រ៉ាប៊ី ឆ្លើយតបបែបនេះក្រោយអ្នកគាំទ្រសុំចិត្តកុំឱ្យ Nick Taylor លេងឱ្យលីគថៃ
សម្រាប់អ្នកស្នេហាវិស័យកីឡាជ្រាបមកហើយថាកីឡករបាល់ទាត់ Nick Taylor ដែលជាស្វាមីរបស់តារាចម្រៀង រ៉ាប៊ី សម្រេចចិត្តមិនបន្តដំណើរ ជាមួយក្លិបព្រះខ័នរាជស្វាយរៀងនោះទេ។ អ្នកគាំទ្របានចង្អុលបង្ហាញថាកីឡកររូបនេះគឺកំពុងលេងឱ្យលីគនៅប្រទេសថៃរហូតអ្នកគាំទ្រស្នើសុំកុំឱ្យ Nick លេងឱ្យក្លិបប្រទេសនេះ។
ស្របពេលស្ថានភាពរកាំរកូសរវាងប្រទេសកម្ពុជានិងថៃ បានធ្វើឱ្យអ្នកគាំទ្របានស្នើសុំទៅកាន់តារាចម្រៀងរ៉ាប៊ី កុំឱ្យស្វាមីរបស់ខ្លួនទៅលេងលីគថៃ។ នៅក្នុងការបង្ហោះមួយរបស់តារាចម្រៀង រ៉ាប៊ី មានអ្នកគាំទ្រម្នាក់បានចូលខម្មិនថា «ចែកុំឱ្យបងនីកទៅលេងនៅលីកថៃអី»។ ការខម្មិនក្នុងការស្នើសុំនេះ ម្ចាស់បទ «មាន់ស្រែ» បានឆ្លើយតបវិញថាស្វាមីរបស់ខ្លួនទៅលេងគឺដើម្បីយកបទពិសោធន៍បន្ថែម។
រ៉ាប៊ី បានបញ្ជាក់ដូច្នេះថា «គាត់យកបទពិសោធន៍នៅស្រុកក្រៅ២ ៣កន្លែងសិន ហើយចុងក្រោយគាត់មកកម្ពុជាវិញ»។
នៅថ្ងៃទី១០ មិថុនា កីឡករខ្មែរកាត់អាម៉េរិក Nick Taylor បានប្រកាសលាអ្នកគាំទ្រនិងក្លិបរបស់ខ្លួនដោយបានរៀបរាប់ពីបទពិសោធន៍ក្នុងរយៈពេល២រដូវកាលជាមួយនឹងក្លិបព្រះខ័នរាជស្វាយរៀង។ ក្នុងរយៈពេល២ឆ្នាំមកនេះក្លិបទទួលបានពានរង្វាន់ចំនួន៤។ ក្នុងនោះ Nick Taylor ក៏បានបញ្ជាក់ដែរថាក្នុងនាមជាកីឡាករម្នាក់រូបគេមានមហិច្ឆតា ដេញតាមក្តីសុបិនដើម្បីជំរុញឱ្យក្លាយជាកីឡាករល្អម្នាក់។ Nick ក៏បានរៀបរាប់អារម្មណ៍របស់ខ្លួនជាច្រើនទៀតប៉ុន្តែលោកបានបញ្ជាក់ដែរថាមិនមែនជាការលា ប៉ុន្តែនឹងជួបគ្នាពេលក្រោយ។
គួរបញ្ជាក់ផងដែរថា Nick Taylor មិនត្រឹមតែជាកីឡាករដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាទេតែលោកថែមទាំងត្រូវប៉ាន់ថតផ្សាយពាណិជ្ជកម្ម, ថត MV ថែមទៀតក្រៅពីអាជីពរបស់ខ្លួន។ លើសពីនេះចាប់តាំងពីរៀបការជាមួយនឹងតារាចម្រៀង រ៉ាប៊ី រូបលោកកាន់តែមានទីផ្សារជាមួយភរិយាខ្លួនដោយបានក្លាយជាទូតសុឆ្ឆន្ទៈផលិតមួយចំនួនទៀតផង។
កូនខ្មែរកាត់អាម៉េរិក រូបនេះ និងតារាចម្រៀង រ៉ាប៊ី បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥៕



នាពេលថ្មីៗនេះគេបានឃើញ ផន ស្រីពី និង ប៊ី សុធារី មានការងារជាមួយគ្នាហើយបាន Live ជជែកកម្សាន្តជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនប្រកបដោយក្តីស្រលាញ់។ ក្នុងការ live នោះដ្បិតតែមាន Title ជាលំដាប់រង Miss Cosmo Cambodia 2025 មានស្ថាប័ន ផ្សេងគ្នាក្តី ប៊ី សុធារី ក្តីក៏បានជូនពរ ឈុំ ចាន់ដារ៉ា ដែលកំពុងមានភារៈកិច្ចតំណាងជាតិ ខ្មែរ។



















.png)
.png)
.png)









.png)









