Home Blog Page 441

វៀតណាមកំណត់យកទីក្រុងដាណាងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក!

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលវៀតណាមមានគម្រោងជំរុញឱ្យទីក្រុងដាណាង ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក តាមរយៈការបង្កើតតំបន់ពាណិជ្ជកម្មសេរីដែលលាតសន្ធឹងលើផ្ទៃដីយ៉ាងធំទូលាយ ។ ថ្ងៃអនាគត ខេត្តដាណាង ក៏ក្លាយជាមជ្ឈមណ្ឌលការផលិត និងទីតាំងដឹកជញ្ជូនអន្តរជាតិតភ្ជាប់ដែលជាមួយកំពង់ផែលៀនជៀវ, អាកាសយានដ្ឋានអន្តរជាតិដាណាង និងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0qhC2TCKnYJLpoDGHnBaezIMEZvq9t1j01Cxqzlih4NtEPg-XmMV5RMQlgFPB22woLf6mFfAMBwFuRrQMqE3Gytmatk2-VV0WkkXbmlJIXfU4HOavzEsf5Xq4e4KonxL93oWjmY10y0qM_krlHb7iH1g51n-ROoQqSHym4WsVB8Ubmo0d60mOiUIfCIQZ/s1024/image_2025-06-25_09-00-51.png

លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីវៀតណាមបានចុះហត្ថលេខាលើការបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅទីក្រុងដាណាង ដែលនឹងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីបើកឱកាសឱ្យមានការអភិវឌ្ឍថ្មីៗសម្រាប់ទីក្រុងឆ្នេរសមុទ្រមួយនេះ ។ តំបន់ពាណិជ្ជកម្មសេរីលាតសន្ធឹងលើផ្ទៃដីចំនួន១,៨៨១ហិកតា សម្រាប់ធ្វើជាទីតាំងការផលិតទំនិញ ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងការច្នៃប្រឌិត ។ រដ្ឋាភិបាលវៀតណាមសង្ឃឹមថា ទីក្រុងដាណាង នឹងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចក្នុងតំបន់ និងមជ្ឈមណ្ឌលកំណើនយុទ្ធសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9KzURvcYtkiu9-ze-IAGGtLprGvZp5-N-RH2Zrn9EzyzlsMWm0OiNFblxDDPmKizRf0HkCbTqmluXCJRd1sAI7Bleu_dAqLSF7gwPw8fEkknLZJ-RspkWO5StNs44Wg7o3xkqerITY1XGidsMTwLmDgJPNipECs0KU6tvoQwLnmaii9JrywgRYJSQupEB/s1200/image_2025-06-25_09-00-50%20(2).png

រដ្ឋាភិបាលវៀតណាមមានគោលដៅរយៈពេលវែង គឺកំណត់ឱ្យតំបន់ពាណិជ្ជកម្មសេរីនេះជាកន្លែងតភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល និងអាស៊ី-ប៉ាស៊ីហ្វិក ហើយខេត្តដាណាង នឹងក្លាយជាមជ្ឈមណ្ឌលការផលិត និងទីតាំងដឹកជញ្ជូនអន្តរជាតិតភ្ជាប់ជាមួយកំពង់ផែលៀនជៀវ, អាកាសយានដ្ឋានអន្តរជាតិដាណាង និងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ។ វានឹងចូលរួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល រួមទាំងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចទីក្រុងដាណាងឆ្ពោះទៅរកនិរន្តរភាព ក្រោយពីសហការជាមួយខេត្តក្វាងណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1NRAx2p-dNhEk8oeRpxvx1sdC08gKHpgSez8w0eKFBWdgnFjzwZLwUBj6zHUr0VimIjIGjfY-hAa1mnM-OzFZVDG5PkWB0FxAC6UxSuyS0ImUM-UPiEG1k5utICfEZ94mQa5tfRRXzLW-eXCHN55Qv36fF2UhpNpzkCKxjgxFpZC_NwQwAEdIo_74gGCA/s1280/image_2025-06-25_09-00-50.png

លើសពីនេះ តំបន់ពាណិជ្ជកម្មសេរីនឹងតភ្ជាប់ជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដែលស្ថិតនៅក្នុងទីក្រុង ដោយការបង្កើតបណ្តាញសេដ្ឋកិច្ចដ៏ទំនើប និងមានការប្រកួតប្រជែងខ្ពស់ ។ វានឹងជួយលើកកម្ពស់មុខមាត់ប្រទេសវៀតណាមក្នុងតំបន់ និងលើពិភពលោក ស្របតាមសាកលភាវូបនីយកម្ម (គឺជាចលនាបម្លាស់ប្តូរដោយសេរីនៃទំនិញ សេវាកម្ម ព្រមទាំងការផ្លាស់ប្តូរសេវាផ្សេងៗរវាងប្រទេសមួយទៅប្រទេសមួយ និងតំបន់មួយទៅតំបន់មួយ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjvZZ1sMPBKRhpEfguVgmdk8tbpJ5UXrfhG7DnCYO7DNrO1agRttryrWC0EL0yyHx6euMwdr2uJEBQK8RoCxNC99_oJ6wfNutWRyhMYFkRkDCeoCchYApjGxkRH3Pcb6ggAAvJ2_a-zevllE_ezToY-9np0bLHlZ_lT8LlcARBE1R8d52e__P9jZpW2w10/s1200/image_2025-06-25_09-00-51%20(2).png

ការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីនៅខេត្តដាណាង នឹងអនុវត្តតាមផែនការស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ផែនការមេរបស់ទីក្រុងដាណាង រួមទាំងគោលដៅបានអនុម័តសម្រាប់ការបង្កើតតំបន់ពាណិជ្ជកម្មសេរី ៕

សភាពាណិជ្ជកម្មថៃ ៖ «គួរតែចរចារកដំណោះស្រាយ ការបិទព្រំដែនដាក់សម្ពាធលើកម្ពុជានឹងពុំទទួលលទ្ធផល»

0

ប្រទេសថៃ ៖ សភាពាណិជ្ជកម្មប្រចាំខេត្តសុរិន្ទ និងខេត្តស្រះកែវ ប្រទេសថៃ បានបង្ហាញក្តីបារម្ភចំពោះការបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅតំបន់ព្រំដែន និងសំណូមពរឱ្យរាជរដ្ឋាភិបាលទាំងពីរចរចារកដំណោះស្រាយដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរួម ពីព្រោះការបិទព្រំដែនដាក់សម្ពាធលើកម្ពុជាពុំទទួលបានលទ្ធផលទេ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Daily News កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUcqttwwZ-z3-3s5O-CKFJlZGA-p4b40Qwl4zZw5Q98wPdTqoqSwe5ILGG7t8yPdYBlkniJ7mhXtkk_Jz6jcWJfR3FjqGpKLqq72-yo4tiemRRvjfxxN-hcQtHBp1R4q_K1aegyBIRauVAkNlEHaB3i1R3XNSZvf-gdnAK0tJ8HVTvD8b_Cluwpyqw_ZU4/s2048/image_2025-06-25_08-48-54%20(2).png
បច្ចុប្បន្ន ស្ថានការណ៍តានតឹងកើតឡើងរវាងប្រទេសកម្ពុជា និងថៃ មិនថាផ្នែកកងទ័ព នយោបាយ ការទូត និងសេដ្ឋកិច្ច បានធ្វើមេបញ្ជាការកងទ័ពថៃភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង បញ្ជាឱ្យបិទព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ និងឈានទៅបិទព្រំដែនជាប់កម្ពុជាទាំងអស់កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មថៃបានប្រកាសទៅកាន់ឈ្មួញឱ្យឈប់នាំចូលដំឡូងមីពីកម្ពុជា ក្រោមហេតុផលដំឡូងមីកម្ពុជាមានគុណភាពអន់ និងធ្វើឱ្យតម្លៃដំឡូងមីកសិករថៃកើនឡើង ហើយក្រសួងពាណិជ្ជកម្មសម្រេចនាំចូលដំឡូងមីពីឡាវជំនួសវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiROKuYiuGa34OlXjK6ErvXEmhU1l6_WaVn-9w4NQNz478lD69eNxdKEafe3IC4jynY2K3-P8wiQ9nAZCcQLqumR4DdeZnkIgIvz2DW3HSOqEjSCX8nmQXMpQHcxDrufNW5kc5xorfyTCzft51E3rFqiUJh0peD2gqj9tTSfnSz-GSvALtPuWz6xk2K3_NH/s980/image_2025-06-25_08-48-54.png
ការហាមឃាត់នាំចូលដំឡូងមីកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃនៅតំបន់ព្រំដែន ហើយវាពុំត្រឹមតែប៉ះពាល់សេដ្ឋកិច្ចថៃប៉ុណ្ណោះទេ ប្រាក់ចំណូលពលរដ្ឋថៃដែលប្រកបមុខរបរលក់ដូរ និងបើកអាជីវកម្មនៅព្រំដែនក៏ប៉ះពាល់ដែរ ដោយសារគ្មានពលរដ្ឋខ្មែរទិញទំនិញដូចមុន ។ ការរកស៊ីនានារបស់ពលរដ្ឋថៃខាតបង់ដើមទុន ហើយពួកគេស្នើឱ្យនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជួយដោះស្រាយផលប៉ះពាល់នេះ ប៉ុន្តែនាយករដ្ឋមន្ត្រីគ្មានដំណោះស្រាយអ្វី បែរជាផ្តល់អំណាចឱ្យកងទ័ពជាអ្នកកំណត់វិធានការគ្រប់គ្រង និងបិទព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDcNpN764gwAEP3poC5UakYgTMQIroUCJUDYITiytiIhEp_3eC9ns6js0NHF9REq15_Ly8a4N3j1qnWyFJFFjDGNlPi81qZ2A6JI63alGrPbQfbMU2AXqc9BdJRwaY_8bbkrxzdAWatFh77JtXfNm6BBBaCHG5qhSZ6q8SKyK6DrDudt5dLZguR6imABrR/s1280/image_2025-06-25_08-48-55%20(2).png

លោក វីរ៉ាត់ សេតថាវី ផាត់ថៈណាឆ័យ ប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តសុរិន្ទ និយាយថា បច្ចុប្បន្ន តម្លៃនៃការនាំចូល ឬនាំចេញទំនិញរបស់ខេត្តសុរិន្ទ បានធ្លាក់ចុះរហូតដល់ជាង៨០% ។ ក្នុងនាមលោកជាតំណាងឱ្យវិស័យអាជីវកម្មក្នុងតំបន់យល់ឃើញថា ជម្លោះដែលបានកើតឡើងពុំផ្តល់ផលល្អដល់សេដ្ឋកិច្ចប្រទេសទាំងពីរទេ ពីព្រោះការបិទព្រំដែនបានប៉ះពាល់ដល់ច្រកព្រំដែនអូរស្មាច់-ឆងចម (ខេត្តឧត្តរមានជ័យ-ខេត្តសុរិន្ទ) ដែលជាច្រកដ៏សំខាន់សម្រាប់ថៃនាំចេញទំនិញទៅកម្ពុជា ខណៈកម្ពុជានាំចេញទិន្នផលកសិកម្មមកថៃ ជាពិសេស ដំឡូងមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ70eimSauxdT3sLAereWmGPevAdzH4QcRKWpjGM9AmVwm0NFhg2pKJKET7MX_ILRNyHwxarodqFk5XeuiKfqLsSMcE0BaWYAXWGmM9XAZ9Ldnww8fPEplKrWGryKiq7l7aVCvIR0cnqw9Bmhu0V_UfQTPO3iAxbsz-UHjBlWmNyubu7yXXh411D2y2g8B/s750/image_2025-06-25_08-48-55.png

ហេតុនេះ ការបិទព្រំដែននឹងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ ហើយលោកសំណូមពរឱ្យរាជរដ្ឋាភិបាលកម្ពុជា និងថៃចរចារកដំណោះស្រាយដើម្បីឱ្យភាគីទាំងពីរទទួលបានផលប្រយោជន៍ ពីព្រោះយ៉ាងណាក៏ដោយ យើងនៅតែជាប្រទេសជិតខាងគ្នា ។ យើងត្រូវការតភ្ជាប់សេដ្ឋកិច្ចគ្រប់ពេលវេលា សំខាន់បំផុត គឺការចរចា ។ ពេលនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ចុះមកផ្តល់កម្លាំងចិត្តដល់កងទ័ពនៅខេត្តសុរិន្ទ លោក វីរ៉ាត់ បានធ្វើជាតំណាងគណៈកម្មការរួមវិស័យឯកជនប្រគល់លិខិតទៅនាយករដ្ឋមន្ត្រីថៃ ដើម្បីស្នើសុំបង្កើតទីតាំងគយថ្មីស្តារសេដ្ឋកិច្ចខេត្តសុរិន្ទ ជាពិសេស ពាណិជ្ជកម្មព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMOEOU-gPyM_Fdz0oNu-MYXz5j3GXQ7wYEZPzCl7RKkBj8IZhpSKjGQxqpZKXL3oXGuziEnPhRulTLxIdH8rdSH6HIAkCKN0lNqYoTqz2KYlxZDUJaVUhUGNt_z2FreUmw2UVJ2X3F0yYEAkwQePE0lxFRREId4P_UBBQ4Y2Joji39jrxdWAAE-_0zseVb/s960/image_2025-06-25_08-48-56.png
ចំណែកអនុប្រធានសភាពាណិជ្ជកម្មខេត្តស្រះកែវ លោក សារ៉ាវុធ វង្សសាំរ៉ាន និយាយថា វិធានការដាក់សម្ពាធលើកម្ពុជាពុំទទួលបានលទ្ធផលទេ ថៃនឹងរងផលប៉ះពាល់ខ្លួនឯង ពីព្រោះកម្ពុជា គឺជាប្រទេសអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទាន់សម័យ សូមរដ្ឋាភិបាលថៃដោះស្រាយបញ្ហាទំនិញថៃកកស្ទះនៅព្រំដែន ។ ក្រោយពីកងទ័ពអនុវត្តវិធានការបិទព្រំដែនជាមួយកម្ពុជា ឃើញថា មានរថយន្តដឹកទំនិញថៃ ចំនួន៥០០គ្រឿង ពុំអាចនាំចេញទំនិញទៅកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ) ហើយរថយន្តដឹកទំនិញថៃនៅខេត្តចាន់បុរី និងខេត្តត្រាត ក៏មានបញ្ហាដែរ ៕

ខឹងចិត្តពេកអ្នកគាំទ្រជំរុញឱ្យ BLACKPINK ចាកចេញពី YG

0

សមាជិកទាំងបួនរបស់ BLACKPINK នឹងត្រឡប់មកវិញជាផ្លូវការហើយ បន្ទាប់ពីសកម្មភាពទោលអស់រយៈពេលយ៉ាងយូរ។ ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទដែលបានគ្រោងទុកកាន់តែខិតជិតមកដល់ ប៉ុន្តែតារាស្រីទាំងនោះនៅតែមិនទាន់ចេញអាល់ប៊ុមណាមួយ ធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តដោយ «ញុះញង់»ឱ្យក្រុមដ៏ល្បីល្បាញនេះចាកចេញពី YG ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHUkkZMfMeBFmveMrw8IJZOPQZMvEmU5hVXC5Ea2oIMR_aSI59sqFD4wliBlHX3lGkI2Wysw55qkFgpGLQVmciAIRJ5KkUr2yXdqp0eEox1STeuxFUTza63_NY4ZHgNQkpa1MF1eNsP7gidFXcvY13FFdpGGzFnnoP3aJGBihcJS_xota4j4_FwB62AEdS/s736/image_2025-06-25_08-42-08.png
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នៅថ្ងៃទី ៥ ខែកក្កដា BLACKPINK នឹងបើកការ ប្រគំតន្ត្រីទេសចរណ៍ថ្មីរបស់ពួកគេដែលមានឈ្មោះថា DEADLINE នៅកីឡដ្ឋាន Goyang ប្រទេសកូរ៉េ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យ BLINKs រាប់លាននាក់ខកចិត្តនោះគឺខាងផលិតកម្មមិនទម្លាក់បទថ្មីរបស់ពួកគេឡើយ។ ទីបំផុត YG បានធ្វើការសម្រេចចិត្ត “ចុងក្រោយ” ដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយប្រកាសថា «បទចម្រៀងថ្មីនឹងត្រូវបានប្រកាសនៅយប់បើកនៃ DEADLINE»។ព័ត៌មាននេះ ថ្វីដ្បិតតែវាជាព័ត៌មានល្អក៏ដោយ ក៏ជាកត្តាជំរុញឱ្យផ្ទុះពេញបណ្តាញសង្គមយ៉ាងលឿន ប៉ុន្តែក្នុងន័យអវិជ្ជមានទាំងស្រុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk34ugPX-_zlMbc-HgkobeEd7A-Fp5DlWMgCI1Dz3GChZDHtqJrSLf2vGZp0Siy0YKXdbokqBJTIz_I12Z8tNHhcjXe2EbIys1EJdjVEDsC6KlE9Hd17CZgvc4YsAGaI2LP3vem6KscK7CSV9hgVO7QRdVz7gpIYEftv2TnKrS3xYD0tamZJp3VHUDHQsm/s1200/image_2025-06-25_08-42-06.png

វេទិកា និងក្រុម KPop បានផ្ទុះឡើងនៅក្នុងការជជែកដេញដោលគ្នាយ៉ាងខ្លាំង ជាមួយនឹងពាក្យថា « BLACKPINK ចាកចេញពី YG »។ ការជំរុញនេះក៏ត្រូវបានរុញច្រានឆ្ពោះទៅរកការពេញនិយមបំផុតនៅលើវេទិកា Weibo របស់ចិនដែលបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងរបស់សហគមន៍អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Vzc_gbS2lAAHYAUw34YHo3seKIM1euyZZhdVHiN4bc4Bf-LVzZwcpNS-SnXQK7FzQ81SqWEkJZiL1euq9IuwTyZIPjkxzEROVm3A_gFcEEUxdO-_S4rpYCEA-3kJQ6QR4q-B1SYtXJsA7yCB6LygcA2fu19t_JKrbExmq8hC_lbFmVkn-hFxu2gt0WXq/s1548/image_2025-06-25_08-42-07%20(2).png

ការខកចិត្តរបស់ BLINKs ត្រូវបានបង្កើតឡើងព្រោះជាធម្មតាសម្រាប់ក្រុមតារា KPop កំពូលមួយ ដំណើរការធម្មតានោះគឺការ ចេញអាល់ប៊ុមថ្មី បន្ទាប់មកផ្សព្វផ្សាយវាខ្លាំងនៅលើកម្មវិធីតន្ត្រី ហើយចុងក្រោយរៀបចំដំណើរកម្សាន្តដើម្បីជួបអ្នកគាំទ្រ។ ទោះយ៉ាងណាក៏ដោយជាមួយ BLACKPINK YG បានប្រឆាំងនឹងនិន្នាការនេះទាំងស្រុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbu48GWuY3mOgx514A2p57nQDwWgdOX38xGO-8BYNGHTvAGUNb4l5dBQZnkoI4dc69IfSiA7CNUX6wncZLYzeFMikguzHb1bcFA2ybQSbMzToGcCM1zemGajXtPLmiIlQ6YHfiTawqwtbJav5Z7qNo6efVZpZQFchXRudD2dAoPLXMswFISeFIFxxE2GqO/s1200/image_2025-06-25_08-42-08%20(2).png

ការចេញបទចម្រៀងថ្មីក្នុងពេលប្រគំតន្ត្រីមានន័យថាការមិនអើពើទាំងស្រុងចំពោះតម្រូវការសម្រាប់អ្នកគាំទ្រក្នុងការស្តាប់តន្ត្រី មើលការសម្តែងដែលបានវិនិយោគដោយប្រុងប្រយ័ត្ន និងជាពិសេសឱកាសដើម្បីទិញអាល់ប៊ុមជាមុន។សកម្មភាពនេះមិនត្រឹមតែប៉ះពាល់ដោយផ្ទាល់ដល់ការសម្តែងតន្ត្រីឌីជីថល និងការលក់អាល់ប៊ុមរបស់ BLACKPINK ។ មនុស្សជាច្រើនបានរិះគន់ YG ដោយបើកចំហថា «រកស៊ីយឺតៗ គ្មានបេះដូង ផ្តោតលើការរកលុយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4dOJVs2Nq7M6_9Rs57Bb5SzXTRo4aA9w9ROhqfUMlXiLFxpmHSvhsWU9MN3-eMD2RfYjozRMIBHg9k8qzoIQ5nwJ1s67gie-mR23smn4Yal-FoM4SHXz5pRfefc5FKzpGA7tKEDPvgDQIPhjgyCb1RzraYHi0Lf-J0vWOtWAlp7ritnRbKtUDsFHkWHJb/s1200/image_2025-06-25_08-42-07.png

នេះបានជំរុញឱ្យមានរលកនៃការខឹងសម្បារក្នុងសហគមន៍ BLINK ដែលតែងតែប្រាថ្នាចង់ឃើញ Idol របស់ពួកគេមានការអភិវឌ្ឍផ្នែកសិល្បៈខ្លាំងជាងមុន។ពាក្យថា «BLACKPINK ចាកចេញពី YG »មិនត្រឹមតែជា hashtag ប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាការបួងសួង ដែលជាក្តីប្រាថ្នាដ៏ក្តៅគគុករបស់អ្នកគាំទ្រជាច្រើន៕

គណបក្សនយោបាយថៃបន្ទោសរដ្ឋាភិបាលលោកស្រី ផេថងថាន បណ្តោយឱ្យកងទ័ពបិទព្រំដែនទាំងអស់តាមចិត្ត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា គណបក្សនយោបាយមួយរបស់ថៃបានបន្ទោសរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បណ្តោយឱ្យកងទ័ពបិទព្រំដែនជាប់កម្ពុជាទាំងអស់តាមចិត្តជាឯកតោភាគី ដែលប៉ះពាល់ដល់សេដ្ឋកិច្ចថៃ និងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។ ប្រធានគណបក្សនេះថា រដ្ឋាភិបាលថៃប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចបិទព្រំដែនកម្ពុជា-ថៃ គឺខុសពីគោលការណ៍ប្រជាធិបតេយ្យ លោកស្រី ផេថងថាន ធ្វើបែបនេះព្រោះតែចង់បានប្រជាប្រិយភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0zbzJKiLxkPB9eKvK4LM3Q5P4qKPhl9u8w5cbh3T_C8h9chIbunkaGI9TCrs1MLwAGI9QCKkOt1FIjfRdummV8iDq9ipf06IWo9HudUNXEo59u2uX1RZUBHbnd_dyO1XJtn7Mys_eW3MUmVHknGwMTCzP31Dy7nk8I04bmVEdr5vjojfHTAlD3oU9F4E_/s2048/image_2025-06-25_08-34-05.png

នៅថ្ងៃទី២៣ ខែមិថុនា លោក ណាត់ថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជននៅប្រទេសថៃ បានសរសេរក្នុងបណ្តាញសង្គមពីកងទ័ពថៃបិទព្រំដែនកម្ពុជា-ថៃទាំងអស់ថា ការអនុវត្តវិធានការលើកម្ពុជាត្រូវតែមានគោលដៅដើម្បីឱ្យប្រទេសទាំងពីររួមរស់ជាមួយគ្នាយ៉ាងសន្តិវិធី ពុំមែនគ្រាន់តែដោះស្រាយបញ្ហាប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8KXXorqyq770QH1_YS6UYOVqqEFvg3JWekhtiPFaLgOHa8zQFJ6mAtgwlKP2cgoEXk-AVW1Y_WdXxFJub9rdwkmn8xXV74Cwc3aDX9Z34UC-ZcIPOiYKMZPZ722ve6Mc5kkVBrq94iFuxNgvPifyqY2SFHQXMv6bd7lyzEkGvFKlsYltMcKr69kMR4_vw/s905/photo_2025-06-24_11-15-42.jpg

លោក ណាត់ថាផុង បញ្ជាក់ថា ខ្ញុំយល់ស្របយ៉ាងខ្លាំងចំពោះការអនុវត្តវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដែលលោកស្រី ផេថងថាន បាននិយាយទៅកាន់សារព័ត៌មានថា បទល្មើសឆ្លងដែនមានទីតាំងនៅកម្ពុជា ប៉ុន្តែអ្វីគួរឱ្យបារម្ភ គឺលោកស្រី ផេថងថាន បានប្រគល់អំណាចគ្រប់គ្រងព្រំដែនកម្ពុជា-ថៃទៅឱ្យកងទ័ព ។ រដ្ឋាភិបាលថៃបណ្តោយឱ្យកងទ័ពមានអំណាចសម្រេចចិត្តកំណត់វិធានការគ្រប់គ្រងព្រំដែនកម្ពុជា-ថៃជាឯកតោភាគី គឺពុំត្រឹមត្រូវទេ ពីព្រោះខុសពីគោលការណ៍ប្រជាធិបតេយ្យ ដែលកងទ័ពត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheoPu6WN1kJurctIzO1PaXe6KV6jokFRNidPUeLUrILY0Oct20RBrOePhMljTCIn0Zp0lgInJNaLgelYgOMfi2gG2aKeYkPtkZ2F7Aeyy_JPEMNIgy-MsZ8i2_GPhPouIRu3uEwlnpJ3rU5xfiIL1OPHlK8X7mMMEuyDRC5k4dP-JDeSPHraluOS82fV0Z/s960/photo_2025-06-24_11-15-43%20(2).jpg

ការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ គឺកងទ័ពថៃមានតួនាទីត្រឹមទទួលខុសត្រូវអនុវត្តវិធានការកងទ័ពដើម្បីការពារប្រទេសប៉ុណ្ណោះ ខណៈនាយករដ្ឋមន្ត្រីថៃត្រូវមានតួនាទីដឹកនាំ និងទទួលខុសត្រូវជារួម ទាំងវិធានការកងទ័ព ការទូត សេដ្ឋកិច្ច និងព័ត៌មានផ្សេងៗដោយឯករាជ្យ និងគិតពីផលប៉ះពាល់សន្តិសុខ បញ្ហាសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6hzniMswB15OjcKv_9JRM6vmkOY4n86A4PdsT2xhu1faqIOTf639r5y4ujJ3TRnHKIRSDSVCHR7p2WOZA34Pt3eXoPWrXExzTaLbjkuCg5wPwty6hUiMV7MjzPoZt4HdrTx6IwzLhie750Q6vnyPBhYz9QuwQkkC_jm3uD47y4tCJ0dGF8x7kxhN8l2CJ/s1280/photo_2025-06-24_11-15-43.jpg

រដ្ឋាភិបាលថៃយល់ព្រមឱ្យកងទ័ពមានអំណាចកំណត់វិធានការគ្រប់គ្រងព្រំដែនកម្ពុជា-ថៃជាឯកតោភាគី ហើយកងទ័ពមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែកងទ័ពពុំបានគិតពីផលប៉ះពាល់ផ្សេងៗទេ ក្រៅពីអ្វីដែលខ្លួនទទួលខុសត្រូវ ដែលធ្វើឱ្យការគ្រប់គ្រងស្ថានការណ៍ពុំឯកភាពគ្នា ។ កាលពីថ្ងៃទី២៣ ខែមិថុនា កងទ័ពបានសម្រេចចិត្តបិទព្រំដែនកម្ពុជា-ថៃទាំងអស់ ដែលជាវិធានការប៉ះពាល់ធ្ងន់ធ្ងរ មិនត្រឹមតែប៉ះពាល់ពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់សេដ្ឋកិច្ចថៃ និងពលរដ្ឋថៃ ហើយធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6MSckWjeITnXHlDjts_q70I_nVJtmozsY7uuCWFbjRfCfUOBLPW_x2XtBjXzUkLHnbztoaSSu-VgxkRgXGoz3Jtad2ueB9JsvIA-iV7U6JgdDKFt3Vfx9bsWtuE3kSOqHPpC-sG7_cjjg-Jcvl0tLrCRlkafdc4h9dRBeO0tF2twcwkxV4x2x5i1jg_xW/s3500/image_2025-06-25_08-34-07.png

កុំភ្លេចថា វិធានការដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ដូចជា ៖ វិធានការឹតបន្តឹងការនាំចេញ-នាំចូលទំនិញមួយចំនួន ឬវិធានការគ្រប់គ្រងព្រំដែន គឺមានគោលដៅសំខាន់ដើម្បីកាត់បន្ថយការប្រឈមមុខកងទ័ព ។ វិធានការទាំងនេះអាចផ្លាស់ប្តូរ ឬធូរស្រាលបាន បើស្ថានការណ៍តានតឹងផ្នែកកងទ័ពល្អប្រសើរ ដូចពេលថ្មីៗនេះ ត្រឹមតែ២ថ្ងៃក្រោយពីថៃមានវិធានការគ្រប់គ្រងព្រំដែន ធ្វើឱ្យស្ថានការណ៍តានតឹងរវាងកងទ័ពកម្ពុជា-ថៃធូរស្រាល ហើយកងទ័ពទាំងពីរក៏ល្បាតរួមគ្នាដោយគ្មានអាវុធ ខណៈកម្ពុជាដកកងទ័ពចេញពីតំបន់ជម្លោះ ។ ប៉ុន្តែគួរឱ្យស្តាយ រដ្ឋាភិបាលថៃបែរជាពុំកែសម្រួលវិធានការគ្រប់គ្រងព្រំដែនឱ្យស្របនឹងស្ថានការណ៍ប្រែប្រួល រហូតបែកធ្លាយកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីថៃជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEdD0R0Cj_M0BAxo55NS7SrILA6RwW1zMsbBmkuAw8czsHR2wKesqyYU5mK17ttIR2cQnKNeJmKoY-TbqlcwhKLnQBDtTLyYaoaRqRq_1FauaOUxx6Vm9H0tL0NA8jJs8uw-iHOS-ZQFFNtjr1XEfAxgAvk0vfGGgzz4qqtHg7UNBXFFx-ogIjgLuV94qQ/s1500/image_2025-06-25_08-34-12.png

ការដោះស្រាយបញ្ហាជម្លោះ គឺនាយករដ្ឋមន្ត្រីពុំត្រឹមដោះស្រាយបញ្ហាឱ្យខ្លួនមានប្រជាប្រិយភាពទេ ប៉ុន្តែគួរពិចារណាពីគោលដៅចរចាទ្វេភាគីជាមួយកម្ពុជា ដោយធ្វើកិច្ចព្រមព្រៀងដែលប្រទេសនានាទទួលស្គាល់ និងឱ្យប្រទេសជិតខាងអាចរួមរស់ជាមួយថៃយ៉ាងសន្តិភាព ។ រដ្ឋាភិបាលថៃគួរពិចារណាពីស្ថានការណ៍ និងគោលដៅ ពុំមែនបណ្តោយឱ្យកងទ័ពមានសិទ្ធិសម្រេចទេ ព្រោះកងទ័ពដឹងពីផលប៉ះពាល់តែផ្នែកដែលខ្លួនទទួលខុសត្រូវប៉ុណ្ណោះ ។ រដ្ឋាភិបាលគួរពិនិត្យឡើងវិញ កុំទុកឱ្យកងទ័ពសម្រេចចិត្តលើជម្លោះកម្ពុជា-ថៃជាឯកតោភាគី ព្រោះវាជាការសម្រេចចិត្ត និងទទួលខុសត្រូវរបស់រដ្ឋាភិបាលដែលធ្វើឱ្យស្ថានការណ៍ធូរស្រាល ។ នេះជាការលើកឡើងរបស់លោក ណាត់ថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជននៅប្រទេសថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHSgpbu7lnnzL1RJjjm0GeYnMnkE1T5cnrt74X1WlCbYzOxQOEoQsvbvjZ12_0znIpqZYlTt-tV8Z2Qf0Gq9TzWuKUsFlbGpn9J7oLH5ye16Ba8ndEIJwmTi4RM4e-QD8TaYreNS-Up8Ke9u3eHtnXgilSb7a6xwdFf5SI5mDveXUfWO36oDL8NQ_YLOV1/s750/image_2025-06-25_08-34-13.png

ចានគុយទាវដែល Dylan Wang ធ្លាប់បានញុំាក្លាយជាវត្ថុមានតម្លៃរបស់ម្ចាស់ហាង

0

Dylan Wang តារាសម្តែងដ៏មានប្រជាប្រិយភាពនៅក្នុងប្រទសចិន និងកំពុងឆក់យកបេះដូងអ្នកគាំទ្រទូទាំងពិភពលោកពេលនេះកំពុងតែធ្វើឱ្យអ្នកគាំទ្រលោកចង់ទៅភ្លក្សអាហារដែលលោកបានញុំាបន្ទាប់ពីម្ចាស់ហាងបានដាក់តាំងចានរបស់តារាប្រុសរូបនេះទៅជាវត្ថុមានតម្លៃប្រចាំហាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYvu1UMhocPFup8TzzQTGcRhShzvPk6qLVoJyBp3M3Z8M2IPUzgj6cmZEnjrxz84IkoWGixItpc0LgAyLhSE-fl-ebslW6x4ucmLI4aMFr1vJzgPClPmfzjz5ius5PIzkXD2Au06EqinBiYEMc1WZCOyyltoga0GehXJ0GEN8zJrXLIq-P1Vvtjtg08TJ_/s1620/image_2025-06-21_16-13-00%20(2).png

នៅក្នុងការបង្ហោះរបស់ Xiaohongshu កាលពីថ្ងៃទី ១៥ ខែមិថុនា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់ដែលបានទៅលេងហាងគុយទាវមួយក្នុងទីក្រុង Xi’an ប្រទេសចិន បានចែករំលែកការរកឃើញដ៏គួរឱ្យអស់សំណើចមួយ ចាន និងចង្កឹះដែលតារាប្រុស Dylan Wang បានប្រើក្នុងអំឡុងពេលលោកទៅហាងនោះ ត្រូវបានដាក់បង្ហាញនៅក្នុងជើងទម្រពណ៌ក្រហមយ៉ាងច្បាស់វលាស់ចាត់ទុកជារបស់មានតម្លៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyzDdDQtfgXB8xNqakLNAv8-Rv6qlAtVbAkeZG_MbMxrT_9ffepDO1msnkdMDCoOyAAkvkbvEAMiyqr_-Gb0OA-ZQwUe45iBv_liQ1crj57KEaWZOFE4T6-F849Xk8IHSCh5DkMfhRMencwL86kiTMdMonQM1WlTf82b0i85WUwM7rSErKtooeIDU3L5KG/s1440/image_2025-06-21_15-50-55.png
រូបថតរបស់តារាប្រុសវ័យ២៦ឆ្នាំរូបនេះត្រូវបានដាក់ពីលើហិបដែលទុកចានរបស់ Dylan Wang ជាមួយនឹងការពិពណ៌នាថា: «ចានដែល Dylan Wang ធ្លាប់ប្រើពីមុនមក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKnqIMxwU_5cRpR-n1xPqqPFvu9TjOgFNLdrODsTw1dmlJ1wXkttXS0y72GPWPM9PfAA2Ayiz3dVQ6qm5GgWh-TNisdZQpj0s50w-SSnjaWoNOT7SA4HRw2YsQKFFmxgiEq49XTYjpxHzkGGGu02a51sClYGjsHhs1wLE16EEWKavS6JfTYf8l8z-fFOQP/s1233/image_2025-06-21_15-48-58.png

អ្នកនិយមលេងអ៊ីនធឺណេតដែលបានបង្ហោះនោះ បានធ្វើឱ្យឈ្មោះស្ថិតក្នុងបញ្ជីស្វែងរកដ៏ក្តៅគគុករបស់កម្មវិធី Weibo។
Dylan Wang បានទៅលេងហាងគុយទាវ Shan Da Wan ក្នុងឆ្នាំ ២០២៣ ហើយបានបង្ហោះអំពីបទពិសោធន៍របស់ខ្លួននៅក្នុង vlog Weibo នៅពេលនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsTl1OE7J1mkY6T1yQiUBRPOxqyvllv0jnpG_8e7uYy_4lqfDba3YGP9DY6ezjIepm2k0L5pgAwfBQU2URrIEqE39yJtUQ2-ZFNMKgk_XoTMa0_yBTvKSit79f5nn_R4yJOvbWZ5s2TElOXZ-NdEpg5E40iVsC7MiZg7dGRxSVPiG2gKA4B4n25UQhG9OU/s1590/image_2025-06-21_15-51-27.png

នៅក្នុង vlog លោកត្រូវបានគេឃើញមានការហូបអាហារឆ្ងាញ់ៗក្នុងតំបន់នៅក្នុងភោជនីយដ្ឋាន រួមទាំងសាច់អាំង ស៊ុប និងគុយទាវ ដោយដៃប្រើរសជាតិហឹរ និងទឹកស៊ីអ៊ីវ។ ចាប់តាំងពីការមកដល់របស់ Dylan Wang ម្ចាស់ហាងគុយទាវបានដំឡើងការតាំងបង្ហាញនៅខាងក្រៅហាងរបស់ពួកគេជាមួយនឹងរូបថតរបស់ Dylan Wang ដែលបង្ហាញថាតារាប្រុសរូបនេះបានញ៉ាំអាហារនៅទីនោះ។ អ្នកគាំទ្ររបស់លោក ក៏បានទៅញ៉ាំអាហារដើម្បីអង្គុយនៅកន្លែងដូចគ្នាជាមួយតារាប្រុសរូបនេះថែមទាំងធ្វើត្រាប់តាមសកម្មភាពរបស់ Dylan Wang នៅក្នុង vlog ទៀតផង៕

តុលាការកំពូលរបស់អាមេរិក អនុញ្ញាតឱ្យរដ្ឋបាល Trump បញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ប្រទេសទីបី

0

វ៉ាស៊ីនតោន៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានសម្រេចឱ្យ រដ្ឋបាល Trump អាចនិរទេសជនអន្តោប្រវេសន៍មួយចំនួនទៅកាន់ប្រទេសទីបី ដែលមិនមែនប្រទេសកំណើតរបស់ពួកគេ ដោយមិនចាំបាច់ផ្តល់សវនាការជាមុន ដើម្បីឱ្យពួកគេពន្យល់ពីមូលហេតុដែលពួកគេអាចនឹងមានគ្រោះ.ថ្នាក់នៅទីនោះឡើយ។ នេះបើតាមប្រភព NBC News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix1gSQn_IzmUWvD5d9SUTaZzERsm8e4XScq9kqNASqgvT5SfWJXV25sbYhClXRfScgvgLFAlxzrPnPNkLQoK0Kt2gkElB5rTlK6tzrRAvHj31uxwvbglcg3wY35LiQ68KmNZ4kA15Dn51KED1aVdkWgAmRFLn8GnS8PdpD231iie11evaTi_oae4wg5qwd/s1200/image_2025-06-25_08-23-14%20(2).png
សេចក្តីសម្រេចនេះធ្វើឡើងកាលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ដោយបានបដិសេធសេចក្តីសម្រេចរបស់តុលាការជាន់ទាប ដែលបានរារាំងគោលនយោបាយនេះកាលពីដើមឆ្នាំ។ ចៅក្រមតុលាការជាន់ទាប លោក Brian Murphy បាននិយាយថា ជនអន្តោប្រវេសន៍គួរតែត្រូវបានអនុញ្ញាតឱ្យពួកគេបានពន្យល់ពីមូលហេតុដែលពួកគេខ្លាចត្រូវបានបញ្ជូនទៅប្រទេសមួយផ្សេងទៀត ជាពិសេសប្រសិនបើពួកគេអាចប្រឈមមុខនឹងអំពើហិ.ង្សា ឬការធ្វើទា.រុណកម្មផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5M4k9K7E_CUDWM_W3i3devmeorPM-Tc3eKectcPrnGcGrZINCEdrY8zFXHhMfmk8w2b26h0ueKtiOB1AnMdYejD-W7Udz562bboATwiIDkI1vdCd84GubpZyfauibpElbFfr3S4TAYKwLs9Tp5U8ZgqgjhI5J5wYcrM6sT9043ge_502nLUIq5wh_2_wN/s5000/image_2025-06-25_08-23-07%20(2).png

ករណីនេះជាប់ពាក់ព័ន្ធនឹងជនចំណាកស្រុកចំនួន ៨ នាក់ ដែលរដ្ឋាភិបាលចង់បញ្ជូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង ដែលជាប្រទេសល្បីល្បាញខាងសង្រ្គាម និងការរំ.លោភសិទ្ធិមនុស្ស។ ចៅក្រមបានផ្ដល់ការការពារបណ្ដោះអាសន្នដល់មនុស្សទាំង ៨ នាក់នោះ ពីការនិរទេសខ្លួន ហើយការការពារនោះក៏នៅតែមាន។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចថ្មីរបស់តុលាការកំពូលមានន័យថា រដ្ឋបាល Trump ឥឡូវនេះអាចប្រើប្រាស់គោលនយោបាយដែលទើបតែសម្រេចនេះលើជនអន្តោប្រវេសន៍ផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLQ5qVOUT6qoFtKO6AK6m60RTJC0PTigDfGs7Vw1W0xT3k5A48X1cY8l_G4orOzJPQaR95jh4chrGyTyzvjdG0IJ1kWBZNaqocxPWxD053w0IM6CrnkW-gDXLPAVV99DQeWRIk6mXjQjdIohiny8YwmQfoTnRhsPx2LVo3DB3AwtA2CiRaUYjIXj1ObMHk/s1480/image_2025-06-25_08-23-07.png

គួរបញ្ជាក់ថា ការសម្រេចនេះត្រូវបានធ្វើឡើងដោយសំឡេង ៦ ទល់នឹង ៣ ដោយមានអ្នកយុត្តិធម៌អភិរក្សភាគច្រើន។ ប៉ុន្តែអ្នកយុត្តិធ៌មសេរីរបស់តុលាការមិនយល់ស្របយ៉ាងខ្លាំង។ ចៅក្រម Sonia Sotomayor បានសរសេរការជំទាស់លើការសម្រេចថ្មីៗនេះថា តុលាការមិនអើពើនឹងការឈឺចាប់ និងទុក្ខលំបាកពិតប្រាកដរបស់មនុស្សទេ ហើយធ្វើឲ្យពួកគេស្ថិតក្នុងគ្រោះ.ថ្នាក់។ អ្នកស្រីបាននិយាយថាការគើលនយោបាយនេះអាចនាំឱ្យជនអន្តោប្រវេសន៍ជាច្រើននាក់ ត្រូវបានបញ្ជូនទៅប្រទេសដែលមិនមានសុវត្ថិភាព ដែលពួកគេអាចប្រឈមមុខនឹងការធ្វើទា.រុណកម្ម ឬអាចសូម្បីតែត្រូវស្លា.ប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggv2dX50M1b1U672ELvzmOuD1O2eqUfY8r8CqkR2ZvWKMqmT62fTJlkn1sCAIsj6IC3CAMsmGtFjCnctUKnnnuY7w9vg17EGESaeotqhmSnh1ZvhNn0EpqqZR57RbW_aou5gYkhATjutOHdNt7svHN3j5jeRRSmw0FYJJ2erSB2JloQeKRMMD5YTXweCXj/s1140/image_2025-06-25_08-23-13.png
ផ្ទុយទៅវិញ រដ្ឋបាល Trump បាននិយាយថាគោលនយោបាយនេះមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលដែលប្រទេសកំណើតរបស់ជនអន្តោប្រវេសន៍បដិសេធមិនទទួលយកពួកគេត្រឡប់មកវិញ។ វាអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចបញ្ជូនពួកគេទៅកន្លែងផ្សេងជំនួសវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNDAnl4ZWxJN3f_l7lIJkwpaka2QI7ff_eSDVzuEGLnWkf83EXb9TXFeIC41oAjQDcc5YKtTGEtmSvJv2nU61deknNFZzWQ9M1C9-euBmaTceu5yyhOgMxs0iFOXiTGBuBzX84RaWvk2GIEVoyVm3TVAoYRACjnkkp1rsdhHZlmu1ezZGDz-kvL8uVYVD/s1200/image_2025-06-25_08-23-14.png
ពួកគេក៏បានអះអាងដែរថា ពួកគេកំពុងធ្វើតាមច្បាប់ និងផ្តល់ឲ្យមនុស្សនូវដំណើរការដែលពួកគេត្រូវការ។ ប៉ុន្តែក្រុមសិទ្ធិជនអន្តោប្រវេសន៍និយាយថាទង្វើនេះបានបំពានលើកិច្ចព្រមព្រៀងអន្តរជាតិនិងស្តង់ដារសិទ្ធិមនុស្ស ដូចជាអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មដែលនិយាយថាមនុស្សមិនគួរត្រូវបានបញ្ជូនទៅប្រទេសដែលពួកគេអាចរងគ្រោះ.ថ្នាក់នោះទេ៕

កូនខ្មែរ! តោះយើងនាំគ្នាជួយសេដ្ឋកិច្ចស្រុកយើង ជាមួយផលិតផលខ្មែរ!

0

បងប្អូនកូនខ្មែរអើយ! យើងគ្រប់គ្នាមានចំណែកសំខាន់ណាស់ក្នុងការជួយឲ្យសេដ្ឋកិច្ចស្រុកយើងកាន់តែរីកចម្រើន។ ដឹងអត់ថា ការជួយទិញផលិតផលក្នុងស្រុកហ្នឹងហើយ ជាមធ្យោបាយល្អបំផុតដើម្បីរួមចំណែកកសាងប្រទេសយើង!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioChrYTedw3mtqbF0clpdCGetptxq8FgvGkD92arcLSJSCZF8ThBCGhEC8oKV28uAlZ2hGq2SwrkBpTs1TFhDnBDWid9Jku7OgRnewrjpfs3equHQmIkpTZeYsQFTDDJjkozOKrupxk79THWAUyuLNF8WMf3YkfivkysyvdMg-EV7bUHm0c0ViLIDxxh21/s7008/2025.06.17-DSC101.jpg

ឥឡូវរដ្ឋាភិបាលក៏បានកាត់បន្ថយការនាំចូលពីគេ ជាពិសេសពីប្រទេសជិតខាងដូចជាថៃអីហ្នឹង គឺថាការជួយគាំទ្រផលិតផលខ្មែរយើងកាន់តែសំខាន់លើសដើមទៅទៀត។

ក្នុងចំណោមក្រុមហ៊ុនខ្មែរល្បីៗជាច្រើន ក្រុមហ៊ុន វឌ្ឍនៈ ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោរ ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០% ហើយក្រុមហ៊ុន វឌ្ឍនៈ មិនត្រឹមតែល្បីក្នុងស្រុកទេ តែល្បីដល់បរទេសទៀត ទទួលស្គាល់ពីគុណភាព ព្រមទាំងឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រជាច្រើនទៀតផង។ នេះហើយជាភស្តុតាងបញ្ជាក់ថា ផលិតផលខ្មែរយើងពិតជាមានគុណភាពខ្ពស់ប្រកួតប្រជែងជាមួយផលិតផលបរទេសយ៉ាងពិតប្រាដ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgenOg7D1BqaxJ-OY-0hoWhJsts4FqS78qPkG28ijheAyGdhtlUs1YOyn00GkN5ChXq5LGSTzyV1h0wONwy6FA_gGD3sL5kQphg61uFXWmLzIleQ2VmsGsFMiV6IdHV0ShOuaugjEtA_uexNTQvlxTD_j-ST6ZOe1yEV5TOJ5lCnrPDKpjty8ceP_aneLyj/s7008/2025.06.17-DSC101-12.jpg

តួយ៉ាងយើងឃើញប្រជាជនខ្មែរមួយចំនួនធំ ពិសេសកម្មករ កម្មការី អ្នកបើកបរ ច្រើននិយមពិសាភេសជ្ជៈកំប៉ុងនាំចូលពីប្រទេសថៃ មានដូចជាភេសជ្ជៈប៉ូវកម្លាំង ស្រាបៀរជាដើម ដូច្នេះសូមគួរងាកមកគាំទ្រ លើកស្ទួយ ផលិតផលក្នុងស្រុករបស់យើង ដូចជាភេសជ្ជៈប៉ូវកម្លាំងគ្រុឌជាដើម មានជាច្រើនជម្រើស ពោរពេញទៅដោយគុណភាព។ នេះហើយជាមោទកភាពរបស់ខ្មែរយើង ផលិតដោយកូនខ្មែរពិតៗ!

គាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ មិនមែនត្រឹមតែបានទទួលបានផលិតផលល្អ គុណភាពខ្ពស់នោះទេ តែយើងក៏បានចូលរួមដោយផ្ទាល់ក្នុងការ៖ បង្កើនចំណូលជាតិ ផ្ដល់ការងារឲ្យបងប្អូនខ្មែរយើងរាប់ពាន់នាក់ ជួយជំរុញឧស្សាហកម្មក្នុងស្រុកឲ្យរីកចម្រើនទៅមុខទៀត ហើយព្រមទាំងបានជួយត្រលប់ទៅដល់សង្គម និងចូលរួមអភិវឌ្ឍនប្រទេសជាតិស្ទើរគ្រប់វិស័យជាមួយរដ្ឋាភិបាល។ ការសម្រេចចិត្តទិញផលិតផលខ្មែរ គឺប្រៀបដូចជាការវិនិយោគទៅលើអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxlZ61lVsrYe1arlM-B0UGmm4nQMCeNouas3ePJjxUjujakQZ4i7PC7YssRZbdBnmy-gyFMaO8jxZu0UoZjiJUUGV5I10RNt80_3z7VoA9Mfsx65WR0NCzO6rBTlA_jjJnhdRPW871uHUQ6SqPDf8ev0pddTOMbiEd3kQWk_cT66tJWXgreTVFCXIJfwKh/s7008/2025.06.17-DSC101-35.jpg

យើងម្នាក់ៗអាចក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរឹងមាំ និងមានឯករាជ្យភាព។

តស់! បងប្អូនអើយ សូមបន្តជួយគាំទ្រផលិតផលខ្មែរ ជាពិសេសផលិតផលពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបង្ហាញពីទឹកចិត្តស្នេហាជាតិ និងរួមចំណែកកសាងកម្ពុជាយើងឲ្យកាន់តែរុងរឿងទាំងអស់គ្នា។

ផ្សិតកញ្ចូរ កំពុងត្រូវប៉ាន់ខ្លាំង ខណៈតម្លៃអាចដល់៧មុឺនរៀល ក្នុងមួយគីឡូ

0

ជាងរៀងរាល់ឆ្នាំ  ចន្លោះពីខែ៤ ដល់ខែ៦ ពលរដ្ឋរស់នៅបណ្តាខេត្តសម្បូរតំបន់ព្រៃភ្នំនៅកម្ពុជា តែងធ្វើដំណើរចូលព្រៃ ដើម្បីដកផ្សិតកញ្ចូរយកមកលក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzh4XRxZ_wGzf-8XHANIUECp1H8koNVARWEgEbJKspLLCwoLaBWwPjOQGSBDleqiaaNyq91F7qWGi2LDnVXcsqcsRe6O0HTBiRZ6rOIYVBRHUcOoIZoRyk8PYOZohiIiioUFcDj9gb4t0-3aiajMj8Ybtcf_JS3tGgrOirrysCdIHLmwgtEOJTB4QOenvp/s2048/image_2025-06-24_16-06-32.png
ផ្សិតនេះ មានតម្លៃថ្លៃគួរសមចន្លោះពី៤០០០០រៀល ដល់៧០០០០មុឺនរៀល ក្នុងមួយគីឡូទៅតាមពេលសម្បូរ ឬខ្សត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMQA0cZIFnHeCW97dRcdOjCST0xWgV_HDDv_U11ekeoMnEyF9d9YW6loKhBLNW6o1lHMR278B6XrNgbx2W69j2bUtIT98-cSrs3Go-ydpsa5VnuuBe_g1ZckngVA-e9OOGlEtEdVisArgYek5Abs9YaHEKbCJ5AIC80F-XL_Imt2ejLzXtgyLC8jupne2x/s2048/image_2025-06-24_16-06-23.png

ផ្សិតកញ្ចូរ អាចយកច្នៃធ្វើជាម្ហូបបានជាច្រើនបែប យ៉ាងមានឱ្យជារស ជាពិសេសយកធ្វើបបរគ្រឿង និងដាក់ក្នុងស៊ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmnNWf-h6kYv-EDV6C9yKH1uhdhdP2mitPO1V5KAyAlnMOGozRmp7mWFbfBGzexD4ERW07zVZdRLRzoi31E-woy6XdiMroLQT7teEBRXK3Cjwc1RiZjDTYGaLNfrIryMPQbD8g8afn32Rmakpm6kYO_jYKNYxhnQESxZpcvpFyEaYWmUBmg9WSsEWZu7Hx/s1209/image_2025-06-24_16-06-25.png

ជាទូទៅផ្សិតនេះ មានសណ្ឋានស្រដៀងគ្នានិងផ្សិតចំបើង ប៉ុន្តែផ្សិតប្រភេទនេះមានដើមធំជាង គិតចាប់ពីផ្នែកខាងគល់រាងធំ ស្តួចទៅលើរាងតូច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO5Jv76rFetjLsGOSOMpPVqwvVR2fjPg2CcZmQpuNteRRMgcxOV3AjrDjNqobLI1VuNLxt5n0ZhIjIQBLz7KBR4JeUOVE3MnKB5Lz2ohsLtxxwBZueuZb9oDqx0CVTgFZX6WHstVVKs7tdYzwDenhDOVMAyuaM1Pjvf4G_ClYoCBNlFquo_TxNBGT_LxOq/s2048/image_2025-06-24_16-06-28.png

គួរបញ្ជាក់ថា ផ្សិតកញ្ចូរ ពេញនិយមនៅលើទីផ្សារ តែមិនសូវសម្បូរ ដោយវាដុះតែម្តងប៉ុណ្ណោះក្នុង ១ឆ្នាំ ដែលជាហេតុធ្វើឱ្យមានតម្លៃខ្ពស់៕

កម្ពុជា ត្រៀមខ្លួនចូលរួមសុីហ្គេមនៅថៃ ក្រោមពាក្យ “កីឡា​មិនពាក់ព័ន្ធនឹងនយោបាយ”

0

កម្ពុជា នៅតែត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តិទៅនាចុងឆ្នាំ២០២៥ខាងមុខនេះ។

យោងតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា៖” កីឡាមិនមានការពាក់ព័ន្ធទៅនឹងរឿងនយោបាយ ហេតុនេះ បញ្ហាជម្លោះនៅព្រំដែនកម្ពុជា-ថៃ នឹងមិនប៉ះពាល់ដល់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥នោះទេ”។

លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖”ជាទូទៅ នៅក្នុងចលនាអូឡាំពិក ទោះបីជាមានបញ្ហា មានវិបត្តិ ឬមានសង្គ្រាមកើតឡើងក៏ដោយ គឺគេអត់ចោលអត្តពលិកទេ ដូច្នេះយើងសង្ឃឹមថា ស្ថានភាពបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នឹងប្រែល្អប្រសើរវិញ ហើយការត្រៀមលក្ខណៈចូលរួមសុីហ្គេម នៅតែតាមការកំណត់ធម្មតា”។

គិតមកទល់ពេលនេះ កម្ពុជា នៅតែរក្សាជំហរបញ្ជូនអត្តពលិកទៅចូលរួមនៅសុីហ្គេមប្រទេសថៃ ប្រសិនបើភាពតានតឹងតាមបន្ទាត់ព្រំដែន មិនឈានដល់ការផ្ទុះសង្គ្រាម។

គួរបញ្ជាក់ថា ក្នុងធម្មនុញ្ញអូឡាំពិក បានចែងយ៉ាងច្បាស់ថា” កីឡាគ្មាននិន្នាការនយោបាយ គ្មានពណ៌សម្បុរ គ្មានការរើសអើងពូជសាសន៍ ដោយកីឡាត្រូវការ សន្ដិភាព កីឡាត្រូវការសេចក្ដីសុខ កីឡាត្រូវការរួបរួមគ្នា ដើម្បីទទួលបាននូវសុខដុមរមនារបស់មនុស្សលើពិភពលោក”៕

ក្រោយសម្តែងនៅលើឆាកអន្តរជាតិ ទេព បូព្រឹក្ស បង្ហាញអារម្មណ៍ថាភ័យព្រោះជា អម្រែកធ្ងន់មួយ

0

ក្នុងសម្តែងបែបសហសម័យរបស់តារាចម្រៀងទេព បូព្រឹក្ស នៅលើទឹកដីប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី Round Festival ពិតជាបានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង។ ទន្ទឹមនឹងមោទនភាពនេះ ទេព បូព្រឹក្ស ថានាងមានអារម្មណ៍ថាភ័យព្រោះជាអម្រែកធ្ងន់មិនមែនមកតែខ្លួនឯងឡើយព្រោះបាននាំវប្បធម៌ខ្មែរមកជាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtGwve7GORY7yHd51WTeQZ-k3iNhtqm9JuaWL0jz9mZBAeRLIU5sr1jMQBwANW_3NFZTx3CiUwTSxAW_10YgV-0F-yE9H_d-QrV1_6tWgYWtT_pl-xj8rnPTt6MGFcgBzUCjvoH9ULdjnlfLaiS8r7PGuginsRZuAqAaBpsgppyL-K0CywtZkXCbgodzy6/s2048/511890850_1270710777752049_2754977728295629220_n.jpg
ជឿជាក់ថាប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង ទេព បូព្រឹក្ស បានតំណាងឱ្យសិល្បករកម្ពុជាចូលរួមក្នុងកម្មវិធី Round Festival ដែលប្រពឹត្តទៅនៅឯប្រទេសម៉ាឡេស៊ី ដែលមានការប្រមូលផ្តុំដោយសិល្បករផ្សេងទៀតពីប្រទេសសមាជិកអាស៊ានរួមទាំងប្រទេសកូរ៉េ។ ការសម្តែងរបស់តារាចម្រៀងរូបនេះដែលនាំយកសិល្បៈវប្បធម៌ខ្មែរបង្ហាញទស្សនីយភាពរបាំអប្សរា ល្ខោនខោល ក្បាច់គុនល្បុក្កតោ ជាដើមពិតជាធ្វើឱ្យប្រជាជនខ្មែរមានក្តីរំភើបសូម្បីតែទស្សនិកជនបរទេសក៏ស្រែកហ៊ោកោតស្ងប់ស្ញែងពីការសម្តែងរបស់ប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzMYXR5ZVgiXFt4VK3rtJJOoW9KoZp6-FgxFrQx5yIAzKZ4cnS3Nbw9qk9lIpuGQ5N6gSCKtaDw3SeOsHo05RHcIro7tRs2fpOqNM12nyTCXZeh46wbhytIEQqo0QfvWvn_DjkH4NjbI0inTvFx61rzcL6AOKAtIJpG-InBYIeYeqSp6neq8TnF2wgF0d/s2048/510457648_1270712051085255_3202054359771162228_n.jpg

យ៉ាងណាមិញ នៅពីក្រោយការរៀបចំសម្តែង ទេព បូព្រឹក្ស និងសិល្បករសម្តែងរួមទាំងក្រុមការងារពិតជាដុតដៃដុតជើងយ៉ាងខ្លាំងហើយតារាចម្រៀង ទេព បូព្រឹក្ស បានសារភាពត្រង់ថាៗនាងពិតជាភ័យក្នុងសម្តែងនៅលើឆាកអន្តរជាតិនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1B-kmG6QQfAxzOPqPOv9HcDckir8zj-dLAv5n_zdl5eYqmiUQHF5v8p61Y8O9NuNwujL_zbd9Nilphj3F2Nd83S7g__4uaUlCag1i5RnU_nKQOkx95u9DfZ2uogWIIHGSTYViTg9WmM3F6EcRE9SUiXgRDSrP897K4BOKFEAslvBOT8ceRpu-9wGrLqy/s2048/510507684_1270711564418637_7017618349314837544_n.jpg
ភរិយាជាទីស្រលាញ់របស់តារាចម្រៀង ជី ដេវីត បានរៀបរាប់ពីអារម្មណ៍របស់ខ្លួននៅថ្ងៃទី២៣ មិថុនា ថា «សួរថាភ័យអត់? អូនភ័យណាស់បងព្រោះអម្រែកនេះធ្ងន់ណាស់បើអូនមកម្នាក់ឯងមិនអីទេតែសំខាន់ ពួកយើងមកជាមួយនឹងមុខមាត់វប្បធម៌ជាតិជាមួយនឹងក្តីសង្ឃឹមរបស់អ្នកគាំទ្រ តែមិនអីទេពេលនេះពួកយើងធ្វើបានហើយ ជោគជ័យហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7Zu95BYFajWZXBtduh1ei13CXgQMiJGVF7GeFn5_lH526J2O0gdZvquUraQ7E-2APAy0N8UaQLPJm8X2oyCaqqUVxhLyBBJgtYfmyKAOoiMjbfan-egmidurfoYyr9dia8KQAcF49Jlc4U1p73XJbQ02D8NU_9rfLU1BXWHK-LbfE_CaPBYIO1XJzVtmP/s2048/510916865_1270711144418679_6369163530582548758_n.jpg

តាមរយៈវីដេអូសកម្មភាពក្រៅឆាក តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញការភ័យរបស់ខ្លួនស្ទើរតែចង់យំព្រោះតែខ្លាចការផ្លាស់ប្តូរសំលៀកបំពាក់មិនទាន់ក្នុងការសម្តែងបទ ទេវរាជ ព្រោះតែមានវេលាតិចក្នុងការផ្លាស់ប្តូរដើម្បីសម្តែងនៅលើឆាកបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSB4VqPdOxKzhQwn4vN2bcapuAkVXYKuA8QCiCMhVd96uZQFdpGO9xFwz8HwbT4BvvxF5UEG4ClV3B5PA15AEsn-McRlJTXvsfGEiv1jFUXVAZyFK7plF07Cgmi4iQnoiiSwDncz7PolOl39bi3P5EyPdZX-fG0ET4YnJ0vOUO-PPw9fdBi95iiSw1FNAV/s2048/511400511_1270711497751977_4747722421883038770_n.jpg

ទោះយ៉ាងណា ការខិតខំប្រឹងប្រែងរបស់ ទេព បូព្រឹក្ស រួមទាំងក្រុមទទួលបានភាពជោគជ័យក្នុងការសម្តែងនៅលើឆាកអន្តរជាតិនេះ៕