បាងកក៖ លោក Pravit Rojanaphruk អតីតអ្នកកាសែតឆ្នើមរបស់សារព័ត៌មាន KHAOSOD បានធ្វើការរិះគ.ន់យ៉ាងចាស់ដៃទៅលើរដ្ឋាភិបាលថៃ ព្រមទាំងនិយាយបែបចំអកថា រដ្ឋាភិបាលថៃគួរតែផ្ដល់តំណែងជានាយករដ្ឋមន្រ្តីស្ដីទី និងតំណែងរដ្ឋមន្រ្តីក្នុងក្រសួងនានាដល់មេទ័ពភូមិភាគ២ទៅ ព្រោះមេទ័ពរូបនេះចេះអារកាត់ជាងរដ្ឋាភិបាលទៅទៀត តាមរយៈការប្រកាសដណ្ដើមយកប្រាសាទតាក្របីមកកាន់កាប់វិញ ស្របពេលដែលបទឈប់បា.ញ់ និង កិច្ចព្រមព្រៀងទាំង13ចំណុចបានចូលជាធរមាន។
យោងតាមការបង្ហោះដោយផ្ទាល់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក Pravit Rojanaphruk បានសរសេថា សូមលើកលោក ប៊ុនស៊ីន ជានាយករដ្ឋមន្ត្រីស្តីទី នោះពិភពលោកនឹងមិនច្របូកច្របល់ទៀត។ ហេតុអ្វីបានជាខ្ញុំគិតថាមេបញ្ជាការភូមិភាគទី២ គួរតែជានាយករដ្ឋមន្ត្រីស្តីទី ជាអ្នកនាំពាក្យរដ្ឋាភិបាល ជារដ្ឋមន្ត្រីការបរទេស និងជាអ្នកនាំពាក្យក្រសួងការបរទេស?.png)
លោក Pravit បានពន្យល់ថា យើងកំពុងព្យាយាមប្រាប់ពិភពលោកថា ប្រទេសថៃគោរពកិច្ចព្រមព្រៀងឈប់បា.ញ់។ ប៉ុន្តែកាលពីម្សិលមិញ មេបញ្ជាការភូមិភាគទី២ បែរជាប្រកាសថានឹងវាយយកប្រាសាទតាក្របីវិញ។ ឥឡូវនេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាកំពុងថ្កោលទោ.សថៃហើយពីបទ«ញុះញង់»។ វាក៏ជាភស្តុតាងច្បាស់លាស់ដែលបង្ហាញថា៖ «ការប្រកាសនេះជាភស្តុតាងដែលមិនអាចប្រកែកបាននៃការញុះញង់ និងជាការប៉ុនប៉ងដោយគិតទុកជាមុន និងចេតនាក្នុងការដណ្តើមយកទឹកដីកម្ពុជា»។.jpg)
អ្នកកាសែតជើងចាស់រូបនេះបន្តថា ក្រោយមកនៅថ្ងៃបន្ទាប់ ម៉ោងប្រហែល 7:30 ព្រឹក ថ្ងៃទី 11 ខែសីហា ឆ្នាំ 2025 អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថ្កោលទោសប្រទេសថៃក្នុងករណីនេះ ទាំងដែលរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ រដ្ឋមន្រ្តី និងក្រសួងការបរទេសថៃនៅនឹងថ្កល់មិនចេញមកធ្វើអ្វីមួយទាល់តែសោះ។
លោក Pravit ក្នុងករណីនោះ តំណែងនាយករដ្ឋមន្ត្រីស្តីទី រួមជាមួយនឹងមុខតំណែងអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងការបរទេស គួរតែប្រគល់ឱ្យឧត្តមសេនីយ៍ឯក ប៊ុនសុីន ផាតក្លាង ទៅ ដូច្នេះសហគមន៍អន្តរជាតិនឹងលែងភាន់ច្រលំទៀត ថាតើអ្នកណាដែលកាន់អំណាចនៅក្នុងប្រទេសថៃឲ្យប្រាកដ។ លើសពីនេះ ដោយសារតែថារដ្ឋាភិបាលមិនបកស្រាយប្រាប់ពិភពលោកទាក់ទងនឹងការប្រកាសរបស់លោក ប៊ុនសុីន វានឹងធ្វើឱ្យគាត់ក្លាយជាការសើចចំអកនៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិ ៕










