ខេត្តកំពត នាថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ក្លឹបយុវជននៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានដឹកនាំគម្រោង”ក្តីសុបិនតូច២.០” យ៉ាងជោគជ័យ និងផ្លែផ្កាទៅកាន់សាលាបឋមសិក្សាសាមគ្គីភ្នំរលៀង។ កម្មវិធីនេះផ្តួចផ្តើមឡើងដើម្បីលើកកម្ពស់ការអប់រំដល់សិស្សានុសិស្ស នៅតាមតំបន់ដាច់ស្រយាល តាមរយៈការឧបត្ថម្ភនូវធនធានចាំបាច់ផ្សេងៗ។ គំនិតផ្តួចផ្តើមនេះបានធ្វើឱ្យសិស្សានុសិស្សទទួលបានឱកាសអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEYrEdPewDllGWjTW22CXLszZORwZ6VdBPwpmVc6q7VmYpYWlQi3NezCnW4O36U8Yvgok5MpOplSjdrlQx2VDhh9aN0kGg20_YBrKS689qnSYvVNW7r6rh64691JmNNi_RK9Bn5WOoNDLZXJZ0cfB9Rgwxmq9SegG_iw70AOXU0rsSXxiGqrkK36SjACku/s3840/15.png
សាលាបឋមសិក្សាសាមគ្គីភ្នំរលៀង គឺជាសាលាមួយដែលឆ្ងាយដាច់ស្រយាលក្នុងព្រៃភ្នំ នាទឹកដី ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត ដែលទើបបានបង្កើតឡើងក្នុងឆ្នាំ២០២៤។ ក្នុងឆ្នាំសិក្សា ២០២៤ – ២០២៥ សិស្សានុសិស្សសរុបមានចំនួន៧០នាក់ ក្នុងនោះ ៣៥នាក់ គឺជាកុមារី និងមានគ្រូបង្រៀនចំនួន៤រូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi59bEjc90rpdrVX2yhMUGWBsgUFCwgAmmA8mifqQLP4jQP1c_7UThmECSXSnBAqIyczi0ntZWAD5MUiPfXh_XhruX9hH-Ib8cqfaRlrg3Kw6lgC04dUz9Zh21d8stG2UcdQykb8xD68oUbQ3fUFEJYus2q89-Clq4LLjP45-mKN1I09cain8RQlM0NLYYS/s3840/5.png
គម្រោងនេះអាចសម្រេចទៅបានក្រោមការជួយជ្រោមជ្រែងយ៉ាងធំធេងអំពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និងទឹកពិសាបរិសុទ្ធហាយ-ធិច ដែលជាម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីរបស់ពួកយើង។ “ក្តីសុបិនតូច ២.០” បាននាំមកនូវជាកាតាប ថង់យួរ ប៊ិក ខ្មៅដៃ សៀវភៅ បន្ទាត់ ដបទឹកបរិស្ថាន អង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធហាយ-ធិច ម៉ាស៊ីនព្រីន(Printer) សម្ភារៈកីឡា សម្ភារៈប្រើប្រាស់ក្នុងការិយាល័យ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើនមុខផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNrxgvdgNnQ6BBw06-o3ibx75S8sc4oiIiTuEgkhyphenhyphen_rzPEuYGPY6Aa9G5TCLJB-VvU6Sggv0wg4aMriwiU4cTwgcqOVR51WauEp1VP-ezPnBaGkFaUkxfifVUecak01o9d-KFXHPzfcmmza-1oDEGWP6-sTAihoJroSjAHJDirJNtkvrqZy_f9lzIrbNnS/s3840/11.png
កម្មវិធីនេះមានវត្តមាននៃការចូលរួមសំខាន់ៗពីសំណាក់ តំណាងមេឃុំតាកែន លោកស្រីប្រធានភូមិជ័យសេនា ម្ចាស់ឧបត្ថម្ភកម្មវិធី អ្នកផលិតមាតិកាសង្គម សមាជិកសមាជិកានៃក្លឹបយុវជននៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និងយុវជនស្ម័គ្រចិត្តជាច្រើនរូបទៀត សរុបប្រមាណ១៥០នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVjkqSTGm9_xyoTdds_npJJQg6k558HRLO4tZpWc9qdBmrXpYVyNfUTu1vrg3SIXjWLMq46KRPRQno-kwOXVbWjLAbCr3QSHC_0KgWGRmKrK9YUNDSTFG48vamxSIT0Ks1GsptTuluJiIgQpcmNdNg8ilRgpY5Zrz_FtP6jDXa-F-yF2r-Bi7Q6yyn6Url/s3840/4.png
គម្រោង“ក្តីសុបិនតូច ២.០” បានបញ្ចប់នៅម៉ោង ១១៖៣០នាទីព្រឹកដោយភាពជោគជ័យ និងផ្លែផ្កាក្រោមបរិយាកាសដ៏សែនរីករាយ ប្រកបដោយស្នាមញញឹម និងក្រោមភ្លៀងរលឹមតិចៗ។ ក្តីសុបិនតូច ២.០ ហាក់បីដូចជាតំណក់ទឹកភ្លៀងធ្លាក់ចំទីដែលទំពាំងជាច្រើនកំពុងត្រូវការទឹកភ្លៀងដើម្បីបន្តការលូតលាស់ និងការរីកចម្រើនរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqHKNiGl6Kkf2cISOyyYKZS_6rlo-rTszynpZXl9gC279M3_AMK4x7xg6mnALfFSDIzETf0XIRMaIUK0cPKwH_xCuobh1w3W0iMS4cbS-BTp1Cpf4cTJhGabdUIm_IHVcqOG5rsXAtSfscVYwwW0Lh98izvoxgJUonLeGoGlGdDClTyD20rW3oEEruFm8y/s3840/40.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ1Mk1vl0jxbxZUxRH4Dz06ceKve6EKr8p06OL9J0v4iXqqvZ6Iu_8cgjXxPDs_8CSTcs5ZQ6UaM1bPylWL7ogsqwDq9E1lrhr0JHy2gsyWtaiohSKFdTG3wAfzZkz7MNllgfloH5tWwZgBRiADLqw3j6VDT-O6Nx5jKvWAwZLBtucZJP_WKHpcwsl2sJF/s3840/38.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSZnF-jolTJsAHVN4cypBVnnqKnykjMULz5nZaUkQw1QnvqpHPm2SFz68NFZppKpMRYoe4oT_7z2UgPn8KS_8CelUHfNX9jNI3fnv9ZqcG7V6odo3G4P78OAye4EC9KtRR2cu8OsSzeNUsKO2l5RoPh6E01f03sQmmIQxickyl6BCjNeNJ-jU2WfzciawB/s3840/43.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs98tlJGdVjKKaldqMNbuBBNZA5cDrGYQsZX6DkehnYFIizK1PlPKIOa2g4D5dlTMQ9hBOGuc1gHE88pkdrOvq4i-aEA5qK2X3HH96OFcJoiwOqA_ujudkDelcXo2Mkk-tt1NssZ4iGigmHpgqr_ohyphenhyphenEI9AzWrY7FQ481woTPbPA1MbL0aZspc4SmNpH93/s3840/44.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYfOHBqwW8P8qDBtX__blA7YLXfEMDRigDKR_kk8-2pIF7lAbgBbsSDT_Wi7J2w1NkljaVEgahMP31r5NyHToFtRH_PaGaRMsNBTrfxbFULJm9ked1ZN4tGObSObLEtqPi5UlAREb9fN1SIKMSbpEalKP5wKw5dll86aEvBTdx217UGg0uGqyCYGFsl3cc/s3840/69.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiCJk1T-GgS0H4ZGd_3NWyYJ8wXksGsWUZpdRe1KJXur15Co3PtTy3qxxMNZua9c85eUOC33TTM0D3Koatbb-16ZNOAifJjLfjhyLRGOszr-SEXWAR_degtlNDA_N8c-zyuUDrrRRLnH9MdXw2Z4aqfGCTmtb9h05XSdzW5peGfk8Qo53ryDZsWWPC3t7G/s3840/35.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD28oySQo127-RlTwfjXLROT2tD0uMqe2aVfpoiWYxDLBG8AJSQ95YQGii6av5I9MTQDjjZuWj3AxDdjBSkUrLuvYS75q20CPr3dj3t09ErF0EHDShm22snJcCpsM4GoFnJPdwCBGsZqAceryM4kTyXGhnPRlcxtePi3a_J1r259xH3GBY7fMj3ESk2Qzw/s3840/25.png