កាលពីយប់ថ្ងៃទី៣០ ខែកក្កដា អ្នកគ្រូហ៊ុងស៊ុយ ឡុង ណាលី បាន Live នៅលើបណ្តាញសង្គមរបស់ខ្លួនរយៈពេលជាង១ម៉ោងដោយបានចែករំលែករឿងរ៉ាវជាច្រើន។ ក្នុងការចែករំលែកនោះមានវីដេអូខ្លីមួយដែលអ្នកគ្រូហ៊ុងស៊ុយរូបនេះនិយាយអំពីទាហានថៃបាញ់ផ្សែងពុលប៉ុន្តែទទួលបានបាបកម្មដោយផ្សែងនោះបក់ទៅប្រទេសថៃវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY0KjotcaRpWfTfaNTC_R2DDET8pGt2wnRKzanFZuoTkA3sKxLQ59Y4tDTm8Kw7jQAVJ-N-A8MzhiCOJu0n79IYjU_LDqxQXuhwhCIXxOy-vtWWG9KgjBweN9mUZX69E0fmBi2mTivOhHhfUjtxDgaSU942KDj3dBVO-pv_bxIT8Ap9hDxobRdBKY2JhMn/s1115/image_2025-07-31_16-18-15.png
នៅក្នុងការ Live អ្នកគ្រូ ណាលី បាននិយាយថានៅថ្ងៃដែលទាហានថៃបាញ់ផ្សែងពុលគឺចំថ្ងៃដែលខ្លួនយកស្បៀងជួយទៅដល់កងទ័ព និង ជនភៀសសឹក ហើយទទួលបានអារម្មណ៍ថាគឺមានសភាពឆួលច្រមុះតែម្តង។ អ្នកគ្រូ ណាលី ក៏បាននិយាយរៀបរាប់ពីទិសរបស់ខ្យល់បោកបក់ប៉ុន្តែមានរឿងមិននឹកស្មានដល់គឺខ្យល់វិលទៅប្រទេសថៃវិញ ដូច្នេះកងទ័ពថៃក៏អាចពុលស្លាប់ដោយសារផ្សែងពុលនេះដែរព្រោះនេះជាយុគ៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8WGEQDfiqz75nNUgeXYESol1R-ewmqdZ8FGu0hu5pObOM-KnKbnVO_YJe-65_dmbo3UdGehE4HaiP_PV4__iZ9gcCyiShlwyvG9v9OsWtXesjmsUtQ0vqcHeOhN6VFGUQTbXf9_l4jCmZnK8O44obWK4aX7K4p2Qp-ZSYbGMqmiKV4Lg1c8mlTa4-35l/s2048/image_2025-07-31_16-18-10%20(2).png
អ្នកគ្រូ ណាលី បានលើកឡើងទៀតថាបន្ទាប់ពីមានអារម្មណ៍ថាឆួលមួយភ្លាមស្រាប់តែមានភ្លៀងធ្លាក់មក៣មេធំៗ ធ្វើឱ្យផ្ទៃមេឃប្រែជាស្រឡះស្អាតវិញ។ អ្នកគ្រូថាដូនតាខ្មែរគឺបានជួយយើង។ គ្រូហ៊ុងស៊ុយ មានប្រជាប្រិយភាពរូបនេះក៏បានចែករំលែកទៀតថាមុននឹងខ្លួនទៅជួយស្បៀងដល់កងទ័ពនិងជនភៀសសឹកគឺបានចូលទៅបួងសួងមេទ័ពធំ និងព្រះបាទជ័យវរ្ម័នទី៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6LlvujUHEgEVcyt__kFKFop0KbzaLHU2Bw67aVqDU8OVV_OE13oC0h9kYgd7WU96qdP8bT6FDtxIh09RZa9PleLid3iMcp2s7YAQTFhPOihiKudWbwUYpMvdrQJ1_oW6rBAc1QlK7O4kS_TcHL6Iv2qcMoZdOgicMnT64sRR7ThaLXHtFGXXAt9FnGlVb/s2048/image_2025-07-31_16-18-12.png

ជាមួយគ្នានេះដែរ អ្នកគ្រូណាលី បានបញ្ជាក់ទៀតថាមុនដំបូងគឺពិបាកប៉ុន្តែចុងក្រោយគឺញញឹមនេះមានន័យថាប្រទេសកម្ពុជាយើងដំបូងគឺពិបាកតែចុងក្រោយគឺដល់ពេលកម្ពុជាត្រូវរីកចម្រើន ហើយនេះជាពេលវេលាមួយដែលយើងរួបរួមគ្នា សាមគ្គីគ្នាអំឡុងពេលនេះ។បន្ទាប់ពីចប់សង្គ្រាមពេញលេញយើងចាប់ផ្តើមពង្រឹងសមត្ថភាពខ្លួនយើង ហើយការវាយប្រហារគ្នាតាមហ្វេកប៊ុកគឺជាចំណុចមួយដែលបង្ហាញឱ្យបរទេសឃើញថាខ្មែរយើងអត់ចេះសាមគ្គីគ្នា៕