Home Blog Page 426

អូជី ហ្គូលឌិន ផ្តាំទៅអ្នកទើសឱ្យបកទៅរៀនសីលធម៌ឡើងវិញ ក្រោយនៅប្រៀបធៀបខ្លួនជាមួយនឹង Ranngo

0

អូជី ហ្គូលឌិន បានបញ្ចេញប្រតិកម្មរបស់ខ្លួនទៅកាន់អ្នករិះគន់ មិនថាខ្លួនគេធ្វើអ្វីក៏ខុសមិនចេញចម្រៀងក៏ខុស ចេញចម្រៀងហើយក៏ខុស ហើយតែងតែប្រៀបធៀបនិងនិយាយថា Ranngo ស័ក្តិសមជាម្ចាស់ពាន។ អូជី ថាមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តរៀងៗខ្លួន ស្ទាយ៍ខុសគ្នា សមត្ថភាពខុសគ្នា។ អូជី ថាអ្នកមួយចំនួនគួរតែបកត្រឡប់ទៅរៀនសីលធម៌ឡើងវិញហើយបើលែងគាំទ្រខ្លួនក៏តាមនឹងចុះព្រោះពេលខ្លះបាក់ទឹកចិត្តមួយទំហឹងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0q79Nj_KYxYKezV80RTPbw4M3hhvSYe25HBaHaZ3kq3JhH4s5kRmjZ773C3MafM-7txg1x_SmFtU8iAKmTFWvHsZVQt58_RglWGO78TI8k3VNb13m0QDtGhl3iMUAzDtowYoWMjlF1kJcMWUlYMNOI93lhFhXzYW18xI_WnQ_hcngxgXGhsmG5qo8Q8C2/s2048/image_2025-08-11_10-15-46%20(2).png
អូជី ហ្គូលឌិន បានក្លាយជាម្ចាស់ពានកម្មវិធីប្រលងចម្រៀងរ៉េបមួយរូប ប៉ុន្តែសកម្មភាពរបស់តារារ៉េបវ័យក្មេងរូបនេះជារឿយៗបង្កនូវភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម។ ជាក់ស្តែងថ្មីៗនេះ អូជី បានបង្ហាញប្រតិកម្មតបតទៅកាន់អ្នករិះគន់ខ្លួនក្រោយពេលចេញចម្រៀងហើយនៅតែមានការមិនពេញ ខណៈនៅតែមានការប្រៀបធៀបជាមួយនឹង Ranngo មិនចេះចប់មិនចេះហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjwgY6oYIQFq_mM0pzFT1VEExfMLYAvo9yyVBqiLZscxGi9IxP1fCebZJOGnVhyv3ZEM88dUclhX4WDReAfzTQ5oChGhnbjdr50qJOcYaVNwjQIgd32ygPJR-Wg1_T-rWl1STqJskvLQv8Vq4Zq1rl5QEFzndBNPegllyKZQb-yX2tos0C9TNW8shK7DJ2/s2048/image_2025-08-11_10-15-48%20(2).png
នៅថ្ងៃទី១០ សីហា អូជី ហ្គូលឌិន បានបង្ហោះសំណេរមួយថា «ខ្ញុំមានពាក្យមួយចង់និយាយថា.!! បើសិនជាគេមិនចូលខ្ញុំ ហើយ ខ្ញុំធ្វើអ្វីក៏ខុសដែល always គាត់គ្រប់គ្នាតែងយកខ្ញុំ ទៅប្រៀបធៀបជាមួយនឹង Ranngo ថា Ranngo ទើបស័ក្តិសមជាអ្នកទទួលពាន គ្រប់ពេលគឺពួកគាត់តែងនិយាយបែបនេះរហូត ប៉ុន្តែខ្ញុំចង់ប្រាប់រួចនិយាយថាមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តរៀងខ្លួននឹងខុសគ្នា Style ម្នាក់ៗមិនអាចដូចគ្នាបានទេ ហើយនឹងមួយទៀត ដែលអ្នកទើសក្បាលខ្ញុំម្នាក់នេះ ថាបទចេញមកអត់ឃើញ ផ្ទុះ វាគ្មានទេធ្វើ ១០ ២០បទផ្ទុះទាំង ១០ ២០ បទនឹងហ៍….សមត្ថភាពខុសគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUlwmop45pn4x3n_1kl-Za853y64jPsvlBfePzkplBSwme0MXvfkOOb7UiLLSI4G1Cmj6Qe5gvMiZw285xS675vSGk6pl2R2OCKDowo50XSNmGX0ThWf1ZdL__MvFN5MAiD3xntZBmQ3o-Cb3lSQ_7Rt9ciFevz-kZ2Ui01qe4OE19LiXXdL_XCkRhn8uJ/s960/image_2025-08-11_10-15-48.png

ម្ចាស់ពានរូបនេះ បន្តទៀតថា «មនុស្សមានកម្រិតខុសៗគ្នា ក្នុងពិភពអ្នកប្រយុទ្ធតែងមាន អ្នកខ្លាំង អ្នកខ្សោយ ខ្ញុំនិយាយនេះគឺខ្ញុំចង់និយាយព្រោះ ខ្ញុំអត់ចេះលាក់ចរិតទេ ខ្ញុំចូលចិត្តត្រង់ចំកណ្តាលមុខជាំងៗ។ ខ្ញុំនិយាយមែនបើសិនថ្ងៃមុខទៅខ្ញុំមានគ្រួសារខ្ញុំមានកូន ខ្ញុំមិនបង្រៀនកូនខ្ញុំឱ្យធ្វើទង្វើបែបនេះទេខ្មាសគេណាស់។ និយាយមែនខ្ញុំនិយាយនេះសង្ឃឹមថាអស់លោកដែលគាត់បានរៀនតាំងពីថ្នាក់ទី១ ដល់ទី១២ និងសង្ឃឹមគាត់នឹងបកវិលត្រឡប់ទៅមើលសៀវភៅ សីលធម៌ ការនិយាយស្តី និងការគោរពម្តងទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3jCtnNHPo27Xu788E2eJJDWke6yY0I8ahVwyzLHxgsebEJ_J4Zx4PsLy34fexJFPW_CgIsQ_tK0Ze8UjyxSA8hG-9CfDN0zqQ7oDBdoEhDUzlQnlS8uOYilUd5G8qRXZzUbcsg6RrUBlEkk8R8ua3x1Nurz9w6otjsajf92anAeLkxSkNApdqxQzAqGaY/s1080/image_2025-08-11_10-15-49%20(2).png

អូជី ហ្គូលឌិន ថាសារដែលលោកនិយាយនេះចង់ខឹងលោកក៏ខឹងចុះ ចង់លែងគាំទ្រក៏ចង់ចុះ ពេលខ្លះបាក់ទឹកចិត្តមួយទំហឹងដែលទប់អារម្មណ៍មកច្រើនហើយ.ចេញបទក៏ខុស អត់ចេញក៏ខុស៕

ប្រវត្តិសង្ខេបថៃ ឬ សៀម ដែលដើមឡើយគ្មានទឹកដី ប៉ុន្តែបានកើតជាប្រទេសនៅពេលអាណាចក្រខ្មែរចុះខ្សោយ

0

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានធ្វើការបកស្រាយខ្លីៗ នូវដើមកំណើតថៃបច្ចុប្បន្ន ដែលដំបូងគេស្គាល់ថាជាកលសម្ព័ន្ធជនជាតិតៃដែលរស់នៅផ្នែកមួយនៃប្រទេសចិន និងដំណើរកកើតទឹកដីរហូតក្លាយជាប្រទេសថៃសព្វថ្ងៃ បន្ទាប់ពីអាណាចក្រខ្មែរ និងប្រទេសចម្ប៉ាដួលរលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQkRnWuoZWAu2uDgCvPP34kqEVPb12yYrLgDXKVyjkGu_0FJg9nQjOqXILurLvhUtSRK2sR5Xp-J5NHV1DYul79942vUMWZpcweGjyQ98V27bDTXe-sEXmbjHicLC6B5JduI-uWO3baNs-Dmk61CWiA5Km4krv4lwVwhmWBFbIZvSRpumbj7klGDoOmB2j/s1080/photo_2025-08-11_15-26-17.jpg

នៅថ្ងៃទី11 ខែសីហា ឆ្នាំ2025 ឯកឧត្តម ខៀវ កាញារីទ្ធ បានបង្ហោះសំណេរមួយ រៀបរាប់ពីប្រវត្តិសង្ខេបៗទាក់ទងនឹងប្រភពនៃជាតិសាសន៍ថៃថា ថៃជាពូជសាសន៍មួយដែលមានដើមកំណើតនៅយូណាន ដែលគេហៅថាជនជាតិតៃ ឬ ថៃ ។ ជនជាតិនេះមានចែកជាកុលសម្ព័ន្ធជាច្រើន ក្នុងនេះមានសៀម វៀតណាម ( ខ្មែរហៅយួនព្រោះសម្គាល់ថាជាជនជាតិមកពីយូណាន់ = យួន ) ។ ត្រង់ចំណុចនេះ លោកសូមបញ្ជាក់ថានេះមិនមែនជាការរើសអើងពូជសាសន៍អ្វីទាំងអស់ តែជាការរៀបរាប់ប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយបន្តិចបន្តួចប៉ុណ្នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVv9wYYi117anUj0xD_X9yfkFgS4nBIWJsxTwDecstYEpYmb4JOJfWUnwhXFr1LS_P95DmKqSBeP82yNQumxrAO3ayVbo4BjAgIl2VCAE5h1qdISZ3hJYhYWF9eeZBo1BxgQQALTboShvuhE30AhZybC39OYC5NG9oyHNxGUlu2MXs7_ZlDjDhFRVC1z9g/s600/photo_2025-08-11_15-26-21.jpg

លោកបន្តថា នៅពេលពួកម៉ុងហ្គោលចូលលុកលុយចិន កលសម្ព័ន្ធទាំងនេះក៏ចុះមកភាគខាងត្បូង គឺក្រុមសៀមមកខាងកម្ពុជា ចំណែកវៀតណាមមកខាងចម្ប៉ា ហើយក៏បានរីកធំធាត់ខ្លួននៅពេលដែលចក្រពខ្មែរ និង ចម្ប៉ាចុះខ្សោយ ។ ពេលរីកធំធាត់ មានទឹកដីក្លាយជាប្រទេស ជនជាតិសៀមនៅតែហៅខ្លួនជាសៀមដដែលទេ ពោលគឺ Siam Kingdom ឬព្រះរាជាណាចក្រស្យ៉ាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyrTVm_fZD4yEYPL7t-IpOmSqsAG-GAmifCZX5v69rMcLF1mgya8JVMoGWQclLBXgwuGbl_IXonx4GjAmQReGSH-_R13M0lO8gvDeMYVbZUUSM_0-Lt7YOK9NQg4URJku7mKx_ocDqRddwV5eG3n_jicxC43opFSOrxnZl-lBouY2LuuIASugbFeh5fj_U/s490/photo_2025-08-11_15-26-18%20(2).jpg

ក្រោយមកទៀត នៅពេលច្បាំងចាញ់បារាំង សៀមត្រូវប្រគល់ខេត្តមួយចំនួនពិសេសបាត់ដំបង សៀមរាប មួយភាគនៃទន្លេសាប មកបារាំងត្រួតត្រាវិញ ដែលធ្វើអោយសៀមមានការឈឺចាប់យ៉ាងខ្លាំង ។ នៅពេលក្រោយពីរដ្ឋប្រហារប្រែប្រទេសសៀមពីរបបរាជានិយមទាំងស្រុង ទៅជា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនាឆ្នាំ ១៩៣២ មក ហើយសៀមក៏បានដូរឈ្មោះពីរាជាណាចក្រស្យ៉ាម ទៅជា ថៃឡង់វិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxij2pUi8iYkiXuG_NqTCkdupfJFe1t9XqOa0xoq9kxCi2ajTf3QUQm-Mgyh_6Y1NROPz0eyDe2WEDiUAE-XOrpVmUad4F3-WCFdkhbF-WVKOHkr2Unl-dZo6vQkBZcvvYzmGvMFDxe9PxFgV2bQhEPzcLQcHAdt4etQD-Fk90ZPF2VAipux4DuTvBaMdn/s700/photo_2025-08-11_15-26-18.jpg
សំណួរសួរថា តើមកពីហេតុអ្វីទើបប្ដូរឈ្មោះ? ចម្លើយគឺព្រោះតែសៀមមានមហិច្ឆតាត្រួតត្រាទឹកដីទាំងអស់ណាដែលមានជនជាតិតៃ/ថៃ រស់នៅ។ ហេតុនេះហើយ ទើបខ្សែមហាក្សត្រត្រកូលហ្លួងវិបុលសង្គ្រាមបានសរសេរថា ខ្មែរដែលកសាងអង្គរវត្តនោះបានរលាយផុតពូជហើយ អ្នកនៅបច្ចុប្បន្ននេះគឺជាជនជាតិមួយផ្សេងដែលបន្តពីខ្មែរកសាងអង្គរទេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZYeI9zvOnH2xMaC9a6R6KozkhlqIbrGSLfFSvzR5g2fF3tDx7w2ss-_HLGEjHY53yC9ru1VbfzF2UlCCDFKsGd7jvPhkXxzfPXyEKwhWd2sx2JNUmuFfxq6rLpnJkxJS-oJiI5CAjKi88LoIbt5WoSpkK5Cag3rT3MUTCdWE3bbND4MB12rNqAeDIX4Yv/s1280/photo_2025-08-11_15-26-20.jpg

ជាងនេះទៅទៀត នៅពេលបារាំងបានមកសិក្សាពីទឹកដីអាសុីអាគ្នេហ៍និងបានឃើញអង្គរវត្តភ្លាម បារាំងក៏បានដាក់សំណួរនេះដែរ ថាតើជនជាតិដែលកសាងអង្គរនេះទៅណាអស់ហើយ? នេះដោយសារតែខ្មែរនៅសតវត្សរ៍ទី ១៩ នោះទន់ខ្សោយមែនទែន ហើយមានប្រជាជនមិនដល់មួយលាននាក់ផង ។ តែក្រោយមក ដោយពិនិត្យក្បាច់ចម្លាក់ថ្មអ្នកពោធិសាត់ និង ក្បាច់ក្បូរលើគ្រឿងប្រាក់ ស្រទបចេកបុណ្យនានា និង ពិសេសក្រោយការអានដាច់សីលាចារឹកមក ទើបគេដឹងថាគឺខ្មែរបច្ចុប្បន្ននេះហើយជាអ្នកបន្តវេនអង្គរ ។ ហេតុនេះ ការដែលចាស់ៗអ្នកសុរិន្ទហៅថា ថៃថាសៀម ពិតជាមិនខុសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJHPTzcxiaRIu4bfkiW9UOcbQWuIXvNUmEJSyaM5cIE17M12DHcZ2N0kVCwyPJ24_MYa4gNy8q5gvsARCUTRZO62Dc5F7veghO1EJMEKbun5F_1qkg-lap8ujYe25OYT9nV4DbfL97_SAJfe6H4zka3a25T7rrvok6HcCtNgi0gqUG1PscNTQM34vyfsKK/s600/image_2025-08-12_08-40-21.png

គួរជម្រាបថា បើតាមការកត់ត្រានៅក្នុងប្រវត្តិសាស្រ្ត «សៀម» បានប្ដូរឈ្មោះមកជា«ថៃ»នៅថ្ងៃទី២៣/០៦/១៩៣៩ ប៉ុន្តែត្រូវបានប្ដូរទៅជា«សៀម»វិញនៅថ្ងៃទី ០៩/០៩/១៩៤៥ លុះដល់ថ្ងៃទី១១/០៥/១៩៤៩ ទើបប្ដូរមកជា«ថៃ» ឬ«ព្រះរាជាណាចក្រថៃ» វិញដល់សព្វថ្ងៃ ដែលមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ៕

អ្នកកាសែតថៃជើងចាស់ម្នាក់ រិះគ.ន់រដ្ឋាភិបាលខ្លួនថាអសមត្ថិភាពបណ្ដោយឲ្យមេទ័ពនិយាយអ្វីស្រេចតែចិត្ត

0

បាងកក៖ លោក Pravit Rojanaphruk អតីតអ្នកកាសែតឆ្នើមរបស់សារព័ត៌មាន KHAOSOD បានធ្វើការរិះគ.ន់យ៉ាងចាស់ដៃទៅលើរដ្ឋាភិបាលថៃ ព្រមទាំងនិយាយបែបចំអកថា រដ្ឋាភិបាលថៃគួរតែផ្ដល់តំណែងជានាយករដ្ឋមន្រ្តីស្ដីទី និងតំណែងរដ្ឋមន្រ្តីក្នុងក្រសួងនានាដល់មេទ័ពភូមិភាគ២ទៅ ព្រោះមេទ័ពរូបនេះចេះអារកាត់ជាងរដ្ឋាភិបាលទៅទៀត តាមរយៈការប្រកាសដណ្ដើមយកប្រាសាទតាក្របីមកកាន់កាប់វិញ ស្របពេលដែលបទឈប់បា.ញ់ និង កិច្ចព្រមព្រៀងទាំង13ចំណុចបានចូលជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtF-knjk3YNEe-r2gjExwbKV4aM7mP8uKljhvvRWwOBgoRj45Gi_QzLDBxAV3G_oV_4qGhn9lXxcbS6tRUID3SOOPGF-79HfCNOVTh6bnUOJR8YY5ZR7ZDH0cTQN22bStuXo2QvtbV2vAFr77eEb0P5smHpNkpqR9x1O9kzpn3tUxwKPRGU_-2bKcagyTe/s1080/photo_2025-08-11_13-40-03.jpg

យោងតាមការបង្ហោះដោយផ្ទាល់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក Pravit Rojanaphruk បានសរសេថា សូមលើកលោក ប៊ុនស៊ីន ជានាយករដ្ឋមន្ត្រីស្តីទី នោះពិភពលោកនឹងមិនច្របូកច្របល់ទៀត។ ហេតុអ្វីបានជាខ្ញុំគិតថាមេបញ្ជាការភូមិភាគទី២ គួរតែជានាយករដ្ឋមន្ត្រីស្តីទី ជាអ្នកនាំពាក្យរដ្ឋាភិបាល ជារដ្ឋមន្ត្រីការបរទេស និងជាអ្នកនាំពាក្យក្រសួងការបរទេស?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHLOcri0sxVFSQXlpoEV0nJ0FZUCX8m7J5lcLQGKwm8Z1RpTlivvlV9hiUiLk74HrChfgRRqyAWK8rwtKpi2PC4t7AQmdp34MJVadNDHloqZPZ5FTtK-8PbeUd1axM03B9OsC09DvwrYrlqkzaMAo9EFNUkwDyla6inG6K16cwtsjqV4raDDWiB1_RXrH/s960/image_2025-08-07_14-57-42%20(2).png

លោក Pravit បានពន្យល់ថា យើងកំពុងព្យាយាមប្រាប់ពិភពលោកថា ប្រទេសថៃគោរពកិច្ចព្រមព្រៀងឈប់បា.ញ់។ ប៉ុន្តែកាលពីម្សិលមិញ មេបញ្ជាការភូមិភាគទី២ បែរជាប្រកាសថានឹងវាយយកប្រាសាទតាក្របីវិញ។ ឥឡូវនេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាកំពុងថ្កោលទោ.សថៃហើយពីបទ«ញុះញង់»។ វាក៏ជាភស្តុតាងច្បាស់លាស់ដែលបង្ហាញថា៖ «ការប្រកាសនេះជាភស្តុតាងដែលមិនអាចប្រកែកបាននៃការញុះញង់ និងជាការប៉ុនប៉ងដោយគិតទុកជាមុន និងចេតនាក្នុងការដណ្តើមយកទឹកដីកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzvyeu6Wyj0Ovu0CxHz78beZs5hsA2WM8SmqywdCYTFG5A7gFxbxXZKyY-a04Ut-RQxMnZ0ZUMMo7eA0_1l0ln9Og9bYJSSJSctCu5eOiAbCrMloOLbO9d1Gu7A1J61XowkQYYLrsAkeiEYSpfE3Bjxc2DdU-XE3pFfwiF3Gw074CaUYjMA2vyihn2Wc5/s1110/photo_2025-08-11_13-40-05%20(2).jpg

អ្នកកាសែតជើងចាស់រូបនេះបន្តថា ក្រោយមកនៅថ្ងៃបន្ទាប់ ម៉ោងប្រហែល 7:30 ព្រឹក ថ្ងៃទី 11 ខែសីហា ឆ្នាំ 2025 អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសប្រទេសថៃក្នុងករណីនេះ ទាំងដែលរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ រដ្ឋមន្រ្តី និងក្រសួងការបរទេសថៃនៅនឹងថ្កល់មិនចេញមកធ្វើអ្វីមួយទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd0HfYj9jJVPQhbynla7MFG5PWsRBQwh-yIM2y_LXAUMWgZ0cw0KBAojKF4fmTvYGguQ4qvskR0Rr97Guo2mA3UYMN79DI9sonwivfqxY0aD6FjxW36_1p7okdAc7eRGMPaVWWgxDpnFsba0EVk7fuHfHzt5YvUbMYWbEDhEs7sPVkpAXSwlPxZQnVjLwt/s860/image_2025-08-07_14-57-42.png

លោក Pravit ក្នុងករណីនោះ តំណែងនាយករដ្ឋមន្ត្រីស្តីទី រួមជាមួយនឹងមុខតំណែងអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងការបរទេស គួរតែប្រគល់ឱ្យឧត្តមសេនីយ៍ឯក ប៊ុនសុីន ផាតក្លាង ទៅ ដូច្នេះសហគមន៍អន្តរជាតិនឹងលែងភាន់ច្រលំទៀត ថាតើអ្នកណាដែលកាន់អំណាចនៅក្នុងប្រទេសថៃឲ្យប្រាកដ។ លើសពីនេះ ដោយសារតែថារដ្ឋាភិបាលមិនបកស្រាយប្រាប់ពិភពលោកទាក់ទងនឹងការប្រកាសរបស់លោក ប៊ុនសុីន វានឹងធ្វើឱ្យគាត់ក្លាយជាការសើចចំអកនៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិ ៕

ទះដៃ៣ដង! Phimphakdee ដួលលើឆាកខណៈមតិជាច្រើនថានេះហើយកម្មពារមនុស្សភ្លេចកំណើត

0

ប្រិយមិត្តអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាបេក្ខភាពបវរកញ្ញាចក្រវាលថៃ២០២៥ម្នាក់ដែលជាកូនថៃកាត់ខ្មែរ ហេតុតែចង់ទូលមកុដនិយាយទាំងគ្មានភាពអៀនខ្មាសរឿងសោកស្តាយមានឈាមជ័រខ្មែរ។ យ៉ាងណាមិញ Phimphakdee ស្រាប់តែដួលលើឆាកពេញទំហឹងជាមួយនឹងរ៉ូបពណ៌លឿងឆ្អិនឆ្អៅ ខណៈមនុស្សជាច្រើនជឿថានេះហើយជាកម្មពារដែលនាងទទួលព្រោះតែជាមនុស្សភ្លេចកំណើត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitdmaQDpg7OtWUOytCxNUxojQ-V3fqZY16EnrMv54dT3r-FB55Y785WUz58K1tH07HA8JWBAsDI_2NKDl9RHjVA6KmyCDy4wFs8vl9wTaPLHGndMj0aPLW5A_VRsftNcXNZTlryKRt3d9BoHl_cZXIflpSFQ9Q6bpouW75d71Mim67DPg3qZOEN5BH1Ck5/s1787/image_2025-08-11_11-13-46.png
កាលពីយប់ថ្ងៃទី១០ ខែសីហា កម្មវិធីប្រកួតបវរកញ្ញាចក្រវាលថៃគ្រប់គ្រងដោយ ណាវ៉ាត់ បានដំណើរការកម្មវិធីរបស់ខ្លួនជាធម្មតា។ ទោះយ៉ាងណាចំណុចមួយដែលធ្វើឱ្យមានការចាប់អារម្មណ៍នៅលើបណ្តាញសង្គមកម្ពុជាគឺដោយសារតែបេក្ខភាព Miss Universe Phuket 2025 ដួលលើឆាក។ នៅពេលដើរលើឆាកជាមួយនឹងរ៉ូបវែងពណ៌លឿងឆ្អិនឆ្អៅដែលហាក់ដូចពិបាកដើរ Naruemol Phimphakdee គឺបានចាប់ផ្តើមមិនស្រួលតាំងពីដើរដំបូងៗម្ល៉េះស្ទើរតែភ្លាត់ស្នៀតទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7VSXmnJkkkTUUDlFrXG8AT1lmWU3o-cc9f-oBJ7QydeQAz1YPz721crjlLMyDSOJBQ6SrSKRAe3UshTAQxEro4-lncs4UF5eQ1FQnx7pVRE0896uDzj0lNc4kXfKcm1pzsGamnOAEmzf_RE3pkaGYbMs6zCVVytDtjBGUPJWkUpYeAIEn4POt5LQLYHYL/s2048/image_2025-08-11_11-13-47%20(2).png

ការទប់ជំហររបស់ Phimphakdee នៅតែមិនអាចស្រោចស្រង់បានព្រោះមិនយូរប៉ុន្មានបេក្ខភាពរូបនេះបានដួលពេញទំហឹងតែម្តង។ ឃើញរូបភាពនេះហើយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាជាច្រើនគិតថានេះហើយជាបាបកម្មដែលនាងភ្លេចកំណើត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ22iPfZ16cfFwQnd8xYxnat_B-fzo998IjSKiBpIvtkAQLW4dcej3YiaZRDrl8ng8aj0XkzCCrlHXpUUlq9-RapI91UBHYIloAuLCa3QeinuBQBTcvBd55odfhMdI89WXXMfr3d2HcPMjDHbi9zROadxD7Gpb6aowmzbnbYF_Oft62lLmHHeIUBLVrI26/s1821/image_2025-08-11_11-13-47.png

មិនមែនជាការសើចចំអកឡកឡឺយទាំងមិនមានហេតុផលនោះទេ ការដែលមនុស្សជាច្រើនមិនអាណិតនាងដោយសារតែនាងធ្វើដាក់មកលើអ្នកគាំទ្រកម្ពុជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Ay9EyZQCcnR3gOYCKlho8hqGy2CiV_eL-b4Y0P1HZGCg6AxY8EWmGRSFlGQkJzTHrUT5spwlpHC4VX1el7sImlmv7k2vxcBreGPEM82cW4e4m_xCcU1s3j6PAaRm406obM88U6oT_pQ93w8TSzUxIlW0bsua-mtOrLjrLzZN5lUk7vLl3K6vBKEppWlS/s1911/image_2025-08-11_11-13-51.png

កាលពីពេលកន្លងមកនេះ Naruemol Phimphakdee បានបាត់បង់ភាពអៀនខ្មាសនិងសេចក្តីថ្លៃថ្នូរនៅក្នុងខ្លួនបានយំរៀបរាប់ពីទុក្ខសោកដែលម្តាយរបស់នាងតែងតែសូមទោសដែលនាងមានឈាមជ័រជាខ្មែរ។ ការនិយាយបែបនេះដោយសារតែនាងចង់បានពិន្ទុពី ណាវ៉ាត់ ហើយចង់ទូលមកុដបវរកញ្ញាចក្រវាលថៃ២០២៥ ស្របពេលប្រទេសខ្មែរនិងថៃមានបញ្ហាជាមួយគ្នា៕

គណបក្សភឿថៃត្រៀមបេក្ខជននាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី ផេថងថាន និងប្តេជ្ញាសហការជាមួយកងទ័ពជាធ្លុងមួយ

0

ប្រទេសថៃ ៖ អ្នកនាំពាក្យគណបក្សភឿថៃបានបដិសេធពាក្យចចាមអារ៉ាមដែលថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នឹងលាលែងពីតំណែងមុនពេលតុលាការធម្មនុញ្ញសម្រេចលើសំណុំរឿងការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ ប៉ុន្តែបើលោកស្រី ផេថងថាន ធ្លាក់ពីតំណែង គឺគណបក្សនៅមានបេក្ខជននាយករដ្ឋមន្ត្រីថ្មី រីឯការជឿជាក់របស់ពលរដ្ឋលើកងទ័ពខ្លាំងជាងរដ្ឋាភិបាលជារឿងល្អ ខណៈរដ្ឋាភិបាលសហការជាមួយកងទ័ពជាធ្លុងមួយ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVb7yZKDL6aU2O6xzKjUAavrQxuUMEsrIQMDZEc7JdSjZMj8Nenh7NCwWoqF1MjSyjjmoPuR8Va_QA89sEfJxzEHGikD_ny3HaRnJr07-Pt76ciy-so4zIIjpnoHdHFyEXfyRHfuKYX-cLt_ZB_4A7n-477fluhfIduks8t87Qwz2RH6Uf3JP30Tyv7Hel/s946/image_2025-08-12_08-21-08.png

លោក ដាក់នុផន ប៉ុនណៈកាន់ អ្នកនាំពាក្យគណបក្សភឿថៃ បាននិយាយកាលពីថ្ងៃទី១០ ខែសីហា ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមថា លោកស្រី ផេថងថាន ដែលបច្ចុប្បន្ន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីថៃ មុនពេលតុលាការធម្មនុញ្ញសម្រេចលើសំណុំរឿងការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា គណបក្សភឿថៃពុំបានពិភាក្សាពីបញ្ហាការលែងពីតំណែងរបស់លោកស្រី ផេថងថាន ទេ ។ ក្រោយពីបានជជែកជាមួយលោក ព្រំមីន ឡឺតស៊ុរិឌេត លេខាធិការនាយករដ្ឋមន្ត្រីប្រាប់ថា គ្មានការជជែករឿងការលាលែងពីតំណែងរបស់លោកស្រី ផេថងថាន ឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDUL5tJF8_W4bCzNrzsrDQlytwnmwQyfngPVPcyms5nrOYA9QCIESQvJXdNjyNMtggzT9fmFgBPNHstsGGd3uvRe-04skQKPlTJ8x1evhC4ppCmsrwl6mkyCifBeOuTjz9PBnpEKTD-HH59NKfB2cGrjGxvZI6TYDLC9o5R5zNlzgm6T6IKSaIh0rInq7Z/s900/photo_2025-08-11_13-00-46.jpg
លោក ដាក់នុផន បន្តថា គណបក្សភឿថៃបានជជែកគ្នាពីដំណោះស្រាយ ប្រសិនបើលោកស្រី ផេថងថាន ត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីម្តងទៀត គឺលោកស្រីអាចបំពេញភារកិច្ចបន្ត ប៉ុន្តែបើលោកស្រីត្រូវតុលាការធម្មនុញ្ញសម្រេចឱ្យចុះចេញពីតំណែង គឺគណបក្សភឿថៃនឹងទទួលយកការកាត់ក្តីរបស់តុលាការ ។ គណបក្សភឿថៃនៅមានបេក្ខជននាយករដ្ឋមន្ត្រីថ្មី គឺលោក ឆ័យកាសេម និទិស៊ិរិ ដែលលោកអាចអនុវត្តគោលនយោបាយ និងថវិកាអនុម័តដោយសភាបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju7mMXgIk4A3wTWkBwb05iH65UEAd_Z4UqWDce8SVoy7j3KPSIJ_z3iO4pcAAuZejHX01XGFw2pq7Xkt90tJFo317W6onYNJfjQ60EOhOL7VxLwT5ZN9Xw69wkR0ONZcpxMOICo_CI3b-Cbr9RwvdNscpPnKxge5_TbEc1wZab0y4eJ-giPgurClu1cLZU/s1280/photo_2025-08-11_13-00-48.jpg

ក្រៅពីនេះ អ្នកនាំពាក្យគណបក្សភឿថៃ ក៏បានលើកឡើងពីលទ្ធផលការស្ទង់មតិពលរដ្ឋ អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលលទ្ធផលការស្ទង់មតិបង្ហាញពលរដ្ឋថៃជឿជាក់លើកងទ័ពខ្លាំងជាងរដ្ឋាភិបាលថា កងទ័ពជាជួរមុខនៅក្នុងតំបន់ ហើយពលរដ្ឋជឿជាក់លើកងទ័ពជារឿងល្អ ខណៈរដ្ឋាភិបាលសហការជាមួយកងទ័ពជាធ្លុងមួយ ដោយមានការបង្កើតគណៈកម្មការជាច្រើនសម្រាប់ធ្វើការរួមគ្នារវាងកងទ័ព និងរដ្ឋាភិបាល ។ ហេតុនេះ ពលរដ្ឋជឿជាក់លើកងទ័ពដែលរួមគ្នាធ្វើការជាមួយរដ្ឋាភិបាល គឺជារឿងល្អប្រសើរ ត្រឹមត្រូវ សូមឱ្យពលរដ្ឋជឿជាក់លើការធ្វើការរបស់កងទ័ព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYkl38ol_dXcGSPQDJhpbfQXPGkyk0nt0kGDgR6fajp3zdyTAvz4Mjv-z1s3LKhlS8UmMN4e4n-7cmKB_mRStMhABe69uSXHxA7-9g-8FbpzsGCgY8sW3YF-tixImnNzmiJ6IfIpBRYUgKIXcNSZ1uSNEZpv139XkBJAS6U_RfrBXoap2AahSkBPxqSQCe/s1280/photo_2025-08-11_13-00-47.jpg
ចំណែកលទ្ធផលការស្ទង់មតិពលរដ្ឋថៃបង្ហាញពីការធ្លាក់ចុះប្រជាប្រិយភាពរបស់រដ្ឋាភិបាល លោក ដាក់នុផន ប្រាប់ថា ខ្នងបង្អែករបស់ប្រទេសថៃ និងរដ្ឋាភិបាលថៃ គឺកងទ័ពបំពេញភារកិច្ចការពារអធិបតេយ្យភាព ។ យើងពុំអាចបដិសេធកងទ័ពដែលជាកងកម្លាំងរក្សាប្រទេសនោះទេ ពលរដ្ឋជឿជាក់លើកងទ័ព គឺជារឿងត្រឹមត្រូវ ៕

លោក ណុប បាយ៉ារិទ្ធ និង ប្រេម៉ា ឱ្យថៃបើកភ្នែកធំៗមើលទឹកចិត្តពលរដ្ឋខ្មែរ

0

បន្ទាប់ពីមានជម្លោះព្រំដែនមានជនជាតិថៃជ្រុលនិយមបានធ្វើបាបគំរាមកំហែងមើលជនជាតិខ្មែរដែលជាពលរដ្ឋចំណាកស្រុក ប៉ុន្តែមិនដែលលេចឮថាខ្មែរធ្វើបាបប្រជាជនថៃនោះទេ។ ជាក់ស្តែងថ្មីៗនេះក៏មានពលរដ្ឋថៃម្នាក់រស់នៅលើទឹកដីខ្មែរវង្វេងស្មារតីហើយត្រូវបានពលរដ្ឋខ្មែរជួយយកអាសារ។ ទឹកចិត្តល្អរបស់ជនជាតិខ្មែរនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង ប្រេម៉ា បានឱ្យជនជាតិថៃបើកភ្នែកមើលឱ្យធំៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFGKOgH2rIfQ7IYI32gfpjNz-7R50eY0IiBDonVmHomOwdCNAYHpxlIH9EMW4UiKV1-D7sk30dbGNkvMUWp5uamRhc6aGnnViCl9JNhuOPL5mxk8FA-2KZX-Vi-K0Gz42Io6hHVOQV86Pq12_CGNp9cQ7kzqHrfL2vXjvaEZ9ieE7fThEQy4sfIRls1Jja/s2048/image_2025-07-31_14-10-43%20(2).png
នៅថ្ងៃទី៩ សីហា នេះ មានការចែកចាយជាច្រើននៅលើបណ្តាញសង្គមពីពលរដ្ឋខ្មែរនៅក្រុងព្រះសីហនុ បាននាំគ្នាហៅក្រុមគ្រូពេទ្យមកជួយសង្គ្រោះស្រ្តីជាជនជាតិថៃម្នាក់ វង្វេងស្មារតីដេកតាមដងផ្លូវ នៅម្តុំអូរត្រេះហើយត្រូវបានគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVd3ZeNNA_-VJmFSVu3Ysxmx-Zbu0cLCk6QKfrrDGA_4t38SM-wR4Kt0Qhg5FdvZ6JOXEvSU1wFB9d42kYOEI27XvOB214S_OEoHkjR5BkYiBYEnoazwA_KM8eHIBfJULQSYBh3qvK-ctm0Q1ccjCiF0gz7kTg1VigppYW-5KuJuOQwfT3RPbeePbC3A9u/s1536/image_2025-07-30_16-17-19%20(2).png

ទឹកចិត្តសប្បុរសរបស់ពលរដ្ឋខ្មែរទៅលើស្ត្រីថៃរូបនេះបានជំរុញឱ្យតារាចម្រៀង ប្រេម៉ា លើកឡើងថា «ឃើញទេខ្មែរគឺចឹង បើពួកថៃវិញមិនស្រួលទុកឯងចោលឱ្យដេកស្លាប់ផងមិនដឹង»។ ងាកទៅកាន់តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបញ្ចេញមតិថា «មើលផងសៀម ស្ថានភាពនេះ ជនជាតិខ្មែរនៅតែមានបេះដូងមនុស្សធម៌ ។ បើជាជនជាតិខ្មែរនៅស្រុកអ្នកឯងក្នុងកាលៈទេសៈនេះ បែបមិនត្រឹមទុកឱ្យស្លាប់ទេ ប្រហែលជាជាន់កថែមបាត់ទៅហើយ ។ បេះដូងខុសគ្នា ទឹកចិត្តខុសគ្នា សណ្តានខុសគ្នា វាជាការពិតមិនអាចកុហកបាន ទឹកនិងប្រេងពិតជាមិនដូចគ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTY-nsNOQ6-j-ewoPe0KN8aIp3cXadffCxJxPNCgv83VtUb4oa9Z60c_scg2_bntCHfsvxpvEXXNHx8FYev-xVr-FLzkv5Lq1vuK6RHqeFfuYHX01iAxPnubMyO890S_jqeMJdPZBQ5KarIWIT51o3n91v2HoeyIi-CYWRc9aAdk8I0dt4p-RT-zr9NLcy/s1440/image_2025-08-09_16-21-26%20(2).png

គួរបញ្ជាក់ផងដែរថា កន្លងមកនេះក៏មានមន្ទីរពេទ្យមួយចំនួននៅប្រទេសថៃបានប្រកាសមិនទទួលព្យាបាលអ្នកជំងឺខ្មែរខុសពីវិជ្ជាជីវៈក្នុងនាមជាគូ្រពេទ្យយ៉ាងខ្លាំង។ ចំណែកឯអ្នកគ្រូពេទ្យខ្មែរម្នាក់បានចេញវីដេអូតបទៅកាន់មន្ទីរពេទ្យនោះប្រកបដោយវិជ្ជាជីរៈហើយបានប្រាប់ប្រជាជនថៃដែលរស់នៅប្រទេសកម្ពុជាកុំព្រួយបារម្ភលើរឿងនេះប្រសិនជាឈឺគឺអាចទៅមន្ទីរពេទ្យព្យាបាលបានព្រោះពេទ្យខ្មែរមានវិជ្ជាជីរៈត្រឹមត្រូវ៕

ហេង វិសាល និង ជា ស្រីនា ថាថៃចោ.ទមិនឈឺដូចខ្មែរគ្នាឯងចោ.ទ

0

មានមនសិការជាតិខិតខំជួយទាំងកម្លាំងកាយចិត្តកៀងគរថវិកា និងស្បៀងជូនទៅដល់កងទ័ព បងប្អូនភៀសសឹក ប៉ុន្តែលទ្ធផលបានមកវិញគឺមានការចោទថាលួចស្បៀង។ ការចោទប្រកាន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនគឺពិតជាធ្វើឱ្យ ហេង វិសាល និង ជា ស្រីនា ស្រងាកចិត្តយ៉ាងខ្លាំងទៅលើរឿងនេះ។ អ្នកទាំងពីរក៏បាននិយាយដែរថាជាតិសាសន៍ដទៃចោទឈឺមិនស្មើនឹងខ្មែរគ្នាឯងចោទឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiirDeyBc3GOVDsCHFsWSmfvNeG9BawEZ9tQ4jxZjbRWSDT7QoRwGAEDoVGE_wqGGkSSuSBc0iU2t6Yl5kG2WRuUHuyW0B1wwFoWnZTtGNd4Bfzflaw1xCCBCIVOdnhfTVldbVxWUGaxLXZDv1mSUkoYMIJVcxZIgDg1Cma9MyVweqQ7fVsaE-JxI5E4b8m/s2048/image_2025-08-01_14-34-17.png
ស្របពេលដែលកំពុងមានបញ្ហាសុខភាព ហេង វិសាល បានចេញវីដេអូមួយបន្ទាប់ពីមានការបង្ហោះអំពីការយកស្បៀងអ្នកដទៃ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនហាក់បញ្ចេញមតិមកកាន់លោកនិងភរិយា។ វិសាល ថាលោកមិនអាចនៅស្ងៀមបាននោះទេត្រូវចេញមកបញ្ជាក់ព្រោះរឿងនេះបានប៉ះពាល់ដល់ផ្លូវចិត្ត ជា ស្រីនា ព្រោះការខម្មិនប៉ាន់ស្មានធ្វើឱ្យអ្នកទាំងពីរខាំចិត្តខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8pr6yI6KexMcCjNHU_z4qGtQ-_Uga7u2uykXPdblnqrLHEyYgFhRmBvJ7LR2H0AHGb3DImD0TgA4XqCfYxBRvaoYelyTpXLQgVJZsW7uvboxudJtqZ3b2nbxMHBnTAl10ABfNSoRREjxvQT0nB2nZNwh68hIf1l92Wg-H8YDEBxAUM3Fq0jS09b4w_Lmt/s1080/image_2025-08-01_14-34-19%20(2).png

ហេង វិសាល ថាលោកលួចស្បៀងយកទៅធ្វើអី លួចយកមុខមាត់មែន ខណៈដែលស្បៀងគឺនៅ Eat more ។ Influencer ល្បីឈ្មោះរូបនេះបានបញ្ជាក់ទៀតថាគ្មានអ្នកណាថាឱ្យខ្លួនទេប៉ុន្តែគ្រាន់តែបញ្ជាក់ឱ្យដឹងគ្មាននរណាទៅចំណេញអ្វីទេ។ ចំណែកឯរឿងយកមុខមាត់វិញតើលោកមានបានប្រកាសអ្វីខ្លះ គឺលោកតែងនិយាយថារបស់ទាំងអស់គឺបានមកពីខ្មែរជួយគ្នាមិនមែនជារបស់លោកតែម្នាក់ទេ ហើយលោកយកមុខមាត់ធ្វើអ្វី។ ហេង វិសាល ថា លោកធ្វើរឿងនេះគឺចំណាយលុយអស់ច្រើនណាស់សូម្បីតែទៅចុះចែកស្បៀងមិនបានប្រើលុយមូលនិធិទេទាំងការហូបនិងការគេងគឺចាយលុយផ្ទាល់ខ្លួនទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgledeWUXWUN74SGVJebBK55qfsaj-G_6STHqHXkvXXIv_lOfAh4TnE4lebhXu4bI2nsucn993boL49EtvQGS1LaQqKyLkHACjNjZwmwTOZfUVELF5uZuqpYHbi-S6MHaHNrIQUgq8TkDJHWXFehzO8XqEZkr6UNrtWWKCNiMj7eUisG-n-Ixkg6wmWGN4Y/s2048/image_2025-08-01_14-34-20.png
បន្ទាប់ពីចេញវីដេអូរួច ហេង វិសាល បានបង្ហោះសំណេរនៅលើគណនីផ្ទាល់ខ្លួនបង្ហាញការខកចិត្តនិងអស់សង្ឃឹមខ្លាំង។ លោកថា ពួកថៃជេរមិនសូវឈឺទេតែគ្នាឯងចោទឈឺខ្លាំងហើយហត់ចិត្តពេលឃើញ ស្រីនា ជាភរិយារបស់ខ្លួនយំ។ នៅក្នុងសំណេរនោះ ហេង វិសាល បានបញ្ជាក់ថាលោកជួយចាប់តាំងពីមិនទាន់មានរឿងជាមួយថៃតាមរយៈអ្នកផ្សេងប៉ុន្តែមិនដែលផុសអ្វី។ Influencer រូបនេះថាបន្ទាប់ពីមានរឿងជាមួយថៃលោកនិងភរិយាទុកក្រុមហ៊ុនចោលហើយមកធ្វើការនេះ មិនមែនចង់បានមុខទេគឺចង់ជួយហើយអាចមើលទង្វើរបស់លោកនិងក្រុមគ្រួសារបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTSXpdVVEgJI6_S3JrefKS554U9DuuyRxBUw8IN_qtcoknmHCM5NXY2DTyfKwMrDqTCpfrZHV-q2OjgIV_4for3CAtHkcgBegniDPdn1TogQClKJQCsj18hpSezF9UvoEKORtY9UU0RQsdRpM-oegbr_rCC5aE2NhrmsjHdM_J7KWc5JAThIWyWt4KWtRw/s2048/image_2025-08-01_14-34-21%20(2).png

ពេលចុះចែកជំនួយ លោកចេញលុយផ្ទាល់ខ្លួនទាំងរបស់ញុំានិងកន្លែងគេង មិនប្រើលុយមូលិធីទេ ព្រោះទុកជូនអ្នកដែលត្រូវការ១០០% ។ រយៈពេលជិត១០ថ្ងៃនេះ នៅEatMore ពួកលោកនិងក្រុមការងារចេញឡានសរុប៩៥ ក្នុងនោះបានដាក់អីវ៉ាន់ឱ្យក្រុម ជំនួយ និងមូលនិធិផ្សេងៗឱ្យតែគាត់ត្រូវការ។ ហេង វិសាលសង្កត់ធ្ងន់ចុងក្រោយថា «ពួកថៃជេរមិនសូវឈឺទេ តែគ្នាឯងចោទឈឺខ្លាំង ហត់ជាងគេពេលឃើញប្រពន្ធខ្ញុំយំ តើ២ ៣ឆ្នាំនេះខ្ញុំបំពុលសង្គមមែន? ឬខ្ញុំទៅរករឿងគេ? ថីបានដូចពួកខ្ញុំអាក្រក់ខ្លាំងម្ល៉េស? ខ្ញុំសុំខ្លាចហើយ»៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីស្នើរដ្ឋាភិបាលថៃចរចាបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូង តែថៃថាជាការដាក់សម្ពាធ

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានអនឡាញ Malay Mail រាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានស្នើរដ្ឋាភិបាលថៃចរចាបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូង ក្រោយពីថៃគ្មានការចរចាអ្វីទាំងអស់ពីបញ្ហាអសន្តិសុខព្រំដែនជាមួយម៉ាឡេស៊ីអស់រយៈពេល១១ខែមកនេះ ។ ថៃបង្កើតរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់គណបក្សភឿថៃ ដែលមានលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រី ក៏ពុំបានលើកយកបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូងមកចរចាជាមួយម៉ាឡេស៊ីដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7oOR6vl6-EyXfK8mabgBffqBRbJ8vn8l6bznFvGqwnyRTMK2YVJeXtpz713lfmit5WuJTEliJM_uYWlXK6b9dxAA21Yq-Eh-Hk2eYeJbZ4sYxawKsoAgq_1ktk48wY62G7-cj6FvQvqKZlBps-gg1yYSlCwA1Dvm1A4oiIJ8kn9WMrs85TyKCCqKWqYx0/s705/image_2025-08-11_13-21-14.png

សារព័ត៌មានអនឡាញ Malay Mail របស់ម៉ាឡេស៊ីរាយការណ៍ថា លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងមកកាន់សារព័ត៌មានពេលលោកមកកាន់សាលារៀនបង្រៀនសាសនាអ៊ីស្លាមនៅខេត្តកាឡាន់តាន់ ប្រទេសម៉ាឡេស៊ី ថា លោកមានទំនុកចិត្តលើការដោះស្រាយបញ្ហាជម្លោះជាច្រើននៅខេត្តភាគខាងត្បូងរបស់ថៃ ។ ក្រោយពីលោកជជែកជាមួយមេដឹកនាំរដ្ឋាភិបាលថៃឃើញថា រដ្ឋាភិបាលថៃមានបំណងបញ្ចប់ភាពតានតឹងនៅខេត្តភាគខាងត្បូង ជាពិសេស បញ្ឈប់ការប្រើប្រាស់អំពើហិង្សារបស់ភាគីទាំងពីរ (ម៉ាឡេស៊ី-ថៃ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-T0TyPuTM5keGvzB-cZnm-N21rXvNN_mzrqwjFsz9iFS8lZt5TqPhrHw6wO3pK-Q2dKEI6lYUZgu3oGW3yCO2fZ53rNIrKCSzT_zkJKuo7PfvMc5LZTzlcNxJiTUrgRExxxdpetmOb2QLwWqdRhrK13_0eVn_KOuJ3GazIGI6xc4Pxk8HPP3wiWqO-NFU/s800/photo_2025-08-11_10-20-25.jpg

ចំណែកភាគីថៃចាត់ទុកថា ការស្នើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឱ្យថៃចរចាបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូង គឺជាការដាក់សម្ពាធមកលើថៃដើម្បីឱ្យថៃយល់ព្រមចរចាជាមួយម៉ាឡេស៊ី ខណៈបច្ចុប្បន្ន ម៉ាឡេស៊ីកំពុងបំពេញតួនាទីជាប្រទេសសម្របសម្រួលការចរចាកាត់បន្ថយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1XD9EiF9N2Ycn20rjpgeSLIDXnfSD4eoZH6GPapUmtn2Eqgma002Rc_vTsdgifiOBPZNzzrQHbhj9HYz9Z5ZWbhLF8kWJuBsx1JtdYMzlrfYI6C9Ujp1bDEuCaIfpchqSA49FZ4-EZhOUlFCMB9gTyUi1fxVT-tYFXv9aEgLhanev_i7dYF7yyZQ35YzW/s800/photo_2025-08-11_10-20-26.jpg

ការស្នើឱ្យថៃចរចាសន្តិសុខនៅព្រំដែនភាគខាងត្បូងនេះ ដោយសារភាគីថៃរក្សាភាពស្ងៀមស្ងាត់គ្មានការចរចាអ្វីទាំងអស់ក្នុងរយៈពេល១១ខែកន្លងមក ដោយសារថៃផ្តោតលើការឈ្លានពានទឹកដីកម្ពុជា ។ កន្លងមក នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃធ្វើជាទីប្រឹក្សារបស់ខ្លួន ប៉ុន្តែលោក ថាក់ស៊ីន បែរជាគ្មានដំណោះស្រាយអ្វីលើបញ្ហាអសន្តិសុខនៅព្រំដែនភាគខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-F70O9p8DI41FgSLUq7v8HEYV2SSV2Mdiy1FNdCdBMTGfAS7ocpz9Tr-nq30KdbneVQUFgZW55PnNKiUdCEq_h_1OpXU27V_3XVEg9rn_G7sVq1BauxpSF-Yp1gw3MwXEMFETq2TePGvzsx87Xk9qpZ6Fpfwt0YJH8NsDD-9S29bZ_vn8x1CiqFBfIxsH/s1280/photo_2025-08-11_10-20-28.jpg
តាមការស្ទង់មតិរបស់វិទ្យាស្ថាន Nida Poll កាលពីខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា រយៈពេល២ទសវត្សរ៍មកហើយ ខេត្តចំនួន៣ នៅភាគខាងត្បូងប្រទេសថៃនៅតែមានស្ថានការណ៍អាក្រក់ដូចមុន ដោយសាររដ្ឋាភិបាលថៃពុំសូវផ្តល់ភាពសំខាន់លើការដោះស្រាយបញ្ហាអសន្តិសុខនៅតំបន់ភាគខាងត្បូង ប៉ុន្តែតំបន់នេះបានអភិវឌ្ឍច្រើន ។ វិទ្យាស្ថាន Nida Poll ណែនាំឱ្យរដ្ឋាភិបាលថៃដោះស្រាយបញ្ហាអសន្តិសុខនៅភាគខាងត្បូង ដែលនេះជាបញ្ហាសំខាន់ដែលរដ្ឋាភិបាលថៃពុំគួរមើលរំលង ៕

ថៃពង្រាយលួសបន្លាតាមប្រឡាយនៅស្រះកែវក្រោមមូលហេតុទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងការឆបោកអនឡាញ

0

ប្រទេសថៃ ៖ កងកម្លាំងបូរ៉ាផាថៃសហការជាមួយក្រុមការងារស្រុកអារញ្ញប្រាថេត បានយកបន្លាលួសមកពង្រាយតាមមាត់ប្រឡាយនៅខេត្តស្រះកែវ ព្រំដែនកម្ពុជា-ថៃ ប្រវែងជាង៩គីឡូម៉ែត្រ ក្រោមមូលហេតុដើម្បីទប់ស្កាត់ពលករបរទេសឆ្លងដែនចូលថៃខុសច្បាប់ និងការឆបោកអនឡាញ ដែលតែងតែឆ្លងដែនចូលទឹកដីថៃតាមច្រកធម្មជាតិ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9gV6kQVBn6qo2JmY8fvu9PoSp14otHUF8f3Cn5zUdUBCYWdS9l3kWzLPcbl6gKXMNmKzr0v4xssDTv_-AZx3wGQvg-d8vnuhkVs8i-W6vaO28Py3YDOKMcC_OISXxPytvwYlnzNaiLWw9voYDBCf1sv6rFsUOrkKt9S600hnH3YCGQZS73_khFeizE3b/s1365/image_2025-08-11_13-18-22.png
ហ្វេសប៊ុកផេកកងទ័ពជើងគោកថៃឈ្មោះ «Royal Thai Army» សរសេរថា កាលពីថ្ងៃទី៩ ខែសីហា កងកម្លាំងបូរ៉ាផា និងក្រុមការងារស្រុកអារញ្ញប្រាថេត បានសហការគ្នាពង្រាយលួសបន្លានៅតាមបណ្តោយប្រឡាយព្រំហូត ចាប់ពីត្រង់ចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ២០ (ស្ពានឃ្លងលឹក) រហូតដល់ចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ៣១ ស្មើជាង៩គីឡូម៉ែត្រ ។ កន្លងមក កងកម្លាំងបូរ៉ាផាបានពង្រាយលួសបន្លារួចហើយស្មើជាង៦គីឡូម៉ែត្រ នៅតំបន់ឃ្លងលឹក ចាប់ពីចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ០៨ ដល់ចំណុចត្រួតពិនិត្យអារញ្ញប្រាថេត ២០ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxPIMaLOFujrfsBNACl69qe3tGlKiBc3OWNddkl4DQX-k-gIGaBxe-U_ytm-KUgw2MgbeN9v3U_MSCQpbk8aMm2EToEc0qfiwta-vqVCTW1GFJ0elyNQ7LsvVKGZrA-gzSl1pqYEoUAFrjuYrPvtyUgULQBQSLrT0q_Qqlg0Es_Wriq6EwU_d1b0ek1xZ9/s1280/photo_2025-08-11_11-25-34%20(2).jpg
ការពង្រាយលួសបន្លាយនៅតាមប្រឡាយព្រំដែនកម្ពុជា-ថៃ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់របស់ពលករបរទេស និងទប់ស្កាត់ការឆបោកតាមអនឡាយ ដែលតែងតែប្រើប្រាស់ច្រកធម្មជាតិឆ្លងដែនចូលទឹកដីថៃ ។ ក្រៅពីនេះ លួសបន្លានឹងអាចការពារការប្រព្រឹត្តទង្វើខុសច្បាប់ផ្សេងទៀតនៅតាមបណ្តោយព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuE-Nr78cgSFPxb0dP3jV9vVTDTngVk11AXmk-2JJ-vWr0iqGIfDTpxqpqATxtiDbkq2KHzwdMargUKKbf2G1iUnsFZZ6VgafMVBELU4d0Qie_LTiPeI-qG2M3WHWyti0RYK6RxE8rgxjndqP0cOnt4aLOxvmOqE2wGiXvsjdgYo5ArNNC7vBphrIt-YnW/s1280/photo_2025-08-11_11-25-35.jpg
ថៃចាត់ទុកតំបន់នេះជាកន្លែងមួយសម្រាប់ក្រុមលួចប្រព្រឹត្តទង្វើខុសច្បាប់ក្នុងការធ្វើដំណើរចេញ-ចូលប្រទេសខ្លួន ដោយសារកន្លែងនេះអំណោយផលដល់ការលាក់ខ្លួនឆ្លងដែន ។ ដូច្នេះ ការពង្រាយលួសបន្លានឹងអាចជួយកាត់បន្ថយការប្រព្រឹត្តបទល្មើស និងទប់ស្កាត់ការធ្វើសកម្មភាពរបស់ក្រុមទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFdN1wn4pf70P7YLN3u185hPt5-DDGrejYc6WZUdBVGStIGbZaQrMUOT17rbVpfZGL_8vd1fvVhJfeF3RyDxKqAmJ70NVMgJAipTkr7nJi_R76l-s1FXuxQ7vVHigkkwrctegomwQP1QRg59RPISsPfUBJJ5dJgyjdMucbhp1eddPw0YHigEDsUm9Yu6Y_/s1280/photo_2025-08-11_11-25-34.jpg

ការអនុវត្តវិធានការពង្រឹងសន្តិសុខនៅព្រំដែនកម្ពុជា-ថៃ ធ្វើឡើងតាមគោលនយោបាយការពារឧក្រិដ្ឋកម្មឆ្លងដែន និងគ្រប់គ្រងពលករបរទេសឱ្យស្របតាមច្បាប់យ៉ាងតឹងរ៉ឹង ។ ថៃរំពឹងថា វានឹងជួយផ្តល់ទំនុកចិត្ត និងសណ្តាប់ធ្នាប់បន្ថែមទៀតដល់ពលរដ្ឋថៃរស់នៅតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8NYyO2kfjWiwwWV58Rn1ZB8OdDC4-4CKDbxKYi2Uot8y8bVcfA2prWoSjdaVGdlf4emIaAzgNq11xPPT04tIjH85FOSr0jqRqkdMw-M_4h33tGNy2XS3_rMfGTcZLEmxIa3ePvjgFeLakcVdzLq_TIiEWy5Jpdqx6YF_7gsbc4pmWqeW1vGOu1tCJSAl/s1280/photo_2025-08-11_11-25-37.jpg

គួរបញ្ជាក់ថា ប្រទេសថៃជាទីតាំងការឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំលើពិភពលោក ប៉ុន្តែរដ្ឋាភិបាលថៃពុំទទួលស្គាល់ និងទម្លាក់កំហុស លាបពណ៌កម្ពុជា ជាទីតាំងការឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនទៅវិញ ។ ការលាបពណ៌កម្ពុជាពីរដ្ឋាភិបាលថៃក្នុងចេតនាកុហកពិភពលោក ដោយសារថៃពុំអាចដោះស្រាយបញ្ហាឆបោកអនឡាញដែលចេះតែកើនឡើង ។ រីឯការពង្រាយលួសបន្លានៅខេត្តស្រះកែវនេះ ពុំមែនដើម្បីទប់ស្កាត់ការឆបោកអនឡាញពីកម្ពុជាទៅថៃទេ គឺដើម្បីកុំឱ្យការឆបោកអនឡាញហូរចេញពីទឹកដីថៃចូលកម្ពុជា ៕

មានការចាប់អាម្មរណ៍ពេញពិភពលោក ក្រោយពីយុវជនអឺរ៉ុបមួយក្រុមបង្កើតប្រទេសថ្មី

0

នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ គេហទំព័រ New York Post រាយការណ៍ថា យុវជនអូស្ត្រាលីឈ្មោះ Daniel Jackson អាយុ២០ឆ្នាំ ទទួលបានការចាប់អារម្មណ៍នៅទូទាំងពិភពលោក ក្រោយពីបង្កើតប្រទេសថ្មីឈ្មោះ សាធារណរដ្ឋសេរី Verdis (Free Republic of Verdis) និងតាំងខ្លួនជាប្រធានាធិបតី ។ សាធារណរដ្ឋនេះលាតសន្ធឹងលើផ្ទៃដីមិនដល់១២៥ហិកតា នៅតាមដងទន្លេតានូប ដែលផ្ទៃដីនេះធ្លាប់មានជម្លោះព្រំដែនរវាងប្រទេសក្រូអាត និងស៊ែប៊ី បច្ចុប្បន្ន សាធារណរដ្ឋមានពលរដ្ឋជាង៤០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTFEIp2JohFbtgqiC5HmUnfufAvZZKbmlJw5ylhdkAsLbk88Mdj-CpoR8vfivroYR5MOtGWufDgD1dKxtbhLtb6cPeKbp5Tv1AfOXuVm3Eg0rjQr_zaU3dPEWWMYz5gFoQPoCFoPd2IFONv7-WHC75eWnbhYIY92f3osUywGKWaKQgfmOW15Wh0IflSSgM/s646/image_2025-08-11_11-22-05%20(2).png

យុវជន Jackson បាននិយាយមកកាន់សារព័ត៌មានថា ខ្ញុំមានគំនិតបង្កើតសាធារណរដ្ឋសេរី Verdis តាំងពីអាយុ១៤ឆ្នាំ ពីដំបូង ខ្ញុំគ្រាន់តែរីករាយសាកល្បងបង្កើតប្រទេសជាមួយមិត្តភក្កិ ហើយពួកយើងគ្រប់រូបមានសុបិនចង់បង្កើតអ្វីប្លែកៗជារបស់ខ្លួន ។ យុវជនរូបនេះធ្វើការជាអ្នករចនាឌីជីថល និងបង្កើតពិភពលោកនិម្មិតនៅលើ Roblox ហើយចាប់ផ្តើមបង្កើតរដ្ឋាភិបាលសាធារណរដ្ឋសេរី Verdis នៅអាយុ១៨ឆ្នាំ ដោយបង្កើតច្បាប់ ទង់ជាតិ និងគណៈរដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3k_S0cuODJyVoqBmFeM8y9HTG-eTxJsXmGZHRcYRO1Epvp_bYAfNazVDZP1UWNACPV_UOKfUAhOI0aVEbaDqcPa6UW3dTFLhwGNXfynwq0OY25xBbQohMlYnB0MBfAKpbLZjRCcfPCbTX2iaNmVwQ6QRN-hkCP4xxRYLBDoveXIFcGcrilWq7fnFo_DY/s1024/image_2025-08-11_11-22-05.png

បន្ទាប់មក យុវជននេះក៏ប្រកាសឯករាជ្យសាធារណរដ្ឋសេរី Verdis ជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។ តាំងពីពេលនោះមក តំបន់ដែលគេស្គាល់នៅលើផែនទីថា Pocket Three ត្រូវកំណត់ជាប្រទេសមានទំហំតូចបំផុតលើពិភពលោក លំដាប់ទី២ បន្ទាប់ពីប្រទេសវ៉ាទីកង់ ។ ប្រទេសថ្មីនេះលាតសន្ធឹងលើផ្ទៃដីមិនដល់១២៥ហិកតា នៅតាមដងទន្លេតានូប ដែលផ្ទៃដីនេះធ្លាប់មានជម្លោះព្រំដែនរវាងប្រទេសក្រូអាត និងស៊ែប៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguzsrXlmZUQJ3YQAshqjXGJy12y5cSJ9VPYWH9Bh8ZdU6JY1MNNI60VoasoYR6u_s-UtPWkwag6lmQTAsNs5MfWlTYk_-LPtjCx7dwT5w8JG_Yj7s2NaDlj1_NaZZlXMns8oi8Cuhs-ZsuraJpq_RqQel4oztTAs9fFDZ2MJEa6BgxjPhT_Pi31TkZSP-m/s1024/image_2025-08-11_11-22-06.png
ភាសាផ្លូវការរបស់សាធារណរដ្ឋសេរី Verdis មាន៣ភាសា គឺអង់គ្លេស ក្រូអាត ស៊ែប៊ី និងចាយប្រាក់ Euro ។ រីឯផ្លូវធ្វើដំណើរមកកាន់សាធារណរដ្ឋនេះ គឺធ្វើដំណើរតាមផ្លូវទឹកពីទីក្រុងអូយេស ប្រទេសក្រូអាត ប៉ុន្តែការព្យាយាមបង្កើតសាធារណរដ្ឋនេះប្រឈមនឹងឧបសគ្គយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbAi7A-hH5zn6zQqqRXKMj9XTAm_fcxcyqFzlLAnZHVvMSqoUZjGLS1XOnf66973w-tq89EPL9oLB0B8r4_d3rlslCVNWhf3QuQaAJNUvXadC3Qlegrg8D1PXPpRTxyAI9HfQwJWx8fnB2n0AdjfzC0jWliN7Ok5x2XbZvxzmVFP41G2vnto4CHaDxKaZ/s1024/image_2025-08-11_11-22-07.png

កាលពីខែតុលា ឆ្នាំ២០២៣ យុវជន Jackson និងក្រុមអ្នកបង្កើតសាធារណរដ្ឋត្រូវបានសមត្ថកិច្ចក្រូអាតចាប់ខ្លួន និងបណ្តេញចេញ ថែមទាំងហាមឃាត់យុវជន Jackson ចូលប្រទេសក្រូអាតមួយជីវិត ។ ប្រទេសក្រូអាតបារម្ភថា ក្រុមយុវជន Jackson គំរាមកំហែងសន្តិសុខជាតិ បច្ចុប្បន្ន Jackson បានបង្កើតជារដ្ឋាភិបាលនិរទេស បើទោះជាពុំអាចចូលមកក្នុងសាធារណរដ្ឋសេរី Verdis ក្តី ប៉ុន្តែ Jackson នឹងចូលមករស់នៅទឹកដីនេះនាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz8Iteib0wmGhTgkJTFcxUVRHp-fiquo1eRBcFHZdNYCvShPylj9wzDKkZ2GixDmmTeW0zVEZ06QjZBms-1r3fHqGzSwLsJ6SGFoxxJMDrMtJVaLio9Tp9qvuMQvIN1HAUBSxW34LpevU9T1d7NzLvbgN5FkaJUVscKBFHwr_E5B7ZtWzS3-928LKYSdpJ/s2036/image_2025-08-11_11-22-03.png
ពីដំបូង មានមនុស្សត្រឹមតែ៤នាក់ប៉ុណ្ណោះស្ម័គ្រចិត្តធ្វើជាពលរដ្ឋរបស់សាធារណរដ្ឋសេរី Verdis ប៉ុន្តែបច្ចុប្បន្ន សាធារណរដ្ឋនេះមានពលរដ្ឋរហូតដល់ជាង៤០០នាក់ដែលទទួលស្គាល់ជាផ្លូវការ ។ ពលរដ្ឋម្នាក់ៗទទួលបានលិខិតឆ្លងដែនរបស់សាធារណរដ្ឋ ប៉ុន្តែយុវជន Jackson បានដាស់តឿនពលរដ្ឋខ្លួនថា ពុំគួរប្រើប្រាស់លិខិតឆ្លងដែននេះសម្រាប់ធ្វើដំណើរទៅក្រៅប្រទេសទេ ប៉ុន្តែនៅតែមានពលរដ្ឋខ្លះធ្លាប់ប្រើប្រាស់លិខិតឆ្លងដែននេះចូលប្រទេសផ្សេង ៕