹងនេះគ្រាប់បែកត្រកូលMKនេះមានកំណត់សំគាល់និងប្រភពច្បាស់លាស់ ជាពិសេសទិន្នន័យន្តហោះF-16និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា។ យន្តហោះF-16នេះអាចដឹកគ្រាប់បែកMK-84ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXg-P_JJWYQscWZzR1xXRpFVpA18Ib-v2_pe3zn4cHc976GL4ytzTn_wp6akIz0S_BOP0jSbfhZ7_xpxq1IW_iYDJ6fBRjbFzMARsi8VU2LY2huk35dpPSzzb2_MGMUow41UQ8aaM8puIlbidUrCyI6pjSm5-fBK8QRpO141CwovG-6XwerPVpW0NdUNQU/s1280/photo_2025-08-01_16-08-52.jpg

ចំណែកខាងអ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree នៅថ្ងៃទី1 ខែសីហា នេះបានបញ្ជាក់ជាថ្មីថា យោធាថៃមិនបានបើ.កការវា.យប្រហារលើមូលដ្ឋានជនសុីវិលនោះទេ ចំណែកគ្រាប់បែក MK-84 ទម្ងន់ជាងមួយតោន ដែលកម្ពុជាប្រកាសថាទើបរលឃើញថ្មីនៅក្នុងដីប្រជាជននោះ អាចជាគ្រាប់បែ.កដែលអាមេរិកទម្លាក់កាលពីសម័យសង្រ្គាមលោកលើកទី២ទេដឹង? ព្រោះមានសភាពចាស់ ដូច្នេះមិនមែនជារបស់ថៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLSHCNMQ98ehnKwWg4pzCowltuaTG1dPuVT4MXNkiDNxCuN1Y4xqoYbJQQ-kqRdubTXwJaTTZhVZEs2WLv6eWvmFxNSU9W4gWH6BHorcnOOyohiooPiFNBdrISNc2CbnNLtg-U_s_4qzJ_7icUUMaYYJbWnIbfk6xQ_9Ecd1LqFiJI40FZWb8iUuA3jdmo/s960/photo_2025-08-01_16-08-23.jpg
ចំពោះការបដិសេធរបស់អ្នកនាំពាក្យកងទ័ពថៃដូចខាងលើនេះ លោក ហេង រតនា បានតបទៅវិញថា ករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហេីយនោះ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ ចែសសុីដែកជ្រៅៗ ទន្ទឹមនឹងនេះរណ្តៅគ្រាប់ផ្ទុះ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ គឺជាភស្តុតាងស្រាប់ បើអ្នកណាសង្ស័យអាចអញ្ជេីញទៅទស្សនាជាក់ស្តែងបាន ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលេីពិភពលោកយេីងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន!៕