មានមនសិការជាតិខិតខំជួយទាំងកម្លាំងកាយចិត្តកៀងគរថវិកា និងស្បៀងជូនទៅដល់កងទ័ព បងប្អូនភៀសសឹក ប៉ុន្តែលទ្ធផលបានមកវិញគឺមានការចោទថាលួចស្បៀង។ ការចោទប្រកាន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនគឺពិតជាធ្វើឱ្យ ហេង វិសាល និង ជា ស្រីនា ស្រងាកចិត្តយ៉ាងខ្លាំងទៅលើរឿងនេះ។ អ្នកទាំងពីរក៏បាននិយាយដែរថាជាតិសាសន៍ដទៃចោទឈឺមិនស្មើនឹងខ្មែរគ្នាឯងចោទឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiirDeyBc3GOVDsCHFsWSmfvNeG9BawEZ9tQ4jxZjbRWSDT7QoRwGAEDoVGE_wqGGkSSuSBc0iU2t6Yl5kG2WRuUHuyW0B1wwFoWnZTtGNd4Bfzflaw1xCCBCIVOdnhfTVldbVxWUGaxLXZDv1mSUkoYMIJVcxZIgDg1Cma9MyVweqQ7fVsaE-JxI5E4b8m/s2048/image_2025-08-01_14-34-17.png
ស្របពេលដែលកំពុងមានបញ្ហាសុខភាព ហេង វិសាល បានចេញវីដេអូមួយបន្ទាប់ពីមានការបង្ហោះអំពីការយកស្បៀងអ្នកដទៃ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនហាក់បញ្ចេញមតិមកកាន់លោកនិងភរិយា។ វិសាល ថាលោកមិនអាចនៅស្ងៀមបាននោះទេត្រូវចេញមកបញ្ជាក់ព្រោះរឿងនេះបានប៉ះពាល់ដល់ផ្លូវចិត្ត ជា ស្រីនា ព្រោះការខម្មិនប៉ាន់ស្មានធ្វើឱ្យអ្នកទាំងពីរខាំចិត្តខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8pr6yI6KexMcCjNHU_z4qGtQ-_Uga7u2uykXPdblnqrLHEyYgFhRmBvJ7LR2H0AHGb3DImD0TgA4XqCfYxBRvaoYelyTpXLQgVJZsW7uvboxudJtqZ3b2nbxMHBnTAl10ABfNSoRREjxvQT0nB2nZNwh68hIf1l92Wg-H8YDEBxAUM3Fq0jS09b4w_Lmt/s1080/image_2025-08-01_14-34-19%20(2).png

ហេង វិសាល ថាលោកលួចស្បៀងយកទៅធ្វើអី លួចយកមុខមាត់មែន ខណៈដែលស្បៀងគឺនៅ Eat more ។ Influencer ល្បីឈ្មោះរូបនេះបានបញ្ជាក់ទៀតថាគ្មានអ្នកណាថាឱ្យខ្លួនទេប៉ុន្តែគ្រាន់តែបញ្ជាក់ឱ្យដឹងគ្មាននរណាទៅចំណេញអ្វីទេ។ ចំណែកឯរឿងយកមុខមាត់វិញតើលោកមានបានប្រកាសអ្វីខ្លះ គឺលោកតែងនិយាយថារបស់ទាំងអស់គឺបានមកពីខ្មែរជួយគ្នាមិនមែនជារបស់លោកតែម្នាក់ទេ ហើយលោកយកមុខមាត់ធ្វើអ្វី។ ហេង វិសាល ថា លោកធ្វើរឿងនេះគឺចំណាយលុយអស់ច្រើនណាស់សូម្បីតែទៅចុះចែកស្បៀងមិនបានប្រើលុយមូលនិធិទេទាំងការហូបនិងការគេងគឺចាយលុយផ្ទាល់ខ្លួនទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgledeWUXWUN74SGVJebBK55qfsaj-G_6STHqHXkvXXIv_lOfAh4TnE4lebhXu4bI2nsucn993boL49EtvQGS1LaQqKyLkHACjNjZwmwTOZfUVELF5uZuqpYHbi-S6MHaHNrIQUgq8TkDJHWXFehzO8XqEZkr6UNrtWWKCNiMj7eUisG-n-Ixkg6wmWGN4Y/s2048/image_2025-08-01_14-34-20.png
បន្ទាប់ពីចេញវីដេអូរួច ហេង វិសាល បានបង្ហោះសំណេរនៅលើគណនីផ្ទាល់ខ្លួនបង្ហាញការខកចិត្តនិងអស់សង្ឃឹមខ្លាំង។ លោកថា ពួកថៃជេរមិនសូវឈឺទេតែគ្នាឯងចោទឈឺខ្លាំងហើយហត់ចិត្តពេលឃើញ ស្រីនា ជាភរិយារបស់ខ្លួនយំ។ នៅក្នុងសំណេរនោះ ហេង វិសាល បានបញ្ជាក់ថាលោកជួយចាប់តាំងពីមិនទាន់មានរឿងជាមួយថៃតាមរយៈអ្នកផ្សេងប៉ុន្តែមិនដែលផុសអ្វី។ Influencer រូបនេះថាបន្ទាប់ពីមានរឿងជាមួយថៃលោកនិងភរិយាទុកក្រុមហ៊ុនចោលហើយមកធ្វើការនេះ មិនមែនចង់បានមុខទេគឺចង់ជួយហើយអាចមើលទង្វើរបស់លោកនិងក្រុមគ្រួសារបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTSXpdVVEgJI6_S3JrefKS554U9DuuyRxBUw8IN_qtcoknmHCM5NXY2DTyfKwMrDqTCpfrZHV-q2OjgIV_4for3CAtHkcgBegniDPdn1TogQClKJQCsj18hpSezF9UvoEKORtY9UU0RQsdRpM-oegbr_rCC5aE2NhrmsjHdM_J7KWc5JAThIWyWt4KWtRw/s2048/image_2025-08-01_14-34-21%20(2).png

ពេលចុះចែកជំនួយ លោកចេញលុយផ្ទាល់ខ្លួនទាំងរបស់ញុំានិងកន្លែងគេង មិនប្រើលុយមូលិធីទេ ព្រោះទុកជូនអ្នកដែលត្រូវការ១០០% ។ រយៈពេលជិត១០ថ្ងៃនេះ នៅEatMore ពួកលោកនិងក្រុមការងារចេញឡានសរុប៩៥ ក្នុងនោះបានដាក់អីវ៉ាន់ឱ្យក្រុម ជំនួយ និងមូលនិធិផ្សេងៗឱ្យតែគាត់ត្រូវការ។ ហេង វិសាលសង្កត់ធ្ងន់ចុងក្រោយថា «ពួកថៃជេរមិនសូវឈឺទេ តែគ្នាឯងចោទឈឺខ្លាំង ហត់ជាងគេពេលឃើញប្រពន្ធខ្ញុំយំ តើ២ ៣ឆ្នាំនេះខ្ញុំបំពុលសង្គមមែន? ឬខ្ញុំទៅរករឿងគេ? ថីបានដូចពួកខ្ញុំអាក្រក់ខ្លាំងម្ល៉េស? ខ្ញុំសុំខ្លាចហើយ»៕