ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ស៊ូរ៉ាវង្ស ថៀនថង សង្ឃឹមថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងបាងកក ខេត្តឈុនបុរី និងខេត្តសុងក្លា ប្រទេសថៃ នឹងធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃធូរស្រាលវិញ ហើយស្ថានការណ៍តានតឹងជាមូលហេតុធ្វើឱ្យកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-aXEdK5-tiqXPpKP77kUt-Rj_Re2fr4HkaDafcdS0S9DX4R1VF-Y-QofnAFkby_Mm2CzZ371WfIkmJZRWM1U033U7OYLp8fKIpQFSE3YzusQXgjvQ-m3dcvSufDRQNwEeNgbGZtaOsCmVBP_DVWBI5isfQy4Gp6wsx9syK6M2dwqwtLsYZ-bQNn0CWgk/s1280/photo_2025-06-25_13-57-20%20(2).jpg
លោក ស៊ូរ៉ាវង្ស ថៀនថង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានជ្រាបពីបញ្ហាទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ហើយលោកយល់ពីអត្តពលិកគ្រប់រូបដែលបានតាំងចិត្តហ្វឹកហាត់ ។ លោកចង់ឱ្យបែងចែករវាងកីឡាជាមួយនយោបាយឱ្យដាច់ដោយឡែកពីគ្នា ហើយសង្ឃឹមថា ស៊ីហ្គេមនេះនឹងធ្វើឱ្យស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃធូរស្រាល ហើយប្រទេសទាំងពីរងាកមកចរចាគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhebEWgNNfQkIyqlCyHjWgQjxGN_bOpPUTd2QCLnMhX5DZXcrytYVNJGxREioxWZZH1MeD6brIbS4z_WCD2cJYKRTb-rzA4UvQXPglxbWLOqS7ueDDP2PTFSRvMOJADsRhJyIdUAdQnbCtPpALMlA40WX9B-RqHMqmdEOCLnqaSntVXKEo9n-MbmUSzuokK/s770/image_2025-06-25_09-22-38.png
បើទោះជានៅតែមានភាពតានតឹងផ្នែកនយោបាយរវាងកម្ពុជា និងថៃ ប៉ុន្តែថៃបានត្រៀមខ្លួនយ៉ាងល្អដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមតាមក្រមសីលធម៌កីឡា និងមិត្តភាពក្នុងតំបន់ ។ លោក ស៊ូរ៉ាវង្ស សង្ឃឹមយ៉ាងខ្លាំងថា ស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ នឹងបញ្ចប់យ៉ាងឆាប់រហ័ស រីឯពលរដ្ឋ និងអាជីវករលក់ដូរនៅព្រំដែន ក៏ចង់ឱ្យស្ថានការណ៍ត្រឡប់មកធម្មតាដែរ ពួកគេត្រូវការសន្តិសុខ និងពុំចង់មានបញ្ហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRlFY6tZUPGC8dogQqMwS5DO0xe9Mxwa8Sb6pRrL_qNQbMChNfduVqLS9p979_COqEd0YAYJXEa3ZvtCEvZqYjvbtzYKOKS0_bhWYMv8_099FmZ7bj0ySI9PwVgqgZc66plpKPARzX3DFldwga3AXHQL9vDmyz9GIhZWr4bgrWNtujrPwCwGERvqylKo80/s1536/image_2025-06-25_09-22-37.png
ប្រទេសចំនួន១១ នឹងបញ្ជូនអត្តពលិកមកចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ចំនួន១២,៥០៦នាក់ ដោយថៃនឹងធ្វើជាម្ចាស់ផ្ទះមានអត្តពលិកច្រើនជាងគេ ចំនួន១,៨០៧នាក់ ខណៈកម្ពុជានឹងបញ្ជូនអត្តពលិកមកប្រកួត ចំនួន១,៥១៥នាក់ ។ ក្រៅពីនេះ គឺព្រុយណេ ២៥០នាក់, ឥណ្ឌូណេស៊ី ១,៥៤៨នាក់, ឡាវ ៥៩៨នាក់, ម៉ាឡេស៊ី ១,៥៨០នាក់, មីយ៉ាន់ម៉ា ១,០៧៧នាក់, ហ្វីលីពីន ១,៤៩៩នាក់, សិង្ហបុរី ១,៤៨១នាក់, ទីម័រខាងកើត ១៣២នាក់ និងវៀតណាម ១,០១៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqzaPcUDh1vEGvNJHGw3piFdsT6PvhKrWsjX46aFS8Q4BuaBuMkbOAYg79ONlWbTlxYAIa0918uwyOLiVrVVF2JtM5nGN_KF-51PaTcDpOEtLFyMJIF3PMUscx3kBa0lGiRqpPmbfkxSWA7YD8qTEyeJ4QQglv9Ay4YRz6IT3203gaj2mM0kl8Wikfpj0w/s1110/image_2025-06-25_09-22-36.png

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ គឺស្របគ្នានឹងប្រសាសន៍របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOOC) ថា កីឡាមិនពាក់ព័ន្ធនឹងរឿងនយោបាយ ។ ហេតុនេះ បញ្ហាជម្លោះនៅព្រំដែនកម្ពុជា-ថៃ នឹងមិនប៉ះពាល់ដល់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ហើយលោកសង្ឃឹមថា ស្ថានភាពបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នឹងល្អប្រសើរវិញ ការត្រៀមលក្ខណៈចូលរួមស៊ីហ្គេមនៅតែតាមការកំណត់ធម្មតា» ៕