បន្ទាប់ពីមានជម្លោះព្រំដែនមានជនជាតិថៃជ្រុលនិយមបានធ្វើបាបគំរាមកំហែងមើលជនជាតិខ្មែរដែលជាពលរដ្ឋចំណាកស្រុក ប៉ុន្តែមិនដែលលេចឮថាខ្មែរធ្វើបាបប្រជាជនថៃនោះទេ។ ជាក់ស្តែងថ្មីៗនេះក៏មានពលរដ្ឋថៃម្នាក់រស់នៅលើទឹកដីខ្មែរវង្វេងស្មារតីហើយត្រូវបានពលរដ្ឋខ្មែរជួយយកអាសារ។ ទឹកចិត្តល្អរបស់ជនជាតិខ្មែរនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង ប្រេម៉ា បានឱ្យជនជាតិថៃបើកភ្នែកមើលឱ្យធំៗ។
.png)
នៅថ្ងៃទី៩ សីហា នេះ មានការចែកចាយជាច្រើននៅលើបណ្តាញសង្គមពីពលរដ្ឋខ្មែរនៅក្រុងព្រះសីហនុ បាននាំគ្នាហៅក្រុមគ្រូពេទ្យមកជួយសង្គ្រោះស្រ្តីជាជនជាតិថៃម្នាក់ វង្វេងស្មារតីដេកតាមដងផ្លូវ នៅម្តុំអូរត្រេះហើយត្រូវបានគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះ យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ .png)
ទឹកចិត្តសប្បុរសរបស់ពលរដ្ឋខ្មែរទៅលើស្ត្រីថៃរូបនេះបានជំរុញឱ្យតារាចម្រៀង ប្រេម៉ា លើកឡើងថា «ឃើញទេខ្មែរគឺចឹង បើពួកថៃវិញមិនស្រួលទុកឯងចោលឱ្យដេកស្លាប់ផងមិនដឹង»។ ងាកទៅកាន់តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបញ្ចេញមតិថា «មើលផងសៀម ស្ថានភាពនេះ ជនជាតិខ្មែរនៅតែមានបេះដូងមនុស្សធម៌ ។ បើជាជនជាតិខ្មែរនៅស្រុកអ្នកឯងក្នុងកាលៈទេសៈនេះ បែបមិនត្រឹមទុកឱ្យស្លាប់ទេ ប្រហែលជាជាន់កថែមបាត់ទៅហើយ ។ បេះដូងខុសគ្នា ទឹកចិត្តខុសគ្នា សណ្តានខុសគ្នា វាជាការពិតមិនអាចកុហកបាន ទឹកនិងប្រេងពិតជាមិនដូចគ្នា»។.png)
គួរបញ្ជាក់ផងដែរថា កន្លងមកនេះក៏មានមន្ទីរពេទ្យមួយចំនួននៅប្រទេសថៃបានប្រកាសមិនទទួលព្យាបាលអ្នកជំងឺខ្មែរខុសពីវិជ្ជាជីវៈក្នុងនាមជាគូ្រពេទ្យយ៉ាងខ្លាំង។ ចំណែកឯអ្នកគ្រូពេទ្យខ្មែរម្នាក់បានចេញវីដេអូតបទៅកាន់មន្ទីរពេទ្យនោះប្រកបដោយវិជ្ជាជីរៈហើយបានប្រាប់ប្រជាជនថៃដែលរស់នៅប្រទេសកម្ពុជាកុំព្រួយបារម្ភលើរឿងនេះប្រសិនជាឈឺគឺអាចទៅមន្ទីរពេទ្យព្យាបាលបានព្រោះពេទ្យខ្មែរមានវិជ្ជាជីរៈត្រឹមត្រូវ៕










