Home Blog Page 440

ទេព បូព្រឹក្ស ប្តេជ្ញាថាបើសិនមានឱកាសសម្តែងនៅក្រៅប្រទេសនឹងពាំនាំសិល្បៈវប្បធម៌ខ្មែរទៅជាមួយ

0

តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យទស្សនិកជនទាំងក្នុងស្រុកនិងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានសម្តែងនៅឯប្រទេសម៉ាឡេស៊ី។ ជាមួយនឹងឱកាសបង្ហាញខ្លួននៅលើឆាកអន្តរជាតិលើកនេះ ទេព បូព្រឹក្ស បាននិយាយប្តេជ្ញាថាបើនាងមានឱកាសសម្តែងនៅក្រៅស្រុកនឹងពាំនាំសិល្បៈវប្បធម៌ខ្មែរទៅជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtGwve7GORY7yHd51WTeQZ-k3iNhtqm9JuaWL0jz9mZBAeRLIU5sr1jMQBwANW_3NFZTx3CiUwTSxAW_10YgV-0F-yE9H_d-QrV1_6tWgYWtT_pl-xj8rnPTt6MGFcgBzUCjvoH9ULdjnlfLaiS8r7PGuginsRZuAqAaBpsgppyL-K0CywtZkXCbgodzy6/s2048/511890850_1270710777752049_2754977728295629220_n.jpg

ថ្មីៗនេះមានវីដេអូមួយចែករំលែកនៅលើបណ្តាញសង្គមអំពីតារាចម្រៀង ទេព បូព្រឹក្ស និយាយពីគ្រឿងបុរាណខ្មែរដែលមិនអាចមានអ្នកណា Copy ដូចដោយនាងបញ្ជាក់ថាមិនអាចCopy បានដោយសារតែក្បាច់ គេធ្វើជ័រ ប៉ុន្តែខ្មែរគឺធ្វើរបស់ពិត ធ្វើចេញពីស្ពាន់ជាដើម។ តារាចម្រៀងរូបនេះថាត្រឹមការសម្តែងក្នុងស្រុកនៅពាក់របស់ពិត ហើយក៏មិនដែលសិល្បៈវប្បធម៌ខ្មែរណាពាក់គ្រឿងលម្អជាជ័រនោះទេ។ ទេព បូព្រឹក្ស ក៏សង្កត់ធ្ងន់ថា ក្នុងនាមជាកូនខ្មែរមានឈាមជ័រជាខ្មែរត្រូវស្វែងយល់ចំណុចនេះឱ្យបានច្បាស់មិនអាចចេះតែនិយាយបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzMYXR5ZVgiXFt4VK3rtJJOoW9KoZp6-FgxFrQx5yIAzKZ4cnS3Nbw9qk9lIpuGQ5N6gSCKtaDw3SeOsHo05RHcIro7tRs2fpOqNM12nyTCXZeh46wbhytIEQqo0QfvWvn_DjkH4NjbI0inTvFx61rzcL6AOKAtIJpG-InBYIeYeqSp6neq8TnF2wgF0d/s2048/510457648_1270712051085255_3202054359771162228_n.jpg

ភរិយា ជី ដេវីត បាននិយាយទៀតថា នាងបានឃើញខម្មិនខ្លះថាធ្វើឱ្យពិបាកខ្លួនធ្វើអ្វី មិចមិនធ្វើពីជ័រទៅ ត្រង់ចំណុចនេះ ទេព បូព្រឹក្ស ថាសម្រាប់មកុដគ្រឿងនៅលើខ្លួនរបស់ខ្មែរគឺស្អាតណាស់តាំងពីដើមមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1B-kmG6QQfAxzOPqPOv9HcDckir8zj-dLAv5n_zdl5eYqmiUQHF5v8p61Y8O9NuNwujL_zbd9Nilphj3F2Nd83S7g__4uaUlCag1i5RnU_nKQOkx95u9DfZ2uogWIIHGSTYViTg9WmM3F6EcRE9SUiXgRDSrP897K4BOKFEAslvBOT8ceRpu-9wGrLqy/s2048/510507684_1270711564418637_7017618349314837544_n.jpg

ទេព បូព្រឹក្ស បាននិយាយថា ជីវិតក្នុងអាជីពសិល្បៈគឺនាងឆ្អែតហើយនៅក្នុងស្រុកគេស្គាល់ថាជា ទេព បូព្រឹក្ស ហើយបើសិនជានាងទៅសម្តែងនៅក្រៅប្រទេសក្នុងលក្ខខណ្ឌណាមួយក៏ដោយគ្រប់ឆាកឱ្យតែគេបើកឱកាសឱ្យនាងសម្តែងគឺនាងត្រូវតែនាំយករវប្បធម៌ខ្មែរទៅផ្សព្វផ្សាយ។ ម្ចាស់បទ «ទេវរាជ» ថាអ្វីដែលនាងធ្វើរាល់ថ្ងៃចង់ឱ្យដល់គោលដៅឱ្យគេដឹងថាវប្បធម៌ខ្មែរយ៉ាងមិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7Zu95BYFajWZXBtduh1ei13CXgQMiJGVF7GeFn5_lH526J2O0gdZvquUraQ7E-2APAy0N8UaQLPJm8X2oyCaqqUVxhLyBBJgtYfmyKAOoiMjbfan-egmidurfoYyr9dia8KQAcF49Jlc4U1p73XJbQ02D8NU_9rfLU1BXWHK-LbfE_CaPBYIO1XJzVtmP/s2048/510916865_1270711144418679_6369163530582548758_n.jpg

គួរបញ្ជាក់ផងដែរថា ការសម្តែងរបស់តារាចម្រៀង ទេព បូព្រឹក្ស នៅក្នុងកម្មវិធី Round Festival នៅឯប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២២ មិថុនា គឺពិតជាមិនឱ្យអ្នកគាំទ្រខកចិត្តនោះទេដោយនាងបានសម្តែងបែបសហសម័យរំលេចនូវសិល្បៈវប្បធម៌ខ្មែរមកជាមួយធ្វើឱ្យទស្សនិកជនដែលចូលរួមផ្ទាល់ស្រែកហ៊ោរយ៉ាងខ្លាំង៕

អាជីវករថៃសំណូមពរកងទ័ពបិទព្រំដែនត្រឹមរយៈពេលខ្លី និងឈ្វេងយល់ពីស្ថានការណ៍អាជីវកម្ម

0

ប្រទេសថៃ ៖ ក្រោយពីកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ធ្វើឱ្យខេត្តត្រាតរបស់ថៃបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ រហូតដល់១០០លានបាតក្នុង១ថ្ងៃ ដោយសារបាត់បង់ភ្ញៀវទេសចរខ្មែរ និងបរទេស ខណៈអាជីវករថៃពុំអាចលក់ដូរនៅព្រំដែន ។ អាជីវករថៃបានសំណូមពរឱ្យកងទ័ពបិទព្រំដែនត្រឹមរយៈពេលខ្លី និងឈ្វេងយល់ពីស្ថានការណ៍អាជីវកម្ម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHT0Bz06LHIdd4KejtGYRrWtjlMxAQDIfhx9IrQ1YLRLE0xz5iCy3tzrMFjImI8xfQyPITgMlCxpRhCy756CTDDNiXQKhRt5A8JnvfXksOOXVXl5BxpDsykS9thnO2COOic2ODoKapxMiHcuYWGSCZKpdYVAn-KAxo9GAH7oxuG7sKQuz92Ew2vvIXIr9o/s2048/image_2025-06-25_08-48-54%20(2).png

កាលពីថ្ងៃទី២៤ ខែមិថុនា អ្នកស្រី វិផា ស៊ុណេត ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត និយាយថា កងទ័ពថៃប្រកាសបិទព្រំដែនកម្ពុជា-ថៃទាំងអស់ រួមទាំងព្រំដែននៅខេត្តត្រាត ចំនួន២កន្លែង គឺព្រំដែន១កន្លែង ស្ថិតនៅស្រុកបរៃ ជាប់ខេត្តបាត់ដំបង និងព្រំដែន១កន្លែងទៀតនៅស្រុកឃ្លងយ៉ៃ ជាប់ខេត្តកោះកុង ។ បន្ទាំប់ពីបិទព្រំដែនឃើញថា អាជីវករថៃពុំអាចលក់ដូរនៅព្រំដែនដូចមុន ពីព្រោះគ្មានភ្ញៀវទេសចរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsDyNpSGHxckVJo18FgglPylvxGBpeVjfwjKs3RX0eQxvrXOfRcAZ5DbuHCa5KA9ZhA8hnRL9mllzH6ZgDZ2T8d4fI9ybyJvl8h3M7mHLaCe7EgLZQQ7ISE1XeKK862ohn9_juslDGKZrz2j8XMKlyk7OOh2UZSVxb2jGJfY-mvPFx9G-mURWspW0Q9FnF/s980/image_2025-06-25_08-48-54.png
ក្នុង១ឆ្នាំៗ តម្លៃពាណិជ្ជកម្មរវាងខេត្តត្រាតជាមួយកម្ពុជា គឺស្មើជាង៣ម៉ឺន៤ពាន់លានបាត ឬមានតម្លៃពាណិជ្ជកម្មក្នុង១ខែ ចំនួន៣,០០០លានបាត ឬស្មើ១០០លានបាតក្នុង១ថ្ងៃ ។ ទោះជាទំនិញថៃភាគច្រើនដែលនាំចេញទៅកម្ពុជា គឺបញ្ជូនមកពីទីក្រុងបាងកក ប៉ុន្តែទំនិញនៅខេត្តត្រាត ក៏មានការទិញ-លក់យ៉ាងច្រើនដែរ ដូចជា ៖ សម្ភារៈសំណង់ អាហារកញ្ចប់ ផ្លែឈើ និងដំណាំកសិកម្ម ។

មុននេះ ការកំណត់ពេលវេលាបើក-បិទច្រកព្រំដែនកម្ពុជា-ថៃ គឺពុំសូវរងផលប៉ះពាល់ធ្ងន់ធ្ងរដូចពេលនេះទេ អាជីវករអាចលក់ដូរបានខ្លះៗនៅព្រំដែន ប៉ុន្តែក្រោយពីកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ វាប៉ះពាល់ដល់ប្រាក់ចំណូលអាជីវករ ១០០% រយៈពេលយូរ ពីព្រោះពុំអាចលក់ដូរទំនិញទៅមកបាន ។ បើបិទព្រំដែនកាន់តែយូរ កាន់ តែប៉ះពាល់ខ្លាំងជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7kR8StqAtGeRTiQepLsX3VpK7_OSM_t-XSheW_zbRFi65O2vgoaBpqy2HUxqwI3rQrLFYaDtb7LNmK0HB-5qeVrtAGtr8BPHdqfMN9R4THc08E0flww56W2C_at1aaPH5e3PZ2MnUNs1igfR5oxqw20jR4btuDK21Ydz7EqsA-djyBS5f72jHXbOGhIr/s1280/image_2025-06-25_08-48-55%20(2).png

វិស័យប៉ះពាល់ខ្លាំងបំផុត គឺវិស័យទេសចរណ៍ត្រូវបិទទ្វារ ពុំអាចធ្វើដំណើរទៅណាបាន ហើយភ្ញៀវទេសចរបរទេសក៏ពុំអាចធ្វើដំណើរមកខេត្តត្រាត ។ លើសពីនេះ ភ្ញៀវទេសចរខ្មែរដែលធ្លាបើមកកម្សាន្ត និងមកទិញទំនិញនៅទីរួមខេត្តត្រាត ក៏បាត់បង់អស់ ។ កន្លងមក ខេត្តត្រាត តែងតែទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរខ្មែរថ្លៃស្នាក់នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន និងការលក់រាយ ។

អ្នកស្រី វិផា ស៊ុណេត ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត បន្តថា អាជីវករថៃសំណូមពរឱ្យផលប៉ះពាល់ប្រាក់ចំណូលដោយសារការបិទព្រំដែនត្រឹមរយៈពេលខ្លី បើពុំដូច្នោះទេ អាជីវករនៅខេត្តត្រាត នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ហើយមន្ត្រីសន្តិសុខ (កងទ័ព) ត្រូវតែយល់ពីស្ថានការណ៍អាជីវកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2YsQeMJsIA8cnYyX14ubauTp2r3SYEWaodzx2uPGXvMxWYu4WdZ_yTAWlzoN_AoWYS3QlBPPhKli5j4gk7mEfdDEbKOCJAKFmLRYu48cR-imIUzeKyFkMTSdMe9OycE_QI4GMuTPYW0z9zKoMn1tbWGcZW2bVD5vVwl47IciQ8uOmjIT5c3pF0Pa2wmT3/s750/image_2025-06-25_08-48-55.png

អ្នកស្រី ឡាត់ដា សុខសាអាត អាយុ៤៥ឆ្នាំ អាជីវករថៃលក់ដូរនៅខេត្តកោះកុង ប្រាប់ថា រងផលប៉ះពាល់ខ្លាំងដោយសារស្ថានការណ៍តានតឹង ត្រូវបិទទ្វារហាងលក់ដូរ ។ តាមធម្មតា អ្នកស្រីធ្វើដំណើរចេញ-ចូលកម្ពុជារាល់ថ្ងៃ ប៉ុន្តែពេលនេះ បិទទ្វារហាងរហូតធ្វើឱ្យបាត់ចំណូលយ៉ាងច្រើន ខណៈបានចំណាយដើមទុនរាប់លានបាត និងបង់ពន្ធត្រឹមត្រូវ ។ បើនៅតែបិទព្រំដែន អ្នកស្រី និងអ្នករកស៊ីផ្សេងទៀតកាន់តែលំបាក ពីព្រោះពុំអាចយកទំនិញទៅលក់នៅកម្ពុជា ទំនិញខ្លះខូចផុតកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcDalfKBQhmwSJB7qz1ONyKJvlh1p5Ue6zK2WmX9KCGEzkwts_q0Je_FUSyHVxxd3tOQTkH4lmLpqirQQxom2cYVIZkRm_tHno7VqSNgFQvV7TWHJRGNauHxK0FpFTPB527y18Dmo-j0xWdNzKTiUmYYb9brJ71WRCt0VpQAVHGCEZR_C2q2XPkwWlLBi_/s960/image_2025-06-25_08-48-56.png

ហេតុនេះ សូមឱ្យរដ្ឋាភិបាលថៃប្រញាប់ចរចាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីរកដំណោះស្រាយរស់នៅជាមួយគ្នាយ៉ាងមានសន្តិសុខ ពីព្រោះយើងជាប្រទេសជិតខាងគ្នា គួរតែរស់នៅដូចបងប្អូន ពុំគួរមានបញ្ហារាលដាល ៕

រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ ៖ «ស៊ីហ្គេមនឹងធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃធូរស្រាល»

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ស៊ូរ៉ាវង្ស ថៀនថង សង្ឃឹមថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា ប្រទេសថៃ នឹងធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃធូរស្រាលវិញ ហើយស្ថានការណ៍តានតឹងជាមូលហេតុធ្វើឱ្យកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-aXEdK5-tiqXPpKP77kUt-Rj_Re2fr4HkaDafcdS0S9DX4R1VF-Y-QofnAFkby_Mm2CzZ371WfIkmJZRWM1U033U7OYLp8fKIpQFSE3YzusQXgjvQ-m3dcvSufDRQNwEeNgbGZtaOsCmVBP_DVWBI5isfQy4Gp6wsx9syK6M2dwqwtLsYZ-bQNn0CWgk/s1280/photo_2025-06-25_13-57-20%20(2).jpg
លោក ស៊ូរ៉ាវង្ស ថៀនថង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានជ្រាបពីបញ្ហាទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ហើយលោកយល់ពីអត្តពលិកគ្រប់រូបដែលបានតាំងចិត្តហ្វឹកហាត់ ។ លោកចង់ឱ្យបែងចែករវាងកីឡាជាមួយនយោបាយឱ្យដាច់ដោយឡែកពីគ្នា ហើយសង្ឃឹមថា ស៊ីហ្គេមនេះនឹងធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃធូរស្រាល ហើយប្រទេសទាំងពីរងាកមកចរចាគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhebEWgNNfQkIyqlCyHjWgQjxGN_bOpPUTd2QCLnMhX5DZXcrytYVNJGxREioxWZZH1MeD6brIbS4z_WCD2cJYKRTb-rzA4UvQXPglxbWLOqS7ueDDP2PTFSRvMOJADsRhJyIdUAdQnbCtPpALMlA40WX9B-RqHMqmdEOCLnqaSntVXKEo9n-MbmUSzuokK/s770/image_2025-06-25_09-22-38.png
បើទោះជានៅតែមានភាពតានតឹងផ្នែកនយោបាយរវាងកម្ពុជា និងថៃ ប៉ុន្តែថៃបានត្រៀមខ្លួនយ៉ាងល្អដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមតាមក្រមសីលធម៌កីឡា និងមិត្តភាពក្នុងតំបន់ ។ លោក ស៊ូរ៉ាវង្ស សង្ឃឹមយ៉ាងខ្លាំងថា ស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ នឹងបញ្ចប់យ៉ាងឆាប់រហ័ស រីឯពលរដ្ឋ និងអាជីវករលក់ដូរនៅព្រំដែន ក៏ចង់ឱ្យស្ថានការណ៍ត្រឡប់មកធម្មតាដែរ ពួកគេត្រូវការសន្តិសុខ និងពុំចង់មានបញ្ហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRlFY6tZUPGC8dogQqMwS5DO0xe9Mxwa8Sb6pRrL_qNQbMChNfduVqLS9p979_COqEd0YAYJXEa3ZvtCEvZqYjvbtzYKOKS0_bhWYMv8_099FmZ7bj0ySI9PwVgqgZc66plpKPARzX3DFldwga3AXHQL9vDmyz9GIhZWr4bgrWNtujrPwCwGERvqylKo80/s1536/image_2025-06-25_09-22-37.png
ប្រទេសចំនួន១១ នឹងបញ្ជូនអត្តពលិកមកចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ចំនួន១២,៥០៦នាក់ ដោយថៃនឹងធ្វើជាម្ចាស់ផ្ទះមានអត្តពលិកច្រើនជាងគេ ចំនួន១,៨០៧នាក់ ខណៈកម្ពុជានឹងបញ្ជូនអត្តពលិកមកប្រកួត ចំនួន១,៥១៥នាក់ ។ ក្រៅពីនេះ គឺព្រុយណេ ២៥០នាក់, ឥណ្ឌូណេស៊ី ១,៥៤៨នាក់, ឡាវ ៥៩៨នាក់, ម៉ាឡេស៊ី ១,៥៨០នាក់, មីយ៉ាន់ម៉ា ១,០៧៧នាក់, ហ្វីលីពីន ១,៤៩៩នាក់, សិង្ហបុរី ១,៤៨១នាក់, ទីម័រខាងកើត ១៣២នាក់ និងវៀតណាម ១,០១៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqzaPcUDh1vEGvNJHGw3piFdsT6PvhKrWsjX46aFS8Q4BuaBuMkbOAYg79ONlWbTlxYAIa0918uwyOLiVrVVF2JtM5nGN_KF-51PaTcDpOEtLFyMJIF3PMUscx3kBa0lGiRqpPmbfkxSWA7YD8qTEyeJ4QQglv9Ay4YRz6IT3203gaj2mM0kl8Wikfpj0w/s1110/image_2025-06-25_09-22-36.png

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ គឺស្របគ្នានឹងប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOOC) ថា កីឡាមិនពាក់ព័ន្ធនឹងរឿងនយោបាយ ។ ហេតុនេះ បញ្ហាជម្លោះនៅព្រំដែនកម្ពុជា-ថៃ នឹងមិនប៉ះពាល់ដល់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ហើយលោកសង្ឃឹមថា ស្ថានភាពបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នឹងល្អប្រសើរវិញ ការត្រៀមលក្ខណៈចូលរួមស៊ីហ្គេមនៅតែតាមការកំណត់ធម្មតា» ៕

កងទ័ពកម្ពុជា-ជប៉ុន ឯកភាពធ្វើសមយុទ្ធរួមគ្នា

0

កងទ័ពកម្ពុជា-ជប៉ុន បានឯកភាពរៀបចំសមយុទ្ធយោធា នៅក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ។

ការឯកភាពរៀបចំសមយុទ្ធយោធាទ្វេភាគីនេះ ធ្វើឡើងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូណូរិ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា។

មេបញ្ជាការទាំងពីរ ក៏បានឯកភាពពិនិត្យលទ្ធភាពលើសកម្មភាពកិច្ចសហ ប្រតិបត្តិការចំនួន៣ ដែលរួមមាន៖

  • ការរៀបចំសមយុទ្ធទ្វេភាគី ក្រោមប្រធានបទ ជំនួយមនុស្សធម៌ និង សង្គ្រោះគ្រោះមហន្តរាយ
  • ការលោតឆត្រយោងមិត្តភាព
  • ការផ្លាស់ប្តូរនាយទាហានវ័យក្មេង

បើតាមសម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា៖”ជប៉ុន គឺជាមិត្តចាស់ និងជាមិត្តដ៏ល្អរបស់កម្ពុជា។ ការចែករំលែកបទពិសោធន៍ ជំនាញនិងការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជា គឺជាកិច្ចការសំខាន់ជាពិសេសក្នុងការអភិវឌ្ឍសមត្ថភាពកងទ័ពជើងគោកកម្ពុជា ដោយហេតុថា ជប៉ុនជាប្រទេសដែលមានជំនាញ និងបទពិសោធន៍ខ្ពស់”៕

 

ដំណើរដើមទងបទ «ចាក់ក្រឡេកទយ» របស់តារាចម្រៀង សុគន្ធ និសា និង រ៉ូលីន បែបនេះសោះ

0

បទចម្រៀងសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំខ្មែររបស់តារាចម្រៀង សុគន្ធ និសា និង រ៉ូ លីន កាលពីកន្លងទៅនេះទទួលបាននូវការចាប់អារម្មណ៍ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ ជាមួយនឹងភាពជោគជ័យនៃការសហការលើកដំបូងរវាងតារាចម្រៀង សុគន្ធ និសា និង រ៉ូលីន គឺជាស្នាដៃរបស់អ្នកនិពន្ធ សោម ដូរ៉េ ខណៈតារាចម្រៀងទាំងពីរដួងមានចិត្តចង់ធ្វើបទចម្រៀងចូលឆ្នាំដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRibGAggmypIDO_S-0s4g5xTHNWjepF_GTtGCxC02zf1T18F-34k9ism0TMDkN11SQuAt5oAimfnpuH4Hkzv0whs3E0sbdV9k7NEVnwIEBfUKgSUIXs4LWJh74pw_k3GKSYOgZXGHB1XMqADvkeQ0cKIgmSRQWxFvCPEhm6q_bjgCPcAgs0AjsbZTGL9pb/s2048/image_2025-06-24_15-23-53.png
រ៉ូលីន បាននិយាយនៅក្នុងកម្មវីធី «អ្នកជិតខាង» ដោយបានរៀបរាប់ពីប្រវត្តិនៃបទ «ចាក់ក្រឡេកទយ»។ រ៉ូលីន បាននិយាយថា មានថ្ងៃមួយលោកទៅខួបកំណើតមិត្តភក្តិហើយបានអង្គុយជិត សុគន្ធ និសា ខណៈដែល អ្នកទាំងពីរមានបំណងចង់ធ្វើបទចូលឆ្នាំដូចគ្នា ហើយនាគ្រានោះ និសា គឺជាតារាចម្រៀងឯករាជ្យហើយ។ លោក បន្តថា និសា បានផ្តើមគំនិតខ្លួនលោកក៏បន្ថែមក៏ត្រូវគ្នាហើយការនិពន្ធបទចម្រៀងចូលឆ្នាំបែបកំប្លែងបែបនេះគឺមានតែមួយទេគឺលោក សោម ដូរ៉េ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht7h5_6Q4FXVuVk79an7ix8aNP_FA-r9Rwxo2nqBqjiDzFaOoNdLFJPsm2xA2Ff79BagHGLITi2ABXbM-oBzNxSLpQqo77hSA106GUzb4-qScs3bhwPd9PscmPIPuJa2bw3LcJ3E_Nr3rcDuuDaxUpWTD9Q7QXlhWNSOeC0H7bciS31uKMVD2BLpJJm_IJ/s2048/image_2025-06-24_15-23-49.png

    ក្នុងការធ្វើបទចម្រៀងនេះ រ៉ូលីន បានបញ្ជាក់ថាចំណាយពេលចំនួន១ខែរហូតដល់ថត ប៉ុន្តែគឺបាននិយាយគ្នាតាំងពីខែ១១ មកម្ល៉េះ។ ក្នុងការនិពន្ធចម្រៀងពីសំណាកលោក សោម ដូរ៉េ រ៉ូលីន ថាគឺមានការពេញចិត្តតែម្តងប៉ុន្តែពាក្យខ្លះពិបាកច្រៀងគឺត្រូវការកែខ្លះ ហើយបទនេះជារួមគឺមានការកែបន្តិចបន្តួចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh39-JkZxG9EJttpyXHhZbTmunLpVwTzv8UOnQ4dqONDM9goQuEO1cVnBOHgCyYIriv7mEcorklVtIWB-uAcSon6BoCQSANcPTuD4A5N9dF-eBHU1hfJhJIrfJg_-3J05jZq4vTiy1egdAfyhfeBfLyo971wjR5Qz5lQuaZpd9M1TyCQgaJW71cZSY_fyf/s1290/image_2025-06-24_15-23-51.png

    ក្នុងនោះដែរ រ៉ូលីន ក៏បានកោតសរសើរទៅកាន់អ្នកសម្រួលតន្រ្តីដោយបានបន្ថែមទ្រខ្មែរធ្វើឱ្យ ភ្លេងកាន់តែឆ្ងាញ់។ ការនិពន្ធបទ ចាក់ក្រឡេកទយ» តាមបែបចង្វាក់កន្រ្តឹមនេះ ទាំងអ្នកនាង សុគន្ធ និសា និង រ៉ូលីន គឺប្រគល់ឱ្យលោក សោម ដូរ៉េ ដោយក្តីទុកចិត្តតែម្តង។ ការសម្រេចចិត្តធ្វើបទចម្រៀងចង្វាក់បែបនេះគឺរម្លឹកទៅដល់ឆ្នាំ២០១៤ ២០១៥ ដោយសារតែខានឮយូរហើយដោយសម័យកាលនេះគឺផ្តោតទៅលើសិល្បៈរ៉េប។ ជាមួយនឹងការរៀបរាប់នេះ រ៉ូលីន ក៏មិនភ្លេចសរសើរទៅកាន់តារាចម្រៀង សុគន្ធ និសា ដែលពូកែឱ្យកាត់កន្លែង Teaser ហើយផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivuxGvFyoC8BN5ig-ZquRUWoliTEEBfg0W9THUbGnTXvYu2wb5_lcuib3YQ1xKGZUhkLLM4R-0wgmFQOzzjuEFqpGMU9NWFKNWhjjpmw87MKA63xz_CF05Kh-WvdvoIaHdZM5taKcCLEQ5n4-q5e8fEItHdKmvSWBrEJWKtBSQVBo980vZO5889wC82eU-/s2048/image_2025-06-24_15-23-47.png

    គួរបញ្ជាក់ផងដែរថា «ចាក់ក្រឡេកទយ» បានចេញជាផ្លូវការកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៥ ដែលមកទល់ពេលនេះមានការស្តាប់ជាង៧លានដងនៅលើឆាណែលយូធូប សុគន្ធ និសា។ អាចនិយាយបានថានេះជាបទដ៏ជោគជ័យបំផុតមួយរបស់តារាចម្រៀងរូបនេះបន្ទាប់ពីក្លាយជាតារាចម្រៀងឯករាជ្យមក៕

មកដឹងពីយន្តហោះពិឃា.ដដ៏សាហាវរបស់អាមេរិក ដែលបានវា.យប្រហារលើអ៊ីរ៉ង់កាលពីថ្មីៗនេះ

0

កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្រេចលូកដៃចូលក្នុងសង្រ្គា.មរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយបញ្ជាយន្ដហោះចម្បាំង Air Force B-2 របស់ខ្លួន វា.យប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗជាច្រើននៅប្រទេសអ៊ីរ៉ង់រួមមាន នៅតំបនើ Fordow, Natanz និង Isfahanជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnS9c56uQOZf7iNn_8Em1gj-iSB96EeKtuM6aM7yNlQUT0NtVijFwVcCrTGdRM1T_1R2u_kEVuKIBTvt4TsG6xgFQ9g1t9YmIeqD3SxngTnliIUrjNaF3xJo_nfJGCH9kiHTPyluqLWZ8JukAPXqQYdLc2P6oQ0g41Bm5bQVFFA9CYP1ni3fg9a3brw3z6/s1280/image_2025-06-25_10-11-57.png

ការវា.យប្រហារនេះបានបង្កភាពភ្ញាក់ផ្អើលនៅជុំវិញពិភពលោក ក៏ព្រោះតែវត្តមាននៃយន្តហោះចម្បាំង B-2 Spirit ដ៏កម្របំផុតរបស់អាមេរិក និងត្រូវបានគេដាក់រហ័សនាមថាជា «ខ្មោចអាកាស»បានលេចខ្លួនឡើង ជាហេតុដែលនាំឲ្យមានការសន្និដ្ឋានជាបន្តបន្ទាប់ថា «សង្រ្គាមលោកលើកទីបី» អាចនឹងកើតមានឡើងក្នុងពេលឆាប់ៗខាងមុខនេះមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQvB_t2Nx3SASw1OIs_N6UodG8bC0IoXqX5U-xhRi8tvDXk1Ts4ILFRX3A3ZTOQf5gh1Hq-caKvGv9KHEeq7WU1O_zYKqfoClG3iM640gtFCtkrGh15WgvYQWzv_SzH1Kr5e09VcLIdHgZVFBQNBMg3d-CYtqhHWt75lA6MRJrNc4a6zn2T3ToN-dneF6P/s1200/image_2025-06-25_10-11-54.png
ដូច្នេះថ្ងៃនេះ មកស្គាល់ពីភាពខ្លាំង និងលក្ខណៈពិសេសៗរបស់យន្តហោះចម្បាំងដ៏អស្ចារ្យរបស់អាមេរិកប្រភេទនេះដូចខាងក្រោម៖

យន្តហោះចម្បាំង B-2 Spirit គឺជាយន្តហោះចម្បាំងដែលមានបច្ចេកវិទ្យាទំនើបបំផុត។ វាត្រូវបានផលិតដោយសហរដ្ឋអាមេរិក ដែលមានចំនួនសរុបត្រឹមតែ២១គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ប៉ុន្តែមាន១គ្រឿងដែលត្រូវបានខូចខាតទាំងស្រុងកាលពីឆ្នាំ២០០៨ ដោយសារការធ្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF_6oJSX41TCLxFyebnlHl-Eh_WT9KEFkx0WzkN-bpcNBsfBi_SXCo5oLmclFfWp5sQ6m4Q97_N-4QpRqhQHIvy_Au9cBtA92dLwgd48pAm0sM87PW9Zys71vZhhue18oUpKWB-j6xZbN7bQEK8ZMQ2N1HltUb0ZKG4EVFLGitdbde8nnWj5b2h6DLhqBV/s3000/image_2025-06-25_10-11-40.png

រូបរាងរបស់យន្តហោះនេះជាពិសេសផ្នែកខាងមុខ ត្រូវបានគេរចនាឡើងដោយយកគំរូតាមទម្រង់សត្វបក្សី (ជាពិសេសសត្វប្រចៀវ) ជាមួយនឹងការលាតត្រដាងស្លាបទាំងពីរបានធ្វើឲ្យយន្តហោះនេះកាន់តែមានភាពអង់អាច។ មិនត្រឹមតែរូបរាងខាងក្រៅដែលគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ វានៅមានលក្ខណៈពិសេសជាច្រើនទៀត ដូចជាអាចបំបាំងកាយតាមរយៈការគេចចេញពីប្រព័ន្ធរ៉ាដា, មានតួដែលផលិតពីលោហៈដ៏មានតម្លៃដែលអាចការពារខ្លួនបានល្អ ,អាចគេចខ្លួនពីការស្កេនកម្ដៅ, អាចផ្ទុកនុយក្លេអ៊ែរ ឬគ្រាប់បែ.កធនធំទម្ងន់រាប់សិបតោន ព្រមទាំងអាចចាក់សាំងលើអាកាសបាន ដែលធ្វើឲ្យយន្តហោះនេះអាចធ្វើការហោះហើរបានដោយឥតឈប់ឈរបានរហូតដល់រយៈពេល៤០ម៉ោង។ នៅពេលចេញប្រតិបត្តិការម្ដងៗ B-2 Spirit កម្រស្គាល់ពាក្យថាចាញ់ណាស់ ជាហេតុធ្វើឲ្យសត្រូវរបស់អាមេរិកតែងមានភាពរអាជាមួយវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiVSuOWprelHFYnVaIcSm7vJkKe98hvkOshITi_VwVtInGHdjOp8AiPpw_ChJdD07Oh3cPP97kssXPWk6v4hn32z2WEv-j7k-Kl2t33AoaUCK1Kd7lU_Vlcw6XvftXeAnc9-rFSx-R_NK6veHzGXakn6dH-fpDthHCKX0aBxCzdZXjU3SZ1NMoUzkNwGYB/s1024/image_2025-06-25_10-11-52%20(2).png

ក្រៅពីលក្ខណៈពិសេសទាំងនេះ ចំពោះតម្លៃរបស់យន្តហោះនេះក៏មិនធម្មតាដូចគ្នា។ វាត្រូវបានគេប៉ានប្រមាណថាមានតម្លៃប្រហែល ២.១ពាន់លានដុល្លារអាមេរិកក្នុងមួយគ្រឿងក្នុងការផលិត និងត្រូវចំណាយប្រហែលជិត ៤០លានដុល្លារទៀតក្នុងមួយគ្រឿងៗសម្រាប់ការថែទាំវាក្នុង១ឆ្នាំៗ។ ជាងនេះទៅទៀត ក្នុងប្រតិបត្តិការរយៈពេល១ម៉ោង គេត្រូវការចំណាយជាង១០ម៉ឺនដុល្លារបន្ថែមទៀតលើវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-TTYxUhwMcLBY8p00X-boKM7DAxJ55RWyHET86T5Bp4K8FfeEI9LwjtcCcM9uxd-IqZoc8_-_ecBumldm7_C-LECP3KiLj7JlSaI0dbX_-RIREWYf14pf-1y7WFWcA69O-cOwGycAyLrB2S8G5S9v4p6fcfb9m01l2zJRoCVgrH0ipqOJipQddl7aatOz/s860/image_2025-06-25_10-11-52.png

ដោយសារតម្រូវការចំណាយខ្ពស់កប់ពពក និងភាពខ្លាំងរបស់វាដូចនេះ ទើប B-2 Spirit ត្រូវបានអាមេរិកយកមកប្រើប្រាស់បានតែ៦ដងប៉ុណ្ណោះចាប់តាំងពីការផលិតដំបូងមក ពោលគឺលើកទី១ នៅសង្រ្គាម Kosovo ឆ្នាំ១៩៩៩, លើកទី២ នៅ Afghanistan ឆ្នាំ២០០១-២០០២, លើកទី៣ នៅក្នុងប្រទេស Iraq ឆ្នាំ២០០៣, លើកទី៤ ប្រតិបត្តិការនៅលីប៊ី ឆ្នាំ២០១១, លើកទី៥ វា.យលុកក្រុម ISIS នៅលីប៊ីដដែល ឆ្នាំ២០១៧ និងលើកទី៦ នៅប្រទេសអ៊ីរ៉ង់ ឆ្នាំ២០២៥៕

បើចង់ស្នើទិដ្ឋាការទៅអាមេរិក ត្រូវកែប្រែចំណុចនេះនៅលើគណនីបណ្ដាញសង្គមជាមុនសិន!

0

រាជធានីភ្នំពេញ៖ ចាប់ពីពេលនេះតទៅ បេក្ខជនទាំងអស់ ដែលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទ F, M, ឬ J ត្រូវបានស្នើសុំឱ្យកែសម្រួលការកំណត់ឯកជនភាពលើគណនីបណ្តាញសង្គមទាំងអស់របស់ពួកគេទៅជា «សាធារណៈ ឬ Public» ដើម្បីសម្រួលដល់ការត្រួតពិនិត្យជាចាំបាច់ទៅលើអត្តសញ្ញាណ និងការអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិក តាមច្បាប់របស់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0pPXRkALm0ulw1w4WXYE1wcL39LpcH94EvTyOfRXA_QZuML0SFJ7-O2D3phjFVymT7jv-0h3PCZOxw4xstsgQoufsmWnOa81NJQ5992f9PubpeRAHeIIi44lJYd_vB0CEKuUnAAwXyBvrTCDuQlfEHBF2Bm-aAhxDMX-x_lw2UynqwzX_PNv3aSBXkDCw/s900/photo_2025-06-23_14-22-27%20(3).jpg
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានឲ្យដឹងថា ការតម្រូវបែបនេះ គឺដើម្បីវិនិច្ឆ័យលើបេក្ខជនទាំងឡាយណា ដែលពុំអាចអនុញ្ញាតឱ្យចូលទៅកាន់សហរដ្ឋអាមេរិកបាន ក្នុងនោះរួមមានអ្នកដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិកជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeDTrVuO6ThEi_UEyOZN2B1a0adVid6AcN0Rjl2slZJnhVdSGpgKq3Ray1d-2lsZTgAzINgf0bdtpE5bX80-WBzU0gE80w9XpvUVNySpD_fbRU7sKnUjoN-ImgSI-uqAlMdWWuOXhjILJ6FYtU8jZQ-28rxsr0cY5IOdYRRIPrNkU7KYrG4VCrXMH95WuD/s990/photo_2025-06-23_14-22-27%20(2).jpg

គួរឲ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ 2019 មក សហរដ្ឋអាមេរិកបានទាមទារឱ្យអ្នក ដែលបានដាក់ពាក្យសុំទិដ្ឋាការទាំងអស់ផ្តល់ឱ្យនូវអត្តសញ្ញាណក្នុងបណ្តាញសង្គមរបស់ពួកគេ ដោយបញ្ជាក់នៅលើទម្រង់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនជាជនអន្តោប្រវេសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKAyc8vz-L46QExImU65yxOaspT1oYvGJnenjVp55wheeRcCpSZUi8Nfklx9a3w4-E_Fs-mHnOvkZB65zplhbgByuZOQjUvb84dr4gJqf-KyLVa0-PRsRnUKI4kZP80ZPRhvxnESyQ7TZlAWEN_ehppZr3DuOlYD1jl7cv2F9bX_2mMntbxXxTHj9tkT2z/s500/photo_2025-06-23_14-22-26.jpg

ជាងនេះទៅទៀត អ្នកដាក់ពាក្យសុំទិដ្ឋាការទាំងអស់ត្រូវតែរាយការណ៍អំពីឈ្មោះគណនីបណ្តាញសង្គមទាំងអស់ ដែលពួកគេបានប្រើប្រាស់ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយ លើទម្រង់ដាក់ពាក្យសុំទិដ្ឋាការ DS-160។ អ្នកដាក់ពាក្យត្រូវតែបញ្ជាក់ថាព័ត៌មានក្នុងពាក្យសុំទិដ្ឋាការរបស់ពួកគេ គឺព័ត៌មានពិត និងត្រឹមត្រូវមុនពេលពួកគេចុះហត្ថលេខា និងបញ្ជូន។ ការមិនបញ្ជាក់ព័ត៌មានអំពីបណ្តាញសង្គមនៅក្នុងពាក្យសុំទិដ្ឋាការ អាចនាំឱ្យមានការបដិសេធមិនអោយទទួលបានទិដ្ឋាការ និងមិនអាចមានសិទ្ធិទទួលបានទិដ្ឋាការនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_j7NREukSGz6eS4hjYCDol25KGJ93JQCUJhuXUeKGOtQzAJCxspVid6QbL-HrN1gCfl33cFffacAjwWfUY3LxodUVp4MK4fDuHc_5FkFAjsd3kvEHzRssjjP9wKlgpySXQdt0IBJcv6p4hxpUFwZPiWfQ9fzSxSU0iyPZZbdgYCJy2xcGux5Z1DOBjCau/s1280/photo_2025-06-23_14-22-28.jpg

គួរបញ្ជាក់ថា ការកំណត់លក្ខខណ្ឌក្នុងការត្រួតពិនិត្យលើគណនីបណ្ដាញសង្គមរបស់បេក្ខជនដែលស្នើសុំទិដ្ឋាការនេះ គឺសំដៅលើទិដ្ឋាការដែលមិនមែនទិដ្ឋាការអន្តោប្រវេសន៍ប្រភេទ F, M, ឬ J។ ទិដ្ឋាការប្រភេទ F គឺសំដៅលើទិដ្ឋាការសម្រាប់និស្សិតបរទេសដែលចង់សិក្សានៅសហរដ្ឋអាមេរិក, ទិដ្ឋាការប្រភេទ M គឺសម្រាប់និស្សិតដែលចង់សិក្សានៅគ្រឹះស្ថានមិនសិក្សាដូចជាសាលាបច្ចេកទេស ឬវិជ្ជាជីវៈ, ហើយទិដ្ឋាការប្រភេទ J គឺសម្រាប់អ្នកចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំ។ ទិដ្ឋាការទាំងនេះមានលក្ខខណ្ឌ និងតម្រូវការខុសៗគ្នា អាស្រ័យលើគោលបំណងនៃការស្នាក់នៅ និងប្រភេទនៃកម្មវិធីសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwHBBzCse_ju80Jo1_TO7XlpwIB1fucfR0nlTG28gtsKA54ZIgz6GBbC3KNcbrdtElbwLxkgLgBy58yG3pIik4_W2gOr30_SZLYZmuJxlBoX2A3FQWMQkdGA0oKctUNoqfb-BgKIqIABar7LAhFn8_ienHVABmzrdLgxOhmSwnI3zLn9QLCb1ohwGXxKIZ/s1280/photo_2025-06-23_14-22-27.jpg

ដូចនេះ រាល់ការស្នើសុំទិដ្ឋការផ្សេងក្រៅពីទិដ្ឋាការប្រភេទទាំងបីខាងលើនេះ នឹងតម្រូវឲ្យមានការត្រួតពិនិត្យតឹងរឹងលើរបៀបប្រើប្រាស់បណ្ដាញសង្គមរបស់បេក្ខជនដែលស្នើសុំជាមុនសិន នោះទើបខាងទូតអាមេរិកអាចសម្រេចបានថា បេក្ខជនរូបនោះគួរទទួលបានទិដ្ឋាការដើម្បីចូលទឹកដីអាមេរិកដែរឬទេ៕

ហ៊ាទី ជួបតារាចម្រៀងល្បីមួយរូបវាយឬកដាក់ខ្លួនរហូតពោលពាក្យជូនពរឱ្យល្បីបានយូរ

0

ហ៊ាទី ដែលកំពុងមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្នបានបញ្ចេញសារ មួយនៅលើបណ្តាញសង្គមព្រោះប៉ះចំសិស្សប្អូនម្នាក់វាយឬកដាក់ខ្លួន។ ក្នុងនោះ ហ៊ាទី បានបញ្ជាក់ថាគឺជាតារាចម្រៀងល្បីម្នាក់ប៉ុន្តែពុំបានបញ្ចេញឈ្មោះថាជាតារារូបណាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmE-4C5UaGhZAyb_cyicrzZn00fE7-f6HZIikCAUc6yocTcuOh8nGVe0aiTjYc2OMbsxOyDX_E5vVE_LyFxRJmVzTo-GDSbMt2gSjoAgc9uCHx8WFCvUdxDrxVfmLgyYQ12qiXjJNmXDRw0MivzULDg92y_eRfVk9bCtOQA8i6W-9cIuYq1lALIe2tKebJ/s2048/496303728_656508650481011_1616113032142662649_n.jpg

នៅយប់ថ្ងៃទី២២ មិថុនា ហ៊ាទី បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ជូនពរឱ្យប្អូនល្បីឱ្យបានយូរណា ឫក ឫកចឹងអី»។ សំណេរមួយនេះបានជំរុញឱ្យអ្នកគាំទ្រ របស់លោកជជែកវែកញែកចង់ដឹងថាជានរណាដែលបង្ហាញអត្តចរិតបែបនេះ។ យ៉ាងណាមិញ ហ៊ាទី បានឆ្លើយតបនឹងគណនីមួយដោយបានបង្ហាញថា មនុស្សដែលលោកបង្ហោះនេះគឺជាតារាចម្រៀង។ ហ៊ាទី បានឆ្លើយតបថា «គេអ្នកចម្រៀង ចឹងគេឫកតិចហើយ ល្បីខ្លាំងណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxcVtXO2auHmbt8Pxpz92pg07XoxzVYjGwHe1rSLpgEDsPJKTL5QYExzB-lVyxsM9kFkBOcB0l0squY4vqJVn0HhjHpjq8sxotrwcZhxskby88mWsmXCEpKNvsVfa_Ev7a6fDDvfOWnWozBsvaan5Z9GzKCHCLlu7eBwWdiCgODmjyUXFQtu8TWdwHOSF9/s2048/481313759_601392142659329_6857101046877168644_n.jpg
ទោះយ៉ាងណា ការបង្ហោះរបស់ ហ៊ាទី ក៏បានបាត់ចេញពីបណ្តាញសង្គមហ្វេកប៊ុកផងដែរ។

ជារឿយៗនៅក្នុងសង្គមសិល្បៈបច្ចុប្បន្នគេបានឃើញអ្នកសិល្បៈជាច្រើនរូបបានចេញមកនិយាយពីអ្នកសិល្បៈជំនាន់ក្រោយមានចរិតក្រអើតក្រទមមិនគោរពរៀមច្បង។ ជាក់ស្តែង អ្នកនាង ខាត់ សុឃីម បាននិយាយពីអ្នកសិល្បៈរ៉េបមួយចំនួនមិនគោរពឱ្យតម្លៃអ្នក សិល្បៈបុរាណ។ ចំណែកឯ ផេន ខេក វិញ បាននិយាយអំពីភេទទី៣ជំនាន់ក្រោយៗទើប មាន ឈ្មោះប៉ុន្តែធ្វើឫកមិនឱ្យតម្លៃមិនចេះឱនលំទោនគោរពទៅកាន់រៀមច្បង ក្នុងអាជីពសិល្បៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqEZC_BMp3kOodxHB3yhnne7ztvIbR38Z8xiXrjxZtvFaFoRFHuavHK4g_NQakD6AKyztfDeT2ppAyXdCFaApBEC6pQYhWew1Rb844qFLZboUBt8TuhYy9a5eImtzAQG_Pwgo6IZlY-5ed-PUluVi_uK2QcLjMSpOa1fSqamiL8EzuQUHSWZawi5HR3jR3/s2048/482067306_604181379047072_6105834132797016094_n.jpg

បច្ចុប្បន្ន ហ៊ាទី កំពុងមានទីផ្សារសិល្បៈយ៉ាងខ្លាំងក្រៅពីមុខរបរលក់ជ្រូកខ្វៃរបស់ខ្លួនដោយបានសម្តែងក្នុងខ្សែភាពយន្តខ្នាតធំបញ្ចាំងក្នុងរោងកុន កម្មវិធីកម្សាន្តចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ការសម្តែងរឿងខ្លី និងកម្មវិធីជាច្រើនទៀតមានទាំងការផ្សាយពាណិជ្ជកម្មផងដែរ៕

នាយករដ្ឋមន្ត្រីថៃគួរចាត់វិធានការបង្ក្រា.បឧក្រិដ្ឋ.កម្មឆ្លងដែនតាំងពីយូរមកហើយ ពុំមែនពេលនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ថាណាឆាត ណុមនុន នាយកវិទ្យាស្ថាន IMC និងជាបុគ្គលល្បីនៅប្រទេសថៃ បានសរសេរក្នុងហ្វេសប៊ុកឈ្មោះ «Thanachart Numnonda» ពីករណីរដ្ឋាភិបាល លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ អះអាងថា ថៃចាត់វិធានការបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែននៅកម្ពុជា ដើម្បីការពារកុំឱ្យពលរដ្ឋថៃក្លាយជាជនរងគ្រោះ ។ ហេតុអ្វីនាយករដ្ឋមន្ត្រីថៃទើបតែចាត់វិធានការបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែន ពីព្រោះនាយករដ្ឋមន្ត្រីថៃបណ្តោយឱ្យមានឧក្រិដ្ឋកម្មយូរហើយ គួរបង្ក្រាបតាំងពីដំបូង មិនមែនបង្ក្រាបពេលបែកធ្លាយកិច្ចសន្ទនាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_8ZGZ05J899qzm4OfsgKE_RPBDg1F3zpS1kotWNcj15CsvK2-jULYjJyBYeT_gVDVyr1QAZmPLXOV7lX-E97duSNMf0wHSeXhAf16mVyZXbSgnwzWMDlp8An_rn9X-pG-X0qAo1iwFY6OHmwpotl9-rNxqf2d0naD-Z9OYI8SRnzpQz__9u-REBi2H73W/s1567/image_2025-06-25_09-16-43.png
លោកស្រី ផេថងថាន និយាយថា រដ្ឋាភិបាលថៃនឹងពុំព្រមឱ្យពលរដ្ឋថៃចាញ់បោកឧក្រិដ្ឋកម្មឆ្លងដែនបន្តទៀត ហើយលោក ថាណាឆាត បាននិយាយពីការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រី ផេថងថាន ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា គ្មានឧក្រិដ្ឋកម្មឆ្លងដែនអ្វីទេ ប៉ុន្តែជាការជជែករឿងផ្ទាល់ខ្លួនដោយយកផលប្រយោជន៍ជាតិមកចរចា ។ លោកស្រី ផេថងថាន ពុំបានចាញ់បោកឧក្រិដ្ឋកម្មឆ្លងដែនទេ ប៉ុន្តែដៃគូសន្ទនារបស់លោកស្រីជាអ្នកបង្ហាញកិច្ចសន្ទនានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVNr-P1mZjjeSeOaznP0GLtpcbVT0WVQFa7WW2LLa9dkflS3C6LGC2zjEBi-Z24M0Yx6KQNvsMhv4kVSDpbiqJKSf2u2p5k3G-FL1myt5-OaoMPWQ1_Xk8r1aZnu1Ngpxn_PXD9KVQ_Cb_4Ym5BApON3sPX03zrU0E5JK_XggYL_R-dOKGER-b5vEk1_Ry/s1170/image_2025-06-25_09-16-45.png

លោក ថាណាឆាត បន្តថា ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ឬកាត់ផ្តាច់សេវាអ៊ីនធើរណេត គឺនាយករដ្ឋមន្ត្រីថៃគួរតែធ្វើតាំងពីពេលចិនមកបង្ក្រាបក្រុមឆបោកតាមអនឡាញនៅប្រទេសមីយ៉ាន់ម៉ា ។ យើងគ្រប់គ្នាជ្រាបច្បាស់ថា ជនរងគ្រោះដែលត្រូវចាប់យកទៅធ្វើការនៅមីយ៉ាន់ម៉ា គឺជាជនបរទេស ជាពិសេស ជនជាតិចិន ហើយមានពលរដ្ឋថៃខ្លះត្រូវបង្ខំឱ្យធ្វើការនៅកម្ពុជា ប៉ុន្តែនាយករដ្ឋមន្ត្រីពុំបង្ក្រាបពេលនោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaIY5aHIL8v94ucbmDc257NKLk_piWuIrl2m_IdIXQtrQ9dZnYBroHKz3TuqfRm7uTSmiTH4j2DjZA1vRgV-PHtPowhS4bwlGGrTM_LDWoGgCgNsPuTw7OrUSPJUILqyjguZBlw924IAlaJC1BLzSoE2okFPJowkNXw77hwgBd6-l2UzZM7lumr5nhxRqM/s1800/image_2025-06-25_09-16-46%20(2).png
លោកពុំដឹងពីមូលហេតុអ្វីដែលថៃពុំបង្ក្រាបក្រុមឆបោកតាមអនឡាញ និងគ្មានការកាត់ផ្តាច់សេវាអ៊ីនធើរណេតពេលនោះ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃទើបតែប្រកាសចាត់វិធានការបង្ក្រាបក្រុមឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនក្រោយពីទំនាក់ទំនងផ្ទាល់ខ្លួនមានបញ្ហា ។ វាអាចដោយសារដល់ពេលវេលាកាត់ផ្តាច់ផលប្រយោជន៍របស់ភាគីម្ខាងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL8PYPrEeLTJk4Nd6ENIAbMBIuo8j1-W_IS1iMoseNn_Y-r32aVCudaG3UAXVtW_EzKj8tTQN1aTQ6230BpOnZVtd-zXPHRVr-mfoCL79ZszZrktICnDZk0B4WUuZ2wbokTyMJbl6OZP2yi94ipNS0RNrF-7c6Se-2zHliBHhJIgUsC5FMgXmGx00PMS5D/s800/image_2025-06-25_09-16-46.png

ចុងក្រោយ លោកសំណូមពរកុំគ្រប់គ្រងប្រទេសដោយយកទំនាក់ទំនងផ្ទាល់ខ្លួនមកសម្រេចចិត្ត ។ អ្នកដឹកនាំល្អត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងនិយាយត្រង់ទៅត្រង់មក ថៃគួរតែបង្ក្រាបក្រុមឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ាមកម៉្លេះ ពុំមែនរង់ចាំរហូតដល់ពេលនេះ ទើបនិយាយថា ពុំព្រមឱ្យពលរដ្ឋថៃក្លាយជាជនរងគ្រោះបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij8qxZa_7aUXu4AFwreW9v8-EpChjCB8Lqgb3URmWmHVngBGonf6arm-ld0HWmCTrB4TJeeqULshBhZH7ayj18_An48RBhJn0f0NZHwfTrwSbNJOxYE7MMCNPig4BY0b6-AGpn03Uu9EYnuArdyq2mDtQ3WTOIQH24UZ0B8peGBRwzFoXZcTN_C4FnBqzf/s1468/image_2025-06-25_09-16-45%20(2).png

គួរបញ្ជាក់ថា កម្ពុជាពុំមែនជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដូចនាយករដ្ឋមន្ត្រីថៃ និងមន្ត្រីថៃចោទប្រកាន់ បំភ្លៃ មួលបង្កាច់ លាបពណ៌ និងទម្លាក់កំហុសនោះទេ ។ រដ្ឋាភិបាលថៃតែងតែបង្វែររឿងអាក្រក់ៗរបស់ខ្លួនមកឱ្យកម្ពុជា ក្នុងចេតនាធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋខ្មែរ ប៉ុន្តែថៃទៅវិញទេ គឺជាទីតាំងជួញដូរមនុស្សឆ្លងដែន និងបោកប្រាស់តាមអ៊ីនធើរណេតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយអង្គការសហប្រជាជាតិ (UN) បានកោះហៅរដ្ឋាភិបាលថៃទៅបកស្រាយករណីជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ៕

រដ្ឋាភិបាលថៃ ត្រូវបានUNកោះហៅឲ្យទៅបកស្រាយជុំវិញករណីជួញដូរមនុស្ស និងការឆបោ.កតាមអនឡាញ

0

ថៃ ៖ ចេះតែចោ.ទខ្មែរ ថាជាជម្រករបស់ក្រុមឧក្រិដ្ឋជនឆ្លងដែនពាក់ព័ន្ធនឹងករណីឆបោ.ក និងជួញដូរមនុស្សតាមអនឡាញ ពេលនេះស្រាប់តែរដ្ឋាភិបាលថៃ ជាអ្នកដែលត្រូវបានភ្នាក់ងារអង្កការសហប្រជាជាតិ ទាមទារឲ្យទៅស្រាយបំភ្លឺអំពីការលើកឡើងទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន និងការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipaArDwnnmXz6rR821Jzk-fbrothIFjpFP_0p5MRoJtZP78Wl6N_lMOtJ3WuyvZWEx6l1ylHs-nH90cMcdEYWK4FxbM70PgHgdTnIJO_zgwkAHMqa4vd7UojeQwZEtAvkut-ulZ5m3BkYvwNI7K2DRisD7P0HeRvlQL3l18NFgTC_mffa4z6Fuv0xlW9B1/s1280/photo_2025-06-24_11-15-43.jpg
លិខិតរបស់អង្គការសហប្រជាជាតិ បានចង្អុលបង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់ប្រទេសថៃថាជាមជ្ឈមណ្ឌលសម្រាប់នាំយកជនរងគ្រោះ ដែលមកពីប្រទេសជិតខាង ជាពិសេសនៅតំបន់ព្រំដែនជាមួយរដ្ឋ Karen របស់មីយ៉ាន់ម៉ា។ លិខិតនេះបានបង្ហាញពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ លើការស៊ើបការណ៍សម្ងាត់ ដែលបានទទួលអំពីបុគ្គលមកពីជុំវិញពិភពលោក រួមទាំងអាស៊ីបូព៌ា អាស៊ីខាងត្បូង អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាមេរិកខាងត្បូង ដែលត្រូវគេលួចចូលធ្វើការដោយបង្ខំនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដ៏ទំនើប។ ហើយកាន់តែគួរឱ្យព្រួយបារម្ភទៀតនោះ ប្រតិបត្តិការទាំងនេះមួយចំនួន ត្រូវបានគេនិយាយថាពឹងផ្អែកលើធនធានពីភាគីថៃ រួមទាំងថាមពល ទំនាក់ទំនង និងនៅជិតបណ្តាញហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRETfg3k2TBR_x3Ja4g1d38EBz6pscD0lrEYmcL2Gsh07v1Pj-LuAIu6MmqhI5bj9Soe-dt8WbT8Or38aUS9ynXWUiKLeEXdtRb647bwYx_mP0WzUzqnu7nJb-KVRNCG2u6_ATipzvUioFTNmFCE3X2yXehbBtP4baiqQJQo3ynOdrUBeTsJonBzKgWcxQ/s1200/photo_2025-06-24_11-35-04.jpg

ជនរងគ្រោះត្រូវបានគេរាយការណ៍ថា ត្រូវបានទាក់ទាញដោយការផ្សាយពាណិជ្ជកម្មបោ.កបញ្ឆោតតាមអ៊ីនធឺណិតដែលសន្យាថានឹងរកប្រាក់ចំណូលបានច្រើន ប៉ុន្តែជាក់ស្ដែងពួកគេត្រូវបានគេយកទៅកេងប្រ័ញ្ចកម្លាំងពលកម្ម ដាក់ឃុំឃាំងដោយមានអ្នកយាម ដកហូតលិខិតឆ្លងដែន និងរបស់របរផ្ទាល់ខ្លួនជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM6hm70bApNAnD4Z8FFhYdUv7TQXos3XzNjZvsCSPvVAEYjXd59gI3WnSVcl7srAQ-oBRMT0gRgeWqXaehd9UMdmp7AtXzhp6vUnQHyEDNQkL6Co36x5XXA9UJ9ig_UWJNgbHCyg7xmKqHj4GUuV_CSHC-P-Xr-RumwN53I0-T_cPI5epK5K19ApgOCDYf/s1280/photo_2025-06-24_11-35-06%20(2).jpg
ជាមួយគ្នានេះ លិខិតផ្លូវការរបស់អង្គការសហប្រជាជាតិ ស្នើឱ្យរដ្ឋាភិបាលថៃ ផ្តល់ការបំភ្លឺលម្អិតលើចំណុចខាងក្រោមរួមមាន៖
១. អំពីជំហររបស់រដ្ឋាភិបាល៖ ត្រូវបង្ហាញពីជំហរផ្លូវការរបស់ប្រទេសថៃ លើការចោទប្រកាន់ទាំងអស់ដែលមានចែងក្នុងលិខិតរបស់អង្គការសហប្រជាជាតិ។
២. អំពីវិធានការទ្វេភាគី/ពហុភាគី៖ រដ្ឋាភិបាលថៃត្រូវបង្ហាញពីព័ត៌មានលម្អិតនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសផ្សេងទៀត ដើម្បីទប់ស្កាត់ និងដោះស្រាយទម្រង់ជាក់លាក់នៃការជួញដូរមនុស្សនេះ។
៣. អំពីបញ្ហាប្រឈមក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ៖ លើកឡើងពីឧបសគ្គដែលត្រូវប្រឈមមុខ ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះដែលត្រូវបានបង្ខិតបង្ខំឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងយុទ្ធសាស្ត្រដែលត្រូវប្រើដើម្បីយកឈ្នះលើបញ្ហាទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJwLzqdu9aAHb_TQtKxclPHHuntmKl0hEYlXXsn4gF9NnkCqPrH82c805hoKfzeuPMKfE-yYMyKX9UBmoSWhdY6lNbEBy_5P42tVfN4Heibu5Hw3-KEiQz1dWqcplkwYCn6cWgBKFY6eFJwMqNZMondvz0OKlbZWg1G55Vjv4oFeL-2ppCH5EZQs-r8Zow/s1280/photo_2025-06-24_11-35-06.jpg
៤. អំពីគោលការណ៍មិនដាក់ទណ្ឌកម្ម៖ ត្រូវបង្ហាញពីជំហានដែលប្រទេសថៃបានអនុវត្ត ដើម្បីធានាថាជនរងគ្រោះពីការជួញដូរមនុស្សមិនត្រូវបានពិន័យសម្រាប់បទល្មើសដែលកើតចេញពីការកេងប្រវ័ញ្ចរបស់ពួកគេ។ ឧ. ពួកគេត្រូវបានបង្ខំឲ្យប្រើប្រាស់ ឬចែកចាយថ្នាំញៀន នោះប្រទេសថៃត្រូវប្រាកដថាខ្លួននឹងមិនដាក់ទណ្ឌកម្មលើជនរងគ្រោះឡើយ។
៥. អំពីការបណ្តុះបណ្តាលផ្នែកកុងស៊ុល៖ ព័ត៌មានស្តីពីការបណ្តុះបណ្តាលផ្តល់ដល់បុគ្គលិកកុងស៊ុល និងស្ថានទូតថៃ ដើម្បីកំណត់អត្តសញ្ញាណ និងជួយជនរងគ្រោះ៕